-
សហព័ន្ធលើកទម្ងន់កម្ពុជា បញ្ជូនមន្ត្រីអាជ្ញាកណ្តាល ២រូប និងកីឡាការិនី ចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅសិង្ហបុរី

(ភ្នំពេញ)៖ មន្ត្រីបច្ចេសអន្តរជាតិ ២រូបរបស់កម្ពុជា គ្រូបង្វឹក និងកីឡាការិនី សរុប៤នាក់បានចាកចេញពីមាតុប្រទេស នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចូលរួមកាត់សេចក្តីការប្រកួត និងចូលរួមប្រកួតកីឡាលើកទម្ងន់ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី១២-១៦ ខែមិថុនា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ។ លោក ផេង ប៉ាក អនុប្រធាន សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានគូសបញ្ជាក់ថា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានបញ្ជូនអាជ្ញាកណ្តាលអន្តរជាតិ ២រូប គឺលោក ផេង ប៉ាក និងលោកស្រី ពៅ គាថា គ្រូបង្វឹក លោកស្រី ទ្រី សុថាវី និងកីឡាការិនី រើន ស្រីនីត ទៅចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដោយព្រឹត្តិការណ៍កីឡាលើកទម្ងន់ជើងឯកអាស៊ីអាគ្នេយ៍នេះត្រូវបានបង្កើតឡើងជាលើកទី១ ដើម្បីជំរុញដល់ដំណើរការអភិវឌ្ឍរបស់ប្រភេទកីឡាអូឡាំពិកមួយនេះឱ្យកាន់តែរីកចម្រើន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក ផេង ប៉ាក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសឯកឧត្តម វ៉ាត់ ចំរើន…
-
កំណើនប្រជាពលរដ្ឋខ្មែរចូលរួមរត់ចម្ងាយ ២១គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់

(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងរំលេច នៅក្នុងសន្និសិទសារព័ត៌មានប្រកាស រៀបចំព្រឹត្តិការណ៍ភ្នំពេញពាក់កណ្ដាលម៉ារ៉ា នាព្រឹកថ្ងៃទី៩ ខែ មីថុនា ឆ្នាំ២០២៥ថា កំណើនប្រជាពលរដ្ឋខ្មែរ ពិសេសការចូលរួមរត់ចម្ងាយ ២១គីឡូម៉ែត្រ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលជាសញ្ញាណដ៏ល្អបង្ហាញពីការយល់ដឹង និងមានសុខភាពល្អរបស់ប្រជាពលរដ្ឋកម្ពុជា។គិតត្រឹមពេលនេះ មានអ្នកចុះឈ្មោះខ្ទង់ ៥,០០០នាក់ហើយ ត្រៀមចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ នាចុងសប្ដាហ៍នេះ ពោលគឺមានការកើនឡើងជាងឆ្នាំមុន ដែលមានអ្នកចូលរួមត្រឹមជាង ៤,១០០នាក់ ។ ឯកឧត្តម ថា ក្នុងចំណោមអត្តពលិកចុះឈ្មោះទាំងអស់ ភាគច្រើនគឺជាប្រជាពលរដ្ឋខ្មែរ គ្រាដែលជនបរទេសមានប្រមាណជាង ៦០០នាក់ ដែលភាគច្រើនជាជនបរទេសកំពុងបំពេញការងារនៅកម្ពុជា ហើយជនបរទេសចុះឈ្មោះច្រើនជាងគេ គឺមានចិន ជប៉ុន និងបារាំង ។ ឯកឧត្តម អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគូសបញ្ជាក់ទៀតថា ទីតាំងរៀបចំការប្រកួតក្នុងឆ្នាំ២០២៥នេះវិញ គណៈកម្មការរៀបចំ បានសម្រេចកែសម្រួលទីតាំងចេញដំណើរ និងបញ្ចប់ទីថ្មី មិនរៀបចំនៅមុខព្រះបរមរាជវាំង ដូចឆ្នាំមុនៗឡើយ ដោយសារមុខព្រះបរមរាជវាំង ត្រូវត្រៀមរៀបចំកម្មវិធីជាតិធំៗជាច្រើន ។ ហេតុដូចនេះហើយ គណៈកម្មការក៏សម្រេចប្ដូរមករៀបចំនៅសួនច្បារមុខវត្តបទុមវតីវិញ ដែលជាទីតាំងមួយសមស្របសម្រាប់ដំណើរការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ…
