Category: សង្គមកិច្ច

  • សាលារាជធានីភ្នំពេញ កំណត់ភូមិមួយចំនួន នៅខណ្ឌទួលគោក ជា «តំបន់លឿងទុំ» និង «តំបន់ក្រហម» បន្ថែម

    សាលារាជធានីភ្នំពេញ កំណត់ភូមិមួយចំនួន នៅខណ្ឌទួលគោក ជា «តំបន់លឿងទុំ» និង «តំបន់ក្រហម» បន្ថែម

    ភ្នំពេញ៖ បើសេចក្ដីសម្រេចនាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចកំណត់បន្ថែមភូមិ១៧ និងភូមិ២២ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជា «តំបន់លឿងទុំ» និងភូមិ២៣ នៃសង្កាត់បឹងកក់ទី២ និងភូមិ១០ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជា «តំបន់ក្រហម»។

  • រដ្ឋាភិបាលចិន បានផ្តល់ជំនួយជាឱសថបុរាណចិន LIANHUA QINGWEN ដែលមានតម្លៃសរុប ២០ម៉ឺនដុល្លារជូនដល់ក្រសួងសុខាភិបាលកម្ពុជា

    រដ្ឋាភិបាលចិន បានផ្តល់ជំនួយជាឱសថបុរាណចិន LIANHUA QINGWEN ដែលមានតម្លៃសរុប ២០ម៉ឺនដុល្លារជូនដល់ក្រសួងសុខាភិបាលកម្ពុជា

    រដ្ឋាភិបាលចិន បានផ្តល់ជំនួយជាឱសថបុរាណចិន LIANHUA QINGWEN ដែលមានតម្លៃសរុប ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិកជូនដល់ក្រសួងសុខាភិបាលកម្ពុជា។ ជំនួយនេះ ត្រូវបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាហើយ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះនៅទីស្តីការក្រសួងសុខាភិបាល ក្រោមវត្តមានរបស់ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

  • គោលការណ៍អនុវត្តចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ពាក់ព័ន្ធផ្នែកអាហារភេសជ្ជៈ ក្នុង «តំបន់លឿង» ត្រូវបានរដ្ឋបាល​រាជធានីភ្នំពេញ ណែនាំបន្ថែម

    គោលការណ៍អនុវត្តចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ពាក់ព័ន្ធផ្នែកអាហារភេសជ្ជៈ ក្នុង «តំបន់លឿង»  ត្រូវបានរដ្ឋបាល​រាជធានីភ្នំពេញ ណែនាំបន្ថែម

    ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំគោលការណ៍អនុវត្តចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជគ្រប់ប្រភេទ ក្នុង «តំបន់លឿង»។ បើតាមសេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់បន្ថែមថា «តំបន់ក្រហម» រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបានផ្អាកបណ្ដោះអាសន្ន។ ដោយឡែក សម្រាប់ «តំបន់លឿងទុំ» និង «តំបន់លឿង» សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការលក់ដូរជាលក្ខណៈវេចខ្ចប់។

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់តំណាងឲ្យ​សូមអរគុណ​ចំពោះម្ចាស់ដីជួលនៅភូមិក្បាលកោះ សង្កាត់កោះដាច់ ដែលមិនយក​ថ្លៃឈ្នួលដី រយៈពេលមួយឆ្នាំដល់គ្រួសារអ្នកតម្បាញ៨គ្រួសារ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់តំណាងឲ្យ​សូមអរគុណ​ចំពោះម្ចាស់ដីជួលនៅភូមិក្បាលកោះ សង្កាត់កោះដាច់ ដែលមិនយក​ថ្លៃឈ្នួលដី រយៈពេលមួយឆ្នាំដល់គ្រួសារអ្នកតម្បាញ៨គ្រួសារ

    ភ្នំពេញ៖ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ ក្នុងនាមតំណាងលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណចំពោះលោក សោម ពុធ និងភរិយា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការចែករំលែកដល់បងប្អូនដែលរងផលប៉ះពាល់ផ្នែកជីវភាព ក្នុងពេលយើងជួបនឹងគ្រោះចង្រៃដោយសារកូវីដ-១៩ នាពេលនេះ ។ ការថ្លែងអំណរគុណនេះ បានធ្វើឡើងបន្ទាប់ពីបានទទួលការណែនាំពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្តីពីការសុំសម្របសម្រួលជាមួយម្ចាស់ដីជួល ដើម្បីបន្ធូរបន្ថយថ្លៃឈ្នួលដីជូនគ្រួសារក្រីក្រចំនួន៨គ្រួសារ ដែលកំពុងរស់នៅក្នុងខ្ទមប្រកប របរតម្បាញក្រមា នៅលើដីកម្មសិទ្ធលោក សោម ពុធ អាយុ៤៨ឆ្នាំ និងភរិយាឈ្មោះ ហូ សោភា អាយុ ៤៥ឆ្នាំ គ្រាដែលអាជីវកម្មតម្បាញរបស់បងប្អូនជួលដីកំពុងរងផលប៉ះពាល់បាត់បង់ទីផ្សារ ក្នុងរយៈពេលជំងឺកូវីដ-១៩ និងក្នុងពេលអនុវត្តន៍ការបិទខ្ទប់ នៅក្នុងរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ នៃខេត្តកណ្តាល ។ សូមបញ្ជាក់ថា ក្នុងខណៈពេលយុទ្ធនាការចែកអំណោយដ៏ថ្លៃថ្លាររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…

  • លទ្ធផលនៃកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន នៅទីក្រុងហ្សាការតា

    លទ្ធផលនៃកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន នៅទីក្រុងហ្សាការតា

    តបតាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Sultan Haji Hassanal Bolkiah Mu’lzzaddin Waddaulah) នៃប្រទេសព្រុយ ណេ ដារ៉ូសាឡឹម ជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំរបស់ មេដឹកនាំអាស៊ាន ដែលបានរៀបចំនៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ នេះគឺជាកិច្ចប្រជុំកំពូលលើកទី១ក្នុងទម្រង់ជាការចូលរួមដោយផ្ទាល់ ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ បានផ្ទុះឡើងកាលពីដើមឆ្នាំ២០២០។ មេដឹកនាំអាស៊ានបានពិនិត្យមើលវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ដែលកំពុងបន្ត ដំណើរការទៅមុខ និងពិភាក្សាអំពីការងារឆ្ពោះទៅរៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ និងគំនិតផ្តួចផ្តើមនានា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីឆ្លើយតប និងស្តារឡើងវិញពី ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។ ស្តីពីទំនាក់ទំនងខាងក្រៅតំបន់ មេដឹកនាំអាស៊ានបានលើកអំពី សារៈសំខាន់ក្នុងការបន្តពង្រឹង និងពង្រីកភាពជាដៃគូររវាងអាស៊ាន និងដៃគូខាងក្រៅគ្រប់លំដាប់ថ្នាក់ ហើយក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការឯកភាព និងមជ្ឈភាពរបស់អាស៊ាន ដើម្បីប្រសិទ្ធភាពក្នុងការ ដោះស្រាយបញ្ហាប្រឈមរួមគ្នា និងថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ ។ មេដឹកនាំអាស៊ានបានពិភាក្សាគ្នាយ៉ាងទូលំទូលាយលើបញ្ហាតំបន់…

  • សារលិខិត សម្តេចតេជោ ថ្លែងក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា

    សារលិខិត សម្តេចតេជោ ថ្លែងក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា

    សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ។ ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ រៀបចំឡើងក្រោមប្រធានបទ «ឈានទៅសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់»។

  • សម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញជំនួបទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី

    សម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញជំនួបទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី

    ហ្សាការតា៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវរួចមក នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម យូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្តូរទស្សន:គ្នា សំដៅលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរកម្ពុជា ឥណ្ឌូនេស៊ី ទាំងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ក្នុងជំនួបពិភាក្សាគ្នានេះ មេដឹកនាំនៃប្រទេសទាំងពីរ បានបង្ហាញពីការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងទ្វេភាគី និងកិច្ច សហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងវិស័យជាច្រើនសម្រាប់ប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានថ្លែងអំណរគុណគ្នា ចំពោះការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់មន្រ្តីការទូត និងប្រជាជនដែលរស់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា ហើយបានយល់ស្របអំពីសារ:សំខាន់ ពីទំនាក់ទំនងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ ដោយជឿជាក់ថា ប្រទេសទាំងពីរនឹងយកជ័យជំនះលើវិបត្តិ សុខភាពនេះ ហើយនឹងរីកចម្រើនលឿនរហ័សដូចគ្នា។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម ប្រ ធានាធិបតី បានស្របមតិគ្នាជុំវិញសារ:សំខាន់ ក្នុងការរក្សាឲ្យបានសន្តិភាព សន្តិសុខ និងស្ថេរភាព នៅក្នុងតំបន់អាស៊ាន…

