Category: សង្គមកិច្ច

  • សម្តេចនាយករដ្ឋមន្ត្រីអបអរខួប៤ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង

    សម្តេចនាយករដ្ឋមន្ត្រីអបអរខួប៤ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង

    នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានអបអរសាទរខួប៤ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិក ភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាខួប៤ ឆ្នាំនៃការដាក់ បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់ អង្គការយូណេស្កូនៅទីក្រុង អាឌីស អាបាបា នៃប្រទេសអេត្យូពី។ សម្ដេចតេជោហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុក បានចាត់ទុក ចាប៉ីដងវែង ជាឧប ករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ សម្ដេចតេជោ បានអរគុណដល់ព្រឹទ្ធាចារ្យ សិល្បករចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួមក្នុងការថែរក្សា នូវ សិល្បៈមួយនេះ ឱ្យបានគង់វង្ស និងអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលតែងតែខ្នះខ្នែងក្នុងការ សិក្សាស្រាវជ្រាវក៏ដូចជារៀបចំស្នើទៅអង្គការយូណេស្កូ ក្នុងការដាក់បញ្ចូលសម្បត្តិវប្បធម៌របស់កម្ពុជាមួយចំនួន ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។

  • ក្រសួងបរិស្ថានបានប្រកាសថាខ្យល់នៅតាមរាជធានី-ខេត្តទូទាំងប្រទេសមានគុណភាពល្អណាស់។ នេះយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០

    ក្រសួងបរិស្ថានបានប្រកាសថាខ្យល់នៅតាមរាជធានី-ខេត្តទូទាំងប្រទេសមានគុណភាពល្អណាស់។ នេះយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០

    ក្រសួងបរិស្ថានបានប្រកាសថាខ្យល់នៅតាមរាជធានី-ខេត្តទូទាំងប្រទេសមានគុណភាពល្អណាស់។ នេះយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

  • ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន បានចូលរួមធ្វើ​តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

    ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន បានចូលរួមធ្វើ​តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

    យោងតាមការផ្សព្វផ្សាយរបស់គេហទំព័រផ្លូវការក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃក្រសួងបរិស្ថាន ដែលពាក់ព័ន្ធនឹងកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី និងភារកិច្ច   រដ្ឋបាលខេត្តមណ្ឌលគីរី បានចូលរួមគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចកម្ពុជា បានធ្វើតេស្ដរកវីរុសកូវីដ១៩ និងកំពុងធ្វើចត្តាឡីស័ក និងអនុវត្តវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ៗគ្នា។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន ស្នើឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ តាមរយៈការបង្កើនការយកចិត្តទុកដាក់  ការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារតាមរយៈការពាក់ម៉ាស និងលាងសម្អាតដៃជាមួយសាប៊ូ, ជែល, ឬទឹកអាល់កុល និងធ្វើអនាម័យឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមបញ្ចាក់ថា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមួយចំនួន បានអញ្ជើញចូលរួមប្រជុំពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរដ្ឋបាលខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕

  • សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកស្អែកនេះ

    សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកស្អែកនេះ

    សៀមរាប៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ តាមរយៈការសិក្សាលម្អិត រចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួន ប្រភេទរួមមាន៖ ប្រភេទទី១. ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុលដោយអ៊ុតក្រាលបេតុងកៅស៊ូAC កម្រាស់៥សង់ទីម៉ែត្រ ឡើងវិញ ប្រភេទទី២. ជាផ្លូវស្ថិតក្នុង តំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុង សរសៃដែកកម្រាស់២០សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូAC កម្រាស់៧សង់ទីម៉ែត្រពីលើ ប្រភេទទី៣. ជាផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំណើរច្រើន នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ ប្រភេទទី៤. ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អ នឹងត្រូវជួសជុលអ៊ុតក្រាលបេតុងកៅស៊ូACឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវមិនល្អ នឹងត្រូវ សាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២៥សង់ទីម៉ែត្រ។ គម្រោងសាងសង់ខ្សែផ្លូវទាំង៣៨ខ្សែ…

  • ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧នាក់ ក្នុងនោះ៦នាក់ជាប់ពាក់ព័ន្ធ​ក្រុមគ្រួសារ​អគ្គនាយកពន្ធនាគារ និងម្នាក់ទៀតមកពីអាមេរិក

    ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧នាក់ ក្នុងនោះ៦នាក់ជាប់ពាក់ព័ន្ធ​ក្រុមគ្រួសារ​អគ្គនាយកពន្ធនាគារ និងម្នាក់ទៀតមកពីអាមេរិក

