Category: សង្គមកិច្ច

  • ជួបជុំភ្ជុំបិណ្ឌ៖ អ្នកជំនាញសុខាភិបាលបារម្ភនៅពេល ដែលពលរដ្ឋ ខ្មែរមិនសូវទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសជំរុញ

    ជួបជុំភ្ជុំបិណ្ឌ៖ អ្នកជំនាញសុខាភិបាលបារម្ភនៅពេល ដែលពលរដ្ឋ ខ្មែរមិនសូវទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសជំរុញ

    ភ្នំពេញ៖នៅកម្ពុជា ដ្បិតតែការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូស មូលដ្ឋាន សម្រេចបានដល់ចំនួនជិត៩៥ភាគរយ នៃចំនួនប្រជាជន សរុប១៦លាននាក់ហើយក៏ដោយ ក៏អត្រាចាក់វ៉ាក់សាំងដូសជំរុញ នៅតែមានចំនួនកើនឡើងច្រើននៅឡើយ។ ដោយសារតែការចាក់វ៉ាក់សាំងដូសជំរុញ មិនមានសន្ទុះទៅមុខ ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវម្ដងហើយម្ដងទៀត ឲ្យ ប្រជាពលរដ្ឋ អញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញ ទី៣ និងទី៤។ ខណៈដែលកម្ពុជាកំពុងតែប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខ ក្រសួងសុខាភិបាល បានអំពាវនាវ និងជំរុញឲ្យ អាជ្ញាធរមូលដ្ឋានខេត្ត-ស្រុកទាំងអស់ ចូលរួមបន្តចាក់វ៉ាក់សាំងដល់ ប្រជាពលរដ្ឋ។ ការចាក់វ៉ាក់សាំងដូសជំរុញ បើតាមក្រសួងសុខាភិបាល គឺដើម្បីឲ្យ ប្រជាពលរដ្ឋចូលរួមបង្ការ និងទប់ស្កាត់ កុំឲ្យមានការរីករាលដាល ឆ្លងជំងឺកូវីដ-១៩ ជាលក្ខណៈសហគមន៍ម្ដងទៀត នៅក្នុងប្រទេស កម្ពុជា។ ជុំវិញរឿងនេះ លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន វេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងប្រាប់ នៅថ្ងៃទី១៤ ខែកញ្ញានេះថា៖ «បច្ចុប្បន្ននេះ កម្រិត នៃការឆ្លងជំងឺកូវីដ-១៩នៅប្រទេសកម្ពុជា គឺនៅមាន កម្រិត…

  • រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការងារ និងមុខរបរ ប្រទេស G20

    រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការងារ និងមុខរបរ ប្រទេស G20

    ភ្នំពេញ:ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំ ការងារអាទិភាពរបស់ក្រុមការងារមុខរបរ G20 នៃកិច្ចប្រជុំរដ្ឋមន្ត្រីការងារ និងមុខរបរ ប្រទេស G20 ក្រោមប្រធានបទ “ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ ដើម្បីរួមគ្នាស្តារឡើងវិញ” រៀបចំធ្វើឡើង នៅទីក្រុងបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី។ សេចក្តីរាយការណ៍ពីមន្ត្រីក្រុមការងារបានឱ្យដឹងថស ថ្លែងក្នុងពិធីដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៉ិត សំហេង បានសំដែងនូវការកោតសរសើរ និងអបអរសាទរដល់សាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងឋានៈជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការងារ និងមុខរបរប្រទេស G20 ដែលបានកំណត់យក “ការធ្វើឱ្យប្រសើរ ឡើងនូវលក្ខខណ្ឌការងារ ដើម្បីរួមគ្នាស្តារឡើងវិញ” មកធ្វើជាមូលបទរួម និងជ្រើសរើសបញ្ហា អាទិភាពចំនួន ៤ ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ការងារសមរម្យសម្រាប់ជនពិការ, ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស, ការបង្កើតការងារប្រកបដោយចីរភាព និងការកែសម្រួលគោលនយោបាយការពារការងារសម្រាប់ការការពារអ្នកធ្វើការទាំងអស់ឲ្យកាន់តែមានប្រសិទ្ធភាព និងបង្កើនភាពធន់ មកធ្វើជារបៀបវារៈសម្រាប់កិច្ចពិភាក្សានេះ។ នេះពិតជាការឆ្លើយតបយ៉ាងត្រឹមត្រូវ និងចំពេលបំផុតចំពោះបញ្ហាដែលយើងបាននឹងកំពុងប្រឈម ក្នុងកំឡុងពេលវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលបានបង្កផលប៉ះពាល់យ៉ាងធំធេងជាសកលលើគ្រប់វិស័យ រួមទាំង វិស័យការងារផងដែរ។ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងដោយបញ្ជាក់ថា ការស្តារ និងងើបឡើងវិញចេញពីវិបត្តិដែលមានលក្ខណៈពហុទិដ្ឋភាពនេះ ទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងដ៏ធំសម្បើមរួមគ្នា ទាំងនៅថ្នាក់ជាតិ…

  • លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា ដឹកនាំកិច្ចប្រជុំស្តីពីសំណង់ចាស់ទ្រុឌទ្រោម ក្នុងមូលដ្ឋានខណ្ឌ៧មករា

    លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា ដឹកនាំកិច្ចប្រជុំស្តីពីសំណង់ចាស់ទ្រុឌទ្រោម ក្នុងមូលដ្ឋានខណ្ឌ៧មករា

    ភ្នំពេញ៖ ដោយមានការណែនាំពី លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាល ខណ្ឌ៧មករា បានដឹកនាំកិច្ចប្រជុំស្តីពីសំណង់ចាស់ទ្រុឌទ្រោម ក្នុងមូលដ្ឋានខណ្ឌ៧មករា ដែលមានការចូលរួមពី លោក គ្រួច សុធន នាយក រងរដ្ឋបាលខណ្ឌ លោក វុធ សារ៉ន អនុប្រធានការិ-ភូមិបាលខណ្ឌ លោក ឡុង សុក្រវិទូ ប្រធានការិ-នីតិកម្ម និងដោះស្រាយវិវាទមូលដ្ឋាន លោក លោកស្រី ចៅសង្កាត់ទាំង៨ ។ នាឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាល ខណ្ឌ៧មករា បានស្នើអោយសង្កាត់ទាំង៨…

  • ដំណាំស្រូវជាងបួនម៉ឺនហិកតា និងផ្ទះសម្បែងជាងបីពាន់ខ្នង បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង

    ដំណាំស្រូវជាងបួនម៉ឺនហិកតា និងផ្ទះសម្បែងជាងបីពាន់ខ្នង បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង

    ភ្នំពេញ៖គិតចាប់តាំងពីដើមរដូវវស្សា ក្នុងឆ្នាំ២០២២នេះ ដំណាំស្រូវ ជាងបួនម៉ឺនហិកតា និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ជាងបី ពាន់ ខ្នងនៅទូទាំងប្រទេស បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង។ លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការ ជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានប្រាប់សារព័ត៌មាន CPA នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ថា គិតចាប់តាំងពីដើមរដូវវស្សារហូត មកដល់ពេលនេះ ស្ថានភាពជំនន់ទឹកភ្លៀង បានធ្វើឱ្យលិចនៅតាមបណ្តាខេត្តចំនួន១៩ ដោយក្នុងនោះមានផលប៉ះពាល់កម្រិតសា្រល និងកម្រិតមធ្យម។លោកបន្តថាជំនន់ទឹកភ្លៀងនេះបានធ្វើឱ្យប្រជាជនរងគ្រោះប្រមាណជាងប្រាំបីម៉ឺននាក់ ដោយមានស្លាប់ចំនួនប្រាំបួននាក់ហើយប្រជាជន ជម្លៀស ទៅទីទួលសុវត្ថិភាពមានចំនួនប្រមាណជាងមួយពាន់នាក់។ ចំណែកលំនៅឋានលិចទឹក មានចំនួនជាង៣.២០០ពាន់ខ្នង។ ក្នុង នោះ ខូចខាតចំនួនបួនខ្នង។លោកបន្តថា ចំពោះវិស័យកសិកម្មវិញក៏មានរងផលប៉ះពាល់ផងដែរ ជាពិសេសដំណាំស្រូវចំនួន៤៥.០០០ហិកតាបានរងទឹកជន់។ ក្នុង នោះខូចខាតចំនួនជិតពីរម៉ឺនហិកតា។ លោកបញ្ជាក់បន្ថែមថា៖ «ជារួម តាមការវាយតម្លៃពីស្ថានភាពជន់ លិចនៅតាមបណ្តាខេត្តទាំងអស់ មកដល់ពេលនេះគឺមិនទាន់មាន ស្ថានភាពធ្ងន់ធ្ងរនៅឡើយនោះទេ។ ប៉ុន្តែខេត្តកំពង់ធំជាខេត្តដែល រងគ្រោះខ្លាំង ដែលធ្វើឱ្យប៉ះពាល់ទៅលើដំណាំស្រូវច្រើនជាងគេ ដោយសារស្ថានភាពទឹកនៅយូរ ហើយមកដល់ពេលនេះ ស្ថានភាព នៅតែមានក្នុងកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ននៅឡើយ»។ ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ភ្លៀងនឹងបន្តមានក្នុងរយៈពេលពីរខែទៀត…

  • រដ្ឋបាលរាជធានីភ្នំពេញ បង្កើតគណៈកម្មការមួយ ដើម្បីសិក្សាដោះស្រាយ ការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌច្បារអំពៅ

    រដ្ឋបាលរាជធានីភ្នំពេញ បង្កើតគណៈកម្មការមួយ ដើម្បីសិក្សាដោះស្រាយ ការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌច្បារអំពៅ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាធ្វើយ៉ាងណា ដោះស្រាយនិងកាត់បន្ថយអោយបាន ពីការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌច្បាស់អំពៅ ខណៈដែលតំបន់នេះ តែងតែទទួលរងនូវការលិចលង់ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ និងមន្ទីរជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៣ កញ្ញានេះ នៅរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើត គណៈកម្មការមួយ ដែលគណៈកម្មការនេះត្រូវធ្វើការសិក្សានៅតំបន់ច្បារអំពៅនេះឲ្យបានម៉ត់ចត់ ។ ក្រោយការសិក្សាបញ្ចប់ យើងនឹងធ្វើការស្ថាបនា លូ ប្រឡាយ ក៏ដូចជាស្ថានីយបូមទឹក ដើម្បីរំដោះទឹកនៅតំបន់លិចលង់នៅក្នុងខណ្ឌច្បារអំពៅនេះ។ គណៈកម្មការនឹងធ្វើការសិក្សាលើទីតាំងចំនួន៤សំខាន់ៗ នៅក្នុងនោះរួមមាន៖ ការសិក្សាទីតាំងព្រែកអ្នកតាវាំង ព្រែកតាអេវ ព្រែកប្រានិងព្រែកបារាំង ។ ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា អង្គការចៃកាបានធ្វើការសិក្សាបង្កើតជាប្លង់គោលនៅក្នុងខណ្ឌច្បារអំពៅនេះរួចហើយ សម្រាប់ឆ្នាំ២០៣៥។ ដូច្នេះក្រុមការងារក៏ដូចជាគណៈកម្មការត្រូវចុះសិក្សាដោយយកប្លង់មេរបស់ចៃកាឆ្នាំ២០៣៥នេះជាគោល។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការដោះស្រាយបញ្ហាទឹកលិចនៅក្នុងខណ្ឌច្បារអំពៅ ជាបណ្ដោះអាសន្ន នៅរដូវវស្សានេះត្រូវតែធ្វើ ដោយ ឯកឧត្តម ឃួង ស្រេង បានស្នើឱ្យអាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរជំនាញ ចុះទៅទីតាំងជាក់ស្ដែង ខណៈមានភ្លៀងធ្លាក់ខ្លាំង ដើម្បីឲ្យដឹងពីទំហំនៃការលិចលង់ ហើយយើងរួមគ្នាដោះស្រាយជាបន្ទាន់ ជូនប្រជាពលរដ្ឋតែម្តង។ លោក…

  • សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ២៣នាក់ ក្នុងការបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ១៤ករណី ទូទាំងប្រទេស នៅថ្ងៃទី១២ ខែកញ្ញា ម្សិលមិញ

    សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ២៣នាក់ ក្នុងការបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ១៤ករណី ទូទាំងប្រទេស នៅថ្ងៃទី១២ ខែកញ្ញា ម្សិលមិញ

    ភ្នំពេញ ៖ សូមនិយាយថាទេចំពោះ គ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគតអ្នកនិងក្រុមគ្រួសារអ្នក.! ជនសង្ស័យ ចំនួន ២៣ នាក់ ( ស្រី ១ នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាទបទល្មើស គ្រឿងញៀន ចំនួន ១៤ ករណីនៅទូទាំងប្រទេស កាលពីថ្ងៃ ទី ១២ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ នេះ ។ ក្នុងចំណោមជនសង្ស័យទាំងចំនួន២៧ នាក់រួមមាន ៖ ជួញដូរ៩ ករណីឃាត់១៤ នាក់( ស្រី ១ នាក់ ) ដឹកជញ្ជូនរក្សាទុក ៣ករណីឃាត់ ៧នាក់ ( ស្រី ០ នាក់ ) ប្រើប្រាស់ ២ករណីឃាត់ ២ នាក់ ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃ ទី ១២ ខែកញ្ញានេះរួមមាន…

  • ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងទាំងបី ត្រូវយកចិត្តទុកដាក់បង្ការ បង្ក្រាប និងទប់ស្កាត់រាល់បទល្មើសនានា ដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកណ្ដាល ពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ

    ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងទាំងបី ត្រូវយកចិត្តទុកដាក់បង្ការ បង្ក្រាប និងទប់ស្កាត់រាល់បទល្មើសនានា ដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកណ្ដាល ពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ

    កណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ដោយមានការចូលរួមពីឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង-ស្រុកទាំង១១ និងមន្ទីរអង្គភាពជុំវិញខេត្តនារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងទាំងបី ត្រូវយកចិត្តទុកដាក់បង្ការ បង្ក្រាប និងទប់ស្កាត់រាប់បទល្មើសនានា ដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកណ្ដាល ពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលកំពុងប្រព្រឹត្តទៅជារៀងរាល់ថ្ងៃនេះ។ ក្រៅពីនេះគណៈបញ្ជាការឯកភាពទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានយ៉ាងល្អប្រសើរនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមអភិបាលខេត្ត បន្ថែមថា បញ្ហាការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា គឺជាបញ្ហាមួយដ៏ចម្បង ដែលតម្រូវឱ្យគ្រប់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាលទាំងអស់ ត្រូវបន្តពង្រឹងយកចិត្តទុកដាក់ ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដោយមិនត្រូវឱ្យមានជាដាច់ខាតនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល បើទោះបីជាកន្លងមកនៅក្នុងខេត្តកណ្ដាលមិនទាន់មានបទល្មើសនៃការជួញដូរមនុស្សក៏ដោយ ៕…

  • មកដល់ពេលនេះ ក្រសួងមហាផ្ទៃបានទទួលបណ្តឹង និងការរាយ ការណ៍ចំនួន ១៨៦ករណីលើបញ្ហាជួញដូរមនុស្ស

    មកដល់ពេលនេះ ក្រសួងមហាផ្ទៃបានទទួលបណ្តឹង និងការរាយ ការណ៍ចំនួន ១៨៦ករណីលើបញ្ហាជួញដូរមនុស្ស

    ភ្នំពេញៈឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡា ហោម ស ខេង បានបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រសួងមហាផ្ទៃ បានទទួលបណ្តឹងនិងការរាយការណ៍ពាក់ព័ន្ធបញ្ហាជួញដូរមនុស្សសរុប ១៨៦ករណី។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួត ពិនិត្យ ការ ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរ ពលកម្ម និងអាជីវកម្មផ្លូវភេទនៅខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ នៅក្នុងកិច្ចប្រជុំទាក់ទិននឹងបញ្ហាទប់ស្កាត់បទល្មើសជួញដូរមនុស្សនេះដែរ សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ទៅលើករណី អំពើជួញដូរមនុស្សនៅកម្ពុជា ដែលកើតមានជាពិសេសក្នុង ខេត្ត ព្រះសីហនុដូច្នេះថា៖ « កិច្ចប្រជុំនាថ្ងៃនេះជាផ្នែកមួយនៃការជួយ គាំទ្របន្ថែមទៀត ដល់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងខេត្តព្រះសីហនុដែលមានការប្រឈមទៅនឹងបទល្មើសប្រភេទនេះ ។»គួរបញ្ជាក់ថា កន្លងមក ករណីជួញដូរមនុស្ស ជួញដូរពលកម្ម បាន កើតមានច្រើនករណីជាងគេ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែល សម្តេចក្រឡាហោម ស ខេង ក៏ធ្លាប់បានឆ្លើយតបទៅកាន់អ្នក រាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) ថា…

  • មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ ធ្វើឡើងក្នុងខេត្តពោធ៍សាត់ កំពុងប្រឈមនឹងការកង្វះថវិកាក្នុងការរៀបចំកម្មវិធី

    មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ ធ្វើឡើងក្នុងខេត្តពោធ៍សាត់ កំពុងប្រឈមនឹងការកង្វះថវិកាក្នុងការរៀបចំកម្មវិធី

    ភ្នំពេញ៖មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ ឆ្នាំ២០២២នេះ នឹង ប្រារព្ធ ធ្វើក្នុងខេត្តពោធិ៍សាត់ ដែលគ្រោងរៀបចំនៅទីរួមខេត្ត ពោធិ៍សាត់ ក្នុងបរិវេណនៃវិទ្យាល័យពោធិ៍សាត់ មានចំនួនបីថ្ងៃ គឺថ្ងៃទី២១-២២-២៣ ខែតុលា ឆ្នាំ២០២២ ដោយត្រៀមកម្មវិធី បង្ហាញ កំណាព្យ អក្សរសិល្ប៍ ជំនួបអ្នកនិពន្ធជាមួយសិល្បករចាស់ៗ និងអ្នករបាំប្រចាំតំបន់។ ប៉ុន្តែដោយសារតែខ្វះថវិកា កម្មវិធីរៀបចំ ខាងមុខ នឹងត្រូវកាត់បន្ថយសកម្មភាពខ្លះ។ នេះបើតាមលោក ឃុត សុឃឿន នាយកគ្រប់គ្រងនៃមហោស្រពអក្សរសិល្ប៍ខ្មែរ នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញាឆ្នាំ២០២២នេះ។ ដោយសារតែកង្វះថវិកា លោក ឃុត សុឃឿន បានអំពាវនាវដល់ មហាជន និងវិស័យឯកជន ដែលស្រលាញ់អក្សរសិល្ប៍ សូមជួយ បរិច្ចាគថវិកាទៅតាមលទ្ធភាព ដើម្បីឲ្យការប្រារព្វមហោស្រព អក្សរសិល្ប៍ ខ្មែរលើកទី៥នេះ អាចដំណើរការទៅបានតាមផែនការ ពេញលេញ។ លោកនាយកគ្រប់គ្រងនៃមហោស្រពអក្សរសិល្ប៍ខ្មែរ បានប្រាប់ថា កន្លងមកការកម្មវិធីមហាស្រពអក្សរសិស្បិ៍បានរៀបចំឡើងនៅខេត្តមួយចំនួនដូចជា៖ ខេត្តសៀមរាប បាត់ដំបង ភ្នំពេញ។ ប៉ុន្តែមហាស្រព បានរៀបចំធ្វើតាមអនឡាន នៅឆ្នាំ២០២១ ដោយសារជំងឺ កូវីដ-១៩។…

  • ពិធីបំពាក់ឋានន្តរសក្តិថ្នាក់ អនុសេនីយ៍ជូននាយទាហាន និងប្រគល់កុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ អំណោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជូនដល់កងឯកភាពចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ

    ពិធីបំពាក់ឋានន្តរសក្តិថ្នាក់ អនុសេនីយ៍ជូននាយទាហាន និងប្រគល់កុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ អំណោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជូនដល់កងឯកភាពចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ

    ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់កុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ ជាអំណោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពកងជើងគោក ជូនបណ្តាកងឯកភាពកងវរសេនាតូចទាំង២ ផ្នែកសឹករង ក្រុង-ស្រុកទាំង៩ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ និងបំពាក់ឋានន្តរសក្តិថ្នាក់អនុសេនីយ៍ចំនួន ១២រូប បញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ។ លោវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអានសេចក្តីសម្រេច ស្តីពីការដំឡើងឋានន្តរសក្តិថ្នាក់អនុសេនីយ៍ ជូននាយទាហានចំនួន ១២រូប ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំ ដោយតម្រូវតាមមុខដំណែងនិងតួនាទីភារកិច្ចរបស់នាយទាហាននៅកងវរសេនាតូចលេខ១និងកង វរសេនាតូចលេខ២ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលបានឧបត្ថម្ភ កុំព្យូទ័រ និងម៉ាស៊ីនព្រីនធ័រ…