-
ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និង អង្គការ UNDP បានប្រកាសសម្ពោធជាផ្លូវការនូវគោលនយោបាយជាតិស្តីពីដំឡូងមី
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ នៅព្រឹកថ្ងៃ១៤មករាឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនូវ គោលនយោបាយជាតិស្តីពីដំឡូងមីឆ្នាំ២០២០ដល់ឆ្នាំ២០២៥ ដោយមានការអញ្ញើញចូលរួម ពីតំណាងក្រសួងស្ថាប័នក្នុងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដែលធ្វើការពាក់ព័ន្ធនឹងវិស័យនេះនៅក្នុងប្រទេសកម្ពុជា។ លោក Nick Beresford តំណាងUNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា ដំឡូងមី ផ្ដល់ឱកាសល្អជាច្រើនសម្រាប់កម្ពុជា ជាពិសេសប្រសិនបើកម្ពុជាអាចឈានជើងចូលទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ តាមរយៈការនាំចេញនូវផលិតផលកែច្នៃ ដូចជាម្សៅដំឡូងមី វាតម្រូវឲ្យមានការធ្វើកសិកម្មតាមកិច្ចសន្យារវាងរោងចក្រកែច្នៃ និងកសិករដាំដុះដំឡូងមី ដើម្បីបង្កើតឲ្យបាននូវការផ្គត់ផ្គង់ដែលប្រកបដោយគុណភាព និងស្ថេរភាព។ ថ្លែងក្នុងពិធីសម្ពោធនោះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនថា គោលនយោបាយជាតិស្តីពីដំឡូងមីពីឆ្នាំ២០២០ដល់ឆ្នាំ២០២៥ ត្រូវបានណែនាំឱ្យបង្កើតឡើងនៅក្នុងឯកសារគម្រោងកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញពីកម្ពុជាដំណាក់កាលទីពីរ ផ្នែកដំឡូងមី (CEDEP II) និងមានចែងនៅក្នុងផែនការសកម្មភាពយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨ ហើយគោលនយោបាយជាតិនោះ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាអន្តរក្រសួង និងជួយគាំទ្រពីដៃគូអភិវឌ្ឍន៍ ហើយបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ លោករដ្ឋមន្ត្រីបានបន្តថា គោលនយោបាយជាតិនោះមានគោលបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទីតាំងផលិតកែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ប្រកបដោយភាពជឿទុកចិត្តសម្រាប់ជំរុញការនាំចេញទៅទីផ្សារពិភពលោក និងមានគោលដៅសំខាន់ចំនួន៣ គឺ ទី១ ការផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណីឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម ទី២ ការគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានសក្តានុពល…
-
ថ្ងៃនេះគឺជាខួបទី៣៦ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន
ថ្ងៃទី១៤មករាឆ្នាំ២០២១នេះ គឺជាខួបទី ៣៦ឆ្នាំ នៃការកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពោលគឺពីថ្ងៃទី១៤ មករា ១៩៨៥ ដល់ថ្ងៃ១៤ មករា ២០២១ ដែលពេលនោះ សម្តេចតេជោ ជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។ មកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។ ៣៦ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាតនិងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិ មកទល់សព្វថ្ងៃ។ នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស សូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានសុខភាពល្អដើម្បីបន្តដឹកនាំកម្ពុជាអោយកាន់តែរីកចម្រើនរុងរឿង និងដើម្បីផ្តល់ជាម្លប់ដ៏កក់ក្តៅបំផុតសម្រាប់ប្រទេសជាតិទាំងមូល៕កឹម ទៀង
-
អភិបាលខេត្តកំពតសូមអោយ ប្រជាពលរដ្ឋ ត្រូវជឿទុកចិត្តលើការខិតខំរបស់រដ្ឋបាលខេត្តក្នុងការដោះស្រាយបញ្ហាប្រឈមពិតប្រាកដជូនបងប្អូន
ក្នុងឱកាសជួបជាមួយតំណាងប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធបញ្ហាដីធ្លី ជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច នៅក្នុងឃុំមួយចំនួន ក្នុងស្រុកឈូក ខេត្តកំពត នាសាលាឃុំត្រពាំងភ្លាំង កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកឡើងថា រាល់ដំណោះស្រាយ ដែលប្រជាពលរដ្ឋ ជួបបញ្ហាប្រឈម ទុក្ខលំបាកនិងតម្រូវការ គឺអាជ្ញាធរខេត្តជាអ្នកសម្របសម្រួលដោះស្រាយផ្ដោតសំខាន់លើការរិះរកដំណោះស្រាយតាមគោលការណ៍ឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែន។ ឯកឧត្តម បន្តថា ដីសម្បទានសេដ្ឋកិច្ច គឺជាដីរបស់រដ្ឋ ដែលក្រសួងកសិកម្ម ជាតំណាងជួលឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយត្រូវបង់ពន្ធជូនរដ្ឋ និងបង្កើតការងារជូនប្រជាពលរដ្ឋ។ ដូច្នេះដីទាំងអស់ទាំងដីសង្គមកិច្ច ដីសម្បទានសេដ្ឋកិច្ចគឺជារបស់រដ្ឋ មិនត្រូវមានបុគ្គល ថ្នាក់ណាឬប្រជាពលរដ្ឋណា ចូលរំលោភកាន់កាប់ខុសច្បាប់បានឡើយដោយមានរដ្ឋបាលខេត្ត ជាសេនាធិការក្នុងការគ្រប់គ្រង ក៏ដូចជាការអង្កេតវាយតម្លៃ ផ្អែកតាមលក្ខណៈច្បាប់ តម្រូវការសំណូមពរពិតប្រាកដទើបរាជរដ្ឋាភិបាលសម្រេចផ្ដល់ជូនបាន។ ដើម្បីឱ្យការដោះស្រាយមានភាពជាក់លាក់ច្បាស់លាស់ និងមានប្រសិទ្ធភាព ក្រុមការងាររដ្ឋបាលខេត្ត បានចុះមកពិនិត្យដល់ទីតាំង និងជួបប្រជាពលរដ្ឋ ផ្ទាល់នាពេលនេះទី១គឺ ដើម្បីពិនិត្យអំពីស្ថានភាពភូមិសាស្រ្ត ជាក់ស្ដែង និងទី២ ចង់បាននូវសំណូមពរផ្ទាល់របស់ប្រជាពលរដ្ឋ ដែលមានបញ្ហាប្រឈម កន្លងមក តើមាននៅចំណុចណាខ្លះដែលត្រូវយកទៅដាក់ក្នុងកិច្ចប្រជុំដើម្បីដោះស្រាយបន្ត។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តលើការខិតខំ របស់រដ្ឋបាលខេត្តក្នុងការដោះស្រាយ ជូនបងប្អូន។ ឯកឧត្តមជាវ…
-
រាជរដ្ឋាភិបាល ព្រមានមិនអត់ឱនដល់អ្នក សារព័ត៌ មាន ដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ ហើយ ប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោមស្លាកសារព័ត៌មាន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា ព្រមានថា រាជរដ្ឋាភិបាល នឹងមិនអត់ឱនដល់អ្នកសារព័ត៌មានដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ ហើយប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោមស្លាកសារព័ត៌មានឡើយ។ នេះបើយោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលអបអរសាទរចំពោះ ទិវាជំនួបជុំ រវាង រាជរដ្ឋាភិបាល និងអ្នកសារព័ត៌មានលើកទី៥ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អ្នកសារព័ត៌មានទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវការអនុវត្តឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន និងគោរពតាមគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លេការពិត»។ ក្នុងសារលិខិតបន្តថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ មានអ្នកសារព័ត៌មាន និងជនឱកាសនិយមមួយចំនួនតូច បាននិងកំពុងប្រើប្រាស់ស្ថាប័នព័ត៌មានធ្វើសកម្មភាពទុច្ចរិតជំរិតទារប្រាក់ជាថ្នូរនឹងការមិនចុះផ្សាយ ឬលុបព័ត៌មានដែលបានចុះផ្សាយ ការដើរតួនាទីជាចៅក្រមកាត់សេចក្ដីនូវរឿងទំនាស់បញ្ហាដីធ្លី ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្នែការពិត បំប៉ោងសភាពការណ៍ ជេរប្រមាថ ញុះញង់ និងបំពុលបរិយាកាសសង្គមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែលប្រាសចាកពីវិជ្ជាជីវៈសារព័ត៌មានដែលធ្វើឱ្យខូចតម្លៃកិត្តិយស សេចក្តីថ្លៃថ្នូរនិងកិត្យានុភាពរបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានដែលអនុវត្តបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ។ សម្តេចតេនាយករដ្ឋមន្ត្រី បានព្រមានយ៉ាងដូច្នេះ៖ «ខ្ញុំក៏សូមរំលឹកផងដែរថា នៅក្នុងជំនួបលើកទី៤ រវាងរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានកាលពីឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលបានផ្តល់មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដើម្បីការពារអ្នកសារព័ត៌មានតាមការស្នើសុំរបស់ស្ថាប័នសារព័ត៌មាន ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូន។ ប៉ុន្តែរាជរដ្ឋាភិបាល នឹងមិនអត់ឱនដល់អ្នកសារព័ត៌មានដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ…
-
