Category: កីឡា

  • ក្រសួងអប់រំយុវជន និង កីឡាគាំទ្រវិទ្យាស្ថានជាតិបណ្តុះបណ្តាលយុទ្ធគុនខ្មែរដែលជាផ្នែកមួយពង្រីកការផ្សព្វផ្សាយគុនខ្មែរទៅឆាកអន្តរជាតិ

    ក្រសួងអប់រំយុវជន និង កីឡាគាំទ្រវិទ្យាស្ថានជាតិបណ្តុះបណ្តាលយុទ្ធគុនខ្មែរដែលជាផ្នែកមួយពង្រីកការផ្សព្វផ្សាយគុនខ្មែរទៅឆាកអន្តរជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំយុវជននិងកីឡាបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនខេមបូឌាន នូនហ្វីអឺមូល សេង ឯ.ក ក្នុងកិច្ចសហការណ៍គាំទ្រវិទ្យាស្ថានជាតិបណ្តុះបណ្តាយុទ្ធគុនខ្មែរ នៅកម្ពុជា ។ អនុស្សារណៈយោគយល់គ្នានេះ បានធ្វើនៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៥ ក្រោមវត្តមាន លោក លីវ អឺលី ប្រធានវិទ្យាស្ថានជាតិបណ្តុះបណ្តាលយុទ្ធគុនខ្មែរ (Liu Erli) និង ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា និងវត្តមានអម ឯកឧត្តម ឆូវ ឆាយ អគ្គលេខាធិការស្តីទីសហព័ន្ធគុនខ្មែរអន្តរជាតិ។ លោក លីវ អឺលី មានប្រសាសន៍ថា អនុស្សារណៈយោគយល់គ្នា រវាង ក្រុមហ៊ុនខេមបូឌាន នូនហ្វីអឺមូល សេង ឯ.កជាមួយក្រសួងអប់រំយុវជននិងកីឡា ដែលបានចុះហត្ថលេខានាពេលនេះ គឺជាសក្ខីភាពមួយបានបង្ហាញឱ្យឃើញពីការគាំទ្រនៃចក្ខុវិស័យរួមគ្នាលើកស្ទួយនិងផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែល្បីរន្ទឺសុះសាយទៅកាន់ឆាកអន្តរជាតិ។ វិទ្យាស្ថានជាតិយុទ្ធគុនខ្មែរដែលបង្កើតឡើងដោយក្រុមហ៊ុនខេមបូឌាន នូនហ្វីអឺមូល សេង ឯ.ក នៅលើទឹកដីប្រទេសកម្ពុជាមួយនេះ គឺផ្តោតរួមបញ្ចូលគ្នាមួយសម្រាប់ការបង្រៀន ស្រាវជ្រាវ និងផ្សព្វផ្សាយ។ លោក លីវ អឺលី រំពឹងយ៉ាងមុតមាំថា…

  • ក្រសួងអប់រំយុវជននិងកីឡាគាំទ្រវិទ្យាស្ថានជាតិបណ្តុះបណ្តាលយុទ្ធគុនខ្មែរដែលជាផ្នែកមួយពង្រីកការផ្សព្វផ្សាយគុនខ្មែរទៅឆាកអន្តរជាតិ

    ក្រសួងអប់រំយុវជននិងកីឡាគាំទ្រវិទ្យាស្ថានជាតិបណ្តុះបណ្តាលយុទ្ធគុនខ្មែរដែលជាផ្នែកមួយពង្រីកការផ្សព្វផ្សាយគុនខ្មែរទៅឆាកអន្តរជាតិ

    ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនខេមបូឌាន នូនហ្វីអឺមូល សេង ឯ.ក ក្នុងកិច្ចសហការណ៍គាំទ្រវិទ្យាស្ថានជាតិបណ្តុះបណ្តាយុទ្ធគុនខ្មែរ នៅកម្ពុជា។ អនុស្សារណៈយោគយល់គ្នានេះ បានធ្វើនៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី២៤ ខែ កក្តដា ឆ្នាំ២០២៥ ក្រោមវត្តមាន លោក លីវ អឺលី ប្រធានវិទ្យាស្ថានជាតិបណ្តុះបណ្តាលយុទ្ធគុនខ្មែរ (Liu Erli) និង ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា និងវត្តមានអម ឯកឧត្តម ឆូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាប្រធានស្តីទីសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ។ លោក លីវ អឺលី មានប្រសាសន៍ថា អនុស្សារណៈយោគយល់គ្នា រវាង ក្រុមហ៊ុនខេមបូឌាន នូនហ្វីអឺមូល សេង ឯ.កជាមួយក្រសួងអប់រំយុវជននិងកីឡា ដែលបានចុះហត្ថលេខានាពេលនេះ គឺជាសក្ខីភាពមួយបានបង្ហាញឱ្យឃើញពីការគាំទ្រនៃចក្ខុវិស័យរួមគ្នាលើកស្ទួយនិងផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែល្បីរន្ទឺសុះសាយទៅកាន់ឆាកអន្តរជាតិ។ វិទ្យាស្ថានជាតិយុទ្ធគុនខ្មែរដែលបង្កើតឡើងដោយក្រុមហ៊ុនខេមបូឌាន នូនហ្វីអឺមូល សេង ឯ.ក នៅលើទឹកដីប្រទេសកម្ពុជាមួយនេះ គឺផ្តោតរួមបញ្ចូលគ្នាមួយសម្រាប់ការបង្រៀន ស្រាវជ្រាវ និងផ្សព្វផ្សាយ។ លោក លីវ អឺលី…

  • ក្រុមវិទ្យាល័យព្រះយុគន្ធរក្លាយជាម្ចាស់ជើងឯកបាល់បោះអាយុក្រោម ១៦ឆ្នាំ ជើងឯករាជធានីភ្នំពេញ

    ក្រុមវិទ្យាល័យព្រះយុគន្ធរក្លាយជាម្ចាស់ជើងឯកបាល់បោះអាយុក្រោម ១៦ឆ្នាំ ជើងឯករាជធានីភ្នំពេញ

    (ភ្នំពេញ)៖ ក្រុមបាល់បោះវិទ្យាល័យព្រះយុគន្ធរបានក្លាយជាម្ចាស់ជើងឯក ការប្រកួតកីឡាបាល់បោះយុវជនក្រោម ១៦ឆ្នាំ ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៥ បន្ទាប់ពីបានយកឈ្នះក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងពិន្ទុ ៤២-៣៧ នៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ។ ខណៈចំណាត់ថ្នាក់លេខ៣ និងលេខ៣ស្ទួនបានទៅលើក្រុមយុវជនវិទ្យាល័យជាស៊ីមសន្ធរម៉ុក និងក្រុម AIS ម៉ៅសេទុង ។ ថ្លែងក្នុងឱកាសបិទព្រឹត្តិការណ៍នេះ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញតំណាងលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការចូលរួមរបស់ប្រតិភូកីឡាបាល់បោះក្នុងព្រឹត្តិការណ៍នេះ គឺជាកាយវិការ និងការចូលរួមដោយស្មោះក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់យុវជនឱ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយនូវអំពើអបាយមុខក្នុងសង្គម។ មួយវិញទៀត ការហាត់ និងលេងកីឡាជាកត្តាចាំបាច់ដែលនាំមកនូវការស្គាល់គ្នា និងស្រឡាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឱ្យសង្គមជាតិយើង មានការឯកភាព និងសាមគ្គីភាពដ៏រឹងមាំក្នុងការកសាង និងការពារជាតិយើងចាប់ពីយុវជនទៅ។ លោក អ៊ុក ចន្ថា បន្ថែមថា ការរៀបចំកីឡាបាល់បោះយុវជននេះ ក៏ជាការរួមអភិវឌ្ឍវិស័យកីឡា ស្របតាមមុំមួយនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលកំពុងឈានឆ្ពោះទៅរកកម្រិតមួយឱ្យស្រប…

  • សិក្ខាសាលាស្តីពីគរុកោសល្យគ្រូបង្វឹកតេក្វាន់ដូបានបញ្ចប់ដោយលទ្ធផលល្អ

    សិក្ខាសាលាស្តីពីគរុកោសល្យគ្រូបង្វឹកតេក្វាន់ដូបានបញ្ចប់ដោយលទ្ធផលល្អ

    (ភ្នំពេញ)៖ សិក្ខាសាលាស្តីពីគរុកោសល្យគ្រូបង្វឹកកីឡាតេក្វាន់ដូ រយៈពេលពីរថ្ងៃ ដែលរៀបចំដោយ សមាគនតេក្វាន់ដូរាជធានីភ្នំពេញ បានបិទបញ្ចប់ដោយផ្លែផ្កា ក្រោយពីគណៈគ្រប់គ្រងវគ្គបានពិនិត្យ និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់ចំពោះការប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេសប្រកបដោយឆន្ទៈមោះមុត ។ នេះជាការបញ្ជាក់របស់ លោក សំ សុខយី អគ្គលេខាធិការ សមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញ នៅក្នុងឱកាសបិទសិក្ខាសាលា ស្តីពីគរុកោសល្យគ្រូបង្វឹកកីឡាតេក្វាន់ដូ នៅល្ងាចថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណវិទ្យាល័យបឹងត្របែក រាជធានីភ្នំពេញ។ ក្នុងនាមគណៈគ្រប់គ្រងវគ្គ លោក សំ សុខយី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រូឧទ្ទេស ក៏ដូចជាសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងចែករំលែកចំណេះដឹង និងប្រឹងប្រែងរៀនសូត្រស្រូបយកចំណេះជំនាញកីឡាតេក្វាន់ដូ ប្រកបដោយស្មារតីឆន្ទៈមោះមុត ដែលធ្វើឱ្យវគ្គនេះទទួលបានលទ្ធផលជាផ្លែផ្កា។ អគ្គលេខាធិការរូបនេះ គូសបញ្ជាក់ថា សិក្ខាសាលានេះផ្តោតសំខាន់លើចំណុចជាច្រើនដូចជា ការចែករំលែកលើប្រវត្តិនៃប្រភេកីឡាតេក្វាន់ដូ កិច្ចការតែងការក្នុងការហ្វឹកហាត់ បច្ចេកទេសក្នុងការកម្តៅសាច់ដុំ ដើម្បីធ្វើយ៉ាងណាឱ្យសិស្សគុនទាំងអស់ហាត់ហើយមិនមានគ្រោះថ្នាក់ មូលដ្ឋានបច្ចេកទេសមានជំហរផ្នែកដៃ ជើង និងការអនុវត្តទម្រង់ផ្សេងៗឱ្យបានសមស្រប អនុវត្តលើមេគុន សីលធម៌ និងចិត្តសាស្ត្រ ច្បាប់លក្ខន្តិកៈក្នុងការប្រកួតជាដើម។ វគ្គនេះមានសិក្ខាកាមចូលរួមចំនួន ២៦នាក់ ជាមន្ត្រីបច្ចេកទេស គ្រូបង្វឹក និងសិស្សគុន ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមយ៉ាងសំខាន់ផុលផុស យកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេសជាច្រើននាក់ ។…

  • សិក្ខាសាលាគរុកោសល្យគ្រូបង្វឹកតេក្វាន់ដូនឹងជួយជំរុញការអភិវឌ្ឍធនធានមនុស្សកាន់តែប្រសើរ

    សិក្ខាសាលាគរុកោសល្យគ្រូបង្វឹកតេក្វាន់ដូនឹងជួយជំរុញការអភិវឌ្ឍធនធានមនុស្សកាន់តែប្រសើរ

    ភ្នំពេញ -លោក សំ សុខយី អគ្គលេខាធិការ សមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញបានលើកឡើងថា ការរៀបចំសិក្ខាសាលាស្តីពីគរុកោសល្យគ្រូបង្វឹកកីឡាតេក្វាន់ដូ រយៈពេល២ថ្ងៃ ថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០២៥នឹងជួយជំរុញបន្ថែមដល់ដំណើរការអភិវឌ្ឍធនធានមនុស្សកីឡាតេក្វាន់កាន់តែប្រសើរបន្ថែមទៀត។លោកអគ្គលេខាធិការបន្ថែមថា ជារៀងរាល់ឆ្នាំ សមាគមតែងតែបានរៀបចំវគ្គបណ្តុះបណ្តាលចំនួនពីរដង ក្នុងមួយឆ្នាំៗ ស្របតាមផែនការអភិវឌ្ឍរបស់ខ្លួន គឺវគ្គអាជ្ញាកណ្តាល និងវគ្គគ្រូបង្វឹក នៅទីតាំងសមាគម ស្ថិតក្នុងវិទ្យាល័យបឹងត្របែក រាជធានីភ្នំពេញ។ ជាក់ស្តែង នៅពេលនេះ សមាគមបានរៀបចំវគ្គសិក្ខាសាលាស្តីអំពីគរុកោសល្យគ្រូបង្វឹកតេក្វាន់ដូ ដោយមានគ្រូឧទ្ទេសចំនួន៦នាក់ ដោយបានចែករំលែកអំពីបទពិសោធន៍ ចំណេះដឹងក្នុងវិស័យកីឡាតេក្វាន់ដូជូនដល់សិក្ខាកាមជាគ្រូបង្វឹកវ័យក្មេង ២៨នាក់ ដែលភាគច្រើននៅក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត។ តាមរយៈវគ្គសិក្ខាសាលាគរុកោសល្យគ្រូបង្វឹករយៈពេលពីរថ្ងៃនេះនឹងជួយជំរុញឱ្យដល់ដំណើរការអភិវឌ្ឍធនធានមនុស្សកីឡាតេក្វាន់ដូ។ លោក សំ សុខយី បានសង្កត់ធ្ងន់ថា នៅក្នុងវគ្គសិក្ខាសាលានេះចែកចេញជាពីរ គឺសម្រាប់សិស្សគុនដែលមានខ្សែក្រវាត់កម្រិតខ្ពស់ៗ ដែលត្រៀមចូលរួមប្រកួតធំៗ ដោយយើងគិតថានឹងមានសារៈសំខាន់សម្រាប់ពួកគាត់ ហើយធ្វើឱ្យពួកគាត់កាន់តែយល់ស៊ីជម្រៅអំពីទម្រង់នៃការប្រកួត បទបញ្ជាការប្រកួតកាន់តែច្បាស់លាស់។ នៅពេលពួកគាត់យកទៅអនុវត្តគឺមានប្រសិទ្ធភាពកាន់តែខ្ពស់ផងដែរ។ ចំណុចសំខាន់មួយទៀត គឺយើងចង់ឱ្យគ្រូបង្វឹកបានស្គាល់កាន់តែច្បាស់នូវអ្វីដែលហៅថាប្រភេទកីឡាតេក្វាន់ដូ មានប្រភពមកពីណា ហើយបច្ចុប្បន្ននេះដំណើរការអភិវឌ្ឍដល់កម្រិតណាហើយ។ ជាមួយគ្នានេះ ក៏គ្រូឧទ្ទេសនឹងចែករំលែកអំពីតិចតែងការ ក្នុងការបង្ហាត់បង្ហាញដល់កីឡាករ កីឡាការិនីរបស់ខ្លួន ព្រមទាំងបង្ហាត់បង្ហាញអំពីក្រមសីលធម៌វិជ្ជាជីវៈ ការអប់រំសីលធម៌ជាដើម ក្នុងនាមជាគ្រូបង្វឹក។ ម្យ៉ាងទៀត ការគោរពវិន័យក៏ត្រូវបញ្ជ្រាបឱ្យគ្រូបង្វឹកទទួលបានក្នុងវគ្គនេះដូចគ្នាផងដែរថាតើ អ្វីជាវិន័យ…

  • បាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Grand Championship វគ្គផ្តាច់ព្រ័ត្រស្វាគមន៍កីឡាករកីឡាការនីជើងខ្លាំង ១៩២នាក់មកពី៣រាជធានីខេត្ត

    បាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Grand Championship វគ្គផ្តាច់ព្រ័ត្រស្វាគមន៍កីឡាករកីឡាការនីជើងខ្លាំង ១៩២នាក់មកពី៣រាជធានីខេត្ត

    ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Grand Championship វគ្គផ្តាច់ព្រ័ត្របានប្រព្រឹត្តទៅដោយជោគជ័យលើវាលស្មៅខៀវខ្ចីនៃ ទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ ក្នុងរាជធានីភ្នំពេញ ដោយទទួលស្វាគមន៍វត្តមានក្រុមបាល់ទាត់ជើងខ្លាំងទាំង ១៦ក្រុម ជាក្រុមឈ្នះក្នុងការប្រកួតវិលជុំ ប្រចាំខេត្តទាំងបី ។ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA – ISF Grand Championshipវគ្គផ្តាច់ព័ត្រ ដែលធ្វើឡើងនៅរាជធានីភ្នំពេញនេះ គឺមានការចូលរួមកីឡាករកីឡាការីចំនួន ១៩២នាក់ មកពី ១៦ក្រុម មានរាជធានីភ្នំពេញ .បន្ទាយមានជ័យ និង ខេត្តកំពង់ធំ ដែលក្រុមបាល់ទាត់ទាំងអស់បានឆ្លងកាត់ការប្រកួតចម្រាញ់ពីបណ្តាខេត្ត។ ក្នុងនោះមាន កុមារា និងកុមារីអាយុ ក្រោម ១០ឆ្នាំ, កុមារា និងកុមារីអាយុក្រោម ១៤ឆ្នាំ, កុមារាអាយុក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ ឆ្នាំជាដើម ។ក្នុងការប្រកួតនីមួយៗ កីឡាករកីឡការនីវ័យក្មេងទាំងនេះមិនត្រឹមតែបានបង្ហាញពីភាព ប៉ិនប្រសប់ក្នុងការទាត់បាល់ប៉ុណ្ណោះទេ តែថែមទាំងផ្តោតសំខាន់លើការធ្វើការងារជាក្រុម ការមាន វិន័យ និងស្មារតីស្រឡាញ់កីឡា ដែលជាតម្លៃដែលពួកគេបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាំងពីដើមដល់ចប់ នៃការប្រកួតវិលជុំនេះ…

  • ល្ងាចថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២៥ ក្រុងទូជាំងយៀន ខេត្តស៊ីឈួន សាធារណរដ្ឋប្រជាមានិតចិន

    ល្ងាចថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២៥ ក្រុងទូជាំងយៀន ខេត្តស៊ីឈួន សាធារណរដ្ឋប្រជាមានិតចិន

    ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការស្តីទី សហព័ន្ធគុនខ្មែរអន្តរជាតិ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ាត់ ចំរើន ប្រធានស្តីទីសហព័ន្ធគុនខ្មែរអន្តរជាតិ បានចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដំណើរការក្លឹបប្រដាល់គុនខ្មែរទី៧ និងជាមជ្ឈមណ្ឌលផ្សព្វផ្សាយគុនខ្មែរ ប្រចាំខេត្តស៊ីឈួន សាធារណរដ្ឋប្រជាមានិតចិន ។មជ្ឈមណ្ឌលផ្សព្វផ្សាយគុនខ្មែរ ប្រចាំខេត្តស៊ីឈួននេះ បង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់យុទ្ធគុនចិន ប្រចាំខេត្តស៊ីឈួន ដែលមានសមាជិកជាង១០០០ក្លឹបនៅទូទាំងខេត្តស៊ីឈួន។ឯកឧត្តមប្រធានសហព័ន្ធគុនខ្មែរ នឹងបន្តទំនាក់ទំនងផ្សព្វផ្សាយ និងអូសទាញអោយមានក្លឹបប្រដាល់ចិន កាន់តែច្រើន រាប់រយក្លឹបបន្ថែមទៀត មកចូលរួមជាមួយគុនខ្មែរយើង។សូមជម្រាបថា ខេត្តស៊ីឈួន មានប្រជាជនរស់នៅសរុបជាង៨៤លាននាក់ ច្រើនជាងចំនួនប្រជាជនកម្ពុជានៅទូទាំងប្រទេសដល់ទៅ៥ដង។ ដោយ ជាវ ចន្ធូ

  • ជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ជឺជីតស៊ូ កម្ពុជា បង្ហាញការភ្ញាក់ផ្អើលដល់ប្រទេសក្នុងតំបន់

    ជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ជឺជីតស៊ូ កម្ពុជា បង្ហាញការភ្ញាក់ផ្អើលដល់ប្រទេសក្នុងតំបន់

    (ភ្នំពេញ)៖ អត្តពលិកកីឡាជឺជីតស៊ូកម្ពុជាបានធ្វើដំណើរមាតុភូមិនិវត្តមកដល់កម្ពុជាវិញហើយ បន្ទាប់ពីចូលរួមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន ពីថ្ងៃទី១២ ដល់ ទី១៣ ខែកក្តដា ឆ្នាំ២០២៥ ដោយនាំយកនូវមេដាយជូនជាតិសរុប២៩គ្រឿង។ ថ្លែង ក្នុងដំណើរមកដល់ នាឱកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ថោង បញ្ញាធន ប្រធានស្តីទី សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា សមិទ្ធផលដែលកម្ពុជាដណ្តើមនេះ បានធ្វើឱ្យប្រទេសចូលរួមនៅក្នុងតំបន់បានបង្ហាញការភ្ញាក់ផ្អើល ដោយកោតសសើរអត្តពលិកកម្ពុជាថា មានការរីកចម្រើនលឿន ហើយបានចាត់ទុកកម្ពុជាជាប្រទេសមួយជាឧបសគ្គមិនអាចមើលស្រាលបាន។ ឯកឧត្តម ប្រធានស្តីទីបានបញ្ជាក់ទៀតថា ការប្រជែងដណ្តើមមេដាយលើកនេះ សមិទ្ធផលដែលកម្ពុជាដណ្តើមបាន បានបង្ហាញថា គឺមានទាំងមរិមាណនិងគុណភាព ហើយលទ្ធផលវិជ្ជាមានទាំងនេះ ជាសញ្ញាមួយដ៏ល្អក្នុងជំហានឆ្ពោះទៅប្រជែងមេដាយនៅក្នុងព្រឹត្តិការណ៍ពិភពលោកនៅថៃ និងកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាអំឡុង ខែ ធ្នូ ឆ្នាំ២០២៥។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាជឺជីតស៊ីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ថ្នាក់តំបន់ឆ្នាំ២០២៥នេះ មានប្រទេសចូលរួមចំនួន១០ប្រទេស ដោយប្រទេសវៀតណាមឈរនៅចំណាត់លេខ១ មេដាយសរុប២២៨គ្រឿង មេដាយមាស៨៤ មេដាយ៧០និងមេដាយសំរឹទ្ធ៧៤គ្រឿង។ប្រទេសហ្វីលីពីនម្ចាស់ផ្ទះឈរនៅចំណាត់លេខ២ មានមេដាយសរុប ១០៨គ្រឿង មេដាយមាស ៣៤ មេដាយប្រាក់ ៣៥ និងមេដាយសំរឹទ្ធ ៣៩គ្រឿង។ ឈរនៅចំណាត់លេខ៣…

  • ការបង្កើតក្រុមមេធាវីស្ម័គ្រចិត្តប្រចាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺមិនមែនសម្រាប់តតាំងនឹងការរិះគន់របស់អ្នកគាំទ្រនោះទេ

    ការបង្កើតក្រុមមេធាវីស្ម័គ្រចិត្តប្រចាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺមិនមែនសម្រាប់តតាំងនឹងការរិះគន់របស់អ្នកគាំទ្រនោះទេ

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែ កក្តដា ឆ្នាំ២០២៥ម្សិលមិញនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រកាសសេចក្តីសម្រេចស្តីពីការតែងតាំងមេធាវីស្ម័គ្រចិត្តប្រចាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលមានចំនួន ៣១រូប នៅក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)។ ជាមួយនិងការបង្កើតក្រុមមេធាវីប្រចាំសហព័ន្ធឡើងមកនេះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងបញ្ជាក់ថា ក្រុមមេធាវីដែលសហព័ន្ធបង្កើតឡើងមកនេះ មិនមែនរៀបចំមក ដើម្បីតតាំងនឹងការរិះគន់របស់មហាជនមួយចំនួននោះទេ ប៉ុន្តែការរៀបចំក្រុមមេធាវីប្រចាំសហព័ន្ធ គឺដោយសារតែការវិវឌ្ឍរបស់សហព័ន្ធមានការងារច្រើនណាស់ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយសហព័ន្ធត្រូវមានក្រុមការងារផ្នែកច្បាប់ ដើម្បីជួយសហព័ន្ធក្នុងការរៀបចំឯកសារគតិយុត្ត ក៏ដូចជាជួយរៀបចំលក្ខន្តិកៈផ្សេងៗរបស់សហព័ន្ធ សម្រាប់ប្រតិបត្តិការងារទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីជួយការពារភាពស្របច្បាប់របស់សហព័ន្ធ។ ក្នុងករណីណា ដែលមានការបំពារបំពានផ្លូវច្បាប់ដល់សហព័ន្ធ គឺសហព័ន្ធមានសិទ្ធិក្រុមការងារផ្នែកច្បាប់របស់ខ្លួន ដើម្បីការពារទៅតាមផ្លូវច្បាប់។ ចំពោះបញ្ហាដែលលើកឡើងថា ការបង្កើតក្រុមមេធាវីប្រចាំសហព័ន្ធនឹងការពារលើការរិះគន់ផ្សេងៗនោះ គឺសហព័ន្ធមិនទាន់បានគិតគូដល់បញ្ហានេះនៅឡើយទេ ដោយយើងគាំទ្រឱ្យមានការបញ្ចេញមតិរិះគន់ ក្នុងន័យស្ថាបនា។ ប៉ុន្តែប្រសិនបើការរិះគន់ណាមួយ ក្នុងន័យមួលបង្កាច់ ឬធ្វើឱ្យមានការយល់ច្រឡំ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍរបស់វិស័យកីឡាប្រដាល់គុនខ្មែរជាលក្ខណៈជាតិ និងអន្តរជាតិនោះ សហព័ន្ធនឹងអាចចាត់វិធានការណ៍តាមផ្លូវច្បាប់ ដោយក្រុមការងារច្បាប់នឹងសិក្សាទៅលើករណីនោះ។ ប្រធានសហពន្ធ បានរំលេចថា ជាគោលការណ៍ គឺសហព័ន្ធកីឡាប្រដាល់គុនខ្មែរមិនដែលចង់យកអ្នកគាំទ្រធ្វើជាសត្រូវនោះទេ ដោយយើងស្វាគមន៍ចំពោះការរិះគន់ទាំងឡាយណា ដែលឈរលើន័យស្ថាបនា ឬរិះគន់ឱ្យមានមូលដ្ឋានច្បាស់លាស់ ដោយសុំឱ្យការរិះគន់ទាំងនោះឈរលើភាពត្រឹមត្រូវ ពីព្រោះបើផ្លូវច្បាប់ឈរត្រឹមត្រូវ ហើយបើការរិះគត់នោះឈរលើភាពត្រឹមត្រូវ គឺគ្មានអ្នកណាធ្វើអ្វីគាត់កើតនោះដែរ។…

  • ប្រធានសហព័ន្ធកីឡារាំ បានចាត់មេដាយ ១៨គ្រឿងប្រជែងបានពីប្រទេសវៀតណាមបង្ហាញពីប្រភេទកីឡារាំកម្ពុជារីកចម្រើន

    ប្រធានសហព័ន្ធកីឡារាំ បានចាត់មេដាយ ១៨គ្រឿងប្រជែងបានពីប្រទេសវៀតណាមបង្ហាញពីប្រភេទកីឡារាំកម្ពុជារីកចម្រើន

    (ភ្នំពេញ)៖ ប្រតិភូកីឡារាំកម្ពុជា ដែលដណ្តើមបានមេដាយសរុប១៨គ្រឿង ពីការប្រកួតកីឡារាំអាស៊ីអាគ្នេយ៍នៃព្រឹត្តិការណ៍ជើងឯកអាស៊ី-ជើងឯកអាស៊ីអាគ្នេយ៍ (WDSF Asian-WDSF Southeast Asian Championship 2025) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ពីថ្ងៃទី០៨-១៣ ខែកក្កដា ឆ្នាំ២០២៥ បានវិលត្រឡប់តាមរថយន្តក្រុងមកដល់មាតុប្រទេសវិញ នៅព្រលប់ ថ្ងៃទី១៤ ខែកក្កដានេះ។ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីរាំកម្ពុជាទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនូវដំណើរមកដល់ពីលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា ឯកឧត្ដម ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា អនុប្រធានកិត្តិយសសហព័ន្ធ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ និងមន្ត្រីសហព័ន្ធជាច្រើនរូបប្រកបដោយភាពរីករាយ និងមោទនភាពជាតិ។ លោកជំទាវ ញ៉ែម មរកត មានប្រសាសន៍ថា ក្នុងនាមសហព័ន្ធកីឡារាំកម្ពុជា លោកជំទាវពិតជារំភើបរីករាយជាខ្លាំង ដែលប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីបានចូលរួមប្រកួតនៅប្រទេសវៀតណាម នាពេលនេះ ដោយបាននាំយកមកជាមួយនូវមេដាយមាស ប្រាក់ និងសំរឹទ្ធ សរុប…