Category: សង្គមកិច្ច

  • គ្រំចំពុះទាអាហារសមុទ្រមកពីខេត្តកោះកុងមានវត្តមាននៅផ្សារទំនើបម៉ាក្រូជាផ្នែកមួយចូលរួមគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍

    គ្រំចំពុះទាអាហារសមុទ្រមកពីខេត្តកោះកុងមានវត្តមាននៅផ្សារទំនើបម៉ាក្រូជាផ្នែកមួយចូលរួមគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍

    រាជធានីភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានមានសុទិដ្ឋិនិយមថាការគាំទ្រម្ហូបច្នៃពីគ្រំចំពុះទាដែលមានប្រភពមកពីកោះកុង គឺគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍។ ការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានដូច្នេះធ្វើឡើង ក្នុងឱកាសនៃការចូលរួមពិធីផ្សព្វផ្សាយផលិតផលគ្រុំចំពុះទារបស់សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបខេត្តកោះកុងនៅក្នុងផ្សារទំនើបម៉ាក្រូ ក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញនាល្ងាចថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២១ នេះ។  ឯកឧត្តមបានមានប្រសាសន៍ថា៖ «គ្រំចំពុះទាជាផលិតផលក្នុងស្រុក ដែលសំបូរនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង និងជានិមិត្តរូប នៃនិរន្តរភាពធនធានធម្មជាតិកើតចេញពីសុខដុមរមណីយកម្មរវាងសកម្មភាពសេដ្ឋកិច្ច និងការអភិរក្ស ជាពិសេសការអភិរក្សព្រៃកោងកាង ចាប់ផ្តើមមានវត្តមាននៅលើទីផ្សារទំនើបម៉ាក្រូដើម្បីចូលរួមជាជម្រើសមុខម្ហូបថ្មីមួយទៀតសម្រាប់អ្នកចូលចិត្តអាហារសមុទ្រ»។         រដ្ឋលេខាធិកាក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា គ្រំចំពុះទាដែលជាផលិតផលនៅខេត្តកោះកុងហើយក៏ជាប្រភេទគ្រំមានរសជាតិយ៉ាងឆ្ងាញ់ពិសានេះត្រូវបានគេនាំយកមកដាក់ចែកចាយលក់នៅផ្សារម៉ាក្រូគឺជាជំហានថ្មីមួយទៀតសម្រាប់ពង្រីកទីផ្សារគ្រុំចំពុះទាលើទីផ្សារក្នុងស្រុក និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថានក្នុងការជួយដល់ជីវភាព និងសេដ្ឋកិច្ចគ្រួសាររបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យកាន់តែល្អប្រសើរឡើង។                 ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់ផ្សារស្នាដៃម៉ែ និងផ្សារម៉ាក្រូដែលបានជួយចូលរួមសហការ ជាមួយក្រសួងបរិស្ថាននាំយកនូវផលិតផលក្នុងស្រុកមួយនេះមកលក់នៅលើទីផ្សារ។ នេះគឺជាផ្នែកមួយនៃការចូលរួមរកទីផ្សារជូនផលិតផលក្នុងស្រុកនិងក៏ជាផ្នែកមួយនៃការចូលរួមអភិរក្សសមុទ្រជាពិសេសចូលរួមក្នុងការការពារព្រៃកោងកាងនៅក្នុងតំបន់ខេត្តកោះកុងដែលជាប្រភពសុវត្ថិភាពស្បៀងអាហារដ៏សំខាន់ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។         គួរបញ្ជាក់ថាការនាំយកគ្រំចំពុះទាមដាក់លក់នៅផ្សារម៉ាក្រូនេះធ្វើឡើងក្រោមកិច្ចសហការរបស់គម្រោងនិរន្តរភាពទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន ជាមួយផ្សារម៉ាក្រូទាំងនៅភ្នំពេញ និងខេត្តសៀមរាប បានរៀបចំបើកលក់ផលិតផលគ្រំចំពុះទាកោះកុងក្នុងតម្លៃពិសេសចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី ០៥ ខែតុលាឆ្នាំ២០២១។      ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថាគ្រំចំពុះទាល្បីល្បាញឈ្មោះនៅបរទេសដោយសារវាមានរសជាតិឆ្ងាញ់ ពិសា ប៉ុន្តែសម្រាប់កម្ពុជាវិញប្រជាពលរដ្ឋហាក់មិនសូវស្គាល់គ្រំប្រភេទនេះច្រើនប៉ុន្មាននៅឡើយទេ។ សម្រាប់ការដាក់លក់គ្រំចំពុះទាខេត្តកោះកុងនៅផ្សារម៉ាក្រូនាពេលនេះគឺជាការបង្ហាញឱ្យឃើញពីការពង្រីកកាន់តែទូលាយនូវទីផ្សារផលិតផលរបស់សហគមន៍ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក…

  • បុរស២រូបឈ្នះប្រាក់រង្វាន់សរុប ១៦០០០០ដុល្លារ ពីសែលកាត

    បុរស២រូបឈ្នះប្រាក់រង្វាន់សរុប ១៦០០០០ដុល្លារ ពីសែលកាត

    រាជធានីភ្នំពេញ៖បុរស២រូបដែលជាអតិថិជនរបស់ក្រុមហ៊ុនសែលកាតបានចូលរួមលេងក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ១០០០០ដុល្លារ រៀងរាល់ថ្ងៃ” ពីសែលកាតបានឈ្នះប្រាក់រង្វាន់ក្នុងម្នាក់ៗ៨០០០០ដុល្លារដែលសរុបទឹកប្រាក់១៦០០០០ដុល្លារ។           បុរសមានសំណាងខ្ពស់ទាំង២រូបបានឈ្នះប្រាក់រង្វាន់នេះកាលពីអំឡុងខែ សីហាឆ្នាំ ២០២១កន្លងមក។ក្នុងនេះអតិថិជនមហាសំណាងទី១បានទៅលើលោក  រឿង ចាន់រិទ្ធ មានមុខរបរជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោកបានឈ្នះរង្វាន់លុយសុទ្ធចំនួន ៨០០០០ដុល្លារ កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២១។ ចំណែកបុរសជាអតិថិជនទី២ មានឈ្មោះថា គុំ កុល ជាកសិករ រស់នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ លោកបានឈ្នះរង្វាន់លុយសុទ្ធចំនួន ៨០០០០ដុល្លារ កាលពីថ្ងៃទី១៧ខែសីហា ឆ្នាំ ២០២១។ គួរបញ្ជាក់ថាអតិថិជនសែលកាតទាំងអស់ក៏មានឱកាសអាចទទួលបានសំណាងនេះផងដែរ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖ –         លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ –         លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ          កម្មវិធីឈ្នះលុយសុទ្ធ ១០០០០ដុល្លារ រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន…

  • បុរសចូលនិវត្តន៍រស់នៅកំពង់ឆ្នាំងម្នាក់មានសំណាងឈ្នះរង្វាន់៨០០០០ដុល្លារ

    បុរសចូលនិវត្តន៍រស់នៅកំពង់ឆ្នាំងម្នាក់មានសំណាងឈ្នះរង្វាន់៨០០០០ដុល្លារ

    រាជធានីភ្នំពេញ៖បុរសវ័យចំណាស់មួយរូបពិតជាមានសំណាងខ្លាំងណាស់គឺគាត់បានឈ្នះប្រាក់រង្វាន់រហូតដល់៨០០០០ដុល្លារក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ ១0,000 ដុល្លាររៀងរាល់ថ្ងៃ» ពីក្រុមហ៊ុនសែលកាត។ ក្រុមហ៊ុនសែលកាតបានឱ្យដឹងថាបុរសមានសំណាងរូបនេះមានឈ្មោះ លោក ជា ញ៉េប ជាមន្រ្តីចូលនិវត្តន៍ រស់នៅក្នុងភូមិក្តីចាស់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង  ។បុរសវ័យរូបនេះបានឈ្នះរង្វាន់កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ។ កាលពីថ្មីៗមកនេះក្រុមការងាររបស់ក្រុមហ៊ុនសែលកាតបានធ្វើការប្រគល់ប្រាក់រង្វាន់ជូនគាត់រួចរាល់ផងដែរ។ អតិថិជនរបស់ក្រុមហ៊ុនសែលកាតបើចង់ឈ្នះប្រាក់រង្វាន់បែបនេះដែរ គ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖ –         លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ –         លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ តាមរយៈការផ្តល់រង្វាន់ជូនអតិថិជនរបស់ខ្លួនក្រុមហ៊ុនសែលកាតបានបញ្ជាក់ដែរថា អតិថិជនរបស់ខ្លួនអាចបន្តក្តីសុបិនដោយអាច ចាប់យកឱកាសសំណាងពីសែលកាត! បើទោះបីអតិថិជននៅផ្ទះ កន្លែងជិតឆ្ងាយ ឬតាមខេត្ត សុទ្ធតែអាចចាប់យកឱកាសសំណាងឈ្នះលុយសុទ្ធម៉ឺនៗបានដែរ។ សូមតាមដានការចាប់រង្វាន់ទាំងអស់គ្នា នៅរៀងរាល់ល្ងាចម៉ោង 6:50នាទី លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងមានចាក់ផ្សាយឡើងវិញនៅលើឆាណែល YouTube របស់ Cellcard ៕

  • ខេត្តសៀមរាប បើកដំណើរការឡើងវិញនូវច្រកត្រួតពិនិត្យសុខភាពបឋម និងស្រង់ទិន្ន័យ ទាំង ៣ច្រក ក្នុងស្រុកជីក្រែង ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ

    ខេត្តសៀមរាប បើកដំណើរការឡើងវិញនូវច្រកត្រួតពិនិត្យសុខភាពបឋម និងស្រង់ទិន្ន័យ ទាំង ៣ច្រក ក្នុងស្រុកជីក្រែង ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ

    សៀមរាប ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារក្រោមឱវាទ ដើម្បីចុះត្រួតពិនិត្យមើលដំណើរការបើកឡើងវិញនូវច្រកត្រួតពិនិត្យសុខភាពបឋម និងស្រង់ទិន្ន័យ ទាំង ៣ច្រក និងគ្រប់គ្រង សាកសួរព័ត៌មាន និងបញ្ហាសុខភាពបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ចូលមកកាន់ខេត្តសៀមរាប តាមច្រកស្រុកជីក្រែង ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ។ ឯកឧត្តម បានមានប្រសាសន៍ថា រាល់ការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាពបឋម ស្កេន QR Code តែប៉ុណ្ណោះ ដើម្បីចំណេញពេលវេលា និងសុវត្ថិភាព ដោយមិនមានតម្រូវឲ្យធ្វើចត្តាឡីស័ក លើកលែងតែករណីសង្ស័យ ។ ឯកឧត្តម សំណូមពរដល់បងប្អូន ពូ មីង ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ត្រូវតែប្រុងប្រយ័ត្នខ្លួន បើយើងរួមគ្នាអនុវត្តវិធានសុខាភិបាល ឱ្យបានគ្រប់ៗគ្នា យើងនឹងការពារបាន និងអាចកាត់បន្ថយនៃការចម្លងកាន់តែមានប្រសិទ្ធភាព កុំឲ្យជំងឺនេះប៉ះដល់ខ្លួនយើង និងក្រុមគ្រួសាររបស់យើង ហើយយេីងរស់នៅតាមគន្លងថ្មី គឺ ៣.ការពារ…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅ​ដល់ កុមារី នៅអង្គការអាហ្វីស៊ីបកម្ពុជា

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅ​ដល់ កុមារី នៅអង្គការអាហ្វីស៊ីបកម្ពុជា

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកស្បៀង និងសំណេះសំណាលជាមួយកុមារនៅអង្គការអាហ្វីស៊ីបកម្ពុជា ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវ ក៏បាននាំមកនូវការផ្តាំសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់ក្មួយៗ និងចៅៗ នៅក្នុងអង្កការអង្គការអាហ្វីស៊ីបកម្ពុជាដោយក្តីស្រឡាញ់ និងដោយក្តីនឹករលឹក ។ លោកជំទាវក៏បានកោតសសើរ និងថ្លែងអំណរគុណដល់ លោកស្រី ម៉ម សូម៉ាលី ដែលជាគណៈគ្រប់គ្រងរបស់អង្គការអាហ្វីស៊ីបកម្ពុជា រួមជាមួយនឹងបុគ្គលិកអង្គការទាំងអស់ បានដឹកនាំនិងគ្រប់គ្រងអង្កការចាប់តាំងពីការចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ននេះទទួលបានលទ្ធផលបានយ៉ាងល្អប្រសើរគួរជាទីមោទនៈ តាមរយៈ ការជួយផ្តល់ដំណោះស្រាយ សម្របសម្រួលជួយដល់ក្រុមគោលដៅ ជាយុវនារី និង កុមារីជនរងគ្រោះ និងងាយរងគ្រោះ…

  • ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងសប្បុរសជន ជូនគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដល់មណ្ឌលចត្តាឡីស័ក នៅក្នុងស្រុកស្រីស្នំ

    ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងសប្បុរសជន ជូនគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដល់មណ្ឌលចត្តាឡីស័ក នៅក្នុងស្រុកស្រីស្នំ

