-
ជើងឯកថ្នាក់ជាតិកីឡាវាយសីឆ្នាំ២០២៥ ដាក់បញ្ចូល កីឡា វាយសី វ័យក្មេង ក្នុងដំណើរឆ្ពោះទៅកីឡាយុវជន អាស៊ីឆ្នាំ២០៣១

(ភ្នំពេញ)៖ ការប្រកួតកីឡាវាសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ នឹងដំណើរការប្រកួតផ្លូវការរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានកីឡាវាយសីមរតកតេជោ រាជធានីភ្នំពេញ។ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥នេះ មានការកើនឡើង ទាំងចំនួនក្លឹបនិងចំនួនកីឡាករកីឡាការិនី ដែលទាំង អស់នេះ បានបង្ហាញឱ្យឃើញថា វិស័យកីឡាវាយសី មានការផុសផុលខ្លាំង និងកំពុងតែអភិវឌ្ឍន៍ឈានទៅរក សក្កានុពល។ នេះបើយើងតាមការបញ្ជាក់ ពីសំណាក់ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា ប្រាប់ទូរទស្សន៍AMS អប្សរា តាមបណ្តាញសង្គម តេឡេក្រាម នាព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២៥ ។ ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥នេះ មានក្លឹបចូលរួមចំនួន១៨ និងប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនីចូលរួមសរុបចំនួន២៤៩នាក់ ក្នុងនោះកីឡាករកីឡាការិនីមានចំនួន២០៨នាក់។ ឯកឧត្តម អគ្គលេខាធិការ បានរំលេចទៀតថា ការប្រកួត នៅក្នុងឆ្នាំ២០២៥នេះ ការរៀបចំមានការខុសប្លែកពីឆ្នាំ កន្លងៗទៅ ពោលគឺយើងរៀបចំ មានវិញ្ញាសាប្រកួតជ្រើសរើសចម្រាញ់ឈុតធំ និងមានវិញ្ញាសាចម្រាញ់សម្រាប់កីឡាករកីឡាការិនីឈុតថ្នាល…
-
អត្តពលិកកីឡាវាយកូនបាល់វ័យក្មេងមកពី២០ប្រទេសចូលរួមប្រជែងក្នុងពានរង្វាន់វាយកូនបាល់ ទេពឃុនណា

(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានរៀបចំការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់វាយកូនបាល់ ទេពឃុនណា (30th Annual Tep Kunnah Memorial Cup 2025) លើកទី៣០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដើម្បីរម្លឹកខួបអតីតកីឡាករជើងខ្លាំងរបស់កម្ពុជា លោក ទេព ឃុនណា។ លោកស្រី ឯក ប៊ុនលក្ខិណា អគ្គហេរញ្ញិក សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍នេះដំណើរការប្រកួតចំនួន២សប្តាហ៍ ដោយសប្តាហ៍ទី១ ចាប់ផ្តើមពីថ្ងៃទី១០-១៥ ខែវិច្ឆិកា និងសប្តាហ៍ទី២ ចាប់ផ្តើមពីថ្ងៃទី១៦-២២ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកស្រី ឯក ប៊ុនលក្ខិណា បញ្ជាក់ទៀតថា ការប្រកួតនេះមានកីឡាករ កីឡារិនីកម្រិតបច្ចេកទេសខ្ពស់ៗ ដោយផ្តោតសំខាន់លើអត្តពលិកវ័យក្មេង ខណៈម្ចាស់ផ្ទះកម្ពុជាមានសមាសភាពកីឡាករ៣នាក់បានចូលរួមប្រកួតប្រជែងជាមួយកីឡាករអន្តរជាតិ ដើម្បីដកពិសោធន៍ និងបង្កើនគុណភាពបច្ចេកទេសឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ជាមួយគ្នានេះ អគ្គហេរញ្ញិក រូបនេះ បានសង្កត់ធ្ងន់ថា សម្រាប់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៥នេះ សហព័ន្ធបានត្រៀមខ្លួនជាច្រើនខែមកហើយ ដើម្បីរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយលើការហូបចុក ស្នាក់នៅ ដឹកជញ្ជូនជាដើម ដើម្បីទទួលប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីមកពីប្រទេសចំនួន…
-
កម្មវិធី SHUTTLE TIME JUNIOR MINI TOURNAMENT ជាយុទ្ធនាការបំផុសឱ្យកុមារាកុមារីកាន់តែចូលចិត្តកីឡាវាយសី

(ភ្នំពេញ)៖ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានលើកឡើងថា កម្មវិធី SHUTTLE TIME JUNIOR MINI TOURNAMENT ដែលបង្កើតឡើងដោយសហព័ន្ធកីឡាវាយសីកម្ពុជា ក្រោមគម្រោងថវិកាគាំទ្រពីសហព័ន្ធកីឡាវាយសីអាស៊ីBA មានគោលបំណងបំផុសឱ្យកុមារាកុមារីវ័យក្មេងកាន់តែចូលចិត្តនិងស្រលាញ់កីឡាវាយសី។ ឯកឧត្តម អគ្គលេខាធិការ បានពន្យល់ថា កម្មវិធីSHUTTLE TIME JUNIOR MINI TOURNAMENTនេះ ដើមឡើយមិនផ្តោតសំខាន់លើការប្រកួតនោះទេ ។ពោលសហព័ន្ធបង្កើតឡើងដើម្បីបណ្តុះនិស្ស័យឱ្យកុមារាកុមារីចូលចិត្តកីឡាវាយសី។ ប៉ុន្តែការបង្កើតឡើងនៅក្នុងឆ្នាំ២០២៥. កម្មវិធីមួយនេះបានបង្កើតកាន់តែធំក្រៅពីផ្តល់នូវចំណេះដឹងដល់ក្មេងៗ ក៏មានការប្រកួតប្រជែងនៅលើទីលាន ដោយបានបែងចែកជា២ប្រភេទអាយុ គឺកុមារាកុមារីអាយុក្រោម១១ឆ្នាំ និងក្រោម១៣ឆ្នាំ។ ការប្រកួតប្រជែងនេះទៀតសោធ សហព័ន្ធក៏ផ្តល់នៅប្រាក់រង្វាន់ដល់ម្ចាស់ជ័យលាភីពីចំណាត់លេខ១ដល់៣ទាំង៤វិញ្ញាសាមានរកែត មេដាយ និងថវិកាមួយចំនួនជាអនុស្សាវរីយ៍ដើម្បីលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែង។ ឯកឧត្តម អគ្គលេខាធិការ សហព័ន្ធកីឡាវាយសី បានគូសបញ្ជាក់ទៀតថា តាមរយៈការប្រកួតប្រជែងក្នុងកម្មវិធី SHUTTLE TIME JUNIOR MINI TOURNAMENTនេះ ម្ចាស់ជ័យលាភីចាប់ពីចំណាត់ថ្នាក់លេខ១ដល់លេខ៣ទាំង៤វិញ្ញាសា សហព័ន្ធនឹងសម្លឹងមើលអ្នកដែលមានទេពកោសល្យនិងមានឧបនិស្ស័យចូលចិត្តស្រលាញ់កីឡាវាយសីខ្លាំងមកប្រកួតនៅចុងឆ្នាំមួយទៀត ដើម្បីចម្រាញ់យកកីឡាករកីឡាការិនីល្អៗមកហ្វឹកហាត់ជាជម្រើសក្រុមថ្នាលបំពាក់បំប៉នជំនាញកីឡាវាយសីដោយគ្រូរបស់សហព័ន្ធសម្រួចឆ្ពោះទៅត្រៀមកីឡាយុវជនអាស៊ីដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០៣១។ ជាមួយគ្នានោះ ឯកឧត្តម កុសល សុវណ្ណវិសាល អនុប្រធានសហព័ន្ធកីឡាវាសីកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះម្ចាស់ជ័យលាភីសម្រាប់ការប្រកួតដ៏ស្វិតស្វាញនិងសប្បាយរីករាយនេះ…
-
មិនត្រឹមតែបំបែកកំណត់ត្រាមេដាយនោះទេ កម្ពុជាក៏ត្រូវបានអន្តរជាតិកោតសសើរពីមហិច្ឆតាធ្វើម្ចាស់ស៊ីហ្គេមផងដែរ

(ភ្នំពេញ)៖ ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជាដែលដណ្តើមបានមេដាយសរុប២៣គ្រឿងពីការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៨ ឆ្នាំ២០២៥ (8TH WORLD VOVINAM CHAMPIONSHIPS 2025 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី បានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ នាយប់ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៥ ទទួលស្វាគមន៏ដោយ ឯកឧត្តម កែ ប៉ុនខៀង រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និង ឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ។ ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្នុងដំណើរមកដល់ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ក្នុងដំណើរបេសកម្មប្រជែងដាយជូនជាតិក្នុងព្រឹត្តិការណ៍ប្រកួតវ៉ូវីណាមជើងឯកពិភពលោកលើកទី៨ ឆ្នាំ២០២៥នេះ កម្ពុជាបញ្ចូនកីឡាករ កីឡាការិនី ចូលរួមសរុប ២០រូប ក្នុងនោះ កីឡាករ កីឡាការិនី នៃសមាគមកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃមានចំនួន ១០រូប ។ ជាលទ្ធផលកម្ពុជាដណ្តើមបានមេដាយសរុបចំនួន២៣គ្រឿង ក្នុងនោះមេដាយមាស ៧គ្រឿង…
-
ប្រកួតវាយកូនគោលជើងឯក “VATTANAC LEGENDS CHAMPIONSHIP 2025 នឹងផ្សព្វផ្សាយឱ្យពិភពលោកស្គាល់កម្ពុជា បានកាន់តែច្បាស់

(ភ្នំពេញ)៖ ការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាវាយកូនគោលជើងឯក “VATTANAC LEGENDS CHAMPIONSHIP 2025 គឺជាការបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់កម្ពុជាក្នុងការទទួលរៀបចំព្រឹត្តិការណ៍កីឡាវាយកូនគោលកម្រិតពិភពលោកជាមួយនឹងទីលានវាយកូនគោលកម្រិតស្តង់ដាអន្តរជាតិ ។ ការថ្លែងរបស់ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតកីឡាវាយកូនគោលជើងឯកវឌ្ឍនៈឡេជិន “VATTANAC LEGENDS CHAMPIONSHIP 2025” នាល្ងាចថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅទីលានកីឡាវាយកូនគោល Vattanac Golf Resort។ ឯកឧត្តមទេសរដ្ឋមន្រ្តី ថា ព្រឹត្តិការណ៍កីឡាវាយកូនគោលកម្រិតអន្តរជាតិនេះមិនត្រឹមតែផ្ស ព្វផ្សា យនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងផ្សាយទៅកាន់ទ្វីបអាស៊ី អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗដើម្បីឲ្យឃើញពីសក្តានុពលកម្ពុជា ដែលនឹងមានអ្នកទស្សនារាប់លាននាក់នៅទូទាំងពិភពលោកតាមរយៈការផ្សាយនៅលើកញ្ចក់ទូរទស្សន៍កីឡាអន្តរជាតិធំៗ សារព័ត៌មានកីឡាអន្តរជាតិ បណ្តាញសង្គម និងការទស្សនាដោយផ្ទាល់ផងដែរ។ ទន្ទឹមនឹងនេះ ការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាវាយកូនគោលដ៏ធំនេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់កម្ពុជាក្នុងការទទួលរៀបចំព្រឹត្តិការណ៍កីឡាវាយកូនគោលកម្រិតពិភពលោកជាមួយនឹងទីលានវាយកូនគោលកម្រិតស្តង់ដាអន្តរជាតិ របស់ Vattanac Golf Resort សណ្ឋាគារប្រណិត ក៏ដូចជាអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ F4 ដ៏ថ្មីស្រឡាងរបស់កម្ពុជា ដែលនឹងផ្តល់ភាពងាយស្រួលសម្រាប់ការហោះហើររបស់ប្រតិភូកីឡាអន្តរជាតិមកពីជុំវិញពិភពលោក។…
-
ប្រកួតចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាយុវជននៅអាស៊ី ថ្វីដ្បិតមិនទទួលបានមេដាយតែអត្តពលិកកីឡាកម្ពុជាខ្លះបំបែកឯតទគ្គកម្មកំណត់ត្រាចាស់ និងធ្វើបានល្អ

(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ ដែលព្រះរាជាណាចក្របារ៉ែន ទទួលធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ជាស្ថាពរហើយត្រឹមថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២៥ ដោយអត្តពលិកគ្រប់ប្រទេស បានវិលទៅកាន់ប្រទេសរៀងៗខ្លួនត្រឹមថ្ងៃទី២ ខែ វិច្ឆិកា ខណៈអត្តពលិកកីឡាកម្ពុជា បានវិលមកដល់មាតុប្រទេសវិញនៅល្ងាចថ្ងៃទី២ ខែ វិច្ឆិកា ដឹកនាំដោយ ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយករដ្ឋានកីឡា ។ ថ្លែងក្នុងដំណើរមកដល់ នាអាកាសយានរដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ប៉ុន សុខ បានថ្លែងបញ្ជាក់ឱ្យដឹងថា ប្រភេទកីឡាចុងក្រោយ ដែលបានបន្តការប្រកួតនៅចុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ នាប្រទេសបារ៉ែននេះ ថ្វីដ្បិតយើងមិនទទួលបាននូវលទ្ធផលមេដាយជូនជាតិក៏ពិតមែន ប៉ុន្តែប្រភេទកីឡាមួយចំនួនបានបំបែកឯតទគ្គកម្មកំណត់ត្រាចាស់ និងធ្វើបានល្អ ជាពិសេស គឺអត្តពលិកយើងរក្សាបាននូវក្រមសីលធម៌លេងដោយយុត្តិធម៌ ។ កក្តាទាំងអស់នេះបានបង្ហាញឱ្យឃើញនូវផលវិជ្ជមានល្អប្រសើរសម្រាប់កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាសកលវិទ្យាល័យអាស៊ានឆ្នាំ២០២៨ និងកីឡាយុវជនអាស៊ីឆ្នាំ២០២៣១។ សូមបញ្ជាក់ថា ប្រភេទកីឡារបស់កម្ពុជាដែលត្រឡប់មកក្រោយគេនៅថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះ មានដូចជា៖ វាយកូនឃ្លីលើតុ .វាយសី.លើកទម្ងន់.យូដូ.ជឺជីតស៊ូ និង.ហែលទឹក ។ គួរឱ្យដឹងថា ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ ដែលប្រទេសបារ៉ែនទទួលធ្វើជាម្ចាស់ផ្ទះនេះមាន៤៥ប្រទេសចូលរួម ក្នុងនោះកម្ពុជាបញ្ជូន ១៤ប្រភេទកីឡាចូលរួម ដោយដណ្តើមបានមេដាយសរុប ៤គ្រឿង…
-
លោក វង្ស គីមហួត៖ការចូលរួមរបស់ក្រុម OFF Road កម្ពុជា ក្នុងព្រឹត្តិការណ៍ប្រណាំងអន្តរជាតិគឺ បង្ហាញទង់ជាតិកម្ពុជា

(ភ្នំពេញ)៖ ក្រុមរថយន្តប្រណាំងOFF Roadកម្ពុជា ចំនួន៣ក្រុម នាព្រឹកថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២៥ បានចេញដំណើរទៅកាន់ប្រទេសឡាវ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងដែលមានឈ្មោះថា GOLD SEPON OFF Road CHALLENGE 2025 ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០២៥។ ថ្លែងប្រាប់ទូរទស្សន៍AMS អប្សរា មុនចេញដំណើរ លោក វង្ស គីមហួត ប្រធានក្រុមVkh Racing team បានឱ្យដឹងថា នេះជាលើកទី១ហើយ សម្រាប់ក្រុមOFF Roadកម្ពុជាដែលទៅចូលរួមប្រណាំងប្រជែងនៅក្នុងទឹកដីប្រទេសឡាវដែលជាប្រទេសជិតខាង។ ប្រធានក្រុមរូបនេះ បានរំលេចថា សម្រាប់ការប្រណាំងមួយនេះ ក្រុមរបស់លោកបានត្រៀមខ្លួនបានយ៉ាងល្អទាំងបច្ចេកទេសរថយន្ត និងកិច្ចសហការសាមគ្គីគ្នា ដើម្បីឱ្យការប្រណាំងអន្តរជាតិមួយនេះទទួលបានលទ្ធផលល្អ។ ហើយការប្រណាំងមួយនេះក្រុមរបស់កម្ពុជាប្រណាំងលើវិញ្ញាសាកម្រិតខ្ពស់HARD COR ដែលជាវិញ្ញាសាប្រណាំងសម្រាប់អ្នកជំនាញខ្លាំង។ លោក បានអះអាងថា កក្តាដែលជំរុញឱ្យក្រុមកម្ពុជា តែងតែបង្ហាញវត្តមានចូលរួមប្រណាំងក្នុងព្រឹត្តិការណ៍OFF Roadនៅអន្តរជាតិរៀបចំដោយប្រទេសជិតខាងនេះ គឺមានគោលបំណងចង់លើកបង្ហាញទង់ជាតិកម្ពុជាបង្ហាញផ្សព្វផ្សាយទៅកាន់បណ្តាប្រទេសមកចូលរួមឱ្យមើលឃើញថា កម្ពុជាក៏ជាប្រទេសមួយដែលមានសុខសន្តិភាព និងមានវិស័យកីឡារីកចម្រើនគ្រប់ប្រភេទកីឡា និងកីឡាប្រណាំងOFF Roadផងដែរ។មិនត្រឹមតែប៉ុណ្ណោះ ក៏ចង់បង្ហាញទៅអន្តរជាតិថា នៅកម្ពុជាក៏មានកីឡាករខ្លាំងខាងវិស័យប្រណាំងOFF Road…
-
កម្ពុជា ធ្វើម្ចាស់ផ្ទះកីឡាជិះសេះ ពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ ដោយមាន ៨ប្រទេសចូលរួម

(ភ្នំពេញ)៖ សហព័ន្ធកម្ពុជា បង្ហាត់ជិះសេះ បានទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាជិះសេះលើពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២១ឆ្នាំ (SEA Youth Cup) លើកទី៣ ឆ្នាំ២០២៥ ដោយមានអត្តពលិក ៨ប្រទេសចូលរួម ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា នៅទីលានក្លិបជិះសេះ Genius resort រាជធានីភ្នំពេញ ។ លោក សាត សាវីត គ្រូបង្វឹកក្រុមជម្រើសជាតិថ្នាល កីឡាជិះសេះកម្ពុជា និងជាគ្រូបង្វឹកប្រចាំក្លិប Genius resort បានបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលសហព័ន្ធ បានទទួលការគាំទ្រពីអន្ដរជាតិ ក៏ដូចជាដៃគូ ក្នុងការរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះឡើង ហើយមានប្រទេសជាច្រើនចូលរួម រួមមានក្រុមកីឡាជិះសេះឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ ចិន ហុងកុង និងម្ចាស់ផ្ទះកម្ពុជា ។ លោកថា ព្រឹត្តិការណ៍នេះ គឺជាកម្មវិធីដ៏ល្អ ដែលបញ្ជាក់ថា សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំព្រឹត្តិការណ៍អន្ដរជាតិ ហើយក៏ជាបទពិសោធន៍ដ៏ល្អ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា…
-
លោក សាន សៅយ៉ាន់ ៖ ខ្ញុំមិននឹកស្មានដល់ថា កូនប្រុសខ្ញុំយកបានមេដាយប្រាក់ពីការប្រកួតកីឡាយុវជនអាស៊ីនេះបានឡើយ

(ភ្នំពេញ)៖ លោក សាន សៅយ៉ាន់ អតីតអ្នកប្រដាល់គុនខ្មែរជើងខ្លាំងប្រចាំខេត្តបន្ទាយមានជ័យ និងបច្ចប្បន្នជាគ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរ ជាឳពុកបង្កើតកីឡាករប្រដាល់គុនខ្មែរ ឆុង វិសាល ម្ចាស់មេដាយប្រាក់ កីឡាយុវជនអាស៊ីលើកទី៣ នៅព្រះរាជាណាចក្របារ៉ែន នាឱកាសអញ្ជើញទៅទទួលដំណើរកូនវិលត្រឡប់ពីចូលរួមការប្រកួតនៅព្រះរាជាណាចក្របារ៉ែន ។ បានរៀបរាប់ទាំងអួលដើមករថា ខ្ញុំជាឳពុកពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ ដោយមិននឹកស្មានដល់សោះថា កូនប្រុសរបស់ខ្ញុំឆុង វិសាល ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។ ទោះបីកូនទទួលបានមេដាយប្រាក់ មិនអាចដណ្តើមបានមេដាយមាសជូនជាតិក៏ដោយ ។ លោក សាន សៅយ៉ាន់ថា ទម្រាំកូនប្រុសរបស់លោក ឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទ្វីបអាស៊ីនេះ ពិតជាខិតខំប្រឹងប្រែងខ្លាំងណាស់ ហើយ លោកជាឳពុកគឺមានការកោតសើរយ៉ាងខ្លាំងចំពោះការតស៊ូប្រឹងប្រែងរបស់កូន ទាំងកម្លាំងនិងបច្ចេកទេស ព្រោះថ្ងៃខ្លះប្រកួតទៅដល់២ប្រកួតថែមទៀតផង។ លោក សាន សៅយ៉ាន់ បានចាត់ទុកមេដាយប្រាក់ ដែលកូនប្រុសដណ្តើមបានមកជូនជាតិពីព្រឹត្តិការណ៍យុវជនអាស៊ីលើកទី៣នេះ គឺជាគំរូមួយជំរុញលើកទឹកចិត្តដល់យុវជនប្រដាល់គុនខ្មែរជំនាន់ក្រោយបន្ថែមការដុសខាតសមត្ថភាព ដើម្បីទទួលបានឱកាសប្រកួតតំណាងជាតិក្នុងព្រឹត្តិការណ៍ប្រកួតនៅអន្តរជាតិ។ទន្ទឹមជាមួយគ្នានេះ ក្នុងនាមលោកជាឳពុក ប្តេជ្ញាចិត្តជំរុញលើកទឹកកូនប្រុសឱ្យបន្តខិតខំប្រឹងប្រែងដោយមើលគំរូកីឡាករគុនខ្មែររៀបច្បង។ ម្ចាស់មេដាយប្រាក់ ឆុង វិសាល គឺជាកូនប្រុសទី២របស់ លោក សាន សៅយ៉ាន់ ក្នុងចំណោមបងប្អូនប្រុសស្រី៤នាក់ បច្ចុប្បន្នមានអាយុ១៦ឆ្នាំ កំពុងជាកីឡាករជម្រើសជាតិថ្នាល់របស់គុខ្មែរ ៕ រូបភាព ៖…
-
ឯកឧត្តម ខូវ ឆាយ ចាត់ទុកមេដាយ ៣គ្រឿងប្រជែងបានពីកីឡាយុវជនអាស៊ីជាសមិទ្ធផលដ៏អស្ចារ្យ

(ភ្នំពេញ)៖ កីឡាករកីឡាការិនីប្រដាល់គុនខ្មែរដែលដណ្តើមបានមេដាយប្រាក់និងសំរឹទ្ធក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្របារ៉ែន បានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នាល្ងាចថ្ងៃទី២៨ ខែ តុលា ជាមួយ២ប្រភេទកីឡាទៀត គឺកីឡាអត្តពលកម្មនិងតេក្វាន់ដូWT ដោយមានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអបរំ យុវជន និងកីឡា និងឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងលើកឡើងថា ក្នុងនាមសហព័ន្ធប្រដាល់គុនខ្មែរ ពិតជាមានក្តីរំភើប និងមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលមេដាយទាំង៣គ្រឿងដែលអត្តពលិកវ័យក្មេងនៃកីឡាប្រដាល់គុនខ្មែរដណ្តើមបានពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣យកមកជូនជាតិ។ ឯកឧត្តម បានចាត់ទុកមេដាយ៣គ្រឿង ប្រាក់២និងសំរឹទ្ធ១គ្រឿង ដែលអត្តពលិកគុនខ្មែរដណ្តើមបានពីកីឡាទ្វីបអាស៊ីនេះ គឺជាសមិទ្ធផលជោគជ័យដ៏ធំធេងមួយ ដ្បិតកម្ពុជាយើងបានចូលរួម២លើកកន្លងមក តែគុនខ្មែរទើបតែបង្ហាញខ្លួនលើកដំបូងព្រឹត្តិការណ៍លើកទី៣នេះ ថែមទាំងប្រជែងដណ្តើមបានមេដាយជូនជាតិ។ ឯកឧត្តម ថា សមិទ្ធផលមេដាយ៣គ្រឿងនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យជាកំណត់ត្រាថ្មីដែលបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់កីឡាករកីឡាការិនីវ័យក្មេង ។ ឯកឧត្តម ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានយកបិទពិសោធន៍កីឡាយុវជនអាស៊ីលើកទី៣នេះ ជាយុទ្ធសាស្រ្តពង្រឹងត្រៀមខ្លួនសម្រាប់គ្រូបង្វឹក និងកីឡាករកីឡាការិនីគុនខ្មែរ ចូលរួមក្នុងព្រឹត្តិការណ៍កម្រិតទ្វីបអាស៊ីក្រោយៗទៀត។ ដ្បិតបទពិសោធន៍លើកទី៣នេះ គឺយើងមើលឃើញនូវចំណុចខ្វះខាតមួយចំនួនដែលយើងត្រូវតែកែលម្អ ដើម្បីយកឈ្នះពួកគាត់ក្នុងព្រឹត្តិការណ៍ប្រកួតនៅពេលអនាគ។ ទន្ទឹមជាមួយគ្នានេះ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរខាងលើ ក៏មានគម្រោងផ្តល់ជូននូវថវិកាលើកទឹកមួយចំនួនដល់អត្តពលិកទាំង៣រូបដែលដណ្តើមបានមេដាយបន្ថែមពីថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំយុវជននិងកីឡា…