-
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុន ហៀង ផ្ញើសារចូលរួមរំលែកទុក្ខ ក្រុមគ្រួសារ ឯកឧត្តម ម៉ៅ អាយុទ្ធ
-
ឯកឧត្តម ហ៊ីង ប៊ុនហៀង ក្នុងនាមគណកម្មាធិការគណបក្សខុទ្ទការល័យ សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខគ្រួសារ ឯកឧត្តម ម៉ៅ អាយុទ្ធ។
-
មន្រ្តីរាជការក្រសួងបរិស្ថានសរុប៨៩៣ នាក់ចាក់វ៉ាក់សាំងដូសទី២ ថ្ងៃទី១៥-១៦និង១៧ខែមេសា ដែលជាវ៉ាក់សាំងកាតព្វកិច្ចរបស់មន្រ្តីរាជការគ្រប់ៗរូប
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខណ្ឌក្រសួងបរិស្ថាន បានថ្លែងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះថា មន្ត្រីនៃក្រសួងបរិស្ថានសរុបចំនួន ៨៩៣ រូបបានចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ១៩ ដូសទី២ ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ សម្រាប់រយៈពេល ៣ ថ្ងៃ ក្នុងក្របខណ្ឌនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងប្រទេស។ ឯកឧត្តម បានថ្លែងថា នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដល់មន្រ្តីរាជការនៃក្រសួងបរិស្ថាន រយៈពេល៣ថ្ងៃគឺនៅថ្ងៃទី១ដល់ថ្ងៃទី៣ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ ក្រសួងបរិស្ថានដោយសហការជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេស និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សសយក បានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ-១៩ ជូនដល់មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីដែលស្ម័គ្រចិត្តនៃក្រសួងបរិស្ថានសរុប ៨៩៣នាក់។ ឯកឧត្តមបាមលើកឡើងបន្តថា ការចាក់វ៉ាក់សាំងនេះគឺជាការចាក់វ៉ាក់សាំងកាតព្វកិច្ចសម្រាប់មន្រ្តីរាជការគ្រប់រូប ដែលរាជរដ្ឋាភិបាលបានកំណត់ ហើយក៏ជាការចូលរួមនៅក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរួតរិតមកលើពិភពលោក ក្នុងនោះរួមមានកម្ពុជាផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា៖ «មន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថានបានបង្ហាញនូវសេចក្តីសប្បាយរីករាយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ មន្ត្រីរាជការនៃក្រសួងបរិស្ថានទាំងអស់គ្នាពិតជាចងចាំនូវគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន…
-
សម្ដេចតេជោបង្ហាញចំនួនប្រទេសដែលសម្ដេចធ្លាប់ទៅទស្សនកិច្ច
នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃ១៤មេសានេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយនឹងការជូនពរឆ្នាំថ្មីចំពោះជនរួមជាតិ សម្ដេចបានបង្ហាញជនរួមជាតិចំពោះប្រទេសដែលសម្ដេចធ្លាប់ទៅធ្វើទស្សនកិច្ចឬចូលរួមប្រជុំក្នុងរយះពេលជាង៤២ឆ្នាំនៃការងាររបស់សម្ដេច ពោលគឺពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២១ដែលមានសរុប៦៨ប្រទេសដែលមានឈ្មោះប្រទេសដូចខាងក្រោមនេះ។ ១.វៀតណាម (Vietnam)២.ឡាវ (Laos)៣.ថៃឡង់ដ៍ (Thailand)៤.សឹង្ហបុរី (Singapore)៥.ម៉ាឡេស៊ី (Malaysia)៦.ឥណ្ឌូណេស៊ី (Indonesia)៧.ប្រ៊ូណី ដារូសាឡាំ (Brunei Darussalam)៨.មីយ៉ាន់ម៉ា (Myanmar)៩.ហ្វីលីពីន (Philippines)១០.ទីម័រឡេស្ត (Timor Leste)១១.ចិន (China)១២.ជប៉ុន (Japan)១៣.កូរ៉េខាងត្បូង (South Korea)១៤.កូរ៉េខាងជើង (North Korea)១៥.អូស្ត្រាលី (Australia)១៦.ឥណ្ឌា (India)១៧.បង់ក្លាដេស្ហ (Bangladesh)១៨.ស្រីលង្កា (Sri Lanka)១៩.នេប៉ាល់ (Nepal)២០.ទួរគី (Turkey)២១.សុីរី (Syria)២២.អុីរ៉ង់ (Iran)២៣.គុយវ៉ែត (Kuwait)២៤.អេមីរ៉ាអារ៉ាប់រួម (United Arab Emirates)២៥.រុស្សុី (Russia)២៦.បេឡារុស (Belarus)២៧.អាហ្ស៊ែបៃហ្សង់ (Azerbaijan)២៨.អាមេនី (Armenia)២៩.ហ្សកហ្សុី (Georgia)៣០.តាជីគីស្ថាន (Tajikistan)៣១. កាហ្សាក់ស្ថង់ (Kazakhstan)៣២. អ៊ូស្បេគីស្តង់ (Uzbekistan)៣៣.ម៉ុងហ្គោលី (Mongolia)៣៤.ស៊ុយអែត (Sweden)៣៥.ហ្វាំងឡង់ (Finland)៣៦.ប៉ែលហ្សុិក (Belgium)៣៧.ចក្រភពអង់គ្លេស (United…
-
ខ្ញុំ ស.ស.យ.ក ដើម្បីប្រជាជន….
ខ្ញុំ ស.ស.យ.ក ដើម្បីប្រជាជន….
-
ជំនឿលើជោគជាតារាសីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំផ្លូវ ត្រីស័ក ព.ស ២៥៦៥
ជំនឿលើជោគជាតារាសីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំផ្លូវ ត្រីស័ក ព.ស ២៥៦៥
-
សួស្តីឆ្នាំថ្មី ឆ្នាំនេះសង្គ្រាន្តឆ្នាំថ្មីនឹងចូលមកនៅក្នុងថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៤ ខែមេសា វេលាម៉ោង០៤:០០នាទីព្រឹកទៀបភ្លឺ
សួស្តីឆ្នាំថ្មី ឆ្នាំនេះសង្គ្រាន្តឆ្នាំថ្មីនឹងចូលមកនៅក្នុងថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៤ ខែមេសា វេលាម៉ោង០៤:០០នាទីព្រឹកទៀបភ្លឺ។ប្រជាពលរដ្ឋមានជំនឿរៀបចំរណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក។
-
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួបពិភក្សាការងារជាមួយនាយករដ្ឋមន្រ្តីឡាវ តាមប្រព័ន្ធវីដេអូ
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលក្នុងពេលនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ ដែលទើបត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យឡាវ ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្ដែងការជឿជាក់ថា ផ្អែកលើបទពិសោធន៍ដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏រឹងមាំ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកាន់តែល្អប្រសើរ និងវិបុលភាពជូនប្រជាជនឡាវ។ នាយករដ្ឋមន្ត្រីទាំងពីរ បានសម្ដែងការពេញចិត្តទៅវិញទៅមក ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញបញ្ចប់ឲ្យបានឆាប់នូវសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ភាពជាដៃគូ ដើម្បីបន្តពង្រឹងនូវទំនាក់ទំនងជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា វិស័យនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌ ។ថ្នាក់ដឹកនាំទាំងពីរ មានសេចក្តីរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងពីត្រឹម ១០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៩ រហូតដល់ ១០៤លានដុល្លាអាមេរិក នៅក្នុងឆ្នាំ២០២០។ ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសទាំងពីរ…
-
ស្ថានទូតចិននៅកម្ពុជា ដាក់សំណួរ៣ចោទសួរទៅកាន់វិទ្យុអាស៊ីសេរី និងបកស្រាយជុំវិញការចោទប្រកាន់របស់វិទ្យុនេះមកលើទំនាក់ទមនងចិន និងកម្ពុជា
ស្ថានទូតចិននៅកម្ពុជា ដាក់សំណួរ៣ចោទសួរទៅកាន់វិទ្យុអាស៊ីសេរី( RFA ) និងបកស្រាយជុំវិញការចោទប្រកាន់របស់វិទ្យុនេះមកលើទំនាក់ទមនងចិន និងកម្ពុជា។
-
យុវជនខណ្ឌព្រែកព្នៅទទួលអំណោយរបស់ឯកឧត្តមប្រធានសសយក ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
យុវជនខណ្ឌព្រែកព្នៅទទួលអំណោយរបស់ឯកឧត្តមប្រធានសសយក ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