-
រថយន្តក្រុង២០០គ្រឿង ពីជំនួយក្រុមហ៊ុន ប៊ូយ៉ុង គ្រុប នឹងធ្វើឱ្យកាត់បន្ថយការកក់ស្ទះចរាចរណ៍
ភ្នំពេញ៖ក្រុមហ៊ុនរបស់ប្រទេសកូរ៉េ បានផ្ដល់រថយន្ដក្រុងសាធារណៈថ្មី២០០គ្រឿង ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយការកក់ស្ទះចរាចរណ៍។ ពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) នៃការប្រគល់រថយន្ដក្រុងចំនួន២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត LEE JOONG KEUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) បានធ្វើឡើងកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានគូសបញ្ជាក់នៅថ្ងៃអាទិត្យ ទី០៤ខែកញ្ញាថា អាជ្ញាធរក្រុងមិនទាន់បានរៀបចំផែនការចាត់ចែងចំពោះរថយន្តក្រុងសាធារណៈចំនួន២០០គ្រឿង ដែលទទួលបានពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP)។ លោកលើក មិឡើងថា៖ នចើយយើងត្រូវការរៀបចំផែនការ ថាត្រូវធ្វើលទទួលបានពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុប («ក្រុមហ៊ុនទើបនឹងឱ្យ ហើយយើងត្រូវការពេលរៀបចំផែនការ ថាយើងត្រូវប្រើយ៉ាងម៉េច រៀបចំខ្សែរត់យ៉ាងម៉េចតទៅទៀត»។ កន្លងមក ប្រទេសកម្ពុជាធ្លាប់ទទួលបានរថយន្តក្រុងសាធារណៈ ដែលជំនួយរដ្ឋាភិបាលចិន និងរដ្ឋាភិបាលជប៉ុន ចំនួនជិត២០០គ្រឿង ដែលដំណើរការរត់លើខ្សែចំនួន១៣ នៅក្នុងរាជធានីភ្នំពេញ។ នៅចំពោះមុខជំនួយរថយន្តក្រុងបន្ថែមពីប្រទេសកូរ៉េនាពេលនេះ…
-
អូស្ត្រាលីវិនិយោគលើបច្ចេកវិទ្យាដើម្បីជួយការពារមច្ឆានៅកម្ពុជា
ភ្នំពេញ៖រដ្ឋាភិបាលអូស្ត្រាលីសហការជាមួយកម្ពុជា កំពុងផ្តល់ជំនួយលើបច្ចេកវិទ្យាការពារត្រី ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពទឹកទន្លេ និងបង្កើនភាពធន់នឹងអាកាសធាតុ នៅកម្ពុជា។ នេះគឺជាការប្រកាសរបស់លោក ប៉ាប្លូ កាង(Pablo Kang )ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោកសាស្ត្រាចារ្យ អាន់ដ្រេ ខេមប៊ែល(Andrew Campbell )នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR)ព្រមទាំង ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ពុំ សុថា ប្រធានរដ្ឋបាលជលផល បានប្រកាសអំពីគម្រោង FishTech ក្នុងខេត្តកំពង់ធំ តាមរយៈសេចក្តីប្រកាសព័ត៌មានស្ថានទូតអូស្ត្រាលីកម្ពុជា នៅថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២។ បើតាមសេចក្ដីប្រកាសព័ត៌មានដដែល គម្រោង «បច្ចេកវិទ្យាការពារត្រី ឬ FishTech» នឹងជួយសម្រួលដល់ផ្លូវត្រី ឬជណ្តើរត្រី ដើម្បីទ្រទ្រង់ការផ្លាស់ទីរបស់ត្រី ទៅតាមប្រព័ន្ធធារាសាស្ត្រ និងទំនប់ទឹក ដែលនឹងនាំឱ្យផលិតកម្មជលផល ជីវចម្រុះ និងការបង្កើតប្រាក់ចំណូលក្នុងស្រុកកាន់តែរឹងមាំ»។ លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា ការគ្រប់គ្រង ការការពារទឹក និងធនធានដែលពាក់ព័ន្ធ គឺកាន់តែមានសារៈសំខាន់ខ្លាំងឡើងនៅក្នុងតំបន់ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចដែលជឿនលឿន…
-
អាជ្ញាធរពន្ធនាគារ៖ អំពើហិង្សានៅត្រពាំងផ្លុង ផ្ដើមចេញពីជេរប្រទេចទៅវិញទៅមក
ភ្នំពេញ៖លទ្ធផលនៃការស្រាវជ្រាវបង្ហាញថា សំណុំរឿងហិង្សាលើសកម្មជនអតីតបក្សប្រឆាំង១៤នាក់ក្នុងពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃ២១ សីហា ឆ្នាំ២០២២ មិនមែនសុខៗកើតឡើងទេ ពោលគឺមានភ្លើងទើបមានផ្សែង។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ថ្លែងពន្យល់នៅថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២២នេះថា ដើមហេតុដែលនាំឲ្យមានអំពើហិង្សានោះ គឺដោយសារតែសកម្មពីរនាក់ក្នុងចំណោម១៤នាក់នៃអតីតបក្សប្រឆាំងបានស្រែកជេរអ្នកទោសដូចគ្នា ទើបហិង្សាផ្ទុះឡើង។ លោក នុត សាវនា បានរំឭកពីដើមទងដែលនាំឲ្យហិង្សាកើតឡើងយ៉ាងដូច្នេះថា៖ «នៅពេលដែលអ្នកទោស៣៨នាក់ ក្នុងនោះ១៤នាក់ជាសកម្មជនអតីតបក្សប្រឆាំងទៅដល់ពន្ធនាគារត្រពាំងផ្លុង យើងផ្ដើមរៀបចំដាក់ពួកគាត់នៅកន្លែងថ្មី។ តាមនីតិវិធីសន្តិសុខ គឺឆែកខ្លួនពីសំណាក់មន្ត្រីពន្ធនាគារ និងជំនួយការមន្ត្រីដែលជាជនជាប់ឃុំនៅ (ម៣) ហ្នឹង។ ប៉ុន្តែ២នាក់ក្នុងចំណោម១៤នាក់ មិនសហការជាមួយគេ ហើយថែមទាំងស្រែកជេរតិះដៀលជនជាប់ឃុំដូចគ្នាហ្នឹងទៀត ហើយជនជាប់ឃុំដែលជាជំនួយការមន្ត្រីទ្រាំមិនបាន ទើបស្រែកជេរតបទៅវិញជាមួយនឹងពាក្យថា ចោរដូចគ្នាសោះ។ នេះហើយជាដើមហេតុ បង្កឲ្យមានភាពតឹងសរសៃកដាក់គ្នា ឈានទៅដល់ការទះជនជាប់ឃុំ កែវ ថៃ និង ញ៉ែម វៀន ម្នាក់មួយដៃ បង្កើតទៅជារឿងប្រតាយប្រតប់់គ្នាទៅ។» យ៉ាងណាមិញ លោក សំ សុគង់ មេធាវីការពារក្ដីសកម្មជនទាំង១៤នាក់ថ្លែងថា លោក ញ៉ែម វៀន មានរបួសធ្ងន់ជាងលោក កែវ ថៃ ដែលត្រូវចេញមកព្យាបាលរបួសនៅខាងក្រៅទៀតផង។ ប៉ុន្តែលោកចាំមើលលទ្ធផលព្យាបាលរបស់ពេទ្យប្រចាំការនៅក្នុងពន្ធនាគារ និងពេទ្យអង្គការលីកាដូសិន។ លោក…
-
លោក ខឹម វាសនា ទំនងប្រមូលថវិកាបានរាប់សែនលានដុល្លារ ពីក្រុមអ្នកជឿងប់ងល់ដែលប្រមូលផ្ដុំនៅជើងភ្នំគូលែន ដោយអ្នកខ្លះយកលុយរាប់ពាន់ដុល្លារពីផ្ទះ, អ្នកខ្លះបោះបង់ការងារ, គ្រួសារផ្ទះសម្បែង និងអ្នកខ្លះលក់ដី និងផ្ទះឡៃឡុងចោលទៀត
(សៀមរាប)៖ រហូតមកដល់ពេលនេះមានសកម្មជនជាបន្តបន្ទាប់ បានចាកចេញពីចម្ការរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅជើងភ្នំគូលែន ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយបានអះអាងថា ពួកគេបានខាតបង់ថវិការាប់ពាន់រាប់ម៉ឺនដុល្លារ រយៈពេលប៉ុន្មានថ្ងៃនេះ។តាមការវាយតម្លៃមួយរបស់កម្លាំងសមត្ថកិច្ចអំឡុងពេលយុទ្ធនាការប្រមូលផ្ដុំ នៅជើងភ្នំគូលែន តាមរយៈការឃោសនាថា «មានទឹកលិចពិភពលោក រួមទាំងប្រទេសកម្ពុជា ហើយលើកលែងតែជើងភ្នំគូលែន នៅចុងខែសីហាកន្លងទៅនេះ» នោះ លោក ខឹម វាសនា ដែលតាំងខ្លួនឯងជាព្រះព្រហ្ម អាចប្រមូលបានថវិការាប់សែនលានដុល្លារពីសកម្មជន និងអ្នកជឿលង់ងប់ងល់ ដោយសារតែអ្នកខ្លះបានប្រមូលថវិកាអស់ពីផ្ទះ ហើយអ្នកខ្លះបោះបង់ចោលការងារ មុខរបរ គ្រួសារ និងផ្ទះសម្បែង ដោយក្នុងនោះក៏មានអ្នកលក់ដី និងផ្ទះឡៃឡុងចោលទៀត។ បើតាមសមត្ថកិច្ចដែលប្រចាំការនៅមូលដ្ឋានស្រុកបន្ទាយស្រីខេត្តសៀមរាប បានបញ្ជាក់ប្រាប់ឲ្យដឹងថា គិតត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ មានប្រជាពលរដ្ឋជាង ជិត៥ពាន់នាក់បន្ថែមទៀតហើយ បានចាកចេញពីចម្ការរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ទាំងពីរកន្លែង (មួយកន្លែង១២ហិកតា និងមួយកន្លែងទៀត២៥ហិកតា) បន្ទាប់ពីពួកគេមានការភ្ញាក់រលឹក ដោយពុំមានឃើញហេតុការណ៍អ្វីកើតឡើង ដូចការទស្សទាយរបស់មេបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ។ ម្យ៉ាងទៀត បាតុភូតធម្មជាតិនាពេលបច្ចុប្បន្ន…
-
ធនាគារ HH BANK រៀបចំកម្មវិធីសប្បុរសធម៌លើកទី៣ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ជីវភាពកុមារកំព្រានៅកម្ពុជាឱ្យកាន់តែប្រសើរ»
ភ្នំពេញ៖ ថ្នាក់ដឹកនាំធនាគារ HH Bank បានដឹកនាំបុគ្គលិកប្រមាណ១០០នាក់ ជាមួយនឹងសម្ភារៈសិក្សា រួមទាំងសម្ភារៈប្រើប្រាស់់មួយចំនួនឧបត្ថម្ភជួយដល់កុមារកំព្រាទាំងអស់នៅមណ្ឌលមែកឈើ ស្ថិតនៅភូមិ លិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ នេះគឺជាកម្មវីធីសប្បុរសធម៌លើកទី៣ហើយ ដែលធនាគារ HH Bank រៀបចំឡើងដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់កុមារកម្ពុជា ក្នុងនោះកាលពីឆ្នាំ២០២១ ធនាគារបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ហើយកាលពីដើមឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ធនាគារបានរៀបចំយុទ្ធនាការបរិច្ចាគឈាម និងឧបត្ថម្ភថវិការជូនមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា។ ដោយឡែកកម្មវិធីសប្បុរសធម៌លើកទី៣នេះ ធនាគារបានផ្តោតលើការទ្រទ្រង់កុមារកំព្រាដែលខ្វះខាត ឱ្យទទួលបាននូវការទំនុកបំរុងគ្រប់គ្រាន់ ដើម្បីពួកគេមានលទ្ធភាពរៀនសូត្រ និងឱកាសទទួលយកការយកចិត្តទុកដាក់ដូចក្មេងៗដទៃ ក៏ដូចជាដើម្បីមានអនាគតកាន់តែប្រសើរ។ បន្ទាប់ពីទទួលបានដំណឹង អំពីភាពខ្វះខាតរបស់កុមារកំព្រាដែលរស់នៅក្នុងមណ្ឌលមែកឈើ ដែលសព្វថ្ងៃមានកុមារកំព្រាជាង១២០នាក់រស់នៅដោយជួបការលំបាក តាមរយៈការបង្ហោះលើផេករបស់ប្រធានមណ្ឌលមែកឈើ លោក ភាន់ ផល្លា ភ្លាមនោះ លោក ឈន់ សកល នាយកនាយកដ្ឋានផ្សព្វផ្សាយ និងអភិវឌ្ឍផលិតផលនៃធនាគារ HH BANK បានចាត់ចែងក្រុមការងារចុះទៅត្រួតពិនិត្យផ្ទាល់ដល់មណ្ឌលមែកឈើ ហើយក៏រៀបចំកម្មវិធីសប្បុរសធម៌នេះឡើង។ ថ្លែងក្នុងពិធីប្រគល់អំណោយខាងលើនេះ លោក ភាន់ ផល្លា ប្រធានមណ្ឌលមែកឈើ បានបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃមួយដ៏អស្ចារ្យដែលកុមារកំព្រារទាំងជាង១២០នាក់…
-
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូននាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគន៍លេខ៧
(ព្រះវិហារ)៖ ក្នុងរដូវពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌដែលជាពិធីបុណ្យដ៏ធំមួយរបស់ប្រជាជនខ្មែរ ដែលជិតឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគន៍លេខ៧ នៅទីបញ្ជាការកងពល ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន របស់យើង។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង ។ ពិធីសំណេះសំណាលនេះ គឺស្ថិតក្នុងស្ថានភាពនៃសភាពការណ៍របស់ប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព…
-
តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនស្ត្រី ទាំង៦នាក់ ដែលជាសកម្មជនរបស់(LDP) ជាបណ្តោះអាសន្ន ដោយ ចោទពីបទ ប្រឆាំងអ្នករាជការសាធារណៈ
ខេត្តសៀមរាប ៖ លោក ថេង សំណាង ព្រះរាជអាជ្ញារង សាលាដំបូង និងអមសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ថា ស្ត្រី០៦នាក់ ដែលជាសកម្មជនរបស់គណបក្ស (LDP) ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅមុខ ចំការរបស់លោក ខឹម វាសនា ហើយត្រូវបានសម្រេចឲ្យឃុំខ្លួន ជាបណ្តោះអាសន្នដាក់នៅពន្ធនាគារ ខេត្តសៀមរាប ។ លោកបានបញ្ជាក់ថា ការឃាត់ខ្លួនមនុស្សចំនួន៦នាក់ ជាសកម្មជន អ្នកគាំទ្រគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានបើករថយន្ត គេចពីបារ៉ាស់ទី១ រួចទៅបំបុកបារ៉ាសទី២ របស់សមត្ថកិច្ច និង ប្រឆាំងសមត្ថកិច្ចកំពុងប្រតិបត្តិការ ។ ករណីខាងលើ ត្រូវបានចោទពីបទ “ប្រឆាំងអ្នករាជការសាធារណៈ តាមមាត្រា ៥០៣ និង ៥០៥ នៃក្រមព្រហ្មទណ្ឌ ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចប៉ុស្តិ៍ហាម ឃាត់មុខ ដីចម្ការម្រេចរបស់លោកខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប…
-
រដ្ឋមន្ត្រីក្រសួងបរិស្ថានទទួលជួបឯករដ្ឋទូតCOP26 ប្រចាំតំបន់អាស៊ី-ប៉ាស៊ីភិច
ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួបឯកឧត្តម Ken O’Flaherty ឯករដ្ឋទូតCOP26 ប្រចាំតំបន់អាស៊ី-ប៉ាស៊ីភិច និងសហការីដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងសវនាការឯកឧត្តម Ken O’Flaherty បានវាយតម្លៃខ្ពស់លើការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៅកម្ពុជា ជាពិសេសការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ របស់កម្ពុជា ដូចជាការរៀបចំផែនការអភិវឌ្ឍន៍រយៈពេលវែងសម្រាប់អព្យាក្រិតកាបូន ការរៀបចំផែនការរួមចំណែកជាតិ (NDC) នៅក្រោមអនុសញ្ញក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ។ ជម្រាបជូនភ្ញៀវឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីវឌ្ឍនភាពនៃការអនុវត្ត NDC នៅកម្ពុជា ជាពិសេស ក្រសួងស្ថានប័នបានរៀបចំផែនការសកម្មភាព និងបញ្ជ្រាបថវិកាសម្រាប់អនុវត្ត។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា កម្ពុជាកំពុងឈានទៅរកកាវិនិយោគបៃតងលើហេដ្ឋារចនាសម្ព័ន្ធ រួចមានផ្លូវថ្នល់ ស្ពាន កសិកម្មដែលធន់នឹងអាកាសធាតុ និងលើកកំពស់ការវិនិយោគលើវិស័យ ថាបពលកកើតឡើងវិញ ដោយបានបញ្ចប់ការផលិតអគ្គិសនីពីធ្យូងថ្ម។ ទាក់ទងនឹងលទ្ធផលរំពឹងទុកសម្រាប់សន្និសិទបណ្តាភាគីអនុសញ្ញាសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៧ (COP27) ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាចង់ឃើញសេចក្តីសម្រេចច្បាស់លាស់លើឥណទានការបូន ហិរញ្ញប្បទានបៃតង និងការគៀគរធនធានរបស់ប្រទេសអភិវឌ្ឍន៍ជឿនលឿន ៕ដោយ: គ្រី សម្បត្តិរូបភាពក្រសួងបរិស្ថាន
-
ថ្ងៃចន្ទ័ដើមសប្តាហ៍ក្រោយនេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង នឹងធ្វើការជួសជុលផ្លូវ ១ខ្សែចេញពីភូមិគោកបន្ទាយ ទៅកាន់ភូមិកងមាស ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរប្រវែងជាង ៧គីឡូម៉ែត្រ
ខេត្តកំពង់ឆ្នាំង ៖ ឆ្លើយតបតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ រស់នៅភូមិកងមាស ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដែលស្នើសុំឲ្យមានការជួសជុល កែសម្រួលផ្លូវពីចំណុចវត្តឈើត្រាច ទៅភូមិកងមាស ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដែលមានប្រវែងជាង ៧ គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ កែវ ច័ន្នមុន្នី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ និងអភិបាលរង មន្ត្រីជំនាញ រួមនិងអាជ្ញាធរភូមិឃុំ បានចុះទៅពិនិត្យស្ថានភាពផ្លូវ នៅទីតាំងដែលរងការខូចខាតខាងលើនេះ ។ លោកជំទាវ កែ ចន្ទ័មុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ក៏បានថ្លែងអំណរគុណដល់មន្ទីរ ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ដែលក្រោយពីពិនិត្យស្ថានភាពផ្លូវហើយបានសន្យាថា នឹងយកគ្រឿងចក្រ មកឈូស ពង្រៀប និងកិនបង្ហាប់ ដើម្បីឲ្យងាយស្រួលធ្វើដំណើរឡើងវិញ ។ មន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទ ក៏បានបញ្ជាក់ដែរថាមូលហេតុដែលជួសជុលបណ្ដោះអាសន្នតាមសំណូមពររបស់ប្រជាពលរដ្ឋនេះ ក៏ដោយសារតែផ្លូវមួយនេះស្ថិតក្នុងគម្រោងត្រូវកសាង នៅក្នុងរដូវប្រាំងខាងមុខនេះហើយ ហេតុនេះមានតែការជួសជុលដោយឈូសពូន និងកិនបង្ហាប់ សម្រាប់ធ្វើដំណើរបណ្ដោះអាសន្នតែប៉ុណ្ណោះ ទម្រាំដល់ពេលចាប់ផ្ដើមកសាង នៅខែប្រាំងខាងមុខនេះ ។…
-
កងរាជអាវុធហត្ថខេត្តព្រះវិហារ ១៥នាក់ ដែលមានស្នាដៃស្ថាបនាជាតិ និងថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ទទួលបានការតម្លើងឋានន្តរស័ក្តិ
ខេត្តព្រះវិហារ ៖ យោធិន នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ១៥រូប ដែលមានស្នាដៃក្នុងការស្ថាបនាជាតិ និងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទួលបានការលើកទឹកចិត្ត និងតម្លើងឋានន្តរស័ក្តិ ពីថ្នាក់ដឹកនាំកងរាជអាវុធហត្ថថ្នាក់ជាតិ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ។ យោងតាមសេចក្តីសម្រេច យោធិន នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលត្រូវបំពាក់ឋានន្តរស័ក្តិនៅពេលនេះ មានចំនួន ១៥នាក់ ក្នុងនោះ ថ្នាក់វរៈសេនីយ៍ទោ ៤នាក់ និងថ្នាក់វរៈសេនីយ៍ត្រី ១១នាក់ ។ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែង កោតសរសើរ ដល់យោធិន នៃកងរាជអាវុធហត្ថខេត្ត គ្រប់ផ្នែក និងគ្រប់ជំនាញទាំងអស់ ដែលបានលះបង់អស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីស្ថាបនាជាតិ ការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបានចូលរួមចំណែកយ៉ាងសកម្ម…