-
ការជួបជុំគ្នាដើម្បីប្រកួតកីឡាក្នុងកម្រិតបឋមសិក្សាគឺមិនផ្តោតសំខាន់ទៅលើការឈ្នះចាញ់នោះទេ គឺផ្តោតទៅលើមិត្តភាព សាមគ្គីភាព

(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងលើកឡើង ក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នាល្ងាចថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០២៥ថា រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ដល់សុខភាពសិក្សារបស់ប្អូនៗសិស្សានុសិស្ស ដោយដាក់ចេញនូវគោលការណ៍ និងវិធានការជាច្រើនដើម្បីឱ្យសាលារៀនមានបរិយាកាសល្អ បរិស្ថានល្អ អនាម័យល្អ ម្ហូបអាហារ ភេសជ្ជៈធានាអនាម័យល្អ និងមានកម្មវិធីអប់រំកាយនិងកីឡា ដើម្បីពង្រឹងសមត្ថភាពរាងកាយរឹងមាំ កាត់បន្ថយបន្ទុកស្ត្រេសអវិជ្ជមានក្នុងការសិក្សា បង្កើនគុណភាពជីវិតឱ្យប្អូនៗសិស្សានុសិស្សទទួលបាននូវសុខភាពល្អផង បញ្ហាស្មារតីរឹងមាំក្នុងការសិក្សាផង។ ជារៀងរាល់ឆ្នាំប្អូនៗសិស្សានុសិស្សបឋមសិក្សាតែងទទួលបានឱកាសមកជួបជុំគ្នាប្រកួតកីឡា ទន្ទឹមនឹងនោះក៏ជាឱកាសស្វែងរកមិត្តភាព ការរាប់អានគ្នា ការយល់ចិត្តគ្នាទៅវិញទៅមក និងបង្កភាពសប្បាយរីករាយជាមហាគ្រួសារយុវវ័យ ហើយក៏ជាឱកាសនៃការផ្លាស់ប្តូរមតិយោបល់លើការសិក្សារបស់ខ្លួនផងដែរ។ ការជួបជុំគ្នាដើម្បីប្រកួតកីឡាក្នុងកម្រិតបឋមសិក្សាគឺមិនផ្តោតសំខាន់ទៅលើការឈ្នះចាញ់នោះទេ គឺផ្តោតទៅលើមិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ស្រលាញ់គ្នា និងបង្កើនសុខភាពល្អបរិបូរណ៍ដើម្បីជំរុញសុខភាពសិក្សារបស់ប្អូនៗឱ្យទទួលបានជោគជ័យ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ការធ្វើសកម្មភាពអប់រំកាយនិងកីឡាជាប្រចាំនិងទៀងទាត់ ក្រៅពីទទួលបានសុខភាពល្អ បញ្ញាស្មារតីរឹងមាំ គឺអាចឱ្យប្អូនៗមានទម្លាប់កំណត់វិន័យខ្លួនឯង ចេះសម្រេចចិត្តខ្លួនឯង ចេះទទួលខុសត្រូវខ្លួនឯង ចេះកំណត់គោលដៅខ្លួនឯង ពិសេសចេះមានភាពអត់ធ្មត់ មិនបោះបង់ការតស៊ូព្យាយាម…
-
Trump បន្ទោស Biden រឿងសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះ

បរទេស ៖ លោកប្រធានាធិបតី Donald Trump បានស្តីបន្ទោស លើលោក Biden អតីតប្រធានាធិបតី ចំពោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលធ្លាក់ចុះខ្លាំង។ សេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះ ដោយមិននឹកស្មានដល់ ក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំនេះ ដោយសារការកើនឡើង នៃការនាំចូល ដែលបង្កឡើងដោយសារផែនការពន្ធ របស់លោក Donald Trump ប៉ុន្តែ ប្រធានាធិបតី រូបនេះ បានស្តីបន្ទោស ទៅលើអ្នកកាន់តំណែងមុន គឺ លោក Joe Biden។ សន្ទស្សន៍ Wall Street សំខាន់ៗទាំងបីបានធ្លាក់ចុះ នៅលើព័ត៌មានសេដ្ឋកិច្ច ខណៈដែលតម្លៃប្រេងបានពង្រីកការខាតបង់។ ការកើនឡើងយ៉ាងខ្លាំង នៃការនាំចូល គឺជាការឆ្លុះបញ្ចាំងពីអាជីវកម្ម និងអ្នកប្រើប្រាស់ ដែលស្តុកទុកទំនិញ ពីបរទេស ដើម្បីទទួលបានការរួចផុត ពីការតំឡើងពន្ធ របស់ Trump ដែលបានចូលជាធរមាន នៅដើមខែនេះ។ នៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីពុធ លោក Trump បានទទូចថា ការធ្លាក់ចុះនៃកំណើននេះ…
-
គុនខ្មែរ និង WuLinFeng នឹងឈានដល់ការសិក្សាក្នុងការសហវិនិយោគរៀបចំបង្កើតសង្វៀនប្រកួតកម្រិតស្តង់ដាពិភពលោកមួយនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ

(ភ្នំពេញ)៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះអនុស្សរណៈយោគយល់គ្នា រវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ស្ថាប័ន Wu Lin Feng តំណាងដោយលោក Shi Qing ប្រធានក្រុមប្រឹក្សាភិបាល ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រព្រឹត្តិការណ៍កីឡាយុទ្ធគុន និងការផ្លាស់ប្តូរវប្បធម៌ វិនិយោគនិងទេសចរណ៍ ពិធីនេះធ្វើឡើងនៅសាលប្រជុំនាយកដ្ឋានផ្សព្វផ្សាយ និងពត៌មានរបស់ខេត្តហឺណាន សាធារណៈរដ្ឋប្រជាមានិតចិន ។ ស្ថាប័ន Wu Lin Feng (武林风)ជាស្ថាប័នរៀបចំការប្រកួតកីឡាយុទ្ធគុនដ៏ធំជាងគេទីមួយនៅក្នុងប្រទេសចិន ដែលទទួលបានការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលចិន ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុនកំរិតជាតិ និងអន្តរជាតិនានា។ Wu Lin Feng ដែលជាដៃគូសហការរបស់ស្ថាប័នធំដូចជា K1, UFC, WCK, One Championship… បានកំពុងរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុននៅគ្រប់ខេត្តក្រុងក្នុងប្រទេសចិន ក៏ដូចជាទូទាំងសកលលោក។ កិច្ចសហប្រតិបត្តិការរវាងគុនខ្មែរ និង WuLinFeng នឹងឈានដល់ការសិក្សាក្នុងការសហវិនិយោគរៀបចំបង្កើតសង្វៀនប្រកួតកំរិតស្តង់ដាពិភពលោកមួយនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីរៀបចំការប្រកួតកំរិតពិភពលោក ដោយមានកីឡាករមកពីគ្រប់ប្រទេស និងធ្វើការផ្សាយផ្ទាល់ទៅកាន់ប្រទេសចិន និង៥៥ប្រទេសទៀតលើសកលលោក។ គុនខ្មែរកំពុងតែបោះជំហ៊ានដ៏ធំមួយទៀតទៅកាន់ឆាកអន្តរជាតិហើយ៕ ដោយ ៖ ជាវ ចន្ធូ
-
ឯកឧត្តម គួច ចំរើន ៖ វិស័យកីឡាជាវិស័យមួយដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង

(កណ្តាល)៖ ក្រុមជើងខ្លាំងប្រចាំខេត្តកណ្តាល តំណាងឱ្យខេត្តចូលរួមប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា បានរកឃើញហើយ ក្រោយប្រើពេលប្រកួតចម្រាញ់អស់រយៈពេល៧ថ្ងៃ លើ៣ប្រទេសកីឡា មានបាល់ទាត់ បាល់បោះ និងបាល់ទះ។ លោក ចេង សំអុល ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល បានគូសបញ្ជាក់ថា ការប្រកួត កីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ បានប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ទទួលបានការចុះបញ្ជី ប្រកួតតាមរយៈការដាក់ ពាក្យសុំប្រកួតពី សមាគម និងក្លឹបកីឡា នានា តាមបណ្តាក្រុង ស្រុក ក្នុងខេត្ត មានដូចខាងក្រោម ៖ផ្នែកកីឡាបាល់ទាត់ យុវជន មាន ១០ក្រុម សរុបចំនួន ២០០នាក់ ២-ផ្នែកកីឡាបាល់ទះ សរុបមាន ០៩ក្រុម ដែលមាន ៖ បុរស ០៤ក្រុម និងនារី០៥ក្រុម សរុបចំនួន ១០៨នាក់ នារី ៦០នាក់ ។ ៣-ផ្នែកកីឡាបាល់បោះ សរុបមាន…
-
ប្រធានសហ័ន្ធប្រដាល់គុនខ្មែរទស្សនកិច្ចសាធារណៈរដ្ឋប្រជាមានិតចិនក្នុងគោលដៅពង្រឹងកិច្ចសហការ

(ភ្នំពេញ)៖តបតាមការអញ្ជើញរបស់ស្ថាប័នអឺម៉ីលេជិន E-Mei Legend ដែលជាស្ថាប័នរៀបចំការប្រកួតកីឡាយុទ្ធគុនដ៏ធំបំផុតមួយ (Top3) របស់ចិន ព្រឹកថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នាទីក្រុងផឹងចូវ (PengZhou) ចំណុះក្រុងឆឹងទូ (ChengDu) ខេត្តស៊ីឈួន (SiChuan) សាធារណៈរដ្ឋប្រជាមានិតចិន។ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានធ្វើទស្សនកិច្ច និងចូលរួមពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នយុទ្ធគុនចិន និងគុនខ្មែរ សហការរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរនៅព្រះរាជាណាចក្រកម្ពុជា និងប្រទេសចិន ផ្លាស់ប្តូរកីឡាករ គ្រូបង្វឹក ផ្លាស់ប្តូរបច្ចេកទេសបទពិសោធន៍ ការអភិវឌ្ឍន៍ជំនាញវិទ្យាសាស្ត្រកីឡា ព្រមទាំងជំរុញការផ្សារភ្ជាប់កីឡា សិល្បៈវប្បធម៌ និងទេសចរណ៍ទៅវិញទៅមក ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តម ប្រធានប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះអនុស្សរណៈយោគយល់គ្នា ររវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ស្ថាប័ន E-Mei Legend ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រព្រឹត្តិការណ៍កីឡាយុទ្ធគុន និងការផ្លាស់ប្តូរវប្បធម៌ វិនិយោគនិងទេសចរណ៍ ក្រោមអធិបតីភាពលោកអភិបាលក្រុងផឹងចូវ ចំណុះក្រុងឆឹងទូ នៃខេត្តស៊ីឈួន សាធារណៈរដ្ឋប្រជាមានិតចិន។ ទន្ទឹមនឹងនោះ ស្ថាប័ន E-Mei Legend បានស្នើសុំបង្កើតក្លឹបប្រដាល់គុនខ្មែរទី១…
-
ឯកឧត្តម លី កុសល ចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធកីឡាវាយសី BA និង BWF

