Category: កីឡា

  • ឯកឧត្តម ថោង ខុន រំពឹងទុកថា កីឡាករ កីឡាការិនីវ័យក្មេងនឹងឈានទៅរកជ័យលាភីមេដាយជូនជាតិក្នុងកីឡាយុវជនអាស៊ីនៅបារ៉ែន

    ឯកឧត្តម ថោង ខុន រំពឹងទុកថា កីឡាករ កីឡាការិនីវ័យក្មេងនឹងឈានទៅរកជ័យលាភីមេដាយជូនជាតិក្នុងកីឡាយុវជនអាស៊ីនៅបារ៉ែន

    (ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុន ជាប្រធានប្រតិភូដឹកនាំកីឡាករកីឡាការិនីវ័យក្មេងកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីលើកទី៣ នៅព្រះរាជាណាច ក្របារ៉ែន បានបង្ហាញការជឿជាក់ខ្ពស់ថា កីឡាករ-កីឡាការិនីថ្នាលរបស់កម្ពុជា នឹងឈានទៅរកជ័យលាភីមេដាយជូនជាតិបានជាក់ជាពុំខាន ។ បន្ទាប់ពីពួកគេបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងហ្វឹកហាត់ពេញ ១ឆ្នាំកន្លងមក ដើម្បីត្រៀមការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ចាប់ពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ ។ ការបង្ហាញភាពជឿជាក់នេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំ ផ្ដល់ការលើកទឹកចិត្តដល់ប្រតិភូកីឡាកម្ពុជា មុនចេញទៅប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ក្រោមការយកចិត្តទុកដាក់ និងការប្រមូលផ្តុំក្រុមជម្រើសជាតិថ្នាលហាត់ហ្វឹកហ្វឺនពេញមួយឆ្នាំ របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ។ រំពឹងទុកថា កីឡាករ…

  • តេក្វាន់ដូ WT ចាប់ផ្តើមផែនការចម្រាញ់ជ្រើសរើសយុវជនឆ្នើមត្រៀមកីឡាយុវជនអាស៊ីឆ្នាំ២០២៩ កម្ពុជាធ្វើម្ចាស់ផ្ទះ

    តេក្វាន់ដូ WT ចាប់ផ្តើមផែនការចម្រាញ់ជ្រើសរើសយុវជនឆ្នើមត្រៀមកីឡាយុវជនអាស៊ីឆ្នាំ២០២៩ កម្ពុជាធ្វើម្ចាស់ផ្ទះ

    (ភ្នំពេញ)៖ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានចាប់ផ្តែនអនុវត្តផែនការចម្រាញ់ជ្រើសរើសកីឡាករកីឡាការិនីវ័យក្មេងឆ្នើមៗត្រៀមសម្រាប់ ការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ ។ ការចម្រាញ់នេះ បានធ្វើឡើង តាមរយៈព្រឹត្តិការណ៍ ការប្រកួតតេក្វាន់ដូ WT “HOPE League Taekwondo Competition The Best of The Best នៅពហុកីឡដ្ឋានជាតិជាតិអូឡាំពិក ឆ្នាំ២០២៥ ។ លោក ឆយ យ៉ុងស៊ុក គ្រូបង្វឹកក្រុមជម្រើសជាតិតេក្វាន់ដូ WT កម្ពុជា បានលើកឡើងថា ការប្រកួតនេះ ជាការអនុវត្តតាមផែនការដើម្បីចម្រាញ់ជ្រើសរើសរកីឡាករវ័យក្មេងឆ្នើមៗពោពេញដោយទេពកោសល្យជ្រើសរើសមកដុសខាតដោយខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT ដើម្បីឱ្យកីឡាករកីឡាការិនីវ័យក្មេងក្លាយជាសក្កានុពលប្រកួតប្រជែងដោយគុណក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ គ្រូជម្រើសជាតិខាងលើ បានគូសបញ្ជាក់ថា សម្រាប់ការអនុវត្តឆ្នាំដំបូងនេះ មុននិងកីឡាករកីឡាការិនីឈានមកចូលរួមក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិនេះ យើងបានរៀបចំប្រកួតជម្រុះតាមបណ្តាក្លឹបរាជធានី ខេត្តចំនួន២ដង ហើយកីឡាករដែលឈានចូលការប្រកួតជម្រុះដំណាក់កាលទី៣នេះ គឺស្ថិតនៅក្នុងការសម្លឹងមើលរបស់គណៈកម្មការ ជ្រើសរើសដើម្បីដុសខាតពង្រឹងសមត្ថភាពដោយខេមរកីឡាតេក្វាន់ដូWT។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ការប្រកួតតេក្វាន់ដូ WT “HOPE League Taekwondo Competition The Best of…

