-
ឯកឧត្តម សុខ ពុទ្ធិវុធ ចាត់ទុកការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ជាឱកាសដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ

(ភ្នំពេញ)៖ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានចាត់ទុកការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ជាឱកាសដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ ខាងមុខ ។ ថ្លែងក្នុងពិធីបិទការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៥ ឯកឧត្តមសុខ ពុទ្ធិវុធ បានវាយតម្លៃខ្ពស់ ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួម និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ។ ទោះបីការប្រកួតមានឈ្នះ-ចាញ់ ក៏ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តឲ្យពួកគេបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ ពិសេសសម្រាប់អ្នកជាប់ជយលាភី ត្រូវខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតអន្ដរជាតិនានា ។ ឯកឧត្តមប្រធានសហព័ន្ធ មានប្រសាសន៍បន្តថា ការរៀបចំឲ្យមានការប្រកួតលើកនេះ គឺដើម្បីជ្រើសរើសជើងឯកប្រចាំឆ្នាំ និងដកពិសោធន៍ បច្ចេកទេស ព្រមទាំងពង្រឹងសមត្ថភាពរបស់កីឡាករ-កីឡាការិនី ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសថៃ នាខែធ្នូ ។ ដូចនេះ ខ្ញុំសូមលើកទឹកចិត្តជាពិសេសបំផុតដល់កីឡាករ-កីឡាការិនីរបស់យើងគ្រប់ៗរូប សូមធ្វើយ៉ាងណាខិតខំតស៊ូហ្វឹកហាត់ឲ្យបានច្រើន និងទៀងទាត់ជាទីបំផុត ដើម្បីអាចនាំយកមេដាយជូនជាតិ មាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងទាំងអស់គ្នា» ។ ជាមួយគ្នានេះ កីឡាករ ហោ មុន្នីរតនៈ ម្ចាស់ជយលាភីលេខ១ លើវិញ្ញាបាញ់ប្រតិកម្ម…
-
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ស៊ី អាយ អេ ហ្វឺសត៍ ឆ្នាំ ២០២៥

ភ្នំពេញ ÷ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ស៊ី អាយ អេ ហ្វឺសត៍ ប្រចាំឆ្នាំ២០២៥ នាថ្ងៃសៅរ៍នេះ ដោយមានការចូលរួមប្រកួតពីក្រុមកីឡាបាល់ទាត់សរុបចំនួន៣៦ក្រុម តំណាងមកពីសាលាចំនួន១៣ ក្នុងរាជធានីភ្នំពេញ។ ការប្រកួតនេះ បានចាប់ផ្ដើមនៅម៉ោង ៨:០០ នាទីព្រឹក និងបញ្ចប់ទៅនៅវេលាម៉ោង ៤:០០ នាទីរសៀល នៅក្លឹប កីឡា Down Town Sport Club ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាល។ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយពង្រឹងសាមគ្គីភាព ទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមកក្នុងចំណោមសិស្សានុសិស្ស។ បន្ថែមលើនេះ ព្រឹត្តិការណ៍ប្រកួតនេះក៏ ជាផ្នែកមួយនៃការចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ដោយនឹងផ្ដល់ឱកាសដល់សិស្សានុសិស្សដែល មកពីវប្បធម៌ផ្សេងៗគ្នាអាចសហការ និងបង្ហាញពីទេពកោសល្យក្នុងវិស័យបាល់ទាត់របស់ពួកគេ។ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលមួយថ្ងៃពេញ ជាលទ្ធផល យើងបានស្វែងរកជ័យលាភី ក្នុងការប្រកួតបាល់ទាត់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ប្រចាំឆ្នាំ២០២៥ លើវិញ្ញាសាប្រកួតចំនួន ៦ វិញ្ញាសារួមមានវិញ្ញាសាចម្រុះសម្រាប់កុមារអាយុក្រោម ១២ឆ្នាំ…
-
ប្រតិភូកម្ពុជា បានចុះស្វែងយល់ ទីកន្លែងប្រកួត និងដំណើរការរៀបចំរបស់ព្រះរាជាណាចក្របារ៉ែន

(បារ៉ែន)៖ នាថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៥ ប្រតិភូកម្ពុជាមានឯកឧត្ដម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងឯកឧត្ដម ញ៉ាន សុខវិសាល នាយបេសកកម្មនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមនឹងប្រតិភូកីឡា ជាង៤០ប្រទេសនៅអាស៊ីផ្សេងទៀត បានចុះស្វែងយល់ ទីកន្លែងប្រកួត និងដំណើរការរៀបចំរបស់ព្រះរាជាណាចក្របារ៉ែនក្នុងនាមម្ចាស់ផ្ទះកីឡាអូឡាំពិកយុវយនអាស៊ីលើកទី៣ឆ្នាំ២០២៥។ក្នុងដំណើរសិក្សាស្វែងយល់នេះ សម្រាប់កម្ពុជា គឺការដកស្រង់បទពិសោធន៍ ដើម្បីត្រៀមទទួលធ្វើជាម្ចាស់កីឡាអូឡាំពិកយុវជនអាស៊ីលើកទ៤ ឆ្នាំ២០២៩។ ក្នុងសន្និសីតសារព័ត៌មានថ្មីៗនេះ លោក Yousif Duaij Muhroofi ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីបារ៉ែន (BAYGOC) បានលើកឡើងថាដោយសហការគ្នាគ្រប់ផ្នែកពាក់ព័ន្ធ ដំណើរការរៀបចំពិតជាល្អណាស់ ហើយផ្នែកនីមួយៗធ្វើការជាធ្លុងតែមួយ។ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ឆ្នាំ២០២៥ ដំណើរការពីថ្ងៃទី២២ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងម៉ាណាម៉ា ដោយមានអត្តពលិកវ័យក្មេងអាយុ១៤ឆ្នាំ-១៧ឆ្នាំ ២០០០នាក់ចូលរួមប្រកួតលើជាង២០០វិញ្ញាសាក្នុងជាង២០ប្រភេទកីឡា។សូមជម្រាបជូនថាចំពោះមុខកម្ពុជាក៏បានត្រៀមប្រតិភូជាង២០០នាក់ទៅចូលរួមប្រកួត និងទទួលវេនបន្តពីបារ៉ែនដើម្បីធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីលើកទី៤ឆ្នាំ២០២៩៕ ដោយ ៖ ជាវ ចន្ធូ
-
សប្បុរសជនមានចិត្តសប្បុរសធម៌ អាចចុះឈ្មោះចូលរួមរត់ក្នុងព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៥

ភ្នំពេញ៖ អង្គការផ្កាយសមុទ្រកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៥ ក្រោមប្រធានទ តស់ រត់ជុំគ្នាដើម្បីកុមារមានការអប់រំ នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៥ នៅក្នុងប៉េង ហួត បឹងស្នោ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។ព្រឹត្តិការណ៍រត់ សប្បុរសធម៌នេះរៀបចំឡើងក្នុងគោលបំណងរៃអង្កាសថវិកាគាំទ្រដល់ សិក្សារៀនសូត្រដល់កុមារកម្ពុជាក្រីក្រជាង ៧០០នាក់ នៅអង្គការផ្កាយសមុទ្រ។ជាមួយគ្នានេះ ព្រឹត្តិការណ៍រត់មួយនេះ ជាការជួយជម្រុញដល់ស្មារតីកីឡាតាមមូលដ្ឋាន និងលើកកម្ពស់ សាមគ្គីភាព និងជាសុខភាពសហគមន៍ផងដែរ។ លើសពីនេះទៀតផងដែរ កម្មវិធីរត់នឹងប្រព្រឹត្តទៅជាមួយសកម្មភាពកំសាន្តសប្បាយ ដ៏សំបូរបែប ដើម្បីផ្តល់ភាពរីករាយដល់អ្នកចូលរួមថែមទៀតផង ដែលមានដូចជាការចាប់ឆ្នោត យករង្វាន់ និងល្បែងកំសាន្តផ្សេងៗនៅតាមស្តង់ម្ចាស់ឧបត្ថម្ភកម្មវិធីសម្រាប់ព្រឹត្តិការណ៍រត់នេះ ។ព្រឹត្តិការណ៍នេះ មិនគ្រាន់តែជាការរត់ប៉ុណ្ណោះទេ តែវាជាឱកាស ដែលលោកអ្នកអាចផ្លាស់ប្តូរ ជីវិតកុមារក្រីក្រជាង ៧០០នាក់ ជាមួយនឹងអ្នករត់រាប់ពាន់នាក់ទៀត ដែលមានបេះដូង សប្បុរសធម៌ ។ លើសពីនេះទៅទៀត អ្នកចូលរួមក្នុងព្រឹត្តិការណ៍រត់នេះក៏នឹងទទួលបានអាវ យឺតដ៏ស្រស់ស្អាត ស្លាកសម្គាល់លេខរត់ ទឹកពិសាបរិសុទ្ធ និងអាហារសម្រន់ថែមទៀតផង ។សម្រាប់ព្រឹត្តិការណ៍រត់សប្បុសធម៌ប្រចាំឆ្នាំនេះ អង្គការផ្កាយសមុទ្រក៏មានក្តីរីករាយជាពន់ពេក ក្នុងការទទួលស្វាគមន៍៖ ●ក្រុមហ៊ុន TADA, សណ្ឋាគារ Courtyard…
-
ក្បាច់គុនខ្មែរដែលស្ទើតែបាត់វត្តមាន នឹងបង្ហាញខ្លួនក្នុងកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានសម្តេចបវរធិបតី

(ភ្នំពេញ)៖ មានប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ នៃកិច្ចការស្រាវជ្រាវ ក៏ដូចជាការត្រៀមរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី បានថ្លែងបញ្ជាក់ថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតីលើកទី២ ចាប់ពីថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ គណៈកម្មការចំពោះកិច្ចនឹងដាក់បញ្ជូលនូវយុទ្ធគុនចម្រុះបន្ថែម៥-៦ប្រភេទទៀត ដូចជាមេគុនស្រងែពេន ខ្លាក្រាប ក្រពើហា គុនចំបាប់បុរាណ គុនខែលជាដើម ។ ឯកឧត្តម អះអាងថា ការបន្ថែមនេះ ជាការគាស់កកាយមកវិញនូវក្បាច់គុនខ្មែរបុរាណខ្មែរដែលជាមរកដូនតាស្ទើតែបាត់វត្តឱ្យមានជីវិតរស់រានឡើងវិញ ដើម្បីបង្ហាញដល់កូនខ្មែរគ្រប់រូបបានស្គាល់ និងហាត់ហ្វឹកហ្វឺនជាការអភិរក្សនិងអភិវឌ្ឍឱ្យបានគង់វង្ស។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់បន្ថែមទៀតថា អ្វីដែលយើងត្រូវផ្ដោត គឺយើងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងប្រកាន់នូវគោលការណ៍ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីទៅលើការរៀបចំ ទាំងការរៀបចំការប្រកួតនេះ ដោយយើងរៀបចំការប្រកួតយុទ្ធគុនផង និងការតាំងបង្ហាញនូវយុទ្ធគុនខ្មែរចម្រុះរបស់យើង គ្រប់បែប គ្រប់ទម្រង់ គ្រប់ប្រភេទ យកមកបង្ហាញផង ទាំងអាវុធយុទ្ធភណ្ឌ ទាំងយុទ្ធមន្ដ ទាំងស័ក្ដិយ័ន្ដជាដើម ដោយយើងត្រូវយកមកបង្ហាញក្នុងព្រឹត្តិការណ៍នេះដែរ។ អ្វីដែលសំខាន់មួយទៀត យើងគោរពតាមគោលការណ៍របស់សម្ដេចបវរធិបតី គឺយើងយកក្បាច់គុនផ្សេងៗទៀត ដែលមានមកបន្ថែមលើការប្រកួតកាលពីឆ្នាំ២០២៤ យើងបានមួយចំនួន ប៉ុន្តែឥឡូវបន្ថែម៥-៦ប្រភេទទៀត ដូចជាមេគុនស្រងែពេន ខ្លាក្រាប…
-
ប្រធានសហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជា បង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តដឹកនាំសហព័ន្ធជំនាញកីឡាមួយនេះឱ្យបន្តការអភិវឌ្ឍកាន់តែរីកចម្រើន

(ភ្នំពេញ)៖ ឯកឧត្តម សុខ យ៉ានិមល ប្រធានសហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តដឹកនាំសហព័ន្ធជំនាញកីឡាមួយនេះឱ្យបន្តការអភិវឌ្ឍកាន់តែរីកចម្រើន និងដណ្តើមបានមេដាយជូនជាតិពីការប្រកួតអន្តរជាតិនានា នាពេលខាងមុខជាបន្តបន្ទាប់។ ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងក្នុងឱកាសសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីរបស់សហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម សុខ យ៉ានិមល ថ្លែងរំលេចថា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត មាស សារិន អតីត ប្រធានសហព័ន្ធបានធ្វើឱ្យប្រភេទកីឡាសីដក់ និងសីមេលោងកម្ពុជា មានកិត្តិនាមល្បីរន្ទឺទាំងនៅក្នុងប្រទេសកម្ពុជា និងលើឆាកអន្តរជាតិ។ ឯកឧត្តម បានប្តេជ្ញាចិត្តបន្តនូវមាគ៌ាដឹកនាំដ៏ល្អផូរផង់របស់ឯកឧត្តមបណ្ឌិត មាស សារិន អតីតប្រធានសហព័ន្ធកីឡាសីដក់ និងស៊ីមេលោងកម្ពុជា។ ដោយបញ្ចេញអស់កម្លាំងកាយចិត្តនូវស្មារតីមោះមុត ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រភេទកីឡាសីដក់ និងសីមេលោងឱ្យកាន់តែល្បីល្បាញទាំងក្នុងប្រទេស តំបន់ និងលើឆាកអន្តរជាតិ។ ខិតខំប្រឹងដឹកនាំសហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជា ប្រកបដោយសុភវិនិច្ឆ័យ តម្លាភាព និងគណនេយ្យភាព។ ស្វះស្វែង និងកៀរគររកថវិកា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សម្រាប់ការបម្រើដល់ការងាររដ្ឋបាល ការហ្វឹកហាត់ និងការប្រកួត។ សម្រេចឱ្យបាននូវទិសដៅ និងផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ សម្រាប់អាណត្តិថ្មីរបស់ខ្លួន។ រៀបចំផែនការយុទ្ធសាស្ត្រ ត្រៀមរៀបចំការប្រកួត ទាំងកម្រិតជាតិ…
-
ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្ដរជាតិ លោក Andrew Parsons ស្វែងយល់ និងគាំទ្រដល់ចលនាប៉ារ៉ាឡាំពិកនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀត

(ភ្នំពេញ)៖ អនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាហ្គេមឡាំពិកកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Andrew Parsons ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ ដំណើរទស្សនកិច្ចរបស់ ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្ដរជាតិ(IPC) លោក Andrew Parsons ត្រូវគេបញ្ជាក់ថា គឺជាដំណើរទស្សនកិច្ចលើកដំបូងនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីស្វែងយល់ និងគាំទ្រដល់ចលនាប៉ារ៉ាឡាំពិកនៅកម្ពុជា ។ ជំនួបរវាង ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាហ្គេមឡាំពិកកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក Andrew Parsons ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ បានធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅអគារ The Kampus និងបានអញ្ជើញចូលរួមនាឱកាសនោះដែរដោយ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ។ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងជំនួបនោះ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា…
-
បាល់ទះដណ្តើមពានរង្វាន់ ឧត្តមសេនីយ៍ទោ ម៉ែន លី ផ្តល់ឱកាសឱ្យយុវជន កសាងសមត្ថភាពក្លាយជាកីឡាករអាជីព

(តាកែវ)៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះ ដណ្តើម ពានរង្វាន់ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី លើកទី១ ដែលរៀបចំដោយស្នងការដ្ឋានគរបាលខេត្ត តាកែវ បានដំណើរការប្រកួត ជាមួយនិងការចូលរួមប្រកួតប្រជែងពីក្រុមបាល់ទះយុវជនក្នុងខេត្ត តាកែវ សរុបចំនួន ១៧ក្រុម ។ ព្រឹត្តិការណ៍ប្រកួតបាល់ទះដ៏ធំប្រចាំ ខេត្តតាកែវ មួយនេះ ត្រូវបានប្រជាពលរដ្ឋ សិស្សនុសិស្ស និងយុវជនបានសម្តែងការអបអរសាទ និងគាំទ្រយ៉ាងខ្លាំង ព្រោះវាជាសកម្មភាពចូលរួមអភិវឌ្ឍន៍កីឡាបាល់ទះនៅក្នុងខេត្តឱ្យកាន់តែរីកចម្រើន ផ្តល់ឱកាសឱ្យយុវជនបានមកប្រកួតប្រជែងបង្ហាញសមត្ថភាពអាចននឹងវិវឌ្ឍខ្លួនក្លាយជាកីឡាករបាល់ទះអាជីព តាមរយៈជាប់ជាកីឡាករជម្រើសរបស់ខេត្តលេងនៅក្នុងពានង្វាន់ថ្នាក់ជាតិដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ហើយយុវជនក៏ត្រូវបានតាមបណ្តាក្លឹបសម្លឹងឃើញ ពិសេស ក៏ទទួលបានឱកាសច្រើនក្លាយជាកីឡាករជម្រើសជាតិ តាមរយៈការចម្រាញ់ជ្រើសរើសពីថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ។ ព្រឹត្តិការណ៍ប្រកួតបាល់ទះដ៏ធំនេះ ប្រសិនបើបង្កើតឱ្យមានជារៀងរាល់ឆ្នាំ បានរួមចំណែកយ៉ាងច្រើននៅក្នុងការអភិវឌ្ឍន៍ មានដូចជា៖១. យុវជនវ័យក្មេង ចាប់ផ្តើមចូលរួមលេងនិងហ្វឹកហាត់កីឡាបាល់ទះ នោះធនធានកីឡារបាល់ទះក៏មានច្រើន ២. យុវជនទទួលបានសុខភាពមាំមួន ប្រាជ្ញាឆ្នាតវៃ បង្កើតបានជាសាមគ្គីភាព ជៀសឆ្ងាយពីគ្រឿងញាន និងអំពើរឧបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើប ពិសេស បានជួយលើកកម្ពស់ជីវភាពរីកចម្រើន និងជួយធ្វើឱ្យភូមិ ឃុំមានសុវត្ថិភាព ។ លោក ឧត្តម សេនីយ៍ទោ ម៉ែន លី…
-
កីឡាករ ហេង វុទ្ធី ៖ ការដណ្តើមមេដាយមាសលើកនេះពិបាកបន្តិច តែបានបទពិសោធន៍ច្រើនឈានឆ្ពោះទៅស៊ីហ្គេមនាពេលខាងមុខ

(ភ្នំពេញ)៖ កីឡាករ ហេង វុទ្ធី ដែលឈ្នះមេដាយមាស ពីព្រឹត្តិការណ៍នៃការប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅប្រទេសសិង្ហបុរី បានឱ្យដឹងថា ការដណ្តើមបានមេដាយមាសសម្រាប់ការចេញទៅប្រកួតលើកនេះពិបាកបន្តិច ប៉ុន្តែបាននូវបទពិសោធន៍ល្អៗជាច្រើន ដើម្បីឈានឆ្ពោះទៅស៊ីហ្គេមនាពេលខាងមុខ ។ ការប្រកួតនេះថ្វីត្បិតតែជាជើងឯកអាស៊ីអាគ្នេយ៍ក៏ពិតមែន ប៉ុន្តែមានបណ្តាប្រទេសផ្សេងទៀតចូលរួមដែរ ដូចជាអូស្រ្តាលី និង ញ៉ូហ្សេលែន ផងដែរ ដែលនាំឱ្យប្រភេទគីឡូខ្លះពិបាកបណ្តើមបានមេដាយ ។ នេះជាការបញ្ជាក់នៅពេលដែលគណប្រតិភូ អត្តពលលិកកីឡាចំបាប់កម្ពុជា ទទួលបានជោគជ័យនាំយកមេដាយសរុប៨គ្រឿងត្រឡប់ពីការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ “The 2025 Southeast Asian Wrestling Championship” នៅប្រទេសសិង្ហបុរី នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ។ លោកស្រី ចូវ សុធារ៉ា ដែលជាគ្រូជំនួយក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជា បានឱ្យដឹងថា ការចេញទៅប្រកួតនៅប្រទេសសិង្ហបុរីនេះ គឺលទ្ធផលអាចទទួលយកបាន ដោយកីឡាករ-កីឡាការិនីកម្ពុជា ក៏បានហ្វឹកហាត់ជាប្រចាំ ហើយក៏ជាសញ្ញាមួយយ៉ាងល្អក្នុងការឈានឆ្ពោះទៅស៊ីហ្គេមនាពេលខាងមុខនេះផងដែរ ។ សូមបញ្ជាក់ថា ៖ ព្រឹត្តិការណ៍នៃការប្រកួតកីឡាចំបាប់អន្ដរជាតិ…
-
កីឡាករ-កីឡាការិនី ចំបាប់កម្ពុជារកបានមេដាយ សរុប៨គ្រឿង ពីព្រឹត្តិការណ៍ចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅសិង្ហបុរី

សិង្ហបុរី ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដែលជាថ្ងៃទី៣នៃបញ្ចប់ព្រឹត្តិការណ៍ការប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅប្រទេសសិង្ហបុរី កីឡាករ-កីឡាការិនី ចំបាប់កម្ពុជា រកបានមេដាយ៥គ្រឿងបន្ថែមទៀត ក្នុងនោះមេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿងបន្ថែមទៀត ដែលសរុបមេដាយទាំងអស់បានចំនួន៨គ្រឿង ។ ១. កីឡាករ ហេង វុទ្ធី ប្រកួតវិញ្ញាសា Freestyle ទម្ងន់ក្រោម ៩២គីឡូក្រាម ឈ្នះមេដាយមាស២. កីឡាករ ហេង រត្តថា ប្រកួតវិញ្ញាសា Freestyle ទម្ងន់ក្រោម ៩២គីឡូក្រាម ឈ្នះមេដាយប្រាក់៣. កីឡាករ កែវ សុភ័ក្ត ប្រកួតវិញ្ញសា Freestyle ទម្ងន់ ៧៩គីឡូក្រាម ឈ្នះមេដាយប្រាក់ និងប្រកួតវិញ្ញសា Greco Romance ទម្ងន់ក្រោម ៨២គីឡូក្រាម ឈ្នះមេដាយសំរឹទ្ធ៤. កីឡាការិនី ជា កញ្ញា…