-
ខេត្តកណ្តាល ដណ្តើមបានមេដាយមាសឈរលើកំពូលតារាង ក្នុងការប្រកួតហែលទឹក កីឡាសិស្សថ្នាក់ជាតិ ២០២៥

(ភ្នំពេញ)៖ អត្តពលិកខេត្តកណ្តាលបានបង្ហាញសមត្ថភាពដ៏លេចធ្លោខ្លាំងក្នុងប្រភេទកីឡាហែលទឹក ដោយដណ្តើមបាន មេដាយមាស ៥ គ្រឿង, បណ្ដាលឲ្យឈរកំពូលតារាងក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥។ ការប្រកួតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមិថុនា នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមប្រធានបទ៖ “កីឡាដើម្បីបង្កើនបញ្ញាស្មារតី”។ ការប្រកួតហែលទឹក ត្រូវបានរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធខ្មែរហែលទឹក ដោយមានការចូលរួមពីរាជធានីខេត្តចំនួន ៧ រួមមាន៖ ភ្នំពេញ បាត់ដំបង កណ្តាល កំពង់ចាម ព្រៃវែង ស្ទឹងត្រែង និងបន្ទាយមានជ័យ។ ចំនួនអ្នកចូលរួមសរុបមាន ៤៧នាក់ (ប្រុស ២៤នាក់ ស្រី ២៣នាក់) រួមទាំងគ្រូបង្វឹក និងមន្រ្តីបច្ចេកទេស។ ក្នុងពិធីបិទកាលពីថ្ងៃទី ៨ មិថុនា លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹក បានលើកឡើងថា ព្រឹត្តិការណ៍នេះជាជំហានសំខាន់មួយក្នុងការបណ្តុះបណ្តាលកីឡាករវ័យក្មេង និងជារបៀបមួយដើម្បីជ្រើសរើសធន់ធានឆ្នើមៗសម្រាប់ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា។ លទ្ធផលមេដាយ ៖ខេត្តកណ្តាល ៖ មាស ៥ ប្រាក់…
-
មន្ត្រីបច្ចេកទេស ទាំងអាជ្ញាកណ្តាលត្រូវតែមានបទពិសោធន៍ខ្ពស់តាមកម្រិតស្តង់ដា ទើបអាចកាត់សេចក្តីនៅក្នុងព្រឹត្តិការណ៍ប្រកួតបានដោយភាពជឿជាក់

(ភ្នំពេញ)៖ ថែ្លងក្នុងឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាលមន្ត្រី បច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ឆ្នាំ២០២៥ ឯកឧត្តម សរ សិទ្ធិ ប្រធានសហព័ន្ធកីឡាសូហ្វតិនីសកម្ពុជា បានបញ្ជាក់ថា មន្ត្រីបច្ចេកទេស ទាំងអាជ្ញាកណ្តាលត្រូវតែមានបទពិសោធន៍ខ្ពស់តាមកម្រិតស្តង់ដា ទើបអាចកាត់សេចក្តីនៅក្នុងព្រឹត្តិការណ៍ប្រកួតបានដោយភាពជឿជាក់។ ឯកឧត្តម រំលេចទៀតថា សហព័ន្ធរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិនេះឡើង ស្របទៅតាមផែនការសកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន ក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមចំណេះដឹង និងជំនាញវិជ្ជាជីវៈដល់មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការសម្រេចចិត្តកាត់សេចក្តីលើទីលានប្រកួត។ ឯកឧត្តម ប្រធានសហព័ន្ធ បានចាត់ទុកវគ្គបណ្តុះបណ្តាលនេះថា មានសារៈសំខាន់ ដែលជាការដុសខាត់ ដើម្បីអភិវឌ្ឍបន្ថែមនូវចំណេះដឹងជាមួយនឹងមេរៀនថ្មីៗល្អៗ ដែលគ្រូឧទ្ទេសបានធ្វើការបង្ហាត់បង្ហាញ។ បន្ថែមពីលើនេះ ឯកឧត្តមប្រធានសង្កត់ធ្ងន់ថា សហព័ន្ធតែងតែទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយទាំងអស់នេះ គឺជាការចូលរួមរបស់ថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និង អត្តពលិកផ្ទាល់ខ្លួនដែលបានខិតខំ តាមរយៈការអនុវត្តខ្ជាប់ខ្ជួននូវផែនការសកម្មភាព និងកាលវិភាគ ការហ្វឹកហាត់ប្រចាំថ្ងៃរបស់ខ្លួន ដោយទទួលបានថវិកាផ្តល់ជូនដោយក្រសួង អប់រំ យុវជន និងកីឡា។ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ជានិច្ចកាលតែងបានផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធនានាបានយ៉ាងល្អ រួមទាំងកិច្ចសហការជាមួយសហព័ន្ធកីឡាសូហ្វតិន្នីសអាស៊ី…
-
ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ជាការរួមណែកផ្សព្វផ្សាយយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដែលជាការជួបគ្នារវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ប៉ះជាមួយក្រុមបាល់ទាត់គ្រូពេទ្យសម្តេចស្ម័គ្រចិត្តសម្តេចតេជោ នាល្ងាចថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០២៥ នាកីឡដ្ឋានកងយោពលខេរភូមិន្ទ(ស្តាតចាស់) បានបញ្ចប់ទៅដោយមិត្តភាពសាមគ្គីភាព ដោយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានយកឈ្នះលើក្រុមបាល់ទាត់គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ក្នុងលទ្ធផល២ទល់០ ។ លោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានថ្លែងបញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដែលបានរៀបចំឡើងមកនេះ ក្នុងគោលបំណងរួមចំណែកបំផុសផ្សព្វផ្សាយអំពីយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីប្រមូលថវិកាជួយទៅដល់មន្ទីរពេទ្យគុន្ធបុប្ផា ដែលជាមន្ទីរសង្រ្គោះកុមារដោយឥតគិតថ្លៃ។ ប្រធានចាត់ការទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជារូបនេះ បានរំលេចទៀតថា ការបំផុសផ្សព្វផ្សាយអំពីយុទ្ធនាការ ១ម៉ឺនរៀម១ម៉ឺននាក់ គឺជាបេសកម្មដ៏ចម្បងមួយរបស់ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាជួយដល់សង្គមជាតិ ដ្បិតពួកយើងទាំងអស់គ្នាជាពិធីករកីឡា ដែលការផ្សព្វផ្សាយអំពីកម្មវិធីសប្បុរសធម៌ជួយដល់សង្គមជាកាតព្វកិច្ចរបស់ពួកយើងទាំងអស់គ្នា មានន័យថា ការងារជួយសង្គមយើងជាកោសិការកៀគរនិងផ្សព្វផ្សាយ។ លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម សមាជិកក្រុមបាល់ទាត់គ្រូពេទ្យស្ម័គ្រ សម្តេចតេជោ បានលើកឡើងដែរថា ការបង្កើតព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ គាំទ្រយុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់នេះ គឺជាការផុសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋកានើតែជ្រោជ្រាបនិងងាកមកជួយសង្គមកាន់តែផុសផុល។ លោក ថា យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់ ដែលបង្កើតឡើង ដោយ លោក ជំទាវ…
-
