Category: សង្គមកិច្ច

  • កម្ពុជានឹងដាក់ឱ្យអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការ ស្តារ និងលើកស្ទួយវិស័យ ទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩

    កម្ពុជានឹងដាក់ឱ្យអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការ ស្តារ និងលើកស្ទួយវិស័យ ទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩

    ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការដាក់ឱ្យអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ ឆ្នាំ២០២០-២០២៥ ក្រោមការរំពឹងទុកថានឹងទទួលបានការសម្រេចពីរាជរដ្ឋាភិបាល ក្នុងពេលឆាប់ៗខាងមុខ។ ការបញ្ជាក់នេះធ្វើឡើង នៅក្នុងកិច្ចប្រជុំក្រុមការងារជំនាញរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍។ អង្គប្រជុំបានឱ្យដឹងថា សេចក្តីព្រាងផែនទីចង្អុលផ្លូវនេះ ត្រូវបានដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងបានទទួលការឯកភាពគាំទ្រ ពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ហើយគ្រោងនឹងដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការជាតិ អភិវឌ្ឍន៍ទេសចរណ៍ចុងក្រោយ មុននឹងដាក់ឆ្លងរាជរដ្ឋាភិបាល នាពេលឆាប់ៗខាងមុខនេះ។ សេចក្តីព្រាងផែនទីចង្អុលផ្លូវខាងលើនេះ ចែកចេញជាបីដំណាក់កាល រួមមាន៖ * ដំណាក់កាលទី១៖ ការគ្រប់គ្រងវិបតិ្តក្នុងដំណាក់កាលទម្លាប់ថ្មី (New Normal) និងការរៀបចំផែនការស្តារឡើងវិញ Resilience & Restart Tourism (២០២០-២០២១)។ * ដំណាក់កាលទី២៖ ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ-១៩ Recovery (២០២២-២០២៣)។ * ដំណាក់កាលទី៣៖ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា Relaunch (២០២៤-២០២៥) ៕

  • រដ្ឋបាលខេត្តកំពត គ្រោងរៀបចំកែលម្អសួនច្បារ​តាមដងព្រែកកំពង់បាយក្រុងកំពត

    រដ្ឋបាលខេត្តកំពត គ្រោងរៀបចំកែលម្អសួនច្បារ​តាមដងព្រែកកំពង់បាយក្រុងកំពត

    ខេត្តកំពត៖ ខេត្តកំពត គឺជាខេត្តគោលដៅទេសចរណ៍មួយក្នុងចំណោមខេត្តជាប់តំបន់មាត់សមុទ្រ ទោះបីប៉ុន្មានឆ្នាំចុង​ក្រោយនេះ មានភ្ញៀវទេសចរមកកំសាន្តកាន់តែកើនឡើងជាបន្តបន្ទាប់ក៏ពិតមែន ប៉ុន្តែរដ្ឋបាលខេត្តកំពត នៅតែបន្តយក​ចិត្តទុកដាក់បន្ថែម​ទៀតក្នុងការអភិវឌ្ឍន៍ និងការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ​នានាក្នុងក្រុងកំពតពិសេសសួន​ច្បារសាធារណៈ​ធ្វើយ៉ាងណាឲ្យក្រុងកំពតរក្សាបានតំណែងជាទីក្រុងទេសចរណ៍​ស្អាត​អាស៊ានបន្តទៀត។  ដោយផ្ដើមចេញនូវស្មារតីម្ចាស់ការកាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០  ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត  រួមជាមួយនឹងថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងកំពត បានចុះពិនិត្យដល់ទីតាំងដើម្បីសិក្សា​គម្រោងកែលម្អសួនច្បារមួយកន្លែងបន្ថែមទៀត តាមដងព្រែកកំពង់បាយ ស្ថិតនៅក្នុងសង្កាត់កំពង់បាយ ក្រុងកំពត។ តាមរយៈការកត់សម្គាល់សកម្មភាពកន្លងមកនេះ រដ្ឋបាលខេត្តកំពត តែងតែបានខិតខំយកចិត្តទុកដាក់លើ​កិច្ចអភិវឌ្ឍនូវ​ហេដ្ឋារចនាសម្ព័ន្ធនានា ទាំងនៅទីក្រុងនិងជនបទមូលដ្ឋាន ស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល​ដែលមាន​សម្ដេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ដើម្បីធ្វើយ៉ាងណាសំដៅលើកកម្ពស់សុខមាលភាព​ និងការកាត់បន្ថយភាព​ក្រីក្ររបស់ប្រជាពលរដ្ឋ។ ឯកឧត្តមជាវ តាយអភិបាលខេត្ត បានណែនាំជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរត្រូវតែរួមសហការគ្នា​សិក្សាលើគម្រោង​កែលម្អសួនច្បារតាមដងព្រែកកំពង់បាយក្រុងកំពតមួយនេះ ឱ្យបានលឿនឆាប់រហ័ស ដើម្បីចាប់អនុវត្តនៅដើមឆ្នាំ ២០២១ ហើយបញ្ចប់នៅមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ខាងមុខនេះ។  តាមមន្ត្រីជំនាញឲ្យដឹងថា គម្រោងអភិវឌ្ឍកែលម្អសួនច្បារតាមដងព្រែកកំពតនេះ គឺមានប្រវែងប្រមាណ ៦០០ម៉ែត្រ  គិតចាប់ពីខាងត្បូងក្បាលស្ពានថ្មី ដល់ខាងជើងក្បាលស្ពានឥន្ទធនូ(ស្ពានចាស់) ក្នុងនោះគឺកែលម្អពង្រីក​សួនច្បារឲ្យបាន​ទំហំ១២ ម៉ែត្របន្ថែម  លើទទឹងសួនចាស់ ដែលកន្លែងខ្លះ ២០ម៉ែត្រ និងកន្លែងខ្លះទៀតមានទទឹង១២ម៉ែត្រ។ ក្នុងគម្រោងនោះដែរក៏មានការរៀបចំទីកន្លែង កម្សាន្ត សម្រាប់កុមារ យុវវ័យ មនុស្សចាស់ និងបំពាក់បង្គោលភ្លើង…

  • អភិបាលរងខេត្តរតនគិរី រួមនឹង​ក្រុមការងារ ចុះវាយតម្លៃសាលាមត្តេយ្យ​សហគមន៍​ចំនួន២

    អភិបាលរងខេត្តរតនគិរី រួមនឹង​ក្រុមការងារ ចុះវាយតម្លៃសាលាមត្តេយ្យ​សហគមន៍​ចំនួន២

    រតនគិរី៖ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្តរតនគិរី ចុះពិនិត្យ និងវាយ​តម្លៃសាលា​មតេយ្យសិក្សាសហគមន៍ចំនួន២កន្លែង អមដំណើរដោយ លោក ធូ ឃឿ អភិបាលស្រុកអូរជុំ និងក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុកនិងក្រុមប្រឹក្សាឃុំ នៅភូមិធួយអំពិល ឃុំចាអ៊ុង ដើម្បីចូលជាសាលា    មតេ្តយ្យស្តង់ដារដ្ឋ របស់ក្រសួងអប់រំ។ បន្ទាប់ពីចុះពិនិត្យថ្នាក់មតេយ្យសិក្សានៅឃុំចាអ៊ុងរួចមក ឯកឧត្តមបានបន្ត ចុះពិនិត្យ និងវាយតម្លៃថ្នាក់មតេយ្យសិក្សា​សហគមន៍នៅភូមិគោក​អំពិល ឃុំល្អក់ បន្តទៀត។   ជាលទ្ឋផលក្រោយពីចុះពិនិត្យរួចមកឃើញ​ថាសាលាមត្តេយ្យសហគមន៍​ទាំង២នេះមានលក្ខណៈគ្រប់គ្រាន់ក្នុងការវាយតម្លៃជាប់ជាមតេយ្យស្តង់ដាររបស់ក្រសួងអប់រំ៕ ដោយ គតិ យុត្ត

  • ប្រជាពលរដ្ឋជិត៥០០គ្រួសារ នៅស្រុកពាមជរ ខេត្តព្រៃវែង បានទទួលអំណោយជារបស់សម្ដេចក្រឡាហោម ស ខេង

    ប្រជាពលរដ្ឋជិត៥០០គ្រួសារ នៅស្រុកពាមជរ ខេត្តព្រៃវែង បានទទួលអំណោយជារបស់សម្ដេចក្រឡាហោម ស ខេង

    ព្រៃវែង៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ពេជ្រ ជីវ័ន អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៤៨០គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកពាមជរ។ លោក ជា សុមេធី បាននាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ ដោយតែងតែគិតគូរជានិច្ចចំពោះប្រជាពលរដ្ឋដែលជួបការលំបាកចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនដែលងាយរងគ្រោះ ជាពិសេសគ្រួសារក្រីក្រមានជីវភាពបំបាក់ ក្នុងបរិបទនៃជំងឺកូវីដ-១៩។ បានបន្តថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង តែងតែជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកជានិច្ច និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារនោះទេ។ អំណោយរបស់សម្ដេចក្រឡាហោម ស ខេង ដែលត្រូវបានចែកជូនដល់ប្រជាពលរដ្ឋនោះ ក្នុងមួយគ្រួសារទទួលបាន…

  • ក្រុមហ៊ុនគ្រួសារកក់ក្ដៅ បានប្រគល់ម៉ាសចំនួន៣ម៉ឺន និងជែលចំនួន២ពាន់ដប ជូនដល់ក្រសួងអភិវឌ្ឍន៍ជនបទ

    ក្រុមហ៊ុនគ្រួសារកក់ក្ដៅ បានប្រគល់ម៉ាសចំនួន៣ម៉ឺន និងជែលចំនួន២ពាន់ដប ជូនដល់ក្រសួងអភិវឌ្ឍន៍ជនបទ

    ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្ដៅ និងភរិយា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងធ្វើការប្រគល់ និងទទួលម៉ាសចំនួន ៣០,០០០ម៉ាស និងជែលចំនួន ២,០០០ដប ដែលជាអំណោយរបស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅ សម្រាប់ចែកជូនមន្រ្ដីរាជការក្រសួងអភិវឌ្ឍន៍ជនបទ រួមចំណែកទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ថ្លែងថា ក្រសួងអភិវឌ្ឍន៍ជនបទមានតួនាទី និងភារកិច្ចធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់ជនបទ ធ្វើយ៉ាងណាបង្ខិតគម្លាតរវាងអ្នករស់នៅទីក្រុង និងអ្នករស់នៅតំបន់ជនបទ។ បេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ដោយផ្ដោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដែលបច្ចុប្បន្នរាជរដ្ឋាភិបាល ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងធ្វើការ កែលម្អជាបណ្ដើរៗ ពីផ្លូវជនបទក្រាលក្រួសក្រហមឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។ ក្រសួងមានភារកិច្ចមួយទៀត គឺថែទាំសុខភាពជូនប្រជាពលរដ្ឋនៅជនបទ ដែលកំពុងធ្វើសកម្មភាពចំនួនពីរ គឺការងារសម្អាត និងអនាម័យជនបទ ដែលការងារទាំងពីរនេះ ត្រូវផ្សារភ្ជាប់ទៅនឹងវិស័យផ្គត់ផ្គង់ទឹក ដែលរាជរដ្ឋាភិបាលបានកំណត់ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅជនបទ ត្រូវមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។

  • រដ្ឋសភាទទួលស្គាល់តំណាងរាស្រ្តថ្មីពីររូប ជំនួសតំណាងរាស្រ្តដែលចេញទៅកាន់តួនាទីថ្មី

    រដ្ឋសភាទទួលស្គាល់តំណាងរាស្រ្តថ្មីពីររូប ជំនួសតំណាងរាស្រ្តដែលចេញទៅកាន់តួនាទីថ្មី

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ កិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ចេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ សម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី២៩ ខែធ្នូ នេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តរបៀបវារៈចំនួនពីរ គឺការប្រកាសសុពលនៃអាណត្តិតំណាងរាស្រ្តទំាងពីររូប មានឯកឧត្តម លី ស៊ុគ្រី ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តតាកែវ ជំនួសឯកឧត្តម សុខ សូកាន ដែលបានសុំលាលែង និងឯកឧត្តម សៅ ស៉ារ៉ាត់ ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួស លោកជំទាវ បាន ស្រីមុំ ដែលបានលាលែង។ ក្នុងសម័យប្រជុំរដ្ឋសភានាពេលនោះនឹងរៀបចំបោះឆ្នោតជ្រើសតំាង ឯកឧត្តម ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអបរំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងជ្រើសតំាងលោកជំទាវ នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម…

  • ឯកឧត្តមប្រាក់ សុខុនបំពាក់មេដាយសហមេត្រី ថ្នាក់មហាសេនាជូនឯកអគ្គរដ្ឋទូត សិង្ហបុរីប្រចាំកម្ពុជាចប់អាណត្តិ

    ឯកឧត្តមប្រាក់ សុខុនបំពាក់មេដាយសហមេត្រី ថ្នាក់មហាសេនាជូនឯកអគ្គរដ្ឋទូត សិង្ហបុរីប្រចាំកម្ពុជាចប់អាណត្តិ

    ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញបំពាក់មេដាយសហមេត្រី ថ្នាក់មហាសេនា ជូនឯកឧត្តម មៃ ឃើល៍ តាន់ កេង ស្យុង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ក្នុងឱកាសដែលលោកបញ្ចប់អាណត្តិ បេសកកម្មការទូតនៅកម្ពុជា ក្នុងឱកាសនោះដែរឯ.ឧ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអបអរសាទរចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូត ប្រកបដោយជោគជ័យនៅកម្ពុជា ហើយទទួលបានមេដាយសហមេត្រី ថ្នាក់មហាសេនាពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់លោក ក្នុងការពង្រឹងលើកកំពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត។ សូមបញ្ជាក់ថា នៅក្នុងអាណត្តិរបស់លោក មៃ ឃើល៍ កេង ស្យុង កម្ពុជា និងសឹង្ហបុរី សម្រេចបាននូវសមិទ្ធិផលជាច្រើនដូចជា ការផ្លាស់ប្តូរដំណើរទស្សនកិច្ច រវាងថ្នាក់ដឹកនាំកំពូលនៃ ប្រទេសទាំងពីរជាបន្តបន្ទាប់ ការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ទំហំវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា ព្រមទាំងបានរៀបចំឲ្យមានព្រឹត្តិការណ៏…

  • សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាដល់ ប្រជាពលរដ្ឋ ១៦នាក់ ក្នុងខណ្ឌចំការមន ដែលធ្វើតេស្តអវិជ្ជមានកូវីដ-១៩

    សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាដល់ ប្រជាពលរដ្ឋ ១៦នាក់ ក្នុងខណ្ឌចំការមន ដែលធ្វើតេស្តអវិជ្ជមានកូវីដ-១៩

    ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន១៦នាក់ ស្រី៨នាក់ រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងបានធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃពេញ ហើយធ្វើតេស្តអវិជ្ជមានវីរុសកូវីដ-១៩ បានទទួលថវិកាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោក ថេង សុថុល អភិបាលខណ្ឌចំការមន ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ មានការចូលរួមពីអភិបាលរងខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១, រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ និងមន្ត្រីពាក់ព័ន្ធ។ សម្ដេចតេជោ ហ៊ុន សែន តែងតែបានផ្ដល់នូវក្តីអាណិតស្រលាញ់ ចំពោះអ្នកដែលរងនូវផលប៉ះពាល់មិនថា ជាស្មារតី សម្ភារ ថវិកា និងកម្លាំងចិត្ត គឺប្រមុខរាជរដ្ឋាភិបាលតែងតែបានផ្ដល់ ជូនតាមរយៈអំណោយមនុស្សធម៌ ទៅដល់ប្រជាពលរដ្ឋ ដោយមិនគិតពីជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះទេ ពោលគឺមិនទុកឲ្យនរណាម្នាក់ នៅឯកោនោះឡើយ។ លោក ថេង សុថុល ថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានទទួលថវិកាពីសម្តេចតេជោ ហ៊ុន សែន និងបានប្រគល់ដល់ រដ្ឋបាលខណ្ឌចំការមន សម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ…

  • សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យអំពីបែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ

    នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យអំពីបែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការរងនគរបាលជាតិ និងអគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធផងដែរ៕ ដោយ-រ៉ាវុធ

  • លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

    លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

    លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។