-
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំកម្មវិធីសំខាន់ៗចំនួន៣ ដើម្បីរំលេចនិងផ្សព្វផ្សាយ ចលនាអូឡាំពិក

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសជូនតំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានប្រកាសថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំកម្មវិធីសំខាន់ៗ ចំនួន ៣ រួមមាន៖ វេទិកាអត្តពលិកជាតិ – National Athletes’ Forum ក្រោមប្រធានបទ “ឧត្តមានុវត្ត និង បទពិសោធន៍ ល្អៗរបស់អត្តពលិកអូឡាំពិកក្នុងការប្រកួតកីឡាអូឡាំពិក” និងទិវាអូឡាំពិក – Olympic Day 2025 ក្រោមមូលបទ “LET’S MOVE” និងកម្មវិធីទស្សនាសារមន្ទីរអូឡាំពិក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានការចូលរួមពីវាគ្មិនកិត្តិយសជាអត្តពលិកអូឡាំពិក “Olympian” អត្តពលិកជម្រើសជាតិ សិស្សានុសិស្ស និងមន្ត្រីកីឡា សរុបចំនួន ៥៥០រូប ដើម្បីអបអរសាទរខួបលើកទី១៣១ នៃការបង្កើតចលនាអូឡាំពិកសម័យ ទំនើប (២៣ មិថុនា ឆ្នាំ១៨៩៤ – ២៣ មិថុនា ឆ្នាំ២០២៥) ក្រោមមូលបទ “LET’S MOVE” និងយុទ្ធនាការជាតិ “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” ដើម្បីលើកកម្ពស់គុណតម្លៃនៃទស្សនវិជ្ជាអូឡាំពិក៖ ឧត្តមភាព…
-
ទិវាយូហ្គា អន្តរជាតិលើកទី១១ ប្រារព្ធឡើងនៅខេត្តសៀមរាប ដើម្បីជំរុញសុខភាព និងទេសចរណ៍

(សៀមរាប)៖ ទិវាយូហ្គាអន្តរជាតិ លើកទី១១ បានប្រព្រឹត្តទៅនៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីលានជល់ដំរី ដែលទិវានេះជាចលករមួយដ៏សំខាន់ ក្នុងការជំរុញវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចក្នុងតំបន់អង្គរ ។ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានថ្លែងថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាចំណែកជួយផ្សព្វផ្សាយអំពីតំបន់អង្គរទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តសៀមរាបកាន់តែច្រើន។ នាពេលខាងមុខ ខេត្តសៀមរាប នឹងបន្តប្រារព្ធទិវានេះជាប្រចាំឆ្នាំ ដោយផ្អែកលើស្ថានភាពជាគោលដៅទេសចរណ៍ពិភពលោករបស់កម្ពុជា ។ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់វិស័យទេសចរណ៍ ជាវិស័យអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។ ការប្រារព្ធទិវាយូហ្គាអន្តរជាតិ គឺជាវេទិកាសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនកម្ពុជា អំពីអត្ថប្រយោជន៍សុខភាព និងជម្រុញការធ្វើដំណើរទេសចរណ៍រវាងកម្ពុជា និងឥណ្ឌា ក្នុងបរិបទនៃយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ២០២៥” ។ ឯកឧត្តម Vanlalvawna Bawitung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា…
-
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ៖ កីឡានាំមកនូវសុខភាព មិត្តភាព ចំណងការទូត និងសន្តិភាព

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានមានប្រសាសន៍ថា កីឡានាំមកនូវសុខភាព មិត្តភាព ចំណងការទូត និងសន្តិភាព ។ នេះជាការលើកឡើងក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Jang Yun Gon ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងពេលបញ្ចប់ការងារ និងអាណត្តិ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ។ ឯកឧត្តម Jang Yun Gon បានថ្លែងអំណរគុណ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី និងបានកោតសរសើរចំពោះការរក្សាទំនាក់ទំនងយ៉ាងល្អ ជាមួយស្ថានទូតសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េកន្លងមករហូតដល់ពេលបច្ចុប្បន្ននេះ ។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថាស្ថានទូតសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ គ.ស.ម.ក.។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការសោកស្ដាយដែលមិនបានចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ដែលរៀបចំដោយសហព័ន្ធកីឡាតេក្វាន់-ដូ អាយធីអែហ្វ កម្ពុជា។…
-
វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរជាផ្នែកមួយដ៏សំខាន់បណ្តុះបណ្តាលគ្រូនិងមន្រ្តីបច្ចេកទេសដ៏មានសមត្ថភាពនាថ្ងៃអនាគត

(ភ្នំពេញ)៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានថ្លែងថា ការបង្កើតជាផ្លូវការនៃវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ គឺជាការបោះជំហានដ៏ធំមួយរបស់គុនខ្មែរ ក្នុងការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ទៅកាន់អន្តរជាតិ ដោយតាមរយៈការបណ្តុះបណ្តាលធនធានមូលដ្ឋានគ្រឹះនេះនឹងជំរុញឱ្យគ្រូបង្វឹក មន្ត្រីបច្ចេកទេសគុនខ្មែរក្លាយជាជនបង្គោល សម្រាប់ការផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិ ហើយបើគ្មានការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ ក៏មិនអាចធ្វើឱ្យគុនខ្មែរចាក់ឫសចាក់គល់នៅលើឆាកអន្តរជាតិដែរ។ ការលើកឡើងរបស់ ឯកឧត្តម ខូវ ឆាយ ធ្វើឡើងនៅក្នុងការប្រកាសជាផ្លូវការនៃការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ ស្ថិតនៅបណ្តោយផ្លូវជាសុផារ៉ា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមជាសក្ខីភាពពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក លីវ អឺលី (Liu Erli) ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ។ ឯកឧត្តម ខូវ ឆាយ បានថ្លែងថា វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការបណ្តុះបណ្តាលធនធានគ្រូបង្វឹក ក៏ដូចជាមន្ត្រីបច្ចេកទេសឱ្យាកាន់តែមានសមត្ថភាពនាថ្ងៃអនាគត ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍កីឡាគុនខ្មែរឱ្យល្បីសុះសាយទូទាំងសាកលលោក រួមទាំងគោលដៅផ្សព្វផ្សាយគុនខ្មែរនៅអន្តរជាតិឱ្យប្រទេសដទៃៗទៀតចូលរួមជាសមាជិករបស់គុនខ្មែរជុំវិញពិភពលោក និងចេញទៅផ្សព្វផ្សាយនៅក្រៅប្រទេសលើឆាកអន្តរជាតិឱ្យបណ្តាប្រទេសដ៏ទៃទៀតបានស្គាល់និងយល់កាន់តែច្បាស់ ដើម្បីឱ្យពួកគេចូលរួមជាមួយយើងជាសមាជិកគុនខ្មែរ។ ឯកឧត្តម ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បញ្ជាក់ថា ក្នុងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏ដូចជាសមភាគីចិន ក្នុងកិច្ចសហការគ្នានេះនឹងរៀបចំឯកសារចុះបញ្ជីរបស់វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់…
-
ដំណើរជីវិតលោក Dave Leduc ពីកីឡាករសាមញ្ញម្នាក់នៅប្រទេសកាណាដា មកក្លាយជាកំពូលកីឡាករប្រដាល់ Lethwei របស់ប្រទេសមីយ៉ាន់ម៉ា

