Category: សង្គមកិច្ច

  • សម្តេចតេជោ ទាមទារឱ្យពិភពលោកមានអភិបាលកិច្ច គាំទ្រពហុភាគីនីយម និងច្បាប់អន្តរជាតិ ដើម្បីជម្នះបញ្ហាបង្កដោយជំងឺកូវីដ១៩ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ

    សម្តេចតេជោ ទាមទារឱ្យពិភពលោកមានអភិបាលកិច្ច គាំទ្រពហុភាគីនីយម និងច្បាប់អន្តរជាតិ ដើម្បីជម្នះបញ្ហាបង្កដោយជំងឺកូវីដ១៩ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ

    ភ្នំពេញ៖ ថ្លែងសុន្ទរកថា បើកវេទិកាបូអាវសម្រាប់អាស៊ី ដែលប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រោមប្រធានបទ ពិភពលោកក្នុងការផ្លាស់ប្ដូរ៖ រួមដៃគ្នា ដើម្បីពង្រឹង អភិបាលកិច្ចសកល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសរំលេចថា ក្រៅតែពីការរាតត្បាតនៃជំងឺកូវីដ១៩ហើយនោះ ពិភពលោកបាននឹងប្រឈមបញ្ហាជាច្រើន ដែលបណ្តាលមកពីភាពតានតឹង នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច ស្របពេលជាមួយនឹងការងើបឡើងនៃប្រទេសមហាអំណាចកណ្តាល ដែលបានបោះជំហានយ៉ាងលឿនលើឆាកនយោបាយក្នុងតំបន់។ នៅចំពោះមុខមេដឹកនាំប្រទេសជាសមាជិក នៃវេទិកាបូអាវសម្រាប់អាស៊ី ដែលជាវេទិកាផ្តួចផ្តើមឡើងដោយប្រទេសចិននេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ក្នុងបរិការណ៍ នៃវិបត្តិ ជំងឺកូវីដ១៩ និងការប្រជែងភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាចនេះ ប្រទេសនីមួយៗគួរតែដើរតួនាទីកាន់តែសកម្មនៅក្នុងអភិបាលកិច្ចសកល ដោយភាពបត់បែន, ស្ថាបនា និងឥរិយាបថ ទទួលខុសត្រូវ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈដ៏សំខាន់នេះ ខ្ញុំយល់ឃើញថា ពិភពលោកពិតជាត្រូវការអភិបាលកិច្ចសកលមួយ ដែលគាំទ្រពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាព របស់ប្រទេសនីមួយៗ ដែលមិនគិតពីទំហំ ឬធនធាន ដោយមានអង្គការសហប្រជាជាតិជាស្នូល។ កម្ពុជាទទួលស្គាល់នូវតួនាទីស្នូលនៃពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមពិភពលោក ដែលមានភាពស្មុគស្មាញ…

  • កម្ពុជាចុះហត្ថលេខាជាមួយក្រុមហ៊ុនជប៉ុនអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ

    កម្ពុជាចុះហត្ថលេខាជាមួយក្រុមហ៊ុនជប៉ុនអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ

    ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានចូលរួមក្នុងនាមមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះហត្ថលេខាលើកិច្ចសន្យាសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ជាមួយនឹងក្រុមហ៊ុន Kubota Metawater Joint venture បន្ទាប់ពីក្រុមហ៊ុននេះបានទទួលជោគជ័យក្នុងការដេញថ្លៃគម្រោងខាងលើ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ កន្លងទៅ។

  • ថ្នាក់ដឹកនាំ និងបុគ្គលិកទូរទស្សន៍អប្សរា ផ្ញើសារចូលរួមរំលែកទុក្ខ ក្រុមគ្រួសារ ឯកឧត្តម ម៉ៅ អាយុទ្ធ

    ថ្នាក់ដឹកនាំ និងបុគ្គលិកទូរទស្សន៍អប្សរា ផ្ញើសារចូលរួមរំលែកទុក្ខ ក្រុមគ្រួសារ ឯកឧត្តម ម៉ៅ អាយុទ្ធ
  • ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុន ហៀង ផ្ញើសារចូលរួមរំលែកទុក្ខ ក្រុមគ្រួសារ ឯកឧត្តម ម៉ៅ អាយុទ្ធ

    ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុន ហៀង ផ្ញើសារចូលរួមរំលែកទុក្ខ ក្រុមគ្រួសារ ឯកឧត្តម ម៉ៅ អាយុទ្ធ
  • ឯកឧត្តម ហ៊ីង ប៊ុនហៀង ក្នុងនាមគណកម្មាធិការគណបក្សខុទ្ទការល័យ សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខគ្រួសារ ឯកឧត្តម ម៉ៅ អាយុទ្ធ។

    ឯកឧត្តម ហ៊ីង ប៊ុនហៀង ក្នុងនាមគណកម្មាធិការគណបក្សខុទ្ទការល័យ សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខគ្រួសារ ឯកឧត្តម ម៉ៅ អាយុទ្ធ។
  • មន្រ្តីរាជការក្រសួងបរិស្ថានសរុប៨៩៣ នាក់ចាក់វ៉ាក់សាំងដូសទី២ ថ្ងៃទី១៥-១៦និង១៧ខែមេសា ដែលជាវ៉ាក់សាំងកាតព្វកិច្ចរបស់មន្រ្តីរាជការគ្រប់ៗរូប

    មន្រ្តីរាជការក្រសួងបរិស្ថានសរុប៨៩៣ នាក់ចាក់វ៉ាក់សាំងដូសទី២ ថ្ងៃទី១៥-១៦និង១៧ខែមេសា ដែលជាវ៉ាក់សាំងកាតព្វកិច្ចរបស់មន្រ្តីរាជការគ្រប់ៗរូប

    ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខណ្ឌក្រសួងបរិស្ថាន បានថ្លែងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះថា មន្ត្រីនៃក្រសួងបរិស្ថានសរុបចំនួន ៨៩៣ រូបបានចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ១៩ ដូសទី២ ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ សម្រាប់រយៈពេល ៣ ថ្ងៃ ក្នុងក្របខណ្ឌនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងប្រទេស។ ឯកឧត្តម បានថ្លែងថា នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដល់មន្រ្តីរាជការនៃក្រសួងបរិស្ថាន រយៈពេល៣ថ្ងៃគឺនៅថ្ងៃទី១ដល់ថ្ងៃទី៣ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ ក្រសួងបរិស្ថានដោយសហការជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេស និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សសយក បានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ-១៩ ជូនដល់មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីដែលស្ម័គ្រចិត្តនៃក្រសួងបរិស្ថានសរុប ៨៩៣នាក់។ ឯកឧត្តមបាមលើកឡើងបន្តថា ការចាក់វ៉ាក់សាំងនេះគឺជាការចាក់វ៉ាក់សាំងកាតព្វកិច្ចសម្រាប់មន្រ្តីរាជការគ្រប់រូប ដែលរាជរដ្ឋាភិបាលបានកំណត់ ហើយក៏ជាការចូលរួមនៅក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរួតរិតមកលើពិភពលោក ក្នុងនោះរួមមានកម្ពុជាផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា៖ «មន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថានបានបង្ហាញនូវសេចក្តីសប្បាយរីករាយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ មន្ត្រីរាជការនៃក្រសួងបរិស្ថានទាំងអស់គ្នាពិតជាចងចាំនូវគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន…

  • សម្ដេចតេជោបង្ហាញចំនួនប្រទេសដែលសម្ដេចធ្លាប់ទៅទស្សនកិច្ច

    សម្ដេចតេជោបង្ហាញចំនួនប្រទេសដែលសម្ដេចធ្លាប់ទៅទស្សនកិច្ច

    នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃ១៤មេសានេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយនឹងការជូនពរឆ្នាំថ្មីចំពោះជនរួមជាតិ សម្ដេចបានបង្ហាញជនរួមជាតិចំពោះប្រទេសដែលសម្ដេចធ្លាប់ទៅធ្វើទស្សនកិច្ចឬចូលរួមប្រជុំក្នុងរយះពេលជាង៤២ឆ្នាំនៃការងាររបស់សម្ដេច ពោលគឺពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២១ដែលមានសរុប៦៨ប្រទេសដែលមានឈ្មោះប្រទេសដូចខាងក្រោមនេះ។ ១.វៀតណាម (Vietnam)២.ឡាវ (Laos)៣.ថៃឡង់ដ៍ (Thailand)៤.សឹង្ហបុរី (Singapore)៥.ម៉ាឡេស៊ី (Malaysia)៦.ឥណ្ឌូណេស៊ី (Indonesia)៧.ប្រ៊ូណី ដារូសាឡាំ (Brunei Darussalam)៨.មីយ៉ាន់ម៉ា (Myanmar)៩.ហ្វីលីពីន (Philippines)១០.ទីម័រឡេស្ត (Timor Leste)១១.ចិន (China)១២.ជប៉ុន (Japan)១៣.កូរ៉េខាងត្បូង (South Korea)១៤.កូរ៉េខាងជើង (North Korea)១៥.អូស្ត្រាលី (Australia)១៦.ឥណ្ឌា (India)១៧.បង់ក្លាដេស្ហ (Bangladesh)១៨.ស្រីលង្កា (Sri Lanka)១៩.នេប៉ាល់ (Nepal)២០.ទួរគី (Turkey)២១.សុីរី (Syria)២២.អុីរ៉ង់ (Iran)២៣.គុយវ៉ែត (Kuwait)២៤.អេមីរ៉ាអារ៉ាប់រួម (United Arab Emirates)២៥.រុស្សុី (Russia)២៦.បេឡារុស (Belarus)២៧.អាហ្ស៊ែបៃហ្សង់ (Azerbaijan)២៨.អាមេនី (Armenia)២៩.ហ្សកហ្សុី (Georgia)៣០.តាជីគីស្ថាន (Tajikistan)៣១. កាហ្សាក់ស្ថង់ (Kazakhstan)៣២. អ៊ូស្បេគីស្តង់ (Uzbekistan)៣៣.ម៉ុងហ្គោលី (Mongolia)៣៤.ស៊ុយអែត (Sweden)៣៥.ហ្វាំងឡង់ (Finland)៣៦.ប៉ែលហ្សុិក (Belgium)៣៧.ចក្រភពអង់គ្លេស (United…

  • ខ្ញុំ ស.ស.យ.ក ដើម្បីប្រជាជន….

    ខ្ញុំ ស.ស.យ.ក ដើម្បីប្រជាជន….

  • ជំនឿលើជោគជាតារាសីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំផ្លូវ ត្រីស័ក ព.ស ២៥៦៥

    ជំនឿលើជោគជាតារាសីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំផ្លូវ ត្រីស័ក ព.ស ២៥៦៥

  • សួស្តីឆ្នាំថ្មី ឆ្នាំនេះសង្គ្រាន្តឆ្នាំថ្មីនឹងចូលមកនៅក្នុងថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៤ ខែមេសា វេលាម៉ោង០៤:០០នាទីព្រឹកទៀបភ្លឺ

    សួស្តីឆ្នាំថ្មី ឆ្នាំនេះសង្គ្រាន្តឆ្នាំថ្មីនឹងចូលមកនៅក្នុងថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៤ ខែមេសា វេលាម៉ោង០៤:០០នាទីព្រឹកទៀបភ្លឺ។ប្រជាពលរដ្ឋមានជំនឿរៀបចំរណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក។