-
ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាត្រីភាគីបើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២២ នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាត្រីភាគីបើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
-
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកថវិកាបេឡាមរណៈសង្គ្រោះក្នុងពិធីបុណ្យសពអតីតយុទ្ធជនពិការ

-
អភិបាលរាជធានីចុះពិនិត្យមើលស្ថានភាពរស់នៅ និង នាំយកនូវស្បៀង អាហារសម្ដេចតេជោមួយចំនួនជូនប្រជាពលរដ្ឋជិត២០០គ្រួសារទាំងយប់នៅសង្កាត់ទន្លេបាសាក់

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនៅរាត្រីថ្ងៃទី០៥ខែមេសានេះ បាននឹងកំពុងដឹកនាំមន្ត្រីនិងអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅភូមិ១៦ ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន និងបាននាំយកនូវស្បៀងអាហារមួយចំនួនដើម្បីយកទៅផ្គត់ផ្គង់ជូនពួកគាត់ផងដែរ ខណៈដែលពួកគាត់ជួបការលំបាកក្នុងជីវភាព ពេលបាននឹងកំពុងធ្វើចត្តាឡីស័កក្រោយពីពួកគាត់មួយចំនួនបានប៉ះពាល់ជាមួយនឹងអ្នកដែលមានវិជ្ជមាន covid -19 ។ មន្ត្រីរដ្ឋបាលខណ្ឌចំការមនបានបញ្ជាក់ឲ្យដឹងថា ៖ប្រជាពលរដ្ឋរស់នៅក្នុងភូមិទី១៦ ក្នុងសង្កាត់ទន្លេបាសាក់នេះ មានចំនួនជាង៣០០គ្រួសារ ប៉ុន្តែប្រជាពលរដ្ឋដែលអាជ្ញាធររបស់យើងតម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័កនោះគឺមានចំនួនតែជាង១៦០គ្រួសារប៉ុណ្ណោះ។ ដោយការយកចិត្តទុកដាក់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅតាមការចង្អុលណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបឯកឧត្តមឃួង ស្រេង ចុះដល់ទីតាំងខាងលើនិងផ្តល់ស្បៀងអាហារជូនពួកគាត់ទាំងយប់តែម្តង ខណៈដែលបងប្អូនប្រជាពលរដ្ឋទាំងនេះមានជីវភាពខ្វះខាត។ អំណោយដែលបងប្អូនប្រជាពលរដ្ឋបានទទួលពីឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥ គីឡូក្រាម មីមួយកេស ។ ក្នុងឱកាសនោះឯកឧត្តមឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍ថា ៖ពាក់ព័ន្ធនឹង ការអនុវត្តនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះគឺពោលគឺចាប់ផ្ដើមពីថ្ងៃទី០១ខែមេសាកន្លងមកឃើញថា ប្រជាពលរដ្ឋប្រមាណជា៩៩ភាគរយហើយ ដែលបានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ។ ឯកឧត្តមបញ្ជាក់ថា ៖បើបងប្អូនប្រជាពលរដ្ឋចូលរួមសហការយ៉ាងសស្រាក់សស្រាំបែបនេះ ការបង្ការនិងទប់ស្កាត់ជំងឺ -១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ វានឹងអាចបញ្ចប់នៅក្រោយចូលឆ្នាំខ្មែរនេះបានហើយ៕
-
សម្ដេចតេជោ ផ្ញើសារអបអរសាទរអតីតនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ៊្វុក ដែលត្រូវបានតែងតាំងជាប្រធានាធិបតីវៀតណាម

-
សូមពលរដ្ឋកុំរំខាន ដល់សត្វដំរីព្រៃ និងសូមចូលរួមការពារ និងអភិរក្សសត្វដំរីព្រៃ ឱ្យបានគង់វង្ស

-
ផ្សារដើមគរមិនបិទទេ, អាជីវករទិញដូរបន្លែ ត្រូវមានលិខិតបញ្ជាក់ សម្រាប់ការធ្វើដំណើរ

-
ប្រធានអជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជួបពិភាក្សាការងាជាមួយនាយកអង្គការសហប្រជាជាតិដោយផ្តោតសំខាន់ទៅលើការត្រៀមរៀបចំកិច្ចប្រជុំជាន់ខ្ពស់ថ្នាក់ពិភពលោកស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២១

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជួបពិភាក្សាការងារជាមួយលោកស្រី ទន្តបណ្ឌិត វឡា ដង់កា (Vladanka ANDREEVA) នាយកអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោក អុឹង ប៉ូលីន ទីប្រឹក្សាគាំទ្រសហគមន៍នៃអង្គការ UNAIDS។ ក្នុងកិច្ចពិភាក្សានេះក៏មានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រួមមាន ឯកឧត្តម ទា ផលា ឯកឧត្តម រស់ សីលវ៉ាត់ ឯកឧត្តម ឈឹម ឃិនដារ៉េត និងឯកឧត្តម ស៊ុត ថងផាន់ ផងដែរ។ កិច្ចពិភាក្សផ្តោតលើប្រធានបទ៖១- ការត្រៀមចូលរួមរៀបចំកិច្ចប្រជុំជាន់ខ្ពស់ថ្នាក់ពិភពលោកស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២១ សម្របសម្រួលដោយអង្គការ UNAIDS ដែលនឹងធ្វើនៅខែមិថុនា ឆ្នាំ២០២១។២- លទ្ធភាពផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ ១៩ ដល់អ្នកផ្តល់សេវាសុខាភិបាល និងសេវាសង្គម ក្នុងកម្មវិធីអេដស៍ និងដល់អ្នកផ្ទុកមេរោគអេដស៍។ដោយ…
-
សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយជាង៨៧ម៉ឺនបន្ថែមដើម្បីពង្រឹងលទ្ធភាពត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះអាសន្ននៅកម្ពុជា

សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួនដែលហៅកាត់ថា USAID បានប្រកាសនៅថ្ងៃទី១មេសានេះថា ខ្លួននឹងផ្តល់ជំនួយចំនួន ៨៧ម៉ឺន៥ពាន់ដុល្លារ បន្ថែមទៅលើជំនួយមនុស្សធម៌របស់ខ្លួន ដើម្បីពង្រឹងលទ្ធភាពត្រៀមបង្ការនិងឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិនិងវិបត្ដិនានានៅកម្ពុជា។ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាមានប្រសាសន៍ថា ការបំផ្លិចបំផ្លាញបង្កឡើងដោយទឹកជំនន់ឆ្នាំមុនបានបង្ហាញពីភាពចាំបាច់ក្នុងការត្រៀមខ្លួនដោះស្រាយទៅលើផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ។ លោកថា សហរដ្ឋអាមេរិក មានមោទនភាពក្នុងការចូលរួមចំណែកកែលម្អប្រព័ន្ធឆ្លើយតបនឹងវិបត្តិទាំងនោះនៅកម្ពុជា។ ថវិកាដែលទទួលបានពីការិយាល័យជំនួយមនុស្សធម៌របស់ទីភ្នាក់ងារ USAID នោះ គ្រោងនឹងផ្ដល់លទ្ធភាពឱ្យកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) ពង្រឹងបន្ថែមទៅលើគម្រោងស្ដីពី “ការច្នៃប្រឌិតថ្មីដើម្បីត្រៀមបង្ការនិងឆ្លើយតបទៅនឹងគ្រោះអាសន្ន ដោយទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ” ដែលទីភ្នាក់ងារ USAID បានគាំទ្រតាំងពីឆ្នាំ២០១៩ រហូតដល់ខែមីនា ឆ្នាំ២០២២ ។ លោកស្រី Claire CONAN តំណាងកម្មវិធីស្បៀងអាហារពិភពលោក មានប្រសាសន៍ថា លោកស្រីថ្លែងអំណរគុណដល់ទីភ្នាក់ងារ USAID ចំពោះការគាំទ្របន្ថែមដល់ប្រទេសកម្ពុជាដែលប្រឈមនឹងវិបត្តិអាកាសធាតុដូចជា ទឹកជំនន់ និងគ្រោះរាំងស្ងួត។ លោកស្រីបានបន្តថា ជំនួយនោះនឹងជួយដល់ដៃគូរដ្ឋាភិបាលនិងភាគីអនុវត្តកិច្ចការមនុស្សធម៌នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីត្រៀមខ្លួននិងឆ្លើយតបចំពោះវិបត្តិទាំងនេះ ដោយប្រើប្រាស់ព័ត៌មានដើម្បីចាត់សកម្មភាព និងបង្កើនកិច្ចសម្របសម្រួលការងារមនុស្សធម៌បានទាន់ពេលវេលា។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានបរិច្ចាគថវិកាចំនួន ៧០ម៉ឺនដុល្លារ ដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីជួយដល់សហគមន៍រងគ្រោះដោយទឹកជំនន់នៅកម្ពុជា។
-
ឯកឧត្តម គឹម សន្តិភាព បញ្ជាក់ថា មិនមានបំរាមគោលចរនៅពេលនេះទេ

ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រកាសជូនសាធារណជនថា «រាល់វិធានការរដ្ឋបាលដែលមានចែងក្នុងអនុក្រឹត្យលេខ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ គឺមិនទាន់អនុវត្តក្នុងក្របខ័ណ្ឌភូមិសាស្ត្រ ឬតំបន់ណាមួយនៃរាជធានីខេត្តណាមួយនោះនៅឡើយទេនាពេលនេះ, ពោលគឺមិនមានបំរាមគោលចរនៅពេលនេះទេ»។ ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់បន្ថែមថា «វិធានការរដ្ឋបាលណាមួយនឹងអនុវត្ត លុះណាតែមានសេចក្តីសម្រេចរបស់គណៈអភិបាលរាជធានី ខេត្ត សម្រាប់ផ្នែកខ្លះ ឬទីកន្លែងខ្លះក្នុងដែនដីនៃរាជធានីខេត្ត ឬមានវិសាលភាពអនុវត្តទូទាំងរាជធានី ឬខេត្តរបស់ខ្លួន តែប៉ុណ្ណោះ!»។ ចំពោះវិធានការបិទខ្ទប់រាជធានីឬខេត្ត និងវិធានការរដ្ឋបាលផ្សេងទៀត ដែលមានវិសាលភាពអនុវត្តលើសពីដែនដីនៃរាជធានី ឬខេត្តមួយ ឬមានវិសាលភាពអនុវត្តនៅទូទាំងប្រទេស លុះណាតែមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ!, នេះជាការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ឯកឧត្តម គឹម សន្តិភាព នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១៕
-
មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន លើទី២៥ និងកិច្ច ប្រជុំពាក់ព័ន្ធ

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ឋនិងហិរញ្ញវត្ថុ បាន ដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើទី២៥ (25th AFMM), កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន លើកទី ៧ (7th AFMGM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅ ថ្ងៃទី៣០ មីនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ។ ក្នុងកិច្ចប្រជុំនេះ បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារ កណ្តាលអាស៊ាន បានជួបពិភាក្សា និងបផ្លាស់ប្ដូរទស្សនៈ ជាមួយតំណាងពីបណ្តាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជា ធនាគារពិភពលោក (WB), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB), មូល និធិ រូបិយវត្ថុអន្តរជាតិ (IMF) និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO)អំពី (១). ស្ថានភាពសេដ្ឋកិច្ចក្នុង តំបន់និងពិភពលោក, (២).ការអនុវត្តវិធានការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ របស់បណ្តាប្រទេសអាស៊ាន, (៣). ការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញប្រកបដោយចីរភាព និងបរិយាប័ន្នក្រោយវិបត្តិជំងឺកូវីដ១៩ និង(៤).ប្រធាន…