-
កំណាត់ផ្លូវជាតិលេខ៥ ពង្រីកទទឹង ២.៥ម៉ែត សងខាង និង ប្រវែង ១៨០៥ម ចាប់ពីផ្លូវភ្លោះមុខរោងចក្រ SKD ដល់មុខយឿត្រី ដោយអ៊ុតកៅស៊ូ២ស្រទាប់ កម្រាស់ ៩សម
ភ្នំពេញ៖ គម្រោងជួសជុលកំណាត់ ផ្លូវជាតិលេខ៥ ដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានចាប់ផ្តើមពីផ្លូវភ្លោះមុខរោងចក្រ SKD ដល់មុខយឿត្រី ដោយអ៊ុតកៅស៊ូ២ស្រទាប់ កម្រាស់៩សម។ គម្រោងនេះគ្រោងបញ្ចប់ក្នុងរយៈពេល តែ២សប្តាហ៍ ប៉ុណ្ណោះ។ ក្រោយពី មានការចង្អុលបង្ហាញពី អភិបាលរាជធានីភ្នំពេញ ក្រុមការងារ បានអនុវត្តសកម្មភាពការងារស្របតាមលក្ខណៈបច្ចេកទេស ដើម្បី អោយកំណាត់ផ្លូវនេះ ឆាប់បានរួចរាល់ជាស្ថាពរ៕
-
អាជ្ញាធរជាតិអប្សរា កំពុងបង្កើនសកម្មភាពថែទាំតំបន់រមណីយដ្ឋានអង្គរ ដើម្បីត្រៀមទទួលភ្ញៀវសាជាថ្មី
សៀមរាប៖ ការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ ធ្វើឲ្យភ្ញៀវទេសចរនៅតំបន់អង្គរមានភាពស្ងប់ស្ងាត់ខ្លាំង តែទោះបីភ្ញៀវស្ងាត់ ក៏ការងារនៅអង្គរមិនស្ងាត់នោះទេ ខណៈការរៀបចំសណ្តាប់ធ្នាប់តូបលក់ដូរ ការស្តារហេដ្ឋារចនាសម្ពន្ធ ដាំសួន ដាំកូនឈើ ថែទាំ ទល់ទ្រ និងជួសជុលប្រាសាទជាដើម គឺជាសកម្មភាពដែលមានជាប្រចាំនៅអង្គរ។ ដោយឡែក ភ្នាក់ងារទេសចរណ៍ដែលនៅជាប្រចាំតាមប្រាសាទក្នុងការណែនាំភ្ញៀវ សម្របសម្រួលបញ្ហាផ្សេងៗ និងទប់ស្កាត់ភាពឆ្គាំឆ្គងភ្ញៀវទេសចរដែលផ្ទុយនឹងក្រមប្រតិបត្តិអង្គរ នៅបន្តបំពេញការងាររបស់ខ្លួនតាមប្រក្រតី។ ពិតហើយ ភ្ញៀវទេសចរនៅសល់តិចតួច តែមិនមែនអត់នោះទេ ហើយបញ្ហាអាចនឹងកើតមានឡើង សូម្បីតែភ្ញៀវទេសចរម្នាក់ ឬពីរនាក់ បើយើងមើលមិនដិតដល់ទេនោះ។ ក្រៅពីភារកិច្ចរបស់ខ្លួនជាមួយភ្ញៀវទេសចរ ភ្នាក់ងារក៏បានចូលរួមយ៉ាងសកម្មក្នុងការងារផ្សេងៗ ជាមួយផ្នែកពាក់ព័ន្ធដទៃទៀតក្នុងតំបន់អង្គរ ដូចជា ការចូលរួមសម្អាតបរិស្ថាន ការតាមដានស្ថានភាពហានិភ័យនៃថ្មប្រាសាទ និងកិច្ចការអភិរក្ស ជួសជុលប្រាសាទជាដើម។ សកម្មភាពជាប្រចាំនេះហើយ ដែលធ្វើឱ្យរមណីយដ្ឋានអង្គរ នៅតែរក្សាបាននូវភាពស្អាត គង់វង្សយូរអង្វែង។ ជាពិសេស តាមរយៈការស្តារហេដ្ឋារចនាសម្ពន្ធ និងការរៀបចំសួនជាដើម កាន់តែបន្ថែមសម្រស់ដល់រមណីយដ្ឋានអង្គរ។ នេះជាការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ក្រោយស្ថានភាពកូវីដ១៩បានធូរស្បើយ៕
-
ក្រសួងសុខាភិបាលប្រកាសថា ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព ដូចជាសារាយសមុទ្រSprulina និងផលិតផលប្រភេទស្រដៀងគ្នា ដែលកំពុងដាក់លក់នៅលើបណ្តាញសង្គម គឺជាខ្លឹមសារភូតកុហក់…
សូមប្រយ័ត្ន ! ឥឡូវនេះ ក្រសួងសុខាភិបាលប្រកាសថា ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព ដូចជាសារាយសមុទ្រSprulina និងផលិតផលប្រភេទស្រដៀងគ្នា ដែលកំពុងដាក់លក់នៅលើបណ្តាញសង្គម គឺជាខ្លឹមសារភូទកុហក់…
-
រដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយជាង១១ម៉ឺនដុល្លារ សម្រាប់គម្រោងទ្រង់ទ្រាយតូចផ្នែកវប្បធម៌ និងគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ
នៅថ្ងៃទី៥មីនា រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចផ្នែកវប្បធម៌ (ជំនួយគូសាណូណិផ្នែកវប្បធម៌) នូវថវិកាជាង១១ម៉ឺនដុល្លារអាមេរិក។ ក្នុងនោះថវិកាចំនួន៩ម៉ឺន៦៤០ ដុល្លាអាមេរិក សម្រាប់ការអភិវឌ្ឍផ្លូវរត់អត្តពលកម្មចំនួន៨ខ្សែ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ព្រមទាំងផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ នូវថវិកាចំនួន ២ម៉ឺន៥ពាន់៥៣៤ដុល្លារអាមេរិក សម្រាប់ការសាងសង់កន្លែងលាងដៃនៅក្នុងសាលារៀនចំនួន៦ នៅភាគខាងលិចនៃខេត្តស្ទឹងត្រែង។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។ លោកឯកអគ្គរាជទូតជប៉ុន បានបង្ហាញការជឿជាក់ថា ជំនួយទាំងនោះនឹងជួយកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងទីតាំងគម្រោងនីមួយៗ។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីត១៩ ដែលហៅថា “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”៕
-
លទ្ធផលនៃកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៊ី-អឺរ៉ុបតាមរយៈប្រពន្ធវីដេអូនៅថ្ងៃទី០១-០២ខែមីនា ឆ្នាំ២០២១
កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ (ASEM13) បានរៀបចំកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៊ី-អឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី០១-០២ ខែមីនា ឆ្នាំ ២០២១ ដឹកនាំដោយឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងមានការអញ្ជើញចូលរួមពីឧត្តមមន្រ្តី ទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៃបណ្តាប្រទេស និងស្ថាប័នតំបន់ជាដៃគូ ASEM ទាំងអស់ផងដែរ។ ក្នុងឱកាសដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅស្របពេលនឹងការប្រារព្ធទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM Day) នៅថ្ងៃ ០១ មីនា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងសុន្ទរកថា តាមរយៈវីដេអូថតទុក ដើម្បីទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឧត្តមមន្រ្តី ASEM ទំាងអស់ និងអបអរសាទរខួបលើកទី២៥ នៃការបង្កើតវេទិកាអន្តរតំបន់មួយនេះ។ ថ្លែងក្នុងសុន្ទរកថានេះ ឯកឧត្តម បានបញ្ជាក់ជាថ្មីពីភាពជឿជាក់ថា ASEM គឺជាគ្រឹះមួយក្នុងចំណោមគ្រឹះ នានានៃអភិបាលកិច្ចសកល ហើយពហុភាគីនិយម ដែល ASEM តែងតែផ្តល់សារសំខាន់ គឺនៅតែបន្តជាធាតុមិនអាចខ្វះបានក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកលផ្សេងៗ ដូចជា ជំងឺរាតត្បាតកូវីដ-១៩ ជាដើម ។…
-
កម្ពុជា-កូរ៉េចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យយុវជន
រាជធានីភ្នំពេញ៖ពិធី ចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នាមួយបានធ្វើឡើង រវាង ក្រសួងអប់រំ យុវជន និងកីឡារបស់កម្ពុជា និងក្រសួងសមភាពយេនឌ័រ និងគ្រួសារនៃសាធារណរដ្ឋកូរ៉េ ដើម្បីរួមកិច្ចសហប្រតិបត្តិការក្នុងវិស័យយុវជន កាន់តែប្រសើរឡើងថែមទៀត។ តាមរយៈកិច្ចព្រមព្រៀងនេះដែរគេរំពឹងថា យុវជននៃប្រទេសទាំងពីរនឹងមានឱកាសផ្លាស់ប្តូរបទពិសោធន៍ និងសិក្សារៀនសូត្រពីគ្នាទៅវិញទៅមកតាមរយៈកម្មវិធីផ្លាស់ប្ដូរទំនាក់ទំនង ការចូលរួមក្នុងកិច្ចប្រជុំ និងសកម្មភាពយុវជនផ្សេងៗ ជាច្រើនទៀត។ យោងតាមផេកហ្វេសប៊ុករបស់ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី៣ ខែ មីនា ឆ្នាំ ២០២១នេះបានឱ្យដឹងដែរថាអនុស្សរណៈនៃការយោគយល់នេះត្រូវបានធ្វើឡើងពីសំណាក់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងតំណាងក្រសួងសមភាពយេនឌ័រ និងគ្រួសារនៃសាធារណរដ្ឋកូរ៉េ។ គួរបញ្ជាក់ថា កន្លងមកភាគីកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានធ្វើកិច្ចសហការគ្នាលើវិស័យនានា ដើម្បីបង្កើនប្រយោជន៍រួម និងលើកកម្ពស់ការរឹតចំណងទំនាក់ទំនងទ្វេភាគី៕ដោយ៖ម៉ាដេប៉ូ
-
ជប៉ុនផ្ដល់ជំនួយជិត១១លានដុល្លារដល់កម្ពុជា ដើម្បីប្រព័ន្ធចរាចរនាវានៅកំពង់ផែងស្វយ័តក្រុងព្រះសីហនុ
នៅព្រឹកថ្ងៃទី១មីនា ឆ្នាំ ២០២១ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្ត «គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ» ដែលធ្វើឡើងនៅទីកន្លែងរៀងៗខ្លួន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឲ្យដឹងថា ឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន១ប៊ីលាន១៣០២លានយ៉េន ឬប្រមាណ១០លាន៨សែនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ប្រពន្ធ័ចរាចរនាវានៅកំពង់ផែងស្វយ័តក្រុងព្រះសីហនុ។ គម្រោងនោះនឹងបង្កើតប្រពន្ធ័នាវា (VTS) ដើម្បីធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពផ្លូវសមុទ្រ និងប្រសិទ្ធភាពការធ្វើនាវាចរណ៍នៅជុំវិញកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា លោកជឿជាក់ថាគម្រោងនោះមានសារៈសំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាពផ្លូវសមុទ្រ និងប្រសិទ្ធភាពការធ្វើនាវាចរណ៏នៅជុំវិញកំពង់ផែក្រុងព្រះសីហនុ ព្រមទាំងការលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រមទាំងការតភ្ជាប់ក្នុងតំបន់មេគង្គ។ លោកឯកអគ្គរាជទូតជប៉ុនបានបន្តថា ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងតែបន្ត ការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនម្នាក់ៗស្របគ្នាទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចទាំងមូលគឺមានសារៈសំខាន់ណាសើ ជប៉ុនមានបំណងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដោយប្រើប្រាស់គ្រោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនានា៕
-
ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ យាងទៅពិនិត្យព្រះរាជសុខភាព នៅប៉េកាំង ព្រឹកនេះ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១ យាងទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន។ តាមការគ្រោងទុកថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ រួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីព្រះបរមរាជវាំង និងព្រះញាតិវង្សជាច្រើនអង្គទៀត នឹងអញ្ជើញយាង ថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងព្រះមហាក្សត្រី។ សូមបញ្ជាក់ថា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី តែងតែយាងទៅពិនិត្យរាជសុខភាពមួយឆ្នាំពីរដងនៅប្រទេសចិន តាមការយាងរបស់ក្រុមគ្រូពេទ្យចិន។ កំលុងពេលព្រះអវត្តមានរបស់ព្រះមាហក្សត្រនេះ រាល់ព្រះរាជកិច្ចត្រូវបានប្រគល់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលជាប្រមុខរដ្ឋស្តីទី៕
-
រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ នឹងត្រូវផាកពិន័យតាមច្បាប់ស្តីពីផ្លូវថ្នល់ ខណៈរថយន្តចំនួន១៥គ្រឿង បានឃាត់ជាក់ស្តែងនៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួង និងជាប្រធានគណៈកម្មាធិការសម្របសម្រួល បានដឹកនាំក្រុមការងារត្រួតពិនិត្យ និងទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង ក្រុមការងារជញ្ជីងចល័ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងអាជ្ញាធរដែនដីពាក់ព័ន្ធ បានចុះតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងភូមិសាស្ត្រភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សកម្មភាពនេះធ្វើឡើង ក្រោមការចង្អុលបង្ហាញដោយឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារបានត្រួតពិនិត្យរថយន្តខ្សាច់ និងចំណីសត្វចំនួន១៥គ្រឿង ដោយបានរកឃើញរថយន្តចំនួន ១២គ្រឿង ផ្ទុកលើសទម្ងន់កម្រិតកំណត់ ដោយក្នុងរថយន្ត១គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់៦តោន និង១១គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់លើសពី ២០តោន ដល់ ៣០តោន ដែលផ្ទុយពីច្បាប់បានកំណត់។ ឯកឧត្តម សេង ឈួន បានឱ្យដឹងថា ក្នុងចំណោមរថយន្តដែលដឹកលើសទម្ងន់កម្រិតកំណត់ទាំង ១២គ្រឿងនោះ មានរថយន្ត ដែលដឹកលើសទម្ងន់កម្រិតកំណត់ចន្លោះពី ៥% ទៅ ២០% នឹងត្រូវរើឥវ៉ាន់ចេញ ហើយត្រូវផាកពិន័យ ទៅតាមច្បាប់កំណត់។ ដោយឡែកចំពោះរថយន្ត ដែលដឹកលើសទម្ងន់លើសពី២០% នឹងត្រូវបង់ពិន័យ…
-
មេធាវីស្ម័គ្រចិត្ត ២២២រូប ត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ និងការការពារក្ដីជូនជនក្រីក្រ ដោយមិនយកកម្រៃ
ភ្នំពេញ៖ បើតាមសេចក្ដីជូនដំណឹងរបស់គណៈមេធាវីកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បញ្ជាក់ថា គណៈមេធាវីកម្ពុជា ទទួលបានមេធាវីស្ម័គ្រចិត្តចូលរួមចំនួន ២២២រូបហើយ ដើម្បីផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ និងការការពារក្ដីជូនជន ក្រីក្រ ដោយឥតគិតកម្រៃ ដែលក្នុងនោះ មានមេធាវីចំនួន ១៣៧រូប ស្ម័ត្រចិត្តផ្តល់ការពិគ្រោះយោបល់ដោយឥតគិតកម្រៃ និងមានមេធាវីចំនួន ៨៥រូប ស្ម័គ្រចិត្តការពារក្ដីដោយឥតគិតកម្រៃ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ បន្ទាប់ពីគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវតាមរយៈលិខិតលេខ ១៨៦/គម/២១ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេធាវីស្ម័គ្រចិត្តចូលរួម ផ្តល់ ការពិគ្រោះ៖ យោបល់ផ្នែកច្បាប់ និងការពារក្ដីជូនជនក្រីក្រដោយឥតគិតកម្រៃ យ៉ាងផុសផុល ។ គណៈមេធាវី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះសមាជិក-សមាជិកា ដែលជាមេធាវីស្ម័គ្រចិត្តចូលរួមចំនួន ២២២រូប។ ជាមួយគ្នានេះ គណៈមេធាវី ក៏បានបញ្ជាក់ដែរថា សម្រាប់សាធារណជនដែលមានបំណងពិគ្រោះយោបល់ ផ្នែកច្បាប់ សូមអញ្ជើញទៅទទួល សេវានេះ៖ ដោយឥតគិតកម្រៃ តាមតារាងពេលវេលា និងអាសយដ្ឋានដែលភ្ជាប់ជួនជាមួយ នេះ។ គណៈមេធាវី…