Category: សង្គមកិច្ច

  • សកម្មភាពប្រតិបត្តិមេត្រីបរិស្ថានបានជំរុញឱ្យពលរដ្ឋកាន់តែយល់ដឹងនិងចូលរួមថែរក្សាបរិស្ថាន

    សកម្មភាពប្រតិបត្តិមេត្រីបរិស្ថានបានជំរុញឱ្យពលរដ្ឋកាន់តែយល់ដឹងនិងចូលរួមថែរក្សាបរិស្ថាន

    ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ក្នុងការប្រតិបត្តិមេត្រីបរិស្ថាន ហើយពិសេសដោយសារផ្សារភ្ជាប់នឹងសុខសន្តិភាព ស្ថេរភាពនយោបាយនិងស្របជាមួយកំណើនសេដ្ឋកិច្ចផងនោះយើងឃើញថា ធនធានមនុស្ស របស់កម្ពុជា ពិសេសស្រទាប់យុវជនគឺការយល់ដឹងពីបញ្ហាបរិស្ថានកាន់តែប្រសើរឡើង។នេះជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។           មានប្រសាសន៍នៅក្នុងពិធីប្រគល់ប័ណ្ណសរសើរដល់ប្រតិបត្តិករមេត្រីបរិស្ថាននារសៀលថ្ងៃទី២៣ខែតុលាឆ្នាំ២០២០នេះ ឯកឧត្តមសាយសំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានបង្ហាញការកោតសរសើរនិងលើកទឹកចិត្តឱ្យសាធារណជនចូលរួមថែរក្សានិងការពារបរិស្ថានកម្ពុជា។           ព្រមជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីចាត់ទុកថាការចូលរួមថែរក្សាបរិស្ថានគឺដើម្បីកូនចៅជំនាន់ក្រោយក៏ដូចជាទុកកេរ្តិ៍តំណែលសម្រាប់ប្រទេសជាតិទៅថ្ងៃខាងមុខផងដែរ។           ឯកឧត្តមសាយសំអាល់បានបញ្ជាក់បន្ថែមថា នាកន្លងមកដោយសារការផ្សព្វផ្សាយនិងណែនាំដល់ស្រទាប់សាធារណជនបានកំពុងធ្វើឱ្យពលរដ្ឋជាច្រើនបានយល់ដឹងពីតម្លៃបរិស្ថាន ហើយពលរដ្ឋមួយចំនួន ថែមទាំងឈប់ប្រើប្រាស់បា្លស្ទិកដូចមុនបន្តទៀត។ដោយឡែកក្រុមហ៊ុនមួយចំនួនដូចជាក្រុមហ៊ុនកូកាកូឡាបានដាក់ធុងសំរាមតាមទីប្រជុំជនដោយបែងចែកធុងតាមប្រភេទសំរាមដែលធ្វើឱ្យពលរដ្ឋកាន់តែយល់ដឹងពីការទុកដាក់សំរាម។ជាមួយគ្នាក្រសួងបរិស្ថានក៏លើកទឹកចិត្តដល់ក្រុមហ៊ុនឬអង្គភាពដទៃទៀតចូលរួមក្នុងការអប់រំផ្សព្វផ្សាយពីបញ្ហាសំរាមនិងបរិស្ថាននេះបន្ថែមទៀត។ នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកម្មវិធី”លើកទឹកចិត្តមេត្រីបរិស្ថានឆ្នាំ២០២០”ដែលកម្មវិធីនេះបានជំរុញដល់សាធារណជននិងប្រជាពលរដ្ឋគ្រប់ស្រទាប់បានយល់ដឹងនិងពិសេសរួមគ្នាថែរក្សាបរិស្ថានឱ្យកាន់តែប្រសើរឡើង។           ទន្ទឹមជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកផងដែរថានាកន្លងមកក្រសួងបរិស្ថានបានផ្ទេរភារកិច្ចដល់រដ្ឋបាលថ្នាក់ក្រោមជាតិនិងព្រមទាំងផ្តល់ជាថវិការផង ដែលប្រការនេះក្រសួងយល់ឃើញថាមានតែរដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះដែលមានចំណែកសំខាន់ក្នុងការសម្អាតបរិស្ថានក៏ដូចជាកិច្ចការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ហើយតាមរយៈនៃការអនុវត្តយុទ្ធសាស្រ្តនេះឃើញថាទទួលបានជោគជ័យនិងមានការឆ្លើយតបសហការពីពលរដ្ឋស្ទើរគ្រប់ទីកន្លែង។         ដោយឡែក ឯកឧត្តម ជួប ប៉ារីសស៍ អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថានបានឱ្យដឹងដែរថា ចំពោះលទ្ធផលការប្រកួតប្រជែងនាកន្លងមកជាលទ្ធផល បណ្ណសរសើរចំនួន៣៤និងបណ្ណថ្លែង អំណរគុណចំនួន១៨ នឹងត្រូវប្រគល់ជូនប្រតិបត្តិករ ដែលបានប្រតិបត្តិមេត្រីបរិស្ថានបាន ល្អប្រសើរ ហើយបណ្ណសរសើរចំនួន៧៤ទៀត នឹងត្រូវប្រគល់ជូន ប្រតិបត្តិករឆ្នើមតាមខេត្ត។  ឯកឧត្តមថាក្រៅពីលទ្ធផលខាងលើ ក្នុងឆ្នាំ២០២០នេះ ក្រសួងក៏ធ្លាប់បានប្រគល់បណ្ណសរសើរ និងបណ្ណថ្លែងអំណរគុណមេត្រីបរិស្ថានចំនួន៥៩៨ បណ្ណ រួចមកហើយ ជូនដល់មន្ត្រីឧទ្យានុរក្ស និងមន្ត្រីពាក់ព័ន្ធ ដែលបានអនុវត្តគម្រោងរេដបូក រហូតទទួល បានជោគជ័យក្នុងការលក់ឥណទានកាបូនជាដើម។ ឯកឧត្តមបញ្ជាក់បន្ថែមថាចំពោះកម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថាន ក្រោមប្រធានបទ…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ការប្រឡងប្រណាំងអង្គភាពគំរូនាំឱ្យការងារល្អដែលជួយបម្រើដល់ ប្រទេសជាតិ

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ការប្រឡងប្រណាំងអង្គភាពគំរូនាំឱ្យការងារល្អដែលជួយបម្រើដល់ ប្រទេសជាតិ

    ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានថ្លែងថា ការប្រឡងប្រណាំងស្ថាប័នគំរូប្រចាំក្រសួងបរិស្ថានមិនត្រឹមតែជួយបង្កើនសមត្ថភាពដល់មន្រ្តីប្រចាំតាមអង្គភាពទេ ប៉ុន្តែវាក៏ជាផ្នែកមួយសំខាន់ដែលជួយឱ្យកិច្ចការងាររីកចម្រើនដែលបម្រើដល់ប្រទេសជាតិថែមទៀត។           ការមានប្រសាសន៍របស់ ឯកឧត្តម សាយ សំអាល់ បែបនេះធ្វើឡើងក្នុងពេលដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងការប្រកាសជ័យលាភីនៃអង្គភាពគំរូក្នុងវិស័យបរិស្ថានប្រចាំឆ្នាំ២០២០នៅថ្ងៃទី២៣ខែតុលាឆ្នាំ២០២០នាទីស្តីការក្រសួងបរិស្ថាន។           មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា   ក្នុងការបង្កើនសមត្ថភាពមន្រ្តីនិងពិសេសការរៀបចំឱ្យមានការប្រឡងប្រណាំងតាមអង្គភាពបានធ្វើឱ្យកិច្ចការងារជាច្រើនបានមានសន្ទុះនិងផ្លែផ្កាគួរកត់សម្គាល់។ជាមួយគ្នាវាក៏ជាផ្នែកសំខាន់ក្នុងការជំរុញលើសមត្ថភាព និងប្រសិទ្ធភាពការងារកាន់តែល្អប្រសើរឡើង។           ក្នុងពិធីនេះដែរឯកឧត្តមសាយសំអាល់បានជំរុញដល់មន្រ្តីតាមស្ថាប័ននីមួយៗត្រូវខិតខំបំពេញការងារនិងបម្រើដល់កិច្ចការងារសង្គម ប្រជាពលរដ្ឋនិងពិសេសជួយលើកស្ទួយប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។           បញ្ជាក់ក្នុងពិធីនេះដែរ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថានបានឱ្យដឹងថាដើម្បីជំរុញការធ្វើទំនើបកម្មស្ថាប័នចំណុះក្រសួងបរិស្ថាន និងពង្រឹងការងារអធិការកិច្ច ក្រសួងបរិស្ថានបានរៀបចំកម្មវិធីប្រកួតប្រជែងជ្រើសរើសស្ថាប័នគំរូក្នុងវិស័យបរិស្ថានប្រចាំឆ្នាំ២០២០ ដោយលើកទឹកចិត្តឱ្យអង្គភាពចំណុះក្រសួងបរិស្ថានទាំងអស់ចូលរួមក្នុងការប្រកួតប្រជែងជាជ័យលាភីអង្គភាពគំរូក្នុងវិស័យបរិស្ថានតាមរយៈការរៀបចំពង្រឹង និងកែសម្រួលលក្ខណៈវិនិច្ឆ័យគោលរបស់ខ្លួនរួមមាន៖ ១.គុណភាព ប្រសិទ្ធភាព និងទទួលសេវារដ្ឋបាល ២.ការងារជំនាញរបស់អង្គភាព ៣.ការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងអង្គភាព ៥.ការរៀបចំ និងកែល្អបរិស្ថានក្នុងអង្គភាព ៦. ការទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ អាជ្ញាធរ និងដៃគូអភិវឌ្ឍ ៧.គំនិតផ្តួចផ្តើមថ្មីៗ ដើម្បីអង្គភាពមានដំណើរការកាន់តែប្រសើរ និងការប្តេជ្ញាចិត្តក្នុងការកែល្អបន្ត។ ឯកឧត្តមបានមានប្រសាសន៍ឱ្យដឹងដែរថា ក្នុងឆ្នាំ២០២០នេះ ក្រសួងបរិស្ថានបានរៀបចំជ្រើសរើសអង្គភាពគំរូក្នុងវិស័យបរិស្ថានទៅលើ៤ អនុវិស័យនិងមានបេក្ខភាពដែលត្រូវជ្រើសរើសដូចតទៅ ១.អង្គភាពគំរូក្នុងអនុវិស័យនាយកដ្នាន៖ នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នាយកដ្ឋានប្រែប្រួលអាកាសធាតុ អគ្គាធិការដ្ឋាន…

  • សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួននៅព្រឹកនេះ

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួននៅព្រឹកនេះ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងរបៀបវារៈមួយចំនួនទៀត។ យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងនៅវិមានសន្តិភាព ដើម្បីពិភាក្សាបន្ថែមនូវរបៀបវារៈថ្មីមួយ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២ ដែលមានដូចជា៖ ១៖ បន្ថែមនូវរបៀបវារៈថ្មីមួយទៀតស្តីពី ការអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីស្ទឹងតាតៃ លើអានុភាព ១៥០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង និងគម្រោងវិនិយោគ សាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ។២៖ ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។៣៖ ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។៤៖ ពិនិត្យនិងពិភាក្សាលើបញ្ហាផ្សេងៗ មួយចំនួនទៀត។ សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅកាន់ខេត្តបន្ទាយមានជ័យសារជាថ្មី ដោយស្នាក់នៅខេត្តសៀមរាបម១យប់ ព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នឹងបន្តចុះទៅជួបជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទីណាដែលប្រជាជនជួបការលំបាក…

  • អាជ្ញាធរខេត្ត និង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បាននាំយកអំណោយរបស់សម្តេចពញាចក្រី ហេង សំរិន រួមនិងសប្បុរសជនផ្តល់ជូនពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកកំរៀង

    អាជ្ញាធរខេត្ត និង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បាននាំយកអំណោយរបស់សម្តេចពញាចក្រី ហេង សំរិន រួមនិងសប្បុរសជនផ្តល់ជូនពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកកំរៀង

     ប្រជាពលរដ្ឋប្រមាណជាង៤០០គ្រួសារ ដែលកំពុតែជួបនូវគ្រោះទឹកជំនន់ ជនក្រីក្រ និងកំពុងតែជួបនូវការខ្វះខាត នៅក្នុងស្រុកកំរៀង បានទទួលអំណោយពី សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងសម្ដេចធម្មវិសុទ្ធវង្សា សៅ-ទី ហេង សំរិន រួមនិងសប្បុរសជននានាជាច្រើនទៀតនៅថ្ងៃទី២២ខែតុលាឆ្នាំ២០២០បានផ្ដល់នូវអំណោយមនុស្សធម៌ចំពោះបងប្អូនជនរងគ្រោះដោយសារជំនន់ទឹកភ្លៀងនិងជនក្រីក្រជួបការលំបាកខ្លាំងចំនួន៤២២គ្រួសារ ដែលរស់នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។         អំណោយដែលត្រូវចែកជូននោញ គឺធ្វើឡើងតាមរយៈឯកឧត្តម ឈាង វុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងវត្តមានឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរហខេត្តបាត់ដំបង និងដោយមានការចូលរួម ពីក្រុមអ្នកម្ដាយមនុស្សធម៌ខេត្តបាត់ដំបង ផងដែរ ។       ថ្លែងក្នុងឱកាសចែកអំណោយនោះ ឯកឧត្តម ឈាង វុន បានលើកឡើងថា បញ្ហាគ្រោះទឹកជំនន់ កំពុងកើតឡើងតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា បានបង្កឲ្យប៉ះពាល់ផ្ទះសម្បែង ដំណាំកសិកម្មនិងរហូតមានពលរដ្ឋបាត់បង់ជីវិតថែមទៀតផង ហើយថែមទាំងបានធ្វើឲ្យថ្នាក់ដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលមានការសោកស្ដាយជាខ្លាំង ។      ឯកឧត្តមបានបន្តទៀតថា ដោយខ្វល់ខ្វាយពីសុខទុក្ខ របស់បងប្អូនប្រពលរដ្ឋដែលកំពុងតែរងគ្រោះដោយទឹកជំនន់ទាំងនេះ ទើបសម្ដេច ហេង សំរិន បានចាត់រូបលោកនិងក្រុមការងារនាំយកអំណោយដ៏តិចតួចទាំងនេះ ដើម្បីជួយដល់បងប្អូនដែលកំពុងតែរងគ្រោះទាំងអស់នេះ ហើយបើទោះបីអំណោយទាំងនេះ មិនមានច្រើនក៏ដោយ…

  • ប្រទេសអាស៊ានប្តេជ្ញារួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ដែលបង្កការប៉ះពាល់ដល់វិស័យវប្បធម៌និងសិល្បៈ

    ប្រទេសអាស៊ានប្តេជ្ញារួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ដែលបង្កការប៉ះពាល់ដល់វិស័យវប្បធម៌និងសិល្បៈ

    ដោយ៖ម៉ាដេប៉ូ ភ្នំពេញ៖ក្នុងកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកផ្នែកវប្បធម៌និងសិល្បៈលើកទី១៦ និង កិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនាសម្រាប់អាណត្តិឆ្នាំ២០២០-២០២២បានប្តេជ្ញារួមគ្នាទប់ស្កាត់ជំងឺកូវិដ១៩ដែលនាំជះផលប៉ះពាល់ដល់វិស័យវប្បធម៌និងសិល្បៈរបស់បណ្តាប្រទេសក្នុងតំបន់នេះ។           ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំនាល្ងាចថ្ងៃទី២២ខែតុលាឆ្នាំ២០២០នេះលោកជំទាវភឿងសកុណារដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថាក្នុងកិច្ចប្រជុំពេញមួយថ្ងៃពោលគឺថ្ងៃទី២២ខែតុលានេះរដ្ឋន្រ្តីរបស់ក្រសួងវប្បធម៌អាស៊ានទាំងមូលបានសម្រេចយកប្រធានបទមួយគឺ”ផលប៉ះពាល់នៃជំងឺកូវីដ១៩និងមាគ៌ាឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌និងសិល្បៈ”។ចំពោះមូលហេតុដែលរដ្ឋមន្រ្តីវប្បធម៌អាស៊ានសម្រេចចិត្តយកប្រធានបទនេះដែរដើម្បីប្រមូលផ្តុំយកធាតុចូលក្នុងការចែករំលែកបទពិសោធន៍ល្អៗក្នុងចំណោមប្រទេសអាស៊ានទាំង១០ក៏ដូចជាអាស៊ានបូក៣ ពីអ្វីដែលជាផលប៉ះពាល់នៃជំងឺកូវីដ១៩របស់ប្រទេសខ្លួន ដើម្បីផ្តល់នូវបទពិសោធន៍ ក៏ដូចជាគំនិតក្នុងការរួមគ្នា ទប់ស្កាត់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ដែលបង្កការប៉ះពាល់ដល់វិស័យវប្បធម៌និងសិល្បៈក្នុងតំបន់។           លោកជំទាវបានលើកឡើងផងថា “ក្នុងកិច្ចប្រជុំនេះយើងមានចែករំលែកបទពិសោធន៍ពីប្រទេសនីមួយៗនិងវិធានការទប់ស្កាត់ដោយប្រសិទ្ធភាពរបស់ប្រទេសអាស៊ានទាំង១០ ពិសេសកម្ពុជាយើងដែលបានទប់ស្កាត់ជំងឺកូវីដ១៩បានជោគជ័យដូចសព្វថ្ងៃនេះ”។ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំអាស៊ានលើកនេះដែរ លោកជំទាវរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនេះប្រទេសកម្ពុជាបានស្នើសុំឡើងពីទីក្រុងសៀមរាបឱ្យក្លាយទៅជាទីក្រុងវប្បធម៌ ហើយសំណូមពរនេះក៏បានទទួលការគាំទ្រពីសំណាក់រដ្ឋមន្រ្តីប្រទេសអាស៊ានយ៉ាងពេញទំហឹងទៀតផង។ទាំងនេះដោយសារថាទីក្រុងសៀមរាបរបស់កម្ពុជាបានក្លាយជាទីក្រុងដ៏សក្តិសមបំផុតដែលបានប្រកាសជាទីក្រុងវប្បធ៌ម និងបានទទួលកេរ្តិ៍ឈ្មោះជាយូរលង់មកហើយ។តាមរយៈនេះដែរគឺជាការបង្ហាញនូវសក្តានុពលបន្ថែមទៀតនៃទីក្រុងសៀមរាបដើម្បីឱ្យពិភពលោកកាន់តែទទួលស្គាល់កេរ្តិ៍តំណែលដ៏មានតម្លៃរបស់កម្ពុជា។           លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់បន្ថែមថាដោយសារជំងឺកូវីដ១៩បានធ្វើឱ្យវិស័យសិល្បៈជាច្រើនត្រូវបានផ្អាកសកម្មភាព ដោយក្នុងនេះនាំឱ្យជះផលប៉ះពាល់មិនត្រឹមតែវិស័យវប្បធម៌ទេវាថែមទាំងបង្កការប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់អ្នកប្រកបរបរក្នុងអាជីពសិល្បៈថែមទៀត។ទោះបីយ៉ាងណារាជរដ្ឋាភិបាលកម្ពុជា និងក្រសួងវប្បធម៌នាកន្លងមកក៏បានផ្តល់នូវការជួយជ្រោមជ្រែងទាំងថវិការនិងការជួយសម្រួលក្នុងការចេញសម្តែងដល់សិល្បៈករមួយចំនួនគ្រាន់ដោះស្រាយជីវភាពរបស់ខ្លួន៕

  • WWF បញ្ជាក់ថាលទ្ធផលជំរឿនសត្វផ្សោតនៅឆ្នាំ២០១៧ យើងមានផ្សោត៩២ក្បាល ខណៈឆ្នាំ២០១៥ ឃើញមាន៨០ ក្បាលដែលចំនួននេះគឺបង្ហាញថាមានការកើនឡើងប្រមាណ១៥ភាគរយ

    WWF បញ្ជាក់ថាលទ្ធផលជំរឿនសត្វផ្សោតនៅឆ្នាំ២០១៧ យើងមានផ្សោត៩២ក្បាល ខណៈឆ្នាំ២០១៥ ឃើញមាន៨០ ក្បាលដែលចំនួននេះគឺបង្ហាញថាមានការកើនឡើងប្រមាណ១៥ភាគរយ

    លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិហៅកាត់ WWF ប្រចាំកម្ពុជា បានបញ្ជាក់ថា៖ លទ្ធផលជំរឿន សត្វផ្សោតប្រចាំឆ្នាំ២០១៧ យើងមានផ្សោត៩២ក្បាល ចំនួននេះ គឺជាការកើនឡើងប្រមាណ១៥ភាគរយ បើធៀបទៅនឹងលទ្ធផលជំរឿន នៅក្នុងឆ្នាំ២០១៥ ដែលចំនួនរបស់វាមានប្រមាណ ៨០ក្បាលប៉ុណ្ណោះ។ លោកបានបញ្ជាក់បន្តថា សំរាប់ លទ្ធផលធ្វើជំនឿនសត្វផ្សោតឆ្នាំ២០២០នេះ ចំនួនសត្វផ្សោតសរុបរបស់យើង មានប្រហាក់ប្រហែលគ្នា ទៅនឹងចំនួនផ្សោតដែលមាននៅក្នុងឆ្នាំ២០១៧ បើតាមគំរូទិន្នន័យអ្នកជំនាញ ប្រើប្រាស់សម្រាប់គណនាចំនួនផ្សោតនេះ តួលេខប្រហាក់ប្រហែលគ្នានេះ បញ្ជាក់ថារបាយសត្វផ្សោតក្នុងឆ្នាំ២០២០ គឺមានចំនួនថេរ។ ការថ្លែងបញ្ជាក់បែបនេះធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍បច្ចេកទេសអំពីការសិក្សាលើចំនួនសរុបនៃសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ នៅទីស្តីការរដ្ឋបាលជលផល កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ។  លោក  សេង ទៀក បានអះអាងថា អត្រានៃចំនួនសត្វផ្សោត អាចរស់រានមានជីវិត អត្រានៃកំណើន សត្វផ្សោត និងអត្រានៃចំនួនសត្វផ្សោតថ្មី ដែលបានកត់ត្រាបញ្ចូលទៅក្នុងចំនួនសរុប ត្រូវបានប៉ាន់ប្រមាណដោយផ្អែកលើចំនួនសត្វផ្សោតដែលអ្នកជំនាញស្គាល់ភិនភាគដូចជាស្នាមឆែកនៃព្រុយខ្នងជាដើម។ បន្ថែមពីនេះលោក សេង ទៀក បានឱ្យដឹងថា សត្វត្រូវបានអ្នកជំនាញសិក្សា និងប្រើប្រាស់ដើម្បីវាស់កម្រិតសុខភាពទន្លេ មានន័យថាវត្តមានរបស់សត្វផ្សោតនៅកន្លែងណា គឺអាចបញ្ជាក់ថាប្រព័ន្ធ អេកូឡូស៊ី និងសុខភាពរបស់ទន្លេនៅទីតាំងនោះមានភាពល្អប្រសើរ ដែលសប្បូរដោយត្រីគ្រប់ប្រភេទរស់នៅព្រមទាំងជាទីជម្រកដ៏ប្រពៃសម្រាប់សត្វរស់នៅក្នុងទន្លេជាច្រើនប្រភេទទៀត។ សត្វផ្សោតទន្លេមេគង្គ…

  • តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង នាំយកអំណោយរបស់សម្តេចចក្រី ហេង សំរិន ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះជំនន់ទឹកភ្លៀងក្នុងស្រុកភ្នំព្រឹក

    តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង នាំយកអំណោយរបស់សម្តេចចក្រី ហេង សំរិន ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះជំនន់ទឹកភ្លៀងក្នុងស្រុកភ្នំព្រឹក

    ក្នុងកាល:ទេស:ដែលប្រជាពលរដ្ឋកំពុងទទួលរងដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ឯកឧត្តម ឈាង វុន តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា អមដំណើរដោយ ឯកឧត្តម ជា ភួងភិរម្យ អនុរដ្ឋលេខាធិការក្រួសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយស្រុកភ្នំព្រឹក លោកជំទាវ ញឹក សុគន្ធ សមាជិកក្រុមប្រឹក្សាខេត្ត លោក សុង សុភ័ក្រ្ត អភិបាលនៃគណ:អភិបាលស្រុកភ្នំព្រឹក លោក គង់ បៃ ប្រធានក្រុមប្រឹក្សាស្រុក និងយុវជន ស.ស.យ.ក ស្រុកភ្នំព្រឹក និងក្រុមសិស្សនិស្សិតបញ្ញាវន្តក្មេងវត្ត បានបន្តផ្តល់អំណោយរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវស្សា សៅ ទីហេង សំរិន ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះបង្កដោយជំនន់ទឹកភ្លៀងចំនួន១២០គ្រួសារ នៅក្នុងឃុំអូររំដួល និងឃុំពេជ្រចិន្តា ក្នុងបរិវេណវត្តគីរីសង្វាពេជ្រ ស្ថិតនៅភូមិភ្នំតូច ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។ ក្នុងឱកាសជួបជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើរការសាកសួរសុខទុក្ខ…

  • រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយសង្គ្រោះបន្ទាន់ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយទឹកជំនន់នៅកម្ពុជា

    រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយសង្គ្រោះបន្ទាន់ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយទឹកជំនន់នៅកម្ពុជា

    តាមស្ថានទូតជប៉ុននៅកម្ពុជានារសៀលថ្ងៃ២២តុលានេះ បានឲ្យដឹងថាប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាជនរងគ្រោះដោយសារទឹកជំនន់នៅកម្ពុជាតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា។ ជំនួយទាំងនោះមាន តង់ចំនួន២០០, ឧបករណ៍ចម្រោះទឹក២០គ្រឿង, ភួយ៧៨០, ម៉ាស៊ីនភ្លើង៥គ្រឿង, កម្រាលផ្លាស្ទីក៧០, កម្រាលគេង ៧៨០ និង ធុងទឹក ២០០។ ស្ថានទូតបានបញ្ជាក់ថា សម្ភារៈទាំងនោះ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆាប់ៗ ហើយនឹងត្រូវបានចែកចាយភ្លាមៗក្រោយពេលមកដល់។ ស្ថានទូតជប៉ុន បានបួងសួងឲ្យប្រជាជនរងគ្រោះមានសុវត្ថិភាព និងឆាប់រួចផុតពីគ្រោះមហន្តរាយនេះ។

  • ជប៉ុនសម្ដែងសមានចិត្តចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជាកំពុងរងគ្រោះដោយសារទឹកជំនន់ និងត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយការលំបាកនេះ

    ជប៉ុនសម្ដែងសមានចិត្តចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជាកំពុងរងគ្រោះដោយសារទឹកជំនន់ និងត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយការលំបាកនេះ

    ភ្នំពេញ៖ ការសម្ដែងសមានចិត្តនោះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទរវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ ជាមួយលោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តីការបរទេសជប៉ុន នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០។ ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រីបានសម្ដែងការអបអរសាទរជូនចំពោះលោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) ដែលត្រូវបានតែងតាំងសាជាថ្មីជារដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន កាលពីថ្ងៃ១៦កញ្ញាឆ្នាំ២០២០។  លោក ម៉ូតេហ្គី តូស៊ីមីសឺ បានថ្លែងអំណរគុណចំពោះការអបអរសាទរ និងការស្វាគមន៍ ព្រមទាំងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់លោក នៅកម្ពុជាកាលពីខែសីហាឆ្នាំ២០២០កន្លងទៅ។ លោក ម៉ូតេហ្គី តូស៊ីមីសឺ បានបញ្ជាក់ជាថ្មីម្ដងទៀតនូវឆន្ទៈរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មីរបស់ជប៉ុន។ ទន្ទឹមនឹងនោះ លោក ម៉ូតេហ្គី តូស៊ីមីសឺ បានសម្ដែងនូវសមានចិត្តជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ លោកបានមានប្រសាសន៍ថា ជប៉ុនត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយកម្ពុជាក្នុងការដោះស្រាយការលំបាកនោះ។ លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះលោក ម៉ូតេហ្គី តូស៊ីមីសឺ …

  • ព្រឹទ្ឋសភានឹងបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍នាព្រឹក ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ ខាងមុខ

    ព្រឹទ្ឋសភានឹងបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍នាព្រឹក ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ ខាងមុខ