Category: កីឡាអន្តរជាតិ

  • Trump បន្ទោស Biden រឿងសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះ

    Trump បន្ទោស Biden រឿងសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះ

    បរទេស ៖ លោកប្រធានាធិបតី Donald Trump បានស្តីបន្ទោស លើលោក Biden អតីតប្រធានាធិបតី ចំពោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលធ្លាក់ចុះខ្លាំង។ សេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះ ដោយមិននឹកស្មានដល់ ក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំនេះ ដោយសារការកើនឡើង នៃការនាំចូល ដែលបង្កឡើងដោយសារផែនការពន្ធ របស់លោក Donald Trump ប៉ុន្តែ ប្រធានាធិបតី រូបនេះ បានស្តីបន្ទោស ទៅលើអ្នកកាន់តំណែងមុន គឺ លោក Joe Biden។ សន្ទស្សន៍ Wall Street សំខាន់ៗទាំងបីបានធ្លាក់ចុះ នៅលើព័ត៌មានសេដ្ឋកិច្ច ខណៈដែលតម្លៃប្រេងបានពង្រីកការខាតបង់។ ការកើនឡើងយ៉ាងខ្លាំង នៃការនាំចូល គឺជាការឆ្លុះបញ្ចាំងពីអាជីវកម្ម និងអ្នកប្រើប្រាស់ ដែលស្តុកទុកទំនិញ ពីបរទេស ដើម្បីទទួលបានការរួចផុត ពីការតំឡើងពន្ធ របស់ Trump ដែលបានចូលជាធរមាន នៅដើមខែនេះ។ នៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីពុធ លោក Trump បានទទូចថា ការធ្លាក់ចុះនៃកំណើននេះ…

  • ក្រុមបាល់ទាត់ Barcelona អាចនាំមកនូវភាពអស្ចារ្យមកកាន់ពហុកីឡាដ្ឋាន CampNou ក្នុងខែមេសាឆ្នាំ 2025 ដែរឬទេ ???

    ក្រុមបាល់ទាត់ Barcelona អាចនាំមកនូវភាពអស្ចារ្យមកកាន់ពហុកីឡាដ្ឋាន CampNou ក្នុងខែមេសាឆ្នាំ 2025 ដែរឬទេ ???

    អន្តរជាតិ ៖ ក្នុងខែមេសាគឺជាខែដែលជាពេលវេលាដ៏តានតឹង នៃពិភពបាល់ទាត់ ឡាយឡំក្តីរំភើប និងការកំណត់ទុកជាមុននៃឆ្នាំ ហើយសម្រាប់ក្រុម FC Barcelona ខែមេសា ឆ្នាំ2025 អាចជាខែដ៏សំខាន់បំផុតមួយក្នុងឆ្នាំនានា ។ នេះមិនមែនគ្រាន់តែជាការឆ្លងផុតនូវកាលវិភាគប្រកួតនោះទេ ប៉ុន្តែវាជាការបង្ហាញឱ្យឃើញថា “Barca ថ្មី“ អាចប្រសើរឡើងម្តងទៀត មិនត្រឹមតែក្នុងប្រទេសអេស្ប៉ាញប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់អឺរ៉ុប ។រាជកាលថ្មីក្រោមការដឹកនាំរបស់លោក Hansi Flickចាប់តាំងពីការមកដល់ក្នុងខែឧសភា ឆ្នាំ 2024 លោកគ្រូបង្វឹក Hansi Flick បានធ្វើកំណែទម្រង់ក្រុមយ៉ាងស្ងប់ស្ងាត់ ។ មានមន្ទិលមួយចំនួននៅគ្រាដំបូងថា តើគ្រូបង្វឹកដែលមកពីខាងក្រៅដែលខុសពីទម្រង់លេងដើមរបស់ក្លឹបអាចជោគជ័យដែរឬទេនៅកន្លែងដូចជាក្លឹប Barcelona? តើគាត់នឹងព្យាយាមធ្វើត្រាប់តាមទម្រង់លេងអតីតកាល ឬបង្កើតអ្វីមួយថ្មីដែលជាទម្រង់លេងខ្លួនគាត់ផ្ទាល់?លោក Flick បានឆ្លើយតបនឹងសំណួរតាមរយៈសកម្មភាព តែមិនមែនពាក្យសម្តី។ គាត់បានកសាងក្រុមដោយរក្សាទម្រង់បច្ចេកទេសដើមរបស់ក្រុមបាល់ទាត់ Barcelona ប៉ុន្តែបន្ថែមល្បឿន ភាពធន់ និងភាពបត់បែន។ ពេលវេលានៃការលេងបែបយឺតៗ និងការគ្រប់គ្រងបាល់ខ្លាំងៗលែងមានទៀតហើយ។ ក្នុងឆ្នាំ 2025 ក្លឹប Barcelona លេងលឿនជាងមុន ដាក់គំនាបបាល់ខ្ពស់ជាងមុន និងសម្របទៅតាមគូប្រកួតនីមួយៗ។ជំនួសឱ្យតារាបាល់ទាត់ឆ្នើមម្នាក់ ឬពីរនាក់ក្នុងការដឹកនាំការលេង ទម្រង់លេង Barca…

  • នាយករដ្ឋមន្ត្រីជប៉ុនទូរស័ព្ទទៅលោកត្រាំចរចារឿងពន្ធ

    នាយករដ្ឋមន្ត្រីជប៉ុនទូរស័ព្ទទៅលោកត្រាំចរចារឿងពន្ធ

    បរទេស ៖ នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយថា មានការយល់ព្រម ក្នុងការពិភាក្សាបន្ថែមទៀត អំពីរឿងតំឡើងពន្ធរបស់អាមេរិក អំឡុងការហៅទូរស័ព្ទ ជាមួយលោក Trump។ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បាននិយាយ កាលពីថ្ងៃចន្ទថា លោកបានធ្វើការសន្ទនា ជាមួយប្រធានាធិបតីអាមេរិក Donald Trump ដែលក្នុងនោះ ពួកលោកបានយល់ព្រម លើការពិភាក្សាបន្ថែមទៀត អំពីពន្ធចុងក្រោយ របស់សហរដ្ឋអាមេរិក។ លោក Ishiba បានប្រាប់អ្នកយកព័ត៌មានថា «ប្រធានាធិបតី Trump បានបង្ហាញការយល់ដឹងដ៏ស្មោះត្រង់របស់គាត់ អំពីស្ថានភាពបច្ចុប្បន្ន របស់សហរដ្ឋអាមេរិក នៅក្នុងសេដ្ឋកិច្ចអន្តរជាតិ។ ដោយផ្អែកលើការផ្លាស់ប្តូរថ្ងៃនេះ… ភាគីទាំងពីរបានសម្រេចចិត្ត ចាត់តាំងសមាជិកគណៈរដ្ឋមន្ត្រីឱ្យទទួលបន្ទុក និងបន្តការពិភាក្សា»។ ជាមួយគ្នានេះ លោក ត្រាំ និយាយដែរថា លោកពិតជាបាននិយាយ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន អំពីការចរចាពាណិជ្ជកម្ម។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា លោក ‘បាននិយាយជាមួយនាយករដ្ឋមន្រ្តីជប៉ុន’ ដោយនិយាយថា ជប៉ុនបានចាត់ទុកសហរដ្ឋអាមេរិក ពិតជាចាញ់ប្រៀបគេខ្លាំង លើពាណិជ្ជកម្ម…

  • អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសសហការជាមួយវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាបើកវគ្គបំប៉នគ្រូឧទ្ទេសឆ្ពោះទៅរកស្តង់ដាកម្រិតឧត្តមសិក្សា

    អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសសហការជាមួយវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាបើកវគ្គបំប៉នគ្រូឧទ្ទេសឆ្ពោះទៅរកស្តង់ដាកម្រិតឧត្តមសិក្សា

    (ភ្នំពេញ)៖ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរបស់ជប៉ុនបានសហការជាមួយវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានបើកវគ្គសិក្ខាសាលាស្តីអំពីការអភិវឌ្ឍគ្រូបង្រៀន ដល់គ្រូឧទ្ទេសដែលពាក់ព័ន្ធមានរយៈពេល៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាព ក្នុងការអភិវឌ្ឍសៀវភៅកម្មវិធីសិក្សាលម្អិត ការវាយតម្លៃលើការសិក្សារបស់គរុនិស្សិត និងវិធីសាស្ត្រនៃការផ្តល់មតិត្រលប់។ លោកស្រី កែវ មនោរម្យ នាយិកានៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានលើកឡើងថាសិក្ខាសាលារយៈពេល៣ថ្ងៃនេះ គ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាទាំងអស់បានសិក្សា និងពិភាក្សាគ្នាយ៉ាងស៊ីជម្រៅស្វែងរកធាតុចូល ដើម្បីជាគន្លឹះក្នុងការអភិវឌ្ឍសៀវភៅកម្មវិធីសិក្សាលម្អិតឆ្ពោះទៅរកស្តង់ដាកម្រិតឧត្តសិក្សាម្រាប់គ្រូឧទ្ទេសយកទៅបង្រៀនដល់គរុនិស្សិតដែលក្លាយជាគ្រូអប់រំកាយនៅតាមសាលារៀនមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។ លោកស្រីនាយិការំពឹងយ៉ាងមុតម៉ាំថា បន្ទាប់ពីបញ្ចប់វគ្គសិក្ខាសាលាមួយនេះគ្រូឧទ្ទេសនឹងមានចំណេះដឹងក្នុងការបង្រៀនប្រកបដោយវិជ្ជាជីវៈ។ លោកស្រី មើក ម៉ារ៉ា ជាគ្រូឧទ្ទេសមួយរូបដែលចូលរួមនៅក្នុងសិក្ខាសាលាបានថ្លែងឱ្យដឹងថា សម្រាប់លោកស្រីផ្ទាល់ ចំណេះដឹងដែលទទួលពីសិក្ខាសាលាមួយនេះ លោកស្រីនឹងយកទៅចងក្រងបន្ថែមលើកម្មវិធីបង្រៀនដើម្បីតម្រង់ទិសសម្រាប់បង្រៀនគរុនិស្សិតប្រកបដោយគុណភាព និងកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងកម្មវិធីសិក្សាកម្រិតឧត្តមសិក្សាដែលវិទ្យាស្ថានគ្រោងវិវឌ្ឍនាពេលខាងមុខ។ លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ក្នុងការជំរុញវគ្គបំប៉នបង្កើនចំណេះដឹងដល់គ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដែលឆ្លើយតបទៅនឹងតម្រូវការ និងការវិវឌ្ឍរបស់វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាទៅជាគ្រឹះស្ថានឧត្តមសិក្សាបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រឯកទេសអប់រំកាយ។ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាជឿជាក់ថា សិក្ខាកាមដែលជាគ្រូឧទ្ទេសទាំងអស់ នឹងនាំយកចំណេះដឹងតាមរយៈការពិភាក្សារួមគ្នា ការផ្លាស់ប្តូរយោបល់រវាងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស និងគ្រូឧទ្ទេស ទៅបន្តអនុវត្តបន្ថែមក្នុងការរៀបចំសៀវភៅកម្មវិធីសិក្សាលម្អិតបង្រៀនគរុនិស្សិត ការវាយតម្លៃលើការសិក្សារបស់គរុនិស្សិត និងវិធីសាស្ត្រផ្តល់មតិត្រលប់ប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រីកធនធានគ្រូបង្រៀនអប់រំកាយនៅតាមសាលារៀន។ លោក ដួង មាសចំរើន បានថ្លែងបញ្ជាក់ទៀតថាផ្អែកតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀនបានរៀបចំឡើងដើម្បីគាំទ្រដល់គ្រូឧទ្ទេសក្នុងការអភិវឌ្ឍន៍អាជីព និងបន្តអភិវឌ្ឍន៍វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ព្រមជាមួយនឹងគុណតម្លៃ។ ស្តង់ដានេះជាផ្នែកមួយនៃគោលដៅលើកកម្ពស់គុណភាពអប់រំដែលជាធាតុចូបានមកពីការស្រាវជ្រាវអប់រំ…

