Category: សង្គមកិច្ច

  • កិច្ចប្រជុំស្តីពីការងារកសាងសំណុំរឿង និងការងារស៊ើបអង្កេតបទល្មើសសម្អាតប្រាក់

    កិច្ចប្រជុំស្តីពីការងារកសាងសំណុំរឿង និងការងារស៊ើបអង្កេតបទល្មើសសម្អាតប្រាក់

    ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំ កិច្ចប្រជុំ ស្តីពី ការងារកសាងសំណុំរឿង ការងារស៊ើប អង្កេតបទល្មើសសម្អាតប្រាក់ ការងារបញ្ចូលទិន្នន័យ សំណុំរឿងក្នុងប្រព័ន្ធ Database System និងលើក ទិស ដៅការងារបន្ត។ ក្នុងកិច្ចប្រជុំនេះ ដោយមានការចូលួមពីលោកនាយ-នាយរងការិយាល័យប្រឆាំងគ្រឿងញៀន លោកអធិការ រង ទទួលការងារប្រឆាំងគ្រឿងញៀន និងមន្ត្រីជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤។ ដោយឡែកកាលពីពេលថ្មីៗនេះ លោកឧត្តម សេនីយ៍ ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយា ល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក៏បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំ ខែសីហា និងលើកទិសដៅបន្តសម្រាប់ខែកញ្ញាដែរ ដោយមានការចូលរួមពីលោកនាយ-នាយរងការិយា ល័យ. នាយផ្នែក នាយរងផ្នែក និងមន្ត្រីទាំងអស់…

  • កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមារផ្ទុក មេរោគ អេដស៍ កុមាររើសអេតចាយ២៨០នាក់ នៃអង្គការផ្ទះ បាយកុមារ ទទួលអំណោយមនុស្សធម៌ជាលើកទី៣ ពីកាកបាទក្រហមកម្ពុជា

    កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមារផ្ទុក មេរោគ អេដស៍  កុមាររើសអេតចាយ២៨០នាក់ នៃអង្គការផ្ទះ បាយកុមារ ទទួលអំណោយមនុស្សធម៌ជាលើកទី៣ ពីកាកបាទក្រហមកម្ពុជា

    ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី៣ ដែលរួម មានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ចំនួន ១០លានរៀល ជូនដល់ អង្គការផ្ទះបាយកុមារ ដែលមានបន្ទុកជួយផ្គត់ផ្គង់ការហូបចុក និងការសិក្សា រៀនសូត្រដល់កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមារផ្ទុកមេរោគអេដស៍ កុមាររើសអេតចាយ ប្រមាណ ២៨០នាក់។ពិធីប្រគល់ប្រារព្ធនៅ ស្ថិតនៅក្នុងបរិវេណ សាលាបឋមសិក្សាជ័យជំនះ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២ ។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខា ធិការរងទី១ កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តី សោមនស្សរីករាយដោយបានអញ្ជើញមកដល់អង្គការផ្ទះបាយកុមារ សារជាថ្មីម្តងទៀត ព្រមទាំងបានពាំនាំនូវ ប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

  • បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ ពីបទឆបោក ”មិនបំពេញកាតព្វកិច្ច ចំពោះ ឧបករណ៍អាចជួញដូរបាន”

    បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ ពីបទឆបោក ”មិនបំពេញកាតព្វកិច្ច ចំពោះ ឧបករណ៍អាចជួញដូរបាន”

    ភ្នំពេញ៖កម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនបុរសម្នាក់ជាប់សង្ស័យ ពីបទ “ឆបោក” បញ្ជូនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ដើម្បីចាត់ការ ទៅតាមនីតិវិធី។ សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួន បុរសម្នាក់ ខាងលើ បានធ្វើឡើងតាមដីការបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កាលពី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដើម្បីធ្វើការសាក សួរលើបណ្តឹងព្រហ្មទណ្ឌពីបទ «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន» តាមបណ្តឹងរបស់ ឈ្មោះ ប៉ូ សំណាង។ បើយោងទៅតាមដីការរបស់ព្រះរាជអាជ្ញា បានឱ្យដឹងថា ជនសង្ស័យឈ្មោះ តាំង គឹមឡុង អាយុ ៣៥ឆ្នាំ ភេទ ប្រុស ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅ ផ្ទះលេខ៩អា ផ្លូវលេខ២៧០ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះ ប៉ូ សំណាង។ តាមសម្តីជនរងគ្រោះឱ្យដឹងថា…

  • ទឹកធ្លាក់អូរជាំ កំពុងបង្ហាញខ្លួនក្នុងធម្មជាតិដ៏ស្រស់ត្រកាល ក្រោមម្លប់សន្តិភាព

    ទឹកធ្លាក់អូរជាំ កំពុងបង្ហាញខ្លួនក្នុងធម្មជាតិដ៏ស្រស់ត្រកាល ក្រោមម្លប់សន្តិភាព

    ខេត្តបាត់ដំបង ៖ ទឹកធ្លាក់អូរជាំ ធ្លាប់ជាទីតាំងឃុំគ្រងដោយជម្លោះប្រដាប់អាវុធ កាលជំនាន់ពីសង្រ្គាមស៊ីវិលក្នុងទស្សវត្ស១៩៨០និង១៩៩០ គ្មាននរណាសូវបានស្គាល់។ ឥឡូវនេះ ទីតាំងធម្មជាតិ បានបង្ហាញសម្រស់ដ៏អស្ចារ្យ នៅកណ្តាលព្រៃភ្នំនៃដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ ព្រៃឈើនៅក្នុងសហគមន៍ បានក្លាយជាទីកន្លែង ដែលមានការការពារនិងអភិរក្សធម្មជាតិបានល្អប្រសើរ។ ល្អប្រសើរត្រង់ថា កម្ពុជាមានសុខសន្តិភាព បើកឱកាសឲ្យប្រជាពលរដ្ឋានបានស្គាល់ពីមាតុភូមិ របស់ខ្លួនកាន់ច្បាស់ ស្គាល់ពីតម្លៃនៃធនធានធម្មជាតិ ដែលប្តូរពីការកាប់បំផ្លាញដើម្បីប្រយោជន៍រយៈពេលខង្លី ងាកមករួមគ្នាថែទាំ និងការពារ ដើម្បីចំណូលពីទេសចរណ៍ធម្មជាតិ។ ទេសចរណ៍ធម្មជាតិ ផ្សារភ្ជាប់ទឹកដី គឺជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រឲ្យមានការកម្សាន្ត របស់អ្នកទេសចរណ៍ នៅតាមតំបន់វប្បធម៌ ធម្មជាតិនានានៅកម្ពុជា ដើម្បីក្លាយជាចរន្តជួយបង្កើនជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិកូវីដ១៩ បានធូស្រាល។ ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅទឹកធ្លាក់អូរជាំអាចធ្វើការបោះតង់ស្នាក់នៅទីនោះផ្ទាល់ ដោយមានការធានាសុវត្ថិភាពខ្ពស់ និងទទួលបាននូវបទពិសោធន៍ថ្មីប្លែក ជាមួយនឹងធម្មជាតិនៃទឹកដីសំឡូតដែលធ្លាប់តែមានសង្រ្គាមកន្លងមកផងដែរ ។ លោក គឹម សុង អតីតកងកម្លាំងខ្មែរក្រហម ដែលបានសមាហរណកម្មជាកងយោធពលខេមរភូមិន្ទ ហើយបានចូលនិវត្តន៍ បច្ចុប្បន្នបានក្លាយជាប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំ។ លោកបាននិងកំពុងដឹកនាំសហគមន៍ ដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់ បានចំណូលពីទេសចរណ៍ធម្មជាតិ មិនទៅចូលព្រៃកាប់ព្រៃឈើនោះឡើយ។ លោក គឹម សុង បានឱ្យដឹងថា…

  • សំណុំរឿងអំពើហិង្សា:បុរសជនជាតិហ្វីលីពីន ត្រូវតុលារការ សម្រេចផ្តន្ទាទោស ជាប់គុក ១០ឆ្នាំ

    សំណុំរឿងអំពើហិង្សា:បុរសជនជាតិហ្វីលីពីន ត្រូវតុលារការ សម្រេចផ្តន្ទាទោស ជាប់គុក ១០ឆ្នាំ

    ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ បានប្រកាសសាលក្រម និងបានសម្រេចផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ជាជនជាតិហ្វីលីពីន ដាក់គុកកំណត់ ១០ឆ្នាំ ដោយជាប់ពាក់ព័ន្ធនឹងអំពើហិង្សា ចាក់សម្លាប់ប្អូនស្រីបង្កើត និងប្អូនថ្លៃប្រុសចំនួន២នាក់ (ប្តីប្រពន្ធ) បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម ដោយសារតែរឿងជម្លោះពាក្យសម្តីគ្នា ប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០២១ នាពេលកន្លងទៅ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកស្រីចៅក្រម យី សុខវួច ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹង នៅក្នុងអង្គសវនាការថា ជនជាប់ចោទ រូបនេះ ឈ្មោះ Yabes Fermin JR Suyat ភេទប្រុស អាយុ ៥៩ឆ្នាំ ជាជនជាតិហ្វីលីពីន និងមានមុខរបរ មុនចាប់ខ្លួន ជាពាណិជ្ជករ រស់នៅផ្ទះលេខ២៥ ផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។លោកស្រីចៅក្រម យី សុខវួច បានថ្លែងបន្តថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ…

  • អភិបាលរាជធានីភ្នំពេញណែនាំដល់អភិបាលរងខណ្ឌដែលទើបតែងតាំងថ្មី លើការងារអាទិភាពមួយចំនួន

    អភិបាលរាជធានីភ្នំពេញណែនាំដល់អភិបាលរងខណ្ឌដែលទើបតែងតាំងថ្មី លើការងារអាទិភាពមួយចំនួន

    ភ្នំពេញ:ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំដល់អភិបាលរងខណ្ឌដែលទើបតែងតាំងថ្មី ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពដើម្បីបង្កើនល្បឿនការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ជាពិសេសបំពេញភាពស៊ីវិល័យរបស់ប្រជាពលរដ្ឋឱ្យបាន តាមសេចក្តីត្រូវការ។ ឯកឧត្តម ឃួង ស្រេង បានណែនាំដូច្នេះនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខណ្ឌ នាយករដ្ឋបាលនៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌនានាក្នុងរាធានីភ្នំពេញនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការបង្កើនចំនួនអភិបាលរងខណ្ឌបន្ថែមនាពេលនេះ គឺពិតជាមានអត្ថប្រយោជន៍សំខាន់ណាស់ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានិងកាន់តែល្អប្រសើរ ទៅតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ រួមទាំងការជីកប្រឡាយ ធ្វើលូ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋបានកាន់តែ សកម្ម លឿនរហ័ស និងប្រកបដោយគុណភាព។ឯកឧត្តមបន្តថា ការបង្កើនប្រសិទ្ធភាពការងារនេះគឺជាបំណងប្រាថ្នាចាច់បាច់របស់ រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់បំផុតរបស់ប្រទេសស៊ីវិល័យ ខណៈដែលបច្ចុប្បន្ននេះប្រជាជនកម្ពុជាមានភាពស៊ីវិល័យច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ ដោយឡែកក្នុងរាជធានីភ្នំពេញក៏កាន់តែមានភាពស៊ីវិល័យផងដែរ ទាំងការរស់នៅនិងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ បន្ថែមពីនេះទៀតតម្រូវការក៏កាន់តែមានភាពឈានឡើង ដូច្នេះការបម្រើសេវាគ្រប់សព្វបែបយ៉ាងក្នុងរាជធានីភ្នំពេញរបស់រដ្ឋបាលរាជធានីភ្នំពេញក៏ដូចជារដ្ឋបាលខណ្ឌ ត្រូវតែបង្កើនល្បឿននិងប្រសិទ្ធភាព ព្រមទាំងប្រសិទ្ធផល ឱ្យបានល្អប្រសើរបន្ថែមទៀត ។ សូមបញ្ជាក់ថា នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខណ្ឌ នាយករដ្ឋបាលនៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌនានាក្នុងរាធានីភ្នំពេញនាព្រឹកថ្ងៃទី២៥ ខែសីហា នេះ រួមមាន ការផ្ទេរភារកិច្ចមន្រ្តីរាជការចំនួន១២រូបជាអភិបាលរងខណ្ឌ តែងតំាងមន្រ្តីរាជការចំនួន៣៦រូប ជាអភិបាលរងខណ្ឌ ផ្ទេរអភិបាលរងខណ្ឌចំនួន៥រូប ទៅបំរើការងារ…

  • កងទ័ពជើងទឹកមួយរូប ប្រចាំការនៅកោះតាង ត្រូវបានពស់ចឹក យកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ

    កងទ័ពជើងទឹកមួយរូប ប្រចាំការនៅកោះតាង ត្រូវបានពស់ចឹក យកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ

    ខេត្តព្រះសីហនុ-នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ពីមេបញ្ជាការកងការពារកោះតាងលេខ៣ លោកឧកញ៉ា បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះរបស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ឲ្យទៅទទួលយក ទាហានមួយរូប ដែលប្រចាំការនៅកោះតាង ត្រូវបានពស់ចឹក ពេលកំពុងឡើងទៅលើភ្នំ ដើម្បីបេះបន្លែយកមកធ្វើម្ហូប បញ្ជូនយកមកក្រុងព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

  • វត្តភ្នំស្រួច ស្ថិតក្នុងភូមិសាស្ត្រតំបន់ បេតិកភណ្ឌ ធម្មជាតិ ភ្នំត្បែងមានជ័យ គឺជាតំបន់ទាក់ទាញផ្នែកទេសចរណ៍មួយកន្លែងក្នុងទឹកដីខេត្តព្រះវិហារ

    វត្តភ្នំស្រួច ស្ថិតក្នុងភូមិសាស្ត្រតំបន់ បេតិកភណ្ឌ ធម្មជាតិ  ភ្នំត្បែងមានជ័យ គឺជាតំបន់ទាក់ទាញផ្នែកទេសចរណ៍មួយកន្លែងក្នុងទឹកដីខេត្តព្រះវិហារ

    ខេត្តព្រះវិហារ ៖ បើយោងតាមទំព័រ ហ្វេសប៊ុក របស់ក្រសួងបរិស្ថានបានបង្ហាញពីប្រណីតភាព នៃទេសភាពដ៏ស្រស់ត្រកាល ក្នុងទឹកដីសម្បូរទៅដោយសក្តានុពលធនធានធម្មជាតិ ដែលបង្កប់ទៅដោយទេសភាព និងលាយឡំជាមួយអប្បិយជំនឿក្នុងទឹកដីដ៏ផូរផង់នេះ ។តាមរយៈការបង្ហាញការចាប់អារម្មណ៍ និង ពិសេសឱ្យពលរដ្ឋបានស្គាល់ទឹកដីកន្លែងនេះផង ត្រូវបានប្រភពខាងលើនេះបញ្ជាក់ថា”យើងអាចទៅលេងនៅភ្នំស្រួច ដោយម៉ូតូ គោយន្ត ឬថ្មើរជើង ដែលមានចម្ងាយប្រមាណ ១៣គីឡូម៉ែត្រ ពីវត្តថ្មបីដុំ ឆ្លងកាត់វាលធំៗ ជាមួយផ្កាច្រើនប្រភេទ ក៏ទៅដល់ពើងស្តេចស្វា ដែលជាទីតាំងសំណាក់របស់សច្ចំ ដែលមានភាពស្រស់ស្អាត និងស្ងប់ស្ងាត់”។

  • ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញដាំកូនឈើ និងសួរសុខទុក្ខ កងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើង រៀបចំដាំកូនឈើ នៅតំបន់ភ្នំតាម៉ៅ

    ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញដាំកូនឈើ និងសួរសុខទុក្ខ កងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើង រៀបចំដាំកូនឈើ នៅតំបន់ភ្នំតាម៉ៅ

    ខេត្តតាកែវ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន ចុះសួរសុខទុក្ខ កងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងប្រចាំការនៅទីតាំងផ្ទាល់ ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទី ខេត្តតាកែវ យ៉ាងសកម្ម ស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ក៏បានអញ្ជើញដាំកូនឈើប្រណីត នៅក្នុងតំបន់ភ្នំតាម៉ៅនេះផងដែរ ។

  • សន្តិសុខ បែកគំនិត លួចម៉ូតូ និងទូរស័ព្ទដៃ ពីកន្លែងធ្វើការ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

    សន្តិសុខ បែកគំនិត លួចម៉ូតូ និងទូរស័ព្ទដៃ ពីកន្លែងធ្វើការ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

    ភ្នំពេញ ៖ បន្ទាប់ពីទទួលបានបណ្តឹងតាមរយៈលេខទូរសព្ទ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរាយការណ៍ថា មានករណីបុរសជាសន្តិសុខម្នាក់ បានធ្វើសកម្មភាព លួច ម៉ូតូ ០១គ្រឿង និងលួចទូរស័ព្ទដៃចំនួន ០៣គ្រឿង ដែលប្រព្រឹត្តទៅកាលពីវេលាម៉ោង ២២និង៣០ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅចំណុច អគារខុនដូរលេខ៣៥ ផ្លូវ៤៥៦ កែង១២៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន នោះរួចមក។