1 – ដំណើររបស់អ្នកក្នុងវិស័យប្រដាល់ Lethwei គឺពិតជាពិសេស។ តើអ្នកអាចចែករំលែកថាតើអ្វីដែលទាក់ចិត្តអ្នកដំបូងទៅកាន់ក្បាច់គុនបុរាណរបស់ភូមា និងវិធីដែលវាផ្សាភ្ជាប់ជាមួយអ្នកជាបុគ្គល? ខ្ញុំតែងតែជាចៀមខ្មៅ។ ខ្ញុំតែងតែទាក់ចិត្តជាមួយអ្វីដែលខុសប្លែក និងមិនមែនសាមញ្ញៗ ហើយប្រដាល់ Lethwei គឺពិតជាមិនមែនប្រភេទកីឡាធម្មតាៗនោះទេ។ វាជាកីឡាដែលនៅសេសសល់ចុងក្រោយមួយដែលអនុញ្ញាតឱ្យវាយបុកក្បាល។ ប៉ុន្តែវាមិនមែនគ្រាន់តែជាការវាយបុកក្បាល ឬវាយដៃទទេប៉ុណ្ណោះទេដែលទាក់ចិត្តខ្ញុំ។ វាជាវប្បធម៌ និងទស្សនវិជ្ជាដែលពុំមានការកាត់សេចក្តី តែជាការផ្តួលឱ្យសន្លប់ដើម្បីឈ្នះ។ វប្បធម៌របស់ប្រទេសភូមាពិតជាគួរឱ្យចាប់អារម្មណ៍ ហើយប្រជាជនស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ។ ខ្ញុំមើលឃើញខ្លួនឯងក្នុងចំណោមប្រជាជនក៏ព្រោះតែពួកគេរួសរាយនិងចិត្តល្អ ប៉ុន្តែចង់បានអ្វីដែលពិតប្រាកដនិងបរិសុទ្ធ។ ខ្ញុំក៏តែងតែមើលឃើញខ្លួនឯងក្នុងចំណោមប្រជាជនភូមា។ នៅក្រៅសង្វៀន ពួកគេចិត្តល្អ គួរឱ្យគោរព និងកក់ក្តៅ។ ប៉ុន្តែនៅពេលប្រកួត ពួកគេផ្លាស់ប្តូរទាំងស្រុង។ ពួកគេក្លាយជាអ្នកប្រយុទ្ធដ៏ខ្លាំងក្លា និងអង់អាចក្លាហានដែលខ្ញុំពុំធ្លាប់ឃើញ។ ខ្ញុំក៏ដូចគ្នានេះដែរ។ គេតែងតែនិយាយថា Dave មានពីរ គឺ Dave បុរសមេគ្រួសារ និង Dave អ្នកប្រយុទ្ធ ហើយពួកគេនិយាយមិនខុសទេ។ 2 – ការផ្លាស់ប្តូរពីរស់នៅប្រទេសកាណាដាមកក្លាយជាបុគ្គលល្បីឈ្មោះក្នុងប្រទេសភូមា គឺជាការផ្លាស់ប្តូរវប្បធម៌ដ៏សំខាន់មួយ។ តើមានបញ្ហាប្រឈម និងអំណោយផលអ្វីខ្លះដែលអ្នកឆ្លងកាត់ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ? ការផ្លាស់ពីប្រទេសកាណាដាមករស់នៅប្រទេសភូមាគឺជាការផ្លាស់ប្តូរទាំងស្រុង ក៏ព្រោះតែខ្ញុំមកពីតំបន់សុខស្រួលនៅតំបន់អឺរ៉ុបមកហ្វឹកហាត់ក្នុងទីក្រុងយ៉ាំងហ្គោនជាមួយភាសា វប្បធម៌ និងឆន្ទៈប្រកួតផ្សេងទៀត។ បញ្ហាប្រឈមគឺការទទួលបានការគោរពនៅក្នុងប្រទេសមួយដែលជនបរទេសមិនមែនគ្រាន់តែឈានជើងចូលហើយទទួលបាននោះទេ។ ប៉ុន្តែខ្ញុំទទួលបានអំណោយដ៏ធំមួយ…
-
អ្នកជំនាញ រំពឹងខ្ពស់ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិនឹងក្លាយជាកេរ្ដិ៍ឈ្មោះដ៏ល្អសម្រាប់រាជធានីភ្នំពេញ

(ភ្នំពេញ)៖ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៣ ឆ្នាំ២០២៥ មានអត្តពលិកជាតិ-អន្ដរជាតិជាង ៥ពាន់នាក់។ ចំនួនអ្នកចូលរួមនេះ បានបំបែកកំណត់ត្រាឆ្នាំកន្លងទៅ ព្រឹត្តិការណ៍នេះ ធ្វើឡើង ដើម្បីអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៩យាងចូល ៩០ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល។ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសាសន៍ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិឆ្នាំនេះ គណៈកម្មការរៀបចំបានទទួលអ្នកចូលរួមរត់សរុបចំនួន ៥០១០នាក់ ក្នុងនោះអត្តពលិកជាតិចំនួន ៤៣៥៩នាក់ និងអត្តពលិកអន្តរជាតិ ចំនួន ៦៥១នាក់ មកពី ៤២ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេ រួមមាន៖ ចិន, ជប៉ុន, បារំាង, ហ្វីលីពីន និងម៉ាឡេស៊ី ។ ជាមួយគ្នា ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ និងឯកជន ក៏ដូចជាក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមសហការជួយរក្សាសន្តិសុខ សុវត្ថិភាពចរាចរ…
-
ការប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ផ្តោតសំខាន់លើគោលបំណង៣ ដើម្បីជំរុញកីឡាវាយសីឆ្ពោះទៅរកសក្តានុពលខ្ពស់

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងគូសបញ្ជាក់ ក្នុងពិធីបិទ ការប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នារសៀលថ្ងៃទី១៣ ខែ មិថុនា ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ រៀបចំដោយក្រសួងអប់រំយុវជននិងកីឡា. សហការរៀបចំបច្ចេកទេសដោយសហព័ន្ធកីឡាវាយសីកម្ពុជា បង្កើតឡើងផ្តោតលើគោលបំណងសំខាន់ៗចំនួន៣ធំ ១.លើកកម្ពស់ផ្សព្វផ្សាយកីឡាវាយសីនៅកម្ពុជាឱ្យកាន់តែមានចលនា និងសកម្មភាពផុលផុស បង្កើន ការយល់ដឹងស្មារតីកីឡា និងចំណាប់អារម្មណ៍របស់មហាជនចំពោះកីឡាវាយសី ដើម្បីអភិវឌ្ឍន៍ កីឡាជាតិមួយនេះឱ្យកាន់តែមានសក្តានុពលខ្ពស់ ។ ២. បណ្តុះបណ្តាល និងបង្កើនការប្រកួតដើម្បីស្វែងរកឱ្យឃើញទេពកោសល្យថ្មីៗទៀត របស់កីឡាករ កីឡាការនីវ័យក្មេងដែលបង្ហាញពីសមត្ថភាព និងការអភិវឌ្ឍន៍ជំនាញរបស់ពួកគេសម្រាប់បន្តវេន ទៅថ្ងៃអនាគត ។ ៣. ត្រៀមលក្ខណៈសម្បត្តិជាមុនក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាវាយសី ទាំងនៅក្នុងតំបន់ និងឆាកអន្តរជាតិ ។ ឯកឧត្តម ប្រធានសហព័ន្ធក៏បានរំលេចបន្ថែមទៀតថា អ្វីដែលអាចធ្វើឱ្យការប្រកួតទាំងមូលដំណើរការទៅបាន ប្រកបដោយមិត្តភាព សាមគ្គីភាព និងភាពសប្បាយរីករាយ គឺផ្តើមចេញសន្តិភាព ទើបមានកីឡារស់ក្នុងសន្តិភាព បើគ្មានសន្តិភាពយើងទាំងអស់គ្នាប្រហែលជាមិនមានឱកាសបានមកចូលរួម ប្រកួតកីឡាវាយសីដូចថ្ងៃនេះទេ។ ដូចនេះហើយ យើងទាំងអស់គ្នាត្រូវតែចងចាំ និងអរគុណសន្តិភាពជានិច្ច ដឹងគុណស្ថាបនិក…
-
ប្រធានសហព័ន្ធកីឡាវ៉ូវីណាម ៖ អះអាងថា នឹងយកធនធានចេញពីសិស្សមធ្យម ៤ទៅ៥នាក់ ទៅច្របាច់បញ្ចូលជាមួយរៀមច្បង

(ភ្នំពេញ)៖ ឆ្លងកាត់ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ រយៈពេល ២ថ្ងៃ ចាប់ពី ថ្ងៃទី១៣-១៤ ខែមិថុនា នៅអគារសហភាពសហព័ន្ធយុវនកម្ពុជា។ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានអះថា សម្លឹងឃើញនូវធនធានសិស្សឆ្នើមពី៤ទៅ៥នាក់ ក្រោយបង្ហាញភាពលេចធ្លោទាំងទេពកោសល្យនិងបច្ចេកទេស។ ឯកឧត្តម ប្រធានសហព័ន្ធថា ធនធានសិស្សទាំងប៉ុន្មាននាក់នេះ អាចច្របាច់បញ្ចូលជាមួយរាមច្បង ក្នុងការលេងវិញ្ញាសារួម ឬឯកត្ដជន ដែលជាវិញ្ញាសាប្រយុទ្ធ។ខណៈវិញ្ញាសាសម្តែងវិញ ក៏មានកីឡាករខ្លះ និងកីឡាការិនី ២-៣នាក់ទៀត ដែលមានសក្ដានុពលល្អ។ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមប្រតិភូកីឡាគ្រប់រាជធានី-ខេត្ត និងការខិតខំរៀបចំបានយ៉ាងល្អរបស់គណៈកម្មការ ក៏ដូចជាការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល-ចៅក្រម ដែលផ្ដល់នូវតម្លាភាព និងយុត្តិធម៌ដល់កីឡាករ-កីឡាការិនី ។ នេះគឺជាលទ្ធផលដ៏គាប់ប្រសើរ ស្របពេលសហព័ន្ធបានមើលឃើញអត្តពលិកថ្នាលខ្លះ មានសមត្ថភាពអាចឈានដល់កម្រិតការប្រកួតជាលក្ខណៈអន្ដរជាតិទៀតផង។ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណក្រសួងអប់រំ ដែលបានដាក់កីឡាវ៉ូវីណាម ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សា ហើយសង្ឃឹមថាឆ្នាំបន្ដបន្ទាប់ ក្រសួងនឹងបញ្ចូលប្រភេទកីឡាដ៏មានសក្ដានុពលនេះ ទៅក្នុងកីឡាបឋមសិក្សា ឬកីឡាឧត្តមសិក្សាបន្ថែមទៀត ដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីតាមបណ្ដាក្លិប និងរាជធានី-ខេត្ត ដែលកំពុងហ្វឹកហាត់ក្រោមការខិតខំយកចិត្តទុកដាក់របស់សហព័ន្ធ បានបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ក៏ដូចជាជំរុញទឹកចិត្តពួកគេឲ្យកាន់តែខិតខំហ្វឹកហាត់ ក្រោយទំនេរពីការសិក្សា ចៀងវាងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗផងដែរ។…
-
ការប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ផ្តោតសំខាន់លើគោលបំណង៣ ដើម្បីជំរុញកីឡាវាយសីឆ្ពោះទៅរកសក្តានុពលខ្ពស់

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងគូសបញ្ជាក់ ក្នុងពិធីបិទ ការប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នារសៀលថ្ងៃទី១៣ ខែ មិថុនា ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ រៀបចំដោយក្រសួងអប់រំយុវជននិងកីឡា. សហការរៀបចំបច្ចេកទេសដោយសហព័ន្ធកីឡាវាយសីកម្ពុជា បង្កើតឡើងផ្តោតលើគោលបំណងសំខាន់ៗចំនួន៣ធំ ១.លើកកម្ពស់ផ្សព្វផ្សាយកីឡាវាយសីនៅកម្ពុជាឱ្យកាន់តែមានចលនា និងសកម្មភាពផុលផុស បង្កើន ការយល់ដឹងស្មារតីកីឡា និងចំណាប់អារម្មណ៍របស់មហាជនចំពោះកីឡាវាយសី ដើម្បីអភិវឌ្ឍន៍ កីឡាជាតិមួយនេះឱ្យកាន់តែមានសក្តានុពលខ្ពស់ ។ ២. បណ្តុះបណ្តាល និងបង្កើនការប្រកួតដើម្បីស្វែងរកឱ្យឃើញទេពកោសល្យថ្មីៗទៀត របស់កីឡាករ កីឡាការនីវ័យក្មេងដែលបង្ហាញពីសមត្ថភាព និងការអភិវឌ្ឍន៍ជំនាញរបស់ពួកគេសម្រាប់បន្តវេន ទៅថ្ងៃអនាគត ។ ៣. ត្រៀមលក្ខណៈសម្បត្តិជាមុនក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាវាយសី ទាំងនៅក្នុងតំបន់ និងឆាកអន្តរជាតិ ។ ឯកឧត្តម ប្រធានសហព័ន្ធក៏បានរំលេចបន្ថែមទៀតថា អ្វីដែលអាចធ្វើឱ្យការប្រកួតទាំងមូលដំណើរការទៅបាន ប្រកបដោយមិត្តភាព សាមគ្គីភាព និងភាពសប្បាយរីករាយ គឺផ្តើមចេញសន្តិភាព ទើបមានកីឡារស់ក្នុងសន្តិភាព បើគ្មានសន្តិភាពយើងទាំងអស់គ្នាប្រហែលជាមិនមានឱកាសបានមកចូលរួម ប្រកួតកីឡាវាយសីដូចថ្ងៃនេះទេ។ ដូចនេះហើយ យើងទាំងអស់គ្នាត្រូវតែចងចាំ និងអរគុណសន្តិភាពជានិច្ច ដឹងគុណស្ថាបនិក…
-
សហព័ន្ធគុនខ្មែរ បានចេញសេចក្ដីជូនដំណឹងឲ្យបញ្ឈប់ការនាំយកកីឡាករថៃមកលើសង្វៀនគុនខ្មែរ ចាប់ពីថ្ងៃទី ១៣មិថុនា រហូតដល់មានការជូនដំណឹង ជាថ្មី

សហ័ន្ធប្រដាល់គុនខ្មែរ សហព័ន្ធកីឡាប្រដាល់គុនខ្មែរមានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូរអភិវឌ្ឍន៍ មេត្តាជ្រាបថា ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃនៅគ្រប់ស្ថានីយ៍ ទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រហូតដល់មានការជូនដំណឹង ជាថ្មី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូរអភិវឌ្ឍន៍ទាំងអស់នៅកម្ពុជា ត្រូវចូលរួមអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕ ដោយ ៖ ជាវ ចន្ធូ