-
ក្រសួងក្រសួងវប្បធម៌ និងក្រសួងអប់រំជជែកពិភាក្សាគ្នារឿងទស្សនីយ៍ភាពក្នុងពិធីទទួលទង់នៅប៉ារ៉ែន

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំយុវជនិងកីឡា និងមន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២៥ បានជួបជជែកពិភាក្សាគ្នាលើ រឿងនាំយកទស្សនីយ៍ភាពសិល្បៈខ្មែរទៅសម្តែង ក្នុងពិធីទទួលទង់បន្តវេនរៀបចំការប្រកួតកីឡាយុវជនអូឡាំពិកយុវជនអាស៊ីពីប្រទេសប៉ារ៉ែនមករៀបចំក្នុងឆ្នាំ២០២៩នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ការជួបជជែកពិភាក្សាគ្នារវាងក្រសួងអប់រំ និងក្រសួងវប្បធម៌នាពេលនេះ គឺបានផ្តោតលើ២ចំណុចសំខាន់ៗ ទី១-ពាក់ព័ន្ធនឹងខ្លឹមសារ និងទស្សនទាន ដែលជាសារត្រូវបង្ហាញតាមរយៈទស្សនីយ៍ភាព ដែលត្រូវសម្ដែងអបអរសាទរពិធីទទួលទង់កីឡាយុវជនអាស៊ី ក៏ដូចជាការស្វាគមន៍ប្រតិភូបណ្ដាប្រទេសក្នុងទ្វីបអាស៊ី មកកាន់ប្រទេសកម្ពុជា ដែលជាម្ចាស់ផ្ទះបន្ដវេនពីប្រទេសបារ៉ែន នាឆ្នាំ២០២៩ និងទី២ គឺការបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវ រវាងក្រសួងអប់រំ និងក្រសួងវប្បធម៌។ ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា ទស្សនីយ៍ភាព និងខ្លឹមសារសំខាន់ៗ ដែលត្រូវត្រៀមរៀបចំ ទី១-ការបង្ហាញនូវវប្បធម៌ជាតិរបស់យើង, ទី២-ការបង្ហាញនូវទេសចរណ៍ ដែលជាលក្ខណៈពិសេសនៃទេសចរណ៍ឯករបស់ប្រទេសយើង និងទី៣-ពាក់ព័ន្ធនឹងកីឡា ហើយកីឡានេះ ទាក់ទងនឹងកីឡាយុវជន ដែលមានយុវវ័យក្រោម ១៨ឆ្នាំ។ នេះគឺជាខ្លឹមសាររួម ដែលត្រូវផ្ដោតការយកចិត្តទុកដាក់ និងត្រៀមរៀបចំនូវការសម្ដែងរយៈពេល ១០នាទីក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ជាមួយគ្នាក្រសួងអប់រំ ក៏ត្រៀមធ្វើការស្នើសុំគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីត្រៀមរៀបចំនូវពិធីដង្ហែទង់ បន្ទាប់ពីប្រតិភូនាំទង់កីឡាយុវជនអាស៊ី លើកទី៤…
-
ទ្រីយ៉ាត្លុងកម្ពុជា កំពុងដុសខាតកីឡាករក្រោម ១៧ឆ្នាំ ២រូបត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ី នាខែតុលា ឆ្នាំ២០២៥

(ភ្នំពេញ)៖ អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ងិន សុខបញ្ញា បានប្រាប់អ្នកព័ត៌មានកីឡាថា បេសកម្មចូលរួមប្រជែងដណ្តើមមេដាយកីឡាយុវជនអូឡាំពិកអាស៊ីដែលប្រទេសប៉ារ៉ែន ធ្វើជាម្ចាស់ផ្ទះ ដែលនិងប្រព្រឹត្តិទៅនាអំឡុង ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ សម្រាប់ប្រភេទកីឡាទ្រីយ៉ាត្លុង គឺបញ្ជូនកីឡាករក្រោមអាយុ១៧ឆ្នាំ២រូប ប៉ុន្តែ២រូបដែលត្រូវជ្រើសរើសនេះ មិនទាន់សម្រេចយកនរណានោះទេ ពោលគឺកំពុងដុសខាត និងជ្រើសរើសយកីឡាករ ដែលមានទេពកោសល្យនិងលេចធ្លោ។ អគ្គលខាធិការខាងលើ បានគូបញ្ជាក់ថា ក្រុមជម្រើសជាតិកីឡាទ្រីយ៉ាត្លុងកម្ពុជាទាំងឈុតធំ និងឈុតយុវជនកំពុងបង្កើនការហ្វឹកហាត់ជុំគ្នា ក្រោមការប្រមូលផ្តុំរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីត្រៀមកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសប៉ារ៉ែន និងត្រៀមចូលរួមប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥ផងដែរ។ អគ្គលេខាធិការរូបនេះ មិនទាន់ហ៊ានសន្យាចំពោះលទ្ធផលមេដាយដណ្តើមបានជូនកម្ពុជានោះទេ ទោះបីប្រកួតក្នុងកម្រិតយុវជន ក្រោម១៧ឆ្នាំក្តី ប៉ុន្តែនេះជាការប្រកួតម្រិតទ្វិបអាស៊ី ដែលមានប្រទេសធំៗខ្លាំងៗ ដូចជា ជប៉ុន កូរ៉េ ចិន ជាដើមចូលរួម ហើយវាពិបាកសម្រាប់យើងក្នុងការដណ្តើមេដាយ ដូច្នេះត្រូវបន្តហ្វឹកហាត់ឱ្យខ្លាំងក្លាបន្ថែមទៀត មុនដល់ពេលចេញប្រកួត។ ការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៣ នៅប្រទេសបារ៉ែន…
-
ព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក ខេត្តកណ្តាលដំណើរការលើទីលានប្រកួតចំនួន៣

(ខេត្តកណ្តាល)៖ ព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកប្រចាំខេត្តកណ្តាល ឆ្នាំ២០២៥ បានដំណើរការប្រកួតហើយ កាលពីថ្ងៃទី២២ ខែ មេសា ម្សិលមិញ លើ៣ប្រភេទកីឡា មានបាល់ទាត់ បាល់បោះ និងបាល់ទះ ។ លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល បានថ្លែងបញ្ជាក់ឱ្យដឹងថា ប្រភេទកីឡាទាំង៣ ដែលត្រូវប្រកួតចម្រាញ់រកជើងខ្លាំងតំណាងខេត្តត្រៀមចូលរួមការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ជាតិទូទាំងប្រទេស ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡានៅពេលខាងមុខនេះ បានដំណើរការប្រកួតលើ៣ទីលាន មានដូចជា៖ កីឡាបាល់ទាត់ដំណើរការលើទីលានពហុកីឡដ្ឋានខេត្តកណ្តាល បាល់បោះដំណើរការនៅទីលានវិទ្យាល័យហ៊ុន សែន តាខ្មៅ ទាំងបុរសនិងនារី និងកីឡាបាល់ទះ ដំណើរការលើទីលានកីឡាបាល់ទះក្បែស្នងការនគរបាលខេត្តកណ្តាល។ លោក បានបញ្ជាក់បន្ថែមទៀតថា សម្រាប់ថ្ងៃបើកការប្រកួតដំបូងនៃការប្រកួតជ្រើសរើសនេះ ផ្នែកកីឡាបាល់ទាត់ ពូលA ក្រុមបាល់ទាត់យុវជន សិរីបន្ទាយដែក ប៉ះក្រុមបាល់ទាត់យុវជនបក្សសីក្រហម ជាលទ្ធផល ក្រុមបាល់ទាត់យុវជន សិរីបន្ទាយដែក យកឈ្នះបក្សសីក្រហម ក្នុងលទ្ធផល៧ទល់និង០។ពូលBក្រុមបាល់ទាត់យុវជនME FC បានប្រកួតយកឈ្នះក្រុមបាល់ទាត់យុវជនលើកដែក ក្នុងលទ្ធផល៣ទល់និង០។ខណៈមួយក្រុមទៀត ពូលAក្រុមបាល់ទាត់យុវជន គ្រេត Z FC ប្រកួតយកឈ្នះ ក្រុមបាល់ទាត់យុវជនវិទ្យាល័យជ័យវរ័ន្មទី៧ក្នុងលទ្ធផល៣ទល់និង១។ សម្រាប់កីឡាបាល់បោះនៅទីលានវិទ្យាល័យហ៊ុន សែន តាខ្មៅ…
-
ទីលានប្រណាំងថ្មីផ្តល់ក្តីសង្ឃឹមយូអង្វែងសម្រាប់មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃនៅកម្ពុជា

(ភ្នំពេញ)៖ ទីលានប្រណាំងម៉ូត្រៃថ្មី ស្ថិតនៅក្នុងសួនសត្វ ភ្នំពេញសាហ្វារី ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានផ្តល់ក្តីសង្ឈឹមយូអង្វែងសម្រាប់រៀបចំមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃដណ្តើមជើងឯក ដែលជាការប្រណាំងដ៏ធំប្រចាំប្រទេសកម្ពុជា។ជាក់ស្តែងក្នុងឆ្នាំ២០២៥នេះ មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃដណ្តើមជើងឯកENEOS ឆ្នាំ២០២៥ នឹងបើកការប្រណាំងប្រជែង នៅលើទីលានថ្មីនេះ គ្រោងនឹងទទួលស្វាគមន៍កីឡាករជាតិនិងអន្តរជាតិប្រមាណជាង ២០០នាក់ ក្នុងនោះមានកីឡាករមកពីអាស៊ីអាគ្នេយ៍ អាស៊ី និងអឺរ៉ុបផងដែរ។ នេះបើយោងតាមការបញ្ជាក់ពីលោក ពេជ្រ សុខា អ្នករៀបចំមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃដណ្តើមជើងឯក ENEOS ប្រចាំឆ្នាំ២០២៥ ។ លោកថា ទីលានថ្មីនេះ មិនត្រឹមតែបំរើរសម្រាប់រៀបចំការប្រកួតម៉ូតូត្រៃប្រចាំឆ្នាំនោះទេ ពោលវាក៏នឹងរួមចំណែកផ្តល់នូវកន្លែងហាត់សមសម្រាប់កីឡាកក្មេងអភិវឌ្ឍជំនាញក្លាយជាកីឡាករអាជីពរលើវិស័យប្រណាំងម៉ូតូត្រៃផងដែរ។ អ្នករៀបចំមហាព្រឹត្តិការណ៍ប្រណាំងខាងលើ បានអះអាងថា សម្រាប់ការប្រណាំងក្នុងការបើកសម្ភោធទីលានថ្មីនេះ វិញ្ញាសាប្រកួតក៏បានបន្ថែម លើសពីទីលានប្រណាំងចាស់ដែរ ដោយដាក់ចំនួន១០វិញ្ញាសា ផ្តល់ឱកាសជូនកុមារ និងកីឡាការិនី ដើម្បីលើកកម្ពស់អភិវឌ្ឍន៍វិស័យកីឡាប្រណាំងម៉ូត្រៃនៅកម្ពុជា ឱ្យមានធនធានគ្រប់កម្រិតដូចបណ្តាប្រទេសនានាដែរ។ លោកថា ការប្រណាំសម្រាប់ឆ្នាំ២០២៥ នៅលើទីលានថ្មីស្រឡាងនេះ នឹងមានកីឡាករជំនាញៗជាច្រើនប្រទេសមកចូលរួមប្រណាំងជាមួយកីឡាករកម្ពុជា ហើយ ការចុះឈ្មោះសុំសិទ្ធិចូលរួមប្រណាំង គឺបានបើកទទួលពីថ្ងៃប្រកាសនេះតទៅហើយ។ ជាមួយគ្នានេះដែរ លោក ពេជ្រ សុខា អ្នករៀបចំមហាព្រឹត្តិការណ៍ ប្រណាំងម៉ូតូត្រៃដណ្តើមជើងឯក ENEOS ប្រចាំឆ្នាំ២០២៥ ក៏បានថ្លែងអំណរគុណដល់ដៃគូឧបត្ថម្ភ…
-
ខេត្តកណ្តាល ប្រកាសចម្រាញ់រកក្រុមជើងឯក៣ប្រភេទកីឡាត្រៀមតំណាងខេត្តចូលរួមប្រជែងជើងឯកមហាជនទូទាំងប្រទេសប្រចាំឆ្នាំ២០២៥

(ភ្នំពេញ)៖ មន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល បានប្រកាសថា នឹងរៀបចំការប្រកួតកីឡាមហាជនជ្រើសរើសឯកខេត្តកណ្តាល ដើម្បីចម្រាញ់ជ្រើសរើសក្រុមជើងឯកលើ៣ប្រភេទកីឡា រួមមាន បាល់ទាត់ បាល់បោះ និងបាល់ទះ តំណាងខេត្តកណ្តាលត្រៀមចូលរួម ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងប្រទេសដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡាក្នុងឆ្នាំ២០២៥ខាងមុខនេះ។ តាមការបញ្ជាក់ របស់លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជននិងកីឡា បានឱ្យដឹងថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥នេះ នឹងដំណើរប្រកួតរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២៥ ។ សម្រាប់៣ប្រភេទកីឡានេះ បាល់ទាត់មាន ១០ ក្រុមរួមមានក្រុមបាល់ទាត់ SCV FC ក្រុមបាល់ទាត់ ME FC ក្រុមបាល់ទាត់ ព្រះនរាយ៍ FC ក្រុមបាល់ទាត់ បក្សីក្រហម ក្រុមបាល់ទាត់ ៩៩៩ យុវក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ ក្រុមបាល់ទាត់ យុវជន វត្តសិរីបន្ទាយដែក ក្រុមបាល់ទាត់ យុជន ស្រុកកណ្តាលស្ទឹង ក្រុមបាល់ទាត់ យុវជន លើកដែក និងក្រុមបាល់ទាត់ តាខ្មៅស្រុកយើង…
-
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សំណេះសំណាលជាមួយក្រុមគុនល្បុក្កតោ ខ្មែរ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ២០២៥

(សៀមរាប)៖ នៅរសៀលថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៥ មុនពេលប្រារព្ធបុណ្យចូលឆ្នាំថ្មី នាថ្ងៃទី ១៤ ខែមេសា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញចូលរួមសំណេះសំណាលជាមួយ ក្រុមកីឡាករ និងកីឡាការិនីគុនល្បុក្កតោខ្មែរ ក្នុងបរិបទនៃ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ប្រចាំឆ្នាំ ២០២៥ ដែលប្រារព្ធឡើង នៅមុខប្រាសាទអង្គរវត្ត។ ក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកគ្រូព្រឹទ្ធាចារ្យដែលបានខិតខំស្រាវជ្រាវ និងសង្គ្រោះក្បាច់គុនល្បុក្កតោខ្មែរឲ្យរស់ឡើងវិញ បន្ទាប់ពីខានរកឃើញជាយូរមក។ ក្បាច់គុនល្បុក្កតោនេះត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២។ ឯកឧត្តមបានបញ្ជាក់ថា គុនល្បុក្កតោជាក្បាច់គុនបុរាណខ្មែរ ដែលមានប្រវត្តិសាស្ត្រយូរអង្វែង និងបានចាក់ឫសជ្រៅក្នុងសង្គមខ្មែររយៈពេលរាប់សតវត្សរ៍។ ភស្តុតាងជាច្រើន រួមមានចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរ ក៏បានបង្ហាញពីការអនុវត្តន៍នៃសិល្បៈការពារខ្លួននេះដែរ។ ឯកឧត្តម.បានលើកឡើងថា ការដាក់បញ្ចូលក្បាច់គុនល្បុក្កតោក្នុងបញ្ជីបេតិកភណ្ឌរបស់យូណេស្កូ គឺជាការលើកតម្កើងវប្បធម៌ខ្មែរឲ្យល្បាញលើឆាកអន្តរជាតិ ជារបៀបសំខាន់ក្នុងការចូលរួមសន្ទនាអន្តរវប្បធម៌ និងបណ្តុះចរិតសង្គមអោយអធ្យាស្រ័យ និងរឹងមាំ។ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ប្អូនៗកីឡាករ-កីឡាការិនីទាំងអស់ ដើម្បីបន្តការហ្វឹកហាត់ និងបង្រៀនទៅកាន់ជំនាន់ក្រោយ ដើម្បីថែរក្សានិងផ្សះផ្សារវប្បធម៌ដ៏មានតម្លៃនេះឲ្យបានគង់វង្ស។ ឯកឧត្តមសូមឲ្យទេវតាឆ្នាំថ្មីជួយអភិបាលគ្រប់គ្រងឲ្យកីឡាករទាំងអស់ជួបតែសេចក្តីសុខក្នុងការបំពេញការងារ…
-
កីឡាការិនី និងគ្រូបង្វឹកបេស្បល ថា ទោះបីការហ្វឹកហាត់កង្វះទីលានស្តង់ដា តែការប្រជែងក្នុងប្រទេសថៃ នៅតែមានក្តីសង្ឃឹមខ្ពស់

(ភ្នំពេញ)៖ សហព័ន្ធកីឡាបេស្បលនិង សុហ្វបលកម្ពុជា នឹងបញ្ជូនកីឡាការិនីជម្រើសជាតិនារីជាលើកដំបូងចួលរួមប្រជែងក្នុងព្រឹត្តិការណ៍ 2025 IV BFA Women’s Asian Cup (Qualify)នៅប្រទេសថៃ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៥។ លោក ពៅ ឧត្តម គ្រូជំនួយ បានឱ្យដឹងថា ព្រឹត្តិការណ៍វគ្គជម្រុះ 2025 IV BFA Women’s Asian Cupដែលធ្វើឡើងនៅប្រទេសថៃនេះ មានប្រទេសចូលរួមសរុបចំនួន៧ប្រទេសរួមទាំងកម្ពុជា ក្នុងនោះមាន កម្ពុជា ថៃ ឥណ្ឌូណេស៊ី អ៊ីរ៉ាក់ ម៉ាឡេស៊ី ស្រីលង្កា និងប៉ាគីស្ថាន ។ លោកថា សម្រាប់ការត្រៀមខ្លួនរបស់ជម្រើសជាតិបេស្បលនារីកម្ពុជា មានរយៈពេលខ្លី គឺទើបតែប្រមូលផ្តុំបាន១៥ថ្ងៃប៉ុណ្ណោះ ដោយបានចម្រាញ់ជ្រើសរើសមកពីក្លឹបបេស្បលសក្កានុពលមួយចំនួន។ ចំពោះការហ្វឹកហាត់ត្រៀមខ្លួនវិញ គឺជួបប្រទះការលំបាកខ្លះៗដូចជាកង្វះទីលានស្តង់ដា ដោយកីឡាការិនីរបស់យើងហ្វឹកហាត់នៅក្នុងទីលានបាល់ទាត់ប៉ុណ្ណោះ ដែលវាមិនមែនជាទីលានសប្បលនោះទេ ពោលដោយសានៅរាជធានីភ្នំពេញយើងគ្មានទីលាន។ ទោះជាបែបនេះក្តី ក៏ការហ្វឹកហាត់របស់អត្តពលិកបេស្បលនារីកំពុងហ្វឹកហាត់ជាប់ជាប្រចាំជាមួយគ្រូបង្វឹកជនជាតិជប៉ុនមិនដែលអាក់ខានឡើយ ដោយពេលព្រឹកហ្វឹកហាត់ក្នុងទីលានបាល់ទាត់ និងពេលរសៀលហ្វឹកហាត់បន្ថែមបច្ចេកទេសនៅលើដំបូលផ្ទះ។ គ្រូជំនួយខាងលើ សង្ឃឹមជឿជាក់ថា ការចូលរួមប្រជែងលើកដំបូងរបស់កីឡាការិនីបេស្បលជម្រើសជាតិនារីក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ នឹងនាំយកមេដាយប្រាក់ឬសំរិទ្ធជូនកម្ពុជា…
-
ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងអាស៊ីកោតសសើរកម្ពុជាធ្វើបានល្អក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកពិភពលោក

(ភ្នំពេញ)៖ អត្តពលិកកីឡាឃីកបុកស៊ីងកម្ពុជា បានត្រឡប់មកដល់មាតុប្រទេសវិញហើយ ដោយនាំយកមេដាយសរុប៧គ្រឿងជូនជាតិ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកពិភពលោក (Kickboxing World Cup) លើកទី១ នៅទីក្រុងបាងកក ប្រទេស ថៃចាប់ពីថ្ងៃទី៧-១២ ខែមេសា ឆ្នាំ២០២៥។ ក្នុងដំណើរនិវត្តរបស់អត្តពលិកកីឡាឃីកបុកស៊ីងកម្ពុជាមកកាន់មាតុប្រទេស មានការចូលរួមអមដំណើរដោយ លោក Nasser Nassiri ប្រធានសហព័ន្ធប្រដាល់ឃីតបុកស៊ីងអាស៊ី (ASIA KICKBOXING)ផងដែរ។ ជាមួយបេសកម្មចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯកពិភពលោកលើកទី១នេះ ឯកឧត្តម ហេង សុខឃន ប្រធាន សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានថ្លែងគូសបញ្ជាក់ថា មេដាយប្រជែងដណ្តើមបានមកជូនកម្ពុជា៧គ្រឿងនេះ អាចនិយាយបានថា ជាជោគជ័យធំមួយសម្រាប់បេសកម្មលើកនេះ។ចំពោះសមិទ្ធផលមេដាយដែលអត្តពលិកកម្ពុជាដណ្តើមបានជូនជាតិនាពេលនេះ ទទួលបានការកោតសសើរយ៉ាងខ្លាំងពីប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងអាស៊ីលើសមត្ថភាពរបស់កីឡាករកីឡាការិនីកម្ពុជា។ ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម ហេង សុខឃន បានចាត់ទុកបទពិសោធជើងឯកពិភពលោកនៅថៃនេះ គឺជាការវាស់ស្ទង់កម្រិតសមត្ថភាពដ៏ល្អមួយសម្រាប់អត្តពលិកឃីកបុកស៊ីងកម្ពុជា ក្នុងដំណើរឈានទៅប្រជែងមេដាយ ដោយជោគជ័យជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៥ ក្នុងកំឡុងខែ ធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។ ខណៈមុនព្រឹត្តិការណ៍ប្រចាំតំបន់ដ៏ធំចូលមកដល់អត្តពលិកឃីកបុកស៊ីងកម្ពុជានឹងចូលរួម ១លើកទៀត នៅប្រទេសកាហ្សាក់ស្ថានដែលជាការត្រៀមខ្លួនដ៏ល្អសម្រាប់អត្តពលិកកម្ពុជាក្នុងការពង្រឹងសមត្ថភាព និងបទពិសោធផងដែរ ។ លោក Nasser Nassiri ប្រធានសហព័ន្ធប្រដាល់ឃីតបុកស៊ីងអាស៊ី…
-
ឃីកបុកស៊ីងកម្ពុជាឈ្នះមេដាយ៧គ្រឿងពីការប្រកួតកីឡាឃីកបុកជ្រើសរើសជើងឯកពិភពលោក

(ភ្នំពេញ)៖ បេសកម្មប្រជែងមេដាយរបស់អត្តពលិកកីឡាឃីកបុកស៊ីងកម្ពុជា ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកពិភពលោក (Kickboxing World Cup) លើកទី១ នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី៧-១២ ខែមេសា ដែលមាន ៥២ចូលរួម បានបញ្ចប់ហើយ ដោយអត្តពលិកកម្ពុជាដណ្តើមបានមេដាយសរុប ៧គ្រឿង ក្នុងនោះមេដាយមាស ២គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរិទ្ធ២ ។ នេះបើយោងតាមការបញ្ជាក់ ប្រាប់ពីឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ពីប្រទេសថៃ តាមប្រព័ន្ធតេលេក្រាម នាយប់ថ្ងៃទី១១ ខែ មេសា ឆ្នាំ២០២៥ ។ ឯកឧត្តម ប្រធានសហព័ន្ធ បានគូសបញ្ជាក់ថា នេះគឺជាជោគជ័យមួយក្នុងឆ្នាំ២០២៥ សម្រាប់កម្ពុជា បន្ទាប់ពីកីឡាករកីឡាការិនីឃីកបុកស៊ីងកម្ពុជាបានខិតខំហ្វឹកហាត់ដុះខាតសមត្ថភាពជាច្រើនខែកន្លងមក។តែទោះជាបែបនេះក្តី សម្រាប់បេសកម្មចូលរួមប្រជែងមេដាយនៅស៊ីហ្គេម លើកទី៣៣ នៅន្រទេសថៃ សហព័ន្ធនឹងសម្រួចការហ្វឹកហាត់ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីស្វែងរកមេដាយឱ្យបានច្រើនបន្ថែមទៀតជូនកម្ពុជា។ សូមបញ្ជាក់ថា បេសកម្មចូលរួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាឃីកបុកជ្រើសរើសជើងឯកពិភពលោក(Kickboxing World Cup) លើកទី១ នៅទីក្រុងបាងកក ប្រទេសថៃនេះ មានអត្តពលិកជាង ១ពាន់នាក់ មកពី…
-
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជ្រាបព័ត៌មានសំខាន់ៗដល់កីឡាករនិងថ្នាក់ដឹកនាំសហព័ន្ធទាំង ១៧ត្រៀមខ្លួនចូលរួមប្រកួតកីឡាយុវជនអាស៊ី

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១១ ខែ មេសា ឆ្នាំ២០២៥នេះ បានកោះប្រជុំជាមួយសហព័ន្ធកីឡាជាតិទាំង១៧ដែលត្រៀមលក្ខណៈបញ្ជូនអត្តពលិកចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន នាខែតុលា ឆ្នាំ២០២៥ ខាងមុខ ។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ការជួបជុំជាមួយមន្ដ្រីថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសសហព័ន្ធកីឡាជាតិនាពេលនេះ គឺមានគោលដៅបញ្ជ្រាបព័ត៌មាន ក៏ដូចជាពិនិត្យលើកិច្ចការងារសំខាន់ៗ ដែលត្រូវពន្លឿនការងាររៀបចំ ក៏ដូចជាការពង្រឹងការត្រៀមលក្ខណៈឲ្យបានកាន់តែប្រសើរ លើលិខិតស្នាមផ្សេងៗ ព្រមទាំងការរៀបចំប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សម្រាប់ធ្វើការចុះឈ្មោះចូលរួម។ ឯកឧត្តម អគ្គលេខាធិការ បានរំលេចទៀតថា ក្រៅពីការត្រៀមលក្ខណៈចូលរួមប្រកួតរបស់ប្រតិភូកីឡាកម្ពុជា ក៏បានផ្ដោតសំខាន់សម្រាប់ការត្រៀមលក្ខណៈទទួលទង់ធ្វើម្ចាស់ផ្ទះបន្ដវេន បន្ទាប់ពីបារ៉ែន សម្រាប់ការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ ដែលនឹងរៀបចំនៅប្រទេសកម្ពុជា ឆ្នាំ២០២៩ ។ ដូច្នេះក្រៅពីការបញ្ជូនប្រតិភូកីឡា កម្ពុជាក៏នឹងត្រៀមរៀបចំនូវប្រតិភូផ្នែកសិល្បៈ និងវប្បធម៌ ដើម្បីសម្ដែងស្វាគមន៍ទទួលបណ្ដាប្រទេសផ្សេងៗ មកកាន់ប្រទេសកម្ពុជា នាឆ្នាំ២០២៩ ផងដែរ។ សូមជម្រាប់ថា ការប្រកួតកីឡាយុវជនអាស៊ី…