សម្តេច ទៀ បាញ់ ដឹកនាំដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍន ភាព នៃការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ ក្រុងសៀមរាប
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ផ្លូវ៣៨ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងសៀមរាបនោះ បានដឹកនាំដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។ កិច្ចប្រជុំត្រូវបានធ្វើឡើងនៅទីស្តីការគណរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង ព្រមទាំងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធ។ អង្គប្រជុំបានពិនិត្យទៅលើការងារសាងសង់ផ្លូវ និងបានពិនិត្យលើបញ្ហាមួយចំនួន ដែលរាំងស្ទះដល់ដំណើរការសាងសង់ ដើម្បីដាក់ចេញដំណោះស្រាយ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ជាជំហ៊ានបន្ទាប់ គណៈកម្មការអន្តរក្រសួង នឹងធ្វើការបន្តការត្រួតពិនិត្យតាមដានការងារ ព្រមទាំងធ្វើការដោះស្រាយកែតម្រូវចំណុចខ្វះចន្លោះ ដើម្បីធានាថា ការស្ថាបនា នឹងពិតជាមានគុណភាពតាមបទដ្ឋាបច្ចេកទេសផ្លូវថ្នល់ និងសៀវភៅបន្ទុក ព្រមទាំងជំរុញដោះស្រាយនូវផលប៉ះពាល់ដែលនៅសេសសល់មួយចំនួនតូចឱ្យបានចប់សព្វគ្រប់។ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងទីក្រុងសៀមរាប ខេត្តសៀមរាបចំនួន ៣៨ខ្សែនេះ មានប្រវែង១០៨,៧៤គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារអាមេរិក និងថវិកាប្រមាណជាង…
-
សម្តេចក្រឡាហោម ស ខេង បង្កើតគណៈកម្មការ កំណែទម្រង់ នគរបាលជាតិកម្ពុជា
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស ស្តីពីការបង្កើតគណៈកម្មការ កំណែទម្រង់នគរបាលជាតិកម្ពុជា។ គណៈកម្មការនេះមានសមាសភា២៧រូប ដោយក្នុងនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងមានអនុប្រធាន២រូប ព្រមទាំងសមាជិក ២៤រូប។ នេះបើតាមប្រកាស របស់ក្រសួងមហាផ្ទៃ។ គណៈកម្មការនេះ មានភារៈកិច្ច -សិក្សាស្រាវជ្រាវច្បាប់ និងលិខិបទដ្ឋាគតិយុត្តនានា សម្រាប់ធ្វើការវិភាគមុខងារ រចនាសម្ព័ន្ធ នៃអង្គភាពនីមួយៗ ដើម្បីកំណត់ក្របខណ្ឌ ឋានន្តរស័ក្តិ ការបំពាក់មធ្យោបាយសម្ភារៈបម្រើការងារ និងការបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្ស សំដៅធ្វើការកែទម្រង់ធនធានមនុស្សកម្ពុជា សម្រាប់រយៈពេលចំពោះមុខ និងរយៈពេលមធ្យម ទៅរយៈពេលវែង ស្រប់តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ -ពិនិត្យ សិក្សាលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន ដើម្បីធ្វើវិសោធនកម្ម ឬរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្តថ្មីបន្ថែមទៀត សំដៅបម្រើដល់ការងារកំណែទម្រង់នគរបាលជាតិកម្ពុជា -ពិនិតរៀបចំឯកសារពាក់ព័ន្ធការងារកំណែទម្រង់នគរបាលជាតិកម្ពុជា ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច និងបំពេញភារៈកិច្ចផ្សេងៗទៀតតាមការចាំបាច់៕
-
កម្ពុជាប្រកាសពីការប្ដេជ្ញាចិត្ត និងជំហររបស់ខ្លួនដើម្បីសម្រេចឲ្យបានតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសាធាតុ
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឲ្យដឹងថា ខ្លួនបានដាក់ឯកសារបច្ចុប្បន្នភាពនៃសការរួមចំណែករបស់ជាតិ (NDC Update) ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌ័សហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ទៅកាន់អគ្គលេខាធិការដ្ឋានអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតិ (UNFCCC) កាលពីថ្ងៃ៣១ធ្នូឆ្នាំ២០២១។ ឯកសាររបាយការណ៍បច្ចុប្បន្នភាពនោះ បានបង្ហាញអំពីការប្ដេជ្ញាចិត្ត និងជំហររបស់ប្រទេសកម្ពុជាក្នុងរយៈពេលមួយទសវត្សន៍បន្ទាប់ ដើម្បីសម្រេចឲ្យបានតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ ដែលកិច្ចព្រមព្រៀងនោះ ត្រូវបានអនុម័តនៅសន្និសីទកំពូលលើកទី២១នៅទូក្រុងប៉ារីស ដោយភាគីជាសមាជិកនៃអនុសញ្ញាចំនួន១៩៦ នៅថ្ងៃទី១២ធ្នូឆ្នាំ២០១៥ និងបានចូលជាធរមាននៅថ្ងៃទី៤វិច្ឆិកាឆ្នាំ២០១៦ ដែលប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិបានឯកភាពរក្សាឲ្យបានកំណើនកម្ដៅផែនដីឲ្យនៅកម្រិតទាបជាង២អង្សារសេ និងបន្តឲ្យនៅត្រឹម១,៥អង្សាសេ បើប្រៀបធៀបទៅនឹងកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម ដើម្បីកាត់បន្ថយនូវហានិភ័យ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ ទោះបី កម្ពុជា ជាប្រទេសចូលរួមចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្ដី តែតាមរយៈឯកសាររបាយការណ៍បច្ចុប្បន្នភាពនោះ កម្ពុជាបានបង្ហាញឆន្ទៈអំពីជំហររបស់ខ្លួនក្នុងការរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈធនធានរបស់ខ្លួន និងបង្កើនសកម្មភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុដើម្បីឲ្យកម្ពុជាអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅរកភាពធន់នឹងអាកាសធាតុ បញ្ចេញកាបូនតិច និងប្រកបដោយចីរភាព។ របាយការណ៍បច្ចុប្បន្នភាពនោះ បង្ហាញថា កម្ពុជាងាចកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បានចំនួនប្រមាណ៦៤លាន៦សែនតោន ពោលគឺប្រមាណ៤១,៧% នៃសមមូលកាបូនឌីអុកស៊ីតក្នុងមួយឆ្នាំត្រឹមឆ្នាំ២០៣០៕កឹម ទៀង
-
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្ដរក្រសួងពិភាក្សា ស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍដីសមូហភាពរបស់ជនជាតិដើមភាគតិច
ទីស្ដីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទីពុធ ទី១៣ ខែមករា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង-ស្ថាប័ន ដើម្បីពិភាក្សាករណីសិក្សា ស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍដីសមូហភាពរបស់ជនជាតិដើមភាគតិច ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងពីក្រសួង ស្ថាប័ន ជាច្រើនរូបផងដែរ៕ ដោយ -រ៉ាវុធ
-
អាកាសធាតុបន្តចុះត្រជាក់ខ្លាំងនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៩ ខែមករា
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជាថា នឹងបន្តត្រជាក់ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១។ ដោយសារទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានខ្លាំង។– នៅថ្ងៃ១៣-១៥ ខែមករា ខ្យល់មូសុងឦសានបក់ខ្លាំង។– នៅថ្ងៃទី១៦-១៩ ខែមករា ខ្យល់មូសុងឦសានថមថយមកក្នុងកម្រិតពីមធ្យម ទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖– នៅថ្ងៃទី១៣-១៤ ខែមករា ៖– សីតុណ្ហភាពអប្បបរមា មានពី ១៣-១៦ °C– សីតុណ្ហភាពអតិបរមា មានពី ២៣-២៦ °Cនៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០ °C ។ ២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖– នៅថ្ងៃទី១៣-១៤ ខែមករា ៖– សីតុណ្ហភាពអប្បបរមា មានពី ១១-១៤ °C– សីតុណ្ហភាពអតិបរមា…
-
សមត្ថកិច្ច យកសាលក្រមកាត់ទោស លោក សម រង្ស៉ី និងបក្ខពួកសរុប៥នាក់ ទៅបិទនៅសាលា សង្កាត់ចាក់អង្រែលើ សាលាសង្កាត់ផ្សារដេប៉ូ២ និងសាលាសង្កាត់ដង្កោ
ភ្នំពេញ៖ សាលក្រមកាត់ទោស លោក សម រង្ស៉ី អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ និងបក្ខពួកសរុប៥នាក់ ក្នុងសំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ថ្មីទៀត ត្រូវបានសមត្ថកិច្ច យកទៅបិទនៅសាលាសង្កាត់ចាក់អង្រែលើ សាលាសង្កាត់ផ្សារដេប៉ូ២ និងសាលាសង្កាត់ដង្កោ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ។ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបិទលិខិត ឱ្យដំណឹងអំពីសាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ នៅសាលាសង្កាត់ចាក់អង្រែលើ សាលាសង្កាត់ផ្សារដេប៉ូ២ និងសាលាសង្កាត់ដង្កោ ឱ្យដំណឹងដល់ពិរុទ្ធជន ចំនួន៥នាក់ (នៅកំពុងជាប់ឃុំ២នាក់) ដែលមានឈ្មោះ សម រង្ស៊ី ភេទប្រុស អាយុ៧២ឆ្នាំ, ឈ្មោះ ទុំ ប៊ុនថន (ហៅ សុខ) ភេទប្រុស អាយុ៤៥ឆ្នាំ, ឈ្មោះ ប៊ុត ប៊ុនតិញ ភេទប្រុស អាយុ៤១ឆ្នាំ, ឈ្មោះ អ៊ុក…