  • សម្ដេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅទីក្រុងហ្សាកាតា

    សម្ដេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅទីក្រុងហ្សាកាតា

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រលប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសជាមួយមេដឹកនាំអាស៊ាន ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី ២៤ ខែ មេសា ឆ្នំា២០២១។ ក្រៅពីកិច្ចប្រជុំកំពូលពិសេសជាមួយមេដឹកនាំអាស៊ាន ខ្ញុំក៏បានជួបប្រជុំទ្វេភាគីជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី និងជាមួយនាយករដ្ឋមន្ត្រីវៀតណាមផងដែរ។ នៅក្នុងកិច្ចប្រជុំពិសេសថ្ងៃនេះ មេដឹកនាំអាស៊ានបាននាំគ្នាពិភាក្សាទៅលើការជំរុញការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្ដួចផ្ដើមនានា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងដើម្បីស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូរក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ដែលជាផលប្រយោជន៍ និងការបារម្ភរួម។ ខ្ញុំរីករាយចំពោះលទ្ធផលល្អនៃជំនួបប្រជុំពិសេសថ្ងៃនេះ ដែលបានពង្រឹងនូវសន្តិភាព, ស្ថិរភាព និងវឌ្ឍនភាពក្នុងតំបន់ដែលជាបំណងប្រាថ្នានៃអាស៊ានទាំងមូល។ នៅពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញល្ងាចនេះ ខ្ញុំនិងគណៈប្រតិភូនឹងផ្ដល់សំណាកដើម្បីពិនិត្យកូវីដ-១៩ តែម្ដង ហើយពេលទៅដល់គេហដ្ធាននឹងធ្វើចត្តាឡីស័កដើម្បីធានាសុវត្ថិភាពសុខភាព។ អរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដោយបានរស់នៅក្នុងផ្ទះ និងអនុវត្តវិធានការការពារកូវីដ-១៩ បានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល៕

  • ឥណ្ឌូនេស៊ី មានរបៀបវារៈ សំខាន់ៗចំនួន៣ ក្នុងកិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការនាទីស្នាក់ការថ្មី នៃលេខាធិការអាស៊ាន ក្នុងទីក្រុងហ្សាការតា

    ឥណ្ឌូនេស៊ី មានរបៀបវារៈ សំខាន់ៗចំនួន៣ ក្នុងកិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការនាទីស្នាក់ការថ្មី នៃលេខាធិការអាស៊ាន ក្នុងទីក្រុងហ្សាការតា

    ហ្សាកាតា៖ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន លើកលែងតែប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្រ្តី ឡាវ នាយករដ្ឋមន្រ្តីថៃ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការ នៅទីក្រុងហ្សា ការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម យូកូ វីដូដូ ប្រធានាធិបតី នៃ សាធារណរដ្ឋឥណ្ឌូនេស៊ី និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេសប្រុយណេ ក្នុងនាមជាប្រធានអាស៊ាន។ សម្រាប់កិច្ចប្រជុំកំពូលពិសេសក្រៅផ្លូវការនេះ ប្រទេសមីយ៉ាន់ម៉ារ ត្រូវបានអញ្ជើញចូលរួមដោយ ឯកឧត្តមឧត្តមសេនីយ៍ មីន អោង ហ្លេង ប្រមុខយោធាមីយ៉ាន់ម៉ារ។ របៀបវារ៖ សំខាន់ៗចំនួន៣ រួមមានទី១ ការកសាងសហគមន៍អាស៊ាន ទី២ ទំនាក់ទំនងខាងក្រៅ និងទី៣ ការផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ បានប្រារព្វធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសក្រៅផ្លូវការ នាទីស្នាក់ការថ្មី នៃលេខាធិការអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី រសៀលថ្ងៃទី២៤ មេសា។ នៅក្នុងកិច្ចប្រជុំកំពូលពិសេស ដែលធ្វើឡើងជាលើកដំបូង ចាប់តាំងពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ ជាសកល…

  • សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា កំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសក្រៅផ្លូវការ នៅទីក្រុងហ្សាកាតា សាធារណៈរដ្ឋឥណ្ឌូនេស៊ី

    សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា កំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសក្រៅផ្លូវការ នៅទីក្រុងហ្សាកាតា សាធារណៈរដ្ឋឥណ្ឌូនេស៊ី

    ហ្សាកាតា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កំពុងចូលរួមប្រជុំកំពូលអាស៊ានពិសេសក្រៅផ្លូវការ ជាមួយមេដឹកនាំប្រទេសអាស៊ានដទៃទៀត នៅទីក្រុងហ្សាកាតា សាធារណៈរដ្ឋឥណ្ឌូនេស៊ី នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំនេះ ពិភាក្សាផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទធំចំនួន៣រួមមាន៖ ការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានា ដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ាន ជាមួយដៃគូក្រៅតំបន់ និងការវិវត្ត នៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម ។ កិច្ចប្រជុំមេដឹកនាំកំពូលរបស់អាស៊ាន នាពេលនេះ ក៏បានពិភាក្សារកដំណោះ ស្រាយលើវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលបច្ចុប្បន្ន ៕