-
កម្ពុជា សម្រេចបញ្ជូន ២១ប្រភេទកីឡា ចូលរួមកីឡាអាស៊ីអាគ្នេយ៍លើកទី៣៣

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា និងជាអគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ដោយទទួលបានការឯកភាពជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា យើងនឹងបញ្ជូនអត្តពលិកចូលរួមចំនួន ២១ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ នៅប្រទេសថៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ។ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា វេទិការ ឬក៏ព្រឹត្តិការណ៍កីឡាប្រទេសដែលទទួលធ្វើជាម្ចាស់ផ្ទះជាគោលការណ៍អន្តរជាតិក្នុងចលនាអូឡាំពិកក៏ដូចជាក្នុងចលនាអន្តរជាតិទាំងមូលគេតែងតែដាក់ចេញនូវគោលការណ៍មិនប្រកាន់រើសអើងនិន្នាការនយោបាយ សាសនា ឬ ឋានៈសង្គមអ្វីឡើយ នេះជាគោលការណ៍គ្រឹះរបស់ចលនាកីឡាអូឡាំពិក។ ហើយព្រឹត្តិការណ៍កីឡាមិនមែនជាព្រឹត្តិការណ៍នយោបាយនោះទេ គឺព្រឹត្តិការណ៍កីឡាជាការប្រកួតប្រជែងផ្នែកបច្ចេកទេសកីឡាដែលបង្កើតឱ្យបាននូវសន្តិភាព មិត្តភាព និងសាមគ្គីភាព ហើយនិងការយោគយល់គ្នាក្នុងវិស័យកីឡា។ ពាក់ព័ន្ធការចូលរួមប្រកួតរបស់កម្ពុជានៅលើកទឹកដីនៃប្រទេសថៃនេះ គឺយើងបានធ្វើការជាច្រើនជាមួយគណៈកម្មាធិការអូឡាំពិកថៃ និងជាមួយគណៈកម្មាធិការរៀបចំប្រកួតនៅប្រទេសថៃ ដោយមានការបញ្ជាក់ផ្លូវការរបស់ថៃគណៈកម្មាធិការអូឡាំពិកថៃ និងគណៈកម្មាធិការរៀបចំកីឡាអាស៊ីអាគ្នេយ៍របស់ថៃ ក៏បានជំរុញនិងអប់រំប្រជាពលរដ្ឋ និងបានចេញសារព័ត៌មានជាច្រើនថា គេនិងរៀបចំវិធានការសន្តិសុខជូនប្រតិភូកីឡាទាំងអស់ពិសេសប្រតិភូកីឡាកម្ពុជា ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះវាក្លាយទៅជាការិតចំណងសាមគ្គីភាព និងក្លាយទៅជាសញ្ញាណសាមគ្គីភាពឬក៏មិត្តភាពឡើងវិញរបស់ប្រ ទេសទាំងពីរផងដែរ ។ អ៊ីចឹងយើងទទួលយកនូវអ្វីជាសេចក្តីសុខទាំងអស់គ្នានិងយន្តការផ្សេងៗទៀតមានន័យថា ការចូលរួមរបស់កម្ពុជាមានតម្លៃលើការទូតកីឡា ពិសេស ការចូលរួមនេះ មានការធានាពីភាគីគណៈកម្មាធិកាថៃ ហើយនៅពេលនោះក៏នឹងមានការបង្កើតជាគណៈកម្មាធិការដោះស្រាយវិវាទ…
-
ការប្រកួតប្រដាល់សកលជើងឯកថ្នាក់ជាតិឆ្នាំ២០២៥នេះបញ្ចូលវិញ្ញាសាសម្រាប់ថ្នាលប្លែកជាងឆ្នាំមុនៗ

ភ្នំពេញ៖ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ នឹងដំណើរការប្រកួតផ្លូវការ រយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៦ នៅសាលកីឡាការ៉ាតេស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ។ ការប្រកួតនេះរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាក្រោមការឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំយុវជននិងកីឡា។ជាការប្រកួតចម្រាញ់រកជើងខ្លាំងប្រចាំឆ្នាំនេះត្រូវបានសហព័ន្ធសម្រេចដាក់វិញ្ញាសាប្រកួតនិងប្រភេទទម្ងន់ប្រជែងមានដូចជា៖ វិញ្ញាសានិងប្រភេទទម្ងន់ត្រូវចូលរួមប្រកួត រួមមាន៖ វិញ្ញាសាថ្នាល (ក្រោម១៦ឆ្នាំ) ទម្ងន់ ៤០ គីឡូក្រាម, ៤៥គីឡូក្រាម ។ វិញ្ញាសាយុវជន (ក្រោម១៩ឆ្នាំ)ទម្ងន់ ៥១ គីឡូក្រាម, ៥៤ គីឡូក្រាម, ៥៧ គីឡូក្រាម។ វិញ្ញាសាបុរស(១៩ឆ្នាំឡើង)ទម្ងន់៥១គីឡូក្រាម, ៥៤គីឡូក្រាម, ៥៧ គីឡូក្រាម, ៦០ គីឡូក្រាម, ៦៣.៥ គីឡូក្រាម, ៦៧ គីឡូក្រាម និង ៧១ គីឡូក្រាម។ វិញ្ញាសានារី (មិនកំណត់អាយុ)ទម្ងន់ ៥៤ គីឡូក្រាម។ ឯកឧត្តម ប៊ុយ សោភណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥នេះ គឺមានការខុសប្លែកពីការកួតរៀបចំមុនៗ ដោយសារតែសហព័ន្ធបានដាក់បញ្ចូលនូវវិញ្ញាសាថ្នាល់សម្រាប់កីឡាករវ័យក្មេងអាយុក្រោម១៦ឆ្នាំ ទម្ងន់ ៤០ គីឡូក្រាម, ៤៥…
-
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងបញ្ជូនកីឡាករ ៤រូប ចូលរួមប្រកួតជើងឯកពិភពលោកជាលើកដំបូង

(ភ្នំពេញ)៖ ចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងបញ្ជូនកីឡាករប្រដាល់សកលជម្រើសជាតិចំនួន ៤រូប ទៅចូលរួមក្នុងការប្រកួតកីឡាប្រដាល់សកលជើងឯកពិភពលោក ដែលដំណើរការប្រកួតជាផ្លូវការ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសអារ៉ាប់រួម។ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ដែលសហព័ន្ធសម្រេចបញ្ជូនទៅចូលរួមការប្រកួតជើងឯកប្រដាល់សកលពីភពលោក នៅប្រទេសអារ៉ាប់រួម នាចុងខែវិច្ឆិកា ខាងមុខនេះ មានចំនួន ៤រូប រួមមាន កីឡាករ សៅ រង្សី ប្រកួតលើប្រភេទទម្ងន់ ៥៤គីឡូក្រាម .កីឡាករ វី សុភ័ស ប្រកួតលើទម្ងន់ ៦៧គីឡូក្រាម.កីឡាករ ណាស្រេឌីនូវ អាន់វ៉ា ប្រកួតលើប្រភេទទម្ងន់៨០គីឡូក្រាម និងកីឡាករកីឡាករ រ៉ាចាពៅ អាប់ឌុលឡា ប្រកួតលើប្រភេទទម្ងន់ ៩២គីឡូក្រាម។ ប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ទៀតថា ការបញ្ជូនកីឡាករជម្រើសជាតិប្រដាល់សកលចូលរួមក្នុងការប្រកួតកីឡាប្រដាល់សកលជ្រើសជើងឯកពិភពលោក នៅប្រទេសអារ៉ាប់រួមនេះ គឺជាការបញ្ជូនទៅជាលើកទី១ អាចនិយាយបានថា ជាប្រវត្តិសាស្រ្តព្រោះកីឡាករប្រដាល់សកលកម្ពុជាពុំធ្លាប់បានចូលរួមពីមុនមកឡើយ ហើយ ការចូលរួមជាលើកដំបូងនេះ គឺជាចក្ខុវិស័យ…
-
កីឡាករ វាយកូនគោលធ្លាប់ឈ្នះ Tiger Woods និយាយថា លោកពេញចិត្តកម្ពុជា

(ភ្នំពេញ)៖ លោក Michael Campbell ជាកីឡាករវាយកូនគោលដ៏ល្បីមួយរូបធ្លាប់មានប្រវត្តយកឈ្នះកីឡាករវាយកូនគោលំដាប់ពិភពលោក Tiger Woods នាឱកាសចូលរួមក្នុងពិធីបើកការប្រកួតកីឡាវាយកូនគោលលំដាប់ពិភពលោក Vattanac Legends Championship កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានថ្លែងប្រាប់អ្នកយកព័ត៌មានកម្ពុជាថា លោកពិតជារីករាយដែលបានមកដល់ប្រទេសកម្ពុជាជាលើកដំបូង ។ លោកពេញចិត្តទីលានកូនហ្គោលរបស់កម្ពុជាយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាពិតជារួសរាយរាក់ទាក់ បដិសណ្ឋារកិច្ចយ៉ាងល្អ។ លោកថា សម្រាប់លោកជាកីឡាករវាយកូនគោលអន្តរជាតិ លោកពិតជាពេញចិត្តខ្លាំងណាស់ សម្រាប់ការរៀបចំការប្រកួតវាយកូនគោល Legends Tour នៅលើទឹកដីប្រទេសកម្ពុជា ព្រោះវត្តមានរបស់ពួកយើងមកដល់កម្ពុជាជាផ្នែកមួយជួយជំរុញឱ្យកីឡាវាយកូនគោលនៅកម្ពុជាកាន់តែផុសផុល។ បុរសអាយុ ៥៦ឆ្នាំជនជាតិនូវែលហ្សេឡង់រូបនេះ ថែមទាំងបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះប្រាសាទរអង្គរវត្ត ដែលជាអច្ឆរិយៈវត្ថុនៅក្នុងពិភពលោក ហើយលោកនិងទៅដល់នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។ លោកធ្លាប់លឺ និងដឹងខ្លះៗពីប្រាសាទដ៏អស្ចារ្យរបស់កម្ពុជាតាំងពីតូចមកម្លេះ តាមរយៈការអានសៀវភៅ និងមើលទូរទស្សន៍។ដូច្នោះហើយ មកដល់កម្ពុជាអ្វីដែលខ្ញុំចង់ទៅស្គាល់បំផុតនោះ គឺប្រាសាទរអង្គរវត្ត។ សូមរំលឹកថា លោក Michael Campbell កីឡាករវាយកូនគោលជនជាតិនូវែលហ្សេឡង់ធ្លាប់ឈ្នះជើងឯក U.S Open កាលឆ្នាំ២០០៥ លោកក៏ធ្លាប់ប្រកួតឈ្នះកីឡាករវាយកូនគោលល្បីរបស់ពិភពលោក Tiger Woodsផងដែរ។ក្នុងចំណោមកីឡាករកូនគោលអន្តរជាតិ ៦០នាក់ ប្រកួតក្នុងព្រឹត្តិការណ៍ Vattanac Legends Championship…
-
ប្រារព្ធបើកជាផ្លូវការព្រឹត្តិការណ៍លើកដំបូងនៃការប្រកួតកីឡាវាយកូនគោលពានរង្វាន់ Vattanac Legends Championship

ភ្នំពេញ៖ដូចអ្វីដែលបានគ្រោងទុកព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោលពានរង្វាន់ Vattanac Legends Championship រៀបចំដោយក្រុមហ៊ុនវឌ្ឍនៈសហការជាមួយ The Legends Tour បានប្រារព្ធបើកជាផ្លូវការនាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅទីលានកីឡាវាយកូនគោលវឌ្ឍនៈហ្គោល រីហ្សត។ អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានថ្លែងក្នុងអង្គពិធីថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលលំដាប់ពិភពលោកពានរង្វាន់ Vattanac Legends Championship របស់ The Legends Tour រៀបចំជាលើកដំបូងនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា នៅទីលានវឌ្ឍនៈហ្គោលរីហ្សតនេះ ។អ្នកឧកញ៉ា បានប្រដូចព្រឹត្តិការណ៍នេះដូចជាជូនពរជ័យសាទរដល់កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលទើបសម្រេចបានថ្មីៗក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំផ្ទាល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។ តាមរយៈសន្តិភាពនិងការអភិវឌ្ឍនេះហើយ ទើបព្រឹតិ្តការណ៍ប្រកួតកីឡាវាយកូនគោលកម្រិតពិភពលោកដ៏ល្បីល្បាញរបស់ The Legends Tour អាចត្រូវបានរៀបចំឡើង និងប្រព្រឹត្តទៅយ៉ាងរលូន។ អ្នកឧកញ៉ា ឈុន លាង…
-
រួមគ្នារៀបចំមជ្ឈមណ្ឌលផ្សព្វផ្សាយ-បណ្តុះបណ្តាលគុនខ្មែរ ដោយសម្លឹងទៅរកឆាកអន្តរជាតិ

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ផ្សារទំនើបអ៊ីអនម៉លមានជ័យ និងក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី បានរួមគ្នារៀបចំមជ្ឈមណ្ឌលផ្សព្វផ្សាយ និងបណ្តុះបណ្តាលគុនខ្មែរ ទំហំ៥០០ម៉ែត្រការ៉េ នៅផ្សារអ៊ីអនម៉លមានជ័យ រាជធានីភ្នំពេញ។ ការរៀបចំមជ្ឈមណ្ឌលនេះឡើងក្នុងបំណងដើម្បីបន្តជួយការអភិរក្ស និងអភិវឌ្ឍន៍កីឡាប្រដាល់គុនខ្មែរ ដែលជាសិល្បៈក្បាច់គុនជាតិកាន់តែប្រសើរបន្ថែម។លើសពីនេះគឺសម្លឹងទៅរកការប្រកួតនៅកម្រិតអន្តរជាតិ។នេះគឺការបញ្ជាក់របស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា។ សំដៅទៅលើអនុស្សរណៈដែលទើបនឹងចុះហត្ថលេខា ឯកឧត្តម ខូវ ឆាយ បានអធិប្បាយថាភាពជាដៃគូនេះមិនត្រឹមតែជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទស្សនៈវិស័យ ដើម្បីលើកកម្ពស់ដល់វិស័យកីឡាប្រដាល់គុនខ្មែរឆ្ពោះទៅលើឆាកអន្តរជាតិ។ មជ្ឈមណ្ឌលនេះនឹងប្រើប្រាស់ការអប់រំ បណ្តុះបណ្តាល និងការផ្លាស់ប្តូរវប្បធម៌ ការអភិវឌ្ឍអត្តពលិក និងការចូលរួមរបស់សាធារណជន ដោយអាចមកចូលរួមសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រនៅទីនេះបាន។មជ្ឈមណ្ឌលនឹងអនុញ្ញាតឱ្យប្រជាជនខ្មែរ និងភ្ញៀវទេសចរបរទេសគ្រប់ជាតិសាសន៍បានស្រាវស្រាវពីប្រវត្តិសាស្ត្រនៃក្បាច់គុនខ្មែរ ក្រោមការផ្តល់ទីទាំងពីផ្សារទំនើបអ៊ីអនម៉លមានជ័យ និងការឧត្ថម្ភទាំងស្រុងពីក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ។ការឧបត្ថម្ភគាំទ្រទាំងអស់នេះបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរួបរួមគ្នាជ្រោងដល់ការអភិវឌ្ឍជំនាញកីឡាអត្តសញ្ញាណជាតិខ្មែរមួយនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សូមជម្រាបថា អនុស្សរណៈយោគយល់គ្នាត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ខូវ ឆាយ កញ្ញា ឡុង ស៊ីណេត ប្រធាននាយកដ្ឋានទីផ្សារតំណាងអ្នកឧកញ៉ា សំអាង វឌ្ឍន: អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី និងលោក ហ្វូមីហ៊ីកូអ៊ីដូ(FUMIHIKO ENDO) អគ្គនាយកក្រុមហ៊ុនផ្សារទំនើបអ៊ីអនម៉ល ក្រោមការសាទរពីថ្នាក់ដឹកនាំ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ មន្ត្រីបច្ចេកទេសគ្រូបង្វឹក កីឡាករ-កីឡាការិនីយ៉ាងច្រើនកុះករ៕រូបភាព៖ ជីម…
-
វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាលកីឡាវាយគោល ចូលរួមជំរុញកីឡាវាយកូលគោលនៅកម្ពុជា កាន់តែមានសក្កានុពល

(ភ្នំពេញ)៖ ឯកឧត្តម ឆោម សំបូរ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាលកីឡាវាយគោល ដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ក្រោមការបណ្តុះបណ្តាលដោយគ្រូឧទ្ទេសអន្តរជាតិមកពីស្ថាបប័ន R & A នឹងរួមចំណែកជួយឱ្យសិក្ខាកាមជាគ្រូបង្វឹកយល់ដឹងកាន់តែច្បាស់អំពីជំនាញបណ្តុះបណ្តាលកីឡាករកីឡាការិនីវ័យក្មេង ។ ឯកឧត្តម អគ្គលេខាធិការរង បានរំលេចថា វគ្គបណ្តុះបណ្តាលនេះ គឺជាការបណ្តុះបណ្តាលលើកដំបូង ដែលមានកីឡាករកីឡាការិនីថ្មីៗចូលរួម ហើយក៏ផ្តល់ឱកាសឱ្យសិក្ខាកាមមិនធ្លាប់មានជំនាញកីឡាវាយគោលចូលរួមផងដែរ ក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹង និងពង្រីកនៃការផ្សព្វផ្សាយឱ្យកាន់តែផុសផុលខ្លាំងនៅកម្ពុជា។ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាលនេះ សិក្សារយៈពេល ៣ថ្ងៃគ្រូបង្វឹកបានក្រេបជញ្ជក់ពីយុទ្ធសាស្រ្តបង្ហាត់កុមារធ្វើយ៉ាងណាឱ្យកុមារដែលចូលរួមហ្វឹកហាត់បានសប្បាយរីករាយនិងចង់ហ្វឹកហាត់កីឡាកូនគោល។ ដោយក្នុងនោះ មានទាំងការសិក្សាទ្រឹស្តី និងការអនុវត្តផ្ទាល់នៅលើទីលានផងដែរ ។ ជាមួយគ្នានោះ ឯកឧត្តម អគ្គលេខាធិការរង ក៏បានអំពាវនាវដល់សិក្ខាកាមដែលទទួលបានចំណេះដឹងពីវគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាលរយៈពេល ៣ថ្ងៃនេះ សូមយកទៅអនុវត្តក្នុងការបង្ហាត់ឱ្យត្រឹមត្រូវទៅតាមអ្វីដែលដែលទទួលបានការចែករំលែកពីគ្រូឧទ្ទេសអន្តរជាតិ ដើម្បីបណ្តុះធនធានថ្នាលរបស់កម្ពុជាឱ្យកាន់តែមានសក្កានុពល។ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានកោតសើរនិងវាយតម្លៃខ្ពស់ក្នុងការចំណាយពេលវេលារបស់សិក្ខាកាមមកចូលរួមវគ្គបណ្តុះបណ្តាលដើម្បីទទួលបានចំណេះជំនាញយកទៅបង្ហាត់ប្រកបដោយវិជ្ជាជីវៈ។ លោក សង្ឈឹមយ៉ាងមុតមាំថា សិក្ខាកាមដែលទទួលបានចំណេះជំនាញពីវគ្គនេះ នឹងនាំយកទៅចែករំលែកនៅមូលដ្ឋានជួយធ្វើឱ្យធនធានគ្រូបង្វឹកមានកាន់តែច្រើនដែលនឹងរួមចំណែកផលិតបានធនធានថ្នាលកាន់តែមានសក្កានុពល និង សប្បូរបែប ។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាលកីឡាវាយគោល មានសិក្ខាកាមចូលរួមចំនួន៣០នាក់ក្នុងនោះមានសិក្ខាកាម៤នាក់មកពីប្រទេសមីយ៉ាន់ម៉ា ក្រោមការវាយតម្លៃរបស់គ្រូឧទ្ទេសអន្តរជាតិ…
-
វត្តមានសាលាកីឡាគុណធម៌ គឺជាគំរូមួយដ៏ល្អសម្រាប់អ្នកវិនិយោគចាប់យកបង្កើតសាលាគុនកាន់តែច្រើន

(ភ្នំពេញ)៖ សាលាកីឡាគុណធម៌ ដែលជាសាលាគុនឯកជនបង្កើតឡើងដំបូងគេនៅកម្ពុជា ត្រូវបានសម្ភោធជាផ្លូវការ ដើម្បីរួមចំណែកផ្តល់នូវចំណេះដឹងផ្នែកក្បាច់គុន ការអប់រំសីលធម៌ និងវិន័យ។ ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា នេះជាសាលាកីឡាក្បាច់គុនឯកជនដ៏ធំទី១ នៅកម្ពុជា ហើយក៏ជាគំរូដែលធ្វើឱ្យអ្នកវិនិយោគងាកមកវិនិយោគលើការបង្កើតសាលាកីឡាឱ្យបានតែច្រើន។ ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់ទៀតថា ការអប់រំខាងផ្នែកកាយសម្បទា គឺជាការអប់រំដ៏សំខាន់មួយដែលអាចឱ្យមនុស្សគ្រប់រូបមានសុខភាពផ្លូវចិត្ត និង ផ្លូវកាយបានល្អ មានបញ្ញាវាងវៃក្នុងការសិក្សា។ ប្រសិនបើយើងមានជំងឺ ប្រាកដជាពិបាកក្នុងការសិក្សា។ ដូច្នេះនេះជាចំណុចដែលក្រសួងអប់រំ យុវជន និងកីឡា បានកែទម្រង់នូវសកម្មភាពអប់រំកាយ និងកីឡា នៅគ្រប់សាលាទាំងអស់ទូទាំងប្រទេស ហើយកំពុងតែធ្វើការយ៉ាងសកម្មផ្លាស់ប្ដូរសកម្មភាពអប់រំកាយ និងកីឡា នៅសាលាទាំងអស់នៅកម្ពុជា។ ដើម្បីលើកស្ទួយមូលដ្ឋានគ្រឹះអប់រំកាយ និងកីឡា ដល់ប្អូនៗឱ្យបានសប្បាយរីករាយផង បាត់ស្ត្រេស មានសុខភាពល្អ បញ្ញាស្មារតីភ្លឺថ្លា គឺមានតែសាលាកីឡាដែលអាចជួយដោះស្រាយបញ្ហាទាំងនេះបាន។ លោកបណ្ឌិត សេង ប៊ុនសុង នាយកគ្រប់គ្រងសាលាកីឡាគុណធម៌ មានប្រសាសន៍ថា សាលាកីឡាគុណធម៌ គឺជាសាលាកីឡាដំបូង គេមានតែមួយគត់ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស…
-
លទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រខេត្តកំពង់ស្ពឺ ត្រូវបានផ្សព្វផ្សាយ និងចងក្រងជាឯកសារជំនួយស្មារតីដល់មន្ត្រីគណបក្សក្នុងខេត្តកំពង់ស្ពឺគ្រប់ជាន់ថ្នាក់!

កិច្ចប្រជុំ «ផ្សព្វផ្សាយលទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រខេត្តកំពង់ស្ពឺ» បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមាន ៧ មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និង ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានលើកឡើងថា លទ្ធផលនៃសិក្ខាសាលាដែលក្រុមការងារគណបក្សសម្រេចបាន គឺជាឯកសារដ៏ល្អដែលឆ្លុះបញ្ចាំងពីភាពខ្លាំងនៃមូលដ្ឋានខេត្តកំពង់ស្ពឺ ក៏ដូចជាឯកសារជំរុញ រួមទាំងរក្សាភាពឈ្នះនៅទូទាំងខេត្តកំពង់ស្ពឺ និងនិយាយជារួមធានាភាពឈ្នះនៅទូទាំងប្រទេស។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ ក្រុមការងារគណបក្សខេត្តចូលរួមតម្កល់ភាពឈ្នះនេះជារៀងរហូត ដើម្បីធានាសន្តិភាព ស្ថិរភាព និងអាចដោះស្រាយបាននូវបញ្ហាប្រឈមផ្សេងៗ ឆ្ពោះទៅរកការអភិវឌ្ឍរបស់ប្រទេសជាតិ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សខេត្តកំពង់ស្ពឺគ្រប់ឋានានុក្រម ដែលបានអនុវត្តកិច្ចការងាររហូតសម្រេចបានសមិទ្ធផលជាច្រើនជូនគណបក្ស ក្នុងនោះរួមទាំងឯកសារលទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រនាពេលនេះផងដែរ។ ឯកឧត្តមសង្ឃឹមថា ឯកសារលទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រ រួមទាំងឯកសារសំខាន់ៗដែលក្រុមការងារបក្សសម្រេចបាន គឺក្លាយជាឯកសារជំនួយស្មារតីដល់សមាជិកបក្ស និងឈានដល់ការពិគ្រោះយោបល់ ការប្ដេជ្ញាចិត្តឆ្ពោះទៅនិងការប្ដេជ្ញាចិត្តរបស់ក្រុមការងារគណបក្សខេត្ត ឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០២៧-២០២៨។ សូមជម្រាបថា កិច្ចប្រជុំ…
-
សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាវាយ“VATTANAC LEGENDS CHAMPIONSHIP 2025

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រ ធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់កិត្តិយសដ៏ឧត្តុងឧត្តមអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាវាយកូនគោលលំដាប់ពិភពលោក VATTANAC LEGENDS CHAMPIONSHIP 2025 នាថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅទីលានកីឡាវាយកូនគោលវឌ្ឍនៈ ហ្គោល រីហ្សត។ ក្នុងនោះ សម្តេចតេជោ ក៏នឹងផ្តល់កិត្តិយសចូលរួមវាយកូនគោលជាមួយកីឡាករអាជីពអន្តរជាតិ និងកីឡាករ ជម្រើសជាតិកម្ពុជា រួមជាមួយអង្គទូតនានាប្រចាំកម្ពុជា និងឥស្សរជនជាន់ខ្ពស់ សំខាន់ៗ ផងដែរ។ នេះ បើយោងតាមប្រសាសន៍ លើកឡើង របស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងលើកក្នុងសន្និសិទ កាលពីពេលថ្មីៗកន្លងទៅនេះ។ ឯកឧត្តម ទេសរដ្ឋថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលលំដាប់ពិភពលោកនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយជវភាព និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងក្នុងការនាំយកនូវព្រឹត្តិការណ៍កីឡាទេសចរណ៍កម្រិតពិភពលោកនេះមកកម្ពុជា។ ក្នុងនោះ សម្តេចមហាបវរធិបតី ក៏បានចាត់តាំង…