Category: សង្គមកិច្ច

  • នគរបាលរាជធានីភ្នំពេញ កោះហៅ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “តើមានយុត្តិធម៌ទេ” ចូលខ្លួនមកបកស្រាយបំភ្លឺ និងធ្វើការសុំទោសជាសាធារណៈ ពាក់ព័ន្ធ ការចោទប្រកាន់លើកម្លាំងនគរបាលខណ្ឌដូនពេញថា “ដើរធ្វើការគៀបស៊ីប្រជាពលរដ្ឋ”

    នគរបាលរាជធានីភ្នំពេញ កោះហៅ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “តើមានយុត្តិធម៌ទេ” ចូលខ្លួនមកបកស្រាយបំភ្លឺ និងធ្វើការសុំទោសជាសាធារណៈ ពាក់ព័ន្ធ ការចោទប្រកាន់លើកម្លាំងនគរបាលខណ្ឌដូនពេញថា  “ដើរធ្វើការគៀបស៊ីប្រជាពលរដ្ឋ”

    ភ្នំពេញ ៖ យោង តាមប្រភពព័ត៍មានពី ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ នៅរសៀល ថ្ងៃ ពុធ ទី ៣១ ខែសីហា ឆ្នាំ ២០២២ម្សិលមិញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញគណនីហ្វេសបុកដែលមានឈ្មោះថា “តើមានយុត្តិធម៌ទេ” បានចុះផ្សាយចោទប្រកាន់លើកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញថា “ដើរធ្វើការគៀបស៊ីប្រជាពលរដ្ឋ” កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដែលធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស សេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ។ ប្រភពដដែលបន្តថា ក្រោយពីបានឃើញគណនីហ្វេសបុកខាងលើ បានសរសេរសារបង្ហោះចោទប្រកាន់កម្លាំងសមត្ថកិច្ចបណ្តាញសង្គមហ្វេសប៊ុករួច កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវស្វែងរកម្ចាស់គណនីហ្វេសបុកខាងលើ ដើម្បីឲ្យចូលខ្លួនបកស្រាយបំភ្លឺករណីនេះ ។ គួរបញ្ចាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ កម្លាំងផ្នែកជំនាញយុត្តិធម៌ បាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការកោះហៅ បុគ្គលឈ្មោះ ហុង ពុទ្ធី ភេទប្រុស អាយុ ៤២ឆ្នាំ ដែលជាម្ចាស់គណនីហ្វេសប៊ុកខាងលើ ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺ ដោយធ្វើការសុំទោសជាសាធារណៈ…

  • នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ អញ្ជើញដាំកូនឈើ និងសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ

    នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ អញ្ជើញដាំកូនឈើ និងសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ

    (តាកែវ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដាំកូនឈើប្រណិត និងសួរសុខទុក្ខកងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងប្រចាំការដាំកូនឈើប្រណិត ស្ថិតនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទី ខេត្តតាកែវ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សបានឱ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាការដ្ឋានអង្គរក្សបានប្រើប្រាស់កងកម្លាំងចំនួន ១.២០០នាក់ និងគ្រឿងចក្រជាង ១០០គ្រឿង ក្នុងភារកិច្ចឈូសឆាយឫសឈើ ដាំកូនឈើប្រណិត ជីកអាងស្តុកទឹកសម្រាប់ស្រោចស្រពកូនឈើនៅរដូវប្រាំង និងដាំបង្គោលរបងការពារសត្វ ដែលរហូតមកដល់ពេលនេះសម្រេចបានប្រមាណ ៨៥ភាគរយហើយ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអគ្គបញ្ជាការ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងបញ្ជារដ្ឋានអង្គរក្ស ដែលក្រៅពីភារកិច្ចការពារបូរណភាពទឹកដី ការពារសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ នៅបានបំពេញការងារយ៉ាងសកម្ម តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ…

  • ប្រាសាទអូរតុប ជាកន្លែងទេសចរណ៍នៅលើខ្នងភ្នំគូលែន មិនសូវមានអ្នកស្គាល់

    ប្រាសាទអូរតុប ជាកន្លែងទេសចរណ៍នៅលើខ្នងភ្នំគូលែន មិនសូវមានអ្នកស្គាល់

    ខេត្តសៀមរាប ៖ ប្រាសាទ អូរ តុប គឺជា ប្រាសាទបុរាណខ្មែរមួយ ក្នុង ចំណោម ប្រាសាទផ្សេងៗទៀត លើភ្នំគូលែន ដែលបាន សាងសង់ អំពីឥដ្ឋបែរមុខទៅទិសខាងកើត សង់លើខឿនថ្មបាយក្រៀម ហើយមានធម្មជាតិ ព្រៃ ព្រឹក្សា នៅព័ទ្ធជុំវិញយ៉ាងស្រស់ស្អាត។ ប្រាសាទនេះមានតួប៉មបី តួសងខាងបាក់បែក តួកណ្តាលមានការទ្រុឌទ្រោម និងគេមិនបានប្រទះឃើញស្លាកស្នាមសិល្បៈដូចជាផ្តែរ ឬសសរពេជ្រនោះទេ ។ នៅក្បែរប្រាសាទនេះមានស្លាកស្នាមកាប់ថ្មសម្រាប់ប្រើប្រាស់ និងស្លាស្នាមរន្ធសសរដែលមុនមានសំណង់ឈើខាងលើ។ ប្រាសាទបុរាណស្ថានមួយនេះសព្វថ្ងៃស្ថិតនៅលើទីតាំងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ លោក យ៉ិប ម៉ៃ ដែលជាអ្នកមើលការខុសត្រូវ និងថែរក្សាតំបន់ប្រាសាទមួយនេះបានឱ្យដឹងថា ជារឿយៗអ្នកទេសចរតែងចូលកម្សាន្តតំបន់ប្រាសាទនេះញឹកញប់ដែរ ហើយភាគច្រើនគឺតែងមកបន់ស្រន់តាមអប្បិយជំនឿរបស់ពួកគេ។បើទោះបីប្រាសាទនេះនៅលាក់ខ្លួននៅព្រៃជ្រៅ និងស្ថានភាពផ្លូវលំបាកបន្តិចក្តី ប៉ុន្តែក៏តែងមានអ្នកទេសចរចូលមកកម្សាន្តផងដែរ។ លោកបានឱ្យដឹងផងថា អ្នកទេសចរចូលដល់ប្រាសាទនេះតែងអុជធូបបន់ស្រន់ និងអ្នកខ្លះបានដងទឹកទីកន្លែងនេះលុបមុខបាត់ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនក្នុងជីវិតរបស់ពួកគេ។គួរបញ្ជាក់ថាភ្នំគូលែនជាទីតាំងប្រវត្តិសាស្រ្ត និង ក៏ជាភ្នំសក្ការបូជានៅក្នុងប្រទេសកម្ពុជា។នៅទីតាំងដ៏ពិសិដ្ឋមួយនេះបានបន្សល់ទុកនូវប្រាសាទបុរាណ និងស្ថានីយ៍បុរាណជាច្រើនកន្លែង។ក្រៅពីនេះក៏មានតំបន់ទឹកធ្លាក់គួរជាទីកម្សាន្តមនោរម្យជាច្រើនកន្លែងទៀត៕ដោយ៖ម៉ាដេប៉ូ

  • រដ្ឋបាលឃុំជ្រៃបាក់បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ២ខ្សែមានប្រវែង ៩៨១ម៉ែត្រ ជាថវិកាមូលនិធិរបស់ឃុំ និងថវិកាបដិភាគរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុករលាប្អៀរ

    រដ្ឋបាលឃុំជ្រៃបាក់បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ២ខ្សែមានប្រវែង ៩៨១ម៉ែត្រ ជាថវិកាមូលនិធិរបស់ឃុំ និងថវិកាបដិភាគរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុករលាប្អៀរ

    កំពង់ឆ្នាំង ៖ រដ្ឋបាលឃុំជ្រៃបាក់ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែមានប្រវែង ៩៨១ម៉ែត្រឆ្លងកាត់ភូមិចំនួន ២គឺភូមិត្រពាំងអននិងភូមិឃ្លៃស្ថិតនៅក្នុងឃុំជ្រៃបាក់ ការបើកការដ្ឋានខាងលើនេះមានការចូលរួមពីអាជ្ញាធរភូមិ និងបងប្អូនប្រជាពលរដ្ឋក្នុងភូមិជាង ២០០នាក់ផងដែរ ។ នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវខាងលើនេះ លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់បានលើកឡើងថា ប្រជាពលរដ្ឋរបស់យើងនៅក្នុងភូមិទាំង ២ក៏ដូចពលរដ្ឋនៅក្នុងឃុំជ្រៃបាក់ទាំងមូលពិតជាមានសំណាងណាស់ ដែលសម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល និងលោក អភិបាល ខេត្ត រួមនិងអាជ្ញាធរស្រុកបានឯកភាពផ្ដល់ថវិកាឲ្យរដ្ឋបាលឃុំជ្រៃបាក់ជាង ៤២០លានរៀល បូករួមនិងថវិកាបដិភាគរបស់ពលរដ្ឋ ដើម្បីកសាងផ្លូវបេតុងអាមេ ២ខ្សែមានប្រវែង ៩៨១ម៉ែត្រ ។ ដូច្នេះក្នុងនាមអាជ្ញាធរឃុំ ដើម្បីឲ្យគម្រោងខាងលើនេះអនុវត្តទៅដោយរលូនប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងអន និងភូមិឃ្លៃ ដែលមានលំនៅដ្នាន តាមបណ្ដោយផ្លូវដែលត្រូវកសាងនេះ ត្រូវចូលរួមទាំងអស់គ្នាក្នុងការសម្របសម្រួលដីធ្លីនៅតាមតាមមុខផ្ទះ ដើម្បីកសាងផ្លូវបេតុងអាមេនេះតាមគម្រោងឲ្យទទួលបានជោគជ័យ ។ លោក ចាន់ ឡេង ជំទប់ទី១ ឃុំជ្រៃបាក់ ជាអ្នកកាន់គម្រោងកសាងផ្លូវខាងលើនេះបានឲ្យដឹងថា ផ្លូវបេតុងអាមេ៉ ដែលត្រូវកសាងក្នុងគម្រោងនេះ មានប្រវែងសរុប ៩៨១ម៉ែត្រ ក្នុងនោះ១ខ្សែកសាងនៅក្នុងភូមិត្រពាំងអន មានប្រវែង…

  • ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះពិនិត្យទីតាំងនិងជួបបងប្អូនប្រជាពលរដ្ឋកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ

    ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះពិនិត្យទីតាំងនិងជួបបងប្អូនប្រជាពលរដ្ឋកាន់កាប់ដី  និងសំណង់ខុសច្បាប់  ក្នុងតំបន់រមណីយដ្ឋានអង្គរ

    នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព. ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចុះពិនិត្យទីតាំងនិងជួបបងប្អូនប្រជាពលរដ្ឋកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គ(ភូមិទក្សិណខាងត្បូង) ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ៕

  • ថ្ងៃនេះ ប្រជាពលរដ្ឋចាញ់បោកការឃោសនារបស់ លោក ខឹម វាសនា ត្រឡប់ទៅស្រុកកំណើតវិញជាបណ្តើរៗ

    ថ្ងៃនេះ ប្រជាពលរដ្ឋចាញ់បោកការឃោសនារបស់ លោក ខឹម វាសនា ត្រឡប់ទៅស្រុកកំណើតវិញជាបណ្តើរៗ

    សៀមរាប៖ ប្រជាពលរដ្ឋដែលបានប្រមូលផ្តុំគ្នាតាមការឃោសនា របស់ លោក ឃឹមវាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅ ភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បាន ធ្វើដំណើរត្រឡប់ទៅភូមស្រុករបស់ ខ្លួនវិញ ជាបណ្តើរៗរួចហើយ។ជាមួយគ្នានេះឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប រួម ជាមួយ មន្រ្តីពាក់ព័ន្ធបាន ចុះទៅពិនិត្យទីតាំង និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅទីតាំងផ្ទាល់ ហើយបានបញ្ជាក់ថាសមត្ថកិច្ចទទួលស្វាគមន៍ និងសម្របសម្រួលជូនដំណើរត្រឡប់មូលដ្ឋានវិញផងដែរ។ ចំពោះការជួបជុំកន្លងមកនោះ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់កុំឲ្ យមានភាន់ច្រឡំថា នឹងមានការពន្យាពេលនៃការរំសាយ ឬបំបែក ការប្រមូលផ្តុំ។ រដ្ឋបាលខេត្ត នឹងមិនទុកឲ្យសកម្មភាពអនាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាពសាធារណៈ និងការ ឃោសនាប្រជាភិថុតិបែបអបីយជំនឿនោះទេ ជាពិសេស សុខមាលភាព ព្រមទាំងបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣១ ខែសីហា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ ខ្ពង់ខ្ពស់ក្នុងពិធី បើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមនៅ រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ…

  • មន្រ្តីបម្រើការងារ៖មានការប្រចាំការនិងផ្តល់សេវាផ្សេងៗដល់ ប្រជាពលដ្ឋ ដែលអញ្ជើញមកចុះឈ្មោះនិងពិនិត្យមើលក្បាលដីរបស់ខ្លួននៅភូមិធម្មជាតិរុនតាឯក

    មន្រ្តីបម្រើការងារ៖មានការប្រចាំការនិងផ្តល់សេវាផ្សេងៗដល់ ប្រជាពលដ្ឋ ដែលអញ្ជើញមកចុះឈ្មោះនិងពិនិត្យមើលក្បាលដីរបស់ខ្លួននៅភូមិធម្មជាតិរុនតាឯក

    សៀមរាប៖ មន្រ្តីរដ្ឋបាលស្រុកបន្ទាយស្រី និងអាជ្ញាធរមូលដ្ឋានក្នុងឃុំ រុនតាឯកបានត្រៀមខ្លួនប្រចាំការជារៀងរាល់ថ្ងៃ។សកម្មភាពនេះបាន ចាប់ផ្តើមពីថ្ងៃដែលបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរដោយខុសច្បាប់ និងស្មគ្រ័ចិត្តចូលរួមជ្រើសរើសដីឡូត៍ដែល រៀបចំដោយ រាជរដ្ឋាភិបាលក្នុងការផ្តល់ទីលំនៅថ្មី នៅក្នុងភូមិធម្មជាតិរុនតាឯកនេះ។ កញ្ញា ឆម សារី មន្រ្តីកិច្ចសន្យានៃរដ្ឋបាលស្រុកបន្ទាយស្រី ដែលត្រូវ ប្រចាំការនៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន រុនតាឯក បានបញ្ជាក់ ប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរាថា ដើម្បីសម្រួលដល់ការងារ អញ្ជើញចុះពិនិត្យដីឡូត៍និងបំពេញទម្រង់ក្បាលដីយើងបានរៀបចំសកម្មភាពការងារមួយចំនួនជាស្រេច។ ជាមួយគ្នានេះដែរលោក មឺន មិត្ត សមាជិកក្រុមប្រឹក្សាឃុំរុនតាឯក បានមាន ប្រសាសន៍ឱ្យដឹងដែរថា លោកបានមកប្រចាំការនៅក្នុងបរិវេណ សាលាបឋម សិក្សា ហ៊ុនសែនរុនតាឯក នេះគឺរង់ចាំបងប្អូនសម្រាប់មកចុះលេខ ក្បាល ដីឡូត៍ដែលបងប្អូនប្រជាពលរដ្ឋចាប់ឆ្នោតបាន ហើយទៅបង្ហាញទៅឱ្យចំ គោលដៅ របស់គាត់។ លោកបានបន្ថែមថា ក្បាលដីឡូត៍នៅក្នុង មូលដ្ឋាន របស់លោកដែលរាជរដ្ឋាភិបាលរៀបចំជាលំនៅដ្ឋាននេះ មានទំហំសរុប ប្រាំមួយពាន់ក្បាលដី ឬស្មើនឹងប្រាំមួយពាន់គ្រួសារ។ ទន្ទឹមគ្នានេះ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញ មកអាចសាកសួរព័ត៌មានក្បាលដីរបស់ខ្លួនហើយក្រុមការងារ នឹង រៀបចំជូន ក្នុងទីតាំងនេះ និងនាំចុះទៅពិនិត្យមើលក្បាលដីឡូត៍ដល់ទីតាំងតែម្តង ។ ប្រជាពលរដ្ឋដែលបានចាប់ឆ្នោតជ្រើសរើសក្បាលដីឡូត៍របស់ខ្លួន រួចហើយ…

