Category: សង្គមកិច្ច

  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ត្រូវបានក្រុមប្រឹក្សាអង្គទូតពិភពលោក ផ្ដល់ជូនជាសមាជិកភាពមួយជីវិត

    ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ត្រូវបានក្រុមប្រឹក្សាអង្គទូតពិភពលោក ផ្ដល់ជូនជាសមាជិកភាពមួយជីវិត

    ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក អ៊ូក សោភ័ណ ត្រូវបានក្រុមប្រឹក្សាអង្គទូតសាកល (DC) ដែលប្រមូលផ្តុំដោយឥស្សរជនឆ្នើម និងធុរជនល្បីៗលើពិភពលោក បានផ្ដល់ជូននសមាជិកភាពពេញមួយជីវិត សម្រាប់បេសកកម្មដ៏ពិសិដ្ឋ ក្នុងបុព្វហេតុពង្រឹងទំនាក់ទំនងអន្តរជាតិ ជាពិសេសការទូតសេដ្ឋកិច្ច។ ពិធីប្រគល់ និងទទួលប័ណ្ណសមាជិកភាព បានធ្វើឡើងនៅរសៀលថ្ងៃទី២៩មិថុនាឆ្នាំ២០២១ ដោយលោកបណ្ឌិត Dato’ Steve Cheah ទីប្រឹក្សាជាន់ខ្ពស់ក្រុមហ៊ុន Berli Jucker PCL ដែលប្រតិបត្តិករផ្សារទំនើប Big C និងជាប្រមុខបេសកកម្ម DC ប្រចាំប្រទេស CLMTV (កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃឡង់ដ៏-វៀតណាម)។ នៅក្នុងឱកាសនោះ លោក អ៊ូក សោភ័ណ បានថ្លែងអំណរគុណដល់លោកបណ្ឌិត Dato’ Steve Cheah និងបានចាត់ទុកសមាជិកភាព DC គឺជាមោទកភាពរួមរបស់មន្ត្រីការទូតកម្ពុជា ដែលកំពុងបំពេញភារកិច្ចជូនប្រទេសជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ទាក់ទងនឹងការជំរុញសេដ្ឋកិច្ចការទូត លោកឯកអគ្គរាជទូតកម្ពុជា និងលោកបណ្ឌិត Dato’ Steve Cheah បានឯកភាពគ្នាថា នឹងរៀបចំជំនួបធុរកិច្ច និងទស្សនកិច្ចសិក្សាសម្រាប់អង្គទូត និងធុរជននៅថៃ ទៅកាន់ខេត្តតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា…

  • ឯកឧត្តម សុខ ផល អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យឡើងវិញ នូវប្រព័ន្ធព័ត៌មានវិទ្យា ក្នុងការគ្រប់គ្រងជនបរទេសរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

    ឯកឧត្តម សុខ ផល អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យឡើងវិញ នូវប្រព័ន្ធព័ត៌មានវិទ្យា ក្នុងការគ្រប់គ្រងជនបរទេសរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

    ភ្នំពេញ៖ នាព្រឹកអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យឡើងវិញ នូវប្រព័ន្ធព័ត៌មានវិទ្យាទាំងអស់ ទាំងប្រព័ន្ធដែលកំពុងដំណើរការ និងប្រព័ន្ធរៀបចំតំឡើងថ្មី របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដែលបានធ្វើឡើងនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍រួមមាន ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក, ឧត្តមសេនីយ៍ឯក អគ្គនាយករង, ប្រធាននាយកដ្ឋាន, អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញមួយចំនួនទៀត។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើង និងរាយការណ៍ជូនឯកឧត្តម សន្តិបណ្ឌិត ពីការអភិវឌ្ឍន៍លើប្រព័ន្ធព័ត៌មានវិទ្យា របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការសម្រួលការងារតាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើប និងស្របតាមរបៀបរបបការងារថ្មីក្នុងកិច្ចការពារជំងឺកូវីដ-១៩។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងអំពីសមិទ្ធិផលជាច្រើន ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍សម្រេចបាន ផ្នែកប្រព័ន្ធព័ត៌មានវិទ្យាដែលកំពុងដំណើរការប្រើប្រាស់ និងប្រព័ន្ធដែលកំពុងកសាង ដែលដំណើរការប្រើប្រាស់នៅពេលខាងមុខនេះ ប្រព័ន្ធប្រើប្រាស់សម្រាប់ជនបរទេសស្នាក់នៅប្រទេសកម្ពុជា, ប្រព័ន្ធប្រើប្រាស់សម្រាប់មុនពេលអ្នកដំណើរមកប្រទេសកម្ពុជា, ប្រព័ន្ធសម្រាប់អ្នកដំណើរមកដល់តាមច្រកទ្វារព្រំដែនអន្តរជាតិ, ប្រព័ន្ធគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត,…

