Category: កីឡា

  • អ្នកសារព័ត៌មានជាង ១០០នាក់ ចូលរួមសិក្ខាសាលាផ្សព្វ​ផ្សា​យ​ពីព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ២០២៥ ក្រោមប្រធាន​បទ​ញញឹមសាទរសង្រ្កានឆ្នាំថ្មី

    អ្នកសារព័ត៌មានជាង ១០០នាក់ ចូលរួមសិក្ខាសាលាផ្សព្វ​ផ្សា​យ​ពីព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ២០២៥ ក្រោមប្រធាន​បទ​ញញឹមសាទរសង្រ្កានឆ្នាំថ្មី

    (សៀមរាប)៖ អ្នកសារព័ត៌មាន វិទ្យុ ទូរទស្សន៍ គេហទំព័រក្នុង​ស្រុក និង សហព័ន្ធ ស.ស.យ. ក ជាង ១០០នាក់ បាន​អញ្ជើ​ញ​ចូលរួមសិក្ខាសាលាផ្សព្វផ្សាយពីព្រឹត្តិការណ៍សង្រ្កាន្ត​ឆ្នាំ២០២៥ ក្រោមប្រធានបទ ញញឹមសាទរសង្រ្កានឆ្នាំថ្មី ដែលបានប្រារព្ធធ្វើឡើងនៅក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី​០២ ខែមេសាឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញឲ្យអ្នក​សារព័ត៌មាន ក្នុងស្រុក និងក្រៅស្រុក ចូលរួមផ្សព្វផ្សាយ ព្រឹត្តិការណ៍អង្គរសង្រ្គានឆ្នាំនេះ ឲ្យផុសផុល នូវព្រឹត្តការណ៍​ធំមួយ​នៅក្នុងទឹកដីមហានគរ នៃខេត្តសៀមរាប ។ ឯកឧត្តម សោម រតនា ប្រធានក្រុមការងារសាធារណៈ​ព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ២០២៥ មានប្រសាសន៍ថា កម្ពុជារៀបចំពិធីបុណ្យអង្គរសង្រ្កាន គឺជាព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ដ៏ធំនៃប្រទេសកម្ពុជា ដែលរៀបចំឡើងប្រចាំ​ឆ្នាំនៅខែមេសា ក្នុងខេត្តសៀមរាប ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការអបអរសាទរឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាជាឱកាសដ៏ពិសេសសម្រាប់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរ បានស្វែងយល់អំពីវប្បធម៌ប្រពៃណីខ្មែរ ក្នុងគោល​បំ​ណង​ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក៏ដូចជាការលើកកម្ពស់ភាពអស្ចារ្យ​នៃអរិយធម៌ខ្មែរ ផងដែរ ។ លោក ង៉ូវ សេងកាក់ អភិបាលរង ខេត្តសៀមរាប មានប្រសា​ស​ន៍​ថា យើងទាំងអស់គ្នាជាម្ចាស់ផ្ទះ ម្ចាស់មូលដ្ឋាន គឺត្រូវ​ដើរ​តួនាទីសំខាន់…

  • ឯកឧត្តម ខូវ ឆាយ៖ការផ្សព្វផ្សាយគុនខ្មែរលើទឹកដីអាមេរិក ជារឿង ចាំបាច់គុនខ្មែរត្រូវតែធ្វើ

    ឯកឧត្តម ខូវ ឆាយ៖ការផ្សព្វផ្សាយគុនខ្មែរលើទឹកដីអាមេរិក ជារឿង ចាំបាច់គុនខ្មែរត្រូវតែធ្វើ

    (ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីទោ ខូវ ឆាយ ប្រធាន​សហ​ព័ន្ធ កីឡាប្រដាល់គុនខ្មែរ បានប្រកាសនៅក្នុងសន្និសិទសារ​ព័ត៌មាន នាព្រឹកថ្ងៃទី១ ខែ មេសាថា សហព័ន្ធកីឡាប្រដាល់​គុនខ្មែរ នឹងដឹកនាំកីឡាករកីឡាការិនីប្រដាល់គុនខ្មែរ​ចំនួន ៤រូបទៅប្រកួតនៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងទីក្រុង​ឡុង​បិច រដ្ឋកាលីហ្វញ៉ា នៅ៦ល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ត្រូវនិងថ្ងៃទី១៣ ខែមេសា ២០២៥ ម៉ោង៨ព្រឹក នៅកម្ពុជា។ ឯកឧត្តម ប្រធានសហព័ន្ធថា នេះជាបេសកម្មគ្រុឌគុនខ្មែរ​លើក​ទី១ ដឹកនាំកីឡាករកីឡាការិនីគុនខ្មែរទៅប្រកួត​លើ​ទឹកដីអាមេរិកជាលក្ខណៈទ្រុងទ្រាយធំ ហើយនេះក៏ជាប្រវត្តិ​សាស្រ្ត​របស់កម្ពុជាលើកទី១ដែលសហព័ន្ធបាន​ដឹកនាំ​គុន​ខ្មែរទៅធ្វើការប្រកួតនិងផ្សព្វផ្សាយលើទឹកដីប្រទេសមហាអំណាចសហរដ្ឋអាមេរិកដែលមានប្រជាជនចម្រុះជាតិសាសន៍ក្នុងនោះក៏មានជនជាតិខ្មែរយើងរស់នៅច្រើនផងដែរ។ ដូច្នោះការផ្សព្វផ្សាយគុនខ្មែរទៅលើទឹកដីប្រទេសអាមេរិកនេះ គឺជារឿងចាំបាច់បំផុតមួយដែលគុនខ្មែរ​យើងត្រូវធ្វើ​ដើម្បីឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសអាមេរិកមានប្រជាជនចម្រុះជាតិសាសន៍ជាង៣រយលាននាក់បានស្គាល់ ដែលជាការបញ្ជាក់ថា គុនខ្មែរមានលទ្ធភាពទៅដល់គ្រប់​ទិសទី។ ឯកឧត្តម ខូវ ឆាយ បានគូសបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរ​ទាំង ៤រូបនេះ គឺកីឡាការិនី អេ យ៉ានុត, កីឡាករ ពេជ្រ សម្បត្តិ, រឿង សោភ័ណ្ឌ និងធន់ រិទ្ធី ដោយអ្នកទាំង៤ នឹងត្រូ​​វ​ប្រកួតជាមួយគូប្រកួតជាជនជាតិអាមេរិកទាំងអស់ ដែលពួក​គេសុទ្ធសឹងតែអ្នកប្រដាល់កម្រិតខ្ពស់ដូចៗគ្នាតែម្តង។ អ្នកប្រដាល់គុនខ្មែរទាំង៤រូបនឹងត្រូវប្រកួតដណ្តើម ខ្សែក្រវាត់ ក្នុងនោះកីឡាការិនី…

  • លោក ឡេង តុង បង្ហាញមោទនភាព បន្ទាប់ពីបំបែកបាន​កំណត់​ត្រាឆ្នាំចាស់ ក្នុងទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ​លើកទី១០

    លោក ឡេង តុង បង្ហាញមោទនភាព បន្ទាប់ពីបំបែកបាន​កំណត់​ត្រាឆ្នាំចាស់ ក្នុងទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ​លើកទី១០

