Category: សង្គមកិច្ច

  • ពិធីផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ច​ឆ្នាំ២០២១» របស់គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា

    ពិធីផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ច​ឆ្នាំ២០២១» របស់គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា

    សៀមរាប៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពាក់ស្នែង ស្រុកអង្គរធំខេត្តសៀមរាប បានបើកពិធីផ្សព្វផ្សាយ​របាយការណ៍ ស្តីពីសភាពការណ៏ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចបន្តឆ្នាំ២០២១» របស់គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ដោយមានវត្តមានឯកឧត្តម ផៃ សុខខេង អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយឃុំពាក់ស្នែង សមាសភាពចូលរួមមាន លោក លោកស្រី សមាជិក សមាជិកាបក្ស ភូមិ ឃុំ ស្រុក បានអញ្ជើញចូលរួមជាច្រើននាក់។  ឯកឧត្តម ផៃ សុខខេង អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយឃុំពាក់ស្នែងបានលើកឡើងថា ពិធីផ្សព្វផ្សាយ​របស់​យើងនាពេលនេះ គឺប្រារព្ធឡើងផ្អែកតាមសំណូមពរនៃការងារគណបក្ស ដែលគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល បានរៀបចំ និងសម្រេចនូវ “ របាយការណ៍ ស្តីពី សភាពការណ៏ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ ដើម្បីគណបក្សគ្រប់ថ្នាក់ធ្វើការផ្សព្វផ្សាយ រៀនសូត្រ ឱ្យបានទូលំទូលាយក្នុងផ្ទៃគណបក្ស បានជ្រួតជ្រាបច្បាស់លាស់ នឹងបន្តរៀបចំផែនការចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពធានា​រក្សាឱ្យបាននូវភាពរឹងមាំរបស់គណបក្ស ជានិរន្តន៍តទៅមុខទៀត។ យើងឈរលើមូលដ្ឋាននៃជ័យជម្នះដែលយើងទទួលបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពក្លាហានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារនូវសមិទ្ធផលនៃសង្គមជាតិ…

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនថ្មី

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនថ្មី

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ម៉ារៀ អ៊ែមើលីតា ស៊ី.អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនថ្មី ប្រចាំព្រះ-រាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ។ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរជូនចំពោះលោកជំទាវ ម៉ារៀ អ៊ែមើលីតា ស៊ី.អាគីណូ ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីនតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចវិបុលសេនាភក្តីមានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូតនឹងបន្តខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏សំខាន់សម្រាប់ប្រជាជននៃប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។ ក្នុងឱកាសនោះ លោកជំទាវ ម៉ារៀ អ៊ែមើលីតា ស៊ី. អាគីណូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកជំទាវឯកអគ្គរដ្ឋទូតបានសន្យាថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច…

  • លទ្ធផលនៃជំនួបសន្ទនាតាមទូរស័ព្ទរវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា

    លទ្ធផលនៃជំនួបសន្ទនាតាមទូរស័ព្ទរវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា

    លទ្ធផលនៃជំនួបសន្ទនាតាមទូរស័ព្ទរវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម បណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា (Subrahmanyam Jaishankar) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា។

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជួបសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តម រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជួបសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តម រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា

    នៅវេលាម៉ោង ០៥:០០ ល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម បណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដើម្បីពិភាក្សាអំពីថ្នាំបង្ការជំងឺកូវីដ-១៩ និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសាទរចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌា ដែលបានអភិវឌ្ឍ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២ប្រភេទ ប្រកបដោយជោគជ័យ និងបានថ្លែងកោតសរសើរកាយវិការមនុស្សធម៌ជាអន្តជាតិរបស់ឥណ្ឌា ចំពោះការបរិច្ចាគ និងលក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាប់លានដូសដល់ប្រទេសជាច្រើន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌាផងដែរ ដែលបានអនុម័តផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១សែនដូស ដល់កម្ពុជា តាមរយៈវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា ផ្អែកលើកិច្ចសន្យាពាណិជ្ជកម្ម ទោះបីជាមានការប្រកួតប្រជែងនិងសំណើជាច្រើនពីប្រទេសដៃគូ និងតម្រូវការក្នុងស្រុកក៏ដោយ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនសមភាគីឥណ្ឌាថា កម្ពុជាត្រូវការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥លានដូស ដោយស្នើសុំឱ្យភាគីឥណ្ឌាផ្គត់ផ្គង់ វ៉ាកសាំងនេះក្នុងដំណាក់កាលដំបូង ចំនួន ១លានដូស។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា សម្តេចតេជោនាយករដ្ឋមន្ត្រី…

  • រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យចំនួន២ ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាល ជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល

    រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យចំនួន២ ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាល ជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យចំនួន២ ដើម្បីបង្កើនការផាកពិន័យលើអ្នកដែលមិនធ្វើ  ចត្តាឡីស័ក និងអ្នកដែលនាំរត់គេចវេស មិនធ្វើចត្តាឡីស័ក។ នេះបើតាម Facebook របស់សម្តេចតេជោ ហ៊ុន សែន និង អនុក្រឹត្យលេខ២៧ និង ២៨ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ តាមអនុក្រឹត្យរាជរដ្ឋាភិបាល ស្តីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹត្យលេខ១២៩ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជំងឺជាអន្តរកាល នៃជំងឺនៅតាមច្រកចេញចូល ត្រង់មាត្រា៨-ថ្មី បានបញ្ជាក់ដូចតទៅ៖ * អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ដែលគេចមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹង មន្ត្រីចត្តាឡីស័កក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទ ដែលមានកំណត់ក្នុងអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីវិធានការ សុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។ * ជនណាដែលផ្តើមគំនិត…

  • ប្រាសាទកណ្តាលស្រះស្រង់ គ្រោងនឹងបើកឱ្យភ្ញៀវ​ទេសចរ ចូលទស្សនា នាសប្តាហ៍ក្រោយ

    ប្រាសាទកណ្តាលស្រះស្រង់ គ្រោងនឹងបើកឱ្យភ្ញៀវ​ទេសចរ ចូលទស្សនា នាសប្តាហ៍ក្រោយ

    សៀមរាប៖ ដើម្បីអបអរសាទរការបញ្ចប់គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ជាស្ថាពរ ក្រោមកិច្ចសហការ​របស់អាជ្ញាធរជាតិអប្សរាជាមួយវិស័យឯកជន អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធីសម្ពោធដាក់ភ្ញៀវទេសចរ និងសាធារណជនចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់ជាផ្លូវការ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ។ ពិធីសម្ពោធនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្រោយបញ្ចប់កិច្ចពិធីសាសនា ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់អាចចូលទស្សនាទិដ្ឋភាព​ប្រាសាទកណ្តាលស្រះស្រង់ ដើម្បីផ្តិតយករូបភាព ស្វែងយល់ពីប្រវត្តិ និងសិល្បៈនៃប្រាសាទនេះដោយរីករាយ។ បើតាមមន្ត្រីអាជ្ញាធរជាតិអប្សរា បានឲ្យដឹងផងដែរថា ប្រាសាទកណ្តាលស្រះស្រង់នោះបានដំណើរការសាងសង់ ដោយក្រុមជំនាញសហការជាមួយអាជ្ញាធរអប្សរាដើម្បីស្ថាបនាឡើងវិញតាមទ្រង់ទ្រាយដើមសម័យបុរាណកាលមក​។ លោកជំទាវបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងក្រុមការងារដែលជាអ្នកវិនិយោគ​ទុនក្នុងវិស័យ​ឯកជន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបចំពិធីក្រុងពាលីដើម្បីសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិ ដែលថែរក្សា​តំបន់អង្គរ ក្នុងការជួសជុលប្រាសាទកណ្តាលស្រះស្រង់ឱ្យរួចផុតពីហា​និភ័យទុកជាកេរតំណែល​សម្រាប់កូនចៅ​ជំនាន់ក្រោយ។ នេះជាការគិតគូរដល់វិស័យបេតិកភណ្ឌដែលកំពុងត្រូវការ​ការរួមចំណែកពីសប្បុរសជនគ្រប់ទិសទី​ដើម្បីជួសជុលមរតកវប្បធម៌ជាតិ​ជាមួយស្ថាប័នរដ្ឋទាំងសំណង់បុរាណ និងការដាំកូនឈើ ដើម្បីលើកកម្ពស់ភាពបៃតង​ក្នុងតំបន់អង្គរ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កាលពីថ្ងៃទី១៤ ខែឧសភា…

  • ជំនួយជាថវិកា១៥០០លានរៀល សម្ភារៈ និងស្បៀង មួយចំនួនទៀត ត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនខេត្តចំនួន៤ទៀត នៅជាប់ព្រំដែន សម្រាប់ធ្វើចត្តាឡីស័កពលករ

    ជំនួយជាថវិកា១៥០០លានរៀល សម្ភារៈ និងស្បៀង មួយចំនួនទៀត ត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនខេត្តចំនួន៤ទៀត នៅជាប់ព្រំដែន សម្រាប់ធ្វើចត្តាឡីស័កពលករ

    ភ្នំពេញ៖  នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់ជំនួយថវិកាចំនួន១៥០០លានរៀល សម្ភារៈ និងស្បៀងមួយចំនួនទៀតដល់ខេត្តចំនួន៤ នៅជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលវិលត្រឡប់​។​ ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ ធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលផ្តើមចេញពីខេត្តសាមុតសាខន ប្រទេសថៃ។ នេះបើតាម លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ បើតាមលោកជំទាវ យក់ សម្បត្តិ ដដែលបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាសម្រេចផ្តល់ ថវិកា សម្ភារៈ និងស្បៀងទាំងនេះ ត្រូវបានបែកចែកដូចតទៅ៖១៖ ខេត្តបាត់ដំបង ទទួលបានថវិកា ៣០០លានរៀល, ទឹកសុទ្ធ១០០០កេស និងមីកញ្ចប់១០០០កេស២៖ ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា ៣០០លានរៀល និងឃីត១០០០សម្រាប់៣៖ ខេត្តឧត្ដរមានជ័យ ទទ៊ួលបានថវិកា ៤០០លានរៀល, ឃីត ៥០០សម្រាប់ និងទឹកសុទ្ធ១០០០កេស៤៖ ខេត្តប៉ៃលិន ទទួលបានថវិកា ៥០០លានរៀល, ទឹកសុទ្ធ ១០០០កេស…

  • អាវុធហត្ថរាជធានីភ្នំពេញ តែងតែចែករំលែក ក្តីស្រឡាញ់ដល់មនុស្សគ្រប់គ្នា!

    អាវុធហត្ថរាជធានីភ្នំពេញ តែងតែចែករំលែក ក្តីស្រឡាញ់ដល់មនុស្សគ្រប់គ្នា!

    ភ្នំពេញ៖ ក្រៅពីបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួន ក្នុងការ បង្កា ទប់ស្កាត់ និង បង្ក្រាប បទល្មើស ការពារសន្តិសុខ សុវត្ថិភាពសង្គម អាវុធហត្ថរាជធានីភ្នំពេញ ក៏តែងតែឆ្លៀតចូលរួម ផ្សារភ្ជាប់មនោសញ្ចេតនា ជួយដល់ពលរដ្ឋ ជាញឹកញាប់ ប្រកបដោយភាព ស្និតស្នាលកក់ក្តៅ បង្កប់នូវសេចក្តីស្រឡាញ់យ៉ាងទូលំទូលាយ។ នៅរៀងរាល់ឆ្នាំ នាឱកាសថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ថ្ងៃទី១៤កុម្ភ: អាវុធហត្ថរាជធានីភ្នំពេញមួយក្រុម ដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន ដែលជាកូនប្រុសរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានក្រោកតាំងពីព្រលឹម រៀបចំអំណោយលើកដាក់លើរថយន្ត នាំទៅចែកជូន ជនទីទាល់ក្រ ចាស់ជរាទុរគត់គ្មានទីពឹង រស់នៅក្នុងតំបន់ផ្សេងៗគ្នា ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ព្រមជាមួយការសួរសុខទុក្ខពួកគាត់ដោយមនោសញ្ចេតនានៃការគោរពស្រឡាញ់។ ក្នុងគ្រួសារនីមួយៗដែលអាវុធហត្ថរាជធានីភ្នំពេញទៅដល់ ទទួលបាននូវ ថវិកាចំនួន២០ម៉ឺនរៀល, ចានស្រាក់១ឈុត មានដាក់បាយម្ហូបពេញ, ស្លាបព្រាសម១ឈុត, អង្ករ៣០គីឡូ, ទឹកសុទ្ធដបធំ១កែស, ទឹកស៊ីអ៊ីវ១យួរ, មី២កែស, ត្រីងៀត១គីឡូ, សាច់ក្រក១គីឡូ, ទឹកដោះគោឆៅមួយយួរ, ទឹកដោះគោខាប់ ៤កំប៉ុង, ច្រាស់ដូសធ្មេញ៥ដើម, ថ្នាំដូសធ្មេញ៥ប្រអប់, សាប៊ូដុសខ្លួន១០ដុំ,…

  • សម្តេចតេជោ ហ៊ុន សែន បានរំឭកខួប១ឆ្នាំ នៃការអនុញ្ញាតិអោយនាវាទេសចរណ៍ខ្នាតអន្តរជាតិ Westerdam សំចត សង្គ្រោះមនុស្ស១៤៥៥នាក់

    សម្តេចតេជោ ហ៊ុន សែន បានរំឭកខួប១ឆ្នាំ នៃការអនុញ្ញាតិអោយនាវាទេសចរណ៍ខ្នាតអន្តរជាតិ Westerdam សំចត សង្គ្រោះមនុស្ស១៤៥៥នាក់

    បើយោងតាមគេហទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា «កម្ពុជាតូចពិត ប៉ុន្តែកម្ពុជាមានបេះដូងគុណធម៌ធំទូលាយ»  តាមរយៈចំណងជើងនេះ គេនឹកដល់ថ្ងៃដែល អ្នកដំណើរ ប្រមាណ ១៤៥៥នាក់ បូករួមទាំងនាវឹកផងនោះ មានសេចក្តីសប្បាយរីករាយ ឥតឧបនា បន្ទាប់ពីបានចូលចត នៅកំពង់ផែក្រុង​ព្រះសីហនុ ដែលជាទឹកដីអច្ឆរិយ នៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេចតេជោ បានសរសេរថា សូមកុំភ្លេចអញ្ជើញមកទស្សនាកម្ពុជា! ថ្ងៃនេះជាខួប១ឆ្នាំ (១៣ កុម្ភៈ ២០២០ -១៣ កុម្ភៈ ២០២១) ដែលប្រទេសកម្ពុជាបានទទួលនាវាទេសចរណ៍ខ្នាតអន្តរជាតិ westerdam ដែលមានផ្ទុកអ្នកដំណើរប្រមាណ ១៤៥៥នាក់ និងនាវិកចំនួន៨០២នាក់មកពី៤១ប្រទេស អោយចូលចតនៅក្រុងព្រះសីហនុ។ យើងចាំច្បាស់ណាស់គឺនៅពេលពេលនោះពិភពលោកមានការភ័យខ្លាចរន្ធត់យ៉ាងខ្លាំងអំពីការរីករាលដាលជម្ងឺកូវីដ១៩ ដែលបានធ្វើអោយប្រទេសជាច្រើនមិនអនុញ្ញាតអោយនាវាទេសចរណ៍ Westerdam ចូលចតដាច់ខាត ទោះបីបានដឹងថានៅក្នុងនាវានោះមានជីវិតមនុស្សរាប់ពាន់នាក់ដែលកំពុងអស់សង្ឃឹមហើយប្រឈមនឹងអត់ស្បៀងអាហារ និងជាពិសេសប្រឈមនឹងគ្រោះកាចនៃជំងឺឆ្លងកូវីដ១៩។ កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មិនអាចទុកជីវិតមនុស្សរាប់ពាន់នាក់អោយស្លាប់នៅកណ្តាលមហាសាគរបានឡើយ។ បើទោះបីកម្ពុជាជាប្រទេសតូចគ្មានធនធានដូចប្រទេសធំៗមួយចំនួនមែនពិត ប៉ុន្តែកម្ពុជាមានបេះដូងមនុស្សធម៍ធំទូលាយបានទទួលស្វាគមន៍នាវាចូលចត និងបានសង្គ្រោះអ្នកទេសចរនិងនាវិកទាំងអស់ចេញពីនាវាហើយបានរៀបចំកន្លែងអោយស្នាក់នៅព្យាបាល និងបានរៀបចំអោយបងប្អូនអ្នកទេសចរណ៍ទំាងអស់បានធ្វើដំណើរតាមយន្តហោះវិលទៅជួបជុំក្រុមគ្រួសារនៅប្រទេសកំណើតខ្លួនវិញប្រកបដោយសុវត្ថិភាព។…

  • ថវិកា១៧០លានរៀល និងសម្ភារឃីតចំនួន៨០០ របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានផ្តល់ដល់ បណ្ ខេត្តចំនួន៦ ជាប់ព្រំដែនវៀតណាម ដែលមានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក

    ថវិកា១៧០លានរៀល និងសម្ភារឃីតចំនួន៨០០ របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានផ្តល់ដល់ បណ្ ខេត្តចំនួន៦ ជាប់ព្រំដែនវៀតណាម ដែលមានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថា ដោយមានបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួងសុខាភិបាល បាននាំយកថវិកាចំនួន ១៧០លានរៀល និងសម្ភារឃីត ៨០០កញ្ចប់ សម្រាប់ឧបត្ថម្ភដល់បណ្តាខេត្តចំនួន៦ នៅជាប់ព្រំដែនប្រទេសវៀតណាម ដែលមានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។ លោកជំទាវបន្តថា ខេត្តជាប់ព្រំដែនវៀតណាម កំពុងមានប្រជាពលរដ្ឋធ្វើចត្តាឡីស័ក ដែលទទួលបានប្រាក់ឧបត្ថម្ភរួមមាន៖ ខេត្តកណ្តាល ថវិកា២០លានរៀល និងសម្ភារឃីត ចំនួន១០០, ខេត្តស្វាយរៀង ថវិកា ៥០លានរៀល និងសម្ភារឃីតចំនួន ៣០០, ខេត្តព្រៃវែង ថវិកា៣០លានរៀល និងសម្ភារឃីតចំនួន ១០០, ខេត្តត្បូងឃ្មុំ ថវិកាចំនួន ២០លានរៀល និងសម្ភារឃីតចំនួន ១០០, ខេត្តរតនគិរី ថវិកា ២០លានរៀល និងសម្ភារឃីត ១០០ និងខេត្តតាកែវ ថវិកា៣០លានរៀល និងសម្ភារឃីតចំនួន ១០០។ លោកជំទាវ យក់ សម្បត្តិ បញ្ជាក់ថា «អនុវត្តន៍តាមបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ថវិកាឧបត្ថម្ភទាំង១៧០លានរៀល…