Category: កីឡា

  • ម្ចាស់ផ្ទះកម្ពុជាបន្តឈ្នះមេសរុប៦៤គ្រឿងជាបណ្តោះអាសន្ននៃការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៥

    ម្ចាស់ផ្ទះកម្ពុជាបន្តឈ្នះមេសរុប៦៤គ្រឿងជាបណ្តោះអាសន្ននៃការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៥

    ភ្នំពេញះ គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បញ្ចប់ការប្រកួតម៉ោង៥ល្ងាច ក្នុងនាមជាម្ចាស់រៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៥ កម្ពុជាកំពុងក្តោបក្តាប់ដំណែងចំណាត់ថ្នាក់លេខ១លើតារាងមេដាយ ។ ដោយអត្តពលិកកម្ពុជា ឈ្នះមេដាយសរុប ៨៧គ្រឿង (មេដាយមាស ៤២ ប្រាក់៣៩ និងសំរឹទ្ធ៦ ម៉ាឡេស៊ី ចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយសរុប៤៥គ្រឿង (មាស១១ប្រាក់១ និងសំរឹទ្ធ២៣ .វៀតណាម ចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសរុប ២៧គ្រឿង (មាស ១ ប្រាក់៤និងសំរឹទ្ធ២២គ្រឿង .ហ្វីលីពីនចំណាត់ថ្នាក់លេខ៤ មេដាយសរុប១៥គ្រឿង(មាស៣ ប្រាក់១ និងសំរឹទ្ធ១១)សិង្ហបុរី ឈរលេខ៥ មេដាយសរុប ៤គ្រឿង គឺប្រាក់២ និងសំរឹទ្ធ២ ខណៈឥណ្តូនេស៊ីឈរលេខ៦ មេដាយប្រាក់១គ្រឿង។ សូមជម្រាបថា ពិធីបំពាក់មេដាយជាផ្លូវការត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងលោក Ri Yong Son…

  • ជើងឯកអាស៊ីអាគ្នេយ៍តេក្វាន់ដូITF ព្រឹកថ្ងៃទី២៩ កម្ពុជាបន្តឈរនៅកំពូលតារាងមេដាយ៤២គ្រឿង

    ជើងឯកអាស៊ីអាគ្នេយ៍តេក្វាន់ដូITF ព្រឹកថ្ងៃទី២៩ កម្ពុជាបន្តឈរនៅកំពូលតារាងមេដាយ៤២គ្រឿង

    ភ្នំពេញ៖ ការប្រកួតកីឡាតេក្វាន់ដូITFជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ នៅព្រឹកថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៥នេះ ។ក្រុមម្ចាស់ផ្ទះកម្ពុជា បន្តឈ្នះមេដាយជាបន្តបន្ទាប់បានចំនួន៤២គ្រឿងហើយ ដោយកំពុងឈរនៅកំពូលតារាងក្នុងចំណោម៦ប្រទេស។ មេដាយ៤២គ្រឿងដែលអត្តពលិកកម្ពុជាម្ចាស់ផ្ទះដណ្តើមបាននេះ មានមេដាយមាស១៩គ្រឿង មេដាយប្រាក់១៨គ្រឿង និងមេដាយសំរឹទ្ធ៥គ្រឿង។ឈរនៅក្នុងចំណាត់លេខ២ ប្រទេសម៉ាឡេស៊ីមេដាយ២២គ្រឿង មេដាយមាស៥គ្រឿង មេដាយប្រាក់៥គ្រឿង និងមេដាយសំរឹទ្ធ១២គ្រឿង។លេខ៣ចំណាត់លេខ៣ប្រទេសសឹង្ហបុរី មេដាយ៣គ្រឿង ប្រាក់១គ្រឿងនិងសំរឹទ្ធ២គ្រឿង។ឈរចំណាត់លេខ៤ប្រទេសប្រទេសវៀតណាម មេដាយសំរឹទ្ធ១៥គ្រឿង ។ឈរនៅចំណាត់លេខ៥ប្រទេសហ្វីលីពីន មេដាយសំរឹទ្ធ៤គ្រឿង និង ប្រទេសនៅចំណាត់លេខ៦ ប្រទេសឥណ្តូនេស៊ីគ្មានមេដាយ៕ រូបភាព ជីម ភារ៉ា អត្ថបទ៖ជាវ ចន្ធូ

  • ព្រឹត្តិការណ៍កីឡាមិនត្រឹមជាការប្រកួតប្រជែងដណ្តើមជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែវាជាវេទិកាដ៏សំខាន់បណ្តុះសីលធម៌ វិន័យនិងស្មារតីទទួលខុសត្រូវខ្ពស់

    ព្រឹត្តិការណ៍កីឡាមិនត្រឹមជាការប្រកួតប្រជែងដណ្តើមជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែវាជាវេទិកាដ៏សំខាន់បណ្តុះសីលធម៌ វិន័យនិងស្មារតីទទួលខុសត្រូវខ្ពស់

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែង លើកឡើងនៅក្នុងពិធីបើកការប្រកួតកីឡាតេក្វាន់ដូITFជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នារសៀលថ្ងៃទី២៨ ខែ មីថុនា ឆ្នាំ២០២៥នេះថា ព្រឹត្តិការណ៍ការប្រកួតកីឡាមិនត្រឹមតែជាការប្រកួតប្រជែងដណ្តើមជ័យលាភីប៉ុណ្ណោះនោះទេ ។ពោលវាក៏ជាវេទិកាដ៏សំខាន់បណ្តុះស្មារតី សីលធម៌ និងការទទួលខុសត្រូវខ្ពស់ តាមរយៈការប្រកួតប្រជែងដោយយុត្តិធម៌ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ទៀតថា សហគមន៍កីឡា បានរួមចំណែកដល់ការពង្រឹងសហគមន៍ ផ្សារភ្ជាប់ភាពខុសគ្នា និងបណ្តុះវប្បធម៌នៃការចូលរួមជាមួយគ្នា ដោយមិនគិតពីភាសា ជាតិសាសន៍ ពណ៌សម្បុរ ។ ក្នុងន័យនេះ កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជន ក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យ កាន់តែមានភាពស្និទ្ធស្នាល តាមរយៈការលេងកីឡា និងការផ្លាស់ប្តូរវប្បធម៌ប្រពៃណីរវាងគ្នាទៅវិញទៅមក។ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានរំលេចថា បច្ចុប្បន្នកីឡាតេក្វាន់ដូITFកម្ពុជាកំពុងមានការរីកចម្រើនគួកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមកម្ពុជាសម្រាប់ផ្តល់ឱកាសសម្រាប់យុវជននិងយុវនារីសម្រេចក្តីសុបិន្ទរបស់ខ្លួន។កីឡាតេក្វាន់ដូបានជួយយុវជនជាច្រើនឱ្យចេះតស៊ូនិងជម្នះរាល់ឧបសគ្គដែលជាមេរៀនជីវិតដ៏សំខាន់ជួយឱ្យពួកគេក្លាយជាមនុស្សដ៏រឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត។ ការទទួលធ្វើជាម្ចាស់ផ្ទះប្រកួតព្រឹត្តិការណ៍កម្រិតតំបន់នេះ ក៏មិនអាចកាត់ផ្តាច់ពីកក្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍរីកចម្រើនសេដ្ឋកិច្ចក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី…

  • មេដាយកម្ពុជាបន្តឈ្នះឡើងដល់ ៣២គ្រឿងត្រឹមម៉ោង ១១.៣០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២

    មេដាយកម្ពុជាបន្តឈ្នះឡើងដល់ ៣២គ្រឿងត្រឹមម៉ោង ១១.៣០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែ មីថុនា ឆ្នាំ២០២៥នេះ កីឡាករកីឡាការិនីកម្ពុជា បាននិងកំពុងបន្តឈ្នះមេដាយជាបន្តបន្ទាប់ ដោយគិតមកត្រឹមម៉ោង១១.៣០នាទី មេដាយកម្ពុជាដណ្តើមបានមានចំនួនរហូត៣២គ្រឿងហើយ ការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឈរនៅក្នុងចំណាត់ថ្នាក់លេខ១ក្នុងចំណោម៦ប្រទេស។ ក្នុងនោះមេដាយ៣២គ្រឿងរបស់កម្ពុជា មានមេដាយមាស ១៣គ្រឿង ប្រាក់ ១៥គ្រឿង និងមេដាយសំរឹទ្ធ ៤គ្រឿង។ខណៈដែលប្រទេសម៉ាឡេស៊ីបន្តឈរនៅលំដាប់លេខ២ ដណ្តើមបានមេដាយសរុបឡើងដល់១៦គ្រឿង មាស៤ ប្រាក់២ និងសំរឹទ្ធិ១០គ្រឿង ។ ឈរលេខ៣ ប្រទេសវៀតណាម ដណ្តើមបានមេដាយសំរឹទ្ធ៨គ្រឿង .សឹង្ហបុរីឈរនៅក្នុងចំណាត់លេខ៤ ដណ្តើមបានមេដាយសំរឹទ្ធ៣គ្រឿង ខណៈប្រទេសឈរនៅចំណាត់លេខ៥ហ្វីលីពីន ដណ្តើមបានមេដាយសំរឺទ្ធ២គ្រឿង និងប្រទេសឥណ្តូនេស៊ីបន្តគ្នានមេដាយ៕ រូបភាព ៖ ជីម ភារ៉ាអត្ថបទ ៖ ជាវ ចន្ធូ

  • មេដាយកម្ពុជាបន្តឈ្នះឡើងដល់៣២គ្រឿងត្រឹមម៉ោង១១.៣០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២

    មេដាយកម្ពុជាបន្តឈ្នះឡើងដល់៣២គ្រឿងត្រឹមម៉ោង១១.៣០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២

    ភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែ មីថុនា ឆ្នាំ២០២៥នេះ កីឡាករកីឡាការិនីកម្ពុជា បាននិងកំពុងបន្តឈ្នះមេដាយជាបន្តបន្ទាប់ ដោយគិតមកត្រឹមម៉ោង១១.៣០នាទី មេដាយកម្ពុជាដណ្តើមបានមានចំនួនរហូត៣២គ្រឿងហើយ ការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឈរនៅក្នុងចំណាត់លេខ១ក្នុងចំណោម៦ប្រទេស។ ក្នុងនោះមេដាយ៣២គ្រឿងរបស់កម្ពុជា មានមេដាយមាស១៣គ្រឿង ប្រាក់១៥គ្រឿង និងមេដាយសំរឹទ្ធ៤គ្រឿង។ខណៈដែលប្រទេសម៉ាឡេស៊ីបន្តឈរនៅលំដាប់លេខ២ ដណ្តើមបានមេដាយសរុបឡើងដល់១៦គ្រឿង មាស៤ ប្រាក់២ និងសំរឹទ្ធិ១០គ្រឿង ។ ឈរលេខ៣ ប្រទេសវៀតណាម ដណ្តើមបានមេដាយសំរឹទ្ធ៨គ្រឿង .សឹង្ហបុរីឈរនៅក្នុងចំណាត់លេខ៤ ដណ្តើមបានមេដាយសំរឹទ្ធ៣គ្រឿង ខណៈប្រទេសឈរនៅចំណាត់លេខ៥ហ្វីលីពីន ដណ្តើមបានមេដាយសំរឺទ្ធ២គ្រឿង និងប្រទេសឥណ្តូនេស៊ីបន្តគ្នានមេដាយ៕ រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

  • អបអរសាទរ កីឡាករ កីឡាការិនីតេក្វាន់ដូITFកម្ពុជា ៣រូប ដណ្តើមបានមេដាយមាស ក្នុងការប្រកួតតេក្វាន់ដូITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២

    អបអរសាទរ កីឡាករ កីឡាការិនីតេក្វាន់ដូITFកម្ពុជា ៣រូប ដណ្តើមបានមេដាយមាស ក្នុងការប្រកួតតេក្វាន់ដូITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២៥នេះ កីឡាករកីឡាការិនីម្ចាស់ផ្ទះកម្ពុជា៣រូបប្រជែងដណ្តើមបានមេដាយមាសជូនកម្ពុជា ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូITF ជ្រើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៥ លើវិញ្ញាសាសម្តែងឯកកក្តជន។ មេដាយមាសមុនគេនេះ ដណ្តើមបានដោយ កីឡាករ សេរី វឌ្ឍនាវង្ស ,កីឡាករ ស៊ីវ សិរីបុត្រ និងកីឡាការិនី តូច ឧត្ដម ។ សូមបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូITFជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២នេះ ការប្រកួតដំណើរការរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយមានប្រទេសចូលរួមចំនួន ៧ប្រទេសរួមមាន ៖ ម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី វៀតណាម និង កូរ៉េខាងជើង ៕ រូបភាព ៖ ជីម ភារ៉ាអត្ថបទ ៖ ជាវ ចន្ធូ

  • គោលដៅរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ គឺរឹតចំណងមិត្តភាព និងទាក់ទាញទេសចរ

    គោលដៅរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ គឺរឹតចំណងមិត្តភាព និងទាក់ទាញទេសចរ

    (ភ្នំពេញ)៖ ឯកឧត្តមផាន់ វណ្ណរ័ត្ន អនុប្រធានទី១ សហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា បានថ្លែងថា កក្តាដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាតេក្វាន់ដូITFជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ជាលើកទី២ ក្នុងឆ្នាំ២០២៥នេះ ក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព ក្នុងតំបន់អាស៊ាន តាមរយៈជំនួបការប្រកួតក្បាច់គុន។ ហើយ ក៏ជាឱកាសស្រូបទាញទេសចរ តាមរយៈអត្តពលិកអន្តរជាតិមកចូលរួមផងដែរ។ ការថ្លែង របស់ អនុប្រធានទី១ សហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា បានធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មាន នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តម ផាន់ វណ្ណរ័ត្ន បានថ្លែងថា ការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់ព្រឹត្តិការណ៍ប្រកួតITFនេះ មិនមែនត្រឹមតែជើងឯកកម្រិតអាស៊ីអាគ្នេយ៍មួយនេះឡើយ។ ពោលគឺយើងមានមហិច្ឆតារៀបចំឈានដល់កម្រិតអាស៊ីថែមទៀតផងនាពេលខាងមុខ។ មានន័យថា យើងទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតធំៗយើងចង់បង្ហាញនិងផ្សព្វផ្សាយទៅកាន់អន្តរជាតិថា កម្ពុជាក្រោមម្លាប់សុខសន្តិភាព មានការរីកចម្រើន និងមានសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍មកកំសាន្តដោយគ្មានក្តីបារម្ភ។ ឯកឧត្តម អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា បានបញ្ជាក់ទៀតថា ការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ ដែលដំណើររយៈពេល ៣ថ្ងៃនេះ មាន ៧ប្រទេសក្នុងតំបន់អាស៊ីអាក្នេយ៍ដែលមកចូលរួមនេះ សុទ្ធសឹងជាកីឡាករកីឡាការិនីលំដាប់កំពូលរបស់ប្រទេសគេ ខណៈដែលកីឡាករកម្ពុជាក៏យើងបានជ្រើសរើសកីឡាករកីឡាការិនីខ្លាំងនិងកំពូលដូចគ្នា ព្រោះការប្រកួតនីមួយៗប្រទេសដែលចូលរួមសុទ្ធសឹងតែចង់ឈ្នះមេដាយនាំយកទៅប្រទេសគេវិញ ដើម្បីកេរ្តិ៍ឈ្មោះ និងមុខមាត់ប្រទេស ។ ឯកឧត្តម បួន ហ៊ីងសុធីយ៉ា…

  • ទេសរដ្ឋមន្រ្តី កែវ រ៉េមី ៖ ការប្រកួតកីឡាតេក្វាន់-ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ជាវេទិកាមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ

    ទេសរដ្ឋមន្រ្តី កែវ រ៉េមី ៖ ការប្រកួតកីឡាតេក្វាន់-ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ជាវេទិកាមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ មិនត្រឹមតែជាការប្រកួតប្រជែងកីឡាប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាមួយក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសដទៃទៀត ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា ក្នុងឱកាសជួបប្រជុំជាមួយ Grand Master Professor RI YONG SON ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF អន្តរជាតិ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណ Grand Master Professor RI YONG SON ដែលបានអញ្ជើញមកពីចម្ងាយ និងផ្តល់ជាកិត្តិយសចូលរួមក្នុងកម្មវិធីប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៥ នៅនៅវិមានពហុកីឡដ្ឋានជាតិ អូឡាំពិក…

  • អត្តពលិកអន្តរជាតិមកចូលរួមការប្រកួតកីឡាតេក្វាន់ដូ-អាយធីអេហ្វជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ បានមកដល់កម្ពុជាជាបន្តបន្ទាប់

    អត្តពលិកអន្តរជាតិមកចូលរួមការប្រកួតកីឡាតេក្វាន់ដូ-អាយធីអេហ្វជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ បានមកដល់កម្ពុជាជាបន្តបន្ទាប់

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ គណៈប្រតិភូ និងអត្តពលិក មកពី ម៉ាឡេស៊ី ចំនួន ៤៦នាក់ ហ្វីលីពីន ចំនួន ១៤នាក់ វៀតណាម ចំនួន៣៣នាក់ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ដើម្បីចូលរួមក្នុងការប្រកួតកីឡាតេក្វាន់ដូ-អាយធីអេហ្វជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ ២០២៥ ដែលនឹង ប្រព្រឹត្តិទៅចាប់ថ្ងៃទី ២៧ ដល់ថ្ងៃទី៣០ខាងមុខនេះ គណៈប្រតិភូ និងអត្តពលិកមកពីបណ្តាប្រទេសផ្សេងៗទៀត សរុបប្រមាណ ១៨៤នាក់ ក្នុងនោះប្រតិភូ និងអត្តពលិកកម្ពុជា មានចំនួន៦៦នាក់ សូមបញ្ជាក់ផងដែរថា ប្រទេសដែលនឹងចូលរួមក្នុងកម្មវិធីនេះរួមមាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី វៀតណាម និងកូរ៉េខាងជើង៕ ដោយ ៖ ជាវ ចន្ធូ

  • អត្តពលិកអន្តរជាតិមកចូលរួមការប្រកួតកីឡាតេក្វាន់ដូ-អាយធីអេហ្វជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៥ បានមកដល់កម្ពុជាជាបន្តបន្ទាប់

    អត្តពលិកអន្តរជាតិមកចូលរួមការប្រកួតកីឡាតេក្វាន់ដូ-អាយធីអេហ្វជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៥ បានមកដល់កម្ពុជាជាបន្តបន្ទាប់

    ភ្នំពេញះ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ គណៈប្រតិភូ និងអត្តពលិក មកពី ម៉ាឡេស៊ី ចំនួន ៤៦នាក់ ហ្វីលីពីន ចំនួន ១៤នាក់ វៀតណាម ចំនួន៣៣នាក់ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ដើម្បីចូលរួមក្នុងការប្រកួតកីឡាតេក្វាន់ដូ-អាយធីអេហ្វជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ ២០២៥ ដែលនឹង ប្រព្រឹត្តិទៅចាប់ថ្ងៃទី ២៧ ដល់ថ្ងៃទី៣០ខាងមុខនេះ គណៈប្រតិភូ និងអត្តពលិកមកពីបណ្តាប្រទេសផ្សេងៗទៀត សរុបប្រមាណ១៨៤នាក់ ក្នុងនោះប្រតិភូ និងអត្តពលិកកម្ពុជា មានចំនួន៦៦នាក់ សូមបញ្ជាក់ផងដែរថា ប្រទេសដែលនឹងចូលរួមក្នុងកម្មវិធីនេះរួមមាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី វៀតណាម និងកូរ៉េខាងជើង៕ ដោយ ជាវ ចន្ធូ