-
សហព័ន្ធកីឡាប្រយុទ្ធកាច់ដៃកម្ពុជា នឹងរៀបចំមហាសន្និបាតប្រចាំឆ្នាំនៅថ្ងៃទី១២ សីហាខាងមុខនេះ ដើម្បីលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២-២០២៣

-
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង UEFA Assist រៀបចំសិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពការគ្រប់គ្រងសមាគមកីឡាបាល់ទាត់ រាជធានី-ខេត្ត

-
អគ្គនាយកកីឡា គាំទ្រការផលិតធនធានកីឡាស្នូកឃ័រ ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣

ភ្នំពេញ៖ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំប្រកួតកីឡាស្នូកឃ័រ ពានរង្វាន់ King Snooker Cup ២០២២ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា សហការជាមួយក្លិប King Snooker Sport Club ដើម្បីផលិតធនធានឆ្នើមៗ ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
-
នាយកប្រតិបត្តិម៉ារ៉ាតុងអះអាងថា ការរៀបចំ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិឡើងវិញ គឺជោគជ័យលើសការរំពឹងទុក

នាយកប្រតិបត្តិ ម៉ារ៉ាងតុងនៅកម្ពុជា លោក សែម ផល្លា បានថ្លែងប្រាប់ អ្នកព័ត៌មានក្រោយបញ្ចប់ ទិវារត់ម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរលើកទី៧ កាលពីថ្ងៃអាទិត្យទី៧ ខែ សីហា ឆ្នាំ២០២២ នៅមុខប្រាសាទអង្គរវត្តថា ការរៀបចំឡើងវិញ ក្នុងឆ្នាំ២០២២នេះ គឺទទួលបានអ្នកចូលរួមរត់ទាំងខ្មែរ និងបរទេសសរុបចំនួន២១០០នាក់ គឺជាចំនួនមួយដែលយើងកំណត់យកនៅក្នុងការបើក ព្រឹត្តិការណ៍ឡើងវិញ ក្រោយពីយើងខកខាននៃការរៀបចំអស់រយៈពេល២ឆ្នាំ ដោយសារតែវិបត្តិជំងឺកូវីដ១៩ ចាប់តាំងពីឆ្នាំ២០២០ដល់ឆ្នាំ២០២១។
-
នាយបេសកម្មកីឡាសិស្សនិស្សិតកម្ពុជា ចាត់ទុកការណ្តើមបានមេដាយ១៧គ្រឿងជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាសកលវិទ្យាអាស៊ានលើកទី២០ ជាការកំណត់ត្រាថ្មីសម្រាប់កម្ពុជា

-
លោក ហ៊ុន ម៉ានី អញ្ជើញទទួលប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាចុងក្រោយ កាលពីយប់មិញ

-
សម្តេចពិជ័យសេនា ទៀ បាញ់ សំណូមពរប្រជាពលរដ្ឋ ត្រៀមលក្ខណៈសម្បត្តិក្នុងនាមម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

-
កម្ពុជាបាននាំទង់ សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ជាមួយនឹងមោទកភាពជាតិ

-
ឯកឧត្តម ហ៊ុន ម៉ានី ទទួលយកទង់សហព័ន្ធកីឡាជនពិការអាស៊ានមកកម្ពុជា ដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

ក្នុងឱកាសនៃពិធីបិទ ការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ក្រោមអធិបតីភាព លោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) គណៈប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា អមដំណើរដោយឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានអញ្ជើញទៅទទួលទង់អាស៊ានប៉ារ៉ាហ្គេម ពីម្ចាស់ផ្ទះឥណ្ឌូនេស៊ី។ តាមរយៈពិធី គឺបានប្រកាសជាឱឡារឹកថា កម្ពុជាជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីពេលនេះតទៅ។
-
ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ (កម្ពុជា ថៃ ឡាវ និងវៀតណាម)
