Category: សង្គមកិច្ច

  • ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់នៅកុមារពិការ

    ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់នៅកុមារពិការ

    ក្រចេះ៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាពបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់នៅរបស់កុមារពិការភ្នែក និងកុមារគ-ថ្លង់ ១ខ្នង កម្ពស់៣ជាន់ ស្នើនឹង១២បន្ទប់ នៅក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម ខេត្តកំពង់ចាម។ មានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំខេត្តកំពង់ចាម លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើន។ ការបើកបវេសនាកាលឆ្នាំថ្មីក្នុងស្ថានភាពសង្គមនៅញ៉ាំញីដោយជំងឺកូវីដ១៩នៅឡើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំ និងផ្តល់អនុសាសន៍ចំនួន១២ចំណុច ដល់ក្រសួងអប់រំ និងអាជ្ញាធរពាក់ព័ន្ធរួមគ្នាអនុវត្តន៍ ដើម្បីធានាដល់ដំណើរការអប់រំប្រកបដោយភាពល្អប្រសើរ។ ការណែនាំ និងអនុសាសន៍ទាំង១២ចំណុច រួមមាន៖ ទី១៖ រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់អាទិភាពទី១ លើវិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួល ផលពីដំណក់ប្រេងដំបូង ស្របពេលនៃខួបលើកទី២២ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមទំាងស្រុងនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពពេញលេញ និងមានការ ឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រជូនប្រជាជាតិទំាងមូលនៅក្នុងរយៈពេល២២ឆ្នាំមកនេះ។…

  • នៅថ្ងៃទី១១ ខែមករា ក្រសួងអប់រំ នឹងបើក បវេសនការឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ

    នៅថ្ងៃទី១១ ខែមករា ក្រសួងអប់រំ នឹងបើក បវេសនការឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ

    ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាប់ផ្តើមអនុវត្តបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ ដោយស្របតាមខ្លឹមសារលិខិតលេខ១១០៩.សជណ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួង ។ ក្នុងក្រសួងអប់រំ បានបញ្ជាក់ទៀតថា ក្នុងដំណើរការឆ្នាំសិក្សាថ្មីនេះ ក្រសួងបានជំរុញឲ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ លើការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា តាមរយៈការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ និងគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ស្តីពីសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា សកម្មភាពសិល្បៈ និងសេវាអាហារដ្ឋាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងបរិបទជំងឺកូវីដ-១៩។ ក្រសួងបានចេញសេចក្តីណែនាំស្តីពី ការអនុវត្តកម្មវិធីសិក្សាបង្រួញ និងកាលវិភាគសិក្សាសម្រាប់គ្រឹះស្ថានមត្តេយ្យសិក្សា មត្តេយ្យសិក្សាសហគមន៍ គ្រឹះស្ថានបឋមសិក្សា និងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ដោយផ្តោតលើការរៀបចំសិស្សក្នុងថ្នាក់ ការបែងចែកកម្មវិធីសិក្សា និងមេរៀនសិក្សា និងការអនុវត្តកម្មវិធីសិក្សាបង្រួញ។ ដើម្បីធានាដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ ប្រកបដោយប្រសិទ្ធភាព…

  • អគារទីស្តីការក្រសួងរ៉ែ និងថាមពល នឹងត្រូវ ផ្តល់ជូនគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយ

    អគារទីស្តីការក្រសួងរ៉ែ និងថាមពល នឹងត្រូវ ផ្តល់ជូនគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយ

    ភ្នំពេញ៖ យោងតាមលិខិតណែនាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី  នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បានគូស បញ្ជាក់ថា ការសម្រេចនេះធ្វើឡើងដោយយោងតាមលិខិតរបស់របស់ខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន និងការណែនាំដោយផ្ទាល់របស់សម្តេចតេជោ តាមសារអេឡិចត្រូនិច។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចជាថ្មី ដោយប្រគល់អគារទីស្តីការក្រសួងរ៉ែ និងថាមពល ជូនទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតែមួយប៉ុណ្ណោះ។ ដោយឡែកអាជ្ញាធរ កម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រក្សានៅអគារចាស់ដដែល។ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតមួយដោយ ផ្តល់ទីតាំងអគារ ទីស្តីការក្រសួងរ៉ែ និងថាមពល ឱ្យទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ តែពេលនេះ បានសម្រេចប្រគល់អគារទីស្តីការក្រសួងនេះ ជូនតែគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយតែមួយប៉ុណ្ណោះ៕

  • ឯកឧត្តម វេង សាខុន អញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ៧មករា និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំចុងជាច ស្រុកតំបែរ

    ឯកឧត្តម វេង សាខុន អញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ៧មករា និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំចុងជាច ស្រុកតំបែរ

    ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំបានអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ៧មករា (៧មករា ១៩៧៩- ៧មករា ២០២១) ព្រមជាមួយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុប្រធានក្រុមការងារ សមាជិក សមាជិកាក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋចំនួន២៥០នាក់ ។ ថ្លែងទៅកាន់អង្គពិធីនាឱកាសនេះ ឯកឧត្តមប្រធានបានពាំនាំនូវការផ្តាំផ្ញើសាក សួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ជូនបងប្អូនទូទាំងស្រុកតំបែរ និងជូនពរឲ្យបងប្អូនជួបតែពុទ្ធពរទាំង ៤ប្រការ ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធានបានរំលឹកដោយសង្ខេបអំពីការរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤២ នៃទិវាជ័យជំនះ ៧មករា គឺជាថ្ងៃដែលគណបក្សប្រជាជនកម្ពុជាបានរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ហើយព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះគឺជាសក្ខីភាពមួយបង្ហាញអំពីស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះកម្មាភិបាលនិងប្រជាជន ដែលបានតស៊ូ ធ្វើពលិកម្មប្រកបដោយវីរភាពដ៏អង់អាចក្លាហានដើម្បីឯករាជ្យ សន្តិភាព…

  • ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាការកែសម្រួលលើលក្ខណសម្បត្តិ នៃគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

    ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាការកែសម្រួលលើលក្ខណសម្បត្តិ នៃគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

    នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើការកែសម្រួលលក្ខណសម្បត្តិនៃគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ និងអគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងពីក្រសួង ស្ថាប័ន ជាច្រើនរូបផងដែរ៕ដោយ-រ៉ាវុធ

  • អភិបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមបន្តរក្សាសន្តិភាពដែលកម្ពុជាកំពុងមានបច្ចុប្បន្ន

    អភិបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមបន្តរក្សាសន្តិភាពដែលកម្ពុជាកំពុងមានបច្ចុប្បន្ន

    ភ្នំពេញ៖ កំណើននៃសំណង់អគាររីកដុះដាលគួរឱ្យកត់សម្គាល់នៅក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្នរាជធានីមួយនេះមានអគារខ្ពស់ៗជាង ២.០០០អគារ។ សមិទ្ធិផលទាំងអស់នេះ អាចកើតមានឡើងបានដោយសារកត្តាសន្តិភាព ដូច្នេះប្រជាពលរដ្ឋត្រូវបន្តរក្សាសន្តិភាពដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន។ នេះជាប្រសាសន៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ការអំពាវនាវរបស់លោកអភិបាលរាជធានីភ្នំពេញ បានធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងពិធីនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា សន្តិភាពរបស់កម្ពុជានៅពេលនេះគឺ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងយកមកដោយលំបាក កាលពីថ្ងៃទី៧ មករា ១៩៧៩ ហើយមកដល់ឆ្នាំ២០២១គឺ មានអាយុកាល ៤២ឆ្នាំហើយ៕

  • រដ្ឋបាលស្រុក និងពលរដ្ឋក្នុងគិរីវង់ ខេត្តតាកែវ បរិច្ចាគថវិកា ៦៦,៦៦២,៥០០រៀល ជូនសម្តេចតេជោ ហ៊ុន សែន

    រដ្ឋបាលស្រុក និងពលរដ្ឋក្នុងគិរីវង់ ខេត្តតាកែវ បរិច្ចាគថវិកា ៦៦,៦៦២,៥០០រៀល ជូនសម្តេចតេជោ ហ៊ុន សែន

    តាកែវ៖ ស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែក លោក តឹក តុងលីម ប្រធានក្រុមប្រឹក្សាស្រុកគិរីវង់ និងលោក ស៊ុត ឌុន អភិបាលស្រុកគិរីវង់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នាំយកថវិកា បរិច្ចាគរបស់ ប្រជាពលរដ្ឋនៅតាមបណ្តាឃុំទាំង១២ ទូទាំងស្រុក រួមគ្នាបរិច្ចាគថវិកាចំនួន ៦៦,៦៦២,៥០០រៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បី ទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិត ថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ នៅគ្រប់កាលៈទេសៈ ប្រជាពលរដ្ឋទូទាំងស្រុកគិរីវង់ តែងតែមានការជឿជាក់ និងគាំទ្រជានិច្ចលើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខ។

  • ស្ថានទូតកម្ពុជាចូលរួមចុះហត្ថលេខាលើពិធីសារ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកអាស៊ាន ស្តីពីវិស័យទេសចរណ៍

    ស្ថានទូតកម្ពុជាចូលរួមចុះហត្ថលេខាលើពិធីសារ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកអាស៊ាន ស្តីពីវិស័យទេសចរណ៍

    លោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្ម តំណាងឲ្យលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី៦មករាឆ្នាំ២០២១ បានចូលរួមពិធីចុះហត្ថលេខាលើពិធីសារ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកអាស៊ាន (MRA) ស្តីពីវិស័យទេសចរណ៍ ដែលរៀបចំឡើងនៅក្រសួងទេសចរណ៍ និងកីឡាថៃ ក្រោមអធិបតីភាព លោករដ្ឋមន្ត្រី ភីផាត់ រ៉ាត់ចាក់គិតប្រាកន (Phiphat Ratchakitprakarn) នាទីក្រុងបាងកក ប្រទេសថៃ។ កិច្ចព្រមព្រៀងនោះ ត្រូវបានចុះហត្ថលេខាលើកដំបូងក្នុងឆ្នាំ២០១២ ដោយរដ្ឋជាសមាជិកអាស៊ាន ដើម្បីជួយសម្រួលដល់ការចល័តនៃអ្នកជំនាញទេសចរណ៍, ការផ្លាស់ប្តូរព័ត៌មានស្តីពីឧត្តរមានុវត្តន៍ខាងផ្នែកអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្អែកលើសមត្ថភាព សម្រាប់អ្នកជំនាញទេសចរណ៍ ក៏ដូចជាផ្តល់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាពទូទាំងតំបន់អាស៊ាន។ កិច្ចព្រមព្រៀងដែលបានធ្វើវិសោធនកម្មនោះ ត្រូវគេរាយការណ៍ថា នឹងបើកផ្លូវឱ្យមានការទទួលស្គាល់នូវតំណែងការងារចំនួន៣២ នៅក្នុងឧស្សាហកម្មចំនួនពីរគឺ សេវាកម្មសណ្ឋាគារ និងសេវាកម្មទេសចរណ៍។ លើសពីនោះទៀត វានឹងគ្របដណ្តប់លើផ្នែកផ្សេងទៀតដូចជា ការរៀបចំប្រជុំ, ការលើកទឹកចិត្ត, ការធ្វើសន្និបាត និងការតាំងពិព័រណ៍ (MICE) ព្រមទាំងអ្នកបង្កើតព្រឹត្តិការណ៍អាជីព និងផ្នែកផ្សេងៗទៀត ទាក់ទងឧស្សាហកម្មទេសចរណ៍ ដែលនឹងជួយបង្កើនភាពប្រកួតប្រជែងនៃអ្នកជំនាញវិស័យទេសចរណ៍ និងឧស្សាហកម្ម MICE ព្រមទាំងជំរុញការធ្វើពាណិជ្ជកម្មនៅក្នុងវិស័យទេសចរណ៍ និងសេវាកម្ម MICE នៅក្នុងតំបន់៕កឹម…