    (ខេត្តព្រះសីហនុ )៖ លោក ឡេង តុង អ្នកស្រលាញ់វិស័យកីឡារត់មួយរូប​នៅ​កម្ពុជា ហើយក៏ជាអ្នកចូលរួមយ៉ាងសកម្មក្នុងកម្មវិធីរត់​ដើម្បី​សប្បុរសធម៌ នៅក្នុងទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ​លើកទី១០ ខេត្តព្រះសីហនុ លើវិញ្ញាសារត់២១គីឡូម៉ែត្រ បានបំបែកកំណត់ត្រាចាស់របស់ខ្លួន កាលពីរត់លើកទី១ ឆ្នាំ២០២៤ ក្នុងថេរៈវេលា២ម៉ោង .១៥នាទី. ខណៈ​ឆ្នាំ​២០២៥ ការរត់២១គីឡូម៉ែត្ររបស់លោកមក​នៅសល់​ត្រឹម១ម៉ោង.៣៩នាទីប៉ុណ្ណោះ ដែលនេះជាការបំបែក ឯកទគ្គកម្ម សាងនូវកំណត់ត្រាថ្មី។ អ្នករត់មក​ពីភ្នំពេញ​​រូបនេះ បានបង្ហាញមោទនភាពចំពោះ​ការខិតខំប្រឹងប្រែងរបស់លោក និងក្រុមរបស់លោកផ្ទាល់ ។ លោកថា ការបំបែកកំណត់ត្រានេះ វាជាសក្ខីភាពមួយ​បង្ហាញ​អំពី​ការរីកចម្រើននៃសមត្ថភាពរបស់លោក ក្នុងវិស័យកីឡា​ដែល​លោកស្រលាញ់ ។ ទន្ទឹមជាមួយគ្នានោះ លោកដែលជា​អ្នករត់សកម្មមួយរូបនៅកម្ពុជា បានកោតសសើរដល់ស្មារតី​ចូលរួមរបស់ពលរដ្ឋកម្ពុជា គឺបានចូលរួមរត់យ៉ាងច្រើន​ពីមួយ​ឆ្នាំមួយឆ្នាំ ដែលការចូលរួមនេះ វាជាស្មារតីស្រលាញ់ចំពោះ​សុខភាព និងកាត់បន្ថយនូវជំងឺមិនឆ្លងមួយចំនួនផងដែរ។ ក្នុងនាមលោកជាអ្នករត់តំណាងពលរដ្ឋកម្ពុជា លោក សូម​លើក​សសើរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបាន​រៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី១០នៅខេត្តព្រះសីហនុបានយ៉ាងល្អទាំងការបិទផ្លូវនិងការការពារសុវត្ថិភាពអ្នករត់គ្រប់រូប។ ជាមួយគ្នានោះ លោក បាន​អំពាវ​នាវ​ឱ្យប្រជាពលរដ្ឋនិងយុវជ​នងាក់មកចូលរួមក្នុងកម្មវិធីរត់នេះឱ្យបានច្រើន ព្រោះវាមិន​ត្រឹមតែជួយដល់សុខភាពប៉ុណ្ណោះនោះទេ ។ វាថែមទាំងជួយ​ផ្សព្វផ្សាយអំពីវិស័យរត់របស់កម្ពុជាទៅកាន់ភ្ញៀវអន្តរជាតិឱ្យចាប់អារម្មណ៍មករត់នៅនៅកម្ពុជានាថ្ងៃអនាគតកាន់តែច្រើនផងដែរ៕ រូបភាព ៖ ជីម ភារ៉ាអត្ថបទ ៖ ជាវ ចន្ធូ

  • ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ត្រូវបាន “IOC”អញ្ជើញឱ្យចូលរួម​ក្នុងកិច្ចប្រជុំកំពូល កីឡាដើម្បីពិភពលោក

    ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ត្រូវបាន “IOC”អញ្ជើញឱ្យចូលរួម​ក្នុងកិច្ចប្រជុំកំពូល កីឡាដើម្បីពិភពលោក

    (ភ្នំពេញ)៖ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំការគណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជាត្រូវបានប្រធានគណៈកម្មាធិការអូឡាំ​ពិកអន្តរជាតិ “IOC” អញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំ​កំពូល Olympism365 ក្រោមមូលបទ “កីឡាដើម្បីពិភព​លោកកាន់តែស្រស់បំព្រង – Sport for a Better World” ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី០៣ ដល់ ០៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងទីក្រុង Lausanne ប្រទេសស្វីស ដែល​រៀបចំ​ឡើងដោយ IOC។ កិច្ចប្រជុំកំពូល Olympism365 នេះ គឺជាការប្រមូលផ្តុំ​ជា​សកល​នៃបណ្តាញដៃគូសហការពីចលនាអូឡាំពិក អង្គការ​សហប្រជាជាតិ ស្ថាប័នអភិវឌ្ឍន៍ និងហិរញ្ញវត្ថុ សង្គម​ស៊ីវិល និងសហគមន៍កីឡាសុវត្ថិភាព ដោយធ្វើការរួម​គ្នាជាមួយ IOC ដើម្បីពង្រឹងតួនាទីកីឡាជាកម្លាំងចលករដ៏សំខាន់​នៃ​ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កិច្ចប្រជុំកំពូលនេះរៀបចំឡើងស្របតាមសន្ទុះ និងការប្តេជ្ញា​ចិត្ត​នៃកិច្ចប្រជុំកំពូលកីឡាសម្រាប់ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព “Sport for Sustainable Development Summit” ដែលផ្តួចផ្តើមរួមគ្នាដោយប្រទេសបារាំង និង IOC ដែលប្រារព្ធឡើងនៅមុនថ្ងៃនៃព្រឹត្តិការណ៍កីឡា​អូឡាំ​ពិកប៉ារីស ឆ្នាំ២០២៤ ដែលវានឹងក្លាយជាវេទិកាដ៏ពិសេស​មួយក្នុងការផ្សារភ្ជាប់ ចែករំលែកឧត្តមានុវត្ត និងសម្រប​សម្រួល​ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការប្តេជ្ញាចិត្ត​រួមគ្នាលើកកម្ពស់វិស័យកីឡាប្រកបដោយសុវត្ថិភាព បរិយា​បន្ន…