កីឡាករវាយកូនគោលល្បីលំដាប់ពិភពលោកជាង១០០នាក់ និងមកចូលរួមការប្រកួតវាយកូនគោលអន្តរជាតិនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ជា បូរ៉ា ប្រតិភិអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានថ្លែងប្រាប់ទូរទស្សន៍អប្សរាថា សហព័ន្ធកីឡាវាយកូនគោលកម្ពុជា នឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាវាយកូនគោលអន្តរជាតិ International Series Cambodia 2025 ចាប់ពីថ្ងៃទី០៩ ដល់ទី១២ ខែតុលា ឆ្នាំ២០២៥ នៅទីលានកីឡាវាយកូនគោលឈុនអូនហ្គហ្វរីស៊ត រាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលអន្តរជាតិនេះ រៀបចំឡើងដោយសហការជាមួយ LIV Golf ដែលជា ស្ថាប័នវាយកូនគោលអន្តរជាតិដ៏ធំបំផុតមួយក្នុងពិភពលោក។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកស្ទួយវិស័យទេសចរណ៍ កម្ពុជាតាមរយៈកីឡាវាយកូនគោល ដែលមានអ្នកគាំទ្ររាប់ លាននាក់ក្នុងពិភពលោក។ ឯកឧត្តម អគ្គលេខាធិការ បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រកួតអន្តរជាតិនេះ គឺជាព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដ៏ធំរៀបចំលើកដំបូងនៅកម្ពុជា ដែលមានកីឡាករកូនគោលល្បីៗលំដាប់ពិភពលោកចូលរួមប្រមាណជាជាង១០០នាក់ ក្នុងនោះក៏មានកីឡាករម្ចាស់ផ្ទះកម្ពុជាផងដែរ។ ឯកឧត្តម អគ្គលេខាធិការ អះអាងថា តាមរយៈព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលអន្តរជាតិ វានឹងរួមចំណែកផ្សព្វផ្សាយអំពីសក្កានុពលកីឡាវាយកូនគោលនៅកម្ពុជា ពិសេស វិស័យទេសចរណ៍ ដែលវានឹងទាក់ទាញអ្នកទេសចរចូលចិត្តកីឡាកូនគោលមកសម្រាក់ស្នាក់នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន។គួរឱ្យដឹងដែរថា កក្កាដែលនាំឱ្យ LIV Golf សម្រេចចិត្តនាំយកព្រឹត្តិការណ៍កីឡាវាយកូនគោលអន្តរជាតិដ៏ធំមករៀបចំនៅក្នុងប្រទេសកម្ពុជាជាលើកដំបូងនេះ គឺដោយសារតែ LIV Golf សម្លឹងឃើញប្រទេសកម្ពុជាដែលមានសុខសន្តិភាព…
-
ថ្នាក់ដឹកនាំកីឡាយានយន្តកម្ពុជាជួបអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងដើម្បីរកគន្លឹះជំរុញអភិវឌ្ឍន៍វិស័យកីឡាយានយន្តនៅកម្ពុជា

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២២៥ ឯកឧត្តម ទៀ ស្យាម និង ឯកឧត្តម សូឃុន វិរៈ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានរៀបចំសិក្ខាសាលា ការផ្សព្វផ្សាយ និងបណ្តុះបណ្តាល និងជំរុញការរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្ត នៅកីឡដ្ឋានជាតិមរតកតេជោ ដោយមានការចូលរួមពីអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងជាច្រើននាក់។ សិក្ខាសាលាបណ្តុំដោយអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងមួយនេះ ត្រូវបាន ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងគោលបំណងជួបពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីជំរុញឱ្យមានការចូលរួមសហការជាមួយសហព័ន្ធកីឡាយានយន្តក្នុងគោលដៅរួមដំណើរទាំងអស់គ្នាក្នុងជំហ៊ានអភិវឌ្ឍន៍កីឡាយានយន្តនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ឯកឧត្តម អនុប្រធាន សហព័ន្ធបានរំលេចទៀតថា វិស័យកីឡាយានយន្តអាចរីកចម្រើនទៅមុខបាន គឺអាស្រាយលើកិច្ចសហការជាធ្លុងតែមួយជាមួយសហព័ន្ធ។មានន័យថា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងទាំងអស់ ចាំបាច់ត្រូវតែគោរពតាមការណែនាំ ចំពោះវិធានការច្បាប់លក្ខន្តិកៈត្រឹមត្រូវរបស់សហព័ន្ធ។កន្លងមកការរៀបចំព្រឹត្តិការណ៍ប្រណាំងមើលឃើញថា មានការចន្លោះប្រហោង និងមានការខ្វះខាត ដោយមិនត្រូវទៅតាមស្តង់ដារច្បាប់ប្រណាំងរបស់សហព័ន្ធកីឡាយានយន្តដែលបានតាក់តែច្បាប់នោះឡើយ។ដូច្នោះហើយជំនួបក្នុងសិក្ខាសាលានេះ ជាឱកាសជួបជជែកពិភាក្សាគ្នារវាងថ្នាក់ដឹកសហព័ន្ធ និងអ្នករៀបចំព្រឹត្តិការណ៍ប្រណាំង ដើម្បីបំពេញរាល់បញ្ហាចន្លោះប្រហោងដែលមានការខ្វះខាត់កន្លងមកឱ្យក្លាយទៅជាការល្អប្រសើរសម្រាប់វិស័យកីឡាយានយន្តរបស់កម្ពុជានាថ្ងៃអនាគត។ ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានពន្យល់ទៀតថា ប្រសិនបើអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងនីមួយៗអនុវត្តត្រូវតាមការណែនាំត្រូវតាមស្តង់ដារលក្ខន្តិកៈច្បាប់របស់សហព័ន្ធពិតណាស់នឹងផលិតបានធនធានកីឡាករល្អៗតំណាងឱ្យកម្ពុជាទៅប្រណាំងនូវឆាកអន្តរជាតិទទួលបានលទ្ធផលល្អ ។សម្រាប់ការជជែកពិភាក្សាគ្នានេះ បានឈានទៅរកការយល់គ្នាយ៉ាងស៊ីសង្វាក់ ដោយអ្នករៀបចំទាំងអស់បានឯកភាពធ្វើតាមការណែនាំរបស់សហព័ន្ធមុននឹងរៀបចំព្រឹត្តិការណ៍ប្រណាំងនឹងមានការស្នើសុំមកកាន់សហព័ន្ធកីឡាយានយន្ត ហើយសហព័ន្ធក៏ផ្តល់ត្រឡប់ទៅវិញនូវអ្នកជំនាញយល់ដឹងពីច្បាប់លក្ខន្តិៈនៃការប្រណាំងដើម្បីទៅជួយរៀបចំធ្វើយ៉ាងណាឱ្យការប្រណាំងបានប្រព្រឹត្តិទៅត្រូវតាមស្តង់ដារច្បាប់ប្រណាំងកម្រិតជាតិនិងអន្តរជាតិ។ ឯកឧត្តម អនុប្រធានសហព័ន្ធកីឡាយានយន្តរូបនេះ បានបន្ថែមទៀតថា…
-
ពេជ្រ សម្បត្តិ នាំខ្សែក្រវាត់១ ក្នុងចំណោមខ្សែក្រវាត់ ៣ របស់កម្ពុជាពីសហរដ្ឋអាមេរិក

(ភ្នំពេញ)៖ ក្រុមប្រតិភូកីឡាប្រដាល់គុនខ្មែរបានវិលត្រឡប់មកដល់មាតុប្រទេសវិញ បន្ទាប់ពីដណ្តើមបានខ្សែក្រវាត់ពីការប្រកួតនៅការប្រកួតក្នុងព្រឹត្តិការណ៍គ្រុឌគុនខ្មែរអន្តរជាតិ (KRUD KUN KHMER TO USA) លើកទី២ នៅទីក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយកីឡាករ កីឡាការិនីកម្ពុជា ៥នាក់ មានកីឡាករ ៣នាក់ឈ្នះខ្សែក្រវាត់។ ដំណើរមកដល់របស់គ្រូបង្វឹក កីឡាករ កីឡាការិនី១ក្រុម នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម ម៉ិល កាដូ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ទុយ ប៊ុនហឿន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ក្រុមកីឡាប្រដាល់គុនខ្មែរ ដែលមកដល់មុនគេ ដឹកនាំដោយលោកគ្រូ ពេជ្រ សុផាន់ កីឡាករ ពេជ្រ សម្បត្តិ ម្ចាស់ខ្សែក្រវាត់ និងកីឡាការិនី អេ យ៉ានុត ដែលបានប្រកួតចាញ់ការប្រកួតដោយពិន្ទុ។ ចំពោះកីឡាករ ពេជ្រ សម្បត្តិ ដណ្តើមបានខ្សែក្រវាត់ USEACA បន្ទាប់ពីបានប្រកួតឈ្នះដោយពិន្ទុជាមួយកីឡាករម្ចាស់ផ្ទះ អាមេរិក Malcolm…
-
គ្រូបង្វឹកក្រុមជម្រើសជាតិ ៤០ប្រភេទកីឡា បានបំពាក់បំប៉នពង្រឹងសមត្ថភាពដើម្បីផ្តល់ចំណេះជំនាញដល់ជម្រើសជាតិ ត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំវគ្គសិក្ខាសាលាស្តីពី ការរៀបចំទ្រឹស្ដីផែនការហាត់ហ្វឹកហ្វឺន និងពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិដល់គ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២៥ លើ ៤០ប្រភេទកីឡា និងក្រុមកីឡាជនពិការ ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិសំខាន់ៗ ។ ថ្លែងនាឱកាសបើកវគ្គសិក្ខាសាលា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍជំនាញគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ ក្នុងការដឹកនាំបង្ហាត់ឈានទៅការអភិវឌ្ឍសមត្ថភាពបច្ចេកទេស និងបង្កើនគុណផលកីឡា ត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន នាខែតុលា ឆ្នាំ២០២៥ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ ព្រមទាំងការប្រកួតលក្ខណៈអន្ដរជាតិនានាផងដែរ។ ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តម បានអំពាវនាវ សូមឱ្យគ្រូៗទាំងអស់យកចិត្តទុកដាក់ត្រងត្រាប់ ដើម្បីទទួលបានចំណេះជំនាញយកទៅអនុវត្តក្នុងការបង្ហាញបង្រៀនកីឡាករកីឡាការិនីប្រកបដោយប្រសិទ្ធិភាព ព្រោះថាបើគ្រូខ្លាំងនិងមានវិន័យម៉ឺងមាត់នាំឱ្យគុណផលរបស់កីឡាករកីឡាការិនីក៏មានគុណភាពខ្ពស់ដែរ។ លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានគូសបញ្ជាក់ទៀតថា នៅក្នុងសិក្ខាសាលានេះមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធពីគ្រូឧទ្ទេសសំខាន់ៗចំនួន៧រូប…
-
ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យប្អូនៗនៅផ្ទះបាយកុមារខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ដើម្បីមានអនាគតល្អ និងក្លាយជាធនធានល្អសម្រាប់សង្គមជាតិ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំសមាជិកសមាជិកា និងសហការី រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. អញ្ជើញចូលរួមរៀបចំខួបកំណើតដល់ប្អូនៗកុមារនៅអង្គការផ្ទះបាយកុមារ។ ក្នុងឱកាសប្រកបដោយក្ដីសោមនស្សរីករាយនេះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់ លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ និងប្អូនៗយុវជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងថែរក្សានូវស្ថេរភាពរបស់អង្គការផ្ទះបាយកុមារកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងអំណរគុណដល់សមាជិក សមាជិកា ស.ស.យ.ក. បងប្អូនអ្នកផលិតមាតិកាលើបណ្ដាញសង្គម និងសប្បុរសជនទាំងអស់ ដែលតែងបានចូលរួមចំណែករៀបចំកម្មវិធីជួបជុំ ចូលរួមឧបត្ថម្ភជាស្បៀងអាហារ ជាថវិកា និងកាដូ ដើម្បីចែកជូនដល់ប្អូនៗជារៀងរាល់ឆ្នាំ។ ឯកឧត្តមបានបន្តថា ការចំណាយពេលមួយថ្ងៃ ឬមួយពេលរបស់យើងទាំងអស់គ្នា គឺជាការចូលរួមដ៏មានន័យ ក្នុងការផ្ដល់ជាកម្លាំងចិត្ត និងជាមធ្យោបាយដល់អង្គការផ្ទះបាយកុមារឱ្យបន្តបំពេញបេសកកម្មរបស់ខ្លួន ដើម្បីជួយប្អូនៗកុមារក្រីក្រខ្វះខាត។ បន្ថែមពីនេះ ជំនួបនេះ គឺជាការបង្កើតអនុស្សាវរីយ៍ និងរឹតចំណងទំនាក់ទំនងរវាង ប៉ា និង កូន តាមរយៈការចែករំលែកក្ដីស្រលាញ់ និងបង្កើតបរិយាកាសដ៏កក់ក្ដៅ។ ឯកឧត្តម…