Category: កីឡាអន្តរជាតិ

  • World Cup 2022 យប់នេះ មាន៣ប្រកួត ខណ:ជើងឯករងEuro 2020 ថ្មីៗ អង់គ្លេស ប៉ះអ៉ីរ៉ង់

    World Cup 2022 យប់នេះ មាន៣ប្រកួត ខណ:ជើងឯករងEuro 2020 ថ្មីៗ អង់គ្លេស ប៉ះអ៉ីរ៉ង់

    ដូហា៖ FIFA World Cup 2022 យប់នេះមាន៣ប្រកួត ជើងឯករងអង់គ្លេស ប៉ះអ៉ីរ៉ង់ ,ក្រុមសហរដ្ឋអាមេរិក ប៉ះ វ៉េល ក្នុងពូល B ។ សម្រាប់អង់គ្លេស នឹងប៉ះក្រុមចេញពីអាស៊ី អ៉ីរ៉ង់នាម៉ោង ០៨៖០០នាទីយប់នេះ ខណ:ក្រុមអាមេរិក ប៉ះ វេលា នៅម៉ោង០២:០០រំលងអាធ្រាត ថ្ងៃទី២២ ។ រីឯមួយប្រកួតទៀត នៅពូលA ក្រុមហូឡង់ ជួបសេណេហ្គាល់នាម៉ោង ១១យប់ ។ ចំពោះម្ចាស់ផ្ទះ មាតា បានចាញ់ក្រុមភ្ញៀវ អេក្វាដ័រ ០:២ នៅប្រកួតបើកឆាក World Cup 2022 នេះ៕ចាន់ វិចិត្រ

  • ម្ចាស់ផ្ទះកាតា ០-២ អេក្វាឌ័រ នៅថ្ងៃបើកឆាក World Cup 2022

    ម្ចាស់ផ្ទះកាតា ០-២ អេក្វាឌ័រ នៅថ្ងៃបើកឆាក World Cup 2022

    អេក្វាឌ័រ ទទួលបាន៣ពិន្ទុពីការប្រកួតបើកឆាកព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះកាតា ២-០ ក្នុងពូល (A) នៃវគ្គសន្សំពិន្ទុនាក្នុងកីឡដ្ឋាន Al Bayt ក្រោមក្រសែភ្នែកអ្នកទស្សនាប្រមាណ ៦ម៉ឺននាក់។ ក្រុមអេក្វាឌ័រ ធ្វើបានយ៉ាងល្អដោយរកបានគ្រាប់បាល់នាំមុខមុន ក្រុមម្ចាស់ផ្ទះកាតា ដោយបាល់ពិន័យ ១១ម៉ែត្រពីកីឡាករ Enner Valencia នៅនាទី១៦ និងបន្តរកបានគ្រាប់ទី២ នៅនាទី៣១ ក្នុងតង់ទី១ រីឯតង់ទី២ បានត្រឹមវាយសម្រុកគ្នាទៅវិញទៅមកតែមិនមានគ្រាប់ស៊ុតនោះទេ។ គួរបញ្ជាក់ផងថា វគ្គសន្សំពិន្ទុក្នុងពូល A ក្រុមអេក្វាឌ័រ រកបាន ៣ពិន្ទុនាំមុខកំពូលតារាង ខណ:ក្រុមសេណេហ្គាល់ ត្រូវប៉ះក្រុមហូឡង់ សម្រាប់ប្រកួតទី១ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ចំពោះប្រកួតទី២ ក្នុងពូល A ក្រុមម្ចាស់ផ្ទះកាតា ប៉ះក្រុមសេណេហ្គាល់ ហើយក្រុមហូឡង់ ប៉ះអេក្វាឌ័រ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្រាប់ព្រឹត្តការណ៍ពិភពលោក ៤ឆ្នាំម្តង ដោយមាន៣២ក្រុមចូលរួម និងមាន ៦៤ប្រកួត៕…

  • Barcelona អាចនឹងបាត់បងឪកាសបន្តទៅវគ្ក១៦ក្រុមចុងក្រោយ នៅ Champions League

    Barcelona អាចនឹងបាត់បងឪកាសបន្តទៅវគ្ក១៦ក្រុមចុងក្រោយ នៅ Champions League

    ក្លឹបអ្នកមានបុណ្យ Barcelona អាចនឹងបង់ឪកាសក្រោយបប្រកួតស្មើគ្នា ៣-៣ ជាមួយ Inter Milan ក្នុងការប្រកួតទី៤ វគ្គសន្សំពិន្ទុក្នុងពូល C នៃពានរង្វាន់ Champions League កាលពីយប់មិញ ប្រសិនបើក្រុមអ៊ីតាលី Inter Milan ប្រកួតឈ្នះក្រុមមកពីឆេក Viktoria Plzen នៅប្រកួតចុក្រោយ។ ៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Barcelona ធ្វើសម្រេចដោយខ្សែប្រយុទ្ធ Ousmane Dembele និង Robert Lewandowski ២គ្រាប់ម្នាក់ឯង។ ស្របពេលដែល៣គ្រាប់របស់ Inter រកបានដោយកីឡាករ Nicolo Barella, Lautaro Martinez និង Gonsens។ គួរបញ្ជាក់ថា នៅក្នុងពូល C Champions League ក្រុមយក្សអាល្លីម៉ង់ Bayern Munich ឈរលេខ១ ឆ្លងកាត់៤ប្រកួត ឈ្នះទាំង៤មាន១២ពិន្ទុ ឯក្រុម Inter Milan លេខ២ ឆ្លងកាត់៤ប្រកួត…

  • PSG នឹងអវត្តមានខ្សែប្រយុទ្ធជួរមុខម្នាក់នៅ Champions League យប់នេះ

    PSG នឹងអវត្តមានខ្សែប្រយុទ្ធជួរមុខម្នាក់នៅ Champions League  យប់នេះ

    បញ្ហារបួសកំភួនជើង បានធ្វើអោយខ្សែបម្រើប្រយុទ្ធជួរមុខ Lionel Messi អវត្តមានក្នុងការប្រកួត Champions League ជំនួបរវាងក្រុម Paris St-Germain ជាមួយនឹង Benfica នៅយប់នេះ ។កីឡាករវ័យ៣៥ឆ្នាំ រូបនេះ ក៏បានអវត្តមានកាលពីថ្ងៃសៅរ៍កន្លងទៅ នៅក្របខណ្ឌ Ligue 1 បន្ទាប់ពីក្រុម PSG ស្មើគ្នា ០-០ ជាមួយ Reims ។ ហើយសម្រាប់រដូវកាលនេះ កីឡាករសញ្ជាតិអាហ្សង់ មិនអាចរកគ្រាប់បាល់បាន នៅលីគ Ligue 1 ។គួររម្លឹកថា ក្រុម PSG កំពុងឈរកំពូលតារាងពូល H មាន៧ពិន្ទុស្មើគ្នាជាមួយក្រុមលេខ២ Benfica ខណៈ Juventus នៅលេខ៣ ។ ហើយកាលពីជំនួបថ្ងៃទី៦ Benfica ស្មើរគ្នា PSG ១ទល់១ ក្រៅពី Messi កីឡាករ Presnel Kimpembe, Nuno Mendes…

  • ប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីរដូវរងា នៅរមណីយ ដ្ឋានជិះស្គីថ្មី

    ប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីរដូវរងា នៅរមណីយ ដ្ឋានជិះស្គីថ្មី

    អារ៉ាប៊ីសាអូឌីត៖ប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះទទួល រៀបចំ ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា Asian Winter Games នៅឆ្នាំ២០២៩។ បើតាមអារ៉ាប៊ីសាអូឌីត ព្រឹត្តិការណ៍កីឡានេះ នឹងត្រូវប្រព្រឹត្តធ្វើនៅលើភ្នំ Trojena ក្បែរគម្រោងទីក្រុង អនាគត តម្លៃ៥០០ប៊ីលានដុល្លារ ដែលមានឈ្មោះថា «Neom»។ ជាទីក្រុងដែលក្នុងនោះ គ្រោងរៀបចំបង្កើតឱ្យមានផងដែរ នូវ រមណីយដ្ឋានជិះស្គីមួយ នៅក្នុងឆ្នាំ២០២៦។ការសម្រេចជ្រើសរើសប្រទេសអារ៉ាប៊ីសាអូឌីតដែលគ្របដណ្ដប់ដោយវាលខ្សាច់និងភ្នំឱ្យទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងានេះ ត្រូវបានប្រកាសដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នៅថ្ងៃអង្គារទី៤ ខែតុលា ឆ្នាំ២០២២។ រដ្ឋមន្ដ្រីទទួលបន្ទុកផ្នែកកីឡារបស់អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Turki Al-Faisal មានព្រះរាជបន្ទូលថា៖ «Trojena គឺជាតំបន់ដែលមានទំហំ៦០គីឡូម៉ែត្រក្រឡា និងមាន ស្ថិតនៅកម្ពស់ ១,៥០០ ទៅ ២,៦០០ម៉ែត្រ ដែលជាអនាគត នៃការ រស់នៅលើភ្នំ»។ គួរបញ្ជាក់ដែរថា ក្រៅពីធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីរដូវរងា Asian Winter Games នៅឆ្នាំ២០២៩ អារ៉ាប៊ីសាអូឌីតក៏នឹង ទទួលរៀប ចំ ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games…

  • ក្រុម Napoli ឈ្នះម្ចាស់ផ្ទះ Ajax ៦ទល់១ ខណៈ Barcelona និង At Madrid ចាញ់ដូចគ្នា

    ក្រុម Napoli ឈ្នះម្ចាស់ផ្ទះ Ajax  ៦ទល់១ ខណៈ Barcelona និង At Madrid ចាញ់ដូចគ្នា

    ក្រុមភ្ញៀវ Napoli បាន យកឈ្នះ ក្រុម Ajax ៦-១ នៅក្របខណ្ឌ Champions League កាលពីយប់មិញ ខណៈក្រុមអេស្ប៉ាញ២ក្រុម Barcelona និង At Madrid ចាញ់ដូចគ្នា ។កីឡាករ Mohammed Kudus រកគ្រាប់នាំមុខឲ្យក្រុម Ajax នៅនាទីទី៩ ។ ប៉ុន្តែក្រុម Napoli បានវាយបករហូតដល់៦គ្រាប់ ជាមួយនឹងទម្រង់លេងយ៉ាងល្អ ដោយរកបានពីកីឡាករ Raspadori ២គ្រាប់, Di Lorenzo, Zielonski, Kvaratskhelia និង Simeone ម្នាក់មួយគ្រាប់ ធ្វើអោយក្រុមនៅSerie A មួយនេះ ឈ្នះក្នុងលទ្ធផល ៦ទល់១ ឈរកំពូលតារាង Serie A និង Champions League ក្នុងពូល A ផងដែរ ។ រីឯក្រុម Barcelona…

  • ក្លឹបសេះបង្កង់ Juventus ចង់បានខ្សែបំរើម្នាក់របស់ Chelsea

    ក្លឹបសេះបង្កង់ Juventus ចង់បានខ្សែបំរើម្នាក់របស់ Chelsea

    ក្លឹបសេះបង្កង់ Juventus កំពុងចងផ្ទេរយកខ្សែបំរើម្នាក់របស់ក្លឹបតោខៀវ Chelsea គឺកីឡាករសញ្ជាតិអាមេរិក Christian Pulisic ។ Calciomercato.com បានអោយដឹងថា Pulisic កំពុងពិភាក្សាជាមួយក្លឹបយក្សអ៊ីតាលី Juventus ជុំវិញការផ្ទេរក្នុងតម្លៃខ្លួន៣១លាន ដើម្បីចាកចេញពីកីឡដ្ឋាន Stamford Bridge ។ខ្សែបម្រើស្លាបរបស់សហរដ្ឋអាមេរិក ត្រូវបានគេជឿថា កំពុងមានទំនាក់ទំនងមិនល្អជាមួយ Thomas Tuchel មុនពេលអ្នកចាត់ការរូបនេះ ត្រូវបានបណ្តេញចេញ បន្ទាប់ពីក្លឹបតែងតាំងលោក Graham Potter ជំនួសវិញ ។ ៤រដូវកាល នៅ Stamford Bridge កីឡារក Pulisic មានបញ្ហារបួស និងមិនអាចរកគ្រាប់បាល់ ។ ដូច្នេះហើយ ធ្វើកីឡាកររូបនេះ មិនសូវជាប់ជាចម្រើសដំបូងក្រោមការដឹកនាំរបស់លោក Tuchel ។ ប៉ុន្តែថ្មីៗនេះ ក្លឹប Juventus បានទាក់ទងចង់ផ្លាស់ទៅលេងនៅទីក្រុង Turin ។គួរបញ្ជាក់ថា ក្លឹប Chelsea បានដាក់តម្លៃខ្លួន៣១លាន សម្រាប់ក្លឹបចង់កីឡាករវ័យ ២៤ឆ្នាំ នៅរដូវកាលនេះ…

  • ក្លឹប Everton ព្រួយបារម្ម នឹងបញ្ហារបួសរបស់ Patterson

    ក្លឹប Everton ព្រួយបារម្ម នឹងបញ្ហារបួសរបស់ Patterson

    កីឡាករ Nathan Patterson មានបញ្ហារបួសក្នុងការប្រកួតនៅ Nations League បានធ្វើអោយក្លឹបទូកក្តោង Everton មានការព្រួយបារម្ម បន្ទាប់ពីត្រូវសម្រាករយៈពេលវែង ។កាសែត The Times និយាយថា Patterson ត្រូវបានគ្រូពេទ្យធ្វើការវិនិច្ឆ័យដំបូង អាចត្រូវពេលព្យាបាល រយៈពេលប្រាំមួយសប្តាហ៍។ កីឡាករវ័យ ២០ឆ្នាំ ត្រូវបានរបួសជង្គង់និងកជើង ក្នុងការប្រកួត Nations League រវាងស្កុតឡេនជាមួយនឹងអ៊ុយក្រែន កាលពីថ្ងៃពុធ ។Patterson គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ៣នាក់ របស់ក្លឹប Everton ដែលមានបញ្ហារបួស ។ ប៉ុន្តែកីឡាករ Seamus Coleman អាចត្រលប់មកវិញ ដែលទើបតែបានជាសះស្បើយពីរបួសក្រលៀនខ្លួនឯង ដើម្បីជំនួសកីឡាករ ។គួរបញ្ជាក់ថា កីឡាករវ័យ២០ ឆ្នាំ សញ្ជាតិស្កុតលែនរូបនេះ ក្លាយជាកីឡាករទី៣២ របស់ Everton បន្ទាប់ពីនាំយកខ្សែការពារឆ្វេង Vitaly Mykoleno មកពីក្លឹប Dynamo Kiev ក្នុងតម្លៃដំបូង ១០-១២លានផោន កើនឡើងដល់ប្រហែល១៦លានផោន ជាមួយនឹងប្រាក់បន្ថែម…

  • មាន់គោកបារាំង និងបិសាចក្រហម ប៊ែលហ្ស៊ិក ឈ្នះដូចគ្នា នៅ Nations League

    មាន់គោកបារាំង និងបិសាចក្រហម ប៊ែលហ្ស៊ិក ឈ្នះដូចគ្នា នៅ Nations League

    ក្រុមម្ចាស់ផ្ទះមាន់គោកបារាំង បានយកឈ្នះ អូទ្រីស ២ទល់០ ខណៈក្រុម ប៊ែលហ្ស៊ិក យកឈ្នះ វែល ២ទល់១ នៅពាន Nations League កាលពីយប់មិញ ។២គ្រាប់របស់បារាំងរកបានដោយខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe នៅនាទីទី៥៦ រីឯខ្សែប្រយុទ្ធក្លឹប AC Milan កីឡាករ Oliver Giroud រកបានគ្រាប់ទី២នាទី ៦៥ ជ័យជំនះនេះ បារាំងឈរត្រឹមលេខ៣ មាន៥ពិន្ទុ ក្នុងពូលទី១ ខណៈក្រូអាត ឈរលេខ១ មាន១០ពិន្ទុ ក្រោយយកឈ្នះ ដាណាម៉ាក ២ទល់១ ហើយដាណាម៉ាក លេខ២ មាន៩ពិន្ទុ ។ ចំណេកឯក្រុម ប៊ែលហ្ស៊ិក បានយកឈ្នះ វែល ២ទល់១ រកបានដោយកីឡាករ Kevin De Brunye និងកីឡាករ Batshuayi ម្នាក់មួយគ្រាប់ ឯកីឡាករ Kieffer Moore រកមួយគ្រាប់អោយវែល…

  • កីឡាករវ័យក្មេងបំផុតរបស់ Arsenal បង្កើតប្រវត្តិសាស្ត្រ Premier League

    កីឡាករវ័យក្មេងបំផុតរបស់ Arsenal បង្កើតប្រវត្តិសាស្ត្រ Premier League

    ក្រុមកាំភ្លើងធំ Arsenal បានដាក់កីឡាករវ័យក្មេងបំផុតនៅក្របខណ្ឌ English Premier League ក្រោយអ្នកចាត់ការ Mikel Arteta គិតថានាំមុខ៣ទល់០ លើក្រុម Brentford រកបានដោយកីឡាករ William Saliba, Gabriel Jesus និង Vieira ម្នាក់មួយគ្រាប់ ។ការបង្ហាញខ្លួននៅនាទីទី៩២ របស់ខ្សែប្រយុទ្ធវ័យក្មេង Ethan Nwaneri ជំនួស Fabio Vieira គឺបង្កើតប្រវត្តិសាស្រ្ត ជាកីឡាករក្មេងបំផុតអាយុ១៥ឆ្នាំដំបូងគេ នៅក្របខ័ណ្ឌ English Premier League ។Nwaneri បានបំបែកកំណត់ត្រាកីឡាករ Harvey Elliott ដែលកំពុងលេងឱ្យ Liverpool នៅពេល បង្ហាញខ្លួនឱ្យ Fulham ដែលមានវ័យត្រឹម១៦ឆ្នាំ ៣០ថ្ងៃ ក្នុងឆ្នាំ២០១៩ ។គួរបញ្ជាក់ថា Nwaneri មាន១៥ឆ្នាំ កើតក្នុងឆ្នាំ២០០៧ ធ្លាប់បង្ហាញខ្លួនជាលើកដំបូងឈុតអាយុក្រោម១៨ឆ្នាំ ពេលមានអាយុ១៤ឆ្នាំ ហើយបានស៊ុតបញ្ចូលទី ។ ហើយកាលពីខែមុន បានស៊ុតបាល់បញ្ចូលទីឱ្យក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម…