Category: សង្គមកិច្ច

  • កម្ពុជាកំពុងត្រៀមរៀបចំម៉ាសនិងសម្ភារៈ បរិក្ខាពេទ្យត្រៀមដឹកជញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ា

    កម្ពុជាកំពុងត្រៀមរៀបចំម៉ាសនិងសម្ភារៈ បរិក្ខាពេទ្យត្រៀមដឹកជញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ា

    រដ្ឋលេខាធិការក្រសួងសសុខាភិបាល លោកស្រី យក់ សម្បត្តិ នារសៀលថ្ងៃ២៤វិច្ឆិកានេះ បានចុះពិនិត្យការរៀបចំម៉ាស និងសម្ភារៈវេជ្ជសាស្ត្រចំនួន១២មុខ នៅឃ្លាំងសស្តុករបស់ក្រសសួងសុខាភិបាល ស្ថិតនៅសង្កាត់ចោមចភ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីបញ្ជូនទៅកាន់ព្រលានយនត្ហោះសម្រាប់ដឹកជញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០២០។ សូមបញ្ជាក់ថា នៅថ្ងៃ២៤វិច្ឆិកានេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសបរិច្ចាគម៉ាសចំនួន២លាន និងគ្រឿងបរិក្ខាពេទ្យសសរុប១២មុខ ដល់ប្រទេសមីយ៉ាន់ម៉ាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ សម្ដេចបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យម៉ម ប៊ុនហេង នាំយកសម្ភារៈទាំងនោះតាមជើងយន្តហោះពិសេស ទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃសទី២៦វិច្ឆិកាឆ្នាំ២០២០។

  • សហរដ្ឋអាមេរិកគ្រោងនឹងផ្ដល់ជំនួយ៦០ម៉ឺនដុល្លារបន្ថែមទៀត សម្រាប់ជួយដល់ប្រជាជនកម្ពុជា ដែលបានរងការប៉ះពាល់ដោយគ្រោះទឹកជំនន់

    សហរដ្ឋអាមេរិកគ្រោងនឹងផ្ដល់ជំនួយ៦០ម៉ឺនដុល្លារបន្ថែមទៀត សម្រាប់ជួយដល់ប្រជាជនកម្ពុជា ដែលបានរងការប៉ះពាល់ដោយគ្រោះទឹកជំនន់

    យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅរសៀលថ្ងៃស២៤វិច្ឆិកាឆ្នាំ២០២០ បានឲ្យដឹងថា សហរដ្ឋអាមេរិក គ្រោងនឹងផ្តល់ជំនួយបន្ថែមជូនដល់ប្រជាជនកម្ពុជា ដែលបានរងការប៉ះពាល់ដោយគ្រោះទឹកជំនន់នាពេលកន្លងមក។ ស្ថានទូតបានបន្តថា ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងផ្តល់ជំនួយក្នុងទឹកប្រាក់ ៦០ ម៉ឺនដុល្លារបន្ថែមពីលើជំនួយ ១០ម៉ឺនដុល្លារកាលពីខែតុលា ទៅដល់ដៃគូរបស់ខ្លួនគឺ កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីជួយដល់សហគមន៍ រងការប៉ះពាល់ដោយទឹកជំនន់។ ការប្រកាសនោះ បានធ្វើឡើងនៅស្ថានាទូតសហរដ្ឋអាមេរិកនៅថ្ងៃស២៤វិច្ឆកានេះ ដោយមានការចូលរួមពី លោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy, អ្នកស្រី Veena Ready នាយិកាទីភ្នាក់ងារជំំនួយអាមេរិក USAID នៅកម្ពុជា និងអ្នកស្រី Claire Conan តំណាងកម្មវិធីស្បៀងអាហារពិភពលោក និងជានាយិកាប្រចាំប្រទេសកម្ពុជា។

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២១ តាមរយៈប្រព័ន្ធ Virtual Conference

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២១ តាមរយៈប្រព័ន្ធ Virtual Conference

    នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួមជាមួយនឹងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ានទាំង ០៩ ផ្សេងទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២១ (21st ACAMM) តាមរយៈប្រព័ន្ធ Virtual Conference ដែលរៀបចំឡើងក្រោមការសម្របសម្រួលរបស់កងទ័ពជើងគោកប្រ៊ុយណេ ជាប្រធាននៃកិច្ចប្រជុំ និងក្រោមប្រធានបទ “ភាពស្អិតរមួត និងការឆ្លើយតបរបស់កងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន នៅចំពោះមុខការប្រែប្រួលបញ្ហាសន្តិសុខតំបន់ ស្របតាមគន្លងបែបបទថ្មីក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩”។ នៅក្នុងកិច្ចប្រជុំនេះ មេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន បានកត់សម្គាល់អំពីបញ្ហាប្រឈមរួមរបស់កងទ័ពនៅចំពោះមុខវិបត្តិនៃជំងឺរាតត្បាតសាកលកូវីដ-១៩ ដែលធ្វើឱ្យកងទ័ពនៃប្រទេសនីមួយៗត្រូវរ៉ាប់រងទទួលខុសត្រូវលើការងារច្រើនក្នុងពេលតែមួយ។ ក្នុងនោះ ក្រៅពីការខិតខំបំពេញភារកិច្ចស្នូលជាប្រចាំ ដោយត្រូវធ្វើយ៉ាងណារក្សាឱ្យការបំពេញការងារប្រព្រឹត្តទៅជាធម្មតាទាំងការងារប្រតិបត្តិការ, ការងារហ្វឹកហ្វឺន និងកិច្ចសហការផ្សេងៗ ស្របតាមគន្លងបែបបទថ្មីនៃជំងឺកូវីដ-១៩ កងទ័ពក៏ត្រូវមានភារកិច្ចចូលរួមជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺនេះ ដើម្បីការពារសុខភាព និងអាយុជីវិតប្រជាជនផងដែរ។ ឆ្លងតាមបទបង្ហាញរបស់កងទ័ពជើងគោកនៃប្រទេសសមាជិកអាស៊ាននីមួយៗលើបទពិសោធន៍នៃការឆ្លើយតបចំពោះជំងឺកូវីដ-១៩ កិច្ចប្រជុំក៏បានកត់សម្គាល់អំពីជោគជ័យក្នុងកម្រិតផ្សេងៗគ្នា នៃការចូលរួមរបស់កងទ័ពក្នុងការគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួនលើការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសាកលនេះ ក្នុងនោះកងទ័ពបានដើរតួនាទីយ៉ាងសំខាន់ទាំងនៅក្នុងការចូលរួមរៀបចំផែនការ, ការផ្តល់នូវសម្ភារៈ និងការដឹកជញ្ជូន, ការប្រើប្រាស់កម្លាំងសុខាភិបាល, ការសហការជាមួយស្ថាប័ននគរបាលនៅក្នុងការត្រួតពិនិត្យនៅតាមច្រកព្រំដែន និងការអនុវត្តដោយម៉ឺងម៉ាត់នូវរាល់វិធានការសុខាភិបាលទប់ស្កាត់បាននូវការចម្លងនៅក្នុងអង្គភាពជាដើម។ ជាពិសេស ទោះនៅក្នុងកាលៈទេសៈនៃវិបត្តិនេះ…

  • គ ជ ប៖ បានអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាតិ ជាង២ពាន់នាក់ ចូលរួមសង្កេតមើលដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

    គ ជ ប៖ បានអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាតិ ជាង២ពាន់នាក់ ចូលរួមសង្កេតមើលដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

    ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាតិ ចំនួន២,២០១នាក់ មកពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន៨ ដើម្បីចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ ឬជនបរទេសដែលជាសមាជិកនៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលត្រូវបានទទួលស្គាល់ និងអនុញ្ញាតដោយ គ.ជ.ប ។ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាត ឲ្យធ្វើជាអ្នកសង្កេតការណ៍ ដើម្បីសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ។ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ បាននិងកំពុងប្រព្រឹត្តទៅពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០៕

  • ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៣៧ នៅទីក្រុងប៉ារីស តាមប្រព័ន្ធវីដេអូ

    ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៣៧ នៅទីក្រុងប៉ារីស តាមប្រព័ន្ធវីដេអូ

    ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៣៧ (CMF) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៤-២៥ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងប៉ារីស តាមប្រព័ន្ធវីដេអូ៕

  • រដ្ឋាភិបាលចិនផ្តល់សម្ភារៈនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូននៅក្នុងខេត្តព្រះសីហនុ

    រដ្ឋាភិបាលចិនផ្តល់សម្ភារៈនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូននៅក្នុងខេត្តព្រះសីហនុ

    ក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលសម្ភារៈនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូន ផ្តល់ដោយរដ្ឋាភិបាលនៃប្រទេសចិន រួមមានៈ១- អំពូលសូឡា ចំនួន ២៨០០ គ្រឿង២- អំពូល ផ្ទាំងសូឡាចំនួន២០០កម្លេ៣- ម៉ូតូអគ្គិសនីចំនួន២០០គ្រឿងក្រោមគម្រោងសាកល្បងបញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុ។ បច្ចុប្បន្ននេះ សម្ភារៈ និងបរិក្ខាទាំងអស់បានមកដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុរួចហើយ ហើយនឹងត្រូវបំពាក់តាមសាលារៀន និងទីសាធារណ។ ជំនួយជាសម្ភារៈនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូនខាងលើនេះ បានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោងសាកល្បងបញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅ រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងបរិស្ថានសូមលើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធទាំងអស់ សូមចូលរួមសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និងចាត់វិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ដើម្បីនិរន្តរភាពទីក្រុងស្អាត មានមេត្រីភាពបរិស្ថាន ទីក្រុងបៃតង ដើម្បីភាពសុខុដុមរមនាបរិស្ថាន និងការស់នៅដោយចីរភាព៕

  • រដ្ឋបាលខណ្ឌចំការមន ប្រារព្ធពិធីសូត្រមន្តបង្សុកូល ដេីម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះដ ក្នុងឧបទ្ទវហេតុអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ

    រដ្ឋបាលខណ្ឌចំការមន ប្រារព្ធពិធីសូត្រមន្តបង្សុកូល ដេីម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះដ ក្នុងឧបទ្ទវហេតុអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ

    ភ្នំពេញ៖ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧបទ្ទវហេតុអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ នៅព្រឹកថ្ងៃអាទិត្យ ៧កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ស៊ុន សិទ្ធី តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចូលរួមពិធីសូត្រមន្តបង្សុកូល ដេីម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧបទ្ទវហេតុអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១០ នៅគល់ស្ពាននាគ នៃទីក្រុងកោះពេជ្រ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ មានការអញ្ជើញចូលរួមពីលោកប្រធានការិយាល័យ-អនុប្រធានការិយាលចំណុះរដ្ឋបាល និងក្រុមគ្រួសាររបស់ជនរងគ្រោះក្នុងឧបទ្ទវហេតុអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ៕

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋ ១០៦គ្រួសារ នៅស្រុករំដួល ខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋ ១០៦គ្រួសារ នៅស្រុករំដួល ខេត្តស្វាយរៀង

    ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមជាមួយប្រតិភូអមដំណើរបានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅស្រុករំដួល នៃខេត្តស្វាយរៀង សរុបចំនួន ១០៦គ្រួសារ ដែលជាចាស់ជរាគ្មានទីពឹង ជនពិការ នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថា ទោះបីជំងឺឆ្លងកូវីដ១៩ មានការរីរាលដាល នៅលើពិភពលោក យ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ…

  • រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចុះទស្សនកិច្ចត្រួតពិនិត្យពីវឌ្ឍនភាពក្នុងការដាំដុះនូវគ្រាប់ស្រូវពូជ ដែលផ្តល់ដោយរាជរដ្ឋាភិបាលដល់ប្រជាកសិករក្នុងខេត្តបាត់ដំបង ដែលរងការខូចខាតដោយទឹកជំនន់

    រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចុះទស្សនកិច្ចត្រួតពិនិត្យពីវឌ្ឍនភាពក្នុងការដាំដុះនូវគ្រាប់ស្រូវពូជ ដែលផ្តល់ដោយរាជរដ្ឋាភិបាលដល់ប្រជាកសិករក្នុងខេត្តបាត់ដំបង ដែលរងការខូចខាតដោយទឹកជំនន់

    គ្រាប់”ពូជស្រូវ” ចំនួន ១.០៥០តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងផ្តល់តាមរយៈ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង កន្លងទៅ ដើម្បីចែកជូនបងប្អូនប្រជាកសិករចំនួន ១ម៉ឺន៥០០គ្រួសារ។ និងក្រោយពីទទួលបានគ្រាប់ពូជស្រូវទាំងនេះ បងប្អូនប្រជសកសិករទាំងនោះបានស្រូតរូតរះធ្វើការសាបព្រោះនិងដាំដុះគ្រាប់ពូជស្រូវទាំនោះ ដោយគិតមកដល់ត្រឹមថ្ងៃទី២០ ខែវិច្ឆិកា បងប្អូនកសិករសម្រេចធ្វើបាន ប្រមាណជា ៥ពាន់៨៣១ហ.ត ហើយ។ឯខ្លះទៀតក៏កំពុងតែប្រញាប់ប្រញាល់ ញាប់ដៃញាប់ជើងទាំងយប់ទាំងថ្ងៃ ក្នុងការភ្ជួររាស់និងព្រោះគ្រាប់ស្រូវពូជទាំងនោះឲ្យបានទាន់ពេលវេលា ក្នុងការដាំដុះផងដែរ។      ការលើកឡើងខាងលើនេះ ក្នុងខណៈដែលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញចុះត្រួតពិនិត្យមើលពីដំណើរការក្នុងការស្តារឡើងវិញរបស់ប្រជាកសិករនៅក្នុងខេត្តបាត់ដំបង ដែលជាទិសដៅចុងក្រោយ ក្នុងដំណើរបេសកកម្មថ្ងៃទី១របស់ខ្លួន កាលពីរសៀលថ្ងៃទី២១ខែវិច្ឆិកាចុងសប្តាហ៍នេះ។ អមដំណើរក្នុងឱកាសនេះ ក៏មានវត្តមានឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ជាតំណាង ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបងនិងមន្ត្រីសំខាន់ៗក្នុងខេត្តបានចុះទៅពិនិត្យមើលពីវឌ្ឍនភាពនៃការស្តារឡើងវិញក្នុងការដាំដុះដំណាំស្រូវរបស់បងប្អូនប្រជាកសិករ រស់នៅក្នុងឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។        ក្នុងដំណើរចុះត្រួតពិនិត្យមើលនៅតំបន់នេះឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ទាំងអាជ្ញាធរខេត្តរួមជាមួយនិងមន្ត្រីជំនាញសំខាន់ៗរបស់ក្រសួង និងមន្ទីរកសិកម្មខេត្ត បានធ្វើការកត់សម្គាល់ថា៖ បងប្អូនប្រជាកសិករកំពុងតែសស្រាក់សស្រាំ…

  • អ្នកឆ្លងកូវីដ១៩ថ្មី ម្នាក់បានរកឃើញនោះ ទើបមកពីអាមេរិក និងអ្នកជាសះស្បើយម្នាក់

    អ្នកឆ្លងកូវីដ១៩ថ្មី ម្នាក់បានរកឃើញនោះ ទើបមកពីអាមេរិក និងអ្នកជាសះស្បើយម្នាក់

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ ដែលជាអ្នកធ្វើដំណើរមកពីអាមេរិក និងអ្នកជាសះស្បើយម្នាក់ផងដែរ គឺលោក សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ថ្ងៃទី០៣ ខែវិច្ឆិកា។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ថ្មីម្នាក់នោះ គឺជាបុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ​នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តសំណាករបស់គាត់ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់​សម្រាក់ព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ លោក សរ ចិត្រា អាយុ៤៧ឆ្នាំ ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ១៩…