  • កម្ពុជាទទួលបានភ្ញៀវទេសចរ ជាង១លាន ២៧ម៉ឺននាក់ អំឡុងពេល ៤ថ្ងៃ ឆ្លងឆ្នាំសកល

    កម្ពុជាទទួលបានភ្ញៀវទេសចរ ជាង១លាន ២៧ម៉ឺននាក់ អំឡុងពេល ៤ថ្ងៃ ឆ្លងឆ្នាំសកល

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ភ្ញៀវទេសចរដើរកម្សាន្តនាក្រោយឱកាសថ្ងៃឆ្លងឆ្នាំសកលសម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មានចំនួន ១,២៧៩,១២៨ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,២៦៨,០២៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១១,១០៣ នាក់។ សម្រាប់ថ្ងៃអាទិត្យ ទី៣ ខែមករា មានចំនួនប្រមាណ ១៣០,០០៧ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១២៦,១៦៨ នាក់ ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៣,៨៣៩ នាក់។ គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖* រាជធានីភ្នំពេញ៖ ៥១៦,០៩៥ នាក់* ខេត្តកំពត៖ ១៥២,១១៩ នាក់* ខេត្តព្រះសីហនុ៖ ១៣៦,៣១៤ នាក់* ខេត្តកែប៖ ៨៧,៧៣៧ នាក់* ខេត្តសៀមរាប៖ ៧៧,៦១៨ នាក់* ខេត្តកំពង់ស្ពឺ៖ ៤៦,០៣០ នាក់*…

  • រាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណ និងកោត​សរសើរ អគ្គនាយកក្រុមហ៊ុន ឡានម៉ី អ៊ែរឡាញ ដែល​ជួយ​ដឹកជញ្ជូនជំនួយម៉ាស និងបរិក្ខារ​ពេទ្យ​កម្ពុជា ទៅឧបត្ថម្ភជូននេប៉ាល់ ​​​​

    រាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណ និងកោត​សរសើរ អគ្គនាយកក្រុមហ៊ុន ឡានម៉ី អ៊ែរឡាញ ដែល​ជួយ​ដឹកជញ្ជូនជំនួយម៉ាស និងបរិក្ខារ​ពេទ្យ​កម្ពុជា ទៅឧបត្ថម្ភជូននេប៉ាល់ ​​​​

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយថ្លែងអំណរគុណ និងកោតសរសើរដល់ លោកបណ្ឌិត លី ឃុន អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី អ៊ែរឡាញ (Lanmei Airlines) ដែលបានឧបត្ថម្ភការហោះហើរមនុស្សធម៌ជាលើកទី២ ក្នុងការដឹកជញ្ជូនជំនួយម៉ាស និងសម្ភារៈ បរិក្ខាពេទ្យរបស់កម្ពុជា ទៅឧបត្ថម្ភជូនប្រទេសនេប៉ាល់។ ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបាន បញ្ជាក់ដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជាសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ លោកបណ្ឌិត អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី អ៊ែរឡាញ (Lanmei Airlines) ដែលបានឧបត្ថម្ភការហោះហើរ ជាមនុស្សធម៌ជាលើកទី២ ដឹកជញ្ជូនម៉ាសចំនួន ២លាន១សែន និងបរិក្ខាពេទ្យសរុបចំនួន ១២មុខ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា យកទៅជូន រដ្ឋាភិបាលនៃប្រទេសនេប៉ាល់ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នេះ។ សូមលោកបណ្ឌិតអគ្គនាយក និង សហការី បានជួបប្រទះតែនឹងពរទាំងប្រាំប្រការគឺ អាយុ…