  • Update!! ករណីបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំនៅខណ្ឌជ្រោយចង្វារ បណ្តាលឱ្យជនសង្ស័យម្នាក់ស្លាប់ ឃាត់ខ្លួន២នាក់ និងរបួសមនុស្ស៤នាក់ រឹបអូសគ្រឿងញៀនជាង២០គីឡូក្រាម

    Update!! ករណីបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំនៅខណ្ឌជ្រោយចង្វារ បណ្តាលឱ្យជនសង្ស័យម្នាក់ស្លាប់ ឃាត់ខ្លួន២នាក់ និងរបួសមនុស្ស៤នាក់ រឹបអូសគ្រឿងញៀនជាង២០គីឡូក្រាម

    ភ្នំពេញ៖ វេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាអាជ្ញាធរមូលដ្ឋាន ឆ្មក់បង្ក្រាបបទល្មើសគ្រឿងញៀនឈានដល់ការផ្ទុះអាវុធប្រមាណជាង ១០គ្រាប់ បណ្ដាលឱ្យជនសង្ស័យម្នាក់ស្លាប់ របួសមនុស្ស ៤នាក់ និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រឹបអូសសារធាតុញៀនបានជាង ២០គីឡូក្រាម ស្ថិតនៅចំណុចផ្លូវចូលកំពង់ដស្វាយជ្រុំ តាមបណ្តោយផ្លូវកែវចិន្តា ស្ថិតក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យចំនួន៤នាក់ (ជនជាតិថៃ) រួមមាន៖ ១-ឈ្មោះ នំ ម៉ាឡាគុណ (ចាប់ខ្លួន) ភេទប្រុស អាយុ៣៤ឆ្នាំ ២-ឈ្មោះ សែប សុីសែនសុ៑ក (ចាប់ខ្លួន) ភេទប្រុស អាយុ ២៥ឆ្នាំ , ៣-ឈ្មោះ ជេម (ស្លាប់) ភេទប្រុស អាយុប្រហែល២៨ឆ្នាំ,៤-ឈ្មោះ ណាកូ (របួស)ភេទប្រុស អាយុប្រហែល ៤៤ឆ្នាំ ។ បើតាមប្រភពព័ត៌មានបានឱ្យដឹងថា កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន…

  • អាជ្ញាធរខត្តសៀមរាប បានត្រៀមដឹកជញ្ជូនពលរដ្ឋត្រឡប់ទៅស្រុកកំណើតវិញជាបណ្តើរហើយ

    អាជ្ញាធរខត្តសៀមរាប បានត្រៀមដឹកជញ្ជូនពលរដ្ឋត្រឡប់ទៅស្រុកកំណើតវិញជាបណ្តើរហើយ

    សៀមរាប៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញចុះទៅពិនិត្យទីតាំងបងប្អូនប្រជាពលរដ្ឋ និងសួរសុខទុក្ខពួកគាត់ ដែលស្នាក់នៅភូមិសរសី ហើយត្រូវបានបន្តការចាកចេញពីកន្លែងជួបជុំរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជាបន្តន្ទាប់ហើយនាពេលនេះ។ ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រារព្ធកម្មវិធីជួបជុំសមាជិកគណបក្ស ស្ថិតក្នុងបរិវេណចម្ការម្រេចនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ចំពោះការជួបជុំកន្លងមកនោះ ជាការឆ្លើយតបរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត យើងនឹងអនុវត្តតាមនីតិវិធី ដូចមានខ្លឹមសារក្នុងលិខិតរបស់រដ្ឋបាលខេត្ត ដោយទុកឱសានវាទត្រឹមយប់នេះ (ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២) ម៉ោង២៤:០០នាទីយប់។ សូមបងប្អូនប្រជាពលរដ្ឋ កុំភាន់ច្រឡំថា នឹងមានការពន្យាពេលនៃការរំសាយ ឬបំបែកការប្រមូលផ្តុំ។ រដ្ឋបាលខេត្ត នឹងមិនទុកឲ្យសកម្មភាពអនាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាពសាធារណៈ និងការឃោសនាប្រជាភិថុតិបែបអបីយជំនឿនោះទេ ជាពិសេសសុខមាលភាព ព្រមទាំងបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត។ សូមបញ្ជាក់ថា កន្លងមកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រារព្ធកម្មវិធីជួបជុំសមាជិកគណបក្ស ស្ថិតក្នុងបរិវេណចម្ការ ម្រេចនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយការជួបជុំនេះ មានប្រជាពលរដ្ឋចូលរួមប្រមាណជិត…

  • អភិបាលខេត្តបន្ទាយមានជ័យ ៖ សិស្សានុសិស្សជាទំពាំងស្នងឬស្សី ជាអ្នកដឹកនាំដ៍ល្អនាពេលអនាគត់ ដូច្នេះកូនៗត្រូវស្ដាប់បង្គាប់លោកគ្រូអ្នកគ្រូ មាតាបីតា និងព្យាយាមសិស្សារៀន

    អភិបាលខេត្តបន្ទាយមានជ័យ ៖ សិស្សានុសិស្សជាទំពាំងស្នងឬស្សី ជាអ្នកដឹកនាំដ៍ល្អនាពេលអនាគត់ ដូច្នេះកូនៗត្រូវស្ដាប់បង្គាប់លោកគ្រូអ្នកគ្រូ មាតាបីតា និងព្យាយាមសិស្សារៀន

    បន្ទាយមានជ័យ៖ សិស្សានុសិស្សជាទំពាំងស្នងឬស្សី ជាអ្នកដឹកនាំដ៍ល្អនាពេលអនាគត់ ដូច្នេះកូនៗត្រូវស្ដាប់បង្គាប់លោកគ្រូអ្នកគ្រូ មាតាបីតា និងព្យាយាមសិស្សារៀនអោយបានគត់មុត ចប់ចុងដើម ដើម្បីបំពេញបំណងប្រាថ្នាឱ្យបានគ្រប់គ្នា ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់សិស្សានុសិស្សចំនួន ១០០នាក់ និងសាលារៀនចំនួន០៣ ក្នុងឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ ឯកឧត្ដម នោ ហ្យង់ជូន ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា(KOICA) និងលោក លោកស្រី សមាជិកសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងក្រុមហ៊ុនហុីយ៉ាន់ដាយ ក៏បានអញ្ជើញចូលរួមផងដែរ ។ អំណោយឧបត្ថម្ភរបស់ KOICA និងក្រុមហ៊ុនហុីយ៉ាន់ដាយ (Hyundai) បាននាំយកមកចែកជូនសិស្សានុសិស្សក្រីក្រតស៊ូរៀនសូត្រចំនួន ១០០នាក់ មកពីសាលាបឋមសិក្សាតាឡំ បឋមសិក្សាចុងគោក និងសាលាបឋមសិក្សាព្រះស្រែ រួមមាន កង់១០០គ្រឿង កាបូបសិស្ស១០០ សៀវភៅ ៥០០ក្បាល ប៊ិច ១០០ដើម ថ្នាំដុសធ្មេញ ១០០ ច្រាស់ដុសធ្មេញ ១០០ សៀវភៅរឿងនិទានផ្សេងៗ ១០០ក្បាល…