Category: កីឡា

  • ឯកឧត្តម តែម ម៉ឺន ៖ គណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតត្រូវស្គាល់ពីតួនាទីភារកិច្ចរបស់យើង ដើម្បីលើកកម្ពស់គុណតម្លៃអ្វីដែលយើងបានរៀនសូត្រ

    ឯកឧត្តម តែម ម៉ឺន ៖ គណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតត្រូវស្គាល់ពីតួនាទីភារកិច្ចរបស់យើង ដើម្បីលើកកម្ពស់គុណតម្លៃអ្វីដែលយើងបានរៀនសូត្រ

    (ភ្នំពេញ)៖ ក្នុងពិធីបិទបញ្ចប់វគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៥ ឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានកិត្តិយស សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងជំរុញ ដល់សិក្ខាកាមថា ត្រូវយកចំណេះជំនាញថ្មីៗពាក់ព័ន្ធគណៈវិនិច្ឆ័យដែលបានរៀនសូត្រពីគ្រូឧទ្ទេសទៅប្រើប្រាស់ប្រកបដោយវិជ្ជាជីវៈក្រមសិលធម៌ ដើម្បីចូលរួមលើកកម្ពស់គុណភាពប្រដាល់គុនខ្មែរដែលជាកីឡាអត្តសញ្ញាណជាតិ។ ឯកឧត្តម អនុប្រធានកិត្តិយស បានរំលេចទៀតថា ស្នងការប្រកួតគណៈវិនិច្ឆ័យក្នុងការកាត់សេចក្តីត្រូវប្រុងប្រយ័ត្នបំផុត ព្រោះមានការឆ្គាំឆ្គងបន្តិចបន្តួច និងត្រូវមហាជនដាក់សម្ពាតថា មិនសុក្រិតយុត្តិធម៌ ដូច្នោះ សូមប្រើប្រាស់ជំនាញវិជ្ជាជីវៈកាត់សេចក្តីឱ្យច្បាស់លាស់ និងអនុវត្តច្បាប់វិនិច្ឆ័យក្នុងស្តង់ដាតែមួយ ដើម្បីលើកកម្ពស់គុណតម្លៃក្រមសិលធម៌ជាគណៈវិនិច្ឆិដែលអនុវត្តការងារតាមចំណេះជំនាញដែលបានរៀនសូត្រ។ ឯកឧត្តម បានជំរុញទៀតថា ក្នុងនាមជាគណៈវិនិច្ឆ័យមួយរូបពេលបំពេញភារកិច្ចទី១ត្រូវបញ្ចេញសមត្ថភាពឱ្យអស់ធ្វើដោយឆន្ទៈប្រកាន់ភ្ជាប់នូវវិន័យ ក្រមសិលធម៌នៃវិជ្ជាជីវៈដែលជាស្នងការប្រកួតនិងជាប្រធានវិនិច្ឆ័យសម្រាប់ការប្រកួត ពិសេស ត្រូវរក្សាសាមគ្គីក្នុង ក្នុងក្រម ដើម្បីឱ្យការផ្តល់ពិន្ទុទៅសមស្របនិងអាចទទួលយកបានសមហេតុសមផលធ្វើឱ្យមហាជន និងកីឡាករបរទេសមកប្រកួតពេញចិត្តនិងឯកភាពទទួលយក។ តាមរបាយការណ៍ វគ្គបំប៉នសមត្ថភាពនេះ ត្រូវបានរៀបចំឡើង ក្រោមការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពន្លឿនផែនការអភិវឌ្ឍប្រចាំឆ្នាំដល់សហព័ន្ធកីឡាជាតិ។បានរៀបចំឡើងរយៈពេល៥ថ្ងៃពីថ្ងៃទី០៧-១១ ខែមេសា ឆ្នាំ២០២៥ នៅសាលមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្រោមការចែករំលែកពីគ្រូឧទ្ទេសចំនួន៣រូប រួមមាន៖ ឯកឧត្តម ម៉ិល កាដូ, លោក ទុយ…

  • លោក ងិន សុខបញ្ញា ៖ ទ្រីយ៉ាត្លុងកម្ពុជារំពឹងការពារបានមេដាយមាស ១ ក្នុងការប្រកួតកីឡាស៊ីហ្គេម នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ

    លោក ងិន សុខបញ្ញា ៖ ទ្រីយ៉ាត្លុងកម្ពុជារំពឹងការពារបានមេដាយមាស ១ ក្នុងការប្រកួតកីឡាស៊ីហ្គេម នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ

    (ភ្នំពេញ)៖ លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានបង្ហាញក្តីរំពឹងថា ប្រភេទកីឡាទ្រីយ៉ាត្លុងកម្ពុជាដែលកំពុងដំណើរបោះជំរំហ្វឹកហាត់បំប៉នបចេ្ចកទេស ក្នុងខែមេសានេះនឹងអាចការពារមេដាយមាស១វិញ្ញាសាបាន ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ បន្ទាប់ពីប្រភេទកីឡាអូឡាំពិកមួយនេះដណ្តើមបានសមិទ្ធផលធំធេងជាប្រវត្តិសាស្ត្រនូវមេដាយមាស ២គ្រឿង និងសំរឹទ្ធ ១គ្រឿង ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ កាលពីឆ្នាំ២០២៣ កន្លងទៅ ។ អគ្គលេខាធិការរូបនេះបន្ថែមថា ការប្រមូលផ្តុំហ្វឹកហាត់របស់ប្រភេទកីឡាទ្រីយ៉ាត្លុង នៅក្នុងចំណោមប្រភេទកីឡាផ្សេងទៀតរបស់កម្ពុជា គឺក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ក្រុមជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជា ដែលប្រមូលផ្តុំហ្វឹកហាត់ត្រៀមនេះ មានចំនួន ១០នាក់ ក្នុងនោះគ្រូបង្វឹកម្នាក់ គ្រូជំនួយម្នាក់ កីឡាការិនី៣នាក់ និងកីឡាករ ៥នាក់ ។ ចំពោះបេក្ខភាពម្ចាស់មេដាយមាស២គ្រឿងលើវិញ្ញាសាទ្រីយ៉ាត្លុងស៊ីហ្គេម ឆ្នាំ២០២៣ គឺកីឡាការិនី ម៉ាហ្គតមរតក ហ្គារ៉ាប៊ីធៀន និងម្ចាស់មេដាយប្រាក់វិញ្ញាសាឌូយ៉ាត្លុង ស៊ីហ្គេម ឆ្នាំ២០២៣ កីឡាករ សុខា ម៉ៃគែល ចូម៉ុន នឹងត្រូវចូលរួមប្រកួតក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ…

  • រួសរាន់ឡើងបងប្អូនចុះឈ្មោះជិះកង់ពីភ្នំពេញ ទៅសៀមរាប ជួយដល់ មន្ទីរពេទ្យ កុមារអង្គរ

    រួសរាន់ឡើងបងប្អូនចុះឈ្មោះជិះកង់ពីភ្នំពេញ ទៅសៀមរាប ជួយដល់ មន្ទីរពេទ្យ កុមារអង្គរ

    (ភ្នំពេញ)៖ ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍ជិះកង់ ដើម្បីកុមារកម្ពុជា ពីភ្នំពេញឆ្ពោះទៅខេត្តសៀមរា ក្នុងចម្ងាយផ្លូវ ៣១០គីឡូម៉ែត្រ បានបើកទទួលហើយ។ព្រឹត្តិការណ៍ជិះកង់ ដើម្បីកុមារកម្ពុជា ពីភ្នំពេញឆ្ពោះទៅខេត្តសៀមរា ក្នុងចម្ងាយផ្លូវ ៣១០គីឡូម៉ែត្រ គ្រោងនឹងចេញដំណើរពីវិមានឯករាជ នៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ៤:៣០ នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឆ្ពោះទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ការចូលរួមរបស់ កីឡាករ កីឡាការិនីម្នាក់ៗ ត្រូវបង់ថវិកាចំនួន ២៥ដុល្លារ ដោយបើកការទទួលចុះឈ្មោះរៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ សម្រាប់ការចុះឈ្មោះ និងចូលរួមបរិច្ចាគ ក្នុងម្នាក់ ២៥ដុល្លារ ដោយទទួលបានកញ្ចប់ជា អាវជិះកង់១ លិខិតថ្លែងអំណរគុណ និងអាហារសម្រន់តាមដងផ្លូវ ព្រមទាំងភេសជ្ជៈផងដែរ។ លោក នូ ចំរើន បានលើកឡើងទៀតថា នេះជាឆ្នាំទី២ ហើយ ដែលសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរៀបចំព្រឹត្តិការណ៍ជិះកង់បែបនេះ ដើម្បីសប្បុរសធម៌ កាលពីលើកទី១…

  • រកឃើញក្រុមបាល់ទាត់ឆ្នើមឡើងមកភ្នំពេញ ក្នុងព្រឹត្តិការណ៍ការ​ប្រកួត​បាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំខេត្តបន្ទាយមានជ័យ

    រកឃើញក្រុមបាល់ទាត់ឆ្នើមឡើងមកភ្នំពេញ ក្នុងព្រឹត្តិការណ៍ការ​ប្រកួត​បាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំខេត្តបន្ទាយមានជ័យ

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំខេត្តបន្ទាយមានជ័យដែលមាន​ក្រុមបាល់ទាត់​កុមារនិងយុវជនចំនួន៣០ចូលរួមបានរកឃើញ​ក្រុមជើងឯកប្រចាំខេត្តឡើងមកប្រកួតនៅរាជធានីភ្នំពេញហើយ បន្ទាប់ពីប្រកួតចម្រាញ់​យ៉ាងស្វិតស្វាញ ។ លោក Greg Preston ជាប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់របស់​អង្គការ ផ្កាយសមុទ្របានមានប្រសាសន៍ថា៖ ការប្រកួតវិលជុំរដូវកាលនេះពិតជាអស្ចារ្យ ដោយពួកយើងបានឃើញ ពីភាពរីកចម្រើន និងឆន្ទៈដ៏ជ្រាលជ្រៅរបស់កីឡាករកីឡាការនីម្នាក់ៗ​ចាប់តាំងពីចាប់ផ្តើមលេងបាល់ទាត់ ដំបូងរហូតដល់បានក្លាយជាកីឡាករកីឡាការនីក្នុងការប្រកួតវិលជុំនេះ ។ អង្គការផ្កាយសមុទ្រពិតជាមាន មោទនភាពចំពោះភាពរីក​ចម្រើន​របស់ពួកគេទាំងនៅក្នុង និងក្រៅទីលាន ។ ជាមួយគ្នានេះផងដែរ តំណាងអង្គការផ្កាយសមុទ្រសូមថ្លែង​អំណរគុណយ៉ាងធំធេងចំពោះការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក អាជ្ញាកណ្តាល ឪពុកម្តាយ និងអ្នកចូលរួមគាំទ្រលើកទឹកចិត្ត ដែលបានធ្វើឲ្យកម្មវិធីនេះអាចដំណើរការទៅបានយ៉ាងរលូន។ ព្រឹត្តិការណ៍បាល់ទាត់វិលជុំនេះ អាចដំណើរការទៅបានកើតចេញ​ពីកិច្ចសហការរវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា និងអង្គការផ្កាយសមុទ្រ មានគោលបំណងផ្តោត​សំខាន់លើសុខភាព ការអប់រំ សមភាពយេនដ័រ និង ជំនាញបំណិន​ជីវិត តាមរយៈកីឡា ។ ការចូលរួមពីសាលារៀន អង្គការដៃគូ កុមារ និងយុវជនដែលជួបប្រទះការខ្វះខាត ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League…

  • វគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតរៀបចំឡើង ជំរុញបន្ថែមដល់ដំណើរការអភិវឌ្ឍជំនាញកីឡាប្រពៃណីជាតិខ្មែរឱ្យកាន់តែល្អប្រសើរ

    វគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតរៀបចំឡើង ជំរុញបន្ថែមដល់ដំណើរការអភិវឌ្ឍជំនាញកីឡាប្រពៃណីជាតិខ្មែរឱ្យកាន់តែល្អប្រសើរ

    (ភ្នំពេញ)៖ ដើម្បីជំរុញគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតប្រដាល់​គុនខ្មែរ​បានដំណើរការអភិវឌ្ឍជំនាញកីឡាប្រពៃណីជាតិ​ខ្មែ​រឱ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា បានបើក វគ្គបំប៉នគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតប្រដាល់គុនខ្មែរ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ ឯកឧត្តម ម៉ិល កាដូ ប្រធានស្តីទី សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានគូសបញ្ជាក់ថា វគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រង​ការប្រកួតកីឡាប្រដាល់គុនខ្មែរ ត្រូវបានធ្វើឡើងស្របតាមផែនការ​របស់សហព័ន្ធ ដើម្បីលើកកម្ពស់ដល់គុណភាពសមត្ថភាព​មន្ត្រី​បច្ចេកទេស បម្រើដល់ការប្រកួតកីឡាប្រដាល់គុនខ្មែរនានា។ ឯកឧត្តម បន្តទៀតថា វគ្គបំប៉នសមត្ថភាពនេះ ត្រូវបានរៀបចំឡើង​ក្នុងការ​ពន្លឿនផែនការអភិវឌ្ឍប្រចាំឆ្នាំដល់សហព័ន្ធកីឡាជាតិ។ បច្ចុប្បន្ន សកម្មភាពប្រភេទកីឡាប្រដាល់គុនខ្មែរកំពុងមាន​ការរីក​ចម្រើនគួរឱ្យកត់សម្គាល់ ហើយតាមរយៈវគ្គបំប៉ននេះនឹងជំរុញ​បន្ថែម​ដល់ដំណើរការអភិវឌ្ឍជំនាញកីឡាប្រពៃណីជាតិខ្មែរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរតែងតែខិត​ខំ​សហការ​ជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីបំពេញចំណង់ចំណូលចិ​ត្ត​របស់ប្រជាពលរដ្ឋជាអ្នកគាំទ្រ។ ជាមួយគ្នានេះ ឯកឧត្តម ម៉ិល កាដូ ក៏បានលើកបង្ហាញពីបញ្ហា​ប្រឈម​មួយចំនួនដែរ បើទោះបីជាការរៀបចំការប្រកួតនានា មានការលំបាកក្តី ក៏យើងខិតខំធ្វើកិច្ចសហការជំរុញឱ្យវិស័យកីឡា​ប្រដាល់គុនខ្មែរកាន់តែដើរទៅមុខទាំងថ្នាក់ជាតិ និងអន្តរជាតិ។ អ្វីដែលកាន់តែលំបាកទៅទៀត គឺការគ្រប់គ្រងការប្រកួត ការងារ​បច្ចេកទេស ប៉ុន្តែយើងទាំងអស់គ្នាមានមោទនភាព នៅពេលដែល​យើងទាំងអស់គ្នាបានបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ យ៉ាងណា ការប្រកួតមានលក្ខណៈល្អប្រសើរច្រើន ខណៈការតវ៉ា​ចំពោះអាជ្ញាកណ្តាល ចៅក្រមនៅមានចំនួនតិចតួច ដោយទាំងនេះ​សរបញ្ជាក់អំពីសកម្មភាពអនុវត្តការងារបច្ចេកទេសរបស់មន្ត្រីអាជ្ញាកណ្តាលចៅក្រមមានចំណេះជំនាញច្បាស់លាស់លើប្រភេទកីឡាប្រដាល់គុនខ្មែរនេះ។ ប្រធានស្តីទីបន្ថែមថា អាជ្ញាកណ្តាលចៅក្រមមានចំណេះដឹងច្បាស់​លាស់​អំពីបទបញ្ជាបច្ចេកទេសបានស៊ីជម្រៅ ហើយឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានដាក់ទិសដៅ និងចង្អុលបង្ហាញថា…

  • នាយករដ្ឋមន្ត្រីជប៉ុនទូរស័ព្ទទៅលោកត្រាំចរចារឿងពន្ធ

    នាយករដ្ឋមន្ត្រីជប៉ុនទូរស័ព្ទទៅលោកត្រាំចរចារឿងពន្ធ

    បរទេស ៖ នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយថា មានការយល់ព្រម ក្នុងការពិភាក្សាបន្ថែមទៀត អំពីរឿងតំឡើងពន្ធរបស់អាមេរិក អំឡុងការហៅទូរស័ព្ទ ជាមួយលោក Trump។ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បាននិយាយ កាលពីថ្ងៃចន្ទថា លោកបានធ្វើការសន្ទនា ជាមួយប្រធានាធិបតីអាមេរិក Donald Trump ដែលក្នុងនោះ ពួកលោកបានយល់ព្រម លើការពិភាក្សាបន្ថែមទៀត អំពីពន្ធចុងក្រោយ របស់សហរដ្ឋអាមេរិក។ លោក Ishiba បានប្រាប់អ្នកយកព័ត៌មានថា «ប្រធានាធិបតី Trump បានបង្ហាញការយល់ដឹងដ៏ស្មោះត្រង់របស់គាត់ អំពីស្ថានភាពបច្ចុប្បន្ន របស់សហរដ្ឋអាមេរិក នៅក្នុងសេដ្ឋកិច្ចអន្តរជាតិ។ ដោយផ្អែកលើការផ្លាស់ប្តូរថ្ងៃនេះ… ភាគីទាំងពីរបានសម្រេចចិត្ត ចាត់តាំងសមាជិកគណៈរដ្ឋមន្ត្រីឱ្យទទួលបន្ទុក និងបន្តការពិភាក្សា»។ ជាមួយគ្នានេះ លោក ត្រាំ និយាយដែរថា លោកពិតជាបាននិយាយ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន អំពីការចរចាពាណិជ្ជកម្ម។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា លោក ‘បាននិយាយជាមួយនាយករដ្ឋមន្រ្តីជប៉ុន’ ដោយនិយាយថា ជប៉ុនបានចាត់ទុកសហរដ្ឋអាមេរិក ពិតជាចាញ់ប្រៀបគេខ្លាំង លើពាណិជ្ជកម្ម…

  • អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ៖ កីឡានាំឱ្យយុវជនមាន​សាមគ្គីភាព មិត្តភាព និងបង្កើនភាពជិតស្និតជាមួយគ្នា

    អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ៖ កីឡានាំឱ្យយុវជនមាន​សាមគ្គីភាព មិត្តភាព និងបង្កើនភាពជិតស្និតជាមួយគ្នា

    (ភ្នំពេញ)៖ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡា​ចំបាប់​កម្ពុជា បានឱ្យដឹងថា កីឡាមិនត្រឹមតែធ្វើឱ្យសុខភាពល្អ និងកាយ​សម្បទារឹងមាំប៉ុណ្ណោះទេ ប៉ុន្តែនាំឱ្យយុវជនមានសាមគ្គីភាព មិត្តភាព និងបង្កើនភាពជិតស្និតជាមួយគ្នា និងជាផ្នែកមួយដ៏សំខាន់ ក្នុងការ​គួប​ផ្សំគ្នាឱ្យជីវិត និងការសិស្សាទទួលបានភាពជោគជ័យ ព្រមទាំង​បំផុសស្មារតីឱ្យពួកគេចេះធ្វើការជាក្រុម ។ នេះជាការលើកឡើង​របស់​​លោកអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ក្នុងឱកាសបិទ​ការប្រកួតកីឡាចំបាប់យុវជន ឆ្នាំ២០២៥ និងជាលើកទី២ នារសៀ​ល​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ ។ លោក ខេស៊ី បាណេត បានបញ្ជាក់ថា ៖ ការរៀបចំការប្រកួតនេះ​ឡើង គឺក្នុងគោលបំណង ត្រៀមលក្ខណៈចូលជាកីឡាករ – កីឡា​ការិនី​ជម្រើសជាតិ និងធ្វើការផ្សព្វផ្សាយ ដើម្បីអភិវឌ្ឍន៍កីឡារចំបាប់​កម្ពុជាឲ្យដូចបណ្តាប្រទេសនានា បង្កើតឱកាសឲ្យយុវវ័យបង្ហាញ​នូវ​សមត្ថភាពអន្តរជាតិពិតប្រាកដ និងជំរុញលើកទឹកចិត្តឲ្យយុវវ័យចេះ​ហ្វឹកហាត់កីឡាជាសុខភាព និងជំនាញ ។ សូមបញ្ជាក់ថា ការប្រកួតកីឡាចំបាប់យុវជន ឆ្នាំ២០២៥ មានការ​ចូល​រួមយ៉ាងផុសផុល គឺមានកីឡាករ-កីឡាការិនីរហូតដល់ ១៧៩នា​ក់ មកពី ១៧សមាគម/ក្លិប ដែលប្រកួតលើ ១១វិញ្ញាសា ជាមួយប្រ​ភេទ​អាយុ ចន្លោះពី ៨ឆ្នាំ រហូតដល់អាយុ…

  • ឆ្នាំ២០២៥នេះ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា មានការ​ប្រកួត ៣ធំៗដើម្បីចូលរួមអភិរក្សនិងអភិវឌ្ឍល្បែង​កីឡា​ទាញព្រ័ត្រជាកីឡាអត្តសញ្ញាណជាតិ

    ឆ្នាំ២០២៥នេះ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា មានការ​ប្រកួត ៣ធំៗដើម្បីចូលរួមអភិរក្សនិងអភិវឌ្ឍល្បែង​កីឡា​ទាញព្រ័ត្រជាកីឡាអត្តសញ្ញាណជាតិ

    (ភ្នំពេញ)៖ អគ្គលេខាធិការ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បង្ហើប​ថា ឆ្នាំ២០២៥នេះ ការប្រកួតធំៗនៅក្នុង​ប្រទេស​មាន ៣​កម្រិត ខណៈបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​បំផុស​ឱ្យមាន​រៀបចំនៅសាលារៀននិងវត្តអារាម។ លោក ចាប រតនា អគ្គលេខាធិការ សហព័ន្ធកីឡា​ទាញព្រ័ត្រកម្ពុជា បានថ្លែងបង្ហើប ប្រាប់អ្នកយកព័ត៌មាន​ទូរទស្សន៍អប្សរា តាមប្រព័ន្ធតេលាក្រាមថា សហព័ន្ធកីឡា​ទាញព្រ័ត្រកម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ មានផែនការ អភិរក្សនិងអភិវឌ្ឍល្បែងកីឡាទាញព្រ័ត្រ ដោយគ្រោងរៀប​ចំការប្រកួតធំៗចំនួន៣កម្រិត ក្នុងនោះមានកម្រិត បឋម​សិក្សា មធ្យមសិក្សា និងកម្រិត ឧត្តមសិក្សា ជាការបំផុសនិង​ចម្រាញ់បានធនធានកីឡាករកីឡាការិនីល្អៗ ត្រៀមចូលរួម​ការ​ប្រកួតអន្តរជាតិ ។ ស្របពេលដែលបុណ្យពិធីចូលឆ្នាំថ្មីប្រពៃណីជាតិកាន់តែចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ សហព័ន្ធក៏លើកទឹកចិត្ត​ឱ្យ​លោកគ្រូអ្នកគ្រូអប់រំកាយនិងកីឡា និងលោកគ្រូអ្នកគ្រូកីឡា​ទាញ​ព្រ័ត្រដែលទទួលបានបណ្តុះបណ្តាលដោយ​សហព័ន្ធ​ចូលរួមបង្កើតល្បែងកីឡាទាញព្រ័ត្រនៅតាមសាលារៀន និងវត្តអារាម ជាការចូលរួមបំផុសអភិវឌ្ឍ និងអភិរក្សល្បែង​កីឡាទាញព្រ័ត្រ ក្នុងគោលដៅជំរុញឱ្យមានការចូលរួម​ពី​សា​ធារណៈជនគ្រប់ស្រទាប់វណ្ណៈឱ្យមានកាន់តែច្រើនគាំទ្រដល់កីឡាអត្តសញ្ញាណជាតិរបស់ខ្មែរ។ លោក អគ្គលេខាធិការ បានបន្ថែមទៀតថា សម្រាប់ទិសដៅ​ចូលរួម​ការប្រកួតក្រៅប្រទេសវិញ សហព័ន្ធក៏មានគ្រោង​ចូលរួមក្នុងព្រឹត្តិការណ៍ធំៗចំនួនពីរដែរ ក្នុងឆ្នាំ២០២៥នេះ គឺព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំដែលរៀបចំដោយប្រទេសម៉ាឡេស៊ី និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះចុងឆ្នាំ២០២​៥ខាងមុខនេះ ។ចំពោះវិញវិញ្ញាសា ដែលកំពុងសម្រិត​សម្រាំងជ្រើសរើសតាមរយៈការរៀបចំជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ មាន២វិញ្ញាសា រួមមានវិញ្ញាសា ៨នាក់បុរសនិងនារី និងវិញ្ញាសា៤នាក់បុរសនិងនារី។ សូមបញ្ជាក់ដែរថា នេះជាឆ្នាំ១០ហើយ ដែលល្បែង​កីឡា​ទាញព្រ័ត្ររបស់កម្ពុជាត្រូវបានចុះទៅក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ…

  • អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសសហការជាមួយវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាបើកវគ្គបំប៉នគ្រូឧទ្ទេសឆ្ពោះទៅរកស្តង់ដាកម្រិតឧត្តមសិក្សា

    អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសសហការជាមួយវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាបើកវគ្គបំប៉នគ្រូឧទ្ទេសឆ្ពោះទៅរកស្តង់ដាកម្រិតឧត្តមសិក្សា

    (ភ្នំពេញ)៖ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរបស់ជប៉ុនបានសហការជាមួយវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានបើកវគ្គសិក្ខាសាលាស្តីអំពីការអភិវឌ្ឍគ្រូបង្រៀន ដល់គ្រូឧទ្ទេសដែលពាក់ព័ន្ធមានរយៈពេល៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាព ក្នុងការអភិវឌ្ឍសៀវភៅកម្មវិធីសិក្សាលម្អិត ការវាយតម្លៃលើការសិក្សារបស់គរុនិស្សិត និងវិធីសាស្ត្រនៃការផ្តល់មតិត្រលប់។ លោកស្រី កែវ មនោរម្យ នាយិកានៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានលើកឡើងថាសិក្ខាសាលារយៈពេល៣ថ្ងៃនេះ គ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាទាំងអស់បានសិក្សា និងពិភាក្សាគ្នាយ៉ាងស៊ីជម្រៅស្វែងរកធាតុចូល ដើម្បីជាគន្លឹះក្នុងការអភិវឌ្ឍសៀវភៅកម្មវិធីសិក្សាលម្អិតឆ្ពោះទៅរកស្តង់ដាកម្រិតឧត្តសិក្សាម្រាប់គ្រូឧទ្ទេសយកទៅបង្រៀនដល់គរុនិស្សិតដែលក្លាយជាគ្រូអប់រំកាយនៅតាមសាលារៀនមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។ លោកស្រីនាយិការំពឹងយ៉ាងមុតម៉ាំថា បន្ទាប់ពីបញ្ចប់វគ្គសិក្ខាសាលាមួយនេះគ្រូឧទ្ទេសនឹងមានចំណេះដឹងក្នុងការបង្រៀនប្រកបដោយវិជ្ជាជីវៈ។ លោកស្រី មើក ម៉ារ៉ា ជាគ្រូឧទ្ទេសមួយរូបដែលចូលរួមនៅក្នុងសិក្ខាសាលាបានថ្លែងឱ្យដឹងថា សម្រាប់លោកស្រីផ្ទាល់ ចំណេះដឹងដែលទទួលពីសិក្ខាសាលាមួយនេះ លោកស្រីនឹងយកទៅចងក្រងបន្ថែមលើកម្មវិធីបង្រៀនដើម្បីតម្រង់ទិសសម្រាប់បង្រៀនគរុនិស្សិតប្រកបដោយគុណភាព និងកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងកម្មវិធីសិក្សាកម្រិតឧត្តមសិក្សាដែលវិទ្យាស្ថានគ្រោងវិវឌ្ឍនាពេលខាងមុខ។ លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ក្នុងការជំរុញវគ្គបំប៉នបង្កើនចំណេះដឹងដល់គ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដែលឆ្លើយតបទៅនឹងតម្រូវការ និងការវិវឌ្ឍរបស់វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាទៅជាគ្រឹះស្ថានឧត្តមសិក្សាបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រឯកទេសអប់រំកាយ។ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាជឿជាក់ថា សិក្ខាកាមដែលជាគ្រូឧទ្ទេសទាំងអស់ នឹងនាំយកចំណេះដឹងតាមរយៈការពិភាក្សារួមគ្នា ការផ្លាស់ប្តូរយោបល់រវាងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស និងគ្រូឧទ្ទេស ទៅបន្តអនុវត្តបន្ថែមក្នុងការរៀបចំសៀវភៅកម្មវិធីសិក្សាលម្អិតបង្រៀនគរុនិស្សិត ការវាយតម្លៃលើការសិក្សារបស់គរុនិស្សិត និងវិធីសាស្ត្រផ្តល់មតិត្រលប់ប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រីកធនធានគ្រូបង្រៀនអប់រំកាយនៅតាមសាលារៀន។ លោក ដួង មាសចំរើន បានថ្លែងបញ្ជាក់ទៀតថាផ្អែកតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀនបានរៀបចំឡើងដើម្បីគាំទ្រដល់គ្រូឧទ្ទេសក្នុងការអភិវឌ្ឍន៍អាជីព និងបន្តអភិវឌ្ឍន៍វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ព្រមជាមួយនឹងគុណតម្លៃ។ ស្តង់ដានេះជាផ្នែកមួយនៃគោលដៅលើកកម្ពស់គុណភាពអប់រំដែលជាធាតុចូបានមកពីការស្រាវជ្រាវអប់រំ…

  • មន្រ្តីជានខ្ពស់ក្រសួងអប់រំជំរុញឱ្យមន្រ្តីចូលរួមវគ្គបំប៉នខិតខំអភិវឌ្ឍសមត្ថភាពឱ្យកាន់តែល្អប្រសើរ

    មន្រ្តីជានខ្ពស់ក្រសួងអប់រំជំរុញឱ្យមន្រ្តីចូលរួមវគ្គបំប៉នខិតខំអភិវឌ្ឍសមត្ថភាពឱ្យកាន់តែល្អប្រសើរ

    (ភ្នំពេញ)៖ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានជំរុញដល់មន្ត្រីចូលរួមវគ្គបំប៉នសមត្ថភាព ស្តីពី ការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាឱ្យខិតខំអភិវឌ្ឍសមត្ថភាពឱ្យកាន់តែល្អប្រសើរ ដើម្បីទទួលបានបទពពិសោធ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាឱ្យមានលក្ខណៈស្តង់ដា ។ ការថ្លែងជំរុញ បែបនេះ នៅក្នុងឱកាសបិទវគ្គបំប៉ន ដែលប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ឯកឧត្តម ប៊ូ ជុំសេរី បានគូសបញ្ជាក់ថា វគ្គបំប៉នសមត្ថភាព ស្តីពី ការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាដែលរៀបចំដោយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា គឺដើម្បីពង្រឹងសមត្ថភាពស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងបង្កើនធនធានមន្រ្តីកីឡានៅតាមមន្ទីរអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធបម្រើឱ្យការងារកីឡា និងសហព័ន្ធកីឡាជាតិទទួលបានបទពិសោធ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាមានលក្ខណៈស្តង់ដា ស្របតាមការរៀបចំក្នុងតំបន់។ ឯកឧត្តមអនុរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការចូលរួមគាំទ្រយ៉ាងច្រើនពី យុវជន ហើយលទ្ធផលនៃការប្រកួតជាលក្ខណៈអន្តរជាតិមានការប្រែប្រួលជាវិជ្ជមាន ទទួលបានការអបអរសាទរពីមហាជនរហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ដូច្នេះសិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គដ៏មានតម្លៃនាពេលនេះ ត្រូវយកចំណេះដឹងថ្មីៗដែលគ្រូឧទ្ទេសបានផ្តល់ឱ្យ ដើម្បីយកទៅអនុវត្តក្នុងការរៀបចំ ដឹកនាំ…