  • ប្រធានក្រុមហ៊ុនជីបម៉ុង ប្រគល់ថ្នាំបុរាណចិន ទឹកបរិសុទ្ធ និងភេជ្ជះចំនួនជាច្រើនបន្ទះនិងកេស ជូនរដ្ឋបាបរាជធានី ដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩

    ប្រធានក្រុមហ៊ុនជីបម៉ុង ប្រគល់ថ្នាំបុរាណចិន ទឹកបរិសុទ្ធ និងភេជ្ជះចំនួនជាច្រើនបន្ទះនិងកេស ជូនរដ្ឋបាបរាជធានី ដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩

    ភ្នំពេញ៖ ថ្នាំបុរាណចិន Lianhua Qingwen ចំនួន៥០០០បន្ទះ ទឹកបរិសុទ្ធចំនួន៣០០០កេស និង ភេជ្ជៈចំនួន១០០០កេស ត្រូវបានអ្នកឧកញ៉ាលាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងជាប្រធានក្រុមហ៊ុនជីប ម៉ុងនិងលោកស្រី បានប្រគល់ជូនរដ្ឋបាបរាជធានីភ្នំពេញ ដើម្បីចូលរួមជួយក្នុងការទប់ស្កាត់ការរីករាលដាល មរោគកូវិដ-១៩ និងដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរង ផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។ពិធីប្រគល់និងទទួលថវិកានេះបានធ្វើឡើងនារសៀលថ្ងៃទី២៩ មិថុនា នេះ ក្រោមវត្តមាន ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងឱ្យអ្នកឧកញ៉ាលាង ឃុន នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី អភិបាលរាជធានី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជនីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកកញ៉ានិងលោកស្រីដែល​បានឧបត្ថម្ភ ថ្នាំបុរាណចិន Lianhua Qingwen ចំនួន៥០០០បន្ទះ…

  • ក្រុមគ្រូពេទ្យ TYDA ទទួល អំណោយពី​ក្រុមការងារអង្គការចាត់តាំងយុវជនគណបក្ស ចាំកូរ៉េ ជប៉ុន និងម៉ាឡេស៊ី

  • វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាស្ថាន Zhejiang Institute of Communication នៃសាធារណរដ្ឋប្រជាមានិតចិន

    វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាស្ថាន Zhejiang Institute of Communication នៃសាធារណរដ្ឋប្រជាមានិតចិន

    ភ្នំពេញ៖ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន(TSIPWT) និង វិទ្យាស្ថាន Zhejiang Institute of Communication (ZJIC) នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។ វិទ្យាស្ថាន Zhejiang Institute of Communication (ZJIC) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៨ នៃសាកលវិទ្យាល័យ Zhejiang University និងបានបណ្តុះបណ្តាលសិស្ស និស្សិត លើជំនាញបច្ចេកទេសសរុបជាង ៤០ជំនាញ ក្នុងដេប៉ាតឺម៉ង់ចំនួន៩ រួមមាន៖ ដេប៉ាតឺម៉ង់ផ្លូវថ្នល់និងស្ពាន ដេប៉ាតឺម៉ង់ផ្លូវទឹក ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន ដេប៉ាតឺម៉ង់ដឹកជញ្ជូនឆ្លាតវៃ និងដេប៉ាតឺម៉ង់ Rail Transit។ ជាមួយការទំនាក់ទំនង និងភាពជាដៃគូនេះ វិទ្យាស្ថានទាំងពីរ (TSIPWT…

  • រដ្ឋាភិបាលប្រទេសជប៉ុន ផ្តល់ជូនគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវ ឆ្នាំ២០២១ ជូនឯកឧត្តម ឈាង វុន

    រដ្ឋាភិបាលប្រទេសជប៉ុន ផ្តល់ជូនគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវ ឆ្នាំ២០២១ ជូនឯកឧត្តម ឈាង វុន

    រដ្ឋាភិបាលប្រទេសជប៉ុនបានផ្ដល់គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២១ ជូនចំពោះ ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ជប៉ុន។ ទីស្តីការគណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានប្រកាសជាផ្លូវការពីការផ្តល់ជូននូវគ្រឿងឥស្សរិយយសនេះ ជូនឯកឧត្តម ឈាង វុន។ គ្រឿងឥស្សរិយយសនិទាឃរដូវ “The Order of the Rising Sun, Gold and Silver Star” ជាឥស្សរិយយសដែលរដ្ឋាភិបាលប្រទេសជប៉ុន ផ្តល់ជូនឥស្សរជនបរទេស ជាបុគ្គលមានគុណសម្បត្តិ ដើម្បីជាការទទួលស្គាល់នូវកិច្ចការបម្រើជាតិ ឬបម្រើសង្គមរបស់ឥស្សរជនទាំងនោះ និងជាការសម្តែងនូវការគោរព និងកោតសរសើរចំពោះស្នាដៃលេចធ្លោរបស់បុគ្គលឆ្នើមទាំងនោះក្នុងវិស័យផ្សេងៗនៅក្នុងសង្គម។ បន្ទាប់ពីទទួលបានដំណឹងដ៏រីករាយនេះ ស្ថានទូតជប៉ុនប្រចំានៅព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម ឈាង វុន។ ជាមួយក្តីសោមនស្សរីករាយយ៉ាងក្រៃលែងជូន ឯកឧត្តម ឈាង វុន ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់នៅក្នុងសារលិខិតនោះថា គ្រឿងឥស្សរិយយស “The…

  • អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

    អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

     ថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធនូវព្រះរាជពិធីបុណ្យ«ច្រត់ព្រះនង្គ័ល»ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

  • សាលារាជធានីភ្នំពេញ កំណត់ភូមិមួយចំនួន នៅខណ្ឌទួលគោក ជា «តំបន់លឿងទុំ» និង «តំបន់ក្រហម» បន្ថែម

    សាលារាជធានីភ្នំពេញ កំណត់ភូមិមួយចំនួន នៅខណ្ឌទួលគោក ជា «តំបន់លឿងទុំ» និង «តំបន់ក្រហម» បន្ថែម

    ភ្នំពេញ៖ បើសេចក្ដីសម្រេចនាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចកំណត់បន្ថែមភូមិ១៧ និងភូមិ២២ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជា «តំបន់លឿងទុំ» និងភូមិ២៣ នៃសង្កាត់បឹងកក់ទី២ និងភូមិ១០ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជា «តំបន់ក្រហម»។

  • រដ្ឋាភិបាលចិន បានផ្តល់ជំនួយជាឱសថបុរាណចិន LIANHUA QINGWEN ដែលមានតម្លៃសរុប ២០ម៉ឺនដុល្លារជូនដល់ក្រសួងសុខាភិបាលកម្ពុជា

    រដ្ឋាភិបាលចិន បានផ្តល់ជំនួយជាឱសថបុរាណចិន LIANHUA QINGWEN ដែលមានតម្លៃសរុប ២០ម៉ឺនដុល្លារជូនដល់ក្រសួងសុខាភិបាលកម្ពុជា

    រដ្ឋាភិបាលចិន បានផ្តល់ជំនួយជាឱសថបុរាណចិន LIANHUA QINGWEN ដែលមានតម្លៃសរុប ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិកជូនដល់ក្រសួងសុខាភិបាលកម្ពុជា។ ជំនួយនេះ ត្រូវបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាហើយ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះនៅទីស្តីការក្រសួងសុខាភិបាល ក្រោមវត្តមានរបស់ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

  • គោលការណ៍អនុវត្តចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ពាក់ព័ន្ធផ្នែកអាហារភេសជ្ជៈ ក្នុង «តំបន់លឿង» ត្រូវបានរដ្ឋបាល​រាជធានីភ្នំពេញ ណែនាំបន្ថែម

    គោលការណ៍អនុវត្តចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ពាក់ព័ន្ធផ្នែកអាហារភេសជ្ជៈ ក្នុង «តំបន់លឿង»  ត្រូវបានរដ្ឋបាល​រាជធានីភ្នំពេញ ណែនាំបន្ថែម

    ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំគោលការណ៍អនុវត្តចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជគ្រប់ប្រភេទ ក្នុង «តំបន់លឿង»។ បើតាមសេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់បន្ថែមថា «តំបន់ក្រហម» រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបានផ្អាកបណ្ដោះអាសន្ន។ ដោយឡែក សម្រាប់ «តំបន់លឿងទុំ» និង «តំបន់លឿង» សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការលក់ដូរជាលក្ខណៈវេចខ្ចប់។