-
សម្ដេចតេជោ ហ៊ុន សែន៖ គម្រោងអភិវឌ្ឍន៍កោះនរា បានរួមចំណែកដល់ផលិតផលក្នុង ស្រុកសរុបប្រមាណជា ២២៥លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០– សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍កោះនរាបានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុបប្រមាណជា ២២៥លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹង០,៩ភាគរយ នៃផលិតផលក្នុងស្រុកសរុបនាពេលបច្ចុប្បន្ន។ ក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់តំបន់ អភិវឌ្ឍន៍កោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែតុលាឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវការកោតសរសើរចំពោះក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ក៏ដូចជាបណ្ដាក្រុមហ៊ុនវិនិយោគទាំងអស់នៅកម្ពុជា ដែលបានបន្តដំណើរការរបស់ខ្លួន បើទោះបីជាប្រឈមនឹងកូវីដ១៩ ប៉ុន្តែបានបង្កើតការងារ និងប្រាក់ចំណូល ព្រមទាំងបង្កើតនៅការវិនិយោគថ្មីៗបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន លើកឡើងថា ការសាងសង់ស្ពានតភ្ជាប់ថ្មី ដែលជាសមិទ្ធផលរបស់ជាតិនេះ កើតចេញការអភិវឌ្ឍ ដោយប្រើប្រាស់រូបមន្តយកស្លឹកត្នោត ខ្ចប់ស្ករត្នោត។ ត្រង់ចំណុចនេះ បានសេចក្តីថា គឺជាការយកថវិកាពីអភិវឌ្ឍន៍ទីក្រុងកោះនរា របស់ក្រុមហ៊ុន OCIC ដើម្បីសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ មកកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១នេះ។ សម្ដេចតេជោបានអះអាងថា ការអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងកោះនរានេះ…
-
នាទីយល់ដឹង៖ តើទឹកជំនន់វាយប្រហារប្រទេសណាខ្លះខ្លាំងជាងគេ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ?
នាទីយល់ដឹង ៖ តើទឹកជំនន់វាយប្រហារប្រទេសណាខ្លះខ្លាំងជាងគេ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ? អានដោយ ៖ លោកស្រី ហ៊ុល កុលធីតា រៀបចំជាផ្ទាំងវីដេអូ ៖ លោក អេង លីដា ដឹកនាំផលិតដោយ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ប្រភព៖ ក្រសួងព័ត៌មាន
-
ក្រសួងអប់រំត្រៀមសាងសង់កន្លែងលាងដៃឱ្យបានគ្រប់គ្រឹះស្ថានសិក្សានៅទូទាំងប្រទេស
ក្រសួងអប់រំយុវជន និងកីឡា ត្រៀមសាងសង់កន្លែងលាងដៃឱ្យបានគ្រប់គ្រឹះស្ថានសិក្សា នៅទូទាំងប្រទេស ដើម្បីធានាបាននូវសុវត្ថិភាព សុខភាពសិស្សានុសិស្សក្នុងកំឡុងពេលវិបត្តិកូវីដ-១៩ និងបង្ការការឆ្លងពីជំងឺផ្សេងៗទៀត។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ សាលាមួយចំនួនបានបើកដំណើរការឡើងវិញ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាមានសភាពធូរស្រាល ដោយអ្នកឆ្លងបានព្យាបាលជាសះស្បើយជាបន្តបន្ទាប់។ តែទោះបីជាយ៉ាងនេះក្តី ក្រសួងនឹងត្រៀមសាងសង់កន្លែងលាងដៃ នៅតាមគ្រឹះស្ថានសិក្សាទាំងអស់នៅទូទាំងប្រទេស ដើម្បីធានា សុវត្ថិភាពសុខភាពដល់សិស្សានុសិស្ស ពីជំងឺឆ្លងផ្សេងៗ ជាពិសេសជម្ងឺកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ចំពោះការសាងសង់កន្លែងលាងដៃនេះ គឺក្រសួងមិនទាន់មាន ថវិកាគ្រប់គ្រាន់នៅឡើយទេ។ ហេតុដូច្នេះក្រសួងសូមអំពាវនាវ ដល់មាតាបិតា ឬអាណាព្យាបាលសិស្សទាំងអស់ចូលរូម ជាថវិកាមួយចំនួន ដើម្បីទ្រទ្រង់ដល់ការសាងសង់នៅពេលខាងមុខនេះ។ ឯកឧត្តមបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡា បានសុំឱ្យសាលាទាំងអស់ សាលារដ្ឋទាំងអស់ បង្កើតជាគណៈកម្មការគ្រប់គ្រង សាលារៀន ដោយមានការចូលរួមពីមាតា បិតា អ្នកអាណាព្យាបាល ក៏ដូចជាសិស្ស និងអាជ្ញាធរមូលដ្ឋាន គឺដើម្បីជួយ ទ្រទ្រង់សាលា ដោយសារសាលានឹងទទួលបានថវិកាបន្ថែម តែប្រហែលជាមិនគ្រប់គ្រាន់ទេ សម្រាប់ការធានានូវស្ដង់ដារសុវត្ថិភាពអនាម័យផ្សេងៗ ពីព្រោះថាសាលាត្រូវសាងសង់កន្លែងលាងដៃ និងរកថវិកាបន្ថែម សម្រាប់សាងសង់ កន្លែងលាងដៃ ដែលមានទឹក…
-
ក្រសួងអភិវឌ្ឍន៍ជនបទចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ជូនពលរដ្ឋក្នុងខេត្តចំនួន៣
ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកយុទ្ធនាការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋនិងសិស្សានុសិស្ស ក្នុងខេត្តកំពង់ឆ្នាំង កំពង់ធំ និងខេត្តសៀមរាប ដើម្បីក្រើនរំឮកបងប្អូនពេលធ្វើដំណើរពិសេសក្នុងឱកាសឈប់សម្រាកពិធីបុណ្យអុំទូកខាងមុខឱ្យយល់ពីច្បាប់ចរាចរណ៏ ចេះប្រុងប្រយ័ត្នបង្ការខ្លួន ដើម្បីអាចបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ – នេះបើតាមព័ត៌មានចេញផ្សាយនៅក្នុងវេបសាយរបស់ ក្រសួងព័ត៌មាន។ លោក គង់ សុវណ្ណ ទីប្រឹក្សាសុវត្ថិភាពចរាចរណ៍នៃគម្រោងកែលម្អផ្លូវជនបទជំហានទី២របស់ក្រសួងបានឲ្យដឹង កាលពីថ្ងៃទី២៣ តុលាថា ជារៀងរាល់ឆ្នាំ មុនព្រះរាជពិធីបុណ្យអុំទូក ក្រុមការងាររបស់ក្រសួងតែងតែចុះអប់រំពីច្បាប់ចរាចរណ៍ជូនប្រជាពលរដ្ឋ សិស្សសាលា មាតាបិតា អាណាព្យាបាល និងអាជ្ញាធរភូមិ-ឃុំ ស្រុក ឲ្យចេះច្បាប់ចរាចរណ៍ពេលធ្វើដំណើរបញ្ចៀសការមានគ្រោះថ្នាក់ចរាចរណ៏ជាយថាហេតុ។ លោកបន្តថា យុទ្ឋនាការក្នុងខេត្តទាំង៣នោះ ធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពចរាចរណ៍ និងជំរុញឲ្យបងប្អូនក្នុងសហគមន៍ចេះគោរពច្បាប់ ចរាចរណ៍ ពេលធ្វើដំណើរលើដងផ្លូវ។ យុទ្ធនាការនេះ ក៏ជាផ្នែកមួយនៃសកម្មភាពអតិ្ថភាពរបស់កម្មវិធីសុវត្ថិភាពចរាចរណ៍ នៃគម្រោងកែលម្អផ្លូវជនបទ រួមចំណែកអនុវត្តន៍ ស្របតាមផែនការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរឲ្យបាន៥០% ។ លោកបន្តថា ក្រៅពីសារអប់រំច្បាប់ចរាចរណ៍ ក្រុមការងារបានហែក្បួនគោយន្ត ម៉ូតូនិងកង់ កាត់តាមទីប្រជុំជន សាលារៀន វត្តអារាម ភូមិអ្នកស្រុក ទីប្រជុំជនក្នុងខេត្តខាងលើនេះ ហើយអប់រំតាមរយៈឧបករណ៍បំពងសំឡេង។ លោក រំពឹងថាយុទ្ធនាការអប់រំច្បាប់ចរាចរណ៏នេះនឹងអាចរួមចំណែកកាត់បន្ថយចំនួនអ្នកស្លាប់នៅក្នុងប្រទេសកម្ពុជា ស្របតាមផែនការសកម្មភាពជាតិ…
-
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានត្រៀមផែនការក្នុងស្តារឡើងវិញក្រោយពីគ្រោះជំនន់ទឹកភ្លៀង