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ពាក់ព័ន្ធករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៧នាក់ ដែលក្នុងនោះមាន៦នាក់ជាក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ និងម្នាក់ទៀតជាអ្នកដំណើរមកពីអាមេរិក។ នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ក្រសួងសុខាភិបាលក៏បានប្រកាស ពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដែលម្នាក់ជាបុរសជនជាតិខ្មែរ ដែលធ្វើដំណើរមកពីអាមេរិក និងម្នាក់ទៀត គឺជាអង្គរក្សការពារផ្ទាល់ជូនគណៈប្រតិភូហុងគ្រី ក្នុងព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

  • ក្រសួងធនធានទឹក និងអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ចុះពិនិត្យមើលពីវឌ្ឍនភាពការងារអន្តរាគមន៍ពីការជួសជុលបិទភ្ជិតប្រព័ន្ធភ្លឺ ប្រឡាយ ទំនប់អាងទឹកដែលរងការខូចខាតដោយទឹកជំនន់កន្លងមក ដើម្បីបិទខ្ចប់ថែរក្សាទឹកទុកឡើងវិញ

    ក្រសួងធនធានទឹក និងអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ចុះពិនិត្យមើលពីវឌ្ឍនភាពការងារអន្តរាគមន៍ពីការជួសជុលបិទភ្ជិតប្រព័ន្ធភ្លឺ ប្រឡាយ ទំនប់អាងទឹកដែលរងការខូចខាតដោយទឹកជំនន់កន្លងមក ដើម្បីបិទខ្ចប់ថែរក្សាទឹកទុកឡើងវិញ

         នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២០ នៅក្នុងដំណើរបំពេញបេសកកម្មមកកាន់ខេត្តបាត់ដំបងរបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឩតុនិយម និងអមដំណើរដោយឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តនិងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង រួមជាមួយថ្នាក់ដឹកនាំនៃមន្ទីរជំនាញផ្ទាល់ក្នុងខេត្តបាត់ដំបង បានចុះពិនិត្យមើលពីលទ្ធផលវឌ្ឍនភាពនៃការងារអន្តរាគមន៍ក្នុងការជួលជុលបន្ទាន់ដើម្បីតភ្ជាប់និងបិទផ្ចិតភ្លឺប្រឡាយទំនប់អាងទឹកឡើងវិញ ដើម្បីខ្ចប់និងរក្សាទឹកទុក នៅតាមបណ្តាខេត្តនាភាគពាយ័ព្យ ដែលបានទទួលរងរងគ្រោះធ្ងន់ធ្ងរដោយសារតែជំនន់ទឹកភ្លៀងនាពេលកន្លងមក។           ក្នុងការចុះត្រួតពិនិត្យឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង និងលោក ឡុង ផលគុណ  ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង រួមនិងមន្រ្តីបច្ចេកទេសផងនោះ បានចុះត្រួតពិនិត្យមើលជាក់ស្តែងនៅតាមបណ្តាគោលដៅសំខាន់ៗដែលរងការនូវការបំផ្លាញដោយទឹកជំនន់កន្លងទៅ ក្នុងនោះរួមមាន៖ ប្រព័ន្ធធារាសាស្រ្តកង្ហត និងប្រព័ន្ធធារាសាស្រ្តអាងទឹកកំពីងពួយ ដែលស្ថិតនៅក្នុង ខេត្តបាត់ដំបង ។      តាមរយៈការចុះត្រួតពិនិត្យមើលនេះ ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យផ្ទាល់លើលទ្ធផលការងារជួសជុលបន្ទាន់បិទភ្ជិតភ្លឺប្រឡាយ និងទំនប់ ដែលបានអនុវត្តរួចរាល់តាំងពីថ្ងៃទី២៣ ខែតុលា និងបន្ទាប់ពីទទួលរងនូវមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដែលបង្កដោយជំនន់ទឹកភ្លៀងកាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២០កន្លងទៅ។        ក្នុងចុះពិនិត្យមើលនទីតាំងដែលស្ថិតនៅតាមចំណុចទីតាំងភូមិសាស្ត្រនៃប្រព័ន្ធទំនប់ទឹកទាំង០២ខាងលើនេះ ជារួមមាន៖-…

  • សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាអាចឆ្លងកូវីដ១៩ចូលសហគមន៍

    សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាអាចឆ្លងកូវីដ១៩ចូលសហគមន៍

    នេះជាការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី២៨ ខែវិច្ជិការនេះ បន្ទាប់ពីក្រសួងសុខាភិបាលបានរកឃើញស្រ្តីម្នាក់ជាភរិយាមន្រ្តីជាន់ខ្ពស់ពន្ធធនាគារមានវិជ្ជមានកូវីដ១៩។នៅក្នុងសារសំលេងនារាត្រីថ្ងៃទី២៨នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ករណីនេះអាចជាករណីលើក​ដំបូងបំផុតដែលជាឆ្លងក្នុងសហគមន៍ ហើយមានការពាក់ព័ន្ធនៅក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគីរី។ សម្តេចតេជោបន្តថា ក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលបានចាត់វិធានការបន្ទាន់ ដោយប្រមូលអ្នកជាប់ពាក់ព័ន្ធដើម្បីយកទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក។ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសម្រាប់ប្រជាពលរដ្ឋសូមកុំមានការភ័យស្លន់ស្លោរហូតទៅ​ដល់ការបាត់បង់​ការគ្រប់គ្រងប៉ុន្តែក៏បានស្នើឱ្យប្រជាពលរដ្ឋរបស់យើងបង្កើន នូវការយកចិត្តទុកដាក់ពាក់ព័ន្ធ​នឹងការការពារខ្លួនតាមរយៈការពាក់ម៉ាស ការលាងដៃ អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា ក្នុងករណីអ្នកណាដែលមានការសង្ស័យសង្ស័យម្នាក់​សូមប្រញាប់ស្វែងរកគ្រូពេទ្យអោយបានឆាប់បំផុត និងសុំការប្រុងប្រយ័ត្នដើម្បីការពារខ្លួននៅក្នុងកាលៈទេសៈដ៏ចាំបាច់នេះ ហើយប្រសិនបើអាចជៀសវាងបានសូមចៀសវាងការប្រមូលផ្តុំណាមួយ។ចំណែកឯពាក់ព័ន្ធទៅនឹងសាលារៀនវិញ សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា មិនទាន់មានការចាំបាច់​បិទសាលារៀនវិញនោះទេ អ្វីដែលជាការចាំបាច់នៅពេលនេះគឺតម្រូវការនូវការការលាងដៃ​និងការរក្សាគម្លាតសុវត្ថិភាពតែប៉ុណ្ណោះ រួមទាំងគោរតាមវិធានអនាម័យ។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពរដ្ឋនឹងយល់អំពីស្ថានភាពនេះបន្តយកចិត្តទុកដាក់តាមដាន​នូវការវិវត្តន៍នៃសភាពការណ៍ទាំងអស់។ហើយក៏សូមឲ្យក្រសួងសុខាភិបាលរាយការណ៍នូវអ្វីដែលជាការវិវត្តជាបន្តបន្ទាប់។

  • សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យពលរដ្ឋទាំងអស់ កុំចេញទៅណាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បន្ទាប់ពីក្រសួងសុខាភិបាលរកឃើញស្ត្រីម្នាក់ដែលធ្លាប់ចូលទៅក្នុងផ្សារអ៊ីអនទី១ រកឃើញវិជ្ជមានកូវីដ-១៩

    សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យពលរដ្ឋទាំងអស់ កុំចេញទៅណាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បន្ទាប់ពីក្រសួងសុខាភិបាលរកឃើញស្ត្រីម្នាក់ដែលធ្លាប់ចូលទៅក្នុងផ្សារអ៊ីអនទី១ រកឃើញវិជ្ជមានកូវីដ-១៩

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាប្រាប់ឱ្យបហរជាពលរដ្ឋទាំងអស់ ឃាត់កូនៗ កុំឲ្យចេញទៅណាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារនៅរាជធានីភ្នំពេញ មានបញ្ហាធំដែលទាក់ទងជាមួយនឹងផ្សាអីអនទី១ និងក្រសួងមហាផ្ទៃ ដែលមានអ្នកឆ្លងតពីខេត្តសៀមរាប ចូលទៅដល់រាជធានីភ្នំពេញ ហើយមិនដឹងថាដើរទៅទីណាខ្លះ ដូច្នេះចាប់កូនចៅឲ្យនៅក្នុងផ្ទះទាំងអស់។ សម្ដេចតេជោ ថា ត្រូវធ្វើរឿងនេះឱ្យលឿនបំផុត កុំឱ្យដើរចេញទៅហាងនេះ ហាងនោះ ត្រូវតែធ្វើសកម្មភាពភ្លាម ព្រោះឥឡូវគឺមានបញ្ហានៅសៀមរាបផង និងភ្នំពេញផង គឺដោយសារប្រពន្ធអគ្គនាយកខាងពន្ធនាគារ មកឆ្លងពីខេត្តសៀមរាប ឥឡូវរកឃើញវិជ្ជមានកូវីដ-១៩ រួចហើយមិនដឹងថា ឆ្លងប៉ុន្មានទៀតហើយបានចូលទៅផ្សារអ៊ីអនទី១ ហើយមិនដឹងថា ទៅកន្លែងណាខ្លះទៀតទេ, ដូច្នេះត្រូវតែនៅក្នុងផ្ទះទាំងអស់គ្នា ។ សូមរំលឹកថា លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ឱ្យដឹងនៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៉ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។ លោកជំទាវ យក់ សម្បត្តិ…

  • មហាជនថា ការបាក់ស្រុតផ្លូវជាតិលេខ២ នៅចាក់អង្រែ ដោយសារឡានដឹកដីខ្សាច់ប្រភេទឡានធុនធំ ដឹកលើសទម្ងន់

    មហាជនថា ការបាក់ស្រុតផ្លូវជាតិលេខ២ នៅចាក់អង្រែ ដោយសារឡានដឹកដីខ្សាច់ប្រភេទឡានធុនធំ ដឹកលើសទម្ងន់

    ភ្នំពេញ ៖ តាមសេចក្ដីរាយការណ៍ពីមហាជនឆ្លងកាត់ផ្លូវជាតិលេខ២ នៅចាក់អង្រែ បានអោយដឹងកាលពីពេលថ្មីៗថា កំណាត់ផ្លូវជាតិលេខ២ នៅមូលដ្ឋានសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានបាក់ស្រុតជាផ្ទាំងៗ ដែលការបាត់ស្រុតផ្លូវបែបនេះ អាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរទូទៅតាមដងផ្លូវជាតិលេខ២ នៅចាក់អង្រែលើនេះ ពិសេសនៅពេលយប់ផងដែរ ។ មហាជននិយាយតៗគ្នាថា ចំពោះការបាក់ស្រុតផ្លូវជាតិលេខ២ នៅចាក់អង្រែលើនេះ ដោយសារឡានដឹកខ្សាច់ប្រភេទឡានធុនធំ ដោយតទ្រុងវែងៗ ហើយដឹកលើសទម្ងន់ ថែមទៀតផង ដូចនេះផ្លូវជាតិលេខ២ នៅចាក់អង្រែសព្វថ្ងៃនេះ ដោយមិនអាចទ្រទម្ងន់កង់ឡានដឹកដីខ្សាច់ប្រភេទធុនធំទាំងអស់នោះបានឡើយ ។ បើតាមអ្នករកស៊ីដឹកខ្សាច់ម្នាក់ សូមមិនបញ្ចេញឈ្មោះ បាននិយាយថា ចំពោះឡានដឹកដីខ្សាច់ ប្រភេទធុនធំដោយតទ្រុងវែងៗនោះ មានទម្ងន់សរុបជាង៤១តោនឯណោះក្នុងមួយគ្រឿងៗ ដូចនេះ ផ្លូវជាតិលេខ២ នៅចាក់អង្រែលើនោះ វាមិនអាចទ្រទម្ងន់កង់ឡានដឹកដីខ្សាច់ប្រភេទធុន ធំតទ្រុងវែងៗនោះបានឡើយ ទោះយ៉ាងដូចបានឃើញជាក់ស្ដែងផ្លូវជាតិលេខ២ បាក់ស្រុតនេះជាដើម ។ មហាជនថា តើថ្នាក់លើ ពិសេសអង្គភាព ក្រសួង មន្ទីរជំនាញខាងផ្លូវថ្នល់ យល់ឃើញ ឬមានវិធានការបែបណាដែរ ចំពោះឡានធុនធំ បើកបរដឹកដីខ្សាច់ លើសទម្ងន់បំផ្លាញផ្លូវសាធារណៈដូចនេះ ឬមួយទុកបណ្ដែតបណ្ដោយអោយអ្នករកស៊ីដឹកខ្សាច់តាមឡានធុនធំបើកបរបំផ្លាញផ្លូវតទៅទៀត ។ ដូចនេះ សូមថ្នាក់លើ ចុះមកពិនិត្យផង…

  • លោកជំទាវ យក់ សម្បត្តិ អះអាងថា ក្រសួងបានរកឃើញស្រ្តីម្នាក់ផ្ទុកមេរោគកូវីដ១៩ ដែលបានចូលទៅកាន់ផ្សារអ៉ីអន១ និងសម្រេចបិទផ្សារនេះជាបណ្តោះអាសន្ន

    លោកជំទាវ យក់ សម្បត្តិ អះអាងថា ក្រសួងបានរកឃើញស្រ្តីម្នាក់ផ្ទុកមេរោគកូវីដ១៩ ដែលបានចូលទៅកាន់ផ្សារអ៉ីអន១ និងសម្រេចបិទផ្សារនេះជាបណ្តោះអាសន្ន

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងនៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៉ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអះអាងថា ស្រ្តីខ្មែររូបនេះ ត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេរោគកូវីដ១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ ហើយភ្លាមៗនេះ ក្រសួងសុខាភិបាល ក៏បានកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់ នៅក្នុងផ្សារអ៉ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា ការសម្រេចបិទផ្សារអ៉ីអន១ ជាបណ្ដោះអាសន្នសិន ដើម្បីតាមដានរកអ្នកពាក់ព័ន្ធមកធ្វើតេស្ត និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ បន្តទៀត។ លោកជំទាវ រដ្ឋលេខាធិការ បញ្ជាក់ថា ស្រ្តីដែលមានផ្ទុកមេរោគកូវីដខាងលើនេះ រស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ។ គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប…