Category: កីឡា

  • ស្ថាប័នពីរ ចាប់ដៃគ្នាអភិវឌ្ឍ ធនធានមនុស្សដែលអនុញ្ញាតឱ្យនិស្សិតត្រៀមខ្លួនរួចរាល់ក្នុងការចាប់យកឱកាសការងារ ក្នុងវិស័យធានារ៉ាប់រង ដែលកំពុងមានសក្តានុពល

    ស្ថាប័នពីរ ចាប់ដៃគ្នាអភិវឌ្ឍ ធនធានមនុស្សដែលអនុញ្ញាតឱ្យនិស្សិតត្រៀមខ្លួនរួចរាល់ក្នុងការចាប់យកឱកាសការងារ ក្នុងវិស័យធានារ៉ាប់រង ដែលកំពុងមានសក្តានុពល

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែសិហា ឆ្នាំ២០២៥នេះ និយ័តករធានារ៉ាប់រងកម្ពុជា បានចាប់ដៃជាមួយ និងសាកលវិទ្យាល័យជាតិមានជ័យ ក្នុងគោលបំណងជំរុញការកសាងធនធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យធានារ៉ាប់រង ប្រកបដោយចីរភាព តាមរយៈការបង្កើនសមត្ថភាពនិស្សិត និងលើកកម្ពស់ការយល់ដឹងស្តីពីការ ធានារ៉ាប់រងជាមូលដ្ឋាន ដែលអនុញ្ញាតឱ្យនិស្សិតត្រៀមខ្លួនរួចរាល់ក្នុងការចាប់យកឱកាសការងារ ក្នុងវិស័យធានារ៉ាប់រង ដែលកំពុងមានសក្តានុពល។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា បានធ្វើឡើង ក្រោមវត្តមាន ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និង ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យជាតិមានជ័យ។ ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានថ្លែងលើកឡើងថា អនុស្សរណៈរវាង និយ័តករធានារ៉ាប់រងកម្ពុជា និង សាកលវិទ្យាល័យជាតិ មានជ័យ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍ ធនធានមនុស្សនៅក្នុងវិស័យធានារ៉ាប់រងនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ថ្លែងរំលេចទៀតថា ធានារ៉ាប់រង គឺជាឧបករណ៍ហិរញ្ញវត្ថុដ៏មានឥទ្ធិពល ក្នុងការជំរុញដំណើរការសេដ្ឋកិច្ច ជួយសង្គមក្នុងការរក្សាសុវត្ថិភាពហិរញ្ញវត្ថុ និងជំរុញស្ថិរភាព ហិរញ្ញវត្ថុរយៈពេលវែង។ ទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺជាទីផ្សារមួយ ដែលកំពុងមានការវិវត្ត ឆ្ពោះទៅមុខយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ គិតត្រឹមឆ្នាំ២០២៤ ក្រុមហ៊ុន…

  • កុមារីកម្ពុជា២រូបមានឳកាសកាន់ដៃកីឡាករបាល់ទាត់ល្បីៗរបស់ក្លឹប Tottenham Hotspur ដើរក្នុងពិធីបើកការប្រកួត Premier League នៅអង់គ្លេស

    កុមារីកម្ពុជា២រូបមានឳកាសកាន់ដៃកីឡាករបាល់ទាត់ល្បីៗរបស់ក្លឹប Tottenham Hotspur ដើរក្នុងពិធីបើកការប្រកួត Premier League នៅអង់គ្លេស

    ភ្នំពេញ៖កុមារីដែលជាកីឡាការិនីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ២រូប ទទួលបានឱកាសហោះហើរទៅកាន់ទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ដើម្បីដើរកាន់ដៃកីឡាករបាល់ទាត់ល្បីៗរបស់ក្លឹប Tottenham Hotspur ក្នុងពិធីបើកការប្រកួត Premier League ។ថ្លែងមុនចេញដំណើរ នាល្ងាចថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២៥ នាឱកាសយានរដ្ឋានអន្តរជាតិភ្នំពេញ អ្នក ស្រី ជួប វិច្ឆិកា អគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ និងតំណាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ឱ្យដឹងថា កុមារីទាំង២រូបនេះ មានអាយុ១២ និង១៣ឆ្នាំ ជាសិស្សអង្គការផ្កាយសមុទ្រ និងជាកីឡាការនី ក្នុងកម្មវិធីបាល់ទាត់អង្គការផ្កាយសមុទ្រ។ អ្នកស្រី អះអាងថា នេះជាឱកាសដ៏អស្ចារ្យសម្រាប់ក្មេងស្រីកម្ពុជា ដែលពុំធ្លាប់គិតដល់ថាខ្លួនអាចមានឱកាសហោះហើរទៅកាន់ទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ដែលជាទីក្រុងប្រវត្តិសាស្ត្រពោរពេញទៅដោយសំណង់អគារបុរាណរាប់មិនអស់ មានប្រជាជនចម្រុះជាតិសាសន៍ កន្លែងទេសចរណ៍ដ៏ទាក់ទាញគ្មានពីរជាច្រើន ជាពិសេសវាក៏ជាទីកន្លែង ដែលក្រុមបាល់ទាត់ជើងខ្លាំងល្បីៗលំដាប់ពិភព លោកបានចាប់កំណើតឡើងផងដែរ ។ លោកស្រីថា ឱកាសបានទៅកាន់ដៃកីឡាករបាល់ទាត់ល្បីរបស់ក្លឹប Tottenham Hotspur ក្នុងពិធីបើកការប្រកួត Premier Leagueនេះជាការលើកទឹកចិត្ត និងបង្កើតនូវការចងចាំល្អៗជំរុញឱ្យពួកគេខិតខំរៀនសូត្រ ដើម្បីសម្រេចក្តីស្រមៃ។ កុមារី ស្រី ពេជ្រ…

  • ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ខួបលើកទី១០ នឹងបង្ហាញសារមួយចំនួន ដើម្បីចូលរួមក្នុងស្មារតីជាតិនិយម និងរំលេចទៅកាន់អន្តរជាតិ

    ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ខួបលើកទី១០ នឹងបង្ហាញសារមួយចំនួន ដើម្បីចូលរួមក្នុងស្មារតីជាតិនិយម និងរំលេចទៅកាន់អន្តរជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងបញ្ជាក់ថា ការរៀបចំទិវាម៉ារ៉ាតុងអន្តរជាតិចក្រភាពអង្គរខួបលើកទី១០នេះឡើងវិញនេះ ដោយសាតែមានការសូមណូមពរពីអ្នករត់ជាតិនិងអន្តរជាតិ ខណៈដែលព្រឹត្តិការណ៍មួយនេះបានពន្យាពេល ព្រោះតែជម្លោះប្រដាប់អាវុធកម្ពុជា និងថៃតាមខ្សែបន្ទាត់ព្រំដែន។ ហើយការរៀបចំនេះ គឺបានជ្រើសរើសយកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ដោយបានដាក់ចេញនូវសារមួយចំនួន មានដូចជា ៖ រត់ដើម្បីសន្តិភាព សាមគ្គភាព សុខភាពប្រជាពលរដ្ឋ និងរក្សាការពារបេតិកភណ្ឌរបស់មនុស្សជាតិ ដែលសារទាំងនេះ ជាការចូលរួមចំណែកបង្ហាញនូវស្មារតីជាតិនិយម និងរំលេចផ្សព្វផ្សាយទៅកាន់អន្តរជាតិឱ្យពួកគេមើលឃើញអំពីប្រាសាទរបស់កម្ពុជាមួយចំនួនត្រូវបានបែកបាក ។ ការថ្លែងលើកឡើងនេះ នៅក្នុងសន្និសិទ ប្រកាសជាផ្លូវការទិវាម៉ារ៉ាតុងអន្តរជាតិចក្រភាពអង្គរខួបលើកទី១០ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍រត់នេះ គឺបានផ្តោតសំខាន់ទៅលើចលនារួមរួមសាមគ្គីភាព ដែលជាស្មារតីជាតិនិយម ទាំងស្មារតី ថវិកា និងសម្ភារៈ ដើម្បីជួយដល់សមរភូមិមុខ និងជនភៀសសឹករបស់យើង។ ឯកឧត្តម ក៏បានអំពាវនាវ ឱ្យយុវជននិងប្រជាពលរដ្ឋចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ ដោយមានបដានិងទង់ជាតិ សែ្រកបង្ហាញការគាំទ្រជំរុញចលនាជាតិនិយមនេះឱ្យអន្តជាតិមើលឃើញអំពីស្មារតីជាតិនិយមរបស់ជនជាតិយើងឱ្យជ្រោជ្រាបដល់ស្រទាប់មតិជាតិនិងអន្តរជាតិ៕ រូបភាព ៖…

  • អង្គរវត្តខេត្តសៀមរាប បានជាប់ឈ្មោះជាទីកន្លែងទស្សនាដ៏​ល្បី​បំផុត​នៅក្នុង​ពិភពលោក ក្នុងចំណោមកន្លែងល្បីបំផុតទាំង៣២

    អង្គរវត្តខេត្តសៀមរាប បានជាប់ឈ្មោះជាទីកន្លែងទស្សនាដ៏​ល្បី​បំផុត​នៅក្នុង​ពិភពលោក ក្នុងចំណោមកន្លែងល្បីបំផុតទាំង៣២
  • ទូកនាគកម្ពុជា បំបែកកំណត់ត្រាចាស់ព្រឹត្តិការណ៍អេស៊ានហ្គេមឆ្នាំ២០២៣

    ទូកនាគកម្ពុជា បំបែកកំណត់ត្រាចាស់ព្រឹត្តិការណ៍អេស៊ានហ្គេមឆ្នាំ២០២៣

    (ចិន)៖ ព្រឹត្តិការណ៍ប្រកួតកីឡាទូកពិភពលោក (World game) នៅសាធារណរដ្ឋប្រជាម៉ានិតចិន នាខេត្តChengdu ពីថ្ងៃទី៦ដល់ទី១១ ខែ សីហា ឆ្នាំ២០២៥ សម្រាប់ប្រភេទកីឡាទូកបានបញ្ចប់ជាផ្លូវការហើយ ខណៈក្រុមទូកនាគជម្រើសជាតិកម្ពុជាពុំទទួលបានមេដាយឡើយ ។ ប៉ុន្តែមានវិញ្ញាសាមួយចំនួនក្នុងចំណោម ៦វិញ្ញាសាដែលកម្ពុជាបញ្ជូនទៅចូលរួម គឺបានបំបែកកំណត់ត្រាចាស់កាលពីចូលរួមក្នុងព្រឹត្តិការណ៍អេស៊ានហ្គេម កាលពីឆ្នាំ២០២៣ ដែលកម្ពុជាបានចូលរួម ។ លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិទូកនាគកម្ពុជា បានថ្លែងរំលេចឱ្យដឹងថា ក្នុងចំណោម ៦វិញ្ញាសាដែលកម្ពុជាបានបញ្ជូនទៅចូលរួមនេះ មានវិញ្ញាសា ២០០ម៉ែត្រចំណុះ ៨នាក់ចម្រុះបុរសនារី គឺទទួលបានលទ្ធផលល្អឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដោយជាប់ចំណាត់លេខ៦ ដែលជាការប្រកួតដណ្តើមមេដាយ ខណៈព្រឹត្តិការណ៍អេស៊ានហ្គេមកាលពីឆ្នាំ២០២៣ ក្រុមកម្ពុជាវិញ្ញាសាមួយនេះ ពុំអាចឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រឡើយ។ លទ្ធផលនេះ គឺកម្ពុជា បានបំបែកកំណត់ត្រាចាស់ក្នុងព្រឹត្តិការណ៍អេស៊ានហ្គេម ឆ្នាំ២០២៣ ខណៈការប្រកួតWorld game គឺជាព្រឹត្តិការណ៍ប្រកួតធំប្រមូលផ្តុំដោយជើងខ្លាំង។ លោក គង់ សុភាព គ្រូជំនួយ ក្រុមជម្រើសជាតិទូកនាគរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់លទ្ធផលនៅក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ថ្វីដ្បិតយើងមិនអាចនាំយកមេដាយមកជូនជាតិ និងសហព័ន្ធក៏ពិតមែន ប៉ុន្តែលទ្ធដែលទទួលបានមកនេះ បានសរបញ្ជាក់ថា ការចូលរួមរបស់ក្រុមជម្រើសជាតិទូកនាគកម្ពុជាពីមួយលើកទៅមួយលើកក្នុងព្រឹត្តិការណ៍ធំៗគឺបានវិវឌ្ឍសមត្ថភាពរីកចម្រើនរំកិលឈានទៅរកមេដាយ។ លោក…

  • មន្រ្តីជាន់ខ្ពស់ អគ្គនាយករដ្ឋានកីឡាទៅជួបអគ្គលេខាធិការដ្ឋានអាស៊ានស្តីពី ការត្រៀមធ្វើម្ចាស់ផ្ទះរបស់កម្ពុជា អំពីកិច្ចប្រជុំឧត្តមមន្រ្តីកីឡា និងរដ្ឋមន្រ្តីកីឡាអាស៊ាន

    មន្រ្តីជាន់ខ្ពស់ អគ្គនាយករដ្ឋានកីឡាទៅជួបអគ្គលេខាធិការដ្ឋានអាស៊ានស្តីពី ការត្រៀមធ្វើម្ចាស់ផ្ទះរបស់កម្ពុជា អំពីកិច្ចប្រជុំឧត្តមមន្រ្តីកីឡា និងរដ្ឋមន្រ្តីកីឡាអាស៊ាន

    (ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា ។ ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គដ្ឋានកីឡា បានដឹកនាំក្រុមការងារទៅកាន់ប្រទេសឥណ្តូនេស៊ី ដើម្បីចូលជួបសំដែងការគួរសម និងជម្រាបជូន អគ្គលេខាធិការដ្ឋានអាស៊ាន អំពីវឌ្ឍនៈភាពការងារស្តីពីការត្រៀមរបស់កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំឧត្តមមន្រ្តីកីឡាអាស៊ានឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកីឡាអាស៊ានឆ្នាំ២០២៧។ ឯកឧត្តម បានមានប្រសាសន៍ឱ្យដឹងទៀតថា នៅក្នុងជំនួបជម្រាបជូន អគ្គលេខាធិការដ្ឋានអាស៊ាន គឺភាគីកម្ពុជាយើងនឹងជម្រាបជូនអំពីផែនការមេ ដែលជារបៀបវិរៈនៃកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកិច្ចប្រជុំទាំងពីរ។ ឯកឧត្តម អគ្គនាយក បានអះអាងថា ផែនការមេដែលយើងជម្រាប់ផ្តល់ជូនអគ្គលេខាធិការដ្ឋានអាស៊ាននេះ គឺកិច្ចដំណើរការបន្តរយៈពេល៥ឆ្នាំពីឆ្នាំ២០២៦ដល់ឆ្នាំ២០៣០ ដែលជាយន្តការអភិវឌ្ឍន៍វិស័យអប់រំកាយនិងកីឡា។ ឯកឧត្តម អគ្គនាយក បានពន្យល់ទៀតថា កិច្ចប្រជុំទាំងពីរខាងលើដែលកម្ពុជាយើងនឹងទទួលធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២៦និងឆ្នាំ២០២៧នេះ គឺជាការប្តូរវេនគ្នានៃតួនាទីភារៈកិច្ចប្រទេសក្នុងតំបន់អាស៊ាន ហើយ កិច្ចប្រជុំទាំងពីរនេះ ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតផ្តល់សិទ្ធិឱ្យក្រសួងអប់រំយុវជននិងកីឡា។ ឯកឧត្តម សង្ឈឹមជឿជាក់ថា កិច្ចប្រជុំទាំងពីរខាងលើ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នឹងទទួលបានជោគជ័យ ដោយប្រទេសអាស៊ានទាំងមូល និងទទួលយកនូវផែនការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាដែលជាការរៀបចំរបស់កម្ពុជា។បើយោងតាម ការព្ជាក់បន្ថែម ពីឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គយករដ្ឋានកីឡា…

  • គ្រូជំនួយក្រុមជម្រើសជាតិទូកនាគកម្ពុជា រំពឹងខ្ពស់ថា ព្រឹត្តិការណ៍ World Game នៅចិនភាគរយខ្ពស់ឡើងនៅវគ្គផ្តាច់ព្រ័ត្រឬក៏អាចឈ្នះមេដាយ

    គ្រូជំនួយក្រុមជម្រើសជាតិទូកនាគកម្ពុជា រំពឹងខ្ពស់ថា ព្រឹត្តិការណ៍ World Game នៅចិនភាគរយខ្ពស់ឡើងនៅវគ្គផ្តាច់ព្រ័ត្រឬក៏អាចឈ្នះមេដាយ

    (ភ្នំពេញ)៖ អត្តពលិកកីឡាទូកកម្ពុជា ដឹកនាំដោយ លោក វ៉ា គ្រី អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា គ្រូបង្វឹក និងកីឡាករកីឡាការិនី នាព្រឹកថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២៥ បានធ្វើដំណើរទៅកាន់ ខេត្តChengdu សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមការប្រកួត World Game។ នាឱកាសចេញដំណើររបស់អត្តពលកីឡាទូក ក៏មានការចូលរួមជូនដំណើរពីតំណាងក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងតំណាង តំណាងបញ្ជាការដ្ឋានកងទ័ពជើងទឹកផងដែរ។ ថ្លែងមុនចេញដំណើរ លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិទូក បានថ្លែងបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍ World Game ដែលកម្ពុជាយើងទៅចូលរួមប្រកួត នៅខេត្តChengdu សាធារណរដ្ឋប្រជាមានិតចិន ចាប់ផ្តើមប្រកួតពីថ្ងៃទី៧ដល់ថ្ងៃទៅ១១ ខែ សីហា ឆ្នាំ២០២៥ មាន១២ប្រទេស ដែលបានចម្រាញ់ចេញពីវគ្គជម្រុះកាលពីឆ្នាំ២០២៤នៅប្រទេសហ្វីលីនពីន។ លោក បានរំលេចថា មុនឈានដល់ការប្រកួតពិភពលោកនេះ ក្រុមទូករបស់កម្ពុជា គឺបានឆ្លងកាត់ការប្រកួតក្នុងព្រឹត្តិការណ៍ជាច្រើនមកហើយ មានទាំងអាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោក ដោយគិតចាប់តាំងពីឆ្នាំ២០២៣មកម្លេះ។ សម្រាប់ការប្រកួតពិភពលោកនៅចិននេះ ក្រុមទូករបស់កម្ពុជាបានឆ្លងកាត់វគ្គជម្រុះនៅហ្វីលីពីនរួមមកហើយ ដោយកាលនោះ…

  • ចាញ់ឈ្នះជារឿងធម្មតាសម្រាប់កីឡា ប៉ុន្តែការរក្សាវិន័យ សេចក្តីថ្លៃថ្នូ និងក្រម​សិល៍​ធម៌​​គោរព​តាមច្បាប់ល្បែង គឺជាភាពចាំបាច់សម្រាប់កីឡាកម្ពុជា

    ចាញ់ឈ្នះជារឿងធម្មតាសម្រាប់កីឡា ប៉ុន្តែការរក្សាវិន័យ សេចក្តីថ្លៃថ្នូ និងក្រម​សិល៍​ធម៌​​គោរព​តាមច្បាប់ល្បែង គឺជាភាពចាំបាច់សម្រាប់កីឡាកម្ពុជា

    (ភ្នំពេញ)៖ ថ្លែងនៅក្នុងជំនួបសំណេះសំណាលជាមួយកីឡាករកីឡាការិនីទូកមុន​ចេញទៅប្រកួតកីឡាWorld Game នៅខេត្តChengdu សាធារណរដ្ឋប្រជា​ម៉ានិតចិន ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានថ្លែងថា ការប្រកួតកីឡារមែងតែទទួលបានលទ្ធផលឈ្នះ​និងចាញ់​ជារឿងធម្មតានោះទេ។ ប៉ុន្តែសម្រាប់កីឡាករកីឡាការិនីទូកកម្ពុជា ទោះបីទទួល​លទ្ធផលបែបណាក៏ដោយ ត្រូវប្រកាន់ភ្ជាប់ឱ្យបាននូវក្រមសិលធម៌ សេចក្តីថ្លៃថ្នូរ និងរក្សាវិន័យ ដោយគោរពនូវច្បាប់លែ្បង តម្កល់ផលប្រយោជន៍ជាតិជាធំ។ ព្រោះការចូលរួមការប្រកួតនៅលើឆាកអន្តរជាតិជាការឆ្លុះបញ្ចាំងអំពីជាតិសាសន៍ជាធំ ។ ការគោរពវិន័យសេចក្តីថ្លៃថ្នូររបស់កីឡាករកីឡាការិនីយើងអស់គ្នា គឺបាន​បង្ហាញ​​អន្តរជាតិអំពីអត្តចរិកជាតិសាសន៍ទាំងមូល។ដូច្នោះហើយ មុននិងធ្វើអ្វីមួយ​យើងត្រូវគិតដល់ផលប្រយោជន៍ជាតិខ្ពស់បំផុត។ ជៀសវាងការខឹងសម្បាជា​ឯកក្តជន ធ្វើឱ្យក្រុមទាំងមូលត្រូវបានគេមើលងាយទាំង​អស់អំពីជាតិសាសន៍​របស់ខ្លួន។ ឯកឧត្តម អនុប្រធានទី២រូបនេះ បានក្រើនរំលឹកទៀតថា ការចេញទៅចូលរួម​ប្រកួតលើកនេះ គឺជាព្រឹត្តិការណ៍មួយដ៏ធំលំដាប់ពិភពលោក ប្រទេសដែល​ចូលរួមសុទ្ធសឹងជាក្រុមខ្លាំង ទាំង១២ប្រទេស បានឆ្លងកាត់ការប្រកួតជ​ម្រុះ​ដូចគ្នារួមទាំងកម្ពុជាយើងផងដែរ។ ដូច្នោះសូមប្អូនៗក្មួយៗកីឡាករកីឡាការិនីទូក ខិតខំប្រឹងប្រែងប្រកួតឱ្យអស់ពីលទ្ធផលភាពដើម្បីនាំយកជោគជ័យមកជូនប្រទេសជាតិនិងអង្គភាពរបស់យើង។ ត្រូវចង់ចាំថា យើងទៅប្រកួតគឺតំណាង​ជាតិខ្មែរ​ទាំងមូល ឈ្នះជាតិមានមុខមាត់លើឆាកអន្តរជាតិ ។ ដូច្នោះហើយ សូមស្តាប់​ការ​ណែនាំរបស់គ្រូបង្វឹក និងរក្សាឱ្យបាននូវវិន័យសេចក្តីថ្លៃងថ្នូរ និងក្រមសិលធម៌ ។រាល់ការហូបចុកត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់រឿងអនាម័យ កុំឱ្យមានការប៉ះពាល់ដល់​សុខភាព…

  • ឯកឧត្តម ខូវ ឆាយ ៖ កម្មវិធីប្រដាល់គុនខ្មែរផ្អាកមិនដំណើរការប្រកួត ខណៈកីឡាករកីឡាការិនីប្រដាល់ត្រៀមខ្លួនជានិច្ចស្ម័គ្រចិត្តចូលរួមការពារជាតិ និងបូរណភាពទឹកដី

    ឯកឧត្តម ខូវ ឆាយ ៖ កម្មវិធីប្រដាល់គុនខ្មែរផ្អាកមិនដំណើរការប្រកួត ខណៈកីឡាករកីឡាការិនីប្រដាល់ត្រៀមខ្លួនជានិច្ចស្ម័គ្រចិត្តចូលរួមការពារជាតិ និងបូរណភាពទឹកដី

    (ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៥នេះថា កម្មវិធីប្រដាល់គុនខ្មែរ-អន្តរជាតិ តាមបណ្តាស្ថានីយ៍ទូរទស្សន៍ គិតមកត្រឹមថ្ងៃទី២៦ ខែកក្តដានេះ គឺបានផ្អាកដំណើរការប្រកួតទាំងស្រុងហើយ ដោយដៃគូឧបត្ថម្ភសុំផ្អាក ហើយបញ្ហានេះ សហព័ន្ធក៏គិតដល់ចំណុចនេះដែរ គឺត្រូវតែផ្អាក់ការប្រកួត។ ដោយងាកមកគិតគូរឿងប្រទេសជាតិដែលកំពុងតែមានសង្រ្គាមដោយសារមានការឈ្លានពានពីប្រទេសថៃ។ ដូច្នោះហើយ យើងទាំងអស់គ្នាមកយកចិត្តទុកដាក់រឿងប្រទេសជាតិ តាមរូបភាពជួយលើកទឹកចិត្តបងប្អូនវរកងទ័ពជួរមុន និង ងាកមកគិតគូរឿងជួយយកអាសាជនភៀសសឹកដែលជាប្រជាពលរដ្ឋស្លូតត្រង់ដែលរងគ្រោះដោយការឈ្លានពានពីប្រទេសថៃ។ ឯកឧត្តម ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានអះអាងថា មកដល់ពេលនេះយើងបាននិងកំពុងគិតគូយ៉ាងខ្លាំងដល់ការជួយដល់ជនភៀសសឹកដែលជាប្រជាពលរដ្ឋកំពុងជំលៀសខ្លួនមកកាន់កន្លែងសុវត្ថិភាព ដោយយើងកំពុងតែគិតគូអំពីរឿងបង្កើតមូនិធិ ដើម្បីជួយដល់ពួកគាត់ និងវរកងទ័ពដែលកំពុងឈរជើងការពារនៅព្រំដែន។ ចំពោះកីឡាករកីឡាការិនីកម្ពុជាយើងក៏បានត្រៀមខ្លួនរួចជាស្រេចដែរ ក្នុងការចូលរួមស្ម័គ្រការពារទឹកដីនៅពេលដែលករណីជាតិត្រូវការ ។ ព្រោះកីឡាករកីឡាការិនីយើងភាគច្រើនជាកងទ័ព និងមន្រ្តីនគរបាលជាតិ។ ឯកឧត្តម បញ្ជាក់ទៀតថា កីឡាករកីឡាការិនីដែលជាមន្រ្តីមានប្រមាណជា ៤០០ទៅ៥០០នាក់ ករណីដែលជាតិត្រូវការចាំបាច់ពួកគាត់ទាំងអស់គឺស្ម័គ្រពាក់ឯកសណ្ឋានចូលរួមបម្រើជាតិដោយមិនរុញរាឡើយ ។ ក៏ប៉ុន្តែមកដល់ពេលនេះ គឺស្ថានការណ៍ កម្ពុជានៅតែបន្តគ្រប់គ្រងឈរលើប្រៀបថៃនៅឡើយទេ ។ ដូច្នោះយើងពុំទាន់គិតដល់ចំណុះទាំងនោះឡើយ ៕ ដោយ ៖ ជាវ ចន្ធូ

  • អត្តពលិកជនពិការ ៤៥រូប ចូលរួមការប្រកួតជើងឯកអត្តពលកម្មជនពិការ លើកទី៦ លើ ១១វិញ្ញាសា

    អត្តពលិកជនពិការ ៤៥រូប ចូលរួមការប្រកួតជើងឯកអត្តពលកម្មជនពិការ លើកទី៦ លើ ១១វិញ្ញាសា

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានរៀបចំការប្រកួតជើងឯកអត្តពលកម្មជនពិការ លើកទី៦ ឆ្នាំ២០២៥ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយនឹងអង្គការបេះដូងមាស និងម្ចាស់ជំនួយជាច្រើនទៀត ។ លោកស្រី Yoneyama ប្រធានអង្គការក្រៅរដ្ឋាភិបាល​ បេះដូងមាស ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា យើងបានកំពុង និងសហការជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រៀបចំព្រឹត្តិការនេះ ចាប់តាំងពីឆ្នាំ២០១៧ ។ ការប្រកួតជើងឯកនេះ មានបំណងពង្រឹងសម្ថភាព នៃជនមានពិរភាព បង្កើនសមត្ថភាពគ្រប់គ្រង លើកកម្ពស់ និងលើកទឹកដល់កីឡាជនពិការ និងបន្តការគាំទ្រ ដល់ជនមានពិការភាពនៅកម្ពុជា ក្នុងការសហការជាមួយ គណៈកម្មាធិកាជាតិប៉ារ៉ាឡាំពិក ដែលជនពិការ អាចមានភាពជឿជាក់ និងក្តីស្រមៃតាមរយៈកីឡា និងអាចចូលរួមក្នុងសកម្មភាពសង្គម ។ លោក យី សុភក្ត្រា តំណាងឯកឧត្តម យី វាសនា អគ្គលេខាធិការគណ:កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឱ្យដឹងថា ការប្រកួតជើងឯកនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ដោយសហការជាមួយនឹងអង្គការបេះដូងមាស និងម្ចាស់ជំនួយជាច្រើនទៀត ហើយការប្រកួតនេះ ផ្ដោតសំខាន់ទៅលើគណៈកម្មការបច្ចេកទេស ដោយរៀបចំឱ្យតាមស្តង់ដារ ដើម្បីជាការបង្កើន…