-
សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ អបអរសាទរ ការចុះ «បូជនីយស្ថានចងចាំ នៃកម្ពុជា ៖ ពីទីតាំង ឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ លោក ស្រុង វ៉ាន់ណូ ប្រធានសហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ (FUCPCK) ដែលជាសមាជិកនៃសហភាពសហជីពមរតកជាតិកម្ពុជា (CCTUH) រួមនឹងសមាជិក សមាជិកា សូមអបអរសាទរ ការចុះ «បូជនីយស្ថានចងចាំនៃកម្ពុជា៖ ពីទីតាំង ឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៥ ៕ ដោយ ៖ វណ្ណលុក
-
តស់! ចុះឈ្មោះទាំងអស់គ្នាចូលរួមរត់ក្នុងព្រឹត្តិការណ៍រត់ CKD FAMILY FUN RUNលើកទី៣នៅថ្ងៃទី៣១ ខែ សីហា

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋជាតិនិងអន្តរជាតិដែលនិយមចូលចិត្តកីឡារត់អាចុះឈ្មោះចូលរួមរត់ដោយសេរី ក្នុងព្រឹត្តិការណ៍រត់ CKD FAMILY FUN RUNលើកទី៣ នៅក្នុងបរីចំការដូង នៅថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៥ខាងមុខនេះ។លោក ម៉ន ម៉េងអាន សមាជិករៀបចំនិង គ្រប់គ្រងកម្មវិធី បានគូសបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍រត់ដែលរៀបចំជាលើកទី៣នេះ នឹងរៀបចំនៅថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៥ នៅក្នុងបុរី ចំការដូង នៅវេលាម៉ោង៥ព្រឹក ។ ព្រឹត្តិការណ៍រត់នេះ មានពីរវិញ្ញាសារួមមាន៖រត់ចម្ងាយ១០គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ។ លោកថា សម្រាប់ព្រឹត្តិការណ៍រត់មួយនេះ ទទួលអ្នកចូលរួមគ្រប់វ័យមិនប្រកាន់អាយុឬជាតិសាសន៍ឡើយឱ្យតែមានបំណងចូលរួម គឺចូលរួមបានដោយសេរី មិនគិតថវិកាឡើយ។ អ្នកមានបំណងចង់ចុះឈ្មោះចូលរួមគ្រាន់តែស្គែនQRកូដ ឬតាមតំណរលីញតេលេក្រាម។អ្នកដែលចុះឈ្មោះចូលរួមរត់មុនថ្ងៃទី២៥ កក្កដា ឆ្នាំ២០២៥ ក៏ទទួលបានការឧបត្ថម្ភជាអាវយឺតចំនួនមួយពីក្រុមហ៊ុននំហេឡូផងដែរ។លោក ម៉ន ម៉េងអាន បានឱ្យដឹងទៀតថា ព្រឹត្តិការណ៍ រត់ CKD FAMILY FUN RUNលើកទី៣ បានបង្កើតឡើងក្នុងគោលដៅចង់ឱ្យប្រជាពលរដ្ឋចេះស្រលាញ់ដល់សុខភាពទាំងអស់គ្នា និងធ្វើជាគំរូដល់កូនៗដែលជាការបង្កលក្ខណៈឱ្យមានកីឡានៅក្នុងសហគមន៍។រួសរាន់ឡើងបងប្អូន ចុះឈ្មោះរត់ទាំអស់គ្នា ដើម្បីសុខភាពរឹងមាំ កីឡានាំមកនូវសាមគ្គីភាព និងមិត្តភាព!៕ https://t.me/+6DY_gRS3V-M3NWFl…
-
ឯកឧត្តម សំហេង បុរស ដឹកនាំ កិច្ចប្រជុំស្តីអំពីការត្រៀមរៀបចំការប្រកួតបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បុរស សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មធិការកណ្តាល ស.ស.យ.ក. និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយ ឯកឧត្តម គួច វេងស្រ៊ុន ប្រធានក្រុមប្រតិបត្តិនៃកម្មវិធីប្រកួតបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាជារួមអំពីកម្មវិធី និងជំរុញការផ្សព្វផ្សាយឆ្ពោះទៅកាន់កម្មវិធី ប្រកួតបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ” ក្រោមប្រធានបទ៖ “តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ” នៅអាគារ The kampus។ កិច្ចប្រជុំនេះ ជំរុញធ្វើយ៉ាងណាឱ្យសមាជិកសមាជិការដែលពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រៀមខ្លួនឱ្យបានល្អ ដើម្បីសម្របសម្រួលឱ្យកម្មវិធី បាល់ទាត់មួយនេះ ប្រព្រឹត្តិទៅដោយរលូននិងមានភាពជោគជ័យ ។ សូមបញ្ជាក់ថា បញ្ជាក់ដែរថា កម្មវិធីប្រកួតបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ” ក្រោមប្រធានបទ៖ “តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ”ប្រព្រឹត្តឡើងក្នុងគោលបំណង បង្ហាញអំពីស្មារតីសាមគ្គីភាពជាតិខ្មែរ ដោយមានប្រជាជនជាខឿនការពារជួរក្រោយដើម្បីជួយដល់កងទ័ពជួរមុខ និងបង្ហាញអំពីស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជា ពោរពេញដោយភាពជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពជួរមុខរបស់យើង ក្នុងបុព្វហេតុការពារជាតិ ការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិខ្មែរ ។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីក្រុមការងាររៀបចំសមាជិក សមាជិកា ស.ស.យ.ក. រាជធានីភ្នំពេញ…
-
ក្រុមកីឡាករកីឡាការិនីវាយសីកម្ពុជាបន្តធ្វើបានល្អក្នុងការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ឆ្នាំ២០២៥

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់វគ្គប្រកួតជាក្រុមចម្រុះប្រទេសនិងប្រទេសដែលបានបញ្ចប់កាលពីថ្ងៃទី៩ ខែ កក្តដា ឆ្នាំ២០២៥ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ ដោយក្រុមម្ចាស់ផ្ទះកម្ពុជាដណ្តើមមេដាយប្រាក់ ទាំង៣ប្រភេទអាយុ។ ហើយការប្រកួតបន្តចាប់ពីថ្ងៃទី១០ដល់១២ មានវិញ្ញាសាប្រកួតឯកក្តជន ប្រកួតវាយគូ និងវាយគូចម្រុះបុរសនិងនារី លើប្រភេទអាយុ១៥ឆ្នាំ .១៧ឆ្នាំ និង២៣ឆ្នាំ ក្រុមកីឡាវាយសីរបស់កម្ពុជាក៏នៅតែបន្តធ្វើបានយ៉ាងល្អគ្រប់ប្រភេទអាយុ ដោយបន្តឈ្នះឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គិតត្រឹមល្ងាចថ្ងៃទី១០ ។ដោយឡែកការប្រកួតបន្តនៅថ្ងៃទី១១ ខែ កក្តដានេះ ក្រុមកីឡាវាយសីកម្ពុជា ក៏កំពុងប្រកួតដណ្តើមយកកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ទាំង៣ប្រភេទអាយុ ក្នុងនោះមានអាយុក្រោម ២៣ឆ្នាំ .អាយុក្រោម១៧ឆ្នាំ និងអាយុក្រោម១៥ឆ្នាំ ។ សម្រាប់ការប្រជែងឡើងទៅកាន់កៅអីវគ្គផ្តាច់នេះ ក្រុមម្ចាស់ផ្ទះកម្ពុជា ហាក់មានក្តីរំពឹងខ្ពស់ ក្នុងការឈ្នះឡើងទៅយកដំណែងជើងឯកមេដាយមាស។ តែទោះជាបែបនេះក្តី នៅសល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយទៀត ដែលនិងត្រូវធ្វើឡើង ចាប់ពីព្រឹកថ្ងៃទី១២ ខែ កក្តដា ឆ្នាំ២០២៥សែ្អកនេះ នៅក្នុងពហុកីឡដ្ឋានមរតកតេជោ ។ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២នេះ វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស នឹងធ្វើឡើងនៅថ្ងៃទី១២ ខែ កក្តដា ស្អែកនេះ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដោយការប្រកួតបើកឱ្យមហាជន ប្រជាពលរដ្ឋចូលទស្សនាដោយសេរី។ កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីគាំទ្រលើកទឹកចិត្តកីឡាករកីឡាការិនីកម្ពុជាម្ចាស់ផ្ទះ៕ រូបភាព…
-
ឯកឧត្តម លី កុសល ៖ ឈ្នះមេដាយប្រាក់ វិញ្ញាជាក្រុមប្រកួតប្រទេសនិងប្រទេស បញ្ជាក់ថា យុវជនវ័យក្មេងរីកចម្រើន

ភ្នំពេញ៖ ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានបង្ហាញក្តីរីករាយ ដែលសហព័ន្ធកីឡាវាយសីអាស៊ីបានកោតសរសើរ ចំពោះការធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ ឆ្នាំ២០២៥នេះ។ ហើយអ្វីដែលពិសេសគឺកីឡាករ កីឡាការិនីក្រោម១៥ឆ្នាំ និងក្រោម១៧ឆ្នាំមានការរីកចម្រើន ក្នុងការដណ្តើមបានមេដាយប្រាក់ ដែលជាក្តីសង្ឃឹមក្នុងដំណើរត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី នាឆ្នាំ២០២៩។នេះជាថ្លែងបញ្ជាក់របស់ ឯកឧត្តម លី កុសល ប្រាប់ទៅកាន់អ្នកព័ត៌មាន ក្រោយបញ្ចប់ពិធីបំពាក់មេដាយជូនដល់ម្ចាស់ជ័យលាភី ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ ប្រចាំតំបន់ នៅល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានបញ្ចប់លើវិញ្ញាសាក្រុមចម្រុះ ក្រោយដំណើរការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៣ថ្ងៃ។ ឯកឧត្តមប្រធានសហព័ន្ធវាយសីកម្ពុជាមានប្រសាសន៍ថា ការទទួលធ្វើម្ចាស់ផ្ទះរបស់កម្ពុជា ឆ្នាំ២០២៥នេះ សហព័ន្ធកីឡាវាយសីអាស៊ី (BA) បានស្នើមកប្រកួតនៅកម្ពុជាម្ដងទៀត ក្រោមហេតុផលកម្ពុជាទទួលបដិសណ្ឋារកិច្ចល្អ ហើយអ្វីៗយើងអាចម្ចាស់ការលើខ្លួនឯង បន្ទាប់ពីចប់ស៊ីហ្គេម ២០២៣។ ការអនុវត្តកន្លងមកយើងមានបទពិសោធន៍ល្អ ដោយទី១ ការរៀបចំបានល្អ និងទី២ ទីលានស្ដង់ដាអន្តរជាតិ។ កិច្ចការផ្សេងៗទាក់ទងការប្រកួតនេះ ត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ និងគ្រប់ជ្រុងជ្រោយ។ តាមយោបល់របស់មន្ត្រី BA បានជជែកពិភាក្សាជាមួយឯកឧត្តម ពួកបានវាយតម្លៃកម្ពុជាខ្ពស់ជាងគេ…
-
ឯកឧត្តម សរ សិទ្ធិ ៖ មូលហេតុចំនួនមេដាយថមថយជាងការប្រជែងកាលពីលើកទី២០ ដោយសារលើកទី ២១ នៅអាមេរិក ប្រទេសនិងអត្តពលិកចូលរួមច្រើន

(ភ្នំពេញ)៖ អត្តពលិកកីឡាក្រសួងមហាផ្ទៃរួមមានប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនី ដឹកនាំដោយ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានប្រតិភូ បានធ្វើមាតុភូមិនិវត្តមកដល់ព្រះរាជណាចក្រកម្ពុជាហើយ បន្ទាប់ពីចូលរួមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យ ពិភពលោក ( The 21st World Police and Fire Games) លើក ២១ ឆ្នាំ២០២៥ នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥។ ការប្រជែងដណ្តើមមេដាយរបស់អត្តពលិកកីឡាក្រសួងមហាផ្ទៃលើ ១២ប្រភេទ ជាលទ្ធផល ដណ្តើមបានមេដាយសរុបចំនួន ៦២គ្រឿង មេដាយមាស ២២គ្រឿង ប្រាក់ ២២គ្រឿង និងមេដាយសំរឹទ្ធ ១៨គ្រឿង នេះបើយោងតាមការបញ្ជាក់ឱ្យដឹង ពីឯកឧត្តម សរ សិទ្ធិ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី៨ កក្តដា…
-
ប្រធាននាយដ្ឋានអភិវឌ្ឍវាយសីអាស៊ីកោតសរសើរការធ្វើម្ចាស់ផ្ទះរបស់កម្ពុជាប្រកបដោយភាពកក់ក្តៅបំផុត

ភ្នំពេញ៖ លោក THANNA ARIKISRTAN ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កីឡាវាយសីនៃសហព័ន្ធកីឡាវាយសីអាស៊ីបានកោតសរសើរ និងវាយតម្លៃចំពោះការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវាយសី ប្រចាំតំបន់ នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោពីថ្ងៃទី០៧-១២ ខែកក្កដា ឆ្នាំ២០២៥ ប្រកបដោយភាពកក់ក្តៅបំផុត។លោក THANNA ARIKISRTAN បានលើកឡើងថា ប្រទេសកម្ពុជាមានអំណោយផលល្អ ក្នុងការទំនាក់ទំនងល្អ ងាយស្រួលក្នុងការរៀបចំ ហើយថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយសីកម្ពុជាមានទំនាក់ទំនងល្អជាមួយសហព័ន្ធវាយសីអាស៊ី។ យើងសូមថ្លែងអំណរគុណដល់សហព័ន្ធវាយសីកម្ពុជាបានយល់ព្រមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ ប្រចាំតំបន់ឆ្នាំ២០២៥ ជាលើកទី២។កត់សម្គាល់បន្ថែមពីលើនេះ អ្នកជំនាញអភិវឌ្ឍន៍វាយសីអាស៊ីរូបនេះបានសង្កត់ធ្ងន់បែបនេះថា ៖«ចំពោះគុណផលកីឡាករ កីឡាការិនីវាយសីកម្ពុជាលក្ខណៈល្អប្រសើរជាងឆ្នាំមុនៗ។ យើងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជាថារៀបចំបានល្អ ទាំងទីលានប្រកួត ប្រព័ន្ធភ្លើង គ្រឿងបរិក្ខាបំពាក់បម្រើដល់ការប្រកួតមានលក្ខណៈស្តង់ដាអន្តរជាតិ។ កម្ពុជាជាប្រទេសមួយដែលគួរឱ្យស្រឡាញ់ ហើយប្រជាជនមានទឹកមុខរីករាយរួសរាយរាក់ទាក់ ប្រៀបដូចជាគ្រួសារតែមួយប្រកបដោយភាពកក់ក្តៅណាស់។ ចំពោះការទទួលកន្លែងហូបចុកស្នាក់នៅ គឺមានភាពល្អប្រសើរ ព្រមទាំងអាហារមានរសជាតិឆ្ងាញ់។ប្រធាននាយកដ្ឋានអភិវឌ្ឍកីឡាវាយសីអាស៊ី ជនជាតិម៉ាឡេស៊ីរូបនេះបានបង្ហាញពីភាពកក់ក្តៅយ៉ាងខ្លាំង ដែលសហព័ន្ធកីឡាវាយសីកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះមន្ត្រីសហព័ន្ធអាស៊ី ព្រមទាំងប្រតិភូ កីឡាករ កីឡាការិនីមកពី៤ប្រទេសផ្សេងទៀត ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិ នៅកម្ពុជា រយៈពេលជិត៦ថ្ងៃពីថ្ងៃទី០៧-១២ ខែកក្កដា ឆ្នាំ២០២៥នេះ។ អ្វីដែលលោកកោតសរសើរខ្លាំងនោះ គឺចាប់រាប់តាំងពីការទទួលដំណើរមន្ត្រីបច្ចេកទេសអន្តរជាតិ…
-
លោកស្រី ហង់ ស៊ីមន ៖ ទោះអត្តពលិកជាងមកប្រជែង ៣០០០នាក់មកពី ៣៧ប្រទេសយ៉ាងណាក្តី ប៉ុន្តែកីឡារាំកម្ពុជានៅមានសង្ឃឹមក្នុងការប្រជែង មេដាយបានជូនជាតិ

(ភ្នំពេញ)៖ថ្លែងមុនចេញដំណើរ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបានប្រាប់អ្នកយកព័ត៌មាន នៅល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះថា ការប្រកួតកីឡារាំជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសវៀតណាម ឆ្នាំ២០២៥នេះ បើទោះជាមានអត្តពលិកប្រមាណ ៣០០០នាក់ មកពី៣៧ប្រទេសក្តីមកចូលរួមយ៉ាងណាក្តី ក៏អត្តពលិកកីឡារាំកម្ពុជានៅតែមានក្តីសង្ឃឹមខ្លះៗ ក្នុងការប្រជែងមេដាយជូនជាតិដែរ។ លោកស្រីអគ្គលេខាធិការបញ្ជាក់ជូនថា ការប្រកួតកីឡារាំ ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ (WDSF Asian-WDSF Southeast Asian Championship 2025) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី០៨-១៣ ខែកក្កដា ឆ្នាំ២០២៥ ខណៈសហព័ន្ធកីឡារាំកម្ពុជានឹង បញ្ជូនប្រធានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចំនួន ២០នាក់ ទៅចូលរួម ក្នុងនោះមានកីឡាករ កីឡាការិនី ១៨នាក់ ដឹកនាំដោយលោក ស៊ូវ តុង នាយកបច្ចេកទេសសហព័ន្ធ ទទួលបន្ទុកប្រធានប្រតិភូ និងលោកស្រី YOU SHU JIE គ្រូបង្វឹកក្រុមជម្រើសជាតិ។ លោកស្រី ហង់…
-
កាយសម្ព័ន្ធកម្ពុជាបញ្ជូនគ្រូជំនួយនិងកីឡាករ៣រូបសម្រួចដុះខាតសមត្ថភាពនៅប្រទេសចិន

(ភ្នំពេញ)៖ ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសម្ព័ន្ធកម្ពុជា នាព្រឹកថ្ងៃទី៨ ខែ កក្តដា ឆ្នាំ២០២៥ បានដឹកនាំអត្តពលិកកីឡាកាយសម្ព័ន្ធ កម្ពុជា ៤រូបទៅហ្វឹកហាត់បំប៉នសមត្ថភាពរយៈពេលវែងនៅSHANTOU SPORTS SCHOOL ខេត្តGUNGDONG សាធារណរដ្ឋប្រជាមានិតចិន ។ ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសម្ព័ន្ធកម្ពុជា បានថ្លែង បញ្ជាក់ថា អត្តពលិក៤រូប ដែលបញ្ជូនទៅហ្វឹកហាត់ដុះខាត់ បំប៉នសមត្ថភាពនៅ ប្រទេសចិនរយៈពេលវែងនេះ មានគ្រូជំនួយជម្រើស លោក ផុន សុខជា ខណៈ ៣រូបទៀតជាកីឡាករជម្រើសជាតិរួមមានៈ កីឡាករ ទែន វ៉ាន់ដេត យ៉ន មង្គល និងកីឡាករ រេត លីម៉េង។ ឯកឧត្តម អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធខាង បានឱ្យដឹងទៀតថា អត្តពលិក៤រូបនេះ នឹងទៅហ្វឹកហាត់រយៈពេល៥ខែ ចាប់ពីថ្ងៃទី៨ ខែ កក្តដា រហូតដល់ថ្ងៃទី៣០ ខែ វិច្ឆិកា…
-
ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាណត្តិទី៥ប្តេជ្ញាថា អាណត្តិថ្មីនឹងបញ្ជូនអត្តពលិកចូលរួមការប្រកួតលើឆាកអន្តរជាតិកាន់តែច្រើន

ភ្នំពេញ៖ ឯកឧត្តម អ៊ូ រតនា ដែលជាប្រធានសហព័ន្ធកីឡាវ៉ូវីណាម អាណត្តិទី៤ (២០២១-២០ ២៥)ត្រូវបានសមាជិកគណៈកម្មាធិការប្រតិបត្តិបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា អាណត្តិទី៥ (២០២៥-២០២៩)។ ការបោះឆ្នោតគាំទ្រនេះ បានធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៤ បន្ដអាណត្ដិថ្មី នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា។ ក្នុងនាមជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាណត្តិថ្មី ដែលគាំទ្រដោយសមាជិកគណៈកម្មាធិការប្រតិបត្តិ១០០%នោះ ឯកឧត្តម អ៊ូ រតនា បានថ្លែងលើកឡើងថា សម្រាប់អាណត្តិទី៥ដែលជាអាណត្តិថ្មីនេះ យើងនឹងប្តេជ្ញាចិត្តខ្ពស់ធ្វើយ៉ាងណាឱ្យការដឹកនាំទទួលបានជោគជ័យកាន់តែខ្លាំងជាងអាណត្តិទី៤បន្ថែមទៀត។ ដោយក្នុងអាណត្តិទី៥នេះ យើងមានទិសដៅអភិវឌ្ឍជាច្រើន ក្នុងនោះមានដូចជា៖ ១.ការអភិវឌ្ឍនិងពង្រឹងបច្ចេកទេសបន្ថែមទៅដល់កីឡាករកីឡាការិនីជម្រើសជាតិ .២.ខិតខំបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីចៅក្រមអាជ្ញាកណ្តាលបន្ថែមដើម្បីឆ្លើយតបនិងកម្រិតអន្តរជាតិ.៣.ជំរុញឱ្យមានការប្រកួតកាន់តែច្រើននៅក្នុងស្រុក និងជំរុញឱ្យអត្តពលិកជម្រើសជាតិបានចូលរួមការប្រកួតលើឆាកអន្តរជាតិកាន់តែច្រើនជួយឱ្យអត្តពលិកកាន់តែមានសក្តានុពលនិងបទពិសោធន៍ ពិសេស និងមានការកៀគរសមាជិកចូលរួមឱ្យមានចំនួនកាន់តែច្រើន ដើម្បីឱ្យសហព័ន្ធមានការអភិវឌ្ឍរីកចម្រើន។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានសម្តែងនូវការអបអរសាទរចំពោះការជាប់ជាប្រធានសហព័ន្ធដឹកនាំបន្តអាណត្តិថ្មីរបស់ឯកឧត្តម អ៊ូ រតនា ហើយ ឯកឧត្តម ក៏បានកោតសសើរចំពោះសមិទ្ធផលទទួលជោគជ័យជាច្រើនកាលពីអាណត្តិទី៤ដែលជាអាណត្តិចាស់ គឺសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាមានសក្ខីកាមបានបញ្ជាក់យ៉ាងច្បាស់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ូរតនា ជាប្រធាន…