    សៀមរាប៖ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក រួមជាមួយសប្បុរសជន និងក្រុមការងារយុវជនខេត្តសៀមរាប បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ទៅផ្តល់ជូនមណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យមោង មណ្ឌលចត្តាឡីស័កបឋមសិក្សាត្រុំ និងប្រគេនដល់វត្តវេឡុវន្តដោកពោយគោកក្រោល កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ។ អំណោយជាសម្ភារគ្រឿងឧបភោគបរិភោគ និងថវិកា សរុបទាំង ៣ទីតាំងរួមមាន៖ អង្ករចំនួន ៥០០គ.ក្រ, ទឹកត្រីចំនួន ៨យួរ, ទឹកស៊ីអ៊ីវចំនួន ៨យួរ, ទឹកសុទ្ធចំនួន ១៥៣យួរ, ត្រីខចំនួន ៨យួរ, មីម៉ាម៉ាចំនួន ៦កេស, ទឹកក្រូចចំនួន ៦កេស, ស្ពៃចង្កឹះចំនួន ៣០គ.ក្រ, ស្ពៃក្រញ៉ាចំនួន ៣០គ.ក្រ, ម្រះចំនួន៣០គ.ក្រ, ផ្លែត្រឡាចមួយចំនួន, បច្ច័យចំនួន ៣០ម៉ឺនរៀល។ ដោយឡែក បច្ច័យប្រគេនដល់សមណសិស្ស ក្នុងវត្តវេឡុវ័នដោកពោយគោកក្រោល(វត្តគោកក្រោល) ចំនួន ៦០ម៉ឺនរៀល ក្នុងនោះមួយអង្គ ៣ម៉ឺនរៀល, សៀវភៅ ៥ក្បាល, ប៊ិច ២ដើម។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក មានសង្ឃដិកាថា…

  • ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសព លោកគ្រូ រស់ សេរី ព្រឹទ្ធាចារ្យក្បាច់គុន ល្បុក្តតោខ្មែរ ប្រចាំខេត្តសៀមរាប

    ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសព លោកគ្រូ រស់ សេរី ព្រឹទ្ធាចារ្យក្បាច់គុន ល្បុក្តតោខ្មែរ ប្រចាំខេត្តសៀមរាប

    ឯកឧត្ដម ហ៊ុន ម៉ានី ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារ នៃសពលោកគ្រូ រស់ សេរី ព្រឹទ្ធាចារ្យក្បាច់គុនល្បុក្តតោខ្មែរ ប្រចាំខេត្តសៀមរាប ឯកឧត្ដម ហ៊ុន ម៉ានី ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារ នៃសពលោកគ្រូ រស់ សេរី ព្រឹទ្ធាចារ្យក្បាច់គុនល្បុក្តតោខ្មែរ ប្រចាំខេត្តសៀមរាប តាមរយៈយុវជន ស.ស.យ.ក ខេត្ត ថ្ងៃទី១៣សីហា២០២១នេះ ក្រុមការងារ ស.ស.យ.ក. ខេត្តសៀមរាប បាននាំយកកម្រងផ្កា និងបច្ច័យរបស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅគោរពវិញ្ញាណក្ខ័ន្ធនៃសពនៅសាលាគុន ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំនៃមរណភាពលោកគ្រូ រស់ សេរី ព្រឹទ្ធាចារ្យក្បាច់គុនល្បុក្តតោខ្មែរប្រចាំខេត្តសៀមរាប គូសបញ្ជាក់ថា លោកគ្រូព្រឹទ្ធាចារ្យ ជាគ្រូបង្ហាត់ក្បាច់គុនល្បុក្តតោខ្មែរដ៏ឆ្នើមដែលបានលះបង់អស់កម្លាំងកាយចិត្តថែរក្សា និងបង្ហាត់បង្រៀនយុវជនបន្ដវេននូវក្បាច់គុនល្បុក្តតោខ្មែរឲ្យបានស្គាល់ និងបន្ដថែរក្សាមរតកដូនតាដែលមិនអាចកាត់ថ្លៃនេះ។ ការបាត់បង់លោកគ្រូព្រឹទ្ធាចារ្យជាការបាត់បង់ ស្វាមី លោកឪពុក និងលោកគ្រូ ជាទីគោរពស្រលាញ់ សំរាប់ក្រុមគ្រួសារ និងកូនខ្មែរជំនាន់ក្រោយ។ ប្រភព៖ Page FB៖ សហភាពសហព័ន្ធយុវជនកម្ពុជា (https://www.facebook.com/570451822970578/posts/4915801571768893/)

  • រាជរដ្ឋាភិបាលសម្រេចបង្កើត ក្រុមការងាររាជរដ្ឋាភិបាល​និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍​កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩

    រាជរដ្ឋាភិបាលសម្រេចបង្កើត ក្រុមការងាររាជរដ្ឋាភិបាល​និងឯកជន ដើម្បីស្ដារ  និងលើកស្ទួយវិស័យទេសចរណ៍​កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩

    ភ្នំពេញ៖ រាជរដ្ឋាភិបាកម្ពុជា សម្រេចបង្កើតក្រុមការងារ រាជរដ្ឋាភិបាល​និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍​កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៨១  សសរ  ចុះថ្ងៃទី២៦  ខែកក្កដា  ឆ្នាំ២០២១។ សេចក្តីសម្រេចនេះមានសមាជិក សមាជិកា ៤៤រូប មានប្រធានម្នាក់ ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអនុប្រធាន៧រូប រួមទាំងលេខាធិការដ្ឋាន និងអនុក្រុមការងារចំនួន៣  ដែលមានតួនាទីភារកិច្ច និងសមាសភាពជាក់ស្តែង ទៅតាមការកំណត់របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះ ក្រុមការងារទាំងនេះ មានសិទ្ធិប្រើកញ្ចប់ថវិកាជាតិ និងជំនួយផ្សេងៗ ពីដៃគូអភិវឌ្ឍ និងប្រភពស្របច្បាប់ផ្សេងទៀត។ មួយវិញទៀត ក្រុមការងារនេះ មានសិទ្ធិប្រើត្រារបស់ក្រសួងទេសសចរណ៍ ដើម្បីដំណើរការងាររបស់ខ្លួនតាមការចាំបាច់ ហើយប្រធាន ឬអនុប្រធានប្រចាំការ អាចអញ្ជើញរដ្ឋលេខាធិការ ថ្នក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធផ្សេងទៀត ចូលរួមប្រជុំតាមការចាំបាច់៕ ដោយ៖ តាក្វាន់

  • ណា​ណា បង្ហាញ​ពី​បំណង​ចង់​ចាក់​វ៉ាក់សាំង ឃ្លីបវីដេអូ​ណាណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន បង្ហោះលើ​គេហទំព័រ Facebook

    ណា​ណា បង្ហាញ​ពី​បំណង​ចង់​ចាក់​វ៉ាក់សាំង ឃ្លីបវីដេអូ​ណាណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន បង្ហោះលើ​គេហទំព័រ Facebook

    ភ្នំពេញ៖ ក្មេង​ស្រី​តូច​ម្នាក់​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អូន ណា​ណា ទាំង​ស្អាត ទាំង​ឆ្លាត ថែម​ទាំង​ពូកែសម្តី​ក្បោះក្បាយ​ចាក់ទឹកមិនលិច​ទៀត​នោះ បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​ខ្លី​មួយ បង្ហាញ​អំពី​បំណង​ចង់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា យក​វី​ដេ​អូ មក​ចែករំលែក​បន្ត លើគេហទំព័រ Facebook ។ នៅ​លើហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៥ កក្កដា ២០២១ បាន​បង្ហោះ​វី​ដេ​អូ​ក្មេង​ស្រី​ឈ្មោះ ណា​ណា អម​ដោយសារ​ថា «​សូម​ស្ដាប់​ចៅ ណា​ណា និយាយ អំពី​បំណង​ចង់​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩» ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​សូម​អភ័យទោស​ពី​ឪពុក​ម្តាយ​ចៅស្រី​ (​ណា​ណា​) ដែល​សម្តេច​តេ​ជោ យក​រូប​ចៅ​ណា​ណា មក​បង្ហោះ​ដោយ​គ្មាន​ការ​អនុញ្ញាតិ ។ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​សរសេរ​នៅ​ក្នុង​(​ខ​មិន​)​ទៀត​ថា «​អរគុណ​ក្មួយ​ស្រី (​ឈ្មោះ​លើ​ហ្វេ​ស​ប៊ុ​ក La Lune) ដែល​បាន​ផ្តល​ដំណឹង ក្នុង​នាម​ជា​ម្តាយ​របស់…

  • លោកជំទាវ ម៉ែន សំអន ប្រកាសទទួលស្គាល់សមាសភាព​គណៈកម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ

    លោកជំទាវ ម៉ែន សំអន ប្រកាសទទួលស្គាល់សមាសភាព​គណៈកម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ

    លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធាន​សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ទទួលស្គាល់សមាសភាពគណៈកម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ តាមរយៈ ប្រព័ន្ធ ZOOM ដែលជារបៀបធ្វើការតាមគន្លងថ្មី នាព្រឹកថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់អង្គពិធីទាំងមូល ។លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះ លោកជំទាវ ជូ…