Category: សង្គមកិច្ច

  • ប្រជាសហគមន៍តំបន់ការពារធម្មជាតិអូររៃ រួមគ្នាការពារព្រៃឈើ-សត្វព្រៃ និងពឹងអាស្រ័យលើអនុផលព្រៃឈើ

    ប្រជាសហគមន៍តំបន់ការពារធម្មជាតិអូររៃ រួមគ្នាការពារព្រៃឈើ-សត្វព្រៃ និងពឹងអាស្រ័យលើអនុផលព្រៃឈើ

    ខេត្តរតនគិរី៖ ក្រុមប្រជាសហគមន៍តំបន់ការពារធម្មជាតិអូររៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្ត្រ ស្រុក កូនមុំ ខេត្តរតនគិរី បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមការពារធនធានធម្មជាតិក្នុងនេះដូចជាព្រៃឈើ និងសត្វព្រៃឱ្យគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយ។ គួរបញ្ជាក់ថាសហគមន៍តំបន់ការពារធម្មជាតិអូររៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្ត្រស្រុកកូនមុំ ខេត្តរតនគិរី មានផ្ទៃទំហំផ្ទៃដី ២៦៨០ហិកតា មានករចូលរួមពីពលរដ្ឋ ៤ភូមិ មានចំនួន ៦៦៧គ្រួសារ ហើយបច្ចុប្បន្ននេះ បងប្អូនសហគមន៍អាចរកអនុផលព្រៃឈើមួយចំនួនរួមមានផ្សិតប៉ក់ ផ្សិតក្ងោក បន្លែបង្ការ ទំពាំង ទឹកឃ្មុំ។ ការបង្កើតសេដ្ឋកិច្ចមូលដ្ឋានគឺជាមូលដ្ឋានរឹងមាំសម្រាប់ការងារអភិរក្សធនធានធម្មជាតិ បន្ថែមពីលើវិធានការច្បាប់។ ក្នុងដំណើរចុះពិនិត្យកិច្ចការអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងខេត្តរតននាថ្មីៗនេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថាសហគមន៍តំបន់ការពារធម្មជាតិអូររៃគឺជាសហគមន៍តំបន់ការពារធម្មជាតិមួយក្នុងចំណោមសហគមន៍ទាំង១៩០នៅទូទាំងប្រទេស ហើយក៏ស្ថិតនៅក្នុងចំណោមសហគមន៍ទាំង១១នៅ ខេត្តរតនគិរី ដែរ ។ ចំពោះមូលហេតុដែលក្រសួងបរិស្ថានចាំបាច់បង្កើតតំបន់សហគមន៍ ការពារ ធម្មជាតិ គឺទី១ ផ្តល់នូវការទទួលខុសត្រូវ ក្នុងការចូលរួមរបស់សហគមន៍ក្នុងការការពារ និង អភិរក្សធនធានធម្មជាតិរបស់យើង។ ឯកឧត្តមមានប្រសាសន៍ថា ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ក្នុងកិច្ចការពារនិង អភិរក្សធនធានធម្មជាតិ ពិតជាមានសារៈសំខាន់ពីព្រោះថានឹងជួយផ្តល់នូវផលប្រយោជន៍ដល់សហគមន៍វិញ។ លោក ទុយ សុផាន់ សមាជិក សហគមន៍…

  • អភិបាលខណ្ឌចំការមន ដឹកនាំកម្លាំងចុះត្រួតពិនិត្យការឈូសឆាយនៅផ្លូវលេខ១០៥ និងស្ដារអាងស្ដុបទឹកបឹងត្របែក

    អភិបាលខណ្ឌចំការមន ដឹកនាំកម្លាំងចុះត្រួតពិនិត្យការឈូសឆាយនៅផ្លូវលេខ១០៥ និងស្ដារអាងស្ដុបទឹកបឹងត្របែក

    ភ្នំពេញ ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យការឈូសឆាយផ្លូវ នៅផ្លូវលេខ១០៥ ចាប់ពីផ្លូវលេខ៤៨៨ រហូតដល់ផ្លូវលេខ៥០៨ និងបានបន្តចុះត្រួតពិនិត្យការស្ដារអាងស្ដុបទឹកបឹងត្របែក ដែលស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកប្រធានការិយាល័យសាធារណការខណ្ឌ, លោកចៅសង្កាត់ផ្សារដើមថ្កូវ និងមន្ត្រីពាក់ព័ន្ធ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • លោកស្រី គឹម ញឹប ផ្តល់អំណោយមនុស្សធម៌អនុសាខាកាកបាទ ក្រហម កម្ពុជាខណ្ឌ ដល់ពលរដ្ឋមានជីវភាពខ្វះខាត និងចាស់ជរា ចំនួន ៥០គ្រួសារ រស់នៅក្នុងសង្កាត់ព្រៃស

    លោកស្រី  គឹម  ញឹប ផ្តល់អំណោយមនុស្សធម៌អនុសាខាកាកបាទ ក្រហម កម្ពុជាខណ្ឌ ដល់ពលរដ្ឋមានជីវភាពខ្វះខាត និងចាស់ជរា ចំនួន ៥០គ្រួសារ រស់នៅក្នុងសង្កាត់ព្រៃស

    ភ្នំពេញ៖ លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហម កម្ពុជាខណ្ឌដង្កោ នាព្រឹកថ្ងៃសុក្រ ១៤កេីត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០២២ បានចុះសាកសួរ សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ចំនួន ៥០គ្រួសារ រស់នៅក្នុងសង្កាត់ព្រៃស។ នាឱកាសនោះ លោកស្រីប្រធានកិត្តិយសអនុសាខា បាននាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ ហើយលោកស្រីបានឲ្យបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងជាពិសេសអនុវត្តន៍វិធានការ (៣ការពារនឹង៣កុំ) របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ដេម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ក្នុងនោះដែរលោកស្រីក៏បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។ .អំណោយមនុស្សធម៌ក្នុង១គ្រួសារៗទទួលបានៈ អង្ករចំនួន ២៥គីឡូក្រាម , មី ០១កេស ត្រីខ ០១យួរ ទឹកត្រី ០១យួរ ភួយ ០១…

  • ពលករ ខ្មែរធ្វើចំណាកស្រុក ទៅប្រទេសថៃកាន់តែកើន ឡើងជាងមុនបន្ទាប់ពីស្ងាត់ ជំងឺកូវីដ – ១៩

    ពលករ ខ្មែរធ្វើចំណាកស្រុក ទៅប្រទេសថៃកាន់តែកើន ឡើងជាងមុនបន្ទាប់ពីស្ងាត់ ជំងឺកូវីដ – ១៩

    ភ្នំពេញ: សន្ទុះពលករខ្មែរដែលចេញទៅធ្វើ ចំណាកស្រុកនៅប្រទេសថៃតាមច្រកសំពៅ លូននិងច្រកឡែមដែលស្ថិតក្នុងខេត្តបាត់ដំបងបានកើនឡើងបន្ទាប់ពីស្ងាត់ជំងឺកូវីដ – ១៩ ។ ជុំវិញបញ្ហានេះមន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធ ភាពការងារគឺ លោកឌីថេ ហូយ៉ា បាន ប្រាប់ថាបន្ទាប់ពីស្ងាត់កូវីដនិង បើកច្រកព្រំដែនមកបច្ចុប្បន្ននេះមានពលករខ្មែរច្រើន ដែលធ្វើចំណាកស្រុកទៅប្រទេសថៃពីព្រោះនៅតាមច្រកព្រំដែនពួកគាត់ជួបបញ្ហាខ្វះការ ងារក្នុងស្រុកនិងជំពាក់បំណុលគេ ។ លោកបន្តថាភាគច្រើននៃពលករដែលទៅចំណាកស្រុកនៅ ប្រទេសថៃមានទាំងស្រប ច្បាប់និងមិនស្របច្បាប់ហើយសម្រាប់ពលករដែលស្របច្បាប់គឺពួកគាត់ជាអ្នកធ្វើការ នៅប្រទេសថៃ យូរថែមទាំងមានឯកសារស្រាប់។ ប៉ុន្តែសម្រាប់ពលករដែលមិនស្របច្បាប់ វិញ គឺភាគច្រើនពលករទាំងនោះទៅតាមរយៈបងប្អូនមេខ្យល់ជាដើម ។ មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងាររូបនេះ បានឲ្យដឹងទៀតថា « បញ្ហា ប្រឈមសព្វថ្ងៃរបស់ពលករនៅថៃរួមមាន៖ ទី ១ ៖ ដំណើរការទទួលបានភាពស្របច្បាប់របស់ ពលករនេះគឺ វាលំបាកណាស់ដោយសារតែពួកគាត់អត់ដឹងថាទៅដំណើរការស្របច្បាប់ នឹងនៅពីណា។ ទី ២ ៖ ពួកគាត់ងាយនឹងចាញ់បោកមេខ្យល់ដែរឧទាហរណ៍ថាគាត់ទៅធ្វើ ការស្រុកថៃគាត់អត់មានឯកសារប៉ុន្តែមាននរណាម្នាក់ទាក់ទងគាត់ធ្វើឯកសារស្រប ច្បាប់ដោយចំណាយចឹងទៅ ។ មួយវិញទៀតពួកគាត់ត្រូវប្រឈមនឹងការ កេងប្រវ័ញ្ច កម្លាំងពលកម្មពីសំណាក់ថៅកែចឹងដែរនៅពេលដែលពួកគាត់ធ្វើការមិន ស្រប ច្បាប់ ងាយ នឹងគេធ្វើបាបគេកេងប្រវ័ញ្ចគ្មានសិទ្ធិ នឹងធ្វើការតវ៉ាជាដើម » ។…

  • អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ទទួលកុំព្យូទ័រពីអង្គការ អេជីអឹម កូរ៉េ សម្រាប់បម្រើនៅក្នុងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈកុំព្យូទ័រ និងភាសាបរទេស ជូនមន្ត្រីយោធា

    អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ទទួលកុំព្យូទ័រពីអង្គការ អេជីអឹម កូរ៉េ សម្រាប់បម្រើនៅក្នុងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈកុំព្យូទ័រ និងភាសាបរទេស ជូនមន្ត្រីយោធា

    ភ្នំពេញ៖ អំណោយសប្បុរសជននៃសាធារណរដ្ឋកូរ៉េ ដែលមាន Computer ចំនួន ១០គ្រឿង Laptop ៣គ្រឿង Ipad ១គ្រឿង និងម៉ាស៊ីន Printer ១គ្រឿង ត្រូវបានលោក ផាក ឆូលស៊ូ តំណាងអង្គការ AGM ក្រោមជំនួយឧបត្ថម្ភរបស់ លោក គីម សាងយុន ប្រធានអង្គការ AGM នៃសាធារណរដ្ឋកូរ៉េ និងជាប្រធានព្រះវិហារ ណានូម បាននាំមកប្រគល់ជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ទៅតាមសំណើររបស់ថ្នាក់ដឹកនាំយកដ្ឋានសម្រាប់បម្រើឲ្យការងារនៅក្នុងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈកុំព្រុទ័រ និងភាសាបរទេស ជូនមន្ត្រីយោធាក្នុងស្ថាប័នចំណុះ ក្រសួងការពារជាតិ និងអគ្កបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅការិយាល័យឯកឧត្តមអគ្គនាយករង នារសៀលថ្ងៃព្រហស្បតិ៍ទី ៨ ខែកញ្ញា ដោយមាននាយទាហានជំនាញជាច្រើនរូបចូលរួមផងដែរ ។ លោក ផាក ឆូលស៊ូ បានសំដែងនូវមោទនភាពដែលរូបលោកជាតំណាងប្រធានអង្គការ AGM កូរ៉េ និងជាប្រធានព្រះវិហារ ណានូម…

  • មេបញ្ជាការរងកងទ័ពជើងគោក ផ្តាំផ្ញើដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គហ្វឹកហ្វឹនបំប៉នជំនាញ ភ័ស្តុភារ ត្រូវយកចំណេះដឹងនេះទៅបម្រើអង្គភាពខ្លួន និងបន្តផ្សព្វផ្សាយដល់យោធិនរួមអាជីព ឱ្យមានការយល់ដឹង និងរីកចម្រើនទាំងអស់គ្នា

    មេបញ្ជាការរងកងទ័ពជើងគោក ផ្តាំផ្ញើដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គហ្វឹកហ្វឹនបំប៉នជំនាញ ភ័ស្តុភារ ត្រូវយកចំណេះដឹងនេះទៅបម្រើអង្គភាពខ្លួន និងបន្តផ្សព្វផ្សាយដល់យោធិនរួមអាជីព ឱ្យមានការយល់ដឹង និងរីកចម្រើនទាំងអស់គ្នា

    ខេត្តកំពង់ស្ពឺ ៖ ឧត្តមសេនីយ៍ឯក កែន តារា មេបញ្ជាការរងកងទ័ពជើងគោក បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គហ្វឹកហ្វឹនបំប៉នជំនាញភ័ស្តុភារ កងទ័ពជើងគោក ឆ្នាំ២០២២ ក្រោយដំណើរការរៀនសូត្រអស់រយៈពេល ៩០ថ្ងៃ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ពេជ្រនិល ថា ត្រូវយកចំណេះដឹងនេះ ទៅបម្រើអង្គភាពខ្លួន និងបន្តផ្សព្វផ្សាយដល់យោធិនរួមអាជីព ឱ្យមានការយល់ដឹង និងរីកចម្រើនទាំងអស់គ្នា ។ ជំនួសមុខឲ្យមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក កែន តារា បានចូលរួមអបអរសាទរដល់សិក្ខាកាមរបស់កងទ័ពជើងគោក និងវាយតំលៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះការិយាល័យទី៤ កងទ័ពជើងគោក និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក រួមទាំងគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត បំពេញភារកិច្ចខ្លួន រហូតធ្វើឲ្យវគ្គជំនាញនេះបានបញ្ចប់ ទទួលបានលទ្ធផលវិជ្ជមាន តាមការរំពឹងទុក។ ឧត្តមសេនីយ៍ឯក កែន តារ៉ា បានបញ្ជាក់ពីជំនាញភ័ស្តុភារដែលបានដំណើរការបិទវគ្គនាពេលនេះថា ពិតជាមានសារៈសំខាន់ សំដៅធានាឲ្យការងារប្រយុទ្ធ និង ការងារបម្រើប្រយុទ្ធក៏ដូចជាសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ។ វគ្គហ្វឹកហ្វឺននេះ ក៏បានរួមចំណែកបង្កើនប្រសិទ្ធភាព ក្នុងការលើកកម្ពស់ ការដឹកនាំបញ្ជា និងបង្កើនសមត្ថភាព…

  • ក្រសួងព័ត៌មាន បើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងប្រកាសសមាសភាពបន្ថែមមេធាវីប្រចាំក្រសួងព័ត៌មាន

    ក្រសួងព័ត៌មាន បើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងប្រកាសសមាសភាពបន្ថែមមេធាវីប្រចាំក្រសួងព័ត៌មាន

    ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងប្រកាសសមាសភាពបន្ថែមមេធាវីប្រចាំក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នាសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន ។ សមាសភាពបន្ថែមចំនួន ៤រូប ជាសមាជិក-សមាជិកា មេធាវីប្រចាំក្រសួងព័ត៌មាន រួមមាន មេធាវី កៅ សុវណ្ណារ៉ា មេធាវី ហេង សង់មុី មេធាវី អ៊ុក ពិសិដ្ឋ និងមេធាវី ចេង ប៊ុនថេង ។ សរុបរួមមេធាវីប្រចាំក្រសួងព័ត៌មាន ចំនួន ១៣ រូប ហើយមេធាវីដែលបានបង្កើតឡើងប្រចាំក្រសួង ជាជំនួយការក្នុងកិច្ចការងារ សម្របសម្រួលបណ្តឹងពាក់ព័ន្ធផលប្រយោជន៍នានា ស្ថិតក្រោមគណៈកម្មាធិការនីតិកម្ម និងការសម្រេចរបស់រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ៕ ដោយ-រ៉ាវុធ

  • ជនសង្ស័យ ២នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបបានភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបស្ពាយ ពីជនជាតិបរទេសបានសម្រេច

    ជនសង្ស័យ ២នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបបានភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបស្ពាយ ពីជនជាតិបរទេសបានសម្រេច

    ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបបានភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបស្ពាយ ពីជនជាតិបរទេសបានសម្រេច កាលពីថ្ងៃទី០៨ កញ្ញា ឆ្នាំ ២០២២ វេលាម៉ោង០១និង៣០នាទីយប់ នៅចំណុចមុខផ្ទះលេខ១២អា ផ្លូវលេខ៩០ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ២នាក់រួមមាន ១-ឈ្មោះ ទូច តន អាយុ២៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ និង ២-ឈ្មោះ ម៉ៅ រតនៈ អាយុ២៩ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ (ឃាត់ខ្លួនជាក់ស្តែងនៅកន្លែងកើតហេតុទាំង២នាក់)។ ចំណែកជនរងគ្រោះ ១.ឈ្មោះ ROWLES LYDIA ERICA ភេទស្រី ជនជាតិអង់គ្លេស អាយុ២៣ឆ្នាំ មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ភូផប់ ផ្លូវ៩០ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ…

  • កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួនពីរ ពីស្ថាប័ន World Travel Award

    កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួនពីរ ពីស្ថាប័ន World Travel Award

    ភ្នំពេញ៖កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួនពីរ ពីស្ថាប័ន World Travel Award លើកទី២៩ ដែលពានរង្វាន់ទាំងពីរនេះ បានតាមរយៈការបោះឆ្នោតរបស់ភ្ញៀវទេសចរប្រមាណពីរលាននាក់ជុំវិញពិភពលោកជ្រើសរើសប្រទេសកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ ២០២២។សូមជម្រាបថា World Travel Award គឺជាកម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាពបំផុតរបស់ឧស្សាហកម្មទេសចរណ៍ ដែលផ្តល់រង្វាន់ដល់អ្នកដឹកនាំក្នុងវិស័យទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច។ពិធីប្រគល់ពានរង្វាន់ទាំងពីរនេះ បានប្រារព្ធធ្វើឡើងនាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នៅទីក្រុង ហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី ០៧ កញ្ញា ឆ្នាំ២០២២។ លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ ជាអ្នកឡើងទទួលពានរង្វាន់ទាំងពីរនេះ តំណាងរដ្ឋាភិបាលឲ្យកម្ពុជា។លោក ថោង រដ្ឋសក្ដិ បានឲ្យដឹងថា តាមរយៈការអនុវត្តនូវផែនការយុទ្ធសាស្រ្តស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង, វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ ២០២១-២០២៣, ផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ ដំណាក់កាលទី២ (Recovery) និងឈរលើយុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំង ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ៕ដោយ៖ហោ សុវិទ្យា

  • ការរីកចម្រើននៃបច្ចេកវិទ្យា ធ្វើឲ្យយុវជនប្រឈមបញ្ហាផ្លូវចិត្ត ខ្លាំងជាងជំងឺកូវីដ-១៩

    ការរីកចម្រើននៃបច្ចេកវិទ្យា ធ្វើឲ្យយុវជនប្រឈមបញ្ហាផ្លូវចិត្ត ខ្លាំងជាងជំងឺកូវីដ-១៩

    ភ្នំពេញ៖ភាពរីកចម្រើននៃបច្ចេកវិទ្យាកំពុងតែគម្រាមគំហែង ដល់ ផ្លូវចិត្តយុវជន។ នេះគឺជាការកត់សម្គាល់របស់អង្គការ យូនីសេហ្វ កម្ពុជា(UNICEF Cambodia) នាពេលថ្មីៗនេះ។ បើតាមអង្គការ ដដែលអះអាងថា បញ្ហានេះកំពុងរីកសាយភាយខ្លាំងនៅក្នុងបណ្ដា ប្រទេសជាច្រើន ដោយជ្រាបចូលតាមរយៈការប្រើប្រាស់ បណ្ដាញ សង្គម ហើយវានឹងជះផលអវិជ្ជមានក្នុងដំណើរការអភិវឌ្ឍធនធាន មនុស្សក្នុងសង្គម។ អង្គការយូនីសេហ្វ កម្ពុជា បានរកឃើញបញ្ហាប្រឈមដែល យុវជន បច្ចុប្បន្ន កំពុងជួបប្រទះ មានដូចជា ការប្រើប្រាស់គ្រឿងញៀន ការ គំរាមគំហែង និងភាពឯកាជាដើម ដែលការប្រឈមទាំងនេះ វាជាការ ប្រឈមលើសពីជំងឺកូវីដ-១៩ទៅទៀត។ និស្សិតឆ្នាំទី៣ ជំនាញនីតីសាស្រ្ត នៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ គឺ លោក រំចង់ សំណាង បាននិយាយថា បច្ចុប្បន្ន លោកត្រូវរងការប៉ះពាល់ដល់ស្មារតី និងផ្លូវចិត្ត ដោយសារតែបញ្ហា ក្នុងសង្គមទាំងឡាយ ដែលលោកបានឃើញ ឬបានដឹងតាមរយៈ បណ្ដាញសង្គម ។ លោកបន្តថា៖ «ដោយសារយើងម្នាក់ៗរស់នៅក្នុងសម័យឌីជីថល។អ៊ីចឹងរាល់ពេលខ្ញុំប្រើប្រាស់ ហ្វេសប៊ុកឃើញតែរឿងរ៉ាវជេរគ្នា ឈ្លោះ គ្នាដោយសារស្រា និងគ្រឿងញៀន…