Category: កីឡា

  • សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាគ្រោងសាងសង់ទីលានបាញ់កាំភ្លើងទំនើប ដើម្បីពង្រឹងសមត្ថភាពកីឡាករជម្រើសជាតិ

    សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាគ្រោងសាងសង់ទីលានបាញ់កាំភ្លើងទំនើប ដើម្បីពង្រឹងសមត្ថភាពកីឡាករជម្រើសជាតិ

    ក្នុងអាណត្តិថ្មីនេះ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាដាក់គោលដៅសាងសង់ទីលានបាញ់កាំភ្លើងទំនើប ដើម្បីពង្រឹងសមត្ថភាពកីឡាករជម្រើសជាតិ។ អាន ៖ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានលើកបង្ហាញនូវអនុសាសន៍៥ចំណុចសំខាន់ៗក្នុងការបន្តដឹកនាំអាណត្តិថ្មី ពីឆ្នាំ២០២៦-២០៣០ របស់សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា សម្រួចគោលដៅអភិវឌ្ឍន៍ជំនាញកីឡានេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ អនុសាសន៍របស់ឯកឧត្តមប្រធានបានធ្វើឡើង នៅក្នុងឱកាសសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ទី៣ និងបន្តអាណត្តិទី៤ ឆ្នាំ២០២៦-២០៣០ កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការ NOCC។ ឯកឧត្តម សុខ ពុទ្ធិវុធ បានប្តេជ្ញាដ៏មោះមុត ក្នុងការបន្តដឹកនាំអាណត្តិថ្មី ឆ្នាំ២០២៦-២០៣០ នូវអនុសាសន៍៥ចំណុច រួមមាន ជំរុញការអភិវឌ្ឍឱ្យខ្លាំងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក, បង្កើនទំនាក់ទំនងល្អជាមួយសហព័ន្អកីឡាបាញ់កាំភ្លើងអន្តរជាតិ និងអន្តរជាតិ, និងបង្កើតក្លឹបឱ្យច្រើន ដើម្បីបង្កើនធនធានកីឡាករ កីឡាករិនីកាន់តែសម្បូរបែប។ ក្រៅពីនេះ ឯកឧត្តមជំរុញសហព័ន្ធកីឡាបាញ់កាំភ្លើងបង្កើតទីលានស្តង់ដាអន្តរជាតិឱ្យមានមានការហ្វឹកហាត់ផ្ទាល់-ហ្វឹកហាត់តាមប្រព័ន្ធ Online និងរៀបចំរចនាសម្ព័ន្ធដឹកនាំតាមផ្នែក និងជំនាញឱ្យត្រឹមត្រូវ ក៏ដូចជាបង្កើតផេក ឬ វេបសាយសហព័ន្ធ ព្រមទាំងបង្កើតសាលាបណ្តុះបណ្តាលថ្នាលវ័យក្មេងផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ស៊ិន សូផានណាក់ អគ្គលេខាធិការ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានលើកឡើងពីគោលដៅសំខាន់ៗ ជាពិសេសការសាងសង់ទីលានបាញ់កាំភ្លើងទំនើប ដោយប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក…

  • សហព័ន្ធកីឡាវាយសីអាស៊ីស្នើសុំឱ្យកម្ពុជាធ្វើជាម្ចាស់ការប្រកួតកម្រិតតំបន់នៅឆ្នាំក្រោយទៀត

    សហព័ន្ធកីឡាវាយសីអាស៊ីស្នើសុំឱ្យកម្ពុជាធ្វើជាម្ចាស់ការប្រកួតកម្រិតតំបន់នៅឆ្នាំក្រោយទៀត

    បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៧ថ្ងៃ ព្រឹត្តិការណ៍កីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៦ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី២១សីហា។ ការប្រកួត ដែលមានប្រទេស៧ចូលរួមនេះ រៀបចំឡើងដោយសហព័ន្ធកីឡាវាយសីអាស៊ី និងឧបត្ថម្ភដោយ ក្រុមហ៊ុន វឌ្ឍនៈគ្រុប។ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងថា ការប្រកួតរយៈពេល៧ថ្ងៃនេះ បានបញ្ចប់ដោយមោទនភាព ដោយសហព័ន្ធកីឡាវាយសីអាស៊ីបានកោតសសើរនិងវាយតម្លៃខ្ពស់ថា ការរៀបចំរបស់កម្ពុជាធ្វើបានល្អ ហើយថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាវាយសីអាស៊ីបានបន្តស្នើសុំឱ្យកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកម្រិតតំបន់នេះនៅក្នុងឆ្នាំ២០២៧បន្តទៀត។ ឯកឧត្តម អះអាងថា ជោគជ័យនេះអាចសម្រេចបានដោយមានការរួបរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ មានដូចជា ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពិសេស គឺទទួលបានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា។ ការជ្រោមជ្រែងទាំងនេះហើយ ទើបជំរុញឱ្យសហព័ន្ធកីឡាវាយសីកម្ពុជា ត្រៀមខ្លួនបានយ៉ាងល្អប្រសើរ ទាំងការត្រៀមកីឡាករកីឡាការិនី និងការទទួលបដិសណ្ឋាកិច្ច ធ្វើយ៉ាងណាបង្កលក្ខណៈឱ្យអត្តពលិកអន្តរជាតិមកចូលរួមទទួលបានភាពកក់ក្តៅ និងសុខសុវត្ថិភាព។ ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមប្រធានសហព័ន្ធ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនវឌ្ឍនៈគ្រុប ដែលបានចូលរួមឧបត្ថម្ភគាំទ្រ និងមន្រ្តីស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមជួយសម្របសម្រួលក្នុងព្រឹត្តិការណ៍ទាំងមូល ព្រមទាំងប្រជាពលរដ្ឋ ដែលបានចូលរួមគាំទ្រដល់ការប្រកួត ធ្វើឱ្យការរៀបចំទទួលបានជោគជ័យលើសការរំពឹងទុក។ សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នេះ កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ២ ដោយដណ្តើមបានមេដាយសរុប២១គ្រឿង ក្នុងនោះមេដាយមាស៣គ្រឿង ប្រាក់៩គ្រឿង និងសំរឹទ្ធ៩គ្រឿង។ ចំណាត់ថ្នាក់លេខ១បានទៅលើប្រទេសមីយ៉ាន់ម៉ា ជាមួយមេដាយសរុប២៤គ្រឿង…

  • ឯកឧត្តម ហ៊ុន ម៉ានី  «ការរៀបចំការប្រកួតពានរង្វាន់ SOCCER LEAGUE មិនមែនត្រឹមតែជាព្រឹត្តិការណ៍កីឡាទេ ប៉ុន្តែជាវេទិកាដ៏សំខាន់មួយរឹតចំណងមិត្តភាពយុវជន ឆ្ពោះទៅរកកម្លាំងសាមគ្គីដ៏រឹងមាំ

    ឯកឧត្តម ហ៊ុន ម៉ានី  «ការរៀបចំការប្រកួតពានរង្វាន់ SOCCER LEAGUE មិនមែនត្រឹមតែជាព្រឹត្តិការណ៍កីឡាទេ ប៉ុន្តែជាវេទិកាដ៏សំខាន់មួយរឹតចំណងមិត្តភាពយុវជន ឆ្ពោះទៅរកកម្លាំងសាមគ្គីដ៏រឹងមាំ

    ភ្នំពេញ: នារសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦  ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុង កម្មវិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ នៅកីឡាដ្ឋានពហុកីឡាដ្ឋានជាតិអូឡាំពិក។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ  លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ភ្ញៀវកិត្តិយស រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. អាជ្ញាកណ្តាល កីឡាករ កីឡាការិនី សិល្បៈករ សិល្បៈការិនី យ៉ាងច្រើនកុះករ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុករៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ បានឡើងធ្វើការរបាយការណ៍សង្ខេបស្ដីពីការទទួលបានការដាក់ពាក្យចូលរួមប្រកួតមានចំនួន៦៤ក្រុម ដែលក្នុងនោះមានក្រុមបាល់ទាត់បុរស៥៦ក្រុម និងបាល់ទាត់នារីចំនួន៨ក្រុម។ ឯកឧត្តមបានបញ្ជាក់ថា រយៈពេលជាងមួយខែកន្លង ក្រុមកីឡាករនីមួយៗបានបង្ហាញពីការអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរឡើងគួរកត់សម្គាល់ ព្រមទាំងបានគោរពតាមគោលការណ៍…

  • ព្រឹត្តិការណ៍កីឡាទេសចរណ៍ រួមចំណែកក្នុងការផ្សព្វផ្សាយតំបន់ កម្សាន្ត និងផលិតផលសហគមន៍

    ព្រឹត្តិការណ៍កីឡាទេសចរណ៍ រួមចំណែកក្នុងការផ្សព្វផ្សាយតំបន់ កម្សាន្ត និងផលិតផលសហគមន៍

    ព្រឹត្តិការណ៍កីឡាទេសចរណ៍ បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយសក្កានុពលតំបន់រមណីយដ្ឋាន និង​ផលិតផលក្នុងស្រុករបស់ប្រជាសហគមន៍តាមបណ្តាខេត្ត។ នេះជាការលើកឡើងរបស់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្នុង​ព្រឹត្តិការណ៍​កីឡាទេសចរណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ ទៅកាន់ប្រាសាទ សំបូរព្រៃគុក កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ព្រឹត្តិការណ៍អបអរ សាទរ ខួបលើកទី៩ នៃការចុះបញ្ជីប្រាសាទ​សំបូរ​ព្រៃគុក​ជា បេតិកភណ្ឌ ពិភពលោក ឯកឧត្តម វ៉ា ហេងដាវុធ រដ្ឋលេខា ធិការ ក្រសួងទេស ចរណ៍បានបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ ដែលបង្កើតឡើង ដោយក្រសួង គឺដើម្បីរំលេចពីសក្ដានុពលទេសចរណ៍ និងលើកស្ទួយ ស្នាដៃផលិតផល​របស់​ប្រជាសហគមន៍។ ជាក់ស្តែងព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គនាពេលនេះ បាន ទាក់ទាញអ្នកចូលរួមប្រមាណ ២ពាន់នាក់ ដែលធ្វើឱ្យ​មានការ ផ្សព្វផ្សាយយ៉ាងសុះសាយលើបណ្តាញសង្គម ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ មិនចាញ់កាលពីព្រឹត្តិការណ៍ជិះកង់​ទៅកាន់ ប្រាសាទ ភ្នំជីសូ ខេត្តតាកែវ កន្លងទៅនោះទេ។ ដោយឡែក ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ គឺជាចលនា​បំផុសការផ្សព្វផ្សាយតំបន់ទេសចរណ៍ធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងអេកូទេសចរណ៍ ឱ្យកាន់តែលេចធ្លោឡើង។…

  • ព្រឹត្តិការណ៍កីឡាទេសចរណ៍នៅខេត្តកំពង់ធំ ទាក់ទាញអ្នកចូលរួមជាង ២ពាន់នាក់នារដូវកាលបៃតង

    ព្រឹត្តិការណ៍កីឡាទេសចរណ៍នៅខេត្តកំពង់ធំ ទាក់ទាញអ្នកចូលរួមជាង ២ពាន់នាក់នារដូវកាលបៃតង

    ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គឆ្ពោះទៅកាន់ប្រាសាទ សំបូរព្រៃគុក នៃខេត្តកំពង់ធំត្រូវបានរៀបចំឡើងយ៉ាងមហោឡារិក ដើម្បីនាំយកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្តនៅ ខេត្តកំពង់ធំនារដូវកាលបៃតងដោយ មានអ្នកចូលរួម​ជាង ២ពាន់ នាក់។ ព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលបានប្រព្រឹត្តទៅកាលពី​ថ្ងៃ​អាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ ធ្វើឡើងក្នុងគោលបំណង ចូលរួមអបអរសាទរខួបលើកទី៩ នៃការដាក់​បញ្ចូលប្រាសាទសំបូរ ព្រៃគុកទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ​៨ ​កក្កដា​ ២០១៧-៨ កក្កដា ២០២៦ក្រោម​​ប្រធាន​បទ «ផ្លូវឆ្ពោះទៅរាជ​ធានីឦសានបុរៈចេន ឡាមុនសម័យអង្គរ»។ ព្រឹត្តិការណ៍នេះ ត្រូវបានបែងចែកជាពីរប្រភេទកីឡាធំៗ គឺការជិះកង់​ចម្ងាយ ៤២គីឡូម៉ែត្រ ដែលតម្រូវឱ្យ​កីឡាករជិះឆ្លងកាត់ សហគមន៍​នំក្រឡាន និងសហគមន៍ស្វាយចន្ទី ដើម្បីភ្លក់រសជាតិផលិតផល​ក្នុងស្រុក មុននឹងឆ្ពោះទៅ​កាន់ទី​ដៅចុងក្រោយនៅបរិវេណប្រាសាទ។ ដោយឡែកវិញ្ញាសារត់ឆ្លងកាត់ឧបសគ្គមាន ៣កម្រិត គឺចម្ងាយ ៤២គីឡូម៉ែត្រដោយ ចាប់ផ្តើមចេញពីក្រុងស្ទឹងសែន រួមទាំងចម្ងាយ ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ ដែលរៀបចំឡើងនៅជុំវិញ​តំបន់​ប្រាសាទបុរាណ​ផ្ទាល់តែម្តង។ ថ្លែងទៅកាន់អ្នកចូលរួមដែលមានកីឡាជាតិ និងអន្តរចាតិឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ការបង្កើត​ព្រឹត្តិការណ៍​កីឡាទេសចរណ៍ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួង​ទេសចរណ៍ ពិតជាមានសារៈសំខាន់ខ្លាំងណាស់…

  • ព្រឹត្តិការណ៍ «Kirirum Paradise Fun Run 2026» រួមចំណែកជំរុញទេសចរណ៍កីឡា និងផ្សព្វផ្សាយសម្រស់កម្ពុជានារដូវកាលបៃតង

    ព្រឹត្តិការណ៍ «Kirirum Paradise Fun Run 2026» រួមចំណែកជំរុញទេសចរណ៍កីឡា និងផ្សព្វផ្សាយសម្រស់កម្ពុជានារដូវកាលបៃតង

    កំពង់ស្ពឺ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកព្រឹត្តិការណ៍ Kirirum Paradise Fun Run 2026 គឺជាសកម្មភាពទេសចរណ៍កីឡាដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែលើកកម្ពស់សុខភាព និងការរស់នៅប្រកបដោយភាពសកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ធម្មជាតិរបស់កម្ពុជា ជាពិសេសឧទ្យានជាតិគិរីរម្យ ឱ្យកាន់តែទូលំទូលាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ ថ្លែងលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានធ្វើឡើង នាក្នុងព្រឹត្តិការណ៍ «Kirirum Paradise Fun Run 2026» ដែលជាកម្មវិធីរត់កម្សាន្តចម្ងាយ ៥គីឡូម៉ែត្រ រៀបចំឡើងនៅឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងជំរុញទេសចរណ៍កីឡា និងគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង នាព្រឹកថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២៦។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះក្នុងអំឡុងរដូវកាលបៃតង (Green Season) ស្របពេលដែលក្រសួងទេសចរណ៍កំពុងអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា គឺមានគោលបំណងជំរុញចលនាទេសចរណ៍ក្នុងស្រុក និងផ្លាស់ប្តូរការយល់ឃើញពីពាក្យ «Low Season» មកជា «Green Season» ដែលមិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិតឱ្យក្លាយជាការគិតវិជ្ជមាន…

  • កម្ពុជាអបអរទិវាអូឡាំពិក ជាមួយគោលដៅឆ្ពោះទៅអូឡាំពិក២០២៨

    កម្ពុជាអបអរទិវាអូឡាំពិក ជាមួយគោលដៅឆ្ពោះទៅអូឡាំពិក២០២៨

    គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រារព្ធពិធីអបអរសាទរខួបលើកទី១៣២នៃទិវាអូឡាំពិក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមប្រធានបទ «ក្រុមកីឡាកម្ពុជាឆ្ពោះទៅកីឡាអូឡាំពិកទីក្រុង LA ឆ្នាំ២០២៨ » ដោយមានការចូលរួមពីអត្តពលិក សិស្សានុសិស្ស និងភាគីពាក់ព័ន្ធសរុបប្រមាណ៨០០នាក់ ។ ការប្រារព្វទិវាអូឡាំពិក គឺជាការរម្លឹកដល់ការបង្កើតចលនាអូឡាំពិកសម័យទំនើប ដែលផ្តួចផ្តើមដោយជនជាតិបារាំង គឺលោក ព្យែរ ឌឺ គួបឺតាំង (Pierre de Coubertin)។ សម្រាប់ឆ្នាំនេះ កម្ពុជាបានឆ្លៀតយកឱកាសនៃការរម្លឹកទិវាអូឡាំពិក ដើម្បីបំផុសចលនាគាំទ្រដល់ក្រុមកីឡាកម្ពុជា ដែលកំពុងត្រៀមលក្ខណៈ ចូលរួមការប្រកួតជម្រុះ ដើម្បីដណ្តើមកៅអីទៅចូលរួមការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៨ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអំពាវនាវឱ្យសិស្សានុសិស្ស និងអត្តពលិកទាំងអស់ចូលរួមបំផុសចលនា “ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត” ដើម្បីទទួលបានសុខភាពល្អ ទាំងសុខភាពរាងកាយ ស្មារតី និងបញ្ញាញាណ ក្នុងគោលដៅអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងសុខភាព ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ៕ អត្ថបទ៖ ជាវ ចន្ធូ

  • កីឡា ផិក្កូលប៊ល ដែលល្បីនៅអ៊ឺរ៉ុប បានមានការប្រកួតជើងឯកនៅកម្ពុជាហើយ រៀបចំដោយសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា ដែលឧបត្ថម្ភពីភេសជ្ជៈប៉ូវកម្លាំង គីងកុង

    កីឡា ផិក្កូលប៊ល ដែលល្បីនៅអ៊ឺរ៉ុប បានមានការប្រកួតជើងឯកនៅកម្ពុជាហើយ រៀបចំដោយសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា ដែលឧបត្ថម្ភពីភេសជ្ជៈប៉ូវកម្លាំង គីងកុង

    ភ្នំពេញ៖ សហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា (CPF) ប្រកាសបើកការប្រកួតដណ្តើមជើងឯកកីឡា ផិក្កូលប៊ល ប្រចាំ ឆ្នាំ២០២៦ ដំបូងបំផុតនៅកម្ពុជា ក្រោមការឧបត្ថមធំពី ភេសជ្ជៈប៉ូវកម្លាំង គីងកុង ។ ការប្រកួតនោះ ត្រូវគេបានឲ្យឈ្មោះថា ការប្រកួតដណ្តើមយកជើងឯក គីងកុង-ផិក្កូលប៊ល ប្រចាំឆ្នាំ២០២៦ ដែលនឹងទទួលបានប្រាក់រង្វាន់ រហូតដល់ ២៨លានរៀល ។ ការប្រកួតត្រូវបានបែងចែកជាច្រើនវគ្គ ដើម្បីជ្រើសរើសជើងឯកប្រចាំវគ្គនីមួយៗ ជា មួយប្រាក់រង្វាន់សរុបជាង ២៨លានរៀល រួមជាមួយពានរង្វាន់ និងមេដៃជាច្រើនទៀតផង ។ ឯកឧត្តម លីម ហ៊ួរនីតា ប្រធានសហព័ន្ធកីឡាផិក្កូប៊លកម្ពុជា បានមានប្រសាសន៍ថា៖ «ផិក្កូលប៊ល គឺជាកីឡាដែលកំពុងមានការរីកចម្រើនខ្លាំងបំផុតនៅលើពិភពលោក ដែលទាមទារនូវភាពរឹងមាំ កាយវិការរស់រវើក ការវាយបកយ៉ាងរហ័ស និងការផ្ដោតស្មារតីខ្ពស់ ដូចនេះហើយទើបស័ក្តសមជាមួយនឹងភេសជ្ជៈប៉ូវកម្លាំង គីងកុង ដែលផ្តល់នូវថាមពល សម្បូរវីតាមីនខ្ពស់ ជាតិស្ករទាប និងដល់សារពាង្គកាយនៅពេលអស់កម្លាំង ។ កីឡាផិក្កូប៊ល ដែលគេតែងឃើញមានការលេងកម្សាន្ត ភាគច្រើនជាមហាសេដ្ឋីនាប៉ែកអ៊ឺរុប រួមមាន មហាសេដ្ឋី បៀលហ្គេត តារាសម្តែងលំដាប់ជួរមុខ លីអូណាដូ…

  • ព្រឹត្តិការណ៍រត់ Angkor Ultra-Trail នឹងប្រារព្ធនៅថ្ងៃទី២៤ ខែមករា

    ព្រឹត្តិការណ៍រត់ Angkor Ultra-Trail នឹងប្រារព្ធនៅថ្ងៃទី២៤ ខែមករា

    ភ្នំពេញ៖ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរលើកទី៩ ឆ្នាំ២០២៦( 9th Angkor Ultra-Trail 2026)នឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ក្នុងព្រឹត្តិការណ៍​នេះឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡា​តេក្វាន់ដូ ITF កម្ពុជា ដែលអ្នកផងបាន​ស្គាល់​លោកយ៉ាងច្បាស់តាម​រយៈការចូលរួមរត់យ៉ាងសកម្ម​នៅក្នុងកម្មវិធី​រត់ប្រណាំងធំៗកន្លងទៅ​ដូចជា ព្រឹត្តិការណ៍ម៉ារ៉ាតុង នោះបាន​ប្រកាសថា លោកនឹងបន្តចូល​រួមរត់ប្រណាំង​ចម្ងាយឆ្ងាយអន្តរ​ជាតិ​អង្គរលើកទី៩ ឆ្នាំ២០២៦ លើវិញ្ញាសា ១០០គីឡូម៉ែត្រ ដើម្បីបន្តរៃអង្គាសថវិកាជួយមន្ទីរពេទ្យ​កុមារ​អង្គរខេត្តសៀមរាប។ ប្រាប់បណ្ដាញព័ត៌មានAMS កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦​នេះ ឯកឧត្តម បួនហ៊ីង សុធីយ៉ា បានរំលឹកថា ព្រឹត្តិការណ៍​រត់​ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិបានរៀបចំឡើង៨លើករួចមកហើយៗ។ឯកឧត្តមធ្លាប់បានចូលរួមរត់ប្រណាំងចំនួន៥លើកក្នុងនេះ​ធ្លាប់​រត់លើវិញ្ញាសា ៦៤គីឡូម៉ែត្រ២លើកនិងរត់១០០គីឡូម៉ែត្រចំនួន​៣​លើក ។ចំណែក​ឆ្នាំ២០២៦​នេះឯកឧត្តម​នឹងបន្ត​រត់វិញ្ញាសា១០០​គីឡូ​ម៉ែត្រម្តងទៀតជាលើកទី៤។ខណៈនេះឯកឧត្តមបានចុះឈ្មោះ​រត់​ចម្ងាយ១០០ គីឡូម៉ែត្ររួចហើយដែរ។ ចំពោះការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ឯកឧត្តមធ្លាប់បានធ្វើឡើងចំនួន២លើករួចហើយ គឺនៅ​ឆ្នាំ២០២៤​និង​ឆ្នាំ២០២៥ ដោយប្រមូលបានថវិកាសរុបចំនួន ២០.១៦៨ ដុល្លារ​អាម៉េរិក។​ដោយឡែកឆ្នាំនេះ ឯកឧត្តម បួនហ៊ីង សុធីយ៉ា មិនរំពឹង​ខ្ពស់ពេកទេ ពីព្រោះសប្បុរសនិងអ្នកចូលរួមត្រូវជួយទៅច្រើនទិសដៅ ដូចជាជួយដល់វីរកងទ័ពជួរមុខ និងប្រជា​ពលរដ្ឋភៀសសឹកជាដើម។ ដូច្នេះការបរិច្ចាគថវិការបស់បងប្អូនក្នុងក្រុម KKRC ប្រហែលមិនអាច​លើស ឬប្រហាក់​ប្រហែល​នឹងឆ្នាំ២០២៥កន្លងទៅនោះទេ ប៉ុន្តែប្រសិន​បើបានប្រហាក់ប្រហែលនឹងឆ្នាំមុន ក៏ល្អដែរ ដើម្បីបន្តបេសកកម្មជួយ​ទ្រទ្រង់ដល់​មន្ទីរពេទ្យកុមារអង្គរ…

  • ត្រីរាជមួយក្បាលទម្ងន់ជិត ១០០គីឡូក្រាម ត្រូវបានលែងក្នុងទន្លេធម្មជាតិ

    ត្រីរាជមួយក្បាលទម្ងន់ជិត ១០០គីឡូក្រាម ត្រូវបានលែងក្នុងទន្លេធម្មជាតិ

    ភ្នំពេញ៖ ត្រីរាជទម្ងន់ជិត១០០គីឡូក្រាម ដែលជាត្រីទឹកសាបដ៏កម្រត្រូវបានមន្រ្តីនៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម​លែងចូល​ទៅទន្លេធម្មជាតិវិញ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអង្គការគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានដោះលែងត្រីរាជមួយក្បាលចូលទៅក្នុង​ទន្លេមេគង្គ​វិញ។ជាត្រីញី មានប្រវែង ២១៥សង់ទីម៉ែត្រ ទម្ងន់សរុប ៩៧គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូ​ដ៥០០ ។មច្ឆាដ៏កម្រនេះ ចាប់បាន​ដោយឧបករណ៍ម៉ាញ់នៅតាមដងទន្លេមេគង្គ ក្នុងភូមិថ្មីក ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយអ្នកនេសាទ ។អ្នកនេសាទបានរាយការណ៍ប្រាប់មន្រ្តីជំនាញបន្ទាប់ពីនេសាទបាន។ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអង្គការគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានទទួលព័ត៌មានពីប្រជានេសាទថា នេសាទបានត្រីរាជមួយក្បាល ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មីក ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ សូមជម្រាបថា ត្រីរាជជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយក្នុងចំណោមត្រីធំ ៣ ប្រភេទ គឺបបែលយក្ស និងត្រីគល់រាំង។ ត្រីរាជអាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់ប្រមាណ ៣០០គីឡូក្រាម។ ត្រីរាជស្ថិតក្នុងក្រុមត្រីដែលពុំមានស្រកា មានស្បែករលោង មានពុកមាត់ខ្លី០២គូ និងមានព្រុយខ្នងច្បាស់ និងមានទ្រនុងរឹងចំនួន០៧ ព្រុយខ្លាញ់តូច ព្រុយគូថ​វែងមិនជាប់ជាមួយកន្ទុយ និងមានមាត់នៅខាងក្រោម។ ត្រីរាជ…