ភ្នំពេញ៖ ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា អមដំណើរដោយឧត្តមសេនីយ៍ត្រី កែវ រស់ អគ្គលេខាធិការសហព័ន្ធ បានអញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធកីឡាវាយសី BA និង BWF នៅទីក្រុងXiemen សាធារណៈរដ្ឋប្រជាមានិតចិន ថ្ងៃទី២៤-២៧ ខែមេសា ឆ្នាំ២០២៥ មានសមាជិកមកពីប្រទេសផ្សេងៗគ្នា ចំនួន២០២។ កម្មវិធីមហាសន្និបាតរបស់សហព័ន្ធកីឡាវាយសីអាស៊ី៖ អនុវត្តដូចបណ្តាឆ្នាំកន្លងមក គឺមានគណៈកម្មាធិការផ្សេងៗចំណុះ ឡើងធ្វើរបាយការណ៍វឌ្ឍនភាពឆ្នាំរៀងៗខ្លួន ព្រមទាំងបានលើកបង្ហាញអំពីចំណូលចំណាយ ស្ថានភាពថិវការបស់ស្ថាប័ន និងការឧបត្ថម្ភដល់សមាជិករបស់ខ្លួន។ របាយការណ៍សកម្មភាពទាំងអស់ បានអនុម័តដោយអង្គមហាសន្និបាតទាំងស្រុង។ ថ្ងៃទី២៥ ខែមេសា ជាវេទិកាជួបជាមួយសមាជិក ដោយមានវាគ្មិនឆ្នើមៗឡើងចែករំលែកបទពិសោធន៍ វេទិកានេះជាឱកាសជួបជុំ បង្កើតភាពស្និទ្ទស្នាលរវាងសមាជិកមកពីប្រទេសផ្សេងៗគ្នា ចំនួន២០២។ ចំណែកបទបង្ហាញសំខាន់ៗថ្ងៃទី២៦ មាន សមត្ថភាពការងាររបស់សមាជិក (Member Capacity) និរន្តរភាពការងារ (Sustainability) បញ្ជ្រៀបការងារវាយសី (Inclusive badminton) និង នវានុវត្តន៍ (Innovation)។ ថ្ងៃទី២៧ ខែមេសា កម្មវិធីមហាសន្និបាតរបស់សហព័ន្ធកីឡាវាយសីពិភពលោក ក្រោយពីគណៈកម្មាធិការចំណុះផ្សេងៗ…
-
ខេមអេដ បើកការប្រកួតកីឡាបាល់ទាត់ក្នុងសាល រដូវកាល ២០២៥ ស្វែងរកជើងឯក

(ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដបានបើកការប្រកួតកីឡាបាល់ទាត់ក្នុងសាល (CamEd Women’s Futsal Tournament 2025) រដូវកាល ២០២៥ ដើម្បីស្វែងរកក្រុមជើងឯកប្រចាំគ្រឹះស្ថានឧត្តមសិក្សាមួយនេះ ក្នុងគោលដៅស្វែងរកធនធានឆ្នើមៗ ត្រៀមចូលរួមប្រកួតប្រជែង ក្នុងការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ នាពេលខាងមុខ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ អ្នករៀបចំការប្រកួតកីឡាបាល់ទាត់ក្នុងសាលនារីរបស់វិទ្យាស្ថានខេមអេដ បានឱ្យដឹងថា ការប្រកួតនេះត្រូវប្រព្រឹត្តឡើងរៀងរាល់ចុងសប្តាហ៍ ដែលចាប់ពីថ្ងៃបើកការប្រកួតនេះរហូតដល់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។ ក្នុងការប្រកួតរដូវកាល២០២៥នេះ និស្សិតនារីរបស់វិទ្យាស្ថានបានចូលរួមយ៉ាងផុសផុល ដោយវិទ្យាស្ថានកៀរគរបានកីឡាការិនី ដែលជានិស្សិតនារីរបស់ខ្លួនចូលរួមបានចំនួន ១០៤នាក់ ត្រូវជា១០ក្រុម ហើយត្រូវបានបែងចែកជា២ពូល។ ក្រុមបាល់ទាត់នារីទាំង១០នេះ មានដូចជា ក្រុម Xiongmei FT, The Deva, SCG, CamEd FC, Fearless , Supernova, Powerpuff Girls, Shining Stars, Kokoma និងក្រុម Wildcats ដែលជាក្រុមការពារម្ចាស់ដំណែងជើងឯកកាលពីរដូវកាលមុន។ គោលបំណងចម្បងនៃការប្រកួតនេះ ខេមអេដ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ…
-
ក្រុមបាល់ទាត់ Barcelona អាចនាំមកនូវភាពអស្ចារ្យមកកាន់ពហុកីឡាដ្ឋាន CampNou ក្នុងខែមេសាឆ្នាំ 2025 ដែរឬទេ ???

អន្តរជាតិ ៖ ក្នុងខែមេសាគឺជាខែដែលជាពេលវេលាដ៏តានតឹង នៃពិភពបាល់ទាត់ ឡាយឡំក្តីរំភើប និងការកំណត់ទុកជាមុននៃឆ្នាំ ហើយសម្រាប់ក្រុម FC Barcelona ខែមេសា ឆ្នាំ2025 អាចជាខែដ៏សំខាន់បំផុតមួយក្នុងឆ្នាំនានា ។ នេះមិនមែនគ្រាន់តែជាការឆ្លងផុតនូវកាលវិភាគប្រកួតនោះទេ ប៉ុន្តែវាជាការបង្ហាញឱ្យឃើញថា “Barca ថ្មី“ អាចប្រសើរឡើងម្តងទៀត មិនត្រឹមតែក្នុងប្រទេសអេស្ប៉ាញប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់អឺរ៉ុប ។រាជកាលថ្មីក្រោមការដឹកនាំរបស់លោក Hansi Flickចាប់តាំងពីការមកដល់ក្នុងខែឧសភា ឆ្នាំ 2024 លោកគ្រូបង្វឹក Hansi Flick បានធ្វើកំណែទម្រង់ក្រុមយ៉ាងស្ងប់ស្ងាត់ ។ មានមន្ទិលមួយចំនួននៅគ្រាដំបូងថា តើគ្រូបង្វឹកដែលមកពីខាងក្រៅដែលខុសពីទម្រង់លេងដើមរបស់ក្លឹបអាចជោគជ័យដែរឬទេនៅកន្លែងដូចជាក្លឹប Barcelona? តើគាត់នឹងព្យាយាមធ្វើត្រាប់តាមទម្រង់លេងអតីតកាល ឬបង្កើតអ្វីមួយថ្មីដែលជាទម្រង់លេងខ្លួនគាត់ផ្ទាល់?លោក Flick បានឆ្លើយតបនឹងសំណួរតាមរយៈសកម្មភាព តែមិនមែនពាក្យសម្តី។ គាត់បានកសាងក្រុមដោយរក្សាទម្រង់បច្ចេកទេសដើមរបស់ក្រុមបាល់ទាត់ Barcelona ប៉ុន្តែបន្ថែមល្បឿន ភាពធន់ និងភាពបត់បែន។ ពេលវេលានៃការលេងបែបយឺតៗ និងការគ្រប់គ្រងបាល់ខ្លាំងៗលែងមានទៀតហើយ។ ក្នុងឆ្នាំ 2025 ក្លឹប Barcelona លេងលឿនជាងមុន ដាក់គំនាបបាល់ខ្ពស់ជាងមុន និងសម្របទៅតាមគូប្រកួតនីមួយៗ។ជំនួសឱ្យតារាបាល់ទាត់ឆ្នើមម្នាក់ ឬពីរនាក់ក្នុងការដឹកនាំការលេង ទម្រង់លេង Barca…
-
កម្ពុជានឹងបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកពានរង្វាន់លំដាប់អន្តរជាតិ Vikingz Mekong Invitationalនៅចុងខែឧសភាខាងមុខ

ភ្នំពេញ៖បន្ទាប់ពីការសហការគ្នាប្រកបដោយជោគជ័យ និងទទួលបានការគាំទ្រខ្លាំងក្នុងការបង្កើតព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិក Queen Legends រដូវកាលទីមួយ ក្រុមហ៊ុន Khmer Beverages និងក្រុមហ៊ុន T.Y Media បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងការបង្កើតព្រឹត្តិការណ៍ថ្មីមួយទៀត ដែលជាពានរង្វាន់អន្តរជាតិដោយប្រសិទ្ធនាមថា Vikingz Mekong Invitational ដែលគ្រោងនឹងរៀបចំចន្លោះចុងខែឧសភា ដល់ដើមខែមិថុនាខាងមុខ។ព្រឹត្តិការណ៍នេះមាន៤ប្រទេសចូលរួមក្នុងនេះមាន ប្រទេសកម្ពុជា ថៃ វៀតណាម និងប្រទេសឡាវ។ ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកលំដាប់អន្តរជាតិដែលកម្ពុជាបង្កើតឡើងជាលើកទី១នេះ បានប្រកាស ក្នុងពិធីចុះហត្ថលេខាអនុស្សរណៈរវាងភេសជ្ជៈ Vikingz និង T.Y Media នៅថ្ងៃអាទិត្យទី២៧ ខែមេសានៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក T.Y Media Esports Center (ផ្លូវ ៦០ម៉ែត្រ) ក្រោមវត្តមានឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន Khmer Beverages និងលោក ឈុន សំណាង តំណាងក្រុមហ៊ុន T.Y Media។…
-
ជម្រើសជាតិកីឡាទូកចូលជំរុំហ្វឹកហាត់ត្រៀមចូលរួមបេសកម្មធំៗចំនួន២ក្នុងឆ្នាំ២០២៥

ភ្នំពេញ៖ បន្ទាប់ពីធ្វើតេសជ្រើសរើសដោយសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា នៅទន្លេវៃគោ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង អស់រយៈពេល២ថ្ងៃ ជម្រើសជាតិដែលចម្រាញ់បានទាំងអស់សរុប២៦នាក់ បានប្រមូលផ្តុំហ្វឹកហាត់ក្រោមថវិកាគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា នៅក្នុងជំរុំហ្វឹកហាត់ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។ យោងតាមការបញ្ជាក់ពី លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិ បានបញ្ជាក់ឱ្យដឹងថា ការប្រមូលផ្តុំជម្រើសជាតិហ្វឹកហាត់ក្នុងជំរុំនៅខេត្តស្វាយរៀងនេះ គឺមានសមាសភាពគ្រូបង្វឹក៤នាក់ កីឡាករ២០នាក់ និងកីឡាការិនីចំនួន៦នាក់។ គ្រូជំនួយខាងលើ បានគូសបញ្ជាក់ទៀតថា ការប្រមូលផ្តុំក្រោមការរាបរងដោយក្រសួងអប់រំយុវជននិងកីឡានេះ សម្រាប់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា គឺ ត្រៀមបេសកម្មចូលរួមប្រកួតប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ធំៗចំនួន២ក្នុងឆ្នាំ២០២៥នេះ ។ ព្រឹត្តិការណ៍ទី១ គឺការប្រកួតកីឡាពិភពលោក(WORLD GAME 2025 )ដែលជាការប្រកួតធំធ្វើឡើង៤ឆ្នាំម្តង នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១១ សីហា ឆ្នាំ២០២៥ ដែលការត្រៀមខ្លួនលើប្រភេទកីឡាទូកនាគប្រពៃណីខ្នាតអន្តរជាតិចម្រុះបុរសនារី ចំណុះ១២ និងចំណុះ៨នាក់ គ្រោងនឹងប្រជែងលើ៦វិញ្ញាសាមានដូចជា២០០ម៉ែត្រ .៥០០ម៉ែត្រ និង២០០០ម៉ែត្រ។រីឯព្រឹត្តិការណ៍ទី២ គឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្នុងអំឡុងខែ ធ្នូ ឆ្នាំ២០២៥ ដោយ សហព័ន្ធត្រៀមលើប្រភេទដូចជា ទូកកានូ .ទូកកាយ៉ាក់.ទូករ៉ូអ៊ីង និងទូកប្រពៃណីខ្នាតអន្តរជាតិ។…