-
ឯកឧត្តមបណ្ឌិត ថោង ខុន៖ NOCC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍចលនាអូឡាំពិក និងវិស័យកីឡាជាតិ

(ភ្នំពេញ)៖ ថ្លែងបើកមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅឆ្នាំ២០២៥ នារសៀលថ្ងៃទី២៧ ខែ មីនា ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរំលេចថា NOCC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍចលនាអូឡាំពិក និងវិស័យកីឡាជាតិ ជាមួយសសរស្តម្ភសំខាន់ទាំងបីគឺ NOCC ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ។ ឯកឧត្តម ប្រធាន NOCC បានគូសបញ្ជាក់ទៀតថា ដើម្បីជំរុញយន្តការគ្រប់គ្រងដឹកនាំ និងអនុវត្តការងារកីឡាបានជោគជ័យត្រូវការ ស្មារតីរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងធ្វើការជាមួយគ្នាក្នុងសុខដុមរមនាការងាររបស់សសរស្តម្ភទាំងបី ដែលជាមូលដ្ឋានគ្រឹះនៃជោគជ័យក្នុងការអភិវឌ្ឍសក្តានុពលភាពវិស័យកីឡាជាតិ ។ ឯកឧត្តម បានអះអាងទៀតថា មហាសន្និបាតនេះ ក្រៅពីការរំលេចឡើងនូវសមិទ្ធផលដ៏វិសេសវិសាលក្នុងឆ្នាំ២០២៤ ក៏ត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយបន្តជ្រោងទង់កីឡាជាតិឲ្យលេចត្រដែតលើឆាកអន្តរជាតិបន្ថែមទៀត។ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ និង ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន ពិសេសការត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ និងការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ ដែលនឹងក្លាយជាកាលានុវត្តភាពថ្មីមួយទៀតក្នុងការផ្សព្វផ្សាយកម្ពុជាទៅកាន់ចលនាអូឡាំពិក និងចលនាប៉ារ៉ាឡាំពិកពិភពលោក។ ដូច្នេះតាមរយៈការកំណត់ចក្ខុវិស័យ…
-
គណៈកម្មាធិការជាតិស្ប៉ូស្យាល់អូឡាំពិកកម្ពុជា អង្គមហាសន្និបាតបូកសរុបលទ្ធ ផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ២០២៥

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិស្ប៉ូស្យាល់អូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២៥ បានអង្គមហាសន្និបាតបូកសរុបលទ្ធ ផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ លោក ឃ្លាំងចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉ូស្យាល់ អូឡាំពិកកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងទៅ គណៈកម្មាធិការជាតិស្ប៉ូស្យាល់អូឡាំពិកកម្ពុជា សម្រេចបានកិច្ចការងារជាច្រើនដែលជាផែនការធំដែលថ្នាក់ដឹកនាំដាក់ជូន ហើយ ផែនការសកម្មភាពក្នុងឆ្នាំ២០២៥នេះ គណៈកម្មាធិការជាតិស្ប៉ូស្យាល់អូឡាំពិកកម្ពុជា ប្តេជ្ញាចិត្តសម្រេចឱ្យបានការងារដែលថ្នាក់ដឹកនាំចង្អុលបង្ហាញ ដើម្បីផ្តល់ជូននូវកិច្ចគាំពារសុខភាព ការបណ្តុះធនធានមនុស្សនិងហ្វឹកហាត់ ពិសេស គឺខិតខំបង្កើតព្រឹត្តិការណ៍ប្រកួតផ្តល់ឱកាសឱ្យកីឡាករកីឡាការិនីជនបញ្ញាខ្សោយបានចូលរួម និងជ្រើសរើសបានកីឡាករកីឡារិនីល្អត្រៀមចូលរួមការប្រកួតនៅលើឆាកអន្តរជាតិ។ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្បៃស្បាល់អូឡាំពិកកម្ពុជា បានកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានលះបង់ពេលវេលាមកចូលរួមក្នុង អង្គមហាសន្និបាតនេះ ដើម្បីរួមចំណែក និងលើកស្ទួយជួយលើ វិស័យពិការភាព ជាពិសេសការងារកីឡាស្ប៉ូស្យាល់អូឡាំពិក កម្ពុជា ដែលជានិច្ចកាល គណៈកម្មាធិការជាតិស្ប៉ូស្យាល់ អូឡាំពិកកម្ពុជា…
-
កីឡាករកីឡាការិនីទូក ៦៣នាក់ ចូលរួមធ្វើតេស្តមត្ថភាពដណ្តើមកៅអីជម្រើសជាតិឆ្នាំ២០២៥

(ស្វាយរៀង)៖កៅអីជម្រើសជាតិកីឡាទូកឆ្នាំ២០២៥ ក្រោមការប្រមូលផ្តុំរបស់ក្រសួងអប់រំយុវជននិងកីឡា ត្រៀមសម្រាប់ការប្រកួតធំៗនៅលើឆាកអន្តរជាតិ ដូចជា៖ កម្រិតពិភពលោក អាស៊ីអាគ្នេយ៍ និងអាស៊ី ត្រូវបានធ្វើតេសជ្រើសរើសរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ដល់២៥ នៅទន្លេ វ៉ៃគោ ខេត្តស្វាយរៀង។ ការធ្វើតេស្តជ្រើសរើសនេះ មានកីឡាករកីឡាការិនីចូលរួមចំនួន៦៣នាក់មកពីក្រសួងមហាផ្ទៃ បញ្ជាការដ្ឋានកងទ័ពជើងទឹក ខេត្ត កំពង់ធំ និងខេត្តស្វាយរៀង លើប្រភេទកីឡា ទូកកានូ កាយ៉ាក់ ទូករ៉ូអ៊ីង និងទូកប្រពៃណីខ្នាតអន្តរជាតិ។ លោក គង់ អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា មានប្រសាសន៍ថា ការធ្វើតេសនេះ មានគោលបំណងជ្រើសរើសធនធានកីឡាករដែលមានសក្កានុពល និងសមត្ថភាពល្អបំផុត ជ្រើសរើសជាជម្រើសជាតិសម្រាប់ឆ្នាំ២០២៥ ក្រោមការបំពាក់បំប៉នថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡា។ លោកថា កីឡាករកីឡាការិនីចូលរួមធ្វើតេស្តទាំងអស់នេះ តម្រូវធ្វើតេស្ត រត់ចម្ងាយ ២០០០ ម៉ែត្រ , ឡើងរបាហ្វិច (Chin-Up) ធ្វើតេស្តជាមួយទូកតាមប្រភេទវិញ្ញាសានីមួយៗ រួមមានទូកកានូចម្ងាយ ២០០ ម៉ែត្រ, ទូកកាយ៉ាក់ ២០០ ម៉ែត្រ និងទូករ៉ូអ៊ីង ៥០០ ម៉ែត្រ។ ក្រៅពីនេះ ក៏មានការធ្វើតេស្តសុខភាពទូទៅ…
-
បណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមយុទ្ធគុនចម្រុះ ត្រៀមពានរង្វាន់សម្តេចធិបតី

(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» បានរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រម នៅសាលាកីឡាគុណធម៌ ដើម្បីត្រៀមកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចធិបតី លើកទី២ ពីថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ឯកឧត្ដម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការចំពោះកិច្ច មានប្រសាសន៍ថា វគ្គដ៏សំខាន់នេះ ត្រូវបានធ្វើឡើង ដើម្បីពង្រឹងសមត្ថភាព និងការអនុវត្តឱ្យបានត្រឹមត្រូវ ល្អប្រសើរ និងពិនិត្យចំណុចខ្វះខាតពីការរៀបចំការប្រកួតឆ្នាំមុន ដើម្បីដោះស្រាយនាពេលនេះ ក៏ដូចជាអភិវឌ្ឍចំណេះដឹងដែលមានលក្ខណៈវិទ្យាសាស្ត្រក្នុងការរៀបចំបទបញ្ជាការប្រកួតកាន់តែល្អជាងមុន។ ឯកឧត្ដមបន្ថែមថា វគ្គនេះមានអាជ្ញាកណ្ដាលចៅក្រមមកពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធកីឡាយុទ្ធក្រមខម សហព័ន្ធកីឡាចំបាប់កម្ពុជា សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងសហព័ន្ធកីឡាគុនចម្រុះកម្ពុជា សរុប ៦០រូប។ វគ្គនេះនឹងមានការប្រឡងប្រជែងក្នុងការទទួលយកសញ្ញាបត្រវគ្គអាជ្ញាកណ្ដាលកម្រិតទី១ មិនមែនឱ្យតែមករៀន ដឹងតែជាប់នោះទេ៕ ដោយ ៖ ជាវ ចន្ធូ
-
ប្រដាល់សកលមានឡើងវិញនៅអូឡាំពិក២០២៨ជារឿងសំខាន់សម្រាប់សហព័ន្ធប្រដាល់សកលជាតិទាំងអស់

(ភ្នំពេញ)៖ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ក្នុងនាមជាប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានបង្ហាញការសម្រេចឱ្យមានការរៀបចំកីឡាប្រដាល់សកលឡើងវិញក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ២០២៨ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ឆ្នាំ២០២៨ ។ ប្រមុខសហព័ន្ធខាងលើសង្កត់ធ្ងន់ថា ការដាក់ឱ្យមានឡើងវិញបែបនេះពិតជារឿងដ៏សំខាន់សម្រាប់សហព័ន្ធកីឡាប្រដាល់សកលតាមប្រទេសទាំងអស់ដែល ព្រោះការប្រកួតប្រដាល់សកលនៅអូឡាំពិកជាក្ដីស្រមៃរបស់កីឡាករ កីឡាការិនីគ្រប់រូបក្នុងការចូលរួមដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍ដែលជាការប្រកួតកម្រិតកំពូលរបស់ពិភពលោក។ មួយវិញទៀត ក៏ពាក់ព័ន្ធនឹងការគាំទ្រ និងជំរុញផ្សព្វផ្សាយទាំងអាជ្ញាធរកីឡាផងដែរ។ ជាក់ស្ដែងនៅកម្ពុជា ពេលកំណត់ក្របខណ្ឌជាសហព័ន្ធកីឡាអូឡាំពិក កម្ពុជាអាចទទួលបានការគាំទ្រ និងផ្ដោតយកចិត្តទុកដាក់ អាទិភាពសម្រាប់ប្រភេទកីឡាអូឡាំពិក ទាំងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ទន្ទឹមនឹងនេះ សហព័ន្ធអន្តរជាតិក៏មានការគាំទ្រច្រើនពាក់ព័ន្ធនឹងសហព័ន្ធកីឡាជាតិផ្ទាល់ ហើយសហព័ន្ធកីឡាជាតិនោះនឹងទទួលបានថវិកាជាគម្រោងគាំទ្រឧបត្ថម្ភពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិទៅលើការគាំទ្រប្រភេទកីឡាប្រដាល់សកលលើពិភពលោក។ នេះក៏ជាយុទ្ធសាស្ត្រសំខាន់របស់សហព័ន្ធផ្ដោត និងលើកកម្ពស់ប្រភេទកីឡាអូឡាំពិក ក៏ដូចជាអភិវឌ្ឍប្រភេទកីឡាអូឡាំពិកមួយនេះ និងទាក់ទាញកីឡាករ កីឡាការិនីប្រដាល់សកលអាជីព និងស្ម័គ្រចិត្ត ចូលរួមអភិវឌ្ឍគុណផលរបស់ខ្លួនដែរ។ គួរដឹងដែរថា កីឡាប្រដាល់សកលត្រូវបានសម្រេចឱ្យដំណើរការជាផ្លូវការសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅក្រុង Los Angeles សហរដ្ឋអាមេរិកឆ្នាំ ២០២៨។ នេះបើតាមការសម្រេចពីអង្គមហាសន្និបាតរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែមីនា ឆ្នាំ២០២៥។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបោះឆ្នោតជាឯកច្ឆ័ន្ទលើការដាក់បញ្ចូលកីឡាប្រដាល់សកល…
-
គុណតម្លៃនៃវគ្គអាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិនៅកម្ពុជា

ភ្នំពេញ៖ខណៈបិទបញ្ចប់វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិ ឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលឆ្នាំ២០២៥នេះ គឺជាវគ្គមួយមានសារៈសំខាន់ សម្រាប់មន្រ្តីអាជ្ញាកណ្តាលចៅក្រមកីឡាតេក្វាន់-ដូ ITF កម្ពុជា រំលឹកនូវចំណេះដឹងនៃការដាក់ពិន្ទុក្នុងវិញ្ញាសានីមួយៗ និង ជាការត្រៀមខ្លួនមួយ សម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF កម្រិតអាស៊ីអាគ្នេយ៍នៅចុងខែមិថុនាឆ្នាំនេះ។ ឯកឧត្តម ប្រធានសហព័ន្ធ បានគូសរំលេចថា យើងបានបង្កើតឡើងក្នុងចក្ខុវិស័យវែងឆ្ងាយ ។ចង់ជំរុញឱ្យមន្រ្តីអាជ្ញាកណ្តាលចៅក្រមកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ចូលរួមកាត់សេចក្តីក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅក្រៅប្រទេស ដែលបបង្កើតឡើង ដោយប្រទេសសមាជិកសហព័ន្ធកីឡាតេក្វាន់ដូ ITF ដែលជាការបង្ហាញឱ្យឃើញពីកម្រិតយល់ដឹងរបស់មន្រ្តីអាជ្ញាកណ្តាលចៅក្រមរបស់កម្ពុជាពាក់ព័ន្ធនឹងបច្ចេកទេសក្នុងវិស័យកីឡាតេក្វាន់ដូ។ កម្រិតចំណេះដឹងមន្រ្តីអាជ្ញាកណ្តាលចៅក្រមអន្តរជាតិនេះ ពិតជាមានសារៈប្រយោជន៍ខ្លាំង សម្រាប់ការចូលរួមប្រកួតនៅក្រៅប្រទេស។ ឯកឧត្តមប្រធានសហព័ន្ធបញ្ជាក់ថាព្រោះយើងមានចំណេះជំនាញច្បាស់លាស់។យើងអាចការពារអត្តពលិកយើងពីការបន្លំពិន្ទុរបស់អាជ្ញាកណ្តាលចៅក្រមភាគីដៃគូប្រកួតរបស់យើង ។មានន័យថា យើងប្រកួតឈ្នះយើងដឹងថាយើងឈ្នះ ។យើងប្រកួតចាញ់យើងមើលឃើញថាចាញ់ ដ្បិតបច្ចេកទេសដាក់ពិន្ទុគឺយើងមានចំណេះជំនាញឆ្លងកាត់ការរៀនសូត្រមកដូចគ្នា។ យោងតាមរបាយការណ៍របស់គណៈកម្មបច្ចេកទេស បានឱ្យដឹងថា ការរៀបចំវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិ ឆ្នាំ២០២៥ បានដំណើរចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមីនា ទទួលថិវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជននិងកីឡា និងបង្រៀនដោយ គ្រូឧទ្ទេស គឺឯកឧត្តម…
-
ប្រកួតកីឡាសិស្សមធ្យមសិក្សា ជើងឯករាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២៤-២០២៥ បិទបញ្ចប់ដោយជោគជ័យ

(ភ្នំពេញ)៖ ការប្រកួតការប្រកួតកីឡាសិស្សមធ្យមសិក្សា ជើងឯករាជធានីភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥ ដែលដំណើរការប្រកួតលើ៧ប្រភេទកីឡារយៈពេល៩ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥មក បានបិទបញ្ចប់ដោយជោគជ័យ ។ លោក ស្រេង សេង ប្រធានការិយាល័យកីឡា រាជធានីភ្នំពេញ បានឱ្យដឹងថា ៧ប្រភេទកីឡាដែលចូលរួមប្រកួតរួមមាន៖ ប្រភេទកីឡាបាល់ទាត់ ២៩ ក្រុម ក្នុងនោះ យុវនារី ០២ ក្រុម .ប្រភេទកីឡាបាល់ទះ ២៨ ក្រុម ក្នុងនោះ យុវនារី ១0 ក្រុម.ប្រភេទកីឡាបាល់បោះ ២៩ ក្រុម ក្នុងនោះ យុវនារី ១០ ក្រុម.ប្រភាទកីឡាអត្តពលកម្ម ៣៤ ក្រុម យុវជន យុវនារី.ប្រភេទកីឡាប៉េតង់ ១០ ក្រុម ០៥ ក្រុម យុវនារី.ប្រភេទកីឡាវាយកូនឃ្លី ៨ ក្រុម យុវជន.ប្រភេទកីឡាវាយសី ៨ ក្រុម ០២ ក្រុម យុវនារី .…
-
ប្រាក់រង្វាន់ជាង ១លាន ២សែនដុល្លារអាមេរិករបស់រាជរដ្ឋាភិបាលត្រូវបានផ្តល់ជូនដល់ម្ចាស់ជ័យលាភីការប្រកួតកម្រិតអាស៊ីអាគ្នេយ៍ ជើងឯកពិភពលោក និងកម្រិតអាស៊ី

(ភ្នំពេញ)៖ ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ស្នើនិងទឹកប្រាក់ដុល្លារអាមរិកចំនួនជាង១លាន២សែនដុល្លារអាមេរិក នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ត្រូវបានផ្តល់ជូនម្ចាស់ជ័យលាភី ដែលដណ្តើមបានមេដាយមាស ប្រាក់ សំរិទ្ធ ពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើក២១ កីឡាសិស្សមធ្យមអាស៊ីអាគ្នេយ៍លើកទី១៣ ជើងឯកកម្រិតពិភពលោក កម្រិតអាស៊ី និងកម្រិតអាស៊ីអាគ្នេយ៍ ។ ពិធីប្រគល់ទទួលនេះ បានប្រារពធ្វើឡើង នៅមជ្ឈបណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា។ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានថ្លែងបញ្ជាក់ថា ប្រភេទកីឡា ដែលដណ្តើមបានមេដាយមានចំនួន ១១ប្រភេទ រួមមាន៖ កីឡាប៉េតង់ ការ៉ាតេ ចំបាប់ កាយសម្ព័ន្ធ កីឡាហែលទឹកពាក់ជើងទា កាយវប្បកម្ម យុទ្ធគុនចម្រុះ វ៉ូវីណាម ជីជីតស៊ូ តេក្វាន់ដូWT និងយូដូ។ ក្នុងនោះមានកីឡាករកីឡាការិនីសរុបចំនួន ១៦៣នាក់ កីឡាករ៩៦នាក់ និងកីឡាការិនី…
-
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ៖ កីឡា បាននាំមកនូវសុខភាពល្អ និងសាមគ្គីភាព

(កណ្ដាល)៖ កីឡារស់ក្នុងសន្តិភាព ហើយកីឡា បាននាំមកនូវសុខភាពល្អ និង សាមគ្គីភាព ។ ការប្រកួតប្រឡងប្រណាំងនេះ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡា នៅទូទាំងប្រទេស និងស្របតាមអនុសាសន៍របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ ឬឲ្យបានមួយប្រភេទ ។ នេះជាការគូសបញ្ជាក់របស់ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្ករក្ស ក្នុងពិធីបិទការប្រកួតកីឡា ប្រឡងប្រណាំង ៨វិញ្ញាសារយោធា ដណ្តើមពានរង្វាន់ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឆ្នាំ២០២៥ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋាន អង្គរក្ស ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឧត្តមសេនីយ៍ត្រី លី ឧត្តម ស្នងការរង ស្នងការដ្ឋានឃោសនា-ព័ត៌មាន…
-
យុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ ១២០គីឡូម៉ែត្រ ដើម្បីជួយសង្គ្រោះសត្វផ្សោត របស់កម្ពុជា

(ភ្នំពេញ)៖ ក្រុមការងារអភិរក្សរបស់ប្រទេសកម្ពុជា និងអន្តរជាតិ បានចាប់ផ្តើមយុទ្ធនាការហែលទឹកទន្លេមេគង្គ ដែលមានចម្ងាយ ១២០ គីឡូម៉ែត្រ ចាប់ពីថ្ងៃទី ១៧ ដល់ ២០ ខែមីនា ឆ្នាំ ២០២៥ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសត្វផ្សោត ដែលជាប្រភេទជិតផុតពូជនៅ កម្ពុជា និងចូលរួមកៀរគរមូលនិធិសម្រាប់ការអភិរក្ស ។ យុទ្ធនាការហែលទឹកទន្លេមេគង្គ ចូលរួមដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) គាំទ្រដោយ រដ្ឋបាលជលផល អង្គការ WWF-កម្ពុជា អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា គណៈកម្មការថនិកសត្វសមុទ្រ សហរដ្ឋអាមេរិក កម្មវិធីស្រាវជ្រាវសត្វ ផ្សោត Sarasota នៅសួនសត្វ Brookfield ក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក, IUCN Cetacean Specialist Group និង Ocean Conservation Namibia។ សម្រាប់ បេសកកម្មនេះ គឺជាការគាំទ្រកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វផ្សោតដែលរងការគំរាមកំហែងបំផុតមួយរបស់ពិភពលោក ។ សត្វផ្សោត ប្រឈមនឹងហានិភ័យ នៃការផុតពូជ ដែលបច្ចុប្បន្នវត្តមានរបស់សត្វផ្សោតមាននៅក្នុងចម្ងាយ…