-
ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោប្រព្រឹត្តទៅដោយរលូន

កំពត៖ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពត បានលើកឡើងថា ដំណើរការនៃការរៀបចំ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោអាណត្តិទី១នេះ បានប្រព្រឹត្តិទៅដោយរលូន និងគ្មានអ្វីធ្វើឲ្យមិនប្រក្រតីកើតឡើង ចាប់តាំងពីថ្ងៃចុះឈ្មោះរហូតដល់ថ្ងៃបោះឆ្នោតរួចរាល់។ ជាលទ្ធផលបណ្ដោះអាសន្នបឋម គណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោត ១៧ លើ១៧សម្លេង នៃអង្កបោះឆ្នោត។ ក្រុងបូកគោត្រូវរាជរដ្ឋាភិបាលសម្រេចឲ្យបង្កើតឡើងថ្មី ហើយដើម្បីឲ្យស្របទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមបែបប្រជាធិបតេយ្យ ទើបត្រូវរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងនេះឡើងក្រោមការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ (គជប)ដែលជាស្ថាប័នអព្យាក្រឹត្យជាអ្នករៀបចំ។ លោកបណ្ឌិត តែ ជិនណារិទ្ធិ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត បានប្រាប់ឲ្យដឹងថាដំណើរការនៃការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោអាណត្តិទី១នេះ បានចាប់ផ្តើមពីខែឧសភា ឆ្នាំ២០២១ និងមានគណបក្សនយោបាយចុះបញ្ជីចូលរួមប្រកួតប្រជែងដណ្តើមសំឡេងឆ្នោតចំនួន៤ គឺគណបក្សហ៊្វុនស៊ិនប៉ិចឈរលេខរៀងទី១ ,គណបក្សយុវជនកម្ពុជា ទី២ ,គណបក្សប្រជាជនកម្ពុជាទី៣ និងគណបក្សសញ្ជាតិកម្ពុជាឈរលេខរៀងទី៤។ លោកប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានបញ្ជាក់ថាដំណើរការនៃការរៀបចំបោះឆ្នោតបានប្រព្រឹត្តិទៅដោយរលូនទាំងសន្តិសុខ សណ្តាប់ធ្នាប់ និងបរិយាកាស នៃការបោះឆ្នោត គ្មានការបង្ខិតបង្ខំ គំរាមកំហែង រក្សាការសម្ងាត់ មានតម្លាភាព និងមានការឯកភាពពីភាគីចូលរួម និងពាក់ព័ន្ធ ថាអាចទទួលយកបាន។ ហើយជាលទ្ធផលបណ្ដោះអាសន្នបឋមគណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោត ១៧លើ១៧សំឡេងនៃអង្កបោះឆ្នោតចូលរួមបោះ។ឯកឧត្តមជាវ តាយ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តចូលរួមដឹកនាំកម្លាំងការពារ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងបរិវេណនៃមណ្ឌលបោះឆ្នោតបានឲ្យដឹងថា ក្រុងបូកគោមាន៣សង្គាត់ និង១១ភូមិមានផ្ទៃដីសរុបប្រមាណ១៥២គីឡូវម៉ែត្រការ៉េ។ឯកឧត្តមថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោអាណត្តិទី១នេះ…
-
និស្សិតឆ្នើមខេត្តកំពតពីររូបទទួលការឧបត្ថម្ភថវិកា ២ម៉ឺនដុល្លាពីឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉នដើម្បីទៅបន្តការសិក្សាបរិញ្ញាប័ត្រជាន់ខ្ពស់នៅប្រទេសបារាំង

កំពត៖ នៅឆ្នាំ២០២១នេះ និស្សិតឆ្នើមប្រចាំខេត្តកំពត ចំនួនពីររូបទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសបារាំង ហើយដើម្បីលើកទឹកចិត្តក៏ដូចជាជួយបំពេញតម្រូវការសិក្សារៀនសូត្រឲ្យកាន់តែប្រសើរផងនោះ មូលនិធិសម្រាប់និស្សិតខេត្តកំពត បានឧបត្ថម្ភថវិកាដល់និស្សិតទាំងពីររូបក្នុងម្នាក់១ម៉ឺនដុល្លា។ នៅសាលសន្និសិតបូកគោខេត្តកំពត នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងឯកត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាកត្តិយសជាមួយឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ សមាជិករដ្ឋសភា និងជាប្រធានមូលនិធិសម្រាប់និស្សិតខេត្តកំពត ដើម្បីជួប សំណេះសំណាល និងជូនដំណើរនិស្សិតឆ្នើមរបស់ខេត្តកំពតចំនួន២រូប ដែលត្រូវទៅបន្តការសិក្សានៅតាមគ្រឹះស្ថាននានានៃសាធារណៈរដ្ឋបារាំង។និស្សិតឆ្នើមទាំងពីររូបដែលទទួលបានអាហារូបករណ៍លើផ្នែកវិស្វកម្ម មាន ទី១. និស្សិត សុខល អាយលិ ត្រូវទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតទេ្វ (Double Master Degree) ផ្នែក Industrial performance and Mechatronics System នៅសាលាជាតិជាន់ខ្ពស់រ៉ែ Alès (IMT Mines d’Alès) ទី២.និស្សិត ឆាយ លីអាន ត្រូវទៅបន្តការសិក្សាផ្នែកវិទ្យាសាស្ត្រវិស្វកម្មនៅ Télécom…
-
ឯកឧត្តម ម៉ែន សុផុន នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា វត្តលើភ្នំសន្ទុក

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់ឲ្យ ឯកឧត្តម ម៉ែន ស៊ីផុន នាំយកទៀនព្រះវស្សា ទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាវត្តលើភ្នំសន្ទុក ហៅវត្តចោមចុងគិរី ស្ថិតនៅក្នុងភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៦៥៦ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។ទេយ្យវត្ថុដែលវេរប្រគេននាថ្ងៃនេះរួមមាន ៖ ទឹកក្រូច ទឹកសុទ្ធ ស្ករស មី ទឹកត្រី ទឹកស៊ីអ៉ីវ អង្ករ ទៀន ធូប ម៉ាស់ ថ្នាំបុរាណចិន និងប្បច្ច័យមួយចំនួន៕
-
រដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្ដល់ជំនួយឥតសំណាងជាង ៣លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងឆ្នាំ២០២១

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី២៣កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ គ្រោងនឹងចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនសម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១។ ពិធីចុះហត្ថលេខានោះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៦កក្កដា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួងការបរទេស។ ហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននោះ ត្រូវក្រសួងការបរទេសកម្ពុជាចាត់ទុកថា នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៃប្រទេសកម្ពុជា ក៏ដូចជាជួយពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។
-
ចិនផ្ដល់ជំនួយ ២លាន ៥សែនដុល្លារដល់កម្ពុជាដើម្បីទ្រកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាមសម្រាប់ឆ្នាំ២០២២

យោងតាមអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា បានឲ្យដឹងថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនបានសំរេចផ្តល់ជំនួយឥតសំណងមានទឹកប្រាក់សរុបចំនួន២លាន៥សែនដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ជំនួយនោះ ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ ស្ថិតនៅកងឯកភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និងកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប និងខេត្តកំពង់ធំ ដែលមានកម្លាំងប្រតិបត្តិការសរុបចំនួនជិត៣០០នាក់។ គម្រោងនោះ មានរយៈពេល១២ខែ ចាប់ពីខែមករាដល់ខែធ្នូឆ្នាំ២០២២ និងមានផែនការត្រូវរំដោះផ្ទៃដីចំការមីននិងចំការសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង១ពាន់៧០០ហិចតា និងសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនចំនួន៧ខេត្ត។ សូមរំលឹកជំរាបជូនថាលទ្ធផលរយ:ពេល៦ខែ ឆ្នាំ២០២១នេះ គំរោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ដែលបានផ្តល់ជំនួយឥតសំណងមានទំហំថវិកាដូច២០២២ដែរនោះ និងបានរំដោះដីចំការមីន/គ្រាប់សំណល់ជាតិផ្ទុះចំនួនជិត១ពាន់៨៣ហិចតា ដោយរុករកឃើញកំទេចគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង៥ពាន់គ្រាប់។ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា បានសំដែងនូវការដឹងគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលចិនដែលបានគាំទ្រថវិកាមនុស្សមនុស្សធម៌ដ៏មានសារសំខាន់នោះ សំរាប់ទ្រទ្រង់សកម្មភាពអង្គភាពស៊ីម៉ាក់ក្នុងការរំដោះគ្រាប់មីននិងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ផ្តល់សុខសុវត្ថិភាពនិងគាំទ្រការអភិវឌ្ឍនៅកម្ពុជា។
-
សម្ដេចតេជោ ផ្ញើសារលិខិតរំលែកទុក្ខជូនអធិកាបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅភាគខាងលិចប្រទេសអាល្លឺម៉ង់

ទឹកជំនន់ខ្លាំងនៅភាគលិចប្រទេសអាល្លឺម៉ង់ចាប់តាំងពីថ្ងៃទី១៥កក្កដាឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី១៩កក្កដា ត្រូវគេរាយការណ៍ថា យ៉ាងហោចមានមនុស្ស១៦០នាក់បានស្លាប់ និងមានការបាត់ខ្លួនមួយចំនួនទៀត ព្រមទាំងមានការខូចខាតផ្ទះសំបែង ភូមិដ្ឋាន និងហេដ្ឋារចនាសម្ពន័្ធជាច្រើនទៀត។ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៩កក្កដាឆ្នាំ២០២១ បានផ្ញើលិខិតរំលែកទុក្ខ ជូនលោកជំទាវ Angela Merkel អធិកាបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅភាគខាងលិចប្រទេសអាល្លឺម៉ង់នោះ។ ក្នុងសារលិខិតសម្ដេចតេជោបានសរសេរថា ខ្ញុំពិតជាមានក្ដីក្រៀមក្រំយ៉ាងខ្លាំង នៅពេលទទួលដំណឹងអំពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅរដ្ឋ North Rhine- Westphalia និងរដ្ឋ Rhineland-Palatinate ដែលបានបង្កឲ្យមានការបាត់បង់អាយុជីវិតជនស្លូតត្រង់ជាច្រើនរយនាក់ ការបាត់ខ្លួន និងបណ្ដាលឲ្យមានអ្នករងរបួសរាប់ពាន់នាក់ ព្រមទាំងបានបង្កការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើនទៀត។ លិខិតសម្ដេចតេជោបានបន្តថា ក្នុងកាលៈទេសៈដ៏គួរឲ្យសង្វេគនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវក្ដីអាណិតអាសូរ និងចូលរួមរំលែកទុក្ខដោយស្មោះជាមទតលោកជំទាវ និងប្រជាជនអាល្លឺម៉ង់ ជាពិសេសក្រុមគ្រួសារនៃជនរងគ្រោះចំពោះការបាត់បងដ៏ធំធេងនេះ និងសូមជូនពរដល់អ្នករងរបួសបានឆាប់ជាសះស្បើយ ហើយជនរងគ្រោះដែលកំពុងបាត់ខ្លួន ឆាប់ត្រូវបានជួយសង្គ្រោះដោយជោគជ័យ។
-
លោកជំទាវ ម៉ែន សំអន ប្រគល់ថវិកាចំនួន ៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាពវៀតណាម-កម្ពុជា តាមរយៈ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនមិត្តិភាពកម្ពុជា វៀតណាម បានប្រគល់ថវិកាចំនួន ៥ម៉ឺនដុល្លារ របស់សមាគមមិត្តភាពកម្ពុជា វៀតណាម ជូនដល់ ឯកឧត្តម វ៉ូ ក្វាងម៉ិញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ដើម្បីបញ្ជូនទៅឲ្យសមាគមមិត្តភាពវៀតណាម កម្ពុជា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ លោកជំទាវក៏បាននាំនូវការសាកសួរទុក្ខ និងរំលែកនូវទុក្ខលំបាកពី ពីថ្នាក់ដឹកនាំគណបក្សប្រជាជន សម្តេចតេជោនាយករដ្ឋមាន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម នៅក្នុងគ្រាដ៏លំបាកនេះ តាមរយៈ ឯកឧត្តមអគ្គរដ្ឋទូតវៀតណាម និងបានរំលឹកពីអំណោយរបស់វៀតណាម តាមរយៈ ថ្នាក់ដឹកនាំកំពូលៗ និងសមាគមមិត្តភាពវៀតណាម កម្ពុជាដែលបានជួយកម្ពុជាក្នុងគ្រាមានគ្រោះនៃជម្ងឺកូវីដ១៩កន្លងមក។ ពេលនេះកម្ពុជាបានឃើញមិត្តវៀតណាមកំពុងមានការឆ្លងរាលដាល ទើបជួយចែលរំលែកជួយគ្នាទៅវិញទៅមកក្នុងនាមជាមិត្តជិតខាងល្អ។ ជាការឆ្លើតបត ឯកឧត្តម ក៏បានថ្លែងកោតសសើរ នូវចំណាត់ការដ៏មានប្រសិទ្ធិភាពដឹកនាំលើវិស័យសុខាភិបាលរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតរបស់ សម្តេចតេជោ ទាំងយុទ្ធសាស្ត្រការពារ…
-
ក្រសួងមហាផ្ទៃស្នើឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះហានិភ័យនៃកម្ចីអនឡាញខុសច្បាប់តាមអនឡាញ

នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា កន្លងមកមាន ប្រជាពលរដ្ឋមួយចំនួនបានសាកសួរអំពី ទំព័រហ្វេសប៊ុកផេក ផ្តល់ប្រាក់កម្ចីអនឡាញខុសច្បាប់មួយចំនួន ដែលផ្តល់ប្រាក់កម្ចីងាយស្រួល ឆាប់រហ័ស ដោយគ្រាន់តែផ្តល់នូវព័ត៌មានបុគ្គល តួរយ៉ាងថតរូបភាពអត្តសញ្ញាណប័ណ្ណ ឬ/និងផ្តល់លេខទូរស័ព្ទ។ល។)។ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានចែករំលែកនូវហានិភ័យមួយចំនួន ដែលលោកអ្នកអាចនឹងទទួលរងគ្រោះពីកម្ចីអនឡាញខុសច្បាប់ ដូចជា ១- ជនខិលខូចអាចនឹងប្រើប្រាស់ព័ត៌មានអត្តសញ្ញាណប័ណ្ណ ដើម្បីធ្វើការលួចចូលគណនីអ៊ីនធឺណិតរបស់លោកក (តាមរយៈស្នើសុំផ្លាស់ប្តូរលេខសម្ងាត់)។ ២- ជនខិលខូចអាចប្រើប្រាស់លេខទូរស័ព្ទក្នុងការផ្លាស់ប្តូរលេខសម្ងាត់ និងបញ្ឆោតអ្នកដើម្បីទទួលបានលេខកូដ (PIN) និងធ្វើការគ្រប់គ្រងគណនីអ៊ីនធឺណិតរបស់លោកអ្នក, ៣- ជនខិលខូចអាចប្រើប្រាស់អត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទរបស់អ្នកដើម្បីស្នើសុំកម្ចីពីភាគីទី៣។ ៤-កម្ចីខុសច្បាប់មួយចំនួននឹងផ្តល់បន្ទុកហិរញ្ញវត្ថុធ្ងន់ធ្ងរ ដោយសារការប្រាក់ដ៏ច្រើនលើសលប់ និងអាចធ្វើឲ្យអ្នកធ្លាក់ក្នុងបញ្ហាជំងឺផ្លូវចិត្ត និង ៥- ជនខិលខូចអាចនឹងបង្ហោះព័ត៌មានរបស់អ្នកជាសាធារណៈ ក្នុងគោលបំណងបង្ខូចកិត្តិយស។ ជាថ្មីម្តងទៀតក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នអំពីព័ត៌មានបុគ្គល តួរយ៉ាងអត្តសញ្ញាណប័ណ្ណ កាតធនាគារ លេខទូរស័ព្ទ អាសយដ្ឋានស្នាក់នៅ ។ល។
-
ខ្ញុំជាអ្នកណា?

-
ឯកឧត្តម ស សុខា និងក្រុមការងារ សួរសុខទុក្ខ និងប្រគល់ថវិកា ជូនដល់ ស.ស.យ.ក. ក្រុងបាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សសុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ អញ្ជើញជាតំណាងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារ បានចុះសួរសុខទុក្ខប្អូនៗក្មួយៗក្រុមការងារ ស.ស.យ.ក. ក្រុមការងារសុខាភិបាល និងបងប្អូនប្រជាពលរដ្ឋនៅមណ្ឌលបុរីរំចេក ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្នុងឱកាសនោះ ឯកឧត្តម ស សុខា ក៏បានផ្តល់ជូនថវិកា ចំនួន ១០០០ដុល្លារ ដល់ ស.ស.យ.ក. ក្រុងបាត់ដំបង តាមរយៈលោក លាង វាសនា ប្រធាន ស.ស.យ.ក. ក្រុងបាត់ដំបង សម្រាប់ចូលរួមផ្គត់ផ្គង់ក្រុមការងារ ស.ស.យ.ក. ក្រុងបាត់ដំបង ដែលបានកំពុងស្ម័គ្រចិត្ត ចូលរួមជួយសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងក្រុងបាត់ដំបង ។ ឯកឧត្តម ស សុខា ក៏សូមឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានសុខាភិបាល…