-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត : សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោបាននឹងកំពុងធ្វើនេះ គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និងអង្គការមូលនិធិនគរទេព មានបេសកកម្មស្រដៀងគ្នាក្នុងជួយសង្គ្រោះជីវិតមនុស្សតាមរយៈការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ។ ជាក់ស្ដែងយើងបានរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ដើម្បីសង្គ្រោះបន្ទាន់ និងព្យាបាលអ្នកជំងឺកូវីដ-១៩។ ការផ្ដល់ការគាំទ្រនេះ បានធ្វើឱ្យស្ថានភាពពេលបច្ចុប្បន្ននេះខុសប្លែកពីស្ថានភាពកាលពីឆ្នាំកន្លងទៅធ្វើឱ្យប្រជាពលរដ្ឋរីករាយនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដោយមិនមានភាពភ័យខ្លាចនឹងជំងឺកូវីដ-១៩ ៕
-
កំណត់ត្រាមូសនៅកម្ពុជា ៖ មូសជាសត្វល្អិតមានស្លាប មានមាត់ជាទ្រនិចស្រួចសម្រាប់ខាំជញ្ជក់ (វចនានុក្រមខ្មែរ ១៩៦៧)

ជាទូទៅ មូសញីរស់នៅដោយបឺត ជញ្ជក់ឈាមមនុស្ស និងសត្វដើម្បីចិញ្ចឹមជីវិត និងបង្កកំណើត ចំណែកមូសឈ្មោលបឺតជញ្ជក់ទឹកដមផ្កាជាអាហារ។ មូសត្រូវបានចាត់ចូលក្នុងអំបូរគូលីស៊ីដេ (Culicidae) ហើយបច្ចុប្បនត្រូវបានកត់ត្រាថា មានសរុបប្រមាណជាជាង ៣៦០០ប្រភេទ នៅលើ សកលលោក។ ប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២០ មានការកត់ត្រាមូសបានចំនួន២៩០ប្រភេទ ស្មើនឹង២០ពួក ដោយក្នុងនោះ ៤៩ប្រភេទជាកំណត់ត្រាថ្មី ហើយមូស ៤៣ប្រភេទមានជាប់ពាក់ព័ន្ធនឹងការបង្កជំងឺ (Maquart et al., 2020)។ តាមការវាយតម្លៃជំងឺបង្កឡើងដោយសត្វល្អិតមានច្រើនជាង១៧% នៃជំងឺឆ្លងសរុប និងបណ្ដាលឱ្យ មនុស្សស្លាប់ជាងមួយលាននាក់ក្នុងមួយឆ្នាំៗ ហើយបានសាយភាយទៅគ្រប់ទីកន្លែងពាសពេញពិភពលោកតាមរយៈទង្វើរបស់មនុស្សដូចជាការដឹកជញ្ជូនសកម្មភាពរទេសចរណ៍ ។ល។ ក្នុងចំណោមប្រភេទសត្វល្អិតបង្កជំងឺ សត្វមូសចំនួនបីពួកត្រូវបានកំណត់ជាភ្នាក់ងារចម្លងជំងឺសកម្មជាង គេដូចជា មូសក្នុងពួកអេដេស (Aedes) ជាភ្នាក់ងារបង្កេរជំងឺគ្រុនឈាម (Dengue) គ្រុនឈីក (Chikungunya) ហ្ស៊ីកា (Zika) ពួកអាណូផេលេស (Anopheles) ជាភ្នាក់ងារបង្ករជំងឺគ្រុនចាញ់ (Malaria) និងពួកគូលិច Culex ជាភ្នាក់ងារបង្ករជំងឺគ្រុនលឿង (Yellow fever) និងជំងឺរលាកខួរក្បាលជប៉ុន(Japanese Encephalitis) ហើយមូសទាំងបីពូកនេះសុទ្ធតែជាភ្នាក់ងារបង្ករជំងឺជើងដំរី (Elephantiasis)។…
-
ជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូ ត្រូវនគរបាលខណ្ឌជ្រោយចង្វារ ស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ ៖ យោង តាមប្រភពព័ត៍មានពី ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ នៅរសៀល ថ្ងៃ ចន្ទ ទី ១៨ ខែមេសា ឆ្នាំ ២០២២នេះ បានបង្ហាញមុខ ជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូ ត្រៀម បញ្ជូន ខ្លួន ទៅ សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ក្រោយ ឃាត់ខ្លួនយកមកសាកសួរ បញ្ចប់ នីតិវិធី ។ តាមរបាយការណ៍ដដែល បានបន្តថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូ ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្ពានលេខ៧ ផ្លូវជាតិលេខ៦ ភូមិបាក់ខែងលើ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ អុល ធីតា ភេទ ប្រុស អាយុ២៩ឆ្នាំ…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ផ្ដល់កិត្តិយសប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកាសមាជិក សមាគមការិនីកម្ពុជាជាង២០០នាក់

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍លើកឡើងថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា គឺបានផ្ដល់ឱ្យសមាជិកនូវចំណេះដឹងបទពិសោធន៍ទាំងជីវិតការងារ និងការងារសង្គម ផ្តល់ឱកាសនិងលទ្ធភាពធ្វើការរួមគ្នាដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះកុមារី យុវតី និងសមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការជាក្រុមដើម្បីក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។ មិនតែប៉ុណ្ណោះសមាជិកា សមាជិកទាំងអស់ ត្រូវបានជំរុញលើកទឹកចិត្តឱ្យក្លាយជាកូនល្អ សិស្សល្អប្រជាពលរដ្ឋល្អ តាមគោលបំណង និងបេសកកម្ម និងពាក្យស្លោករបស់សមាគម”កម្លាំងស្ម័គ្រចិត្តដើម្បីកុមារី និងយុវតីកម្ពុជា”។
-
ក្រសួង សេដ្ឋកិច្ច និង ក្រសួងទេសចរណ៍ប្រកាសបន្ត លើកលែង ការបង់ពន្ធ ប្រចាំខែ គ្រប់ ប្រភេទ ចំពោះ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍

-
ផ្សិតប៉ាឬផ្សិតច្រម៉ាស់សម្បូរដុះនៅ រដូវរងាក្នុងតំបន់ភ្នំគូលែន

ខេត្តសៀមរាប៖នៅរៀងរាល់ដល់ខែរដូវរងាឈានចូលមកដល់ប្រជាសហគមន៍រស់នៅក្នុងតំបន់ការពារធម្មជាតិព្រៃធំពពេលស្ថិតនៅ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាបតែងនាំគ្នាចេញទៅរកផ្សិតម្យ៉ាងដែលអ្នកស្រុកហៅថា ផ្សិតប៉ា ឬផ្សិតច្រម៉ាស់ដើម្បីទុកលក់និងទុកបរិភោគពីព្រោះថាជាប្រភេទមានរស់ជាតិឆ្ងាញ់ពិសារខុសប្លែកពីផ្សិតដទៃទៀត។ បើតាមក្រុមប្រជាសហគមន៍ដែលចេញទៅរកផ្សិតនេះបានឱ្យដឹងថា ផ្សិតប៉ា ឬផ្សិតច្រម៉ាសនេះគឺវាបានដុះចេញមកពីដើមប៉ា ឬដើមច្រម៉ាស់ដែលដុះលើព្រៃភ្នំ ។នៅពេលដើមឈើប្រភេទនេះបានងាប់ពុកផុយច្រើនឆ្នាំ វាបានដុះចេញជាផ្សិតរៀងរាល់ដល់រដូវរងាឈានចូលមកដល់។ អ្នកស្រី អ៊ែម ហៀង ដែលបានចេញទៅរកផ្សិតប៉ាក្នុងព្រៃលើភ្នំគូលែនឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាបបានឱ្យដឹងថា ឱ្យតែដល់រដូវខែរងាជាពិសេសអំឡុងចុងខែវិច្ឆិកាដល់ខែមករាគាត់តែងចេញទៅរកដកផ្សិតប៉ាឬផ្សិតច្រម៉ាសនេះគ្រាន់ទុកធ្វើម្ហូបនិងលក់គ្រាន់ដោះស្រាយជីវភាពគ្រួសាររបស់គាត់។ក្នុងមួយថ្ងៃគាត់អាចដកផ្សិតនេះបានចាប់ពី១-៦គីឡូក្រាមហើយអាចលក់ក្នុងតម្លៃមួយគីឡូមក្រាមថ្លៃ ៨០០០រៀល។ ស្ត្រីអ្នកស្រុករស់នៅលើខ្នងភ្នំគូលែនរូបនេះបន្តឱ្យដឹងថា “ផ្សិតនេះដុះលើដើមឈើ ឬមែកឈើដែលងាប់ពុកផុយច្រើនឆ្នាំ។វាដុះប្រជ្រៀតគ្នាច្រើនដោយគេអាចដកបានច្រើនក្នុងមួយកន្លែងៗដែលវាដុះ ។ផ្សិតមួយបែបនេះវាដុះតែខែរងាទេ ហើយបើអស់រដូវរងាវាក៏លែងចេញផ្សិតបន្តទៀតដែរ”។ ទាក់ទិននឹងប្រភេទផ្សិតនេះអ្នកស្រី អ៊ែម ហៀង បានឱ្យដឹងបន្ថែមថា ផ្សិតប៉ា ឬផ្សិតច្រម៉ាស់គេអាចទុកបានតែមួយថ្ងៃឬពីរថ្ងៃយ៉ាងយូរវានឹងចាស់អស់ បរិភោគមិនកើតទេ។បើចង់ឱ្យផ្សិតនេះមិនងាយចាស់គេត្រូវកាត់ដើមវាចោលហើយបើគេមិនកាត់ចោលទេវាងាយចាស់បរិភោគទៅស្វិតមិនឆ្ងាញ់សោះឡើយ។ ដោយឡែកអ្នកស្រី គង់ផានី ដែលជាអ្នកទទួលទិញផ្សិតសម្រាប់លក់បន្តមួយរូបស្ថិតនៅក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានរៀបរាប់ឱ្យដឹងថាគាត់បានទទួលទិញផ្សិតនេះសម្រាប់យកទៅលក់បន្តទៅតាមភោជនីយដ្ឋាននិងបណ្តាខេត្តមួយចំនួនទៀតដោយក្នុងមួយថ្ងៃអាចទិញបាន១០-២០គីឡូក្រាម។ផ្សិតនេះគេចូលចិត្តទិញទៅបរិភោគ ពិសេសជនជាតិថៃចូលចិត្តទិញទៅបរិភោគខ្លាំងណាស់ ហើយតម្លៃប៉ុន្មានក៏គេហ៊ានទិញដែរ។ ស្ត្រីអ្នកទិញផ្សិតលក់រូបនេះបានបញ្ជាក់បន្ថែមថា ផ្សិតប៉ា ឬផ្សិតច្រម៉ាស់នេះគេអាចយកទៅធ្វើម្ហូបបានច្រើនមុខណាស់ដូចជា យកទៅឆា យកទៅធ្វើសម្លរប្រហើរ យកទៅធ្វើស៊ុប និងច្នៃធ្វើម្ហូបច្រើនប្រភេទទៀតតាមដែលគេចូលចិត្ត។ បើតាមលោក ឈឿម តាំង មេឃុំ ខ្នងភ្នំ…
-
ក្រសួងប្រៃសណីយ៍ជូនដំណឹង ពីការផ្ទេរ និងការចែកចាយឧបករណ៍តេស្តរហ័សទៅប្រៃសណីយ៍កម្ពុជា

រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូគមនាគមន៍កម្ពុជាកាលពីថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២១បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ តទៅ ក្រសួងនឹងផ្ទេរការចែកចាយឧបករណ៍តេស្តរហ័សទៅប្រៃសណីយ៍កម្ពុជា ដើម្បីបន្តចែកចាយ និងអាចផ្តល់បន្ថែមនូវសេវាកម្មដឹកជញ្ជូន។ ជាមួយគ្នានេះក្រសួងប្រៃសណីយ៍បានបញ្ជាក់ដែរថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ មក ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចែកចាយឧបករណ៍តស្ករហ័ស អង់ទីហ្សែនកូវីដ-១៩ ដែលបានធ្វើឱ្យឧបករណ៍តេស្ដរហ័សមានភាពសម្បូរ និងបន្សំទៅនឹងតម្លៃទីផ្សារ ហើយក្រសួង ស្ថាប័ន រោងចក្រ សហគ្រាសនានា និងប្រជាជនទូទៅមានលទ្ធភាពក្នុងការទិញយកទៅធ្វើតេស្ត និងបានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។ ប្រភពដដែលនេះបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ក្រសួងកំពុងចែកចាយ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Asan Easy Test ផលិតនៅប្រទេសកូរ៉េ និង Wondfo ផលិតនៅ ប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន។ …
-
រដ្ឋមន្រ្តីក្រសួងវប្បធម៌រំលេចពីការខិតខំនិងជោគជ័យរបស់កម្ពុជាក្នុងការអភិរក្សនិងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ជាតិដែលទទួលស្គាល់ដោយអង្គការយូណេស្កូ
ប៉ារីស៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានរំលេចអំពីការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង និងជោគជ័យរបស់កម្ពុជា ក្នុងការអភិរក្ស ថែរក្សា និងលើកកម្ពស់តម្លៃលេចធ្លោជាសកល នៃបេតិកភណ្ឌវប្បធម៌ជាតិ ដែលត្រូវបានអង្គការយូណេស្កូបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ការថ្លែងរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងប្រធានគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងអង្គមហាសន្និបាតលើកទី៤១ និងជាខួប៧៥ឆ្នាំនៃអង្គការយូណេស្កូននេះទីក្រុងប៉ារីប្រទេសបារាំងកាលពីថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១កន្លងមក។ គួរបញ្ជាក់ថាក្នុងពិធីនេះ លោកជំទាវរដ្ឋមន្រ្តីបានរំលេចអំពីការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង និងជោគជ័យរបស់កម្ពុជាក្នុងការអភិរក្ស ថែរក្សា និងលើកកម្ពស់តម្លៃលេចធ្លោជាសកលនៃបេតិកភណ្ឌវប្បធម៌ជាតិដែលត្រូវបានអង្គការយូណេស្កូបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយបានលើកឡើងអំពីសារៈសំខាន់នៃតួនាទីរបស់វប្បធម៌ អប់រំ និងការផ្សព្វផ្សាយ ក្នុងនោះមានដូចជា។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងដោយបញ្ជាក់ថាកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រជាជាតិអាស៊ី-អាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក ដែលសម្រេចយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា ខ្ពស់ជាងគេ។ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានពន្លឿនការអនុវត្តកាលវិភាគអប់រំឆ្នាំ២០៣០ ដែលផ្តោតទៅលើសរសគ្រឹះចំនួន៣ គឺ អភិវឌ្ឍគុណភាពអប់រំ អភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងពង្រឹងការអប់រំក្រៅប្រព័ន្ធ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា…
-
ក្រសួងសង្គមកិច្ច បើកវគ្គបណ្តុះបណ្តាលគោលនយោបាយ និងបទដ្ឋានអប្បបរមា

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានបើកវគ្គបណ្តុះបណ្តាលគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពី «កិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស» នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្រោមវត្តមានលោក ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងតំណាងលោករដ្ឋមន្រ្តី វង សូត។ ឯកឧត្តម វង សូត ថ្លែងថា អំពើជួញដូរមនុស្សបាននិងកំពុងកើតឡើងគ្រប់ទីកន្លែងក្នុងរូបភាពភាគច្រើនជាឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងប្រទេស ដែលមានអង្គការចាត់តាំង ហើយឧក្រិដ្ឋកម្មនេះបានជះឥទ្ធិពលជាអវិជ្ជមានដល់បុគ្គល គ្រួសារ និងសហគមន៍ ជាពិសេសទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងបង្កើត រៀបចំ ចងក្រង ផ្សព្វផ្សាយ និងអនុវត្តគោលនយោ បាយយុទ្ធសាស្រ្ត ផែនការ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានាសំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយឱ្យបានជាអតិបរមានូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស ទាំងក្នុងក្របខ័ណ្ឌជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។ ដោយឡែក ក្រសួង ស.អ.យ ដែលបានទទួលអណត្តិពីរាជរដ្ឋាភិបាល ក្នុងការការពារ និងការ ផ្តល់សេវាគាំទ្រដល់ជនរងគ្រោះ ក្រសួងបានបំពេញការងារយ៉ាងសកម្ម…