  • ក្លឹបក្រសួងមហាផ្ទៃ បន្តឈរនៅចំណាត់លេខ១ ការប្រកួតកីឡាសហ្វតិន្នីស​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ២០២៥

    ក្លឹបក្រសួងមហាផ្ទៃ បន្តឈរនៅចំណាត់លេខ១ ការប្រកួតកីឡាសហ្វតិន្នីស​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ២០២៥

    (ភ្នំពេញ)៖ ក្លឹបក្រសួងមហាផ្ទៃបន្តឈរជាក្លឹបកំពូលនិងបង្ហាញភាពលេចធ្លោជាងគេ​ជារៀងរាល់ឆ្នាំក្នុងការប្រកួតកីឡាសហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ ខណៈ ឆ្នាំ២០២៥ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥លើកទី៩ ដណ្តើម បានមេដាយមាស៥ ប្រាក់ ២ និងសំរឹទ្ធិ ១។ខណៈក្រសួងការពារជាតិឈ្នះ មាស ២ ប្រាក់ ៥ សំរឹទ្ធិ ៣ឈរនៅចំណាត់ថ្នាក់លេខ២ .ក្លឹបខេត្តកំពង់ឆ្នាំង ឈ្នះមាស ២ ប្រាក់ ១ សំរឹទ្ធិ ៥ឈរនៅចំណាត់ថ្នាក់លេខ៣ .ក្លឹបខេត្តកណ្តាល ឈ្នះប្រាក់ ១ សំរឹទ្ធិ ៧ឈរចំណាត់ថ្នាក់លេខ៤ និងក្លឹប ខេត្តកំពង់ស្ពឺ ឈ្នះសំរឹទ្ធិ ៦ឈរចំណាត់ ថ្នាក់លេខ៥។ ឈរនៅលើស្មារតីប្រជែងដោយកិច្ចខិតខំប្រឹងប្រែង និងប្រកួតប្រជែងដោយភាព យុត្តិធម៌ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត ក៏ដូច ជាកីឡាករ-កីឡាការិនីទាំងអស់ រក្សាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ល្អ ក្នុងនាមជា កីឡាករ សាកសមជាគំរូល្អសម្រាប់ប្អូនៗជំនាន់ក្រោយយកតម្រាប់តាម និងសូម កោតសរសើរ និងអរគុណដល់ផ្នែកពាក់ព័ន្ធនានាដែលបានខិតខំរៀបចំ…

  • កាកបាទក្រហមកម្ពុជា រៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត ដើម្បីអបអរ​សាទរ​ទិវាពិភពលោកសង្គ្រោះបឋម ២០២៥

    កាកបាទក្រហមកម្ពុជា រៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត ដើម្បីអបអរ​សាទរ​ទិវាពិភពលោកសង្គ្រោះបឋម ២០២៥

    (ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង​មានសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹក​ថ្ងៃអាទិត្យទី១២ ខែតុលា ឆ្នាំ២០២៥នេះ បាន​រៀប​ចំកម្មវិធីរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត ដើម្បី​អបអរ​សាទរ​ទិវាពិភព​លោក​សង្គ្រោះបឋម ២០២៥ ក្រោមប្រធានបទ«រត់ដើម្បីសុខភាព សន្តិភាព និងការ​ប្រែប្រួលអាកាសធាតុ» ។ គោលបំណងនៃការប្រារព្ធពិធីនេះគឺដើម្បីលើកកម្ពស់ការយល់ដឹង និងការចូល​រួមរបស់សហគមន៍លើការអនុវត្តសង្គ្រោះបឋមអាយុជីវិត និងផលប៉ះពាល់​នៃការប្រែប្រួលអាកាសធាតុ ជាមួយនឹងការកៀរគរមូលនិធិ​ដើម្បីគាំទ្រសេវា​កម្មមនុស្សធម៌ និងកម្មវិធីកសាងភាពធន់ ។ លើកទឹកចិត្តដល់របៀបរស់​នៅដែល​មានសុខភាពល្អ បង្កើនការយល់ដឹងជា សាធារណៈអំពីការឆ្លើយតបគ្រាមានអាសន្ន និងបង្កើនធនធានដើម្បីពង្រឹងសមត្ថភាពក្នុងសហគមន៍ក្នុងការត្រៀមរៀប បង្ការ ឆ្លើយតបគ្រោះមហន្តរាយ(ទឹកជំនន់ ជម្លោះប្រដាប់អាវុធនៅតាមព្រំដែន និង​អន្តរាគមន៍ផ្នែកសុខភាព។ លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់​នៃចំណេះ​ដឹងសង្គ្រោះបឋម និងការប្រែប្រួលអាកាសធាតុ។ លើកទឹកចិត្តដល់​អត្តពលិក គ្រូបង្វឹក និងអ្នកចូលចិត្តកីឡាគ្រប់វ័យ ឱ្យឆ្លងកាត់វគ្គបណ្តុះបណ្តាល បច្ចេកទេស​សង្គ្រោះ បឋម និងបច្ចេកទេសធ្វើ CPR។ លើកកម្ពស់ឱ្យបានទូលំទូលាយ និងផ្តល់លទ្ធភាពប្រើប្រាស់ម៉ាស៊ីនឆក់បេះដូងខាងក្រៅដោយស្វ័យប្រវត្តិ (AEDs) នៅ ក្នុងកន្លែងកីឡា។ លើកទឹកចិត្តយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជា​ឱ្យចូលរួមក្នុងសកម្មភាពសង្គ្រោះបឋម និងការប្រែប្រួល…

  • សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ រៀបចំការប្រកួតកីឡាជិះសេះ រកជើងឯក ត្រៀមចូលរួមការប្រកួតលក្ខណៈអន្តរជាតិ នាពេលខាងមុខ

    សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ រៀបចំការប្រកួតកីឡាជិះសេះ រកជើងឯក ត្រៀមចូលរួមការប្រកួតលក្ខណៈអន្តរជាតិ នាពេលខាងមុខ

    (ភ្នំពេញ)៖ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានសហការជាមួយ Genius Resort បានរៀបចំការប្រកួតកីឡាជិះសេះ លើ ២កម្មវិធីធំៗ គឺ FEI World Challenge និង FEI Derby ដោយមានកីឡាករជាតិប្រហែលជា ១០នាក់ បានចូលរួម ប្រកួតលើវិញាសា ៧០សង់ទីម៉ែត្រ, ៨០សង់ទីម៉ែត្រ, ៩០សង់ទីម៉ែត្រ, ១០០សង់ទីម៉ែត្រ, ១១០សង់ទីម៉ែត្រ , ១២០សង់ទីម៉ែត្រ និង ១៣០សង់ទីម៉ែត្រ ដើម្បីចម្រាញ់រកជើងឯក យកទៅប្រកួតលក្ខណៈអអន្តរជាតិ ផ្សេងទៀតដូចជា៖ ស៊ីហ្គេម និងកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតប្រជែង អន្តរជាតិនៅចុងខែតុលា និងដើមខែវិច្ឆិកាខាងមុខនេះ ។ អ្នកស្រី ស៊ាង ស្រីពៅ អគ្គលេខាធិការនៃសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ និងជាកីឡា ការិនីជិះសេះ ១រូបផងដែរនោះ បានឱ្យដឹងថា សម្រាប់ការ ប្រកួតដែលបាន ធ្វើឡើង នាថ្ងៃទី១១ និង១២ ខែតុលា ឆ្នាំ៣០២៥ សហព័ន្ធកម្ពុជា បង្ហាត់ជិះសេះ…

  • កីឡាការិនីចំបាប់ ម៉ុន ស្រីពីន ដាក់ចិត្តហ្វឹកហាត់បង្កើនសមត្ថភាពត្រៀមខ្លួនចូលរួមកីឡាយុវជនអាស៊ីនៅប្រទេសបារ៉ែន

    កីឡាការិនីចំបាប់ ម៉ុន ស្រីពីន ដាក់ចិត្តហ្វឹកហាត់បង្កើនសមត្ថភាពត្រៀមខ្លួនចូលរួមកីឡាយុវជនអាស៊ីនៅប្រទេសបារ៉ែន

    (ភ្នំពេញ)៖ កីឡាការិនីចំបាប់វ័យ១៧ឆ្នាំ ម៉ុន ស្រីពីន នឹងត្រូវចូលរួមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនអាស៊ីលើកទី៣ នៅព្រះរាជាណាចក្រ ប៉ារ៉ែន លើវិញ្ញាកីឡាចំបាប់ហ្រ្វ៊ីស្តាយ ។ បេសកម្មលើកដំបូងជួបកីឡាការិនីអន្តរជាតិមកពីបណ្តាប្រទេសអាស៊ី កីឡាការិនី ម៉ុន ស្រីពីន អ្នកចំបាប់មកពីខេត្ត កំពង់ឆ្នាំង ដែលធ្លាប់តែហាត់ចំបាប់បុរាណបានវិឌ្ឍខ្លួនមកហាត់ចំបាប់សម័យ បានអះអាងថា ខ្លួនកំពុងតែខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពយ៉ាងខ្លាំងជាមួយគ្រូបង្វឹក ដ្បិតនាងចង់ដណ្តើមបានមេដាយជូនជាតិពីព្រឹត្តិការណ៍អូឡាំពិកយុវជនដ៏ធំនៅអាស៊ីនេះ។ក្នុងបេសកម្មចូលរួមលើកដំបូង បើទោះបីនាងបានពង្រឹងការហ្វឹកហាត់យ៉ាងខ្លាំងដើម្បីត្រៀមខ្លួនបានកាន់តែប្រសើរ តែនាងនៅតែមានក្តីបារម្មម្ភខ្លះៗដែរលើថាមពលកម្លាំងនិងបច្ចេកទេស។ តែទោះជាបែបនោះក្តី កីឡាការិនី ម៉ុន ស្រីពីន បានប្តេជ្ញាចិត្តបង្កើនការហ្វឹកហាត់ដើម្បីអភិវឌ្ឍសមត្ថភាពប្រជែងដណ្តើមនាំយកមេដាយមកជូនជាតិ។ សម្រាប់ប្រភេទកីឡាចំបាប់ ក្នុងបេសកម្មចូលរួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជននៅព្រះរាជាណាចក្របារ៉ែននេះ កីឡាចំបាប់កម្ពុជានឹងបញ្ជូនអត្តពលិកចូលរួមចំនួន៤រូប ក្នុងនោះ មានគ្រូបង្វឹកមួយរូប លោក ជុន ធួន និងកីឡាករកីឡាការិនី៣រូប មាន កីឡាការិនី ម៉ុន ស្រីពីន ប្រកួតទម្ងន់៤៩ គីឡូក្រាម កីឡាការិនី ផាន់ លាងភី ប្រកួតទម្ងន់៤៦គីឡូក្រាម និងកីឡាករ ផាន់ ចាន់ឧត្តម ប្រកួតទម្ងន់៥៥គីឡូក្រាម ។ គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនអាស៊ីលើក ទី៣ នៅព្រះរាជាណាចក្រប៉ារ៉ែន នឹងចាប់ផ្តើម…

  • អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា ៖ វគ្គគ្រូបង្វឹកកីឡាហុកគីកម្រិត១ គឺបានផ្តល់ជូននូវមូលដ្ឋានគ្រឹះរួមចំណែកជួយជំរុញឱ្យកីឡាហុកគីនៅកម្ពុជាកាន់តែរីកចម្រើន

    អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា ៖ វគ្គគ្រូបង្វឹកកីឡាហុកគីកម្រិត១ គឺបានផ្តល់ជូននូវមូលដ្ឋានគ្រឹះរួមចំណែកជួយជំរុញឱ្យកីឡាហុកគីនៅកម្ពុជាកាន់តែរីកចម្រើន

    (ភ្នំពេញ)៖ លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា បានថ្លែងបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពី គ្រូបង្វឹកកីឡាហុកគីកម្រិត១ គឺជាផ្នែកមួយផ្តល់ជូននូវមូលដ្ឋានគ្រឹះសម្រាប់គ្រូបង្វឹកថ្មីៗយកទៅចែករំលែកបង្ហាត់ដល់ក្មេងៗដើម្បីពង្រីកធនធានកីឡាករកីឡាការិនីតាមបណ្តាក្លឹបកាន់តែសម្បូរបែប និងមានសក្កានុពល។ អគ្គលេខាធិការ សហព័ន្ធខាងលើ បានគូបញ្ជាក់ទៀតថា សិក្ខាកាមដែលមកចូលរួមវគ្គនេះ ភាគច្រើនជាកីឡាករកីឡាការិនីជម្រើសជាតិកីឡាហុកគី និងមួយចំនួនទៀតជាគ្រូបង្វឹកមកពីបណ្តាក្លឹប ហើយការបណ្តុះបណ្តាលនេះ គឺជាការជំរុញមួយឱ្យពួកគាត់វិវឌ្ឍខ្លួនក្លាយជាគ្រូបង្វឹកមានជំនាញបង្ហាត់ប្រកបដោយគុណភាព។ លោក អគ្គលេខាធិការ បានអះអាងទៀតថា ធនធានគ្រូបង្វឹកដែលឆ្លងកាត់វគ្គកីឡាហុកគីកម្រិត១នេះ ក៏ជាផ្នែកមួយដ៏មានសារៈសំខាន់ណាស់ក្នុងការផលិតធនធានកីឡាករកីឡាការិនីវ័យឆ្ពោះទៅរកគុណភាព នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកយុវជនអាស៊ីក្នុងឆ្នាំ២០២៩ផងដែរ។ សូមបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពី គ្រូបង្វឹកកីឡាហុកគីកម្រិត១ ដែលរៀបចំដោយគណៈកម្មាធិការអូឡាំពិកកម្ពុជា សហការដោយសហព័ន្ធកីឡាហុកគីកម្ពុជា តាមរយៈគម្រោងរបស់អង្គការសាមគ្គីអូឡាំពិក(OS)ដែលមានរយៈពេល៥ថ្ងៃនេះមកពី៥រាជធានី-ខេត្ត មានដូចជា ៖ រាជធានីភ្នំពេញ កំពង់ចាម .ពោធិ៍សាត់ សៀមរាប និង ខេត្ត កំពង់ធំ សរុប២៥នាក់ បង្ហាត់ដោយគ្រូឧទ្ទេស លោក តាហ៊ែ ហ្សាម៉ាន់ ជនជាតិប៉ាគីស្ថាន មកពីសហព័ន្ធកីឡាហុកគីឡាអន្តរជាតិ៕ រូបភាព ៖ ជីម ភារ៉ា អត្ថបទ៖ ជាវ…

  • ក្របីព្រៃ ពេជ្រ សម្បត្តិ ដាក់ក្តីសង្ឈឹមខ្ពស់ ក្នុងជំនួបលើកដំបូងលើទឹកដីចិន

    ក្របីព្រៃ ពេជ្រ សម្បត្តិ ដាក់ក្តីសង្ឈឹមខ្ពស់ ក្នុងជំនួបលើកដំបូងលើទឹកដីចិន

    (ភ្នំពេញ)៖ កីឡាករគុនខ្មែរ ពេជ្រ សម្បត្តិ ដែលគេដាក់រហ័សនាមថា ក្របីព្រៃ បាននិយាយថា ជំនួបប៉ះកីឡាករចិននៅលើទឹកចិនជាលើកដំបូងនេះ រូបគេបានត្រៀមលក្ខណៈ និងបានហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អខ្លាំងណាស់ ដែលរំពឹងខ្ពស់ថា នឹងទទួលបានជ័យជម្នះជូនជាតិមាតុភូមិ។ តែទោះជាបែបនោះក្តី ការប្រកួតរមែងតែមានឈ្នះនិងចាញ់ ប៉ុន្តែសម្រាប់ជំនួបនៅលើទឹកដីចិនជាលើកដំបូងនេះ សន្យាថា នឹងមានការជក់ចិត្តដិតអារម្មណ៍ មិនធ្វើឱ្យអ្នកគាំទ្រខ្លួនខកចិត្តចំពោះការប្រកួតនេះឡើយ។ ក្របីព្រៃ ពេជ្រ សម្បត្តិ បានឱ្យដឹងទៀតថា កីឡាករចិន ដែលជាដៃគូរបស់គេ ក្នុងជំនួបនៅថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២៥ នៅលើទឹកដីប្រទេសចិននេះ រូបគេពុំធ្លាប់ជួបផ្ទាល់នោះទេ ពោលគេគ្រាន់តែឃើញតាមរយៈវីដេអូការប្រកួតប៉ុណ្ណោះ ។ សម្រាប់ក្បាច់និងសង្វាក់នៃការវាយទៅលើគូប្រកួតវិញគឺល្អគ្រប់គ្រឿងទាំងដៃ ជើង និងកែងជាដើម។ ក្នុងនាមជាកីឡាករល្អលំដាប់ជួរមុខនៅក្នុងស្រុកមួយរូបលើប្រភេទទម្ងន់៦០គីឡូក្រាម ពេជ្រ សម្បត្តិ បានចាត់ទុកជំនួបប៉ះកីឡាចិននៅលើទឹកចិនជាលើកដំបូងជាបទពិសោធន៍ ដើម្បីតេស្ថពីកម្រិតសមត្ថភាពទុកពង្រឹងបន្ថែមចំនុចខ្វះខាត។ ពេជ្រ សម្បត្តិ អះអាងថា សម្រាប់ជំនួបប៉ះកីឡាករចិន គឺជាជំនួបទី៣របស់ខ្លួនហើយ ដោយការប៉ះកីឡាករចិន២លើកន្លងមកនៅលើទឹកដីប្រទេសកម្ពុជា ខណៈលើកទី៣ប៉ះកីឡាករចិននៅលើទឹកប្រទេសចិន ដែលមានអាកាសធាតុត្រជាក់អាចជាបញ្ហាប្រឈមប៉ះពាល់កម្លាំងបច្ចេកទេសខ្លះៗដែរ។ តែទោះជាបែបនោះក្តី ការសង្ឈឹមឈ្នះនូវតែមានរំពឹងខ្ពស់ ។ សូមបញ្ជាក់ថា ការប្រកួតដែលធ្វើឡើងនៅលើទឹកដី សាធារណរដ្ឋប្រជាមានិតចិន នាទីក្រុងឆឹងទូ…

  • ជើងឯកថ្នាក់ជាតិសូហ្វតិន្នីសប្រចាំឆ្នាំ២០២៥ បញ្ចូលវិញ្ញាសាក្រុមចម្រុះបុរស-នារីជាលើកដំបូង ដើម្បីបន្សាំសម្រាប់ការប្រកួតអន្តរជាតិ

    ជើងឯកថ្នាក់ជាតិសូហ្វតិន្នីសប្រចាំឆ្នាំ២០២៥ បញ្ចូលវិញ្ញាសាក្រុមចម្រុះបុរស-នារីជាលើកដំបូង ដើម្បីបន្សាំសម្រាប់ការប្រកួតអន្តរជាតិ

    (ភ្នំពេញ)៖ លោកស្រី ឃនសាត សាន្នីតា អគ្គលេខាធិការរងសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានគូសបញ្ជក់ថា ការប្រកួតកីឡាសហ្វតិន្និសជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី៩ ឆ្នាំ២០២៥នេះ សហព័ន្ធបានដាក់វិញ្ញាសាប្រកួតចំនួន១១ ដើម្បីឱ្យកីឡាករកីឡាការិនីប្រកួតប្រជែងរយៈពេល៥ថ្ងៃ ដោយចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែ តុលា ទើបបញ្ចប់ការប្រកួតជាផ្លូវការ។ លោកថា វិញ្ញាសា១១ដែលដាក់ឱ្យប្រកួតប្រជែងនេះ រួមមាន៖ វិញ្ញាសាវាយឯកត្តជនបុរស វាយឯកត្តជននារី វាយគូបុរស អក្សរ-កវាយគូបុរស អក្សរ-ខ វាយគូនារី វាយគូចម្រុះបុរស-នារី ឯកត្តជនយុវជន ឯកត្តជនយុវនារីក្រុមបុរស ក្រុមនារី និងក្រុមចម្រុះបុរស-នារី។ លោកស្រី អគ្គលេខាធិការរង បានរំលេចថា ក្នុងចំណោម១១វិញ្ញសានេះ .វិញ្ញាសាប្រកួតជាក្រុមចម្រុះបុរសនិងនារី គឺជាវិញ្ញាសាថ្មីដែលទើបដាក់បញ្ចូលជាឆ្នាំដំបូល បន្ទាប់ពីមើលឃើញថា ជាវិញ្ញាសាដែលមានសក្កានុពលសម្រាប់ក្រុមកីឡាសហ្វតិន្នីសកម្ពុជាក្នុងការត្រៀមលក្ខណៈដើម្បីប្រជែងដណ្តើមមេដាយក្នុងការប្រកួតកម្រិតអន្តរជាតិ។ ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី០៩ ឆ្នាំ២០២៥នេះ ដំណើរការប្រកួតរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២៥ ដែលមានក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ចូលរួមសរុបចំនួន០៥ ដូចជា៖ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ សរុបប្រតិភូ គ្រួបង្វឹកចំនួន៩១រូប។…

  • ការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ហាយ ធិច ឆ្នាំ២០២៥ ជាការចម្រាញ់យកកីឡាករល្អៗចូលរួមជើងឯកពិភពលោក

    ការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ហាយ ធិច ឆ្នាំ២០២៥ ជាការចម្រាញ់យកកីឡាករល្អៗចូលរួមជើងឯកពិភពលោក

    (ភ្នំពេញ)៖ ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ហាច ធិច ឆ្នាំ២០២៥ ដែលដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ត្រូវបានវាយតម្លៃថា ទទួលបានជោគជ័យទាំងបច្ចេកទេស និងចំនួនក្លឹបកាន់តែកើនឡើង។ការវាយតម្លៃនេះ ជាការបញ្ជាក់របស់ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្នុងពិធីបិទការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ហាយ ធិច ឆ្នាំ២០២៥ នៅសាលដំបូងទូល នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឯកឧត្តម អ៊ូ រតនា បានរំលេចថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យកីឡានៅកម្ពុជាបានឈានដល់ចំណុចខ្ពស់ដែលធ្វើឱ្យបណ្តាប្រទេសនៅអាស៊ានមានការកោតសរសើរយ៉ាងខ្លាំង។ សម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខទុក្ខរបស់កីឡាករ កីឡាការិនីយើង។ ជាមួយគ្នានោះ ឯកឧត្តម ប្រធានសហព័ន្ធ បានគូសបញ្ជាក់ទៀតថា ការប្រកួតឆ្នាំនេះ គឺមានការខុសប្លែកពីឆ្នាំមុនដោយយើងបានរៀបចំការប្រកួតជាពីរកម្រិត គឺកម្រិតក្រោម១៨ឆ្នាំ និងកម្រិត១៨ឆ្នាំឡើង។ អ្វីដែលសហព័ន្ធកំពុងធ្វើនេះ គឺសហព័ន្ធកំពុងតែសំឡឹងមើលថាយុវជនរបស់យើងដែលជាថ្នាលដែលយើងខំបណ្ដុះបណ្ដាលរយៈ៤ឆ្នាំមកនេះ ។ ថាតើកម្រិតរបស់គាត់រីកចម្រើបានប៉ុណ្ណា ដើម្បីងាយស្រួលបញ្រ្ជៀបគាត់នៅក្នុងឈុតធំក្នុងការត្រៀមទៅប្រកួតនៅអន្ដរជាតិផ្សេងៗ។ ការប្រកួតនេះ ធ្វើឡើងដើម្បីពិនិត្យ និងចម្រាញ់យកនូវអត្តពលិកដែលល្អសម្រាប់ត្រៀមចេញទៅប្រកួតពិភពលោកនៅខែ១១ នេះ ពីព្រោះកម្ពុជាបានចុះឈ្មោះប្រកួតកីឡាជើងឯកវ៉ូវីណាមពិភពលោកលើកទី៨…