Category: សង្គមកិច្ច

  • សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា គាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាដែលឲ្យបេក្ខជនប្រលងបាក់ឌុប ជាប់ទាំងអស់

    សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា គាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាដែលឲ្យបេក្ខជនប្រលងបាក់ឌុប ជាប់ទាំងអស់

    ភ្នំពេញ៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីថ្លែងការណ៍ គាំទ្រការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ជាប់ដោយមិនបាច់ឆ្លងកាត់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយសារវិបត្តិជំងឺកូវីដ-១៩។ សេចក្ដីថ្លែងការណ៍ដដែល សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានសមាជិក ១១៤គ្រឹះស្ថានសិក្សា សូមប្រកាសគាំទ្រទាំងស្រុង និងសូមអនុវត្តឲ្យមានប្រសិទ្ធភាពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ ដែលកំណត់ឲ្យជាប់ជាស្ថាពរ ចំពោះ បេក្ខជនទាំងអស់ដែលបានចុះឈ្មោះប្រឡង ដោយគ្មានការកំណត់និទ្ទេស។ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សូមថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅក្រៃលែងឥតឧបមា ចំពោះដំណោះស្រាយជាតិប្រកបដោយបញ្ញាញាណ គំនិតឆ្នៃប្រឌិត និងនវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្ដីជូនដំណឹងមួយ ដោយសម្រេចឲ្យបេក្ខជនចុះឈ្មោះប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ…

  • សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរ លោក ចូ បៃឌិន ដែលជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក

    សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរ លោក ចូ បៃឌិន ដែលជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតមួយជូន លោក ចូ បៃឌិន ដោយសម្តែងការអបអរសាទរចំពោះការជាប់ឆ្នោត ក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ សារលិខិតរបស់សម្ដេច ជូនលោក ចូ បៃឌិន បានសរសេរថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានកិត្តិយសដ៏ធំធេង និងសេចក្ដីសោមនស្សរីករាយឥតឧបមា សូមសម្ដែងអំណរសាទរជូនចំពោះឯកឧត្តម ដែលបានជាប់ឆ្នោតជាប្រវត្តិសាស្ត្រ ជាប្រធានាធិបតីសហរដ្ឋអាមេរិកលើកទី៤៦។ សារលិខិតបានបន្តថា បទពិសោធន៍ដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏វាងវៃរបស់ឯកឧត្តម គឺជាកត្តាសត្យានុម័តក្នុងការទទួលបាននូវទំនុកចិត្តពីប្រជាជនអាមេរិក។ ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក នឹងបន្តរីកចម្រើនទៅមុខ និងរួមចំណែកនាំឲ្យពិភពលោកមានស្ថិរភាព និងវិបុលភាពកាន់តែល្អប្រសើរថែមទៀត។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែផ្ដល់សារៈសំខាន់យ៉ាងធំធេងដល់ការពង្រឹង និងពង្រីកនូវទំនាក់ទំនងជាមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរដែលនៅក្នុងឆ្នាំនេះ យើងកំពុងតែប្រារព្ធខួបលើកទី៧០។ ខ្ញុំសសូមគូសបញ្ជាក់ថា រាជរដ្ឋាភិាបលរបស់ខ្ញុំ បានប្ដេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការធ្វើការងារជាមួយរដ្ឋបាលរបស់ឯកឧត្តម ដើម្បីជម្រុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរបន្ថែមទៀត។ សារលិខិតរបស់សម្ដេចតេជោ បានបន្តថា ក្នុងឱកាសដ៏មហានក្ខត្តឬក្សនេះ ខ្ញុំសូមជូនពរឯកឧត្តមប្រធានាធិបតីជាប់ឆ្នោត និងរដ្ឋាភិបាលរបស់ឯកឧត្តម សូមទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការបំពេញភារកិច្ចជាប្រវត្តិសាស្ត្ររបស់ឯកឧត្តមក្នុងការដឹកនាំប្រជាជាតិអាមេរិក៕កឹម ទៀង

  • អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទអនុញ្ញាតឲ្យអនុព័ន្ធយោធាអូស្រ្តាលីប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ និង ជម្រាបលា

    អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទអនុញ្ញាតឲ្យអនុព័ន្ធយោធាអូស្រ្តាលីប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ និង ជម្រាបលា

    ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃ១៧ធ្នូឆ្នាំ២០២០ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ភូល បាតា ( Paul Barta ) នាយការិយាល័យអនុព័ន្ធយោធាអូស្រ្តាលីប្រចាំកម្ពុជាដែលទើបចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា ដែលបានធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ រាជធានីភ្នំពេញ។ ក្នុងជំនួបនោះ លោកវរសេនីយ៍ឯក ភូល បាតា បានជម្រាបជូននាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ អំពីសកម្មភាពការងាររយៈពេល ៣ ឆ្នាំ នៅកម្ពុជា ដែលផ្តោតជាសំខាន់លើការជួយហ្វឹកហ្វឺនបណ្តុះបណ្តាលភាសាអង់គ្លេស កិច្ចសហការជួសជុលគ្រឿងម៉ាស៊ីនរបស់កងទ័ពជើងទឹក និងការរៀបចំតាក់តែងសៀវភៅសការពារជាតិ។ លោកវរសេនីយ៍ឯក ភូល បាតា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការលើគ្រប់ផ្នែក ធ្វើឲ្យការបំពេញបេសកកម្មការទូតរបស់លោកទទួលបានជោគជ័យ។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីកិច្ចទំនាក់ទំនងល្អរវាងកម្ពុជា-អូស្ត្រាលី ដែលកើតមានតាំងពីឆ្នាំ១៩៥២ ហើយជាបន្តបន្ទាប់ប្រទេសទាំងពីរតែងបានចូលរួមជួយគ្នាទាំងលើក្របខណ្ឌអន្តរជាតិ ទាំងក្នុងក្របខណ្ឌអាស៊ាន ជាពិសេសកម្ពុជា-អូស្ត្រាលី មានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និង កងទ័ពអូស្ត្រាលី ដែលបានចូលរួមចំណែកជាមួយអង្គការសហប្រជាជាតិ ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា…

  • សហភាពសហព័ន្ធយុវជនកម្ពុជា ប្រគល់អំណោយជូនពលរដ្ឋជិត៤០០គ្រួសារ

    សហភាពសហព័ន្ធយុវជនកម្ពុជា ប្រគល់អំណោយជូនពលរដ្ឋជិត៤០០គ្រួសារ

    កំពង់ធំ៖ ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសារ ដល់ប្រជាពលរដ្ឋក្នុងការរីករាដាលនៃជំងឺកូវីដ១៩ លោក ខាន់ ខុន សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ សហការជាមួយក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត (BemaReal Estate co.Ltd) បាននាំយក គ្រឿងឧបភោគ បរិភោគ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា ស្រ្ដីមេម៉ាយ ជនពិការ និងប្រជាពលរដ្ឋជួបបញ្ហាលំបាក​ខ្វះ ស្បៀងអាហារ ចំនួន ៣៥០គ្រួសារ ដែលការចែកអំណោយចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ចំនួនបួនទីតាំង ផ្សេងគ្នា។ លោក ខាន់ ខុន​ អំណរគុណដល់ក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត (BemaReal Estate co.Ltd) និង សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកំពង់ធំ ដែលតែងតែជួយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ដើម្បីចូលរួមក្នុងការដោះស្រាយជាមួយ នឹង រដ្ឋរាជរដ្ឋាភិបាល ដូចជាអាជ្ញាធរខេត្ត ។ និងជំរុញដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយចូលរួមអនុវត្តវិធានការពារ និង កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារ…

  • ចិនផ្តល់វ៉ាក់សាំងការពារជំងឺអុតក្តាមគោ/ក្របី ចំនួន២០ម៉ឺនដូសដល់កម្ពុជា

    ចិនផ្តល់វ៉ាក់សាំងការពារជំងឺអុតក្តាមគោ/ក្របី ចំនួន២០ម៉ឺនដូសដល់កម្ពុជា

    ភ្នំពេញ៖  នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា បន្ទាប់ពីភាគីកម្ពុជា បានធ្វើដាក់សំណើរស្នើសុំទៅមិត្តចិន ជួយផ្តល់ថ្នាំការពារជំងឺឆ្លងអុតក្តាមសត្វគោ/ក្របី ដែលប្រទេសកម្ពុជាកំពុងប្រឈមនោះ, ភាគីមិត្តចិន បានសម្រេចផ្តល់នូវវ៉ាក់សាំងការពារជំងឺក្តាមគោ/ក្របី ចំនួន២០ម៉ឺនដូស (Doses) ដល់កម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រីក្រៅពីផ្តល់ជូន វ៉ាក់សាំងការពារជំងឺអុតក្តាមហើយនោះ មិត្តចិនក៏ផ្តល់ជូនភាគីកម្ពុជា នូវកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស និងបង្កើនសមត្ថភាពក្នុងការឃ្លាំមើល ការបង្ការ និងការគ្រប់គ្រងការរាលដាលជំងឺឆ្លងសត្វផងដែរ។ ឯកឧត្តម បន្តថា ចំពោះការផលិតថ្នាំការពារជំងឺឆ្លងសត្វ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទាំងពីរ បាននិងកំពុងធ្វើការសម្របសម្រួលផ្នែកលិខិតបទដ្ឋានគតិយុត្តនានា ធ្វើយ៉ាងណាបង្កើតភាពងាយស្រួល ជូនដល់ក្រុមហ៊ុនវិនិយោគិនចិន ដែលមានបំណងធ្វើការវិនិយោគ ដើម្បីសិក្សាស្រាវជ្រាវ និងផលិតនៅកម្ពុជានាពេលខាងមុខ។ ឯកឧត្តម វេង សាខុន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបាន និងកំពុងបន្តផ្តល់កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយជាមួយរដ្ឋាភិបាលកម្ពុជា។ លទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ បានចូលរួមជាចំណែកយ៉ាងមានប្រសិទ្ធភាព ក្នុងការជួយរុញកំណើនសេដ្ឋកិច្ច តាមរយ:ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យកសិកម្ម៕

  • ក្រសួង២រួមគ្នា ចេញប្រកាសអន្តរក្រសួងស្ដីពី ការកែសម្រួល និងបន្ថែមសមាសភាពក្រុម​ការងារ​ដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន

    ក្រសួង២រួមគ្នា ចេញប្រកាសអន្តរក្រសួងស្ដីពី ការកែសម្រួល និងបន្ថែមសមាសភាពក្រុម​ការងារ​ដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន

    ភ្នំពេញ៖ បើតាមប្រកាសអន្តរក្រសួង នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចេញប្រកាសអន្តរក្រសួងស្ដីពី ការកែសម្រួល និងបន្ថែមសមាសភាពក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាននៅក្នុងលក្ខណៈសម្បត្តិនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕

  • ក្រុមការងារស្រុកអូជុំចុះពិនិត្យនិងសម្រប សម្រួលដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងការពង្រីកផ្លូវ

    ក្រុមការងារស្រុកអូជុំចុះពិនិត្យនិងសម្រប សម្រួលដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងការពង្រីកផ្លូវ

    រតនគិរី៖ នារសៀលថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ2020លោក ធូ ឃឿ អភិបាលស្រុកអូជុំ បានចុះពិនិត្យ និងធ្វើការសម្របសម្រួល ការពង្រីកផ្លូវពីឃុំ ពី៥ម៉ែត្រទៅ១៤ម៉ែត្រ តាមការស្នើរសុំរបស់ក្រុមប្រឹក្សាឃុំល្អក់ ដោយឈូសឆាយកាយប្រឡាយសងខាងផ្លូវដែលប៉ះពាល់លើ របងចំការ ប្រជាពលរដ្ឋមួយចំនួនដែលស្ថិតនៅភូមិគោកទៅភូមិល្អក់ ឃុំល្អក់ស្រុកអូរជុំ ជាគម្រោងជួសជុលផ្លូវលំក្រាលគ្រួសក្រហមមានប្រវែង២៨៥០ម៉ែត្រប្រើប្រាស់ថវិកាឃុំ។ ក្រុមការងារថ្នាក់ស្រុក ប្រជាពលរដ្ឋបានយល់ព្រមចូលរួមសហការបរិច្ចាគការខូចខាត និង អោយមានការអនុវត្តគម្រោងជួសជុល និងកាយប្រឡាយបន្តរតាមផែនការមេជាគោល។ ក្រុមការងាររួមមាន៖ -លោក គិ ប៊ុនសូម អភិបាលរងស្រុកអូជុំ -លោក សុំ សមប្រាថ្នា នាយករដ្ឋបាល -លោក ព្រឺ ប៊ុនធឿន ប្រធានការិយាល័យរដ្ឋបាលស្រុក -លោកស្រី នុន សុគន្ឋីតា អនុប្រធានអង្គភាពលទ្ធកម្មស្រុក ក្នុងពេលវេលាដដែលនោះ ក្រុមការងារបានចុះតាមដាន និង ត្រួតពិនិត្យ គម្រោងជួសជុលផ្លូវមេតុងអាមេប្រវែង៤២៤ម៉ែត្រស្ថិតនៅភូមិគោក ឃុំល្អក់ ស្រុកអូរជុំ ដែលប្រើប្រាស់ថវិការស្រុក។ បច្ចុប្បន្ន អនុវត្តបានសម្រេច៤៥%ហើយ៕…

  • អភិបាលខេត្តរតនគិរី អនុញ្ញាតឲ្យក្រុមការងារ «សាយ» ចូលសម្តែងការគួរសមនិង បង្ហាញពីបេសកកម្មការងារ រៃអង្គាសថវិកា

    អភិបាលខេត្តរតនគិរី អនុញ្ញាតឲ្យក្រុមការងារ «សាយ» ចូលសម្តែងការគួរសមនិង បង្ហាញពីបេសកកម្មការងារ រៃអង្គាសថវិកា

    រតនគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី អមដោយអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរ អង្គភាពមួយចំនួន បានអនុញ្ញាតឲ្យលោក អួន បឋម ឬហៅ សាយ ដែលជាអ្នកផ្តើមគំនិតរត់ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប និងក្រុមការងារបានចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីបេសកកម្មមនុស្សធម៌របស់សាយ។ ឯកឧត្តម ថង សាវុន កោតសរសើរនូវឆន្ទៈរបស់ សាយ ដែលបានផ្តួចផ្តើមគំនិតបង្កើតកម្មវិធី រត់​ដើម្បីសប្បុរសធម៌ជាមួយសាយ ដើម្បីគៀគរមូនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងជួយសង្គ្រោះ កុមារកម្ពុជារាប់លាននាក់។ ឯកឧត្តម សម្តែងនូវក្តីមោទកភាពដោយសារសាយ គឺជាយុវជនម្នាក់ ដែលមានដើមកំណើតនៅខេត្តរតនគិរី និងជាយុវជនគំរូម្នាក់ ដែលបានផ្តើមគំនិត និងលះបង់ខ្ពង់ ក្នុងការងារមនុស្សធម៌។ ឯកឧត្តម សូមគាំទ្រជាមួយបេសកកម្មរបស់សាយ ក្នុងការរត់ជុំវិញប្រទេស ព្រមទាំងបានប្រគល់ថវិកាជាមូនិធិ ដែលទទួលបានពីការបរិច្ចាកធនធានផ្ទាល់ខ្លួន ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងខេត្ត ដើម្បីឧបត្ថម្ភដល់បេសកកម្មរបស់សាយ ជួយដល់មន្ទីរពេទ្យកុមារអង្គរ នូវថវិកាបឋមប្រមាណជិត២០លានរៀល។ លោក អួន បឋម ហៅសាយ នាពេលថ្មីៗកន្លងមកនេះ បានផ្តើមគំនិតរ៉ៃអង្គាសថវិកា ជូនរាជរដ្ឋាភិបាល…

  • ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើឯកសារ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨

    ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើឯកសារ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨

    នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំអន្តរក្រសួង ជាមួយក្រសួងពាក់ព័ន្ធនានា ដើម្បីពិភាក្សា និងកែសម្រួលលើឯកសារចាំបាច់ សម្រាប់ត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ តាមរយៈប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាអនុប្រធានក្រុមការងារទទួលបន្ទុកបង្កើតបណ្ដាញទីក្រុងឆ្លាតអាស៊ាន ដោយមានការចូលរួមពីអគ្គនាយករងរដ្ឋបាល អគ្គស្នងការរង អគ្គលេខាធិការរង មន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ គួរបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស នឹងត្រូវរៀបចំឡើងតាមប្រព័ន្ធវីដេអូអនឡាញ នៅថ្ងៃទី១៨ និងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដោយភាគីវៀតណាមធ្វើជាម្ចាស់ផ្ទះ៕ ដោយ-រ៉ាវុធ

  • កងទ័ពកម្ពុជា និងថៃ បានសហការគ្នាចុះវាស់ដាក់ម៉ាស៊ីន(GPS) តាមខ្សែបណ្តោយព្រំដែន ក្នុងភូមិសាស្ត្រស្រុកកំរៀង

    កងទ័ពកម្ពុជា និងថៃ បានសហការគ្នាចុះវាស់ដាក់ម៉ាស៊ីន(GPS) តាមខ្សែបណ្តោយព្រំដែន ក្នុងភូមិសាស្ត្រស្រុកកំរៀង

    ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក យ៉យ ស៊ីដូ មេបញ្ជាការកងការពារព្រំដែនលេខ៥០៤ នៅថ្ងៃ១៥ធ្នូឆ្នាំ២០២០ បានចាត់តាំងក្រុមការងារវាស់វែងGPS ដឹកនាំដោយលោក ស បូរា នៅចំនុចបង្គោលព្រំដែន ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ការចុះវាស់វែងនោះ គឺជាកិច្ចសហប្រតិបត្តិការក្នុងន័យរក្សាឱ្យបាននូវបូរណភាពដែនដី ក៏ដូចជាការសហការក្នុងការបង្ក្រាបបទល្មើសឆ្លងដែនផ្សេងៗ ដែលកើតមានតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។ ម្យ៉ាងវិញទៀត ក៏បានបង្ហាញឱ្យឃើញពីការសាមគ្គីភាព និងសុខសន្តិភាព និងទំនាក់ទំនងការងារល្អរវាងប្រទេសទាំងពីរនៅតាមបន្ទាត់ព្រំដែនផងដែរ។ ការងារកិច្ចសហប្រតិបត្តិការនោះ បានប្រព្រឹត្តធ្វើឡើងដោយមានការចូលរួមពី ភាគីកម្ពុជា ដូចជាកម្លាំងកងអនុសេនាធំល្បាតទី៤ និងទី៥ ផ្នែកសឹករងស្រុកកំរៀង និងកម្លាំងនគរបាលការពារព្រំដែនលេខ៨១៩ រីឯភាគីប្រទេសថៃវិញ មានសមាសភាពចូលរួមដូចជា ទាហានឈុតខ្មៅកងរយ៥៤៧ កងរយ៥២១ និងកងរយ១១៤ និងទាហានឈុតប៉ារ៉ាផងដែរ៕កឹម ទៀង