Category: សង្គមកិច្ច

  • សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី «តោះ! ទៅ វេចអន្សមរួមគ្នា» នាពេលកាន់បិណ្ឌ

    សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី «តោះ! ទៅ វេចអន្សមរួមគ្នា» នាពេលកាន់បិណ្ឌ

    ភ្នំុពេញ៖សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក. នឹង រៀបចំកម្មវិធី «តោះ!ទៅវេចអន្សមរួមគ្នា»។ កម្មវិធីនេះ នឹងរៀប ចំនៅ ទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី នៅ ថ្ងៃទី១៧ និង១៨ ខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវនឹងថ្ងៃបិណ្ឌ៧ និងបិណ្ឌ៨ នៃពិធីបុណ្យកាន់បិណ្ឌ។ បើតាមការប្រកាសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា កម្មវិធី «តោះទៅវេចអន្សមរួមគ្នានេះ» បើកឲ្យមានការចូលរួមដោយសេរី មិនសម្រាប់តែសមាជិករបស់ខ្លួនប៉ុណ្ណោះទេ។ ពោលគឺ ប្រជាពលរដ្ឋ ទូទៅអាចអញ្ជើញទៅចូលរួមវេចអន្សមបានទាំងអស់គ្នា។ គួរជម្រាបថា ពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរ នឹង ចាប់ផ្ដើម នៅថ្ងៃ ០១រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ហើយ អូសបន្លាយរយៈពេល១៤ថ្ងៃ ខណៈពិធីបុណ្យភ្ជុំបិណ្ឌ ប្រារព្ធ នៅថ្ងៃ ទី២៥ ខែកញ្ញាឆ្នាំ២០២២។ ជាទំនៀមទម្លាប់នៅក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរមានទម្លាប់វេចនំអន្សមទៅវត្តប្រគេន ដើម្បីឧទ្ទិសបុណ្យកុសលជូនទៅដល់ជីដូនជីតា និងញាតិការ ទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅ។ កាលពីឆ្នាំ២០១៥ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត…

  • គម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី៖ រដ្ឋបាលខេត្តកណ្តាល អះអាង ថា នៅសល់រង្វង់ ១៤ភាគរយទៀត ដែលមិនទាន់បញ្ចប់វិវាទ

    គម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី៖ រដ្ឋបាលខេត្តកណ្តាល អះអាង ថា នៅសល់រង្វង់ ១៤ភាគរយទៀត ដែលមិនទាន់បញ្ចប់វិវាទ

    កណ្តាល៖បញ្ហាទំនាស់ដីធ្លីរបស់ពលរដ្ឋដែលរងផលប៉ះពាល់ពី គម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី នៅតែបន្តអូសបន្លាយ ខណៈ រដ្ឋបាលខេត្តកណ្តាលអះអាងថា នៅសល់រង្វង់ ១៤ភាគរយទៀត ដែលមិនទាន់បញ្ចប់វិវាទ។ លោក ប៉ែង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានអះអាងថា កន្លង មកយន្តការដោះស្រាយរបស់រដ្ឋបាលខេត្ត គឺសមស្របទៅហើយ ដោយសារតែសំណងប្រាំបីដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ គឺជាតម្លៃ ដែលមានការសិក្សាត្រឹមត្រូវតាមទីផ្សារអចលនទ្រព្យ។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា៖ «ជាទូទៅអ្នកលក់ គាត់ ចង់បានថ្លៃហើយ តែគាត់មិនមានអ្វីមកយោងទេ។ អ្វីដែលគាត់ ទាមទារគឺជាសិទ្ធិរបស់គាត់ តែអ្វីដែលរដ្ឋាភិបាលបានដោះស្រាយហ្នឹង គឺតាមរយៈការសម្រេច ការវិនិច្ឆ័យពីក្រុមហ៊ុនអចលនទ្រព្យ»។ អភិបាលរងខេត្តកណ្តាលរូបនេះ បន្ថែមថា មកដល់បញ្ហាបច្ចុប្បន្ន ករណីទំនាស់ដីធ្លីរបស់ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះភ្នំពេញថ្មីនៅសល់រង្វង់១៤ភាគរយទៀតដែលមិនទាន់ដោះស្រាយរួច ហើយរដ្ឋបាលខត្តកណ្តាលនឹងបន្តយន្តការសម្រប សម្រួល ដោះសា្រយតទៅទៀត។ ជុំវិញបញ្ហានេះ លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិកម្ពុជា បានឲ្យដឹងថា មកដល់ ពេលនេះ ករណីទំនាស់ដីធ្លីរវាងពលរដ្ឋមួយចំនួន ដែលរងផល ប៉ះពាល់ពីគម្រោងអាកាសយានដ្ឋានថ្មីរបស់ក្រុមហ៊ុន OCIC នៅមិនទាន់បានទទួលដំណោះស្រាយសមស្របនៅឡើយទេ។លោក វណ្ណ សុផាត លើកឡើងថា…

  • យុវតីខ្មែរ៖ កម្សាន្តនៅតំបន់អេកូទេសចរណ៍ ជាការរួមចំណែក ជួយថែរក្សាបរិស្ថាន ព្រៃឈើ និងប្រជាសហគមន៍

    យុវតីខ្មែរ៖ កម្សាន្តនៅតំបន់អេកូទេសចរណ៍ ជាការរួមចំណែក ជួយថែរក្សាបរិស្ថាន ព្រៃឈើ និងប្រជាសហគមន៍

    ភ្នំពេញ៖នៅកម្ពុជា តំបន់អេកូទេសចរណ៍បានក្លាយជាគោលដៅ សំខាន់ មួយសម្រាប់ភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរ។ និន្នាការ នេះ ចាប់កម្រើកឡើងខ្លាំង បន្ទាប់ពីការផ្ទុះឡើងនូវវិបត្តិសកល កូវីដ -១៩ ដែលរារាំងមិនឲ្យពលរដ្ឋខ្មែរអាចធ្វើដំណើរកម្សាន្តទៅក្រៅ ប្រទេសបាន។ ឥឡូវនេះ បើទោះបីជាជើងមេឃចាប់ផ្ដើមបើក ចំហឡើងវិញ សម្រាប់ការទៅកម្សាន្តនៅបរទេសក្ដី ក៏ការដើរព្រៃ ឡើងភ្នំ បោះតង់ នៅតែមានប្រជាប្រិយភាពនៅក្នុងចំណោមភ្ញៀវ ទេសចរក្នុងស្រុក។ កញ្ញា សាន ស្រីនិច សព្វថ្ងៃជានិស្សិតរៀននៅដេប៉ាតេម៉ង់ ប្រព័ន្ធ ផ្សព្វផ្សាយ និងទូរគមនាគមន៍( DMC) ដែលជាអ្នក និយមដើរ ព្រៃម្នាក់ដែរនោះ និយាយឲ្យដឹងថា ចំណូលចិត្តដើរព្រៃ របស់កញ្ញា ផ្សារភ្ជាប់ទៅនឹងជីវិតពីកុមារភាព ដែលកញ្ញាធ្លាប់ ធំធាត់ឡើងនៅ តំបន់ដាច់ស្រយាល ឡោមព័ទ្ធទៅដោយធម្មជាតិ។ នៅពេលឡើងមក រស់នៅរៀនសូត្រក្នុងទីក្រុងភ្នំពេញដែលមានការអភិវឌ្ឍទំនើបគ្រប់ទីកន្លែង កញ្ញា សាន ស្រីនិច ចាត់ទុកការទៅកម្សាន្តនៅតំបន់អេកូ ទេសចរណ៍ ថា ជាការរំឭកឡើងវិញនូវអនុស្សាវរីយ៍ពីកុមារភាព របស់ កញ្ញាឡើងវិញ។ ជាយុវតី ដើរព្រៃរាប់សិបគីឡូដោយស្ពាយឥវ៉ាន់ខ្លួនឯងផង កញ្ញា…

  • រកឃើញយានយន្តល្មើសចំនួន ៤១៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស នៅថ្ងៃទី០៧ ខែកញ្ញានេះ

    រកឃើញយានយន្តល្មើសចំនួន ៤១៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស នៅថ្ងៃទី០៧ ខែកញ្ញានេះ

    ភ្នំពេញ ៖ យោងតាម បាយការណ៍ពីនាយកដ្ឋាននគរបាល ចរាចរណ៍និង សណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី ០៧ ខែកញ្ញាឆ្នាំ ២០២២ ឱ្យដឹងថាមានចំនួនគោលដៅសរុប ១៤៩ គោលដៅមានយានយន្តចូលគោលដៅចំនួន ៣.៥១៥ គ្រឿងម៉ូតូចំនួន ២.៥៩៣ គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤១៦ គ្រឿងមានម៉ូតូចំនួន ៣៧៩ គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩. អន ក្រ .បកនៅទូទាំងប្រទេស ។ ដោយឡែកក្នុង យៈពេល ៧ ថ្ងៃ ( ថ្ងៃ ទី ០១-០៧ ខែកញ្ញា ) ការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន ១៦.៥៩១ គ្រឿងក្នុងនោះរក ឃើញយានយន្តល្មើសសរុបចំនួន ២.៣៩៩ គ្រឿងម៉ូតូមានចំនួន ២.០២៧ គ្រឿងត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩ អន ក្រ . បកនៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃរយៈពេល…

  • អនុប្រធានលោក ខឹម វាសនា ម្នាក់សុំអាជ្ញាធរខេត្ត ប្រើវិធានការច្បាប់ បណ្តេញមនុស្សមួយចំនួនដែលមិនចាកចេញពីដីចម្ការខ្លួន

    អនុប្រធានលោក ខឹម វាសនា ម្នាក់សុំអាជ្ញាធរខេត្ត ប្រើវិធានការច្បាប់ បណ្តេញមនុស្សមួយចំនួនដែលមិនចាកចេញពីដីចម្ការខ្លួន

    ភ្នំពេញ៖តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឬ អិល ឌី ភី(LDP) លោក នី ចាន់ពិនិត្យ ដែលគេស្គាល់ថា ជាអនុប្រធាន អចិន្រ្តៃយ៍ អិល ឌី ភី កាលពី ថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២២ បានធ្វើលិខិត ផ្លូវការមួយច្បាប់ជម្រាបទៅរដ្ឋបាលខេត្តសៀមរាប ដើម្បីសុំឲ្យអាជ្ញាធរ ជួយអន្តរាគមន៍យកដីចម្ការលោកត្រឡប់មកវិញ បន្ទាប់ពីលោក ក្នុង នាមជាម្ចាស់ដី ផ្ដល់ការស្នាក់នៅបណ្ដោះអាសន្នដល់អ្នកគាំទ្រ លោក ខឹម វាសនា ឯទៀតនាពេលកន្លងមក។នៅក្នុងខ្លឹមសារលិខិតចុះថ្ងៃទី៦សីហាបានរៀបរាប់ថា៖ «សំណើសុំជួយអន្តរាគមន៍ និងចាត់វិធានការចំពោះប្រជាពលរដ្ឋ ដែលចូលស្នាក់នៅក្នុងដីចម្ការខ្ញុំ ហើយមិនព្រមវិលត្រឡប់ទៅ ផ្ទះ វិញ។ ខ្ញុំបាទបានធ្វើកិច្ចសន្យា ប្រកាសផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ដែលបានស្នាក់នៅដីចម្ការរបស់ខ្ញុំទាំងពីរទីតាំង ចាកចេញត្រឡប់ ទៅផ្ទះ វិញរៀងៗខ្លួនចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៥កញ្ញា ប៉ុន្តែរហូតមក ដល់ពេលនេះមានប្រជាពលរដ្ឋមួយចំនួនក្រៅពីក្រុមការងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពុំព្រមចាកចេញពីដីចម្ការតាមការ កំណត់។» នៅចំពោះមុខភាពរឹងរូសមិនព្រមចាកចេញនេះ លោក នី ចាន់ពិនិត្យ ស្នើសុំឲ្យរដ្ឋបាលខេត្តសៀមរាប ប្រើចំណាត់ការផ្លូវច្បាប់លើពលរដ្ឋ ដែលមិនព្រមចាកចេញ។ ដីចម្ការទាំងពីរទីតាំងរបស់ លោក ពិនិត្យ ស្ថិតនៅភូមិថ្មជល់…

  • ក្រសួងកិច្ចការនារីនិងអង្គការអុកស្វាមរួមគ្នារៀបចំវេទិកាថ្នាក់ជាតិស្តីអំពី«ការលើកកម្ពស់សហគ្រិនភាពរបស់ស្រ្តីនៅតំបន់អាស៊ាន»

    ក្រសួងកិច្ចការនារីនិងអង្គការអុកស្វាមរួមគ្នារៀបចំវេទិកាថ្នាក់ជាតិស្តីអំពី«ការលើកកម្ពស់សហគ្រិនភាពរបស់ស្រ្តីនៅតំបន់អាស៊ាន»

    ភ្នំពេញ៖នៅថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងកិច្ចការនារី និងអង្គការអុកស្វាម រួមគ្នារៀបចំវេទិកាថ្នាក់ជាតិស្តីអំពី «ការលើក កម្ពស់ សហគ្រិនភាពរបស់ស្រ្តីនៅតំបន់អាស៊ាន តាមរយៈគោល នយោបាយគាំពារសង្គម និងគាំពារគ្រួសារ»។ វេទិកាថ្នាក់ជាតិនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងការចូលរួមពីភាគីពាក់ព័ន្ធនៅកម្ពុជានិងអាស៊ានក៏ដូចជាប្រមូលមតិយោបល់បន្ថែមទៀតដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់គោលនយោបាយនេះនៅកម្ពុជានាពេល អនាគតផងដែរ។ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី មានប្រសាសន៍ នថា៖ « វេទិកានេះ នឹងផ្តល់ឱកាសដល់អ្នកចូលរួមបានស្វែងយល់ កាន់ តែស៊ីជម្រៅបន្ថែមទៀត លើគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធ នឹងការងារថែទាំគ្មានប្រាក់កម្រៃ និងគោលនយោបាយគាំពារសង្គម ដែលមាននៅក្នុងក្របខ័ណ្ឌអាស៊ាន និងនៅក្នុងតំបន់ តាមរយៈការ ចែក រំលែកនូវមេរៀនពិសោធន៍ពីវាគ្មិនកិត្តិយស និងដើម្បីប្រមូលនូវ ព័ត៌មាន និងមតិយោបល់ សម្រាប់ក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធ មករៀបចំចងក្រងជាផែនទីបង្ហាញផ្លូវជាក់លាក់មួយ ដែលនឹងយកទៅ អនុវត្ត បាននាពេលអនាគត ក្នុងកិច្ចការដ៏មានសារៈសំខាន់នេះ។»។ ចំណែកលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា៖ «គោលនយោបាយគាំពារសង្គម និង គាំពារ…

  • អភិបាលខេត្តសៀមរាបបញ្ជាក់ថា ការប្រមូលផ្តុំរបស់លោក ខឹម វាសនា ត្រូវបានប្រកាសរំសាយអស់ហើយត្រឹមល្ងាចថ្ងៃទី០៥កញ្ញា

    អភិបាលខេត្តសៀមរាបបញ្ជាក់ថា ការប្រមូលផ្តុំរបស់លោក ខឹម វាសនា ត្រូវបានប្រកាសរំសាយអស់ហើយត្រឹមល្ងាចថ្ងៃទី០៥កញ្ញា

    ខេត្តសៀមរាប ៖ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានឱ្យដឹងថា ការប្រមូលផ្តុំរបស់លោក ខឹម វាសនា នៅដីចម្ការ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រកាសរំសាយអស់ហើយត្រឹមល្ងាចថ្ងៃទី០៥កញ្ញាឆ្នាំ២០២២នេះ។ ឯកឧត្ដមបន្ដថា អាជ្ញាធរត្រូវរៀបចំសម្របសម្រួលឱ្យប្រជាជនចេញទាំងអស់ ទុកតែអ្នកដែលរស់នៅលើដីចម្ការនោះតែប៉ុណ្ណោះ។ ដោយនីតិវិធីត្រូវបំពេញច្រើន អាជ្ញាធរនឹងបន្តការងារនេះនៅថ្ងៃទីនេះ។ ចំពោះ អ្នកដែលត្រូវស្នាក់នៅដីក្នុងដីចម្ការនេះ អាជ្ញាធរបានឱ្យម្ចាស់ដីបញ្ជក់ចំនួនឱ្យច្បាស់លាស់ អោយស្របតាមច្បាប់អាស្រ័យផលលើដីឯកជន។ បន្ទាប់ពីម្ចាស់ដីបញ្ជាក់ចំនួនរួចហើយ អ្នកដែលនៅសល់ត្រូវតែចាកចេញទាំងអស់។ បើតាមឯកឧត្ដម ទៀ សីហា បច្ចប្បន្ននេះ អ្នកដែលកំពុងនៅក្នុងដីចម្ការនេះ នៅមានតិចតួចប៉ុនណ្ណោះ ហើយអាជ្ញាធរ នឹងបន្ត សម្របសម្រួល រវាងម្ចាស់ដី និង ប្រជាជនដែលត្រូវចាក់ចេញ។អ្នកដែលនៅសល់គឺជាកម្មករធ្វើការនៅក្នុងចំការ ៕ សៀន សុផាត

  • កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រលងកាយសម្បទា តាមវិធីសាស្ត្រចម្រុះប្រចាំឆមាសទី១ ឆ្នាំ២០២២

    កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រលងកាយសម្បទា តាមវិធីសាស្ត្រចម្រុះប្រចាំឆមាសទី១ ឆ្នាំ២០២២

    ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តែងបានធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហ្វឹកហាត់ ក្បាច់គុណ ការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ការថែទាំសុខភាព និងអនាម័យក្នុងការរស់នៅជាទៀងទាត់ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការ លើការងារ បង្ការ បង្ក្រាប និងសង្គ្រោះ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ព្រមជាមួយគ្នានោះផងដែរ ជារៀងរាល់ឆ្នាំ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្កើតឱ្យមានកម្មវិធីប្រលងកាយ សម្បទា ដែលជាការជម្រុញទឹកចិត្តកងកម្លាំងឱ្យប្រឹងប្រែងហ្វឹកហាត់ ដើម្បីប្រកួតប្រជែងគ្នា។ ជាក់ស្តែងនៅថ្ងៃទី០៤-០៥ ខែកញ្ញា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញបានធ្វើការប្រលងកាយសម្បទាប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅក្នុងបរិវេណសួនច្បារមុខវត្តបទុមវតី ប្រកបដោយភាពស្វាហាប់៕ ដោយ ៖ ប៊ុន ធី

  • ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ៥០គ្រួសារ នៅក្នុងសង្កាត់ក្បាលកោះ បានទទួលអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

    ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ៥០គ្រួសារ នៅក្នុងសង្កាត់ក្បាលកោះ បានទទួលអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

    ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ រស់នៅក្នុងភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ សកម្មភាពមនុស្សធម៍នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនេះ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងលោកស្រី ហេង សុវត្ថា ប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារ អំពៅ។ លោក ចេង មុនីរ៉ា បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាពនិងស្ថេរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះ លើគ្រប់វិស័យ ដែល បង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើន ជាពិសេសនាំមកនូវភាពសុខសាន្តដល់ប្រជាពលរដ្ឋរបស់យើង ។ ប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាពទេ គឺគ្មានការអភិវឌ្ឍន៍ទេ លុះត្រាតែមានសុខសន្តិភាពបរិបូណ៍ពេញលេញទើបប្រទេសដ៍ទៃគេចូលមកវិនិយោគយក លុយមករកស៉ីនៅប្រទេសយើង ។ លោកប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង ត្រូវទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក…

  • ដែនសហគមន៍តំបន់ការពារព្រៃអណ្តូងដងផ្លិត សំបូរបែបទៅដោយជីវចម្រុះ និងសត្វស្លាបជាច្រើនប្រភេទ អភិបាលខេត្តព្រះវិហារ ជំរុញឲ្យបង្កើនការអភិរក្ស !

    ដែនសហគមន៍តំបន់ការពារព្រៃអណ្តូងដងផ្លិត សំបូរបែបទៅដោយជីវចម្រុះ និងសត្វស្លាបជាច្រើនប្រភេទ អភិបាលខេត្តព្រះវិហារ ជំរុញឲ្យបង្កើនការអភិរក្ស !

    ខេត្តព្រះវិហារ៖ តំបន់ការពារធម្មជាតិព្រៃអណ្តូងដងផ្លិត គឺជាដែនព្រៃសហគមន៍មួយ ក្នុងចំណោមព្រៃសហគមន៍ជាច្រើនទៀត ក្នុងខេត្តព្រះវិហារ ហើយព្រៃសហគមន៍មួយនេះ ក៏ត្រូវគេដឹងថា សំបូរបែបទៅដោយសត្វស្លាប សត្វចតុបាត និងជីវៈចម្រុះជាច្រើនប្រភេទ ផងដែរ។ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី កាលពីថ្ងៃទី៤កញ្ញា២០២២ ចុងសប្តាហ៍កន្លងទៅនេះ បានដឹកនាំមន្ត្រីខេត្ត ស្រុក រួមជាមួយ អង្គការដៃគូ សហគមន៍ការពារព្រៃឈើ ប្រធានមន្ទីរបរិស្ថានខេត្ត និង មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ចុះពិនិត្យស្ថានភាពសត្វព្រៃ ក្នុងសហគមន៍តំបន់ការពារព្រៃអណ្តូងដងផ្លិត និងលោកអភិបាលខេត្ត បានជំរុញឲ្យមានការរួមគ្នាអភិរក្សជីវចម្រុះនៅទីនោះ ឲ្យបានគង់វង្ស ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ដំណើរឆ្ពោះទៅកាន់ព្រៃសហគមន៍នោះ លោកអភិបាលខេត្ត បានពិនិត្យមើលសត្វត្មាត និង វាស់ដើមឈើ ដើម្បីសិក្សាវាយតម្លៃឥណទានកាបូន នៅចំណុចអាហារដ្ឋានត្មាតវាលបឹងទាល់ នៅក្នុងព្រៃសហគមន៍តំបន់ការពារព្រៃអណ្តូងដងផ្លិត ស្ថិតនៅក្នុងភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។ យោងតាមរបាយការណ៍ពីក្រសួងបរិស្ថាន បានបង្ហាញឲ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិព្រៃអណ្តូងដងផ្លិត មានសត្វស្លាបជាច្រើនប្រភេទ ដូចជា សត្វត្រយ៉ងយក្ស សត្វទាព្រៃស្លាប សត្វត្មាត សត្វក្រៀល សត្វត្រសេះ…