-
ទឹកធ្លាក់ស្ទឹងពង្រូលជាទីកម្សាន្តដ៏មនោរម្យសម្រាប់អ្នកទេសចរងូតទឹកលេងនិងទស្សនាព្រៃភ្នំ

កោះកុង៖ តំបន់ទឹកធ្លាក់ស្ទឹងពង្រូលស្ថិតនៅភូមិសាស្ត្រសហគមន៍ភ្នំទ័ពជាងនៃឧទ្យាជាតិជួរភ្នំក្រវាញខាងត្បូងគឺជាប្រភពសម្បូណ៍ទៅដោយធនធានធម្មជាតិ សត្វព្រៃនិងទឹកធ្លាក់ជាទីកម្សាន្តដ៏មនោរម្យ។ តាមពិតទឹកធ្លាក់ស្ទឹងពង្រូលស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ទីកន្លែងនេះគឺជាទីទឹកធ្លាក់ក្នុងព្រៃមួយកន្លែងដែលមានសម្រស់ទេសភាពដ៏ស្រស់ត្រកាលគួរជាទីក្តីស្រម៉ៃរបស់របស់អ្នកទេសចរគ្រប់រូប។ កាលបើអ្នកទេសចរមានបំណងចង់ទៅដើរកម្សាន្តនៅទឹកធ្លាក់ស្ទឹងពង្រូលនោះគឺគេអាចធ្វើដំណើរតាមផ្លូវចំនួន៣ខ្សែក្នុងនេះគឺទី១ផ្លូវចូលតាមស្រុក ស្រែអំបិល និងចំណែក២ខ្សែទៀតគឺគេអាចចូលតាមស្រុកកំពង់សិលាមានចម្ងាយជិត ៣០គីឡូម៉ែត្រពីផ្លូវជាតិលេខ ៤។ បច្ចុប្បន្នបើទោះបីកំណាត់ផ្លូវ មួយចំនួន មិនទាន់បានស្ថាបនាជាផ្លូវក្រាលចាក់កៅស៊ូ ឬ ផ្លូវ បេតុង ក្តីក៏គេឃើញមានភ្ញៀវទេសចរក្នុងស្រុកមួយចំនួនបានចូលដើរកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។ ទឹកធ្លាក់ស្ទឹងពង្រូលមាន២តំណាក់គឺទឹកធ្លាក់ផ្នែកខាងលើ និងផ្នែកខាងក្រោម។ទឹកធ្លាក់នៅផ្នែកខាងលើគេចាំបាច់ត្រូវធ្វើដំណើរឡើងលើកំពូលភ្នំដែលមានប្រវែងប្រមាណ១គីឡូម៉ែត្រ។បើអ្នកទេសចរមិនចង់ឡើងទៅងូតទឹកធ្លាក់ផ្នែកខាលើដោយសារផ្លូវពិបាកឡើងទេ គេអាចចូលកម្សាន្ត និង ងូតទឹកផ្នែកខាងក្រោមបាន។នៅផ្នែកខាងក្រោមនេះមានតូបដាក់តាមមាត់ទឹកស្ទឹងសម្រាប់អង្គុយកម្សាន្ត ចុះងូតទឹកធ្លាក់លេងនិងមានចំណីចំណុកអ្នកស្រុកលក់ទៀតផង។ លោក ឆាយ ធារ៉ា អនុប្រធានសមាគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង ដែលជាតំបន់គ្រប់តណ្តប់ទឹកធ្លាក់ស្ទឹងពង្រូលនេះបានឱ្យដឹងថា ការដែលទីកន្លែងនេះត្រូវបានគេដាក់ឈ្មោះថាជាស្ទឹងពង្រូលដោយសារពីដើមឡើយសម្បូណ៍ទៅដោយសត្វពង្រូល ទើបចាស់ៗសម័យមុនបានដាក់ឈ្មោះជាទឹកធ្លាក់ស្ទឹងពង្រូលមកដល់សព្វថ្ងៃ។បើទោះបីរហូតមកដល់បច្ចុប្បន្នសត្វពង្រូលនៅតែមានវត្តមានច្រើននៅទីកន្លែងនេះនៅឡើយដែរ។សត្វទាំងនេះវាចូលចិត្តរស់នៅតាមមាត់ស្ទឹងដែលសម្បូណ៍ទៅដោយចំណីអាហារ និងកន្លែងលាក់បំពួនខ្លួនបានយ៉ាងងាយស្រួល។ បើតាមលោកឆាយ ធារ៉ាបានឱ្យដឹងបន្ថែមថា នៅតាមដងស្ទឹងពង្រូលអ្នកទេសចរគេអាចមកបោះតង់សម្រាកពេលយប់ ដើម្បីស្តាប់សត្វយំ មើលពពកលើភ្នំ និងទទួលនូវខ្យល់បរិសុទ្ធប្រកបដោយភាពសប្បាយរីករាយយ៉ាងជាប់ចិត្តពីទីកន្លែងនៃសម្រស់ធម្មជាតិគ្មានពីរមួយកន្លែងនេះ។ដោយឡែកលោក វង្សសាមឿន ប្រធានអភិរក្សសមាគមន៍ការពារ ធនធានធម្មជាតិនៅភូមិព្រះអង្គកែវ ឃុំដកពែក ស្រុកស្រែអំបិល ខេត្តកោះកុងបានឱ្យដឹងថា នៅតំបន់ទឹកស្ទឹងពង្រូល និង ពិសេសភ្នំជាង សម្បូណ៍ទៅដោយសត្វចម្រុះជាច្រើន។ក្នុងនេះលោកធ្លាប់ជួប សត្វទន្សោង ខ្ទីង ដំរី ឈ្លូស ជ្រូកព្រៃ សត្វស្វា…