Category: កីឡាអន្តរជាតិ

  • Arthur Melo បង្ហាញខ្លួនដំបូងនៅឈុតយុវជន Liverpool

    Arthur Melo បង្ហាញខ្លួនដំបូងនៅឈុតយុវជន Liverpool

    Arthur Melo បានបង្ហាញខ្លួនដំបូងសម្រាប់ក្រុម Liverpool U21 នៅពានរង្វាន់ Papa Johns Trophy Northern Group D តែបរាជ័យ ១ទល់០ ក្រោយថ្វីជើងក្លឹប Rochdale ។ ខ្សែបម្រើសញ្ជាត់ប្រេស៊ីលរូបនេះ បានប្តូរចូលនៅនាទីទី៦៣ ជំនួសកីឡាករ Jay Spearing ។ជាមួយនឹងការបង្ហាញខ្លួនលកើកដំបូងសម្រាប់ក្លឹប Liverpool បន្ទាប់ពីខ្ចីជើងពីក្លឹប Juventus ប៉ុន្តែកីឡាករ Arthur Melo ត្រូវបានគេរាយការណ៍ថា កំពុងខិតខំប្រឹងប្រែងស្វែងរកជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Jurgen Klopp ។ សារព័ត៌មាន Daily Mail ថ្មីៗនេះបានរាយការណ៍ថា Arthur កំពុងហ្វឹកហាត់មួយថ្ងៃពីរដង នៅលើទីលានកាលពីល្ងាចថ្ងៃអង្គារ ក្រោយបង្ហាញខ្លួនជាមួយឈុតយុវជន U21 ។ គួរបញ្ជាក់ថា ក្លឹបហង្សក្រហម Liverpool បានខ្ចីជើង Arthur Melo ពីក្លឹប Juventus កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២…

  • ខ្សែបម្រើ Eriksen ត្រូវបានគេប្រៀបធៀបថាមានទម្រង់លេងល្អដូច Scholes

    ខ្សែបម្រើ Eriksen ត្រូវបានគេប្រៀបធៀបថាមានទម្រង់លេងល្អដូច Scholes

    កីឡាករ Christian Eriksen បានសារភាពថា វាគឺជា “កិត្តិយស” ដែលត្រូវបានប្រៀបធៀបជាមួយនឹងវីរបុរសរបស់ Manchester United លោក Paul Scholes ។ កីឡាករអន្តរជាតិដាណឺម៉ាករូបនេះ មានទម្រង់លេងយ៉ាងល្អក្នុងតួនាទីជាខ្សែបម្រើកណ្តាលក្រោមការដឹកនាំរបស់ Erik ten Hag។ ទម្រង់លេងរបស់ Eriksen ក្នុងការបញ្ជូនបាល់ តួនាទីជាខ្សែបម្រើត្រូវបានគេប្រៀបធៀបដូច Scholes ។ Eriksen បានប្រាប់ Politiken ថា៖ «វាជាបាល់ទាត់ខ្លីហើយបង្ហាញថាវាលឿនប៉ុណ្ណា។ “ជាការពិតណាស់ វាជាការល្អណាស់ ក្នុងការប្រៀបធៀបខ្ញុំនឹងគាត់ ប៉ុន្តែនេះគ្រាន់តែចំនុចយលឃើញរបស់អ្នកតែប៉ុណ្ណោះ ។ សម្រាប់ខ្ញុំមានសំណាងដែលខ្ញុំបានអាចលេងជាមួយ Paul Scholes ដោយសារគាត់គឺជាកីឡាករដ៏ល្អម្នាក់ ។” គួរបញ្ជាក់់ថា Christian Eriksen បានផ្ទេមកក្លឹបបិសាចក្រហមដោយគ្មានតម្លៃខ្លួន កាលពីខែកក្កដា ឆ្នាំ២០២២ ពីក្លឹប Brentford ក្រោយចាកចេញពីក្លឹប Inter Milan ក្នុងឆ្នាំ២០២១ ៕ ចាន់ វិចិត្រ

  • Barcelona ចង់នាំយកខ្សែប្រយុទ្ធក្លឹបគូប្រជែងម្នាក់ នៅ La Liga

    Barcelona ចង់នាំយកខ្សែប្រយុទ្ធក្លឹបគូប្រជែងម្នាក់ នៅ La Liga

    ក្លឹប Barcelona កំពុងត្រៀម ដេញថ្លៃទិញយកខ្សែបម្រើ ប្រយុទ្ធរបស់ Real Madrid កីឡាករ Marco Asensio មកកាន់ទឹកដី Camp Nou។ លោក Xavi កំពុងត្រៀមបញ្ចេញការចំណាយបន្ថែមពេលដែលទីផ្សារដោះដូរ កីឡាករ បើកនាខែមករាខាងមុខ។ Asensio ត្រូវបាន រាយការណ៍ថា ជាគោលដៅ មួយរបស់ អ្នកចាត់ការវ័យ ៤២ ឆ្នាំ។ ខ្សែប្រយុទ្ធសញ្ជាតិអេស្បាញរូបនេះ នៅសល់ កុងត្រាមិនដល់មួយឆ្នាំក្នុង កិច្ចសន្យាជាមួយក្លឹប Madrid។ នេះយោងបើតាមការចុះផ្សាយរបស់ The Sun កីឡាករវ័យ២៦ឆ្នាំ ឆាប់ៗ អាច នឹងផ្លាស់មកកាន់ក្លឹប គូប្រជែង Barcelona។ កីឡាករ សញ្ជាតិអេស្ប៉ាញ មានការ ទាក់ទងផ្ទេរចេញ ពី Bernabeu អំឡុងពេលរដូវ ក្ដៅនេះ ប៉ុន្តែមិន អាចកើត ឡើង ខណៈគេនឹងចាកចេញ ដោយគ្មានតម្លៃខ្លួន នៅឆ្នាំ ក្រោយ។…

  • ខ្សែបម្រើស្លាបរបស់ Shakhtar Donetsk កីឡាករ Mudryk ឆ្លើយបដិសេធក្រុម២ នៅអង់ក្លេស

    ខ្សែបម្រើស្លាបរបស់ Shakhtar Donetsk កីឡាករ Mudryk ឆ្លើយបដិសេធក្រុម២ នៅអង់ក្លេស

    ខ្សែបម្រើស្លាបរបស់ Shakhtar Donetsk កីឡាករ Mykhaylo Mudryk បាននិយាយថា វានឹងពិបាក ក្នុងការបដិសេធឱកាសលេងនៅ Premier League ។ គឺក្រុម Everton និង Arsenal ដែលបានបង្ហាញចំណាប់អារម្មណ៍ ចង់បានកីឡាករអ៊ុយក្រែនរូបនេះ ។ ថ្លែងទៅកាន់ CBS Sports កីឡាករ Mudryk បាននិយាយថា “ ក្នុងរដូវរងារ មានការពិភាក្សាជាច្រើន អំពីការផ្ទេរពីក្លឹបដែលចង់បានខ្ញុំ ប៉ុន្តែវាជារឿងធម្មតា។ ប៉ុន្តែសម្រាបខ្ញុំ គឺចង់លេងនៅ Shakthar ខ្ញុំស្រលាញ់មិត្តរួមក្រុមគ្រប់រូបនៅទីនេះ ពីព្រោះ Shakhtar គឺជាផ្ទះរបស់ខ្ញុំ។ Mudryk បានសារភាពថា បំណងប្រាថ្នាខ្ញុំចង់លេងនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស នៅថ្ងៃណាមួយ ពីព្រោះវាជាក្តីសុបិនរបស់កីឡាករគ្រប់រូបដែលចង់ទៅលេងនៅ Premier League” ៕ ចាន់

  • ខ្សែបំរើស្លាប Luis Diaz ទាមទារឲ្យក្រុមទម្រង់ បន្ទាប់ពីចាញ់ Napoli នៅ Champions League

    ខ្សែបំរើស្លាប Luis Diaz ទាមទារឲ្យក្រុមទម្រង់ បន្ទាប់ពីចាញ់ Napoli នៅ Champions League

    ខ្សែបម្រើស្លាបរបស់ Liverpool កីឡាករ Luis Diaz បានទាមទារឱ្យមានការកែលម្អក្រុម បន្ទាប់ពីចាញ់ក្រុម Napoli ដោយលទ្ធផល ៤-១ កាលពីថ្ងៃពុធ នៅ Champions League ។Diaz និយាយថា គ្រាប់បាល់នៅតង់ទី២ របស់គាត់គឺ “គ្មានតម្លៃ” ខណៈដែលហង្សក្រហមត្រូវបាន ក្រុម Napoli នាំមុខច្រើនគ្រាប់ នៅទីក្រុង Naples។ Diaz បានប្រាប់ ESPN តាមរយៈ Gol Caracol ថា “គ្រាប់បាល់ដែលខ្ញុំបានស៊ុតបញ្ចូលទី គឺមិនមានតម្លៃទេ ។ វានឹងមានសារៈសំខាន់ប្រសិនបើវាជួយក្រុមអោយឈ្នះ ។ «យើងត្រូវតែកែលម្អ សម្រាប់ប្រកួតសំខាន់បន្ទាប់ទៀត ដើម្បីផ្លាស់ប្តូរស្វែងរកជ័យជំនះមកវិញ ។គួរបញ្ជាក់ថា ប្រកួតបន្ទាប់ ក្រុមហង្សក្រហម Liverpool ត្រូវប៉ះ ក្រុម Ajax , ក្រុម Napoli ត្រូវប៉ះម្ចាស់ Rangers នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២…

  • អ្នកចាត់ការ Ten Hag បង្ហាញអារម្មណ៍ចង់ឲ្យ Rashford បន្តកិច្ចសន្យានៅ Man Utd

    អ្នកចាត់ការ Ten Hag បង្ហាញអារម្មណ៍ចង់ឲ្យ Rashford បន្តកិច្ចសន្យានៅ Man Utd

    អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag បាននិយាយថា ចង់អោយកីឡាករ Marcus Rashford បន្តកិច្ចសន្យានៅ Man Utd ។ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ រកបានមួយគ្រាប់ជួយ Man Utd យកឈ្នះ Arsenal កាលពីចុងសប្តាហ៍មុន ៣ទល់១ ។ថ្លែងនៅមុនការប្រកួតនៅថ្ងៃព្រហស្បតិ៍ជាមួយ Real Sociedad នៅក្របខណ្ឌ Europa League លោក Ten Hag បានប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំមិនគិតថាគាត់ផុតកុងត្រាទេ ខ្ញុំគិតថា United កំពុងគិតពីបញ្ហានេះ ។ Rashford នឹងផុតកុងត្រានៅរដូវក្តៅ ប៉ុន្តែ Man Utd មានជម្រើស ក្នុងការបន្តកុងត្រាបន្ថែមមួយឆ្នាំទៀត។គួរបញ្ជាក់ថា Marcus Rashford នឹងចប់កុងត្រានឹង Man Utd នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ ប៉ុន្តែក្លឹបបិសាចក្រហម មានលក្ខខ័ណ្ឌបន្តកុងត្រា១ឆ្នាំទៀត ។…

  • Lewandowski ធ្វើបាន Hat-Trick ជាមួយនឹងកំណត់ត្រាថ្មីមួយមិនទាន់មានអ្នកធ្វើបាន

    Lewandowski ធ្វើបាន Hat-Trick ជាមួយនឹងកំណត់ត្រាថ្មីមួយមិនទាន់មានអ្នកធ្វើបាន

    សមាជិកថ្មីក្លឹបអ្នកមានបុណ្យកីឡាករ Robert Lewandowski រកបាន Hat-Trick ជួយ Barcelona យកឈ្នះ Viktoria Plzen ៥-១ ក្នុងពូលC ការប្រកួតកាលពីយប់មិញ នឹងក្លាយជាកីឡាករដំបូងគេ ធ្វើបាន Hat-Trick នៅ Champions League បីក្លឹបផ្សេងគ្នា ។៥គ្រាប់របស់ Barcelona រកបានដោយខ្សែបម្រើ Franck Kessie មួយគ្រាប់ និង Robert Lewandowski ៣គ្រាប់ម្នាក់ឯង នៅនាទីទី៣៤, ៤៥+៣ និង៦៧ ខណៈ Ferran Torres ជាអ្នកបន្ថែមគ្រាប់ទី៥ ខណៈកីឡាករ Sykora របស់ Viktoria Plzen រកបានមួយគ្រាប់នៅនាទី៤៤ ។គួរបញ្ជាក់ថា Hat-Trick របស់ Lewandowski ក្លាយជាកីឡាករដំបូងធ្វើសម្រេចនៅ Champions League បីក្លឹបផ្សេងគ្នា ជាមួយ Bayern Munich, Borussia…

  • Thomas Partey ត្រឡប់មកជួយ Arsenal វិញក្រោយជាពីរបួស

    Thomas Partey ត្រឡប់មកជួយ Arsenal វិញក្រោយជាពីរបួស

    ខ្សែបម្រើ Thomas Partey របស់គាំភ្លើងធំ Arsenal បានត្រលប់មកជួយក្រុមវិញក្រោយជាសះស្បើយពីរបួសភ្លៅ ។ លោក Mikel Arteta បាននិយាយថា ខ្សែបម្រើសញ្ជាតិហ្គាណា នឹងអវត្តមានច្រើនសប្តាហ៍ដោយសាររបួសភ្លៅកាលពីរដូវកាលមុន គ្រាក្រុមកាំភ្លើងធំ ប្រកួតចាញ់ Crystal Palace និងបន្តបរាជ័យ៤ប្រកួតជាប់ៗគ្នា គឺចាញ់ ក្រុម Brighton , ក្រុម Southampton ក្រុម Spurs និង Newcastle ដែលធ្វើអោយក្រុម Arsenal ធ្លាក់ចេញពីតំណែង Top 4 ។ ទោះជាយ៉ាងណាក៏ដោយ Evening Standard បានអោយដឹងថា Partey នឹងជាសះស្បើយវិញត្រលប់មកវិញ នឹងចូលហ្វឹកហាត់វិញជាមិត្តរួមក្រុម នៅសប្តាហ៍នេះ ដើម្បីជួយកាំភ្លើងធំ បន្ទាប់ពីកីឡាករ Mohamed Elneny មានបញ្ហារបួសរយៈពេលវែង ។ គួរបញ្ជាក់ថា កីឡាករវ័យ២៩ ឆ្នាំរូបនេះ ត្រូវបានកោះហៅសម្រាប់ការប្រកួតមិត្តភាព រវាងក្រុមហ្គាណាជាមួយនឹង ប្រេស៊ីល និងនីការ៉ាហ្គា…

  • Mbappe រកបាន ២គ្រាប់ជួយ PSG ឈ្នះ Juventus

    Mbappe រកបាន ២គ្រាប់ជួយ PSG ឈ្នះ Juventus

    ក្រុមអ្នកមានបារាំង PSG បានយកឈ្នះក្រុមសេះបង្កង់ Juventus នៅក្របខណ្ឌ Uefa Champion League ក្នុងលទ្ធផល ២ទល់១ កាលពីយប់មិញ ។ ខ្សែប្រយុទ្ធជួរមុខ Kylian Mbappe រកបាន២គ្រាប់ម្នាក់ឯង នៅនាទីទី៥ ១គ្រាប់ពីការបញ្ជូនបាល់យ៉ាងល្អពី Neymar និងគ្រាប់ទី២ នៅនាទីទី២២ បញ្ជូនដោយ Hakimi ។ លុះវគ្គទី២ កីឡាករ Mckennie នៅនាទីទី៥៣ លទ្ធផលនេះបន្តរហូតចប់ការប្រកួត PSG ឈ្នះ Juventus ២ទល់១ ។ ខណៈមួយគូរទៀតនៅពូល H ដូចគ្នា ក្រុម Benfica យកឈ្នះ Maccabi Haifa ២ទល់០ ។ គួរបញ្ជាក់ថា ប្រកួតបន្ទាប់ នៅពូល H នេះ ក្រុម Juventus ប៉ះ Benfica , Maccabi…

  • កូរ៉េខាងជើងចង់​​បញ្ចូនកម្មករផ្នែកសំណង់ខ្លួននទៅបម្រើការងា​រ​​ឱ្យរុស្ស៊ី នៅតំបន់ Donbass

    កូរ៉េខាងជើងចង់​​បញ្ចូនកម្មករផ្នែកសំណង់ខ្លួននទៅបម្រើការងា​រ​​ឱ្យរុស្ស៊ី នៅតំបន់ Donbass

    កូរ៉េខាងជើងចង់​​បញ្ចូនពលរដ្ឋខ្លួនដែលជាកម្មករផ្នែកសំណង់ ចេញទៅបម្រើការងារ​នៅ​តំបន់ Donbass ​ភាគ​ខាង​កើតប្រទេស​​អ៊ុយក្រែន ដែលកំពុង​កាន់​កាប់ដោយរុស្ស៊ី។ នេះបើតាមលទ្ធផលចេញពី​ជំនួប​មួយ កាលពីពេលថ្មីៗនេះ រវាងឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងមូស្គូ និង​​អ្នកតំណាងតំបន់​ Donbass។ កិច្ចសហការថ្មីក្នុងវិស័យចំណាកស្រុក រវាង​រុស្ស៊ីនិងកូរ៉េខាងត្បូងនេះ ត្រូវបានរំពឹងថា ជាការជួយលើកស្ទួយដល់វិស័យសេដ្ឋកិច្ច​កូរ៉េខាងជើង និងជាការចំណេញសម្រាប់រុស្ស៊ី ក្រោមការ​ចំណាយតម្លៃពលកម្មទាបលើ​កម្មករកូរ៉េខាងជើង។ វាជារឿងទៅរួចសម្រាប់កូរ៉េខាងជើង ក្នុងការបញ្ចូនកម្មករផ្នែកសំណង់ ទៅបម្រើការងារសាងសង់ស្ថាបនា​នៅលើដែនដី​ដ៏ចម្រូង​ក្នុង​តំបន់ ​​Donbass ប្រទេសអ៊ុយក្រែន ដែលកំពុង​គ្រប់គ្រងដោយរុស្ស៊ី។ ទៅរួចបើទោះបីជា នៅពេលនេះ រុស្ស៊ី​កំពុងរងការថ្កោលទោស​​​យ៉ាងខ្លាំង ចំពោះការបង្កសង្គ្រាមឈ្លានពានប្រទេស​​អ៊ុយក្រែន​ប្រមាណ​​ជា​ង៧ខែមកនេះក៏ដោយ។ នេះ​គឺ​ជា​សុទិដ្ឋនិយមស្របគ្នា រវាងឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងមូស្គូ និងអ្នកតំណាងតំបន់ Donbass នៅក្នុងជំនួប​កាលពីពេលថ្មីៗនេះ​។ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក​ Marat Khusnullin បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុនសំណង់របស់កូរ៉េខាងជើងជាច្រើន បានស្នើមកជាហូរហែ នូវគម្រោង​សាងសង់ឡើង​វិញ អគារជាច្រើន ដែលត្រូវបាន​បំផ្លាញ​​ដោយ​សង្គ្រាម​ហែកហួរ រវាងអ៊ុយក្រែននិងរុស្ស៊ី ​នៅតំបន់ Donbass និងឱ្យដឹងទៀតថា កូរ៉េខាងជើង​ រង់ចាំស្វាគមន៍​​នូវ​សេចក្តីសម្រេចជាវិជ្ជមាន ​ពី​សំណាក់​ម្ចាស់ផ្ទះ ក្នុងការ​​ទទួលយកកម្មករ​កូរ៉េខាងជើងទៅបម្រើការ។ ​អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា ទំនាក់ទំនងលើក​កម្ពស់វិស័យចំណាកស្រុករវាងប្រទេសកម្មុយនីស្តទាំងពីរនេះ នឹងក្លាយជាផ្នែកមួយ​ជួយសម្រួលដល់សេដ្ឋកិច្ចរបស់កូរ៉េខាងជើង។ សេដ្ឋកិច្ចកូរ៉េខាងជើង ដែលកំពុងដុនដាបដោយសារទណ្ឌកម្ម​​លោកខាងលិច និងដោយសារជំងឺកូវីដ​…