-
មន្រ្តីនគរបាលជាតិមកពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ ២៥រូបត្រូវបានបំពាក់បំប៉នជំនាញកីឡាហាប់កីដូ

(ភ្នំពេញ)៖ មន្រ្តីនគរបាលជាតិមកពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិចំនួន២៥រូប ត្រូវបំពាក់បំប៉នកីឡាហាប់គីដូ បន្ថែមនូវចំណេះជំនាញ ដើម្បីជាប្រយោជន៍ សម្រាប់បំពេញការងារបង្រ្កាបបទល្មើស និងចាប់ខ្លួនជនសង្ស័យ។វគ្គបណ្តុះបណ្តាលហ្វឹកហាត់ក្បាច់គុនកីឡាហាប់គីដូនេះ បានធ្វើឡើង នៅមជ្ឈមណ្ឌលកីឡាក្រុមប្រឹក្សាក្រសួងមហាផ្ទៃ ក្រោមវត្តមាន លោក គួច ហុងជៀក ប្រធានស្ដីទី សហព័ន្ធខ្មែរកីឡា ហាប់គីដូ និង លោក ឧត្តមសេនីយ៍ទោ ហេង សំណាង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោក ឧត្តមសេនីយ៍ទោ ហេង សំណាង បានបញ្ជាក់ថា ការហ្វឹកហាត់ក្បាច់គុនកីឡាហាប់គីដូ បានផ្តល់សារៈប្រយោជន៍ដល់សិក្ខាកាមនូវចំណេះជំនាញក្បាច់គុនការពារខ្លួន និងសុខភាពមាំមួនផងដែរ។ ហើយក៏ជាការចូលរួមលើកកម្ពស់សមត្ថភាពបន្ថែម ជូនមន្រ្តីកងម្លាំងនគរបាលជាតិក្នុងការបំពេញកិច្ចការបង្រ្កាបបទល្មើស និងចាប់ខ្លួនជនសង្ស័យឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ព្រមទាំងបានការពារខ្លួនអំពីការប្រឆាំងតបតពីជនសង្ស័យប្រកបដោយសុវត្ថិភាពនិងត្រឹមត្រូវ។នេះជាការយកចិត្តទុកដាក់ខ្ពស់អំពីថ្នាក់ដឹកនាំក្រសួង អគ្គស្នងការដ្ឋានគរបាលជាតិ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ពីសុខទុក្ខរបស់មន្រ្តីជំនាញពេលចុះបំពេញបេសកម្មដោយការពារបាននូវហានិភ័យផ្សេងៗពេលដែលអាចកើតឡើងជាយថាហេតុ។ ជាមួយគ្នានោះ លោក ឧត្តមសេនីយ៍ទោ ហេង សំណាង បានក្រើនរំលឹកដល់សិក្ខាកាម សូមយកចិត្តទុកដាក់និងគោរពឱ្យបាននូវវិន័យនិងសេចក្តីថ្លៃថ្នូរក្នុងពេលហ្វឹកហាត់ ធ្វើយ៉ាងណាឱ្យទទួលបានចំណេះជំនាញទៅអនុវត្តប្រកដដោយប្រសិទ្ធិភាពទុកជាទន់ដើម្បីការពារខ្លួន និងសុវត្ថិភាពផ្ទាល់ខ្លួនពេលចុះអនុវត្តការងារជូនអង្គភាព។ លោក គួច ហុងជៀក បានបង្ហាញមោទនភាពដែលសហព័ន្ធខ្មែរកីឡាហាប់គីដូ…
-
យុវជនថ្នាលវ័យក្មេងខ្លាំង នឹងត្រូវបានផ្តល់ឱកាសចូលរួមជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

(ភ្នំពេញ)៖ ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ សម្រាប់ ប្រភេទកីឡាតេក្វាន់ដូ ITF ដែលបានដំណើរការប្រកួតប្រជែងអស់រយៈពេលជាច្រើនថ្ងៃ បានស្វែងរកឃើញជើងខ្លាំងទាំង៦វិញ្ញាសា ខណៈជើងខ្លាំងវ័យក្មេងទាំងនោះក៏ត្រូវបានផ្តល់ឱកាសឱ្យចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នាអំឡុង ខែ មិថុនា ឆ្នាំ២០២៥។ ឯកឧត្តម កែវ កែវ រេមី ទេសរដ្ឋមន្ត្រី ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា បានថ្លែងរំលេចថា កម្ពុជាជាប្រទេសមុនដំបូងគេដែលរៀបចំការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ដែលមានប្រភេទអាយុចាប់ពី១០ឆ្នាំឡើងទៅ ។ ការផ្តល់ឱកាសដល់កីឡាករវ័យក្មេងទាំងអស់នេះ ជាការដុសខាតអភិវឌ្ឍន៍សមត្ថភាព ពង្រឹងបទពិសោធន៍បច្ចេកទេស ពិសេស ជំរុញដល់ភាពក្លាហា និង បណ្តុះឱ្យមានយុវជនបន្តវេនមេដាយមាសសម្រាប់ពេលខាងមុខ ដើម្បីកម្ពុជា ។ខណៈចក្ខុវិស័យតេក្វាន់ដូ ITFកម្ពុជា គឺត្រូវតែមានជើងខ្លាំងវ័យក្មេងបន្តវេនមេដាយមាសកម្រិតអន្តរជាតិបន្តពីរៀមច្បង ដែលមានស្មាដៃជូនជាតិ ដូចជា កីឡាករឆ្នើម ប៉ាល់ ជីវ័ន្តជាដើម។ សូមបញ្ជាក់ថា មន្ទីរអប់រំយុវជននិងកីឡា ខេត្តស្ទឹងត្រែងដណ្តើមបានមេដាយចំនួន ៣ គ្រឿង មេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង រាជធានីភ្នំពេញដណ្តើមបានមេដាយមាស ២ គ្រឿង…
-
កីឡាករ-កីឡាការិនី ចំបាប់កម្ពុជា ៖ ប្តេជ្ញាប្រឹងប្រែងដណ្តើមមេដាយពីការប្រកួតចំបាប់ជើងឯកអាស៊ីអាគ្នេយ៍

(ភ្នំពេញ)៖ កីឡាករ-កីឡាការិនី ចំបាប់កម្ពុជា បានបញ្ជាក់ពីជំហ និងការតាំងចិត្តជាខ្លាំង ក្នុងការប្តេជ្ញាចិត្តថានឹងប្រឹងប្រែងដណ្តើមមេដាយពីការប្រកួតចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសសិហ្គបុរី ជាមួយនឹងការខិតខំឱ្យអស់ពីលទ្ធភាពដើម្បីយកជ័យជំនះ ។ ការប្តេជ្ញាចិត្តនេះក្នុងឱកាស អត្តពលិកសហព័ន្ធកីឡាចំបាប់កម្ពុជា ចេញដំណើរទៅចូលរួមការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ (Southeast Asian & Invitational Championship) ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១០-១២ ខែឧសភាខាងមុខនេះ នៅប្រទេសសិង្ហបុរី ។ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ (Southeast Asian & Invitational Championship) ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ១២រូប ដើម្បីចូលរួមព្រឹត្តិការណ៍ថ្នាក់តំបន់នេះ ក្នុងនោះមានកីឡាករ ៩រូប គឺកីឡាករ ហេង វុទ្ធី, ហេង រ័ត្នថា, កែវ សុភ័ក្ត, យុន ប៊ុនណា, ឈឿង ឈាង, លឹម សុខលាង, សឿន សុភាស់, ឈឿង វាសនា និងកីឡាករ ឆាំ ពិស៊ិន) និងកីឡាការិនី…
-
និយាយពីកីឡា នឹកឃើញ វឌ្ឍនៈ មុនគេ! ក្រុមហ៊ុនរបស់ខ្មែរ ដែលលើកស្ទួយគ្រប់វិស័យកីឡាជាតិ

ភ្នំពេញ:នៅគ្រប់ព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិដ៏ធំៗ ដែលបន្សល់ទុកនូវភាពជក់ចិត្តដិតអារម្មណ៍ និងមោទនភាពជាតិដ៏ក្រៃលែង គេតែងនឹកឃើញដល់អ្នករៀបចំ និងគាំទ្រ ។នោះគឺក្រុមហ៊ុន វឌ្ឍនៈ ជាអ្នកចូលរួមចំណែកដ៏សំខាន់មុនគេ។ ក្រុមហ៊ុន វឌ្ឍនៈជាក្រុមហ៊ុនរបស់ខ្មែរ ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ១០០ភាគរយ ។ជាក្រុមហ៊ុនមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា ។ក្រុមហ៊ុននេះបង្ហាញនូវការប្តេជ្ញាចិត្តដ៏មោះមុតក្នុងការចូលរួមលើកកម្ពស់វិស័យកីឡាគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជាយូរឆ្នាំមកហើយ ដោយបានក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍវិស័យកីឡាជាតិឱ្យកាន់តែរីកចម្រើន។ សកម្មភាពដ៏លេចធ្លោជាច្រើនឆ្នាំកន្លងមកនេះមិនមែនកើតឡើងដោយចៃដន្យ ឬឯកឯងនោះទេ ។កត្តាអ្នកដឹកនាំគឺជាការបង្កើតសមិទ្ធផល។ ក្រុមហ៊ុន វឌ្ឍនៈ ដែលមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអគ្គនាយក ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ បានផ្តល់ការឧបត្ថម្ភយ៉ាងពេញទំហឹងដល់ព្រឹត្តិការណ៍កីឡា ពានរង្វាន់ ស្ថាប័នកីឡា ក្លិប កីឡាករ កីឡាការិនី និងសកម្មភាពកីឡាផ្សេងៗជាច្រើនទៀត។ ជាក់ស្តែង ក្រុមហ៊ុន វឌ្ឍនៈ បានបន្តជាអ្នកឧបត្ថម្ភធំសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge 2024/2025 រវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមអាកាដា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ ព្រឹត្តិការណ៍ដ៏កក្រើកនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ដោយមានអ្នកទិញសំបុត្រទស្សនាជិត ៦ ម៉ឺននាក់ ដែលជាសក្ខីភាពនៃការស្រឡាញ់វិស័យកីឡាបាល់ទាត់ និងការគាំទ្រចំពោះក្រុមទាំងពីរ។ ការគាំទ្រដ៏ធំធេងនេះ រំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើក…
-
អត្តពលិកកីឡាចំបាប់ ១៥ រូបចូលរួមការប្រកួតចំបាប់ជើងឯកអាស៊ីអាគ្នេយ៍

(ភ្នំពេញ)៖សហព័ន្ធកីឡាចំបាប់កម្ពុជាបានបញ្ជូនកីឡាករកីឡាការិនី និងគ្រូបង្វឹកសរុបចំនួន១៥រូប ចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសសិង្ហបុរី ដែលការប្រកួតផ្លូវការចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៥។ សម្រាប់ការចូលរួមជើងឯកប្រចាំតំបន់មួយនេះ អត្តពលិកកម្ពុជា១៥រូប នឹងត្រូវចេញដំណើរទៅនៅថ្ងៃទី៩ ខែ ឧសភា ឆ្នាំ២០២៥នេះ ដោយចែកចេញជា២វេន ពេលព្រឹក ម៉ោង៩ មានគ្រូជំនួយនិងអាជ្ញាកណ្តាល ៣រូបរួមមាន លោក កាង ដែនពិសិដ្ឋ អ្នកគ្រូចូវ សុធារ៉ា និងលោក នុតសេរីរដ្ឋា ទៅចូលរួមប្រជុំបច្ចេកទេស ក្នុងព្រឹត្តិការណ៍ Southeast Asian & Invitational Championship (ការប្រកួតចំបាប់ជើងឯកអាស៊ីអាគ្នេយ៍) មុនកីឡាករកីឡាការិនីទៅដល់ ។ រីឯកីឡាករកីឡាការិនីចំនួនចំនួន ១២រូបត្រូវចេញដំណើរម៉ោង៩យប់ ក្នុងនោះមានកីឡាករ ហេង វុទ្ធី .កីឡាករ ហេង រ័ត្តថា .កីឡាករ កែវ សុភ័ក្ត. កីឡាករ យុន ប៉ុនណា .កីឡាករ ឈឿន…
-
ក្រុមបាល់ទះនារីរាជធានីភ្នំពេញបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រការប្រកួតសិស្សបឋមសិក្សាជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ វេបសាយ

ភ្នំពេញ៖ ក្រុមកីឡាបាល់ទះនារី រាជធានីភ្នំពេញ បានឡើងទៅកាន់វគ្គផ្តាច់ព័ត្រនៃការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ហើយ បន្ទាប់ពីប្រកួតយកឈ្នះក្រុមកីឡាបាល់ទះនារី ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០២៥ នៅទីលានកីឡដ្ឋានជាតិអូឡាំពិក ដោយលទ្ធផល២សិតទល់និង០ ក្នុងពិន្ទុ២៥ទល់១៣ និង២៥ទល់១៣។ ក្រោយទទួលបានជ័យជម្នះលើក្រុមបាល់ទះនារីខេត្តបន្ទាយមានជ័យ បានឡើងទៅកាន់វគ្គផ្តាច់ព័ត្រ ដណ្តើមចំណាត់លេខ១ កីឡាការិនី សារ៉ុង រក្សា បានថ្លែងលើកឡើងថា នាងមានក្តីរំភើបជាខ្លាំងដែលក្រុមបាល់ទះរបស់នាងបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ។ នាងថា ជ័យម្នះដែលឈ្នះជាបន្តបន្ទាប់រហូតឈ្នះកៅអីបានឡើងដល់វគ្គផ្តាច់ព័្រត្រនេះ វាបានកើតឡើងដោយការខិតខំប្រឹងប្រែង និងការរួមកម្លាំងសាមគ្គីជាក្រុម។ នាងរំពឹងយ៉ាងមុតមាំថា ពានរង្វាន់បាល់ទះនារីឆ្នាំ២០២៥នេះ នឹងក្លាយជារបស់ក្រុមបាល់ទះនារីរាជធានីភ្នំពេញ។ នាងប្តេជ្ញាចិត្តលេងឱ្យបានល្អបន្តរក្សាសាមគ្គីភាពក្នុងក្រុមដើម្បីដណ្តើមឱ្យបានជ័យជម្នះ។ ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ក្រុមបាល់ទះនារីសាលាGVAតំណាងឱ្យរាជធានីភ្នំពេញបានប្រកួតយកឈ្នះក្រុមខ្លាំងជាបន្តបន្ទាប់ ដោយប្រកួតទី១វគ្គជម្រុះក្នុងពូលC យកឈ្នះលើក្រុមបាល់ទះនារី រតនៈគិរីក្នុងលទ្ធផល២សិតទល់០ ។វគ្គ១៦ក្រុមការប្រកួតខ្វែងពូលជួបក្រុមបាល់ទះនារីខេត្តពោធិ៍សាត់លេខ២ពូលG ដោយបានយកឈ្នះក្នុងលទ្ធផល២សិតទល់០។វគ្គ៨ក្រុម ឈ្នះក្រុមបាល់ទះនារីខេត្តសៀមរាប ដោយលទ្ធផល២សិតទល់០ ហើយវគ្គ៤ក្រុមបន្តយកឈ្នះក្រុមបាល់ទះនារីខេត្តបន្ទាយមានជ័យដោយលទ្ធផល២សិតទល់០ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រត្រៀមប៉ះក្រុមបាល់ទះនារីខេត្តកំពង់ឆ្នាំប្រជែងដណ្តើមយកចំណាត់លេខ១។ សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ប្រចាំឆ្នាំ២០២៥ ដំណើរប្រកួតពីថ្ងៃទី៣ដល់១០ ខែ ឧសភា ឆ្នាំ២០២៥ សម្រាប់ប្រភេទកីឡាបាល់ទះមាន៤៤ក្រុម ក្នុងនោះបុរស២៤ និងនារី២០ក្រុម ដោយការប្រកួតផ្នែកបុរសមាន៨ពូល និងផ្នែកនារីមាន៨ពូល៕ រូបភាព ជីម ភារ៉ា…
-
ខេត្តបន្ទាយមានជ័យក្រសោបបានមេដាយមាសច្រើនជាងគេក្នុងការប្រកួតកីឡាវាយសី សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសី សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ នាល្ងាចថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២៥ ដោយខេត្តបន្ទាយមានជ័យក្រសោបបានមេដាយសរុបចំនួន៥គ្រឿង មាស៤ និងមេដាយសំរឹទ្ធ១គ្រឿង ខណៈខេត្តព្រះសីហនុឈរនៅក្នុងចំណាត់លេខ២ដណ្តើមបានមេដាយសរុប២គ្រឿង មាស១និងប្រាក់មួយគ្រឿង រាជធានីភ្នំពេញឈរនៅក្នុងចំណាត់លេខ៣ដណ្តើមបានមេដាយសរុបចំនួន៣គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង ឈរនៅក្នុងចំណាត់លេខ៤ខេត្ត កំពង់ឆ្នាំងដណ្តើមបានមេដាយប្រាក់១គ្រឿង និងខេត្តកំពង់ធំ ឈរនៅចំណាត់លេខ៥ ដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿង។ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥នេះ គឺជាការ ផ្តល់ឱកាសដល់កីឡាករ កីឡាការិនីម្នាក់ៗ បានបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់គុណផល បច្ចេកទេសដែលបានហ្វឹកហាត់កន្លងមកដើម្បីប្រកួតប្រជែងគ្នា និងរឹតចំណងមិត្តភាព សាមគ្គីភាពជាតិ។ ជាពិសេសផ្តោត លើការពង្រឹងគុណភាព សមត្ថភាពបច្ចេកទេសកីឡាករថ្នាលរបស់កម្ពុជា ដើម្បីត្រៀមចូលរួមការប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។ ឯកឧត្តម ក៏បានកោតសរសើរចំពោះប្រតិភូកីឡាទាំងអស់ ដែលបានបញ្ជូនអត្តពលិក របស់ខ្លួនមកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតប្រកបដោយការគោរពតាមបទបញ្ជាបច្ចេកទេស និងឈរលើស្មារតីទទួល ខុសត្រូវខ្ពស់ ដោយមិនគិតតែពីការយកឈ្នះ-ចាញ់គ្នា ពោលគឺឈរលើគោលការណ៍ (Fairplay) កីឡាដើម្បីសុខភាព មិត្តភាព…
-
ប្រដាល់សកលកម្ពុជា ចូលរួមជើងឯកអាស៊ីអាយុក្រោម២២ឆ្នាំរំពឹងខ្ពស់ឈ្នះមេដាយជូនជាតិ

(ភ្នំពេញ)៖ ជម្រើសជាតិកីឡាប្រដាល់សកល៣រូបរួមនិងគ្រូបង្វឹកមួយរូប ត្រូវបានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងបញ្ជូនទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ីក្រោមអាយុ២២ឆ្នាំ២០២២ នៅប្រទេសស្រីលង្កា ដែលការប្រកួតផ្លូវការចាប់ពីថ្ងៃទី១០ដល់២៤ ខែ ឧសភា ឆ្នាំ២០២៥។ កីឡាករប្រដាល់សកលជម្រើសជាតិទាំង៣រូបនេះ នឹងត្រូវធ្វើការប្រកួតលើ៣ប្រភេទទម្ងន់ ក្នុងនោះ កីឡាករ នា សុវណ្ណ ប្រកួតក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម កីឡាករ រ៉ុន វិរៈ ប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម និងកីឡាករ ឡុង ណូវែល ប្រកួតក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។ ចំពោះសមាសភាពកីឡាករជម្រើសជាតិប្រដាល់សកលទាំង៣រូប ត្រៀមចូលរួមជើងឯកអាស៊ីនៅស្រីលង្កានេះ ត្រូវបាន លោក ចេង ដារ៉ា គ្រូបង្វឹកកីឡាប្រដាល់សកលជម្រើសជាតិ អះអាងថា បច្ចុប្បន្នមើលឃើញថា កម្លាំងរៀងនូវស្ទើនៅឡើយ រីឯបច្ចេកទេសនិងទិចនិចប្រកួតគឺល្អ ខណៈការហ្វឹកហាត់ត្រៀមនេះ លោកជាគ្រូបង្វឹកកំពុងជំរុញបង្កើនការហ្វឹកហាត់ទាំងកម្លាំងនិងបច្ចេកទេសប្រកួត។ជាមួយការប្រកួតដ៏ធំនេះ ក្នុងនាមជាគ្រូបង្វឹកជម្រើសជាតិប្រដាល់សកល លោក សង្ឈឹមខ្ពស់ថា កីឡារទាំង៣រូបនេះ មានលទ្ធភាពខ្ពស់នាំយកមេដាយបានមកជូនជាតិ ខណៈឧបសគ្គប្រទេសខ្លាំងៗលោកមិនមានការព្រូយបារម្ភនោះឡើយ ដ្បិតគេក៏ហាត់យើងក៏ហាត់។ កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជាទាំង៣រូប កំពុងហ្វឹកហាត់ត្រៀមខ្លួនចូលរួមជើងឯកយុវជនអាស៊ីក្រោមអាយុ២២ឆ្នាំនៅស្រីលង្កា បានបង្ហើបថា ពួកគេកំពុងខិតខំប្រឹងប្រែងហ្វឹកហាត់ដុះខាតសមត្ថភាពយ៉ាងខ្លាំង ដើម្បីបំពេញកម្លាំងនិងបច្ចេកទេស ដ្បិតការប្រកួតនេះ គឺជាការប្រកួតកម្រិតអាស៊ីដែលពួកគេបានចូលរួមលើកដំបូង។ដូច្នោះការប្រកួតនេះ ពួកគេនិងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីនាំយកលទ្ធផលល្អជូនកម្ពុជា។ គួរឱ្យដឹងដែរថា សម្រាប់ព្រឹត្តិការណ៍ប្រកួតយុវជនអាស៊ីក្រោមអាយុ២២ឆ្នាំនេះ សហព័ន្ធកីឡាប្រដាល់កម្ពុជាធ្លាប់ចូលរួម២លើករួចមកហើយ…
-
ការប្រកួតកីឡាបាល់ទះពានរង្វាន់ឧត្តមសេនីយ៍ទោ ម៉ែន លី បង្កើតឡើងបំផុសវិស័យកីឡាបា ល់ទះក្នុងខេត្តតាកែវ

(តាកែវ)៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ នឹងរៀបចំការប្រកួតកីឡាបាល់ទះមួយ នាថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៥ ដោយប្រសិទ្ធិនាមថា ការប្រកួតកីឡាបាល់ទះដណ្តើម ពានរង្វាន់ ឧត្តម សេនីយ៍ទោ ម៉ែន លី លើកទី១ នៅទីលានកីឡាបាល់ទះខេត្ត តាកែវ ។ ឧត្តមសេនីយ៍ត្រី សៅ សារ៉ុន តំណាង ឯកឧត្តម ឧត្តម សេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តតាកែវ បានលើកឡើងថា ការប្រកួតបាល់ទះ ដណ្តើមពានរង្វាន់ ឧត្តមសេនីយ៍ទោ ម៉ែន លី លើកទី១ ដែលរៀបចំដោយស្នងការដ្ឋាននគរបាល ខេត្តតាកែវ គិតមកដល់ពេលប្រកាសជូនតំណឹងដល់មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ត្រឹមថ្ងៃច័ន្ធទី៥ ខែឧសភា ឆ្នាំ២០២៥ មានក្រុមកីឡាបាល់ទះចុះឈ្មោះចូលរួមសរុបចំនួន ១៦ក្រុម ។ ឧត្តមសេនីយ៍ត្រី សៅ សារ៉ុន បានបញ្ជាក់ថា ការប្រកួតលើកទី១នេះ គ្រោងដំណើរការប្រកួតរយៈពេល ១៩ថ្ងៃ ដោយគិតចាប់ពីថ្ងៃបើកការប្រកួត១៣ ខែឧសភា ឆ្នាំ២០២៥…
-
បាល់ទឹកកម្ពុជាទទួលបានសិទ្ធិផលថ្មីមួយទៀត ក្រោយចាញ់សឹង្ហបុរីក្នុងជំនួបមិត្តភាពដកស្រងបច្ចេកទេស

(ភ្នំពេញ)៖ ក្រុមបាល់ទឹកកម្ពុជា ត្រូវបានអគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹល លោក ហែម គិរី វាយតម្លៃថា ទទួលបានសិទ្ធិផលថ្មីមួយទៀត គឺការអភិវឌ្ឍសមត្ថភាពខ្លាំងជាងមុន ក្រោយចាញ់ប្រទេសសឹង្ហបុរី ក្នុងជំនួបមិត្តភាពដកស្រងបច្ចេកទេស ដោយលទ្ធផលបច្ចេកទេសប្រដមប្រសងគ្នា ខណៈក្រុមប្រទេសសឹង្ហបុរីជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ អគ្គលេខាធិការ ខាងលើ បានបញ្ជាក់ថា លទ្ធផលក្នុងជំនួបមិត្តភាព អាចសរបញ្ជាក់ឱ្យឃើញថា ក្រុមបាល់ទឹកកម្ពុជាមានការរីកចម្រើនខ្លាំងជាងមុន ដ្បិតការជួបគ្នាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រុមបាល់ទឹកកម្ពុជាចាញ់ក្រុមបាល់ទឹកប្រទេសសឹង្ហបុរីរហូតជាង៣០ពិន្ទុឯណោះ។ អគ្គលេខាធិការរូបនេះ ក៏បានពន្យល់ទៀតថា ការចាញ់ប្រដមប្រសងជាមួយប្រទេសខ្លាំងបែបនេះ បានសរបញ្ជាក់ឱ្យឃើញថា ការខិតខំហ្វឹកហាត់ជាប្រចាំរបស់ក្រុមបាល់ទឹកក្រោមការគាំទ្ររបស់ប្រធានសហព័ន្ធ ឯកឧកឧត្តម ស៊ុន ចាន់ថុល ទទួលបានផលផ្លែផ្កា មានក្តីសង្ឈឹមក្នុងការប្រជែងយកលទ្ធផលល្អជូនកម្ពុជាពីការប្រកួតកម្រិតអន្តរជាតិនាពេលខាងមុខ។ទន្ទឹមជាមួយនេះ សហព័ន្ធខ្មែរកីឡាហែលទឹក គ្រោងបង្កើតជើងឯកថ្នាក់ជាតិមួយក្នុងឆ្នាំ២០២៥ ដោយតម្រូវឱ្យក្លឹបចង់ចូលរួមប្រកួតចម្រាញ់តាមក្លឹប បន្ទាប់មកសហព័ន្ធចម្រាញ់យក៤ក្រុមមកប្រកួតក្នុងជើងឯកថ្នាក់ជាតិ ដើម្បីស្វែងរកក្រុមបាល់ទឹកល្អៗយកមកដុសខាតសមត្ថភាពត្រៀមការប្រកួតអន្តរជាតិនានានៅក្រៅប្រទេស។ ជាមួយគ្នានេះ លោក អគ្គលេខាធិការ ក៏បានបង្ហើបអំពីគម្រោងមួយមួយចំនួនក្នុងការបន្ថែមបទពិសោធជូនកីឡាករបាល់ទឹកកម្ពុជា តាមរយៈដឹកនាំក្រុមចេញទៅប្រទេសលក្ខណៈមិត្តភាពជាមួយក្រុមបាល់ទឹកក្នុងតំបន់អាស៊ាន ដូចជា ប្រទេសថៃ និងម៉ាឡេស៊ីក្នុងឆ្នាំ២០២៥នេះផងដែរ ។ លោក បន្ថែមទៀត តាមរយៈការខិតខំប្រឹងប្រែង ក្រោមការគាំទ្រយ៉ាងពេញទំហឹង…