-
មន្រ្តីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៖ វគ្គរដ្ឋបាលកីឡាជាផ្នែកមួយរួមចំណែកក្នុងការពន្លឿនជួយឱ្យសហព័ន្ធកីឡាជាតិមានសក្កានុពល

(ភ្នំពេញ)៖ លោក ឯម ហៀង ទីប្រក្សាប្រចាំការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង គណៈគ្រប់គ្រងវគ្គរដ្ឋបាលកីឡា បានថ្លែង លើកឡើងថា វគ្គរដ្ឋបាលកីឡា គឺជាផ្នែកមួយដែលមានសារៈសំខាន់ខ្លាំងណាស់ចំពោះផែនការអភិវឌ្ឍសហព័ន្ធកីឡាជាតិឈានទៅរកសក្កានុពល ព្រោះវគ្គនេះ គឺផ្តល់ជូនតែសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិតែប៉ុណ្ណោះ។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា ផែនការអភិវឌ្ឍនៅក្នុងសហព័ន្ធកីឡាជាតិចាំបាច់ណាស់ថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីបច្ចេកទេសយល់ដឹងបានកាន់តែច្បាស់ផែនការដឹកនាំ ដើម្បីទម្រង់ទិសឱ្យសហព័ន្ធរបស់ខ្លួនក្លាយជាសហ័ន្ធមួយរីកម្រើននិងមានគុណភាព។ ការលើកឡើងរបស់ គណៈគ្រប់គ្រងវគ្គរូបនេះ បានធ្វើឡើង នៅក្នុងបទសម្ភាសន៍ ប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា ក្រោយបញ្ចប់ បទបង្ហាញថ្ងៃដំបូងនៃវគ្គរដ្ឋបាលកីឡា នាអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ លោក ឯម ហៀង បានពន្យល់ទៀតថា វគ្គសិក្សាសាមគ្គីអូឡាំពិក គឺជាគម្រោងឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិកអន្តរជាតិ មានគោលដៅបណ្តុះបណ្តាលបង្កើនចំណេះដឹងថ្នាក់ដឹកនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសកីឡា ហើយនៅក្នុងការសិក្សាបានផ្តោតសំខាន់ទៅលើ៤ចំណុចធំៗមានដូចជា៖ ១.វេជ្ជសាស្រ្តកីឡា ដើម្បីយល់ដឹងអំពីវិធីការពារនិងបង្កាគ្រោះថ្នាក់ពេលហ្វឹកហាត់និងប្រកួត ពិសេស គឺការយល់ដឹងពីការសង្រ្គោះបឋម។២. ការរៀបចំព្រឹត្តិការណ៍កីឡា ដើម្បីឱ្យអ្នករៀបចំយល់ដឹងលើការរៀបចំនិងយល់ដឹងនូវរូបមន្តប្រកួត។៣. សារធាតុដូពីងដែលជាសារធាតុហាមឃាត់ក្នុងវិស័យកីឡា ដើម្បីយល់ដឹងរួចនាំយកទៅផ្សព្វផ្សាដល់កីឡាករកីឡាការិនី។៤. គុណធម៌ក្នុងវិស័យកីឡា ដែលជាមូលរដ្ឋានគ្រឹះនៅក្នុងចលនាកីឡាអូឡាំពិកកម្ពុជា មានដូចជា ការលេងនិងប្រកួតដោយយុត្តិធម៌ និងផែនការហ្វឹកហាត់សម្រាប់កីឡាករកម្រិតខ្ពស់។ គួរឱ្យដឹងដែរថា វគ្គរដ្ឋបាលកីឡាដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានេះ ចាប់ផ្តើមពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២៥…
-
ឯកឧត្តម ហ៊ុន ម៉ានី ៖ ក្រោយពីបានជួបជុំគ្នាជាមួយថ្នាក់ដឹកនាំ ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្នុងឱកាសពិធីកាន់បិណ្ឌទី៨ ខ្ញុំត្រូវធ្វើដំណើរទៅកាន់ខេត្តព្រះវិហារបន្តទៀត

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុនម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងាសាធារណៈ បានថ្លែង លើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសបុកថា សម្រាប់ខេត្តព្រះវិហារ ទោះបីស្ថានភាពក្រោយបទឈប់បាញ់មានភាពស្ងប់ស្ងៀមក្តី ប៉ុន្តែបងប្អូនពុកម៉ែដែលជាជនភៀសសឹក មិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញនៅឡើយ ហើយដូចគ្នា ចង្ហាន់ដែលពុទ្ធបរិស័ទ ដែលធ្លាប់បានទៅប្រគេនក៏ទទួលរងផលប៉ះពាល់ ដូចនេះហើយ នៅក្នុងបេសកកម្មទៅខេត្តព្រះវិហារ នឹងមានរៀបចំកម្មវិធីមួយចំនួននៅថ្ងៃទី ១៦-១៧ ខែកញ្ញា ឆ្នាំ២០២៥។ កម្មវិធីទី១ ពិធីដាក់បិណ្ឌទី៩រួមគ្នា សម្រាប់វត្តចំនួន ២៦ ដែលនៅក្នុងតំបន់ដែលប៉ះពាល់ដោយស្ថានការព្រំដែនក្នុងខេត្តព្រះវិហារក្នុងនោះក៏មានវត្តកែវសិក្ខាគិរីស្វារៈផងដែរ។ ពិធីដាក់បិណ្ឌនេះនឹងប្រព្រឹត្តទៅនៅ វត្តទួលអណ្ដែត។ កម្មវិធីនេះជាការផ្តួចផ្តើមគំនិតរួមគ្នា របស់ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ការ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ក្រុមបាល់ទាត់ Vlogger All Star ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមបាល់ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA)។កម្មវិធីទី២ ជាការរៀបចំការប្រដាល់ “អារាមគុនខ្មែរ” ជូនពុកម៉ែបងប្អូននិងក្មួយៗនៅ វត្តពោធិ៍ ៥០០០ ដើម្បីបង្កើតបរិយាកាសសម្រាប់ពួកគាត់ ដែលគ្រួសារខ្លះបានចាកចេញពីផ្ទះ សម្បែងរបស់គាត់ តាំងពីដើមខែមិថុនា រហូតមកដល់ពេលបច្ចុប្បន្ន។ កម្មវិធីនេះជាការសហការ របស់យើងខ្ញុំដែលមានការចូលរួមពី ក្រុមការងាររបស់ខ្ញុំ ក្រុមការងារ…
-
កម្ពុជា សង្ឃឹមច្រើនឈានទៅដល់ដណ្តើមបានមេដាយពីព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអាស៊ាន-ចិន លើកទី២

(ភ្នំពេញ)៖ យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមកីឡាអេឡិចត្រូនិកអ្នកចម្បាំងអង្គរ បានធ្វើដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន (China-ASEAN Esports Competition) លើកទី២ ដោយមាន ២ ក្រុម លើ២ ២ វិញ្ញាសា នៅទីក្រុងសៀងហៃ ប្រទេសចិន។ នៅពេលជូនដំណើរប្រតិភូឡើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានឲ្យដឹងថា សហព័ន្ធបានបញ្ជូនក្រុមកីឡាអេឡិចត្រូនិកអ្នកចម្បាំងអង្គរចំនួន ២ ក្រុម ទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកចិន-អាស៊ាន លើកទី២ ឆ្នាំ២០២៥ លើវិញ្ញាសា Mobile Legends Bang Bang និង Valorant ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីក្រុងសៀងហៃ ប្រទេសចិន។ ឯកឧត្តមបានបញ្ជាក់ថា ៖«កាលលើកទី១ ឆ្នាំ ២០២៤ ក្រុមកម្ពុជាយើងបានឈ្នះជើងឯក ដូច្នេះសម្រាប់ការចូលរួមប្រកួត លើកទី២ ឆ្នាំនេះ យើងសង្ឃឹមច្រើន ក្នុងការឈានទៅដល់ដណ្តើមបានមេដាយទៀត»។…
-
វគ្គគ្រូជំនាញអាអេរ៉ូប៊ិកកម្រិត១ ផ្តល់ឱកាសដល់គ្រូបង្វឹកបង្កើនចំណេះដឹង

(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលគ្រូជំនាញអាអេរ៉ូប៊ិក កម្រិត១ ពីថ្ងៃទី១០-១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាលេខ៥ ខេត្តកំពង់ឆ្នាំងជាឱកាសដ៏ល្អ ក្នុងការបង្កើនចំណេះដឹង និងការកែលម្អមួយចំនួនធំដល់គ្រូបង្វឹក បូករួមទាំងការបោះជំរំហ្វឹកហាត់របស់កីឡាករ កីឡាការិនីដោយផ្ទាល់ ក្នុងវគ្គដ៏មានសារៈសំខាន់មួយនេះ។ ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងជាគ្រូឧទ្ទេសប្រចាំវគ្គបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូជំនាញអាអេរ៉ូប៊ិក កម្រិត១នេះមានគ្រូបង្វឹក ២២នាក់ (ស្រ្តី ៨នាក់) និងកីឡាករ កីឡាការិនី២៥នាក់។ វគ្គបណ្តុះបណ្តាលគ្រូជំនាញអាអេរ៉ូប៊ិកកម្រិត១នេះត្រូវបានរៀបចំឡើងដោយដាក់បញ្ជូលមេរៀនទេពកោសល្យកីឡាវ័យក្មេងបូកនឹងការបោះជំរំហ្វឹកហាត់។ ឯកឧត្តមអគ្គលេខាធិការ និងជាគ្រូឧទ្ទេសរូបនេះបន្ថែមថា ឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃដំបូងនេះ ឯកឧត្តមសង្កេតឃើញថា លោកគ្រូ អ្នកគ្រូទាំងអស់បានយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេស។ អ្វីដែលពិសេសសហព័ន្ធបានដាក់បញ្ជូលកីឡាករ កីឡាការិនីចូលរួមបោះជំរំហ្វឹកហាត់ ក្នុងវគ្គបណ្តុះបណ្តាលនេះរហូតដល់២៥នាក់។ ដូច្នេះសិក្ខាកាមទាំងអស់មានកិច្ចការងារច្រើន ក្នុងការអនុវត្តផ្ទាល់ជាមួយកីឡាករ កីឡាការិនី ដើម្បីជ្រើសរើសធនធានកីឡាករ កីឡាការិនីដែលមានទេពកោសល្យល្អៗ រក្សាទុកត្រៀមចូលរួមប្រកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នាពេលខាងមុខនេះ ក៏ដូចជាត្រៀមទុកបញ្ជូលក្នុងក្រុមជម្រើសជាតិថ្នាលយុវជន នាពេលខាងមុខផងដែរ។ កត់សម្គាល់បន្ថែមពីលើនេះ ឯកឧត្តម ណយ ផាណា សង្កត់ធ្ងន់ថា ជារួម វគ្គបណ្តុះបណ្តាល ដែលកំពុងដំណើរការនេះ…
-
៨ក្រុមចូលរួមការប្រកួតលីគនារី Queen Legends រដូវកាលទី២

(ភ្នំពេញ)៖ ក្រុមកីឡាអេឡិចត្រូនិចនារីចំនួន៨ក្រុមបានចូលរួមប្រកួតប្រជែងក្នុង Queen Legends រដូវកាលទី២ ។ ៨ក្រុមចូលរួមប្រកួតរួមមាន CFU Serendipity, Galaxy Phoenix, Team Flash Violet, Duck Rice Athena , Valhalla Valkyries, QUALITY X ONE, LUNAR DIVAS និង Evil Eye Serenity ។ កាលបរិច្ឆេទនៃការប្រកួត• វគ្គវិលជុំសន្សំពិន្ទុ (Regular Season) ចាប់ផ្ដើមពីថ្ងៃទី ៦ ខែ កញ្ញា រហូតដល់ ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២៥• វគ្គខ្វែង (Playoffs) ចាប់ផ្ដើមពីថ្ងៃទី ១៦ រហូតដល់ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ…
-
សិក្ខាកាម ២៥រូប មកពី ៨ រាជធានីខេត្ត ទទួលបានការបណ្តុះបណ្តាលវគ្គគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥

(ស្វាយរៀង)៖ យោងតាមផែនការកសាងធនធានមនុស្សប្រកបដោយគុណផល និងប្រសិទ្ធភាពខ្ពស់ ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទទួលបានចំណាឯកភាព ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា ឱ្យសហព័ន្ធសហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង បើកវគ្គបណ្តុះបណ្តាលវគ្គគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥។ ដែលវគ្គនេះ បើកដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម ម៉ាអូរី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទទួលបន្ទុកបច្ចេកទេស នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ។ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥ ដំណើររយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៧ដល់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួមចំនួន២៥រូប តំណាងឱ្យមន្ទីរអប់រំយុវជននិងកីឡា និងក្រសួងស្ថាប័ន ចំនួន៨រាធានីខេត្ត មានដូចជា៖ មន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់ .មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង.មន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យ.មន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ.មជ្ឈមណ្ឌលកីឡាកងយោធពលខេរភូមិន្ទ.បញ្ជោកការដ្ឋានកងទ័ពជើងទឹក. អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ.និងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ ខ្លឹមសារសំខាន់សម្រាប់បណ្តុះបណ្តាលមានចំនួន១៣រួមមាន ១.ប្រវត្តទូកប្រពៃណីខ្មែរបុរាណ ២.ប្រវត្តទូកងរវែងជាងគេបំផុត…
-
NOCC រៀបចំសិក្ខាសាលា ផ្តល់ជំនាញវិជ្ជាជីវៈដល់អត្តពលិកកីឡាត្រៀមពេលបញ្ចប់អាជីមកីឡា

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា ការគិតគូខ្ពស់ចំពោះអត្តពលិកដែលកំពុងប្រកបអាជីពកីឡាពិតជាមានភាពចាំបាច់បំផុត ។ ដោយគិតចាប់តាំងពីការចាប់ចូលអាជីពរហូតបញ្ចប់អាជីបកីឡា មានន័យថា អត្តពលិកកីឡាមិនមែននៅជាជើងឯករហូតនោះទេ ពោលយើងត្រូវគិតគូពេលដែលពួកគាត់ត្រូវបញ្ចប់អាជីព ហើយពេលបញ្ចប់អាជីពពួកគាត់ត្រូវមានជំនាញវិជ្ជាជីវៈបន្ថែមក្រៅពីអាជីពជាអ្នកកីឡា។ ហេតុដូចនេះហើយ សិក្ខាសាលាផ្ដោតលើការបន្ថែមចំណេះដឹង និងជំនាញវិជ្ជាជីវៈដើម្បីអនាគតអ្នកកីឡា ដែលបានបង្កើតឡើងមកនេះ មានទិសដៅតែមួយ គឺតម្រង់ទិស ពង្រឹងសមត្ថភាពបំណិនជីវិត និងជួយអត្តពលិករៀបចំផែនការសម្រាប់អាជីពក្រោយបញ្ចប់អាជីពកីឡា ស្របតាមទិសដៅរបស់ IOC។ ឯកឧត្តមថា សិក្ខាសាលាបន្ថែមចំណេះដឹង និងជំនាញវិជ្ជាជីវៈដើម្បីអនាគតអ្នកកីឡា ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំក្រោមការឧបត្ថម្ភគាំទ្រពីគម្រោងសាមគ្គី អូឡាំពិក និងគាំទ្រដោយ Athlete365 របស់គណៈកម្មការអត្តពលិក IOC ក្នុងគោលបំណងផ្តល់ចំណេះដឹង លើសមត្ថភាពជាមូលដ្ឋាន និងលើកកម្ពស់សមត្ថភាពដល់អត្តពលិកជម្រើសជាតិបច្ចុប្បន្ន និងអតីតអត្តពលិកជម្រើសជាតិ។ ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា ការគិតគូនេះ ផ្តើមចេញពី ឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការជំរុញគិតគូរដល់កីឡាករ កីឡាការិនីដែលផ្ដើមពីការមុនចូលជាអាជីព ពេលកំពុងប្រកប និងពេលបញ្ចប់អាជីពកីឡាទៅ។ ព្រោះការទទួលបានវិជ្ជាជីវៈបន្ថែមក្រៅពីអាជីពកីឡាជាយានចម្លងមួយជួយឱ្យពួកគាត់ទទួលបានចំណូលជួយទ្រទ្រង់ជីវភាពគ្រួសារ ។ ឯកឧត្តម…
-
អបអរសាទរ ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា បុរស និង នារី បានឡើងទៅកាន់ជុំចុងក្រោយ ជើងឯកពិភពលោក ប្រចាំតំបន់អាស៊ីអាគ្នេយ៍

(ភ្នំពេញ)៖ ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទាំងបុរស និងនារី បានប្រកួត ជម្រុះក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក IESF Esports World Championship ឆ្នាំ២០២៥ ប្រចាំតំបន់អាស៊ីអាគ្នេហ៍ដូចគ្នា ។ ក្រុមបុរសជម្រើសជាតិកម្ពុជាក្រុមបុរសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ១ វគ្គជម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ IESF Southeast Asia Qualifier 2025 – Men ដែលបញ្ចប់នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៥។ លទ្ធផលវគ្គសន្សំពិន្ទុក្នុងពូលរបស់ ក្រុមបុរសកម្ពុជា ក្រុមនារីកម្ពុជា បានទទួលបានចំណាត់ថ្នាក់លេខ ២ វគ្គជម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ IESF Southeast Asia Qualifier 2025 ដែលបញ្ចប់នៅយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៥។លទ្ធផល វគ្គសន្សំពិន្ទុក្នុងពូលរបស់ ក្រុមនារីកម្ពុជា តាមគោលការរបស់ សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ គឺ ក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២ ប្រចាំតំបន់អាស៊ាន ទទួលបានកៅអី ឡើងទៅជុំចុងក្រោយ ដូច្នេះ ក្រុមបុរសកម្ពុជា…
-
ពលរដ្ឋក្នុងសហគមន៍បុរីចំការដូងទាំងចាស់ទាំងក្មេងជាង ៦០០នាក់ចូលរួមរត់ក្នុងកម្មវិធី CKD FAMILY FUN RUNលើកទី៣

(ភ្នំពេញ)៖ ដោយការគិតគូលើបញ្ហាសុខភាពសហគមន៍ជាចម្បងប្រជាពលរដ្ឋរស់នៅក្នុងបុរីចំការដូងបានរួមគ្នាបង្កើតជាព្រឹត្តិការណ៍រត់ប្រណាំងដែលមានការចូលរួមពីប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីក្នុងសហគមន៍ប្រមាណជាង៦០០នាក់។ ព្រឹត្តិការណ៍នេះត្រូវបានប្រសិទ្ធនាមថា CKD FAMILY FUN RUNលើកទី៣ ជាផ្នែកមួយជួយលើកកម្ពស់សុខមាសភាពនៅក្នុងសហគមន៍ និងជាចលនាមួយជួយជំរុញបំផុសឱ្យសហគមន៍ដ៏ទៃទៀតងាកមកគិតគូដល់សុខមាលភាពដែលជាភាពចាំបាច់ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងគ្រួសារ ។ លោក ប៊ុន ថន តំណាងឱ្យអ្នករៀបចំ បានថ្លែងបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងក្នុងសហគមន៍បូរីចំការដូងនេះ វាជាលើកទី៣ហើយ ។ ការរៀបចំនេះ ក្នុងគោលបំណងបង្ហាញនៃការស្រលាញ់គិតគូចំពោះសុខមាលភាពប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ និងបង្កើតនូវការសប្បាយរីករាយ និងការផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាពសាមគ្គីភាពឱ្យកាន់តែមានភាពល្អប្រសើរសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍បុរីចំការដូងទាំងអស់គ្នា។ ប្រជាពលរដ្ឋដែលមកចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំង បានបង្ហាញអារម្មណ៍សប្បាយរីករាយចំពោះវត្តមានព្រឹត្តិការណ៍រត់មួយនេះនៅក្នុងសហគមន៍ដែលពួកគាត់រស់នៅ ហើយ បានចាត់ព្រឹត្តិការណ៍រត់មួយនេះ ជាឱកាសពង្រីកការប្រាស្រាយទាក់ទងស្គាល់គ្នាកសាងមិត្តភាពចាប់តាំងពីកុមារភាពដល់មនុស្សវ័យចំណាស់ ។ ដ្បិតការស្គាល់គ្នា និង យល់ចិត្តគ្នារវាងប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ជាមួយគ្នា ជាកក្តាផ្តល់នូវការសាមគ្គីភាព ជួយឱ្យសហគមន៍កាន់តែរីកចម្រើន ពិសេស ជួយឱ្យសហគមន៍កាន់តែមានសុខសុវត្ថិភាព ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ CKD FAMILY FUN RUNលើកទី៣នេះ បានទាក់ទាញប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍បូរីចំការដូងចូលរួមជាង ៦០០នាក់ ដែលចាប់តាំងពីម៉ោង៥ព្រឹក ដោយរត់លើពីរវិញ្ញាសា គឺ ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ ៕ រូបភាព ៖ មឿង គឹមរ៉ុងអត្ថបទ ៖…
-
កីឡាករកីឡាការិនីវាយកូនគោលជាតិនិងអន្តរជាតិ៨៤នាក់ចូលរួមការប្រកួតពានរង្វាន់កីឡាវាយកូនគោលរ៉ូយ៉ាល់សប្បាយៗឆ្នាំ២០២៥

ភ្នំពេញ៖កីឡាករកីឡាការិនីវាយកូនគោលជាតិនិងអន្តរជាតិ៨៤នាក់បានចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ការប្រកួតកីឡាវាយកូនគោលសប្បាយៗ ដែលរៀបចំ ទីលានកីឡាវាយកូនគោលរ៉ូយ៉ាល់ភ្នំពេញ ។ ការប្រកួតនេះ បើទោះបីហាក់មិនអំណោយផលផ្នែកអាកាសធាតុ ដោយសារតែភ្លៀងធ្លាក់អំឡុងពេលដំណើរការប្រកួតយ៉ាងណាក៏ដោយ ប៉ុន្តែការប្រកួតនៅតែបន្តរហូតបញ្ចប់ជាស្ថាពរទៅតាមទិសដៅដែលបានគ្រោងទុក។ អ្នករៀបចំការប្រកួត តំណាងទីលានកីឡាវាយកូនគោលរ៉ូយ៉ាល់ភ្នំពេញ បានគូសបញ្ជាក់ថា ការប្រកួតដែលមានការចូលរួមពីកីឡាករកីឡាការិនីវាយកូនគោលជាតិ និងអន្តរជាតិជាច្រើនចូលរួមនេះ បានប្រសិទ្ធនាមថា ការប្រកួតពានរង្វាន់កីឡាវាយកូនគោលរ៉ូយ៉ាល់សប្បាយៗ បានបង្កើតឡើងជារៀងរាល់ខែ ក្នុងគោលបំណងចូលរួមលើកកម្ពស់អភិវឌ្ឍន៍វិស័យកីឡាវាយកូនគោលឱ្យមានការរីកចម្រើនដូចបណ្តាប្រទេសនៅក្នុងតំបន់។ បន្ថែមលើសនេះទៀត ទីលានចង់បង្កើតឱ្យមានបរិយាសកាសការជួបជុំសប្បាយរីករាយ និងបង្កើតទំនាក់ទំនងរវាងកីឡាករកីឡាការិនីជាតិនិងអន្តរជាតិ ដែលជាការបង្កើតឱកាសផ្សារភ្ជាប់ការជែកអំពីគម្រោងវិនិយោគនៅកម្ពុជាជួយលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ។ អ្នករៀបចំរូបនេះ បានឱ្យដឹងទៀតថា ក្នុងចំណោមកីឡាករកីឡាការិនីជាតិនិងអន្តរជាតិសរុប៨៤នាក់ដែលបានចូលរួមប្រកួត ក៏មានកីឡាករមួយចំនួនក៏ជាកីឡាករថ្នាល ហើយកីឡាករមួយចំនួនទៀត ក៏ជាកីឡាករមានសមត្ថភាពខ្លាំងជាអតីជម្រើសជាតិផងដែរ។ ដ្បិតយើងចង់ឱ្យការប្រជែងដើម្បីមានទាំងគុណភាពនិងបរិមាណដែលជាការរួមចំណែកផ្តល់នូវការអភិវឌ្ឍសមត្ថភាពជំនាញសម្រាប់កីឡាករកីឡាការិនីក្នុងស្រុក ឆ្លើយតមទៅនិងការប្រកួតប្រជែងនាពេលអនាគ។ កីឡាករកីឡាការិនីដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតដែលរៀបចំដោយ ទីលានកីឡាវាយកូនគោលរ៉ូយ៉ាល់ភ្នំពេញ បានបង្ហាញអារម្មណ៍ សប្បាយរីករាយជាខ្លាំង ដែលតាមរយៈការប្រកួតជារៀងរាល់ខែនេះ បានផ្តល់ឱកាសឱ្យពួកគាតបានជួបជុំនិងស្គាល់កីឡាករជាតិនិងអន្តរជាតិជាច្រើន ជួយឱ្យមានការប្រាស្រាយទំនាក់ទំនងគ្នាកាន់តែល្អ នាំមកនូវមិត្តភាពសាមគ្គីភាព ឈានទៅដល់ការបង្កើតឱកាសវិយោគរួមគ្នាថែមទៀតផង។ជាមួយគ្នានោះ ក៏បានផ្តល់ឱកាសឱ្យពួកគាត់ជាកីឡាករបានហ្វឹកហាត់ដុសខាត់សមត្ថភាពជំនាញកីឡាវាយកូនគោលដែលខិតខំកន្លងមក។ក្នុងនាម ជាកីឡាករក្នុងស្រុក សូមថ្លែងអំណរគុណដល់ទីលានកីឡាវាយកូនគោលរ៉ូយ៉ាល់ភ្នំពេញ ដែលបានរៀបចំការប្រកួតសប្បាយជារៀងរាល់ខែ ដែលជាផ្នែកមួយជំរុញឱ្យកីឡាករកីឡាការិនីវាយកូនគោលនៅក្នុងស្រុកបានអភិវឌ្ឍសមត្ថភាព។ ជាលទ្ធផលប្រកួតពេញមួយល្ងាច ក្រុមជ័យលាភី BEST BALL GROS CHAMPIONបានទៅ លោក ឱក សូម៉ាណា និងលោក ឱក សូភាព.…