-
ក្រសួងសុខាភិបាល រកឃើញវិជ្ជមានថ្មី ៤នាក់ទៀត
-
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណ សប្បុរសជន ចំពោះការបន្តគាំទ្រ ចលនាកៀរគរ អំណាយ ដើម្បីកុមារ
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួតផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៣៨៧ ៧៣២ ២៦៣ រៀល និង ១៥៤ ៩៣៧ ដុល្លារអាមេរិក ពីសប្បុរសជនសរុបចំនួន ១៤ ៣៤៩ រូប ដែលរួមមាន៖ សមាជិកកិត្តិយសចំនួន ០៣ រូប, សមាជិកគាំទ្រចំនួន ៧ ៩២១ រូប និងសប្បុរសជនផ្សេងៗចំនួន ៦ ៤២៥ រូប។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ ចំពោះការបន្តគាំទ្រ និងចូលរួមចលនាកៀរគរអំណាយ ឧបត្ថម្ភធន និងវិភាគទាន ដើម្បីធានាចីរភាពនៃប្រភពចំណូលសម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុចំពោះមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង ឱ្យអាចដំណើរការជាប្រក្រតី ប្រកប ដោយនិរន្តរភាព បម្រើដល់គោលនយោបាយលើកកម្ពស់សុខមាលភាពសង្គម របស់រាជរដ្ឋាភិបាល ជាពិសេសសុខភាពរបស់កុមារ និងទារកនៅកម្ពុជា…
-
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ញ៉ឹក ស៉ីម បរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕
-
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បរិច្ចាគថវិកា ១០០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បរិច្ចាគថវិកា ១០០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ការបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សូមបញ្ជាក់ថា ៖សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕
-
ថវិកា៥ពាន់ដុល្លារ ត្រូវបាន លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បរិច្ចាគជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងប្រឆាំង វីរុសកូវីដ១៩
ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបរិច្ចាគថវិកា៥ពាន់ដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩។ ការបរិច្ចាគនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាស និងបញ្ជាអោយក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ ត្រៀមបម្រុងថវិកា ដើម្បីបញ្ជាទិញវ៉ាក់សាំង ជំហានដំបូងចំនួន ១លានដូស ប៉ុន្តែមិនទាន់កំណត់ថាទិញពីប្រទេសណានៅឡើយទេ៕
-
ទីក្រុងឆាងវ៉ុន របស់កូរ៉េខាងត្បូងបានផ្ដល់នៅរថយន្តពន្លត់អគ្គិភ័យ៣គ្រឿងដល់ខេត្តព្រះសីហនុ
យោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ទីក្រុងឆាងវ៉ុន ដែលស្ថិតនៅភូមិភាគខាងត្បូងបង្អស់នៃឧបទ្វីបកូរ៉េ គឺជាក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុរបស់កម្ពុជា នាថ្ងៃសទី៧ធ្នូឆ្នាំ២០២០ បានផ្ដល់នៅរថយន្តពន្លត់អគ្គិភ័យ៣គ្រឿងក្នុងដំណាក់កាលដំបូងដល់សាលាខេត្តព្រះសីហនុ ដើម្បីយកទៅប្រើប្រាស់ការពារសុវត្ថិភាពប្រជាជននៅខេត្ត។ ពិធីប្រគល់នោះ ធ្វើឡើងតាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េលោកឡុង ឌីម៉ង់ និងអភិបាលក្រុងឆាងវ៉ុន លោក Heo Seong-moo ។ លោក ឡុង ឌីម៉ង់ ជំនួសមុខឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះភាគីកូរ៉េដែលមានសណ្តានចិត្តជួយចែករំលែកនូវរថយន្ត និងសម្ភារៈបរិក្ខារក្នុងវិស័យសង្គ្រោះបន្ទាន់ ដែលស្ថានភាពនៃការរីកចម្រើន អភិវឌ្ឍន៍យ៉ាងលឿនរហ័សរបស់ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី៣ របស់កម្ពុជា។ លោកថា ខេត្តពិតជាត្រូវការកិច្ចសហប្រតិបត្តិការ ទាំងភ្នែករឹង និងផ្នែកទន់ ក្នុងការបង្ការទប់ស្កាត់ ក៏ដូចជាសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋក្នុងពេលមានគ្រោះមហន្តរាយជាយថាហេតុ។ លោកឡុង ឌីម៉ង់ បានបន្តថា ឆ្លើយតប និងសំណូមពរបន្ថែមរបស់លោក សាលាក្រុងឆាងវ៉ុន បានឯកភាពក្នុងការផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាលពិសេសរយៈពេលមធ្យម ដល់មន្ត្រីនគរបាលពន្លត់អគ្គិភ័យនិងសង្គ្រោះបន្ទាន់របស់ខេត្តព្រះសីហនុ ឲ្យពួកគាត់មករៀនសូត្រផង និងអនុវត្តន៍ជាក់ស្ដែងនៅកូរ៉េផងដែរ។ សូមបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ២ខែចុងក្រោយនេះ សាលាក្រុងសេចុងបានផ្ដល់ជូនរថយន្តសង្គ្រោះបន្ទាន់២ គ្រឿងជូនសាលាខេត្តបាត់ដំបង, សាលាក្រុងស៊ូវ៉ុនបានផ្ដល់ជូនរថយន្តដឹកសំរាម១ គ្រឿង និងម៉ាសចំនួន៣ម៉ឺន ជូនសាលាខេត្តសៀមរាប និង ទីក្រុងឆាងវ៉ុនផ្ដល់រថយន្តពន្លត់អគ្គិភ័យដល់ខេត្តព្រះសីហនុ តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ៕កឹម…
-
សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់ការចាក់វ៉ាក់សុាំងជាអាទិភាពដល់កងទ័ពអាវសមុនគេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ណែនាំក្រសួងជំនាញទាក់ទងវ៉ាក់សុាំងកូវីដ១៩ ចំពោះការផ្តល់ជាអាទិភាព នៅពេលទិញវ៉ាក់សុាំងមកហើយ ចាំបាច់ត្រូវចាក់អោយអ្នកណាមុន ជាពិសេស នឹងផ្តល់ការចាក់វ៉ាក់សុាំងជាអាទិភាពដល់កងទ័ពអាវសមុនគេ។ នេះបើតាមសារសម្លេងរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈសារជាសម្លេង នាយប់ថ្ងៃទី៧ ខែធ្នូនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងទិញវ៉ាក់សាំងចំនួន១លានដូស។ ប៉ុន្តែមិនទាន់ដឹងថា ទិញពីប្រទេសណានៅឡើយនោះទេ។សម្តេចតេជោ បន្ថែមថា ដោយ១លានដូសនេះ ចាក់បានត្រឹម៥០ម៉ឺននាក់ប៉ុណ្ណោះ ហើយអ្នកដែលត្រូវបានចាក់មុនគេ គឺ គ្រូពេទ្យ, គ្រូបង្រៀន, កម្លាំងប្រដាប់អាវុធ, មន្ត្រីយុត្តិធម៌ ជាអ្នកដែលត្រូវបានទទួល ក្នុងរង្វង់៥០ម៉ឺននាក់ដំបូង ព្រោះជាអ្នកប្រឈមខ្លាំង និងប្រឈមនឹងហានិភ័យ។ដោយឡែក ដំណាក់កាលទី២ ដែលសម្តេចតេជោបានបញ្ជាក់ថា អាចជាការស្នើសុំជំនួយ ឬក៏ការទិញបន្ថែមនោះ, អាចចាក់លើនិស្សិត ឬសិក្ខាកាម , កម្មករសំណង់ និងកម្មករដទៃទៀត នៅតាមទីក្រុង ឬទីប្រជុំជន។ចំពោះទីតាំងស្តុកទុកវ៉ាក់សាំងវិញ, សម្តេចតេជោ បានលើកឡើងថា…
-
សម្តេចតេជោ ហ៊ុន សែន បានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី០៧ ធ្នូនេះ បានបង្ហោះក្នុងហ្វេសបុកផ្លូវការជូនជនរួមជាតិថា កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។ ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?។ សម្តេចតេជោបន្តថា ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។ ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម ខ្ញុំបានណែនាំរដ្ឋមន្ត្រីទាំង២រូបអោយពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង។ យើងសង្ឃឹមថាដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ប្រជាជនយើងឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យអោយយើង។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ២ទៅ៣លានដូសថែមទៀតផងដែរសម្រាប់ដំណាក់កាលបន្ទាប់៕
-
សម្តេចតេជោ គ្រោងនឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូល នៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៩ និងកិច្ចប្រជុំមួយចំនួនទៀត
យោងតាមសសេចក្ដីប្រកាសព័ត៌មានរបស់ក្រសសួងការបរទេសកម្ពុជានៅថ្ងៃទី៧ធ្នូនេះ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ ដែលនឹងធ្វើឡើងនៅថ្ងៃសទី៩ធ្នូឆ្នាំ២០២០តាមប្រពន្ធ័វីដេអូ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏គ្រោងអញ្ជើញចូលរួមផងដែរក្នុងកិច្ចប្រជុំព្រមទាំងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTV) លើកទី១១ ដែលនឹងរៀបចំឡើងស្របពេលជាមួយកិច្ចប្រជុំកំពូល(ACMECS) លើកទី៩ ហើយកិច្ចប្រជុំកំពូលទាំង២នោះ នឹងត្រូវដឹកនាំដោយលោកបណ្ឌិត ថងកុន ស៊ូសុលីត នាយករដ្ឋមន្ត្រីឡាវ។ អញ្ជើញអមសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំនោះរួមមាន លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស, លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម, លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, បណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ , លោកសាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ៕ដោយ៖ កឹម ទៀង
-
មេធាវីតំណាងក្រុមហ៊ុន ស៊ីងបាយអូធីក បំភ្លឺរឿងចោទប្រកាន់ថា ក្រុមហ៊ុន កែនប្រជាពលរដ្ឋចូលកាប់ប្រមូលអនុផលព្រៃ