ភ្នំពេញ៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមផែនការក្នុងស្តារឡើងវិញក្រោយពីជំនន់ទឹកភ្លៀងស្រក នៅតាមបណ្តាខេត្តដែលរងផលប៉ះពាល់ ធ្វើយ៉ាងណាដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងវិញ។ ឯកឧត្តម ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា នៅពេលទឹកជំនន់ស្រកទៅវិញ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀចំផែនការស្តារឡើងវិញ ទៅលើហេដ្ឋារចនាសម័្ពន្ធ វិស័យសុខាភិបាល វិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ដោយបានបញ្ចូលទៅក្នុង កម្មវិធីអភិវឌ្ឍន៍នានារបស់ថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន ដើម្បីកាត់បន្ថយហានិភ័យទៅថ្ងៃអនាគត។ ឯកឧត្តម បន្ថែមថា ចំពោះការស្តារឡើងវិញ រាល់ការខូចខាត គឺក្រសួងស្ថាប័នជំនាញជាអ្នកទទួលខុសត្រូវ ធ្វើយ៉ាងណាដើម្បីឱ្យ ប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងវិញ។ ឯកឧត្តមបានបញ្ជាក់ថា កាលពីកន្លងថ្មីទៅៗនេះ ប្រមុខរាជរដ្ឋាភិបាលបង្កើនថវិកាជាតិប្រមាណ១៦០លានដុល្លារ នៅឆ្នាំ២០២១ ដើម្បីស្តារសេដ្ឋកិច្ច ដោយផ្តោតសំខាន់លើការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ ហើយចំពោះការស្តារនិងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទនេះ នឹងជួយបង្កើតការងារបានជាង១លានកន្លែង នៅតាមជនបទ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី២៣ខែតុលា បានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណជាង៤សែននាក់ត្រូវទទួលរងផលប៉ះពាល់ ពីគ្រោះជំនន់ទឹកភ្លៀង ប្រជាពលរដ្ឋដែលជម្លៀស ទៅកាន់ទីទួលសុវត្ថិភាពជាង៤ម៉ឺននាក់ លំនៅឋានប្រមាណជា៦ពាន់ខ្នងត្រូវរងផលប៉ះពាល់ ចំនួន៦៣ខ្នងត្រូវខូតខាត ទាំងស្រុង សាលារៀនដែលរងផលប៉ះពាល់មានចំនួន៧០០កន្លែង ស្រូវដែលលិចលង់ប្រមាណ៣៣២ពាន់ហិកតា និង ដំណាំរួមផ្សំជាង៨ម៉ឺនហិកតា។ ក្រៅពីនោះ ហេដ្ឋារចនាសម័្ពន្ធផ្លូវជាតិនិងផ្លូវខេត្តដែលត្រូវទទួលរងផលប៉ះពាល់ មានប្រវែង៤៦៥គីឡូម៉ែត្រ…
-
រដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ចំនួន២ ទាក់ទងពិធីសារខណ្ឌសីមាបោះបង្គោលព្រំដែនគោករវាងកម្ពុជា-វៀតណាម និងសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ អន្គរគណៈកម្មការជំនាញរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា រួមជាមួយតំណាងគណៈកម្មការជំនាញផ្សេងៗទៀតរបស់រដ្ឋសភា បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន រួមនិងមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២ ៖ ១.សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ២.សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។ តំណាងរាជរដ្ឋាភិបាល បានជម្រាបជូនរដ្ឋសភាថា សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណា គឺរាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តដ៏មោះមុតក្នុងឆន្ទៈដើម្បីសម្រេចបានព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីរវាងកម្ពុជា-វៀតណាម ដើម្បីសុភមង្គល និងភាពរុងរឿងរបស់ប្រជាជាតិនិងប្រជាជននៃប្រទេសទាំងពីរ និងដើម្បីបង្កើនទំនាក់ទំនងជិតខាងល្អ…
-
មន្ត្រីសំខាន់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញពីការបារម្ភចំពោះសិក្ខាកាមដែលទទួលការបណ្ដុះបណ្ដាលថ្ងៃនេះ និងទទួលបាននូវចំណេះដឹងយកទៅអនុវត្តការងារមានប្រសិទ្ធភាពឬក៏អត់ប្រសិទ្ធភាព
ថ្លែងទៅកាន់សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលស្តីពីនីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នៅក្នុងថ្ងៃបើកវគ្គព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួននៅពេលដែលរៀបចំ នូវវគ្គបណ្ដុះបណ្ដាលអ្វីមួយ ជូនទៅកាន់សិក្ខាកាមដែលជាមន្ត្រីរាជការ ហើយពួកគេជាសិក្ខាកាមទាំងនោះ បែរជាទទួលយកនូវចំណេះដឹងមិនបាន គឺពិតជាបានធ្វើឲ្យខាតបង់នូវពេលវេលា ថវិកានិងខណៈដែលពួកគេវិលត្រលប់ទៅកាន់អង្គភាពរបស់គេនិងនៅពេលដែលមន្ត្រីទាំងនេះ ពេលយកទៅអនុវត្តការងាររបស់ខ្លួនបែរជាអត់មានប្រសិទ្ធភាពដែលកើតឡើងដោសារតែមិនយកចិត្តទុកដាក់ក្នុងការសិក្សាស្វែងយល់ក្នុងពេលដែលខ្លួនទទួលបានពីការបណ្តុះបណ្តាល…។ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពីនីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដែលនិងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ(ចាប់ពីថ្ងៃទី២៦-២៧ខែតុលា)នេះ ឯកឧត្តម ពេជ្រ សម្បត្តិ បានថ្លែងគូសបញ្ជាក៎ទៀតថា ក្នុងវគ្គបណ្ដុះបណ្ដាលនានាកន្លងមកនេះ ក្រសួងតែងមានការព្រួយបារម្ភខ្លាំងណាស់ ខ្លាចពេលមករៀនសិក្ខាកាមអត់មានការយកចិត្តទុកដាក់? អត់បានចែករំលែកបទពិសោធន៍ទៅកាន់អ្នកធ្វើការជាមួយខ្លួន? ដែលបញ្ហានេះនិងធ្វើឲ្យក្រសួងខាតបង់ទាំងពេវេលា និងថវិកាជាតិយ៉ាងច្រើន ។ ឯកឧត្តមអនុរដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ ជាក់ស្ដែងនៅថ្ងនេះ តាមរយៈនៃវគ្គបណ្ដុះបណ្ដាលនេះ ដែលក្រសួងបានរៀបចំជាមួយនិងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនេះ គឺ៖វាទាមទារឲ្យសិក្ខាកាមក្នុងវគ្គទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រូវខិតខំត្រងត្រាប់ស្តាប់នូវវាគ្មិន ដែលជាគ្រូឧទ្ទេស ពោរពេញដោយទេពកោសល្យនិងចំណេះដឹងជំនាញ។ហើយវគ្គនេះពិតជាមានសារៈសំខាន់ផ្តល់នូវចំណេះដឹង និង ដើម្បីឲ្យគ្រប់អង្គភាពរដ្ឋចេះគ្រប់គ្រងថវិកា,ការទូទាត់ថវិកាឲ្យមានប្រសិទ្ធភាព ច្បាស់លាស់។ដូចនេះរាល់សិក្ខាកាមដែលមានចម្ងល់ ក៏ត្រូវហ៊ានសួរ ហ៊ានឆ្ងល់ផ្តោតជាសំណួរសួរទៅគ្រូគ្រូឧទ្ទេស…
-
សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ពីលទ្ធផលបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបុរី ដែលចប់អាណត្តិ
ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតិឱ្យ ឯកឧត្តម មៃខើល តាន់ កេង ស៊ឹង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសឹង្ហបូរី ប្រចំាព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល បេសកកម្មការទូតរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត នៅកម្ពុជា ដែលបានធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរមានការរីកចម្រើនជាលំដាប់។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាពេញចិត្តចំពោះផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការនានា រវាងរដ្ឋាភិបាលកម្ពុជានិងសឹង្ហបុរី លើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអរគុណដល់សឹង្ហបុរី ដែល បានជួយបណ្តុះបណ្តាលរយៈពេលខ្លី ដល់មន្រ្តីកម្ពុជាបានជិត ១ម៉ឺននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមគំនិតផ្តួចផ្តើមសមាហរណកម្ម អាស៊ាន…
-
រដ្ឋបាលរាជធានីភ្នំពេញ ធ្វើពិធីប្រុងពាលីដំណើរ ការសាងសង់ស្ពានបេតុង និងស្ពានខ្សែកាបតំបន់ អភិវឌ្ឍន៍កោះនរា
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីប្រុងពាលី ជាកិច្ចចាប់ដំណើរការសាងសង់ស្ពានបេតុងពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា និងស្ពានបេតុងខ្សែកាបពីតំបន់កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ពិធីតាមបែបសាសនានេះ ធ្វើឡើងនារសៀលថ្ងៃទី២៤ ខែតុលា ដោយមានការចូលរួមពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ពុង ឃាវសែ។ សមិទ្ធិផលថ្មីនេះនឹងលេចចេញជារូបរាង នាពេលឆាប់ៗខាងមុខ ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរកាត់បន្ថយការកកស្ទះចរាចរណ៍ដ៏មមាញឹក ក្នុងរាជធានីភ្នំពេញជាពិសេសបន្ថយបន្ទុកលំហូរចរាចរ នៅស្ពានព្រះមុនីវង្ស ច្បារអំពៅ ក៏ដូចមហាវិថីព្រះនរោត្តមផងដែរ។ ជាមួយគ្នានេះសំណង់ស្ពានឆ្លងទន្លេមួយនេះ ក៏សមស្របទៅនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ រួមទាំងកំណើនសេដ្ឋកិច្ច, កំណើនប្រជាពលរដ្ឋ ក៏ដូចកំណើនយានយន្តក្នុងទីក្រុងនាសម័យសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ក្រោមអនុសាសន៍របស់សម្តេចតេជោ និងការដឹកនាំអនុវត្តផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង ធ្វើឲ្យសមិទ្ធិផលជាច្រើននៅក្នុងទីក្រុងមាន ហេដ្ឋារចនាសម្ពន្ធ័, សំណង់សាធារណៈ, សំណង់ស្ពានអាកាសថ្មើរជើងជាច្រើនកន្លែងទៀត។ វិបត្តិជំងឺកូវីដ១៩ និងជំនន់ទឹកភ្លៀងដែលកំពុងយាយីភូមិសាស្ត្រ មួយចំនួនរបស់រាជធានីភ្នំពេញ មិនបានបន្ទុចបង្អាក់ដំណើរការសាងសង់ និងដំណើរការអភិវឌ្ឍន៍ទីក្រុងនោះឡើយ។ យោងតាមរបាយការណ៍ផ្តល់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ដែលទទួលបានសិទ្ធិសាងសង់ស្ពាន បានឱ្យដឹងថា សម្រាប់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង…
-
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងលោកជំទាវ
ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធាន ក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម និងលោកជំទាវ ប៊ូ អ៊ា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិតប៊ែលធី គ្រុប និងក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោក អ៊ុំ ឡុង គណៈកម្មការបុណ្យ និងជាចៅសង្កាត់ស្ពានថ្ម បានធ្វើរបាយការណ៍អំពីស្ថានភាព និងសុខទុក្ខរបស់ ពលរដ្ឋ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត លី ឆេង និងលោកជំទាវ ព្រមទាំងក្រុមការងារចុះជួយសង្កាត់ស្ពានថ្មទាំងថ្នាក់សង្កាត់ ថ្នាក់ភូមិ និងក្រុមគ្រូពេទ្យ ដែលតែងតែនៅជាប់ ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាបន្តបន្ទាប់មកចែកជូនដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងសង្កាត់ស្ពានថ្ម។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត លី ឆេង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ការយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈរបស់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងព្រឹទ្ធសភា រដ្ឋសភា និងប្រមុខរាជរដ្ឋា…