-
ក្រុម AC Milan ក្លាយជាម្ចាស់ជើងឯកពាន Serie A ជាលើកដំបូង ក្នុងរយៈពេល ១១ឆ្នាំ

បាល់ទាត់៖ ក្រុមបាល់ទាត់ AC Milan បានក្លាយជា ជើងឯកក្របខណ្ឌលីគ កំពូលអ៊ីតាលី Serie A ជា លើកដំបូង ក្នុងរយៈពេល ១១ឆ្នាំ បន្ទាប់ពីបានយកឈ្នះ Sassuolo ៣-០ កាលពីយប់មិញ។ ខ្សែប្រយុទ្ធវ័យចំណាស់ បារាំង Olivier Giroud ស៊ុតបញ្ជូលទី២គ្រាប់ម្នាក់ឯង និង១គ្រាប់ទៀតរកបានដោយ Franck Kessie ជួយឲ្យ AC Milan យកឈ្នះលើក្រុមម្ចាស់ផ្ទះ ៣ទល់០ ។
-
Pep Guardiola ស្រក់ទឹកភ្នែក បន្ទាប់ពីដឹកនាំ Man City ឈ្នះ Premier League

-
អ្នកគាំទ្រ Northampton បានប្រើអំពើហឹង្សាក្នុងទីលានបន្ទាប់ពីក្រុមបរាជ័យក្នុងការប្រកួត League Two

-
កូនប្រុសរបស់អតីតតារា Man Utd វ័យ១៩ ឆ្នាំបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Inter Miami

-
ក្រុមការងារ វីរកីឡាករ សាលី អូម៊ើត បានមកដល់ខេត្តព្រះសីហនុ

-
ខ្សែប្រយុទ្ធក្រុម Blackpool បង្ហើបថា ខ្លួនជាខ្ទើយ

កីឡាកររបស់ក្លឹប BLACKPOOL វ័យ 17 ឆ្នាំ បានបើកចំហ ថាខ្លួនជាខ្ទើយ។ ខ្សែប្រយុទ្ធ Jake Daniels គឺជាកីឡាករបាល់ទាត់អាជីពដែលហ៊ានបង្ហាញជាសាធារណ ចាប់តាំងពីអតីតតារា Nottingham Forest កីឡាករ Justin Fashanu ។ កីឡាករវ័យក្មេងរូបនេះ បាន ទទួលការគាំទ្រយ៉ាងពេញទំហឹងពីមិត្តរួមក្រុម និងមន្ត្រីនៅក្លឹប Championship របស់ខ្លួន។
-
Bayern Munich ចាប់អារម្មណ៍ចង់បានតារា Liverpool ម្នាក់នៅរដូវក្តៅ

ក្លឹប BAYERN MUNICH ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំការដេញថ្លៃ មួយសម្រាប់តារាឆ្នើមរបស់ Liverpool គឺកីឡាករ Sadio Mane នៅរដូវក្តៅ។ បើយោងតាម Sky ក្នុងប្រទេសអាល្លឺម៉ង់បានបញ្ជាក់ថា លោក Hasan Salihamidzic ប្រធានផ្នែកកីឡារបស់ក្លឹប ម្ចាស់ជើងឯក Bundesliga បានពិភាក្សាជាមួយភ្នាក់ងាររបស់ Mane កាលពីចុងសប្តាហ៍ នេះ ។ ការចរចាររវាង Liverpool និង Bayern មិនទាន់ដំណើរការនៅឡើយទេ ប៉ុន្តែវាត្រូវបានគេយល់ថាពួកគេចាប់អារម្មណ៍លើការផ្លាស់ប្តូរសម្រាប់ខ្សែប្រយុទ្ធឆ្នើមវ័យ 30។ Mane នៅសល់តែមួយរដូវកាលពេញប៉ុណ្ណោះលើកិច្ចសន្យាបច្ចុប្បន្នរបស់គេ ។ ហើយក្លឹបផ្តល់អាទិភាពដល់ការបន្តសម្រាប់ Mohamed Salah ដែលកិច្ចសន្យាបច្ចុប្បន្នផុតកំណត់ក្នុងពេលដំណាលគ្នានឹង Mane ៕ប្រភព The Sunសារ៉ាន ទីងី
-
ក្រុម Burnley នឹងត្រូវពិន័យជាប្រាក់ ប្រសិនបើធ្លាក់ពី Premier League មុនឆ្នាំ 2026

-
AC Milan កាន់តែខិតជិតឈ្នះពាន Serie A ជាលើកដំបូងក្នុងរយៈពេល ១១ ឆ្នាំ

ក្រុមរបស់ AC Milan បានផ្តួល Atalanta 2-0 នៅកីឡដ្ឋាន San Siro កាលពីថ្ងៃអាទិត្យ កាន់ជិតឈានដល់ការឈ្នះពានរង្វាន់លីក Serie A ដំបូងក្នុងរយៈពេល ១១ ឆ្នាំ ។ ២គ្រាប់របស់ម្ចាស់ផ្ទះ ស៊ុតបញ្ចូលទីដោយ Rafa Leao និង Theo Hernandez ដើម្បីទទួលបានជ័យជម្នះជួយរក្សា Milan ពីរពិន្ទុដាច់ពីគូប្រជែង ក្រុមការពារជើងឯក Inter Milan ។
-
EA និង FIFA នឹងបញ្ចប់ភាពជាដៃគូបន្ទាប់ពីសហការគ្នាអស់រយៈពេល 30 ឆ្នាំ

បាល់ទាត់៖ កាលពីដើមសប្តាហ៍នេះ វាត្រូវបានបញ្ជាក់ថាចាប់ពីឆ្នាំ 2023 តទៅ EA Sports នឹងលែងបង្កើតហ្គេមនៅក្នុងសិទ្ធិផ្តាច់មុខរបស់ FIFA ដោយបាននាំយក FIFA International Soccer ជាលើកដំបូងក្នុងឆ្នាំ 1993។ ការបញ្ចប់ភាពជាដៃគូរបស់ EA និង FIFA បន្ទាប់ពីសហការគ្នាជាង 30 ឆ្នាំ នឹងមិនមែនជាការបញ្ចប់នៃហ្គេមពីអ្នកបង្កើតហ្គេមនោះទេ ព្រោះពួកគេនឹងចាប់ផ្តើមបង្កើត EA Sports FC បន្ទាប់ពី FIFA 23 ចេញផ្សាយនៅឆ្នាំនេះ។