  • ប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ ទាក់ទាញយុវជន ៦០ក្រុមចូលរួម បានបញ្ចប់ដោយជោគជ័យ

    ប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ ទាក់ទាញយុវជន ៦០ក្រុមចូលរួម បានបញ្ចប់ដោយជោគជ័យ

    (ភ្នំពេញ)៖ ការប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេ ឆ្នាំ ២០២៥ ទាក់ទាញបានយុវជន ៦០ក្រុម ក្នុង ១ក្រុម មានកីឡាករចំនួន ២នាក់ ដើម្បីប្រជែងជើងឯកលើ ៤វិញ្ញាសា រួមមាន៖ ១-ការប្រកួតវិញ្ញាសា វាយគួរក្រោមអាយុ១៦ឆ្នាំ, ២-ការប្រកួតវិញ្ញាសា វាយគួរក្រោមអាយុ២៥ឆ្នាំ, ៣-ការប្រកួតវិញ្ញាសា វាយគួរចម្រុះបុរស-នារី និង៤-ការប្រកួតវិញ្ញាសា វាយគូរអាយុ២៥ឆ្នាំឡើង បានបញ្ចប់ដោយជោគជ័យ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នៅក្លឹបវាយសី នរា ស្ថិតនៅកោះ នរា រាជធានីភ្នំពេញ ។ នេះជាលើកទី១ ហើយដែលការប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេ ឆ្នាំ ២០២៥ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើតឱកាសសម្រាប់យុវជនកម្ពុជា ក្នុងការជួបជុំគ្នារឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការ ។ ព្រឹត្តិការណ៍នេះ ត្រូវបានផ្តួចផ្តើមឡើងដោយលោក ឧកញ៉ា ឈាង សុវណ្ណរតនៈ ដែលជាស្ថាបនិក…

  • ឯកឧត្តម យី វាសនា ៖ ការរៀបចំមានរបៀប លំដាប់លំដោយ ហើយគំរូរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា នឹងត្រូវបន្តទៅប្រទេសផ្សេងៗទៀត

    ឯកឧត្តម យី វាសនា ៖ ការរៀបចំមានរបៀប លំដាប់លំដោយ ហើយគំរូរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា នឹងត្រូវបន្តទៅប្រទេសផ្សេងៗទៀត

    (ភ្នំពេញ)៖ ឯកឧត្តម យី វាសនា អគ្គលេខាធិការធិការ គណៈកម្មាធិការអូឡាំពិកកម្ពុជា នៅក្នុងបទសម្ភាសន៍ក្រោយបញ្ចប់ការប្រកួតកីឡាកីឡាបាល់បោះជនពិការអាស៊ី លើកទី១ (1st ASIAN PARA Throwball Championship) ឆ្នាំ២០២៥ ដែលបានបិទបញ្ចប់ដោយជោគជ័យកាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នៅទីលានមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែនថា លោកស្រី Nimala Rawit ប្រធានសហព័ន្ធកីឡាបាល់បោះជនពិការពិភពលោក និងប្រតិភូ កីឡាករ កីឡាការិនីមកពីប្រទេសទាំងអស់ ក្នុងព្រឹត្តិការណ៍នេះបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាបាល់បោះជនពិការអាស៊ី លើកទី១ (1st ASIAN PARA Throwball Championship) ឆ្នាំ២០២៥ នៅកម្ពុជាដោយរលូន និងជោគជ័យ។ នេះជាភាពអស្ចារ្យមួយរបស់ម្ចាស់ផ្ទះ កម្ពុជា ហើយពួកគាត់បានថ្លែងអំណរគុណយ៉ាងជា្រលជ្រៅជូនចំពោះរាជារដ្ឋាភិបាលកម្ពុជា ជាពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ ក្នុងការជំរុញឱ្យព្រឹត្តិការណ៍ជាលើកដំបូងមួយនេះទទួលបានដោយជោគជ័យ។ ឯកឧត្តម យី វាសនា បន្ថែមថា ការរៀបចំមានរបៀប លំដាប់លំដោយ ហើយគំរូរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជានឹងត្រូវបន្តទៅប្រទេសផ្សេងៗទៀត ដែលប្រទេសផ្សេងៗនឹងយកគំរូតាម។ ឯកឧត្តម យី វាសនា គូសបញ្ជាក់ថា លោកស្រី…

  • ប្រទេសចំនួន ៦ ចូលរួមប្រជែងការប្រកួតបាល់បោះ​ជន​ពិការ​​អាស៊ីលើកទី១ ឆ្នាំ២០២៥

    ប្រទេសចំនួន ៦ ចូលរួមប្រជែងការប្រកួតបាល់បោះ​ជន​ពិការ​​អាស៊ីលើកទី១ ឆ្នាំ២០២៥

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតជើងឯកកីឡា បាល់ បោះជនពិការអាស៊ីលើកទី១។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមកោតសរសើរ និងវាយ​តម្លៃ​ខ្ពស់ចំពោះគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ​បំ​ពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងការ​ទទួល​ខុសត្រូវខ្ពស់រហូតទទួលបានលទ្ធផល​ជាមោទ​នភាពសម្រាប់ជាតិ ជាពិសេស សហព័ន្ធកីឡាបាល់បោះ​ពិភពលោកដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយ​គណៈ​​កម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ក្នុងការរៀប​ចំការប្រកួតជើងឯកកីឡាបាល់បោះជនពិការអាស៊ីលើកទី១ ដែលមានសមាសភាពចូលរួមពីកីឡាករ កីឡាការិនី ជនពិការ និងមន្ត្រីបច្ចេកទេសសរុបទាំងអស់ចំនួន ១២២នាក់ មកពីបណ្តាប្រទេសចំនួន៦ ក្នុងតំបន់ រួមមាន៖ ឥណ្ឌា នេប៉ាល់ ស្រីលង្កា ម៉ាឡេស៊ី ថៃ និងកម្ពុជា។ ឯកឧត្តម បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនី​ដែល​បានចូលរួមក្នុងការប្រកួតនេះឱ្យបន្តខិតខំប្រឹងប្រែង ដើម្បី​បង្ហាញអំពីសមត្ថភាពរបស់ខ្លួន និងជាពិសេសដើម្បី​លើក​កម្ពស់នូវសិទ្ធិសេរីភាពក្នុងការរស់នៅ ដោយទោះបីជាបង​ប្អូន​មានពិការភាពក្តី ក៏ប៉ុន្តែស្មារតីកីឡានៅតែ​បង្ហាញ​ឆន្ទៈ​ដ៏មោះមុត និងភាពជាគំរូដ៏ល្អ​សម្រាប់ជនពិការ​ដទៃទៀត​នៅទូទាំងប្រទេសកម្ពុជាក៏ដូចជានៅក្នុងតំបន់អាស៊ីផងដែរ និងសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ឱ្យ​ចូល​រួមទស្សនាកម្សាន្ត…

  • អភិបាលរងខេត្ដតាកែវ បានជំរុញដល់លោកគ្រូជំនាញ​កីឡា ត្រូវបន្តពង្រឹងលើការបង្វឹកបង្ហាត់អំពីបច្ចេកទេស​លេងកីឡា និងច្បាប់នៃកីឡាបន្ថែមទៀត

    អភិបាលរងខេត្ដតាកែវ បានជំរុញដល់លោកគ្រូជំនាញ​កីឡា ត្រូវបន្តពង្រឹងលើការបង្វឹកបង្ហាត់អំពីបច្ចេកទេស​លេងកីឡា និងច្បាប់នៃកីឡាបន្ថែមទៀត

    (តាកែវ)៖ ការប្រកួតកីឡាជ្រើសរើសជើង​ឯកសិស្សមធ្យម​សិក្សាថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤-២០២៥ របស់ខេត្ត តាកែវ បានដំណើរការប្រកួតហើយ ដោយមាន១០ក្រុង ស្រុក ក្នុងខេត្ត តាកែវ ចូលរួម។ នេះបើតាមរបាយការណ៍ លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់​រំ​យុវជន និងកីឡាខេត្ដបានអោយដឹងក្នុងពិធីបើក ។ ប្រ​ធាន​មន្ទីរខាងលើ បានគូសបញ្ជាក់ទៀតថា ១០ក្រុង​ស្រុក​ចូលរួម មានកីឡាករកីឡាការិនី សរុប ៨២៥នាក់ ដោយ​ចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មានវិញ្ញាសារកីឡាបាល់ទាត់យុវជន ១០ក្រុម បាល់ទាត់យុវនារី ១០ក្រុម បាត់ទះយុវជន មាន ១០ក្រុម បាល់ទះយុវនារី ០៨ក្រុម បាល់បោះយុវជនមាន ៥ក្រុម បាល់បោះយុវនារី ០៦ក្រុម អត្តពលកម្មកុមារា ០៦ក្រុម ប៉េតង់ប៊ូលយុវជន ០៩ក្រុម និងប៉េតង់ប៊ូលយុវនារី ចំនួន ០៨ក្រុម ។ ថ្លែងនៅក្នុងពិធីបើក លោកស្រី គា សុភូ អភិបាលរង​ខេត្ដតាកែវ…

  • ទិសដៅការងារ ឆ្នាំ២០២៥ របស់ NOCC​ ផ្តោតសំខាន់​លើ​​គោលដៅ ៣សំខាន់ៗ ស៊ីហ្គេមនៅថៃ បច្ចេកវិទ្យាAI និង​កីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩

    ទិសដៅការងារ ឆ្នាំ២០២៥ របស់ NOCC​ ផ្តោតសំខាន់​លើ​​គោលដៅ ៣សំខាន់ៗ ស៊ីហ្គេមនៅថៃ បច្ចេកវិទ្យាAI និង​កីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩

    (ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកយកព័ត៌មានកីឡា ក្រោយ​បិទបញ្ចប់ មហាសន្និបាតបូកសរុបការងារ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា នារសៀលថ្ងៃទី២៧ នៅអាគារគណៈ​កម្មា​ធិ​ការ​ជាតិអូឡាំកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរំលេងឱ្យដឹងថា មហាសន្និបាតបានដាក់ចេញនូវទិសដៅសម្រាប់ឆ្នាំ២០២៥នេះ គឺមានគោលដៅ៣ធំៗដែលគ្រប់ភាគីពាក់ព័ន្ធ​ទាំងអស់ត្រូវមានទំនួលខុសត្រូវដើម្បីសម្រេចបានផ្លែផ្កាជូនជាតិ។ ផែនការទិសដៅ៣ធំៗនេះរួមមាន ទី១ .ការដាក់ចេញ​នូវការត្រៀមខ្លួនសម្រាប់កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ នាអំ​ឡុងខែ ធ្នូខាងមុខនេះ ។ ផែនការនេះបើទោះបីយើង​ប៉ាន់​ប្រមាណថា មេដាយ និងសមិទ្ធផលយើងមិនអាចរក្សាបាន​ដូចពេលយើងធ្វើជាម្ចាស់ផ្ទះនោះទេ។ព្រោះប្រភេទកីឡា​មួយចំនួនម្ចាស់ផ្ទះថៃគេមិនបានដាក់ទេ ហើយ ការប្រកួត​គឺនៅប្រទេសគេ មិនដូចជានៅក្នុងប្រទេសយើងឡើយ។តែទោះជាយ៉ាងនេះក្តី អង្គមហាសន្និបាតបានជំរុញឱ្យ​សហព័ន្ធ​កីឡាជាតិបន្តខិតខំប្រឹងប្រែងរៀបចំខ្លួន​ឱ្យបាន​រួចរាល់នៅក្នុងការចូលរួម ហើយធ្វើយ៉ាងណាកុំឱ្យបា​ត់​នូវគុណផលកីឡារបស់ខ្លួន សម្រុកធ្វើយ៉ាងណាឱ្យមាន​សាមគ្គីភាពគ្នាក្នុងការរៀបចំកីឡាករកីឡាការិនី រៀបចំ​ផែន​ការហ្វឹកហាត់ និងរៀបចំផែនការប្រកួតប្រជែង​ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅថៃនេះឱ្យបានល្អប្រសើរ។ ទី២. គឺអង្គមហាសន្និបាតបានជំរុញឱ្យសហព័ន្ធកីឡាជាតិ​ទាំងអស់ចេះប្រើប្រាស់នូវកម្មវិធីបញ្ញាសិប្បនិម្មិត (AI)​ធ្វើយ៉ាងមិចដើរឱ្យទាន់នៃការវិវឌ្ឍនៃបច្ចេកវិទ្យានេះ មាន​ទាំងផែនការហ្វឹកហាត់ ការដាក់ពិន្ទុ និងការវាយតម្លៃ ឬវិនិច្ឆ័យ ដែលអាចជួយសម្រួលក្នុងការធ្វើការ​របស់​គ្រូបង្វឹក និងរបស់កីឡាករកីឡាការិនី។ ទី៣.អង្គមហាសន្និបាត បានជំរុញឱ្យសហព័ន្ធកីឡាជាតិ និង​ភាគីពាក់ត្រៀមខ្លួនជានិច្ចសម្រាប់ការទទួលធ្វើជា​ម្ចាស់​ផ្ទះ កីឡាអូឡាំពិកយុវជនអាស៊ីដែលកម្ពុជា​ទទួលធ្វើជា​ម្ចាស់​ផ្ទះក្នុងឆ្នាំ២០២៩ ដើម្បីដាក់ចេញនូវផែនការមេឱ្យ​បានរួចរាល់នៅក្នុងឆ្នាំ២០២៥នេះ ត្រៀមដាក់ឆ្លងថ្នាក់​ដឹកនាំ។ សូមបញ្ជាក់ថា…

  • ប្រធាន NOCC ផ្តល់អនុសាសន៍ ១០ចំណុចជាវិធាន ការ គន្លឹះជាអាទិភាពក្នុងចក្ខុវិស័យអភិវឌ្ឍន៍កីឡា

    ប្រធាន NOCC ផ្តល់អនុសាសន៍ ១០ចំណុចជាវិធាន ការ គន្លឹះជាអាទិភាពក្នុងចក្ខុវិស័យអភិវឌ្ឍន៍កីឡា

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួល​បន្ទុកជំរុញអភិវឌ្ឍចលនាកីឡា និងជាប្រធាន គណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជា បានផ្តល់អនុសាសន៍ ១០ចំណុច ដល់សហព័ន្ធកីឡាជាតិ ជាគន្លឹះអាទិភាព​ក្នុងចក្ខុវិស័យអភិវឌ្ឍន៍កីឡា ។ អនុសាសន៍ទាំង១០ចំណុចនេះ ត្រូវបានឯកឧត្តម បណ្ឌិត ថោង ខុន ផ្តល់ជូននាពេលថ្លែងបិទមហាសន្និបាត​បូក​សរុបការងារ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃ ២៧ ខែ មីនា ឆ្នាំ២០២៥ នៅអាគារគណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា។ អនុសាសន៍ទាំង១០រួមមាន ៖ ១.សូមទទួលយកនូវភាព​អស្ចារ្យ និងមរតក SEA Games-ASEAN Para Games ឆ្នាំ២០២៣ ធ្វើជាគុណតម្លៃនៃនិមិត្តរូបដ៏មាន​ប្រសិទ្ធភាព ជាមេរៀនបទពិសោធន៍ដ៏ត្រឹមត្រូវក្នុងការ​ជំរុញទឹកចិត្តប្រតិបត្តិករកីឡាគ្រប់ៗរូប និងជាឧបករណ៍​ចាំបាច់ត្រូវបន្តការផ្សព្វផ្សាយស្នាដៃដ៏អស្ចារ្យនេះទៅលើឆាកជាតិ និងអន្តរជាតិ។ ២.ពង្រឹងគុណភាព សមត្ថភាព គណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា និងសហព័ន្ធកីឡាជាតិ តាមយន្តការគ្រប់គ្រង​ដឹកនាំប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសក្តិសិទ្ធិ​ភាព ដែលជាវិធានការអាទិភាពត្រូវធ្វើកំណែ​ទម្រង់​ឱ្យ​ចេញជាលទ្ធផលជាក់ស្តែងក្នុងឆ្នាំ២០២៥ ដោយគោរព​តាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល…