-
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ចំនួន ១២៨៨គ្រួសារ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា
(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បាននាំយកអំណោយគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ចំនួន ១២៨៨គ្រួសារ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ លោក វុធ តារា អភិបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា៖ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ មានភូមិធម្មជាតិចំនួន ៣៥០គ្រួសារ, ភូមិស្រអែមជើងចំនួន ២៣៨គ្រួសារ, ភូមិចំបក់សែនជ័យចំនួន ២០០គ្រួសារ, ភូមិសុខសែនជ័យចំនួន ២០០គ្រួសារ ភូមិតេជោបុស្បូវចំនួន ១០០គ្រួសារ, ភូមិស្ទឹងខៀវចំនួន ១០០គ្រួសារ, និងភូមិបង្គោល៨ចំនួន ១០០គ្រួសារ ។ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត…
-
វត្តស្វាយរមៀតរៀបចំពិធីប្រណាំងទូកលក្ខណៈប្រពៃណីលើកទី៥ដើម្បីរក្សាប្រពៃណីទំនៀមទំលាប់ក្នុងសហគមន៍ និងអបអរសាទរ អង្គកឋិនទាន
សៀមរាប៖ ព្រះគ្រូចៅអធិការ គណៈកម្មការវត្តនិងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀតបានរៀបចំពិធីប្រណាំងទូកលក្ខណៈប្រពៃណី លើកទី៥ ក្នុងគោលបំណងរឹតចំណងបង្កើនសាមគ្គីភាពរវាងវត្តអារាមនិងពុទ្ឋបរិស័ទ រក្សាប្រពៃណីទំនៀមទំលាប់របស់ខ្មែរនៅតាមមូលដ្ឋាន និងក៍គឺដើម្បីញ៉ាំងអង្គកឋិនសាមគ្គីឱ្យរឹងរឹតតែអឹកធិក និងជាពិសេសដើម្បីរំលឹកនឹកគុណដល់កងទ័ពជើងទឹកដែលបានទទួលជោគជ័យលើខ្មាំងសត្រូវឈ្លានពានមកលើទឹកដីខ្មែរកាលពីអតីតកាល។ ពិធីអុំទូកលក្ខណៈប្រពៃណីនៅអារាមនេះត្រូវបានអាក់ខានអស់រយៈពេលពីឆ្នាំជាប់គ្នា ដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ព្រះសច្ចានុបាល នឿម វុទ្ឋី ព្រះចៅអធិការវត្ត មានសង្ឃដីកាថា៖ថ្វីត្បិតតែមេរោគកូវីដ-១៩មិនទាន់សាបរលាបអស់ពីកម្ពុជានិងអស់ពីក្នុងពិភពលោកក្តី តែកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចតេជោសែន បានខិតខំប្រឹងប្រែងពុះពារស្វែងរកវ៉ាក់សាំងចាក់ការពារជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយឥតគិតថ្លៃ តាំងពីដូសជំរុញរហូតដល់ដូសមូលដ្ឋាន និងបានធ្វើឱ្យស្ថានភាពនៃការឆ្លងមានការថយចុះជាលំដាប់ហើយសម្រេចបើកប្រទេសពេញលេញឡើងវិញតាមរយៈការណែនាំឱ្យបងប្អូនគ្រប់ទីកន្លែងរៀនរស់តាមបែបគន្លងថ្មីដើម្បីទប់ស្កាត់ ការពារការឆ្លងរីករាលដាលទៅក្នុងសហគមន៍ អាស្រ័យដោយគុណបំណាច់ដ៍ធំធេងនេះទើបយើងមានការជួបជុំធ្វើបុណ្យផ្សេងៗដោយរីករាយ។ព្រះចៅអធិការបន្តថា៖ពិធីប្រណាំងទូក បែបប្រពៃណីនេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីចូលរួមប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុករបស់ជាតិ ដើម្បីថែរក្សាប្រពៃណីរវាងវត្តនិងសហគមន៍ដែលធ្លាប់មានមកកុំឱ្យបាត់បង់ ដើម្បីអបអរសាទរចំពោះបុណ្យកថិនទានសាមគ្គីដង្ហែចូលវត្ត និងដើម្បីរំឭកដឹងគុណចំពោះវត្ថុសក្កិសិទ្ធិ និងអស់លោកអ្នកទាំងឡាយដែលតែងតែអភិបាល រក្សានូវទីអារាមរបស់យើងនេះ ឱ្យបានសុខសាន្តនិងសម្បូរសប្បាយ។ថ្លែងបើកពិធីប្រណាំងទូក ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូប្រាសាទរង្សី អនុគណក្រុងសៀមរាប ព្រះធម្មធរគណខេត្ត បានចាត់ទុកការរៀបចំឱ្យមានពិធីប្រណាំងទូកឱបស្ទបជាមួយនឹងអង្គកឋិនទាន ថាជាការលើកតម្កើងវប្បធម៌ជាតិ តាមរយៈព្រះពុទ្ធសាសនា ព្រោះថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់និងមានគុណតម្លៃមិនអាចកាត់បានចំពោះ សង្គមខ្មែរស្ទើរគ្រប់វិស័យ ដូចជាវិស័យសុខាភិបាល វិស័យសង្គមកិច្ច វប្បធម៌ នយោបាយ…
-
អ្នកនិពន្ធចាស់វស្សាអ្នកស្រី អ៊ុក សំណាង ស្នើឱ្យអ្នកនិពន្ធវ័យក្មេងបញ្ចប់ការប្រើពាក្យអសុរោះ
ភ្នំពេញ៖ប្រហែលជាលោកអ្នកធ្លាប់បានអានប្រលោមលោកមួយចំនួនដែលមាននៅបណ្ណាល័យ ក៏ដូចជាបណ្ណាគាររួចហើយ ដែលស្នាដៃទាំងនោះលោកអ្នកអាចនឹងឃើញឈ្មោះអ្នកនិពន្ធ អ៊ុក សំណាង។ អ្នកស្រី អ៊ុក សំណាង ជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នកនិពន្ធស្ត្រីខ្មែរម្នាក់ក្នុងចំណោមអ្នកនិពន្ធជាស្ត្រីខ្មែរផ្សេងទៀតដែលបានបង្កើតស្នាដៃជាប្រលោមលោក និងកំណាព្យ។ អ្នកនិពន្ធ អ៊ុក សំណាង មានស្រុកកំណើតនៅរាជធានីភ្នំពេញ។ អ្នកស្រីកើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៤៥។ ពីកុមារភាព រៀននៅសាលាបឋមសិក្សាបឹងកេងកង។ ក្រោយពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំ ១៩៦៦ ប្រឡងជាប់ជាគិលានុបដ្ឋាយិកានិងជាឆ្មបនៅមន្ទីរពេទ្យផះង៉ាង៉ាម។ ទោះបីជាបានចូលបម្រើការងារក្ដី ក៏គាត់មិនបោះបង់ចោលការសិក្សាបន្តដែរ គឺក្នុងឆ្នាំដដែល យុវតីអ៊ុក សំណាង បានចូលរៀននៅថ្នាក់ទី១ ទំនើបជាតិនៅវិទ្យាល័យឯកជនសហវិជ្ជាភ្នំពេញ។ ក្រោយពីសង្គ្រាមស៊ីវិលបានបញ្ចប់ ស្ថានភាពប្រទេសបានល្អប្រសើរឡើងវិញ អ្នកស្រីបានចូលមកបម្រើការងារជាគិលានុបដ្ឋាយិកាមធ្យមវិញនៅក្នុងមន្ទីរមិត្តភាពកម្ពុជា-សូវៀត រាជធានីភ្នំពេញ។ អ្នកស្រីបន្តការងារជាមន្ត្រីនៅក្រសួងសុខាភិបាលរហូតចូលនិវត្តន៍ក្នុងឆ្នាំ ២០០០។ ក្រោយពីចូលនិវត្តន៍ពីការងារ អ្នកស្រីបានបន្តការងារជាក្រុមប្រឹក្សាសង្កាត់ និងបានចាប់និពន្ធផងដែរ។ ដោយសារតែការស្រឡាញ់ចូលចិត្តអាន និងបានឆ្លងកាត់បទពិសោធជីវិតជាច្រើនសម័យកាលផងនោះ អ្នកនិពន្ធ អ៊ុក សំណាង បាននិពន្ធកំណាព្យ និងប្រលោមលោកជាច្រើន ពិសេសប្រលោមលោកមនោសញ្ចេតនាតែម្ដង។ ទាក់ទងនឹងការនិពន្ធប្រលោមលោកនេះ អ្នកស្រីមានប្រសាសន៍ថា៖ «ខ្ញុំមានចំណាប់អារម្មណ៍ក្នុងការតាក់តែងនិពន្ធប្រលោមលោក ទី១- ខ្ញុំស្រឡាញ់អក្សរសាស្ត្រខ្មែរ ចង់រក្សាវប្បធម៌អរិយធម៌ខ្មែរឱ្យបានស្ថិតស្ថេរចីរកាលរៀងរហូតទៅ ។…
-
បើកការប្រកួតថ្ងៃដំបូង អុំទូកថ្នាក់ខេត្ត នៅបន្ទាយមានជ័យមានភ្ញៀវ៣ម៉ឺននាក់ចូលរួមទស្សនា
បន្ទាយមានជ័យ ៖ ថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូកនៅខេត្តបន្ទាយមានជ័យចំនួន២ថ្ងៃ កាលពីរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅស្ទឹងសិរីសោភ័ណ នាបរិវេណសាកលវិទ្យាល័យជាតិមានជ័យ មានអ្នកចូលទស្សនាប្រមាណ ៣ម៉ឺននាក់ ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ជាអធិបតីនិងមានមន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរ សមត្ថកិច្ច កងកម្លាំងនិងក្រុមការងារចម្រុះ ។លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត បានឱ្យដឹងថា ទូកចម្រុះចំនួន ២៦គ្រឿងដែលត្រូវចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកនោះ មានទូកវែង មធ្យមនិងតូច ។គឺទូកធំវែងចំនួន៣ទូកដែលមានចំណុះ៦៩-៧៥នាក់ ,ទូកមធ្យម២ទូក ចំណុះ៤៥-៤៧នាក់ ។ ទូកមធ្យម ចំណុះ២២នាក់ ចំនួន១៤ទូក ទូកតូចចំណុះ៥នាក់ ចំនួន៥ទូក និងចំណុះ៣នាក់ ចំនួន២ទូក ។ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ដោយយោងលើកត្តាមានសុខសន្តិភាព ជីវភាពប្រជាពលរដ្ឋក៏ប្រសើរឡើង សេដ្ឋកិច្ចមានកំណើន មានស្ថិរភាពនយោបាយ មានការឯកភាពជាតិ ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យរៀបចំពិធីបុណ្យអុំទូក…
-
ក្រុមព្រះសុរិយា រៀបចំកម្មវិធី «មួយម៉ឺនអាល័យលើកទី ៦»ដើម្បីរំលឹក នូវការបម្រើជាតិមាតុភូមិរបស់សម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ
ភ្នំពេញ៖ ក្រុមព្រះសុរិយាបានរៀបចំកម្មវិធី «មួយម៉ឺនអាល័យលើកទី ៦» ក្រោមប្រធានបទ «ថ្វាយព្រះរាជអាល័យ និង រំលឹកខួប ១០០ ព្រះវស្សារបស់សម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ» ដោយបានរំលឹក ក៏ដូចជាបង្ហាញនូវការបម្រើជាតិមាតុភូមិរបស់ ទ្រង់បានលះបង់គ្រប់បែបយ៉ាង និង ទាមទាររកយុត្តិធម៌គ្រប់វិស័យ ដើម្បីទទួលបានឯករាជ្យជូនប្រជាជនខ្មែរទាំងមូល។ ការរៀបចំកម្មវិធី «មួយម៉ឺនអាល័យលើកទី ៦»នេះដែរ បានប្រារព្ធធ្វើឡើងកាលពីព្រលប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងពិធីនេះដែរគេឃើញមានការចូលរួមពីសំណាក់ សម្តេចព្រះមហិស្សរា នរោត្តម ចកពង់្ស, លោកជំទាវ សេង សុមេត្តា តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា រាជធានីភ្នំពេញ,សិល្បៈករ និងយុវជនជាច្រើនរូបចូលរួម។ លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយាបានបញ្ជាក់ឱ្យដឹងក្នុងពិធីនេះថា៖ការរៀបចំកម្មវិធី «មួយម៉ឺនអាល័យលើកទី ៦» នេះ…
-
លោក យង់ គឹមអេង ថា អាជ្ញាធរត្រូវសហការជាមួយមន្ទីរពេទ្យទាំងអស់ដើម្បីឱ្យការធ្វើតេស្ដស្វែងរកសារធាតុញៀនមានប្រសិទ្ធភាព
ភ្នំពេញ៖ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ លោក យង់ គឹមអេង បានមានប្រសាសន៍ថាអាជ្ញាធរត្រូវសហការជាមួយមន្ទីរពេទ្យទាំងអស់ដោយមិនគិតប្រាក់សម្រាប់បុគ្គលធ្វើតេស្ត ដើម្បីឱ្យដំណើរការធ្វើតេស្ដស្វែងរកសារធាតុញៀនអាចមានប្រសិទ្ធិភាព។ការលើកឡើងនេះ ធ្វើឡើងនៅក្រោយពេលដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកឧបនាយករដ្ឋមន្ត្រី ស ខេង បានប្រកាសថានាពេលខាងមុខទាំងស្ថាប័នរដ្ឋ និងស្ថាប័នឯកជនត្រូវតែធ្វើតេស្តរកសារធាតុញៀនជាមុនសិនមុននឹងអនុញ្ញាតឱ្យចូលធ្វើការបាន។ លោក យង់ គឹមអេង បានប្រាប់នៅថ្ងៃសុក្រ ទី៤វិច្ឆិកានេះថាបើមានជាការធ្វើតេស្តរកសារធាតុញៀនមែន វាជារឿងដែលល្អ ពីព្រោះអាចជាផ្នែកមួយក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនផងដែរ។ មួយវិញទៀត ការធ្វើតេស្ដនេះ ទាល់តែមានរៀបចំខាងមន្ទីរពេទ្យជាអ្នកធ្វើទើបអាចទៅបាន វាមិនអាចឱ្យខាងស្ថាប័នជាអ្នកធ្វើបានឡើយ។ លោកបន្តថា នេះជារឿងមួយដែលសំខាន់ បើសិនជាមន្ទីរពេទ្យនៅយកលុយទេ គឺប្រហែលជាអត់មានអ្នកមកធ្វើតេស្ដដែរ ហើយក៏វាអត់មានប្រសិទ្ធភាពដែរ។ ប៉ុន្តែបើអាចជាលើកទឹកចិត្ត ដោយធ្វើតេស្តមិនយកលុយ ហើយវាក៏ជាការតម្រូវរបស់ស្ថាប័ននីមួយៗ ការធ្វើតេស្តនេះ វាអាចទៅបានដែរ។ ក្រៅពីនេះទៀត លោកលើកឡើងថា នៅបណ្ដាប្រទេសខ្លះ ក៏មានការធ្វើតេស្ដដែរ ដូចជាការធ្វើតេស្តរកសារធាតុញៀន មុនបុគ្គលម្នាក់ត្រូវចូលធ្វើការ ហើយជារៀងរាល់មួយឆ្នាំម្ដង គឺស្ថាប័ន ឬក្រុមហ៊ុន ត្រូវធ្វើតេស្តរកសារធាតុញៀនលើបុគ្គលិករបស់ខ្លួន ដោយមិនគិតប្រាក់។ លោក គឹមអេង បញ្ជាក់ថា ៖ «ខ្ញុំយល់ថា ការដែលយើងត្រូវធ្វើតេស្ដ គឺត្រូវតែមានការរៀបចំយន្តការច្បាស់លាស់ ហើយនិងមានការលើកទឹកចិត្ត ជាពិសេសសេវារបស់រដ្ឋដែលមានស្រាប់ ត្រូវតែផ្ដល់ឱ្យគេធ្វើតេស្តដោយមិនយកប្រាក់…
-
អាជ្ញាធរមីនគ្រោងរៀបចំសន្និបាតជាតិប្រារព្ធខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា
ភ្នំពេញ៖ អាជ្ញាធរមីនគ្រោងរៀបចំសន្និបាតជាតិប្រារព្ធខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា (១៩៩២-២០២២) ដែលនឹងមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ឯកឧត្តម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនថ្លែងថា អាជ្ញាធរមីន ជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានតួនាទីនិងភារកិច្ចជាអ្នកដឹកនាំ និងសម្របសម្រួលលើវិស័យសកម្មភាពមីនទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ និងជាស្ថាប័ននិយ័តករក្នុងការដឹកនាំរៀបចំផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន រៀបចំផែនការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម គ្រប់គ្រងទិន្នន័យសកម្មភាពមីន តាមដាន ត្រួតពិនិត្យនិងដឹកនាំការអនុវត្តវិស័យសកម្មភាពមីននៅកម្ពុជា។ លោកបន្តថា ការរៀបចំសន្និបាតជាតិប្រារព្វខួប ៣០ ឆ្នាំ នេះ នៃសកម្មភាពមីននៅកម្ពុជាក្នុងគោលបំណងឆ្លុះបញ្ចាំងសកម្មភាពបោសសម្អាតមីន និងកិច្ចសហប្រតិបត្តិការដែលបានធ្វើកន្លងមកនេះ និងទិសដៅអនុវត្តបន្ត ដើម្បីបញ្ចប់ទៅតាមផែនការដែលរាជរដ្ឋាភិបាលកំណត់នៅឆ្នាំ២០២៥ ដើម្បីផ្តល់សុវត្ថិភាពដល់ប្រជាជនកម្ពុជា ។ ឯកឧត្តមថ្លែងថា៖ «ជាក់ស្តែង គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ដែលជាការបង្កើតឡើងស្របតាមការអំពាវនាវ និងចលនាជាតិរបស់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីពន្លឿនការងារបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ ជាពិសេសដើម្បីផ្តល់សុខសុវត្ថិភាពដល់ប្រជាជនកម្ពុជា ក្រោយសង្គ្រាម»។ លោកបន្តថា ក្នុងទិសដៅខាងលើនេះ គម្រោងសម្តេចតេជោ បាននិងកំពុងអនុវត្តដំណាក់កាលទី១ លើខេត្តចំនួនប្រាំមួយ និងឃុំចំនួនប្រាំពីរ…
-
លោក គឹម បញ្ញា៖ ការបង្កើតយុទ្ធនាការហ៊ាននិយាយគឺដើម្បីឱ្យកម្មករនិយោជិតអាចបង្ហាញពីក្ដីកង្វល់នៃមធ្យោបាយធ្វើដំណើរ
ភ្នំពេញ៖តើអ្វីជាយុទ្ធនាការហ៊ាននិយាយ? បើតាមនាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាលោក គឹម បញ្ញា ការបង្កើតយុទ្ធនាការហ៊ាននិយាយ គឺដើម្បីឲ្យកម្មករនិយោជិតហ៊ាននិយាយពីក្ដីកង្វល់ និងបញ្ហាប្រឈមនៃមធ្យោបាយធ្វើដំណើរដែលពាំនាំបញ្ហានេះទៅកាន់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។ លោក គឹម បញ្ញា បានប្រាប់ថា យុទ្ធនាការហ៊ាននិយាយនេះត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធឌីជីថល ក្នុងគោលបំណងសំខាន់ៗដែលជំរុញឲ្យមានការយកចិត្តទុកដាក់ ការពិចារណា សម្រាប់ជួយកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងកម្មករក្នុងវិស័យផលិតស្បែកជើងឲ្យទទួលបានមធ្យោបាយធ្វើដំណើរសមរម្យ ក្នុងការធ្វើដំណើរទៅមកសម្រាប់បំពេញការងារ។ លោកបញ្ជាក់ថា៖ «អីចឹង ដូចដែលបានដឹងប្រហែលមានជាង ៦០ភាគរយនៃរថយន្តដែលផ្ដល់សេវាដឹកកម្មករនិយោជិតរបស់យើងពីផ្ទះរបស់គាត់មករោងចក្រឬពីរោងចក្រមកផ្ទះវិញហ្នឹងគឺជាប្រភេទរថយន្តដែលគេប្រើសម្រាប់ដឹកទំនិញ ហើយត្រូវបានកែច្នៃ ដើម្បីយកមកដឹកកម្មករនិយោជិតរបស់យើង ដោយដឹកជាចំនួនច្រើន ដែលមានសភាពណែនណាន់ ហើយវាហ្នឹងប៉ះពាល់ដល់ផ្នែកសុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិតយើង»។ ក្រៅពីនេះទៀត អង្គការមូលនិធិបង្ការរបួសអាស៊ី បានចូលរួមចំណែកលើបញ្ហានេះតាំងពីឆ្នាំ២០១៧មក សម្រាប់ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍កម្មករនិយោជិត ដោយបានដាក់អាទិភាពការងារផ្តោតសំខាន់ចំនួន៥ចំណុច គឺត្រូវធ្វើយ៉ាងណាឲ្យកម្មករធ្វើដំណើរមកបំពេញការងារប្រកបដោយសុវត្ថិភាព គ្រប់ពេលវេលាទាំងអស់។ លោកបន្តថា ក្នុងអាទិភាពសំខាន់ៗទាំង៥ចំណុចនេះ គឺទី១. ការធានាឲ្យមានអ្នកបើកបររថយន្តដឹកកម្មករ ទទួលបានជំនាញ ចំណេះដឹង អំពីការបើកបរដោយសុវត្ថិភាព និងសេដ្ឋកិច្ចភាព។ ចំណុចទី២. ការជំរុញឲ្យអ្នកបើកបររថយន្តដឹកកម្មករ ពួកគាត់អាចមានលទ្ធភាព ក្នុងការប្ដូររថយន្តរបស់ពួកគាត់ពីប្រភេទរថយន្តដឹកទំនិញ ទៅរថយន្តមានសុវត្ថិភាព ដោយមិនត្រូវដឹកលើសចំណុះឡើយ។ ចំណុចទី៣. ចង់ឱ្យវិស័យសហគ្រាស រោងចក្រកាត់ដេរសម្លៀកបំពាក់ ត្រូវមានគោលនយោបាយសម្រាប់សុវត្ថិភាពចរាចរណ៍ ដែលត្រូវបានផ្សព្វផ្សាយ និងអនុវត្ត…
-
យុវតីមួយរូបបង្កើតវេទិកាចែករំលែកចំណេះដឹងទៅកាន់អ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីមានជីដូនជាជនរងគ្រោះដោយជំងឺមហារីកសុដន់
ភ្នំពេញ៖ជំងឺមហារីកត្រូវបានដឹងនិងទទួលស្គាល់ជាទូទៅថាជាប្រភេទជំងឺកាចសាហាវមួយ។នៅក្នុងឆ្នាំ ២០២០កន្លងទៅកម្ពុជាមានករណីមហារីកថ្មីចំនួន១៨ ៣៧៥ករណី។ក្នុងនោះមានអត្រាមរណៈដោយសារជំងឺមហារីកសុដន់ចំនួន ៧,១ភាគរយ។ ចំនួននេះបាន និងកំពុងបន្តកើនឡើងដោយសារតែ ការយល់ដឹងពីរោគសញ្ញាជំងឺនេះនៅតែមានកម្រិតនៅឡើយ។ ប៉ុន្តែយ៉ាងណា ចលនាផុសផុលនៃការចែករំលែកមាតិកាពីជំងឺមហារីកតាមបណ្ដាញសង្គមមួយរយៈចុងក្រោយនេះ ឃើញថាអាចបញ្ជាបការយល់ដឹងបានច្រើនគួរសម ជាពិសេសគឺនៅក្នុងពេញមួយខែ នៃខែតុលាតែម្ដង។ បន្ទាប់ពីមានជីដូនដែលជាជនរងគ្រោះពីជំងឺមហារីកសុដន់ និស្សិតកំពុងសិក្សាឆ្នាំទី២នៃសកលវិទ្យាល័យ ផារ៉ាហ្គនអន្តរជាតិ បានផ្ដួចផ្ដើមគំនិតបង្កើតជាវេទិកាមួយនៅលើបណ្ដាញសង្គមដើម្បីចែករំលែក ចំណេះដឹងពីជំងឺមហារីកសុដន់ឱ្យកាន់តែទូលាយទៅក្នុងស្រទាប់អ្នកលេងបណ្ដាញសង្គម។ ក្រោយពីបានស្ដាប់លឺពីការត្អូញត្អែរពីស្ថានភាពជំងឺមហារីកសុដន់របស់ជីដូនផ្ទាល់ រហូតដល់គាត់បានទទួលមរណៈភាព កញ្ញាមានសេចក្ដីឈឺចាប់ដែលខ្លួនកាលណោះមិនមានចំណេះដឹងអ្វីពីជំងឺ ប្រភេទនេះ និងមិនដឹងថាត្រូវជួយជីដូនក្នុងរូបភាពណា។ យុវតីរូបនេះបានតាំងចិត្តស្វែងយល់ និងធ្វើការចែករំលែកបន្ត ដើម្បីកុំឱ្យអ្នកផ្សេងជួបប្រទះការបាត់បង់មនុស្សជាទីស្រឡាញ់ដូចខ្លួន។ CancerCo. ជាឈ្មោះរបស់គេហទំព័រផ្លូវការរបស់កញ្ញា សុខាច័ន្ទ សុជាតា ដែលទើបតែចាប់កំណើតឡើងនៅដើមឆ្នាំ២០២២នេះ ហើយដែលមកទល់ពេលនេះ កញ្ញាទទួលបានអ្នកគាំទ្រជិតមួយពាន់នាក់ លើបណ្ដាញសង្គមហ្វេសប៊ុក។ ជារើយៗ គេហទំព័រមួយនេះបានចែករំលែកព័ត៌មានពាក់ព័ន្ធជាច្រើនក្នុងទម្រង់ជាវីដេអូ ជាអត្ថបទ និងជារូបភាពអមដោយសារជាដើម។ បើតាមកញ្ញា សុជាតា វេទិកាមួយនេះក៏មានផងដែរនូវការផ្ដល់ការប្រឹក្សាតាមអ៊ីនធឺណិតជាមួយអ្នកឯកទេសខាងជំងឺមហារីក និងព័ត៌មានអំពីការថែទាំសុខភាពដោយមិនគិតប្រាក់។ វេទិកានេះទៀតសោតផ្ដោតលើផ្នែកសំខាន់ចំនួនពីរគឺ ផ្សព្វផ្សាយចំណេះដឹងអំពីជំងឺមហារីកដល់ប្រជាជនកម្ពុជា និងកសាងសហគមន៍ក៏ដូចជាកន្លែងសុវត្ថិភាពសម្រាប់អ្នកជំងឺមហារីកតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ កញ្ញារៀបរាប់បន្ថែមថា៖ «គិតមកដល់ពេលនេះ ខ្ញុំនិងក្រុមការងារប្រមាណ២០នាក់ទៀត ខំប្រឹងផលិតមាតិកាថ្មីៗដោយចំណាយកម្លាំង និងធនធានផ្ទាល់តែម្ដង ដើម្បីទាញចំណាប់អារម្មប្រជាជន ជាពិសេសពីចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមក្នុងអាយុចន្លោះពី ១៥ទៅ២០ឆ្នាំ»។ ក្រៅពីនោះកញ្ញាបានស្វែងរកជំនួយសហការពីវេជ្ជបណ្ឌិតជំនាញផ្ទាល់ដើម្បីធានាថា រាល់មាតិកាដែលបានចេញផ្សាយទៅគឺត្រឹមត្រូវតាមវេជ្ជសាស្ត្រ។ ក្នុងចំណោមអ្នកគាំទ្រលើបណ្ដាញសង្គមជិតមួយពាន់នាក់នោះ…
-
កាកបាទក្រហមកម្ពុជា បើយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ននៅកម្ពុជា»
ភ្នំពេញ ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាសមាជិកាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អញ្ជើញជាអធិបតីបើកយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ននៅកម្ពុជា» និងអ្នកពា់ព័ន្ធជាច្រើននាក់ ចុះទៅអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍នៅ២គោលដៅផ្សេងគ្នាៗក្នុងរាជធានីភ្នំពេញ (គោលដៅទី១ ផ្សារព្រែកជ្រៃ ក្នុងសង្កាត់ដង្កោ និងគោលដៅទី២នៅជិតរង់វង់មូលព្រំមុខបួនក្នុងសង្កាត់ជ្រោយចង្វា ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។ លោកជំទាវអគ្គលេខាធិការថ្លែងថា “យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២២ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍ កើន៣០% មានអ្នកស្លាប់៩៤២នាក់ និងមានអ្នករបួស ១៤២៩នាក់ ក្នុងនោះស្លាប់ជាអ្នកប្រើប្រាស់ម៉ូតូមាន៨១% ស្មើនឹង៧៥៩នាក់ នៃអ្នកស្លាប់សារុប ៩៤២នាក់ ហើយការបើកយុទ្ធការនេះឡើង ដើម្បីអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សនុសិស្ស អាជីវករ និងសាធារណៈជនឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក និងស្លាកសញ្ញាចារចរណ៍នានានៅតាមដងផ្លូវ ជាពិសេសគឺដាស់ស្មារតីប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែបប្រទីប អកអំបុក ខាងមុខនេះ”។ ជាមួយគ្នានេះដែរក្នុងយុទ្ធនាការនេះ ក៏មានរៀបចំ សំណួរចម្លើយ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ការដាក់ពិន័យ និងដកពិន្ទុលើបណ្ណបើកបរយានយន្តអំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ និងចែកខិតប័ណ្ណយល់ដឹងពីសុវត្ថិភាពចរាចរណ៍ យល់ដឹងពីពិការភាព ព្រមទាំងបិទចំណាំងផ្លាតនៅតាមម៉ូតូ…