Category: សង្គមកិច្ច

  • ប្រធានាធិបតីសហរដ្ឋអាមេរិកផ្ញើសារអបអរបុណ្យឯករាជ្យកម្ពុជា ជាមួយនឹងការប្ដេជ្ញាលើកម្ពស់សន្តិភាព និងវិបុលភាពប្រជាជនកម្ពុជា

    ប្រធានាធិបតីសហរដ្ឋអាមេរិកផ្ញើសារអបអរបុណ្យឯករាជ្យកម្ពុជា ជាមួយនឹងការប្ដេជ្ញាលើកម្ពស់សន្តិភាព និងវិបុលភាពប្រជាជនកម្ពុជា

    យោងតាមក្រសួងការបទេស នៅថ្ងៃ១១វិច្ឆិកាឆ្នាំ២០២០ បានចេញផ្សាយសារលិខិតរបស់ឯកឧត្តម ដូណាល់ ជេ. ត្រាំ ( Donald J. Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក ថ្វាយចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជូនប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា។ សារលិខិតបានសរសេរថា តាងនាមឲ្យសហរដ្ឋអាមេរិក ខ្ញុំសូមថ្លែងនូវអំណរសារទរជូនចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ខួបលើកទី៦៧ថ្ងៃទី៩ខែវិច្ឆិកា។ លិខិតបានបន្តថា យើងនៅតែប្ដេជ្ញាចិត្តក្នុងការលើកកម្ពុជសសន្តិភាព និងវិបុលភាពដើម្បីប្រជាជនកម្ពុជា។ ជាមួយគ្នានោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្វាយព្រះពរ ព្រះករុណាព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ឲ្យមានសុខភាពល្អបរិបូរណ៍ នាពេលអនាគត៕

  • ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថា អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកា សរុបមាន÷ មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន០២ ក្លឹបហាត់កីឡាការ៉ាតេដូចំនួន១នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងគ្រឹះស្ថានសិក្សាឯកជនចំនួន០៩

    ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថា អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកា សរុបមាន÷ មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន០២  ក្លឹបហាត់កីឡាការ៉ាតេដូចំនួន១នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងគ្រឹះស្ថានសិក្សាឯកជនចំនួន០៩

    គិតត្រឹមយប់ថ្ងៃទី០៩ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថា អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកា សរុបមាន÷ មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន០២ ក្លឹបហាត់កីឡាការ៉ាតេដូចំនួន១នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងគ្រឹះស្ថានសិក្សាឯកជនចំនួន០៩។ អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់។ ក្រសួងអប់រំ យុវជន និងកីឡាបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនជាបណ្តោះអាសន្នរយ:ពេល០២សប្តាហ៍ និងបន្តការសិក្សាតាមអនឡាញនៅរាជធានីភ្នំពេញ ទីរួមខេត្តកណ្តាល និងទីតាំងគោលដៅ។ ក្រសួងអប់រំ យុវជន និងកីឡាបានផ្អាកដំណើរការជាបណ្តោះអាសន្ននៅពហុកីឡដ្ឋានជាតិអូឡាំពិករហូតដល់មានការជូនដំណឹងជាថ្មី។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។ ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី០៩វិច្ឆិកា ឆ្នាំ២០២០÷-មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី២÷ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។-គ្រឹះស្ថានសិក្សាទី៩÷ សិស្ស៣រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។ ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០២០÷-ក្លឹបហាត់ការ៉ាតេដូ១នៅពហុកីឡដ្ឋានជាតិអូឡាំពិក÷ គ្រូបង្ហាត់កីឡាការ៉ាតេដូដែលជាអង្គរក្សជនជាតិខ្មែរការពារផ្ទាល់អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។-មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី១÷ បុគ្គលិកនិងសមាជិកគ្រួសារចំនួន២៣រូបបានទទួលទានអាហារជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។-គ្រឹះស្ថានសិក្សាទី៨÷ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។-គ្រឹះស្ថានសិក្សាទី៧÷ សិស្ស១រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។ ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា…

  • សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០

    សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០

    សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

  • អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុង

    អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុង

    នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាន ដោយមានការចូលរួមពីអគ្គលេខាធិការរង ប្រធាននាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធនានាផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានលើកឡើងថា កិច្ចប្រជុំឆ្លងសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងនាថ្ងៃនេះ មានគោលបំណងប្រមូលនូវមតិយោបល់ធាតុចូលនានាពីអង្គប្រជុំ ដើម្បីរួមគ្នាពិនិត្យនូវចំណុចដែលត្រូវបន្ថែម ឬកែសម្រួល។ ឯកឧត្តមបានបន្ថែមថា ការរៀបចំឯកសារនេះផងដែរ គឺផ្អែកលើផែនការយុទ្ធសាស្ត្រ៥ឆ្នាំ និងផែនការសកម្មភាពប្រចាំឆ្នាំ របស់អគ្គលេខាធិការដ្ឋាន ក្នុងន័យទុកជាការក្រើនរំលឹក ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ថ្នាក់ដឹកនាំ មន្ត្រីក្រោមចំណុះអគ្គលេខាធិការដ្ឋានក្នុងការអនុវត្ត និងបំពេញតួនាទី ភារកិច្ចប្រចាំថ្ងៃរបស់ខ្លួន។ ឯកឧត្តម អគ្គលេខាធិការ ក៏បានបង្ហាញក្ដីសង្ឃឹមថា មន្ត្រីចំណុះអាចយល់បានច្បាស់លាស់ និងបំពេញការងារទៅតាមកំណត់ដូចដែលមានចែងក្នុងសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។ គួរជម្រាបជូនថា សេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាន គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធានាប្រសិទ្ធភាពការងារ ការអនុវត្តច្បាប់ រក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងរក្សាសេចក្ដីថ្លៃថ្នូរ របស់មន្ត្រីរាជការបំពេញតួនាទី ភារកិច្ចចំណុះអគ្គលេខាធិការដ្ឋាន។ ឆ្លៀតក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អគ្គលេខាធិការ ក៏បានមានមតិស្វាគមន៍ និងប្រគល់អនុក្រឹត្យស្ដីពីការផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ជូនឧត្តមសេនីយ៍ទោ…

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា

    ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម ៖ ១-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ២-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។ ៣-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន ។ ៤-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តន៍កញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម ។ ៥-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។ ៦-ពិនិត្យ…

  • ក្រសួងសុខាភិបាលប្រកាសសមាភាព មនុស្ស៣រូប រកឃើញថាវិជ្ជមានកូវីដ-១៩ បន្ថែមទៀត ដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកា

    ក្រសួងសុខាភិបាលប្រកាសសមាភាព មនុស្ស៣រូប  រកឃើញថាវិជ្ជមានកូវីដ-១៩ បន្ថែមទៀត ដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកា

    ភ្នំពេញ៖ យ៉ាងហោចណាស់ មានមន្ដ្រីចំនួន៣រូបទៀត រកឃើញវិជ្ជមានកូវីដ-១៩ នេះបើតាម សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រសួងបញ្ជាក់ថាផ្លូវការថា អ្នកដែលមានការប៉ះពាល់ជាមួយព្រឹត្តិការណ៍៣វិច្ឆិកា កាលពីថ្មីៗនេះ រកឃើញវិជ្ជមានកូវីដ-១៩ នោះរួមមាន៖ ទី១៖ លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ទី២៖ លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទី៣៖ ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា។

  • សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាំយកនូវពូជស្រូវចែកជូនពលរដ្ឋ១ម៉ឺន២១០គ្រួសារ នៅខេត្តបាត់ដំបង ដែលរងផលប៉ះពាល់ដោយទឹកជំនន់

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាំយកនូវពូជស្រូវចែកជូនពលរដ្ឋ១ម៉ឺន២១០គ្រួសារ នៅខេត្តបាត់ដំបង ដែលរងផលប៉ះពាល់ដោយទឹកជំនន់

      ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់កន្លងមក ក្នុងស្រុកចំនួន៨ របស់ ខេត្តបាត់ដំបង រួមមាន៖ ក្រុងបាត់ដំបង, ស្រុកបវេល,ថ្មគោល,បាណន់,សង្កែ,គាស់ក្រឡ,មោងឫស្សីនិងស្រុកឯកភ្នំ សរុបចំនួន១០.២១០គ្រួសារមកពីស្រុកក្រុងខាងលើនេះ បានទទួលនូវអំណោយមួយចំនួនពីសម្តេចឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកានេះ ដោយក្នុងមួយគ្រួសារៗទទួលបានពូជស្រូវ ១០០គក្រ,អង្ករចំនួន ២៥គក្រ, មី០១កេស,ត្រីខ ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៉ីអ៉ីវ០១យួរ, ទឹសុទ្ធ០១កេស, ឃីត ០១កញ្ចប់, ថវិកា ៥ម៉ឺនរៀលនិងបានផ្តល់ស៊ីនព្រោះស្រូវ ចំនួន៥០គ្រឿងដល់សហគមន៍កសិករ ក្នុងខេត្តផងដែរ។        ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងគូសបញ្ជាក់ពីគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងកើតឡើងនៅក្នុងខេត្តកន្លងមកបានធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គមនិងវិស័យសំខាន់ៗ ក្នុងខេត្ត ដូចជា៖ វិស័យសិកម្ម, ធនធានទឹក, សាធារណការនិងដឹកជញ្ជូន និង វិស័យអភិវឌ្ឍន៍ជនបទខេត្តយ៉ាងធ្ងន់ធ្ងរ។រួមមានផ្ទៃដីដាំដុះស្រូវ រងការប៉ះពាល់ សរុប១២៧ពាន់១៨៩ហិកតា គឺស្មើនឹង៤៧ពាន់ ៥៦៩គ្រួសារ។ដោយបង្កការខូចខាតចំនួន ៤២ពាន់ ៥១៧ហិកតា ស្មើ…

  • សេចក្តីជូនដំណឹង៖ ការផ្អាកការលេងកីឡាឬការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំ និងការផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្ន

    សេចក្តីជូនដំណឹង៖ ការផ្អាកការលេងកីឡាឬការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំ និងការផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្ន
  • ក្រសួងអប់រំសម្រេចផ្អាកការសិក្សាសាលារដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ជាបណ្ដោះអាសន្ន ចំនួន២សប្តាហ៍

    ក្រសួងអប់រំសម្រេចផ្អាកការសិក្សាសាលារដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ជាបណ្ដោះអាសន្ន ចំនួន២សប្តាហ៍

    ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន រយៈពេល០២សប្តាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។ ក្រសួងអប់រំ បានបញ្ជាក់ថា ការផ្អាកនេះដោយសារកង្វះព័ត៌មាន និងកិច្ចសហការពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាល ដែលមានការពាក់ព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡា មិនមានលទ្ធភាពប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយពីមាតាបិតា និងអ្នកអាណាព្យាបាលចំនួនប្រមាណ ៩០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយ គណៈប្រតិភូនៃប្រទេសហុងគ្រី និងដែលមានកូនចៅសិក្សា នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ បានបន្តថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ និងដើម្បីរង់ចាំលទ្ធផលនៃការធ្វើតេស្តរកវីរុសកូវី-១៩ ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន រយៈពេល ០២ សប្តាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្ត…

  • ឯកឧត្ដម ម៉ម ប៊ុនហេង៖ រាជរដ្ឋាភិបាលសម្រេចបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស ដើម្បីការពាការរីករាលដាលជំងឺកូវីដ-១៩

    ឯកឧត្ដម ម៉ម ប៊ុនហេង៖ រាជរដ្ឋាភិបាលសម្រេចបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស ដើម្បីការពាការរីករាលដាលជំងឺកូវីដ-១៩

    ភ្នំពេញ៖ តាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩។ លិខិតរបស់ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងសុខាភិបាល សូមជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម លោកជំទាវ អភិបាលនៃ គណៈអភិបាលរាជធានី-ខេត្ត មេត្តាជ្រាបថា ដោយបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដោយអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានស្នើឲ្យរដ្ឋមន្ត្រី និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ចាត់ចែងអនុវត្តទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