  • មន្រ្តីជានខ្ពស់ក្រសួងអប់រំជំរុញឱ្យមន្រ្តីចូលរួមវគ្គបំប៉នខិតខំអភិវឌ្ឍសមត្ថភាពឱ្យកាន់តែល្អប្រសើរ

    មន្រ្តីជានខ្ពស់ក្រសួងអប់រំជំរុញឱ្យមន្រ្តីចូលរួមវគ្គបំប៉នខិតខំអភិវឌ្ឍសមត្ថភាពឱ្យកាន់តែល្អប្រសើរ

    (ភ្នំពេញ)៖ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានជំរុញដល់មន្ត្រីចូលរួមវគ្គបំប៉នសមត្ថភាព ស្តីពី ការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាឱ្យខិតខំអភិវឌ្ឍសមត្ថភាពឱ្យកាន់តែល្អប្រសើរ ដើម្បីទទួលបានបទពពិសោធ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាឱ្យមានលក្ខណៈស្តង់ដា ។ ការថ្លែងជំរុញ បែបនេះ នៅក្នុងឱកាសបិទវគ្គបំប៉ន ដែលប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ឯកឧត្តម ប៊ូ ជុំសេរី បានគូសបញ្ជាក់ថា វគ្គបំប៉នសមត្ថភាព ស្តីពី ការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាដែលរៀបចំដោយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា គឺដើម្បីពង្រឹងសមត្ថភាពស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងបង្កើនធនធានមន្រ្តីកីឡានៅតាមមន្ទីរអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធបម្រើឱ្យការងារកីឡា និងសហព័ន្ធកីឡាជាតិទទួលបានបទពិសោធ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាមានលក្ខណៈស្តង់ដា ស្របតាមការរៀបចំក្នុងតំបន់។ ឯកឧត្តមអនុរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការចូលរួមគាំទ្រយ៉ាងច្រើនពី យុវជន ហើយលទ្ធផលនៃការប្រកួតជាលក្ខណៈអន្តរជាតិមានការប្រែប្រួលជាវិជ្ជមាន ទទួលបានការអបអរសាទរពីមហាជនរហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ដូច្នេះសិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គដ៏មានតម្លៃនាពេលនេះ ត្រូវយកចំណេះដឹងថ្មីៗដែលគ្រូឧទ្ទេសបានផ្តល់ឱ្យ ដើម្បីយកទៅអនុវត្តក្នុងការរៀបចំ ដឹកនាំ…

  • លោក Trump ឲ្យបញ្ចប់គម្រោងផ្ទះសមរម្យ ដល់ប្រជាជនអាមេរិកក្រៗ

    លោក Trump ឲ្យបញ្ចប់គម្រោងផ្ទះសមរម្យ ដល់ប្រជាជនអាមេរិកក្រៗ

    បរទេស៖ គម្រោងផ្ទះសមរម្យ សម្រាប់ប្រជាជនអាមេរិកក្រីក្រ ដែលមានតម្លៃសរុប ១ពាន់លានដុល្លារអាមេរិក ត្រូវបានរដ្ឋបាលលោក Trump សម្រេចបញ្ចប់ហើយ នេះបើតាមឯកសារ ដែលទទួលបានដោយទីភ្នាក់ងារព័ត៌មាន AP ចុះផ្សាយ កាលពីថ្ងៃពុធ។ កាសែត Associated Press បានឱ្យដឹងថា កន្លងមក កម្មវិធីនេះ ជួយឲ្យមានលំនៅដ្ឋានសមរម្យ សម្រាប់ប្រជាជនអាមេរិក ដែលមានចំណូលទាប ដោយយកមូលនិធីនេះ ផ្តល់ជាជំនួយ និង កម្ចីដល់ ម្ចាស់លំនៅដ្ឋាន យកមកជួសជុល កែលម្អផ្ទះ ដែលមានដំបូលលេចធ្លាយ, អ៊ីសូឡង់ចាស់ៗ ឬ ប្រឈមទឹកជំនន់ ជាដើម។ ប្រភពបានបន្តថា ការបញ្ចប់គម្រោងនេះ គឺជាផ្នែកមួយ នៃការកាត់បន្ថយ និងការផ្អាកការផ្តល់មូលនិធិ លើនាយកដ្ឋានលំនៅដ្ឋាន និងការអភិវឌ្ឍន៍ទីក្រុង របស់សហរដ្ឋអាមេរិក តាមការការណែនាំ ពីប្រធានាធិបតី Donald Trump និងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ DOGE របស់លោកមហាសេដ្ឋី Elon Musk ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដល់ឧស្សាហកម្មលំនៅដ្ឋានសមរម្យ។ គួររម្លឹកថា…

  • ក្រុមបាល់ទាត់មុខកំពូលគ្រងជើងឯក ការប្រកួត កីឡាបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំ ប្រចាំឆ្នាំ២០២៥

    ក្រុមបាល់ទាត់មុខកំពូលគ្រងជើងឯក ការប្រកួត កីឡាបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំ ប្រចាំឆ្នាំ២០២៥

    (កណ្តាល)៖ ក្រុមបាល់ទាត់យុវជនក្រោមអាយុ១៨ឆ្នាំស្រុកមុខកំពូលបានក្លាយជាម្ចាស់ជើងឯក ការប្រកួតបាល់ទាត់យុវជនក្រោមអាយុ១៨របស់ខេត្តកណ្តាលប្រចាំឆ្នាំ២០២៥ បន្ទាប់ពីបានយកឈ្នះក្រុមបាល់ទាត់ជ័យវរ័ន្មទី៧កើត ក្នុងលទ្ធផលបច្ចេកទេស៣ទល់និង១វគ្គផ្តាច់ព្រ័ត្រ នាកីឡដ្ឋានខេត្តកណ្តាល ។ លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំយុវជននិងកីឡា ខេត្តកណ្តាល បានថ្លែងឱ្យដឹងថា ដោយបានការអនុញ្ញាតពីលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្នុងការរៀបចំប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំ ប្រចាំឆ្នាំ២០២៥។ ការប្រកួតជាផ្លូវការបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ហើយក្រុមដែលបានដាក់ពាក្យចូលរួមក្នុងការប្រកួតនេះ មានចំនួន ១៤ក្រុម ដែលអញ្ជើញមកពីបណ្តា ក្រុង ស្រុក និងក្លឹបមួយចំនួនក្នុងខេត្តកណ្តាល ដែលការចូលរួមមានចំនួនក្រុមកើនឡើងជាងឆ្នាំមុនៗ ។ លោក ប្រធានការិយាល័យបានគូសបញ្ជាក់ទៀតថា ការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម១៨ប្រចាំឆ្នាំ២០២៥នេះ បានរៀបចំឡើងក្នុងគោលបំណងជ្រើសរើស យកកីឡាករដែលមមានទេពកោសល្យ និងសមត្ថភាពពេញលេញ ដើម្បីឆ្ពោះទៅរកកីឡាករកម្រិត ខ្ពស់ ដែលជាគោលដៅដ៏ពិសិដ្ឋបានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ក្រៅពីចម្រាញ់យកកីឡាករ ល្អ និងមានសមត្ថភាពគឺយើងបានបង្កើតនូវឱកាសដល់យុវជនបានចូលរួមលេងកីឡាដើម្បីទទួលបាន នូវសុខភាព មិត្តភាព និងសាមគ្គីភាព រវាងក្រុមមួយ ទៅក្រុមមួយ កាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀត។ លោក ម៉ម បូលី អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល…

  • មនុស្សជិត ៣០នាក់របួស ក្នុងគ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័រវាយប្រហារតៃវ៉ាន់

    មនុស្សជិត ៣០នាក់របួស ក្នុងគ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័រវាយប្រហារតៃវ៉ាន់

    តៃប៉ិ ៖ ក្រសួងសុខាភិបាលតៃវ៉ាន់ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២៧នាក់រងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីក្នុងកម្រិត ៦រ៉ិចទ័រអង្រួនកោះតៃវ៉ាន់ឱ្យញ័ររញ្ជួយ នៅក្នុងថ្ងៃអង្គារនេះ។ បើតាមការអះអាងរបស់ទីភ្នាក់ងារភូមិសាស្រ្តអាមេរិក (USGS) គ្រោះរញ្ជួយដីនេះបានកើតឡើងនៅចម្ងាយ ១២គីឡូម៉ែតពីស្រុកចម្ការស្វាយ Yujing ភាគខាងត្បូងកោះតៃវ៉ាន់។ អ្នកកាសែត AFP ម្នាក់នៅក្នុងទីក្រុងតៃប៉ិ ក៏ស្ថិតក្នុងហេតុការណ៍រញ្ជួយដី ដែលកើតឡើងកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារនោះដែរ។ អាជ្ញាធរពន្លត់អគ្គីភ័យក្នុងតំបន់បានជួយសង្គ្រោះមនុស្ស ៣នាក់ រួមទាំងកុមារម្នាក់ជាប់ក្នុងផ្ទះដែលដួលរលំនៅក្នុងស្រុក Nanxi ក្បែរនោះ។ ពិដានក្នុងផ្ទះមួយចំនួនក៏បានបាក់រលំផងដែរ ប៉ុន្តែអ្នកពន្លត់អគ្គិភ័យនិយាយថា គ្មានសេចក្តីរាយការណ៍ពីការខូចខាតធ្ងន់ធ្ងរទេ។ មានទីតាំងភូមិសាស្ត្រស្ថិតនៅលើថាសតំណតិចតូនិក កោះតៃវ៉ាន់តែងតែរងគ្រោះរញ្ជួយដីជាញឹកញាប់ តែដោយមានច្បាប់សុវត្ថិភាពសំណង់តឹងតែង ទើបកោះនេះមិនសូវមានការខូតខាតធ្ងន់ធ្ងរទេ។ គ្រោះរញ្ជួយដីដ៏មហន្តរាយបំផុតប្រចាំប្រវត្តិសាស្ត្រសម័យទំនើបតៃវ៉ាន់ គឺគ្រោះរញ្ជួយដីកាលពីខែកញ្ញា ឆ្នាំ១៩៩៩ ដែលបានផ្តាច់ជីវិតមនុស្សរហូតដល់ ២,៤០០នាក់៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • អតីតកីឡាករវាយកូនបាល់ប្រទេសបែលហ្ស៊ិកមកទស្សនៈកិច្ច និងចែករំលែក បទពិសិធន៍ ដល់កីឡាករវាយកូនបាល់កម្ពុជា

    អតីតកីឡាករវាយកូនបាល់ប្រទេសបែលហ្ស៊ិកមកទស្សនៈកិច្ច និងចែករំលែក បទពិសិធន៍ ដល់កីឡាករវាយកូនបាល់កម្ពុជា

    ភ្នំពេញ៖ អតីតកីឡាករវាយកូនបាល់អាជីពរបស់ប្រទេសបែលហ្ស៊ិក លោក Christophe Rochus បានដឹកនាំក្រុមគ្រួសាររបស់លោក មកទស្សនៈកិច្ចនៅសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងចែករំលែកបទពិសោធន៍បច្ចេកទេសខ្លះៗដល់កីឡាករវាយកូនបាល់កម្ពុជា នាព្រឹកថ្ងៃទី៥ ខែ ធ្នូ ឆ្នាំ២០២៣ ។ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ថ្លែងឲ្យដឹងថា ដំណើរទស្សនៈកិច្ចរបស់ លោក Christophe Rochusមកកាន់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាមានរយៈពេល២ថ្ងៃ ដោយលោកចង់មើលឃើញផ្ទាល់នូវកម្មវិធីអភិវឌ្ឍរបស់សហព័ន្ធលើវិស័យកីឡាវាយកូនបាល់របស់កម្ពុជា ហើយលោក ក៏មានគម្រោងសហការជួយដល់កម្ពុជាក្នុងនាមចំណងមិត្តភាពផងដែរ ។ លោក Christophe Rochus បានមានប្រសាសន៍ថា លោកបានមកដល់ប្រទេសកម្ពុជានេះ ជាលើកទី១ហើយ បន្ទាប់ពីលោកបញ្ចប់ទស្សនៈកិច្ចក្នុងដំណើរកម្សាន្តនៅប្រទេសវៀតណាម ហើយពេលដែលលោកមកដល់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោកបានមើលឃើញថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាពិតជាខិតខំប្រែងប្រែងខ្លាំងណាស់លើការបណ្តុះបណ្តាលធនធានកីឡាករកីឡាការិនី ។ ពេលមើលឃើញការខិតខំប្រែងរបស់សហព័ន្ធដូចនេះ លោក ក៏មានគម្រោងនឹងសហការជួយដល់សហព័ន្ធវាយកូនបាល់កម្ពុជានៅពេលឆាប់ៗខាងមុខនេះផងដែរ ។ គួររំលឹកថា លោក Christophe Rochus ជាអតីតកីឡាករវាយកូនបាល់ប្រទេសបែលហ្ស៊ិក កើតនៅក្នុងឆ្នាំ១៩៧៨ ។ បច្ចុប្បន្នលោកមានអាយុ៤៤ឆ្នាំ មានកូនប្រុសស្រី ២នាក់ ។ ក្នុងអាជីពជាកីឡាករវាយកូនបាល់អតីតកីឡាករល្បីរូបនេះបានឈរនៅចំណាត់ថ្នាក់លេខ៣៧ក្នុងតារាងចំណាត់ពិភពលោក ហើយ…

  • មន្រ្តីជាន់ខ្ពស់អាមេរិក ៖ លោក បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ដើម្បីប្រារព្ធខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

    មន្រ្តីជាន់ខ្ពស់អាមេរិក ៖ លោក បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ដើម្បីប្រារព្ធខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

    វ៉ាស៊ីនតោន៖ សេតវិមាននៅថ្ងៃសុក្រសប្តាហ៍នេះបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញនៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈខាងមុខនេះ ដើម្បីប្រារព្ធខួបលើកទីមួយនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ចន ឃើប៊ី បាននិយាយថា លោក បៃដិន នឹងបញ្ជាក់យ៉ាងច្បាស់ថា ជំនួយផ្នែកសន្តិសុខបន្ថែមនឹងមកដល់អ៊ុយក្រែនពីសហរដ្ឋអាមេរិក។ លោក ឃើប៊ី បាននិយាយយ៉ាងដូច្នេះថា លោកប្រធានាធិបតីនឹងបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងបន្តឈរជាមួយអ៊ុយក្រែនឱ្យបានយូរតាមដែលពួកគេត្រូវការ។ ជំនួយការរបស់លោក បៃដិន បានរៀបចំផែនការជាច្រើនសប្តាហ៍មកហើយ អំពីរបៀបដែលពួកគេនឹងប្រារព្ធខួបនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន រួមទាំងការថ្លែងសន្ទរកថាដ៏មានសក្តានុពលដ៏សំខាន់មួយ។បន្ថែមលើនេះ ជំនួយការលោក បៃដិន សង្ឃឹមថា គាត់នឹងសង្កត់ធ្ងន់លើភាពធន់របស់ប្រជាជនអ៊ុយក្រែន រួមជាមួយនឹងការបន្តការរួបរួម ក្នុងចំណោមសម្ព័ន្ធមិត្តនៅក្នុងខែមិនច្បាស់លាស់ខាងមុខ។ បើតាមសេតវិមាន លោក បៃដិន នឹងជួបជាមួយប្រធានាធិបតីប៉ូឡូញលោក អាន់ហ្សិច ឌូដា និងសម្ព័ន្ធមិត្តអឺរ៉ុបខាងកើត ហើយពